Thursday, August 10, 2017

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃជំនួបសិទ្ធិមនុស្ស (Human Rights Dialogue) ជាមួយស៊ុយអ៊ែតនៅខែតុលា

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Maria Sargen ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា បានជួបពិភាក្សាការងារអំពីការរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីសិទ្ធិមនុស្សរវាងកម្ពុជា និងស៊ុយអ៊ែតនៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

បន្ទាប់ពីកិច្ចប្រជុំរួច លោក ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្តល់បទសម្ភាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ថា កិច្ចប្រជុំនេះ គឺជាការប្រជុំត្រៀមលក្ខណៈដើម្បីមានជំនួបសិទ្ធិមនុស្សមួយនៅថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០១៧ខាងមុខ រវាងកម្ពុជា និងស៊ុយអ៊ែត។

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ជំនួបសិទ្ធិមនុស្សនាពេលខាងមុខផ្តោតលើប្រធានបទមួយចំនួនដូចជា៖ ១-ភាពស្មើគ្នានៃសិទ្ធិរបស់ស្រ្តី និងភេទទីបី ២- សិទ្ធិទទួលបានព័ត៌មាន ៣- ការសរសេររបាយការណ៍តាមកាលកំណត់របស់អង្គការសហប្រជាជាតិ ៤-ស្ថាប័នសិទ្ធិមនុស្សជាតិ បទពិសោធន៍របស់ប្រទេសស៊ុយអ៊ែត និង៥- សិទ្ធិកម្មករ ពលករ។ លោក ជេត ជាលី ក៏បានបញ្ជាក់ថា ភាគីស៊ុយអ៊ែត បានថ្លែង​កោតសរសើរពីការសម្រេចចិត្តច្បាស់លាស់របស់កម្ពុជា ដែលស្មោះត្រង់ ក្លាហាន គ្រប់សាច់រឿងដោយគ្មានការលាក់បាំងនោះឡើយ៕









No comments:

Post a Comment