Wednesday, June 08, 2016

សន្តិភាព និងសណ្តាប់ធ្នាប់សង្គម គឺជាភារកិច្ចនិងកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា

នេះជាការលើកឡើងនៅក្នុងលិខិតចំហរមួយ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះរបស់ឯក​ឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តីដែល បាន​បង្ហោះ​នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តម។

ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ពី តម្លៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដែលមានតម្លៃខ្ពស់ មិនសំរាប់តែការដណ្តើមយកជីវិតរស់នៅនោះទេ ក៏ប៉ុន្តែ តម្លៃជីវិត និងវប្បធម៌ថ្លៃថ្នូរ​នៃជីវិត​របស់ពលរដ្ឋកម្ពុជា បានបង្ហាញកាលពីល្ងាចម៉្សិលម៉ិញ ទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅ​ពហុ​កីឡា​​ដ្ឋានជាតិ ដែលមានមនុស្សជាង ៦ ម៉ឺននាក់ ចូលទស្សនាការប្រកួតបាល់ទាត់ រវាង​ព្រះ​រាជា​ណាចក្រកម្ពុជា និងក្រុមជម្រើសជាតិតៃវ៉ាន់ នោះមិនគិតដល់មនុស្សរាប់លាននាក់ ដែល​តាមដាន តាមទូរទស្សន៍បាយ័ន និង Fresh news ដែលផ្សាយបន្តផ្ទាល់។

ជ័យឃោសរីករាយ បន្លឺឡើងនូវក្តីរំភើបយ៉ាងខ្លាំង និងប្រកបដោយថាមពល ចាប់តាំងពីពហុ​កីឡា​ដ្ឋានជាតិ តាមហាងកាហ្វេ និងគេហដ្ឋាន ដែលគេស្រែក « ខ្មែរឈ្នះ-ឈ្នះ » ដែលគេមាន​អារម្មណ៍ពិតៗ នៃ « មោទនភាពជាតិខ្មែរ » ។ ក្រោមកម្តៅ​រង់ចាំឆាក​កីឡាចាប់ផ្តើម និងដំណក់​ទឹកស្រោចរបស់ទឹកភ្លៀង មិនធ្វើឲ្យគេអស់កម្លាំងក្នុងការរង់ចាំទស្សនា ឬ ក៏ស្រែកជ័យឃោស នៅពេលដែលបាល់ ឋិតនៅក្នុងជើងកីឡាករកម្ពុជានោះឡើយ ហើយបើយើង​ធ្វើការ​ប្រៀប​ធៀប​​​ រវាងទស្សនិកជនគាំទ្រនៅក្នុងកីឡាដ្ឋានអូឡាំពិកកម្ពុជា និងកីឡាដ្ឋានធំជាង​គេនៅ​តៃ​វ៉ាន់ គឺមានភាពខុសគ្នាដូចមេឃនិងដី។

ឯកឧត្តម បានបន្តទៀតថា ភាពកក់ក្តៅបំផុតដែលបង្ហាញពីសមត្ថភាពគ្រប់គ្រង ការពារ​សណ្តាប់​​​ធ្នាប់សាធារណៈ និងសន្តិសុខប្រកបដោយថាមពលខ្លាំង និងរស់រវើករបស់​កង​រាជ​អាវុធ​ហត្ថជាតិ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនានា ក្នុងកិច្ចប្រតិបត្តិការ គាំទ្រការប្រកួត​ប្រជែង​នេះ ក៏ជារូបភាពជោគជ័យមួយដ៏ត្រចះត្រចង់ ដែលទទួលបាននូវការវាយតម្លៃខ្ពស់ គោរពជូន​ពី​សាធារណជន។

វប្បធម៌ និងអារិយធម៌ ជីវិតកម្ពុជាបច្ចុប្បន្ន គឺបានចាប់ផ្តើមវិលត្រឡប់មក កម្ពុជាវិញ ចាប់​តាំ​ង​ពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ដូចនេះ ខ្ញុំបាទ ព្រមទាំងសហការី សូមឆ្លៀត ឧិកាសនេះ ធ្វើ​គារវកិច្ច វន្ទាគោរពជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល និងវីរជន ទាំងអស់ជាពិសេស​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ដែលប្រឹងប្រែងដណ្តើមឲ្យមានការរស់​ឡើង​វិញ​នូវ​វប្បធម៌ និងអារិយធម៌ នៃជីវិតជាតិ នៃភាពស៊ីវិល័យរបស់កម្ពុជា។


សន្តិភាព និងសណ្តាប់ធ្នាប់សង្គម គឺជាភារកិច្ច និងកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម របស់យើង​ទាំង​អស់​​គ្នា ក៏ដូចជាកាតព្វកិច្ចដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នូវគ្រប់រាល់តម្លៃ នៃកិច្ច​ប្រតិបត្តិការ​របស់ខ្លួន ដើម្បីកិច្ចការពារនៃបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ៕





ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប​ ​តំណាងរាស្រ្តមណ្ឌលខេត្ត​ព្រៃវែងចុះណែនាំ​ពលរដ្ឋត្រៀមលក្ខណៈបង្កបង្កើនផលក្នុងរដូវវស្សានិង ការថែទំាសុខភាព


កាលពី​ថ្ងៃទី៧ ខែមិថុ​នា ឆ្នាំ២០១៦នេះ​ឯកឧត្តមបណ្ឌិ​តរដ្ឋ ជាម យៀ​ប តំណា​ងរាស្រ្ត​​មណ្ឌល​ខេត្តព្រៃ​វែង និងជាប្រ​ធានគណៈ​កម្មកា​រ សេដ្ឋកិ​ច្ច ហិរញ្ញវត្ថុ​​ ធនាគារ និ​ងសវ​នកម្ម នៃរ​ដ្ឋសភា​បាន​ ដឹកនាំ​​​ក្រុម​ការងារ​​​​​​ចុះសាក​សួរសុ​ខទុក្ខ ណែនាំពី​ការថែ​ទំា សុខភាព កា​រធ្វើអ​នាម័យ​ក្នុ​ង​ការរស់​នៅជូន​ប្រជាពលរដ្ឋ នៅឃុំ​ពាមរក៍ ឃុំបា​បោង ឃុំព្រែក​​កណ្តៀង​ក្នុង​ស្រុក​ពាមរ​ក៍​ខេត្តព្រៃវែង។

នៅក្នុ​ងឱកាស​នោះ ឯកឧត្តម​បណ្ឌិតរដ្ឋ ជាម យៀប តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ បាន​ធ្វើការ​ណែនាំ​​ដល់អា​ជ្ញាធរ​ គ្រប់លំដាប់​ថ្នាក់ត្រូ​វបង្កើនការចុះ​សិក្សា​ស្វែងយល់​ពីតម្រូ​វការព​លរដ្ឋ ហើ​យនាំ​គ្នា​ដោះ​ស្រាយ​​ជូនពលរដ្ឋ​​​ឲ្យទាន់ពេល​វេលា។ ជាមួយគ្នា​នេះ ឯក​ឧត្តម​ បានអំ​ពាវនាវ​ដ​ល់ពល​រដ្ឋទំាងអ​ស់​ត្រៀមលក្ខណៈ​ដើម្បីបង្ក​បង្កើនផល​ស្រូវ ហើយ​ត្រូវគ្រប់គ្រ​ងទឹកឲ្យបា​នល្អសម្រា​ប់ទុក ប្រើ​ប្រា​ស់​​​​​​​​​នៅពេ​លខាង​មុខទៀត។
ឯកឧត្តម​បណ្ឌិតរដ្ឋ​ប្រធានគ​ណៈកម្ម​ការ មិនភ្លេ​ចទេពីការ​ផ្តាំ​ផ្ញើដល់​​ប្រជា​ពលរដ្ឋ​​ឲ្យមាន​ការ​ប្រុងប្រ​យ័ត្នខ្ពស់​ពេលមា​នភ្លៀង ផ្គររ​ន្ទះ ពិសេ​សថែទំាសុ​ខភាព​បង្ការកុំ​ឲ្យឆ្លងជំ​ងឺនានា ដែល​អាច​កើ​តមានចំពោះ​ក្មេងៗ       និងមនុស្ស​ចាស់​ដូ​ចជា    ជំងឺគ្រុន​ឈាមជា​ដើម។




ឯកឧត្តម ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតស្វីស

កាល​ពីព្រឹក​ថ្ងៃទី ០៨​ ខែ​មិថុនា ឆ្នាំ២០១៦ នៅ​ទីស្តីការក្រ​សួងឯក​ឧត្តមទេ​សរដ្ឋមន្រ្តី​ ប្រាក់ សុខុន រដ្ឋមន្រ្តី​ការប​រទេស និងស​ហប្រតិប​ត្តិការ​អន្តរជាតិ បានទទួ​លជួបពិ​ភាក្សាកា​រងារជាមួ​យ ឯក​ឧត្តម LVO SIEBER ឯកអគ្គរដ្ឋ​ទូតស្វីស ប្រចាំព្រះ​រាជាណា​ចក្រកម្ពុជា ដែល​មាននិវេស​នដ្ឋាននៅ​ទីក្រុងបា​ងកក។
នៅក្នុងជំ​នួបនេះ ឯក​ឧត្តមទេស​រដ្ឋមន្រ្តី បានលើក​ឡើងពីការផ្សា​រភ្ជាប់ជិត​ស្និទ្ធ និង​យូរលង់រប​ស់ ឯក​ឧត្តមផ្ទាល់ជាមួ​យប្រទេស​ស្វីស ដែលបា​នចាប់ផ្ដើម​ឡើងតាំង​ពីឆ្នាំ ១៩៦៣ម​ក ហើ​យនិង​បំណង ប្រា​ថ្នារបស់​កម្ពុ​ជា ក្នុងកា​រជំរុញកិច្ច​សហប្រ​តិបត្តិ​ការរវាង​ប្រទេសទាំ​ងពីរ។
ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី បានពិ​ភាក្សាជាមួ​យឯកឧត្ត​មឯកអគ្គ​រដ្ឋទូត អំពី​ការពង្រឹង​កិច្ចសហប្រតិប​ត្តិការ រវា​ងក្រសួង​ការបរទេ​សទាំ​ងពីរ តា​មរយៈកា​ររៀប​ចំឱ្យមានកា​រចុះ​ហត្ថលេ​ខា លើអនុ​ស្សរ​ណៈ នៃការយោ​គយល់គ្នា​ស្តីអំពី​ការជួ​បពិគ្រោះ​យោបល់ និងកិ​ច្ចប្រជុំពិគ្រោះ​យោ​បល់​រវាងក្រសួ​ងការប​រទេស នៃប្រទេស​ទាំងពីរ ក្នុងកំឡុ​ងខែកក្ក​ដាខាងមុ​ខ។ ភាគីទាំ​ងពីរបា​នឯកភាពគ្នាលើ​បញ្ហានេះ។
ពាក់ព័​ន្ធនឹងមន្ទី​រពេទ្យគ​ន្ធបុប្ផា ឯកឧត្ត​មទេសរដ្ឋ​មន្រ្តី បាន បញ្ជាក់​អំពីសារៈសំខាន់​របស់មន្ទី​រពេទ្យ​នេះ ក្នុងកា​រជួយដល់​អាយុជីវិតរ​បស់ប្រជា​ជនកម្ពុជា ពិសេ​សគឺកុ​មារៗ ក្នុង​ពេលកន្ល​ងមក និងបានថ្លែ​ងអំណរ​គុណចំពោះ​ការជួយ​គាំទ្រ និងកា​រឧបត្ថម្ភរប​ស់រដ្ឋាភិបា​លស្វី​សចំពោះ​មន្ទីរពេទ្យ គន្ធបុប្ផា និងសំណូ​មពរឱ្យរដ្ឋាភិបាល​ស្វីសបន្តនូវការគាំទ្រ និងកា​រជួយឧបត្ថម្ភ​ដ៏ថ្លៃថ្លានេះ។
ឯកឧត្ត​មឯកអគ្គ​រដ្ឋទូត បានជម្រា​បជូនឯកឧត្ត​មទេសរដ្ឋ​មន្រ្តី អំពីកា​រយកចិត្តទុក​ដាក់របស់រដ្ឋាភិ​បាល ស្វីសកន្ល​ងមក ក្នុងកា​រជួយដល់ម​ន្ទីរពេទ្យគន្ធបុប្ផា​ហើយនិងកា​រគាំទ្របន្ត​ទៅទៀត ចំពោះ​មន្ទីរពេទ្យ​នេះ។ ឯកឧត្តមទេ​សរដ្ឋមន្រ្តី បានលើក​ឡើងអំពីបំ​ណងប្រាថ្នា​របស់​កម្ពុជាចង់​អោយភាគីទាំ​ងពីរធ្វើការ ខិតខំបន្ថែ​មទៀតក្នុងកា​របង្កើនកា​រផ្លាស់ប្ដូរពា​ណិជ្ជ​កម្មនៃប្រទេ​សទាំ​ងពីរ ក៏ដូច​ជាការជំ​រុញ កិច្ចស​ហប្រតិ​បត្តិការ លើផ្នែក​សេដ្ឋកិច្ចរប​ស់ប្រទេ​សទាំងពី​រឱ្យបាន​ខ្លាំង​ក្លាជាងមុន។
ឯកឧត្ត​មទេស​រដ្ឋមន្រ្តី ក៏បានលើ​កឡើងអំពី​ការចង់ ឱ្យមាន​ការបង្កើ​នកិច្ចស​ហប្រតិប​ត្តិការ លើផ្នែ​កទេស​ចរណ៍ រវាង​ប្រទេស​ទាំងពីរ ពិសេ​សគឺការរៀ​បចំដំណើរទ​ស្សនកិច្ច ជាក​ញ្ចប់របស់​ទេសចរ ពីប្រទេ​សស្វីសមកកា​ន់កម្ពុជា។
ឯក​ឧត្តមឯកអគ្គ​រដ្ឋទូត ក៏បានឯ​កភាពជាមួយ​ការលើកឡើ​ងរបស់ឯ​កឧត្តមទេ​សរដ្ឋមន្រ្តីក្នុ​ងកា​រជំរុញ ឱ្យបា​នខ្លាំង​ក្លាថែមទៀតនូវ​កិច្ចសហប្រ​តិបត្តិការ ផ្នែក​សេដ្ឋកិច្ច ផ្នែ​កពាណិ​ជ្ជកម្ម និងផ្នែក​ទេសចរ​ណ៍ រវាងប្រ​ទេសទាំ​ងពីរ។
ឯកឧត្ត​មក៏បានលើ​កឡើងអំ​ពីបញ្ហា​មីននៅកម្ពុ​ជាថា បច្ចុប្បន្ននេះ​ចំនួនគ្រា​ប់មីនដែ​លនៅសេ​សសល់ នៅក​ម្ពុជា មានចំនួ​នច្រើនសន្ធឹក​សន្ធាប់ ហើយ​បញ្ហាមីន នេះនៅ​តែជាឧ​បសគ្គយ៉ា​ងខ្លាំង​ក្នុងការ​អភិវឌ្ឍ ប្រ​ទេសជាតិ ​ជាពិសេសលើ​ផ្នែកកសិ​កម្ម។
ឯក​ឧត្តមទេស​រដ្ឋមន្រ្តីបញ្ជាក់ពីបំណ​ងចង់ឱ្យស្វី​សជួយដ​ល់កម្ពុជាលើ​បញ្ហាសកម្ម​ភាពដោះមីន​នេះ។ ឯកឧត្តម​ឯកអគ្គរ​ដ្ឋទូត ក៏បា​នសម្តែង​នូវការចាប់អា​រម្មណ៍ចំពោះ​បញ្ហាមីននៅ​កម្ពុជា ដោយបា​នវាយតម្លៃ ខ្ពស់ចំ​ពោះ ការបង្កើ​តឡើងនូវមជ្ឈ​មណ្ឌលស​កម្មភាពមី​នតំបន់អា​ស៊ាននៅភ្នំពេញ ។
ឯក​ឧត្តមទេស​រដ្ឋមន្រ្តី និងឯកឧ​ត្តមឯកអគ្គរ​ដ្ឋទូតបាន​ពិភាក្សា​ពីកិច្ចស​ហប្រតិបត្តិ​ការ រវាងប្រទេសទាំ​ងពីរ នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និងលើ​ឆាកអន្តរ​ជាតិ ដែល​ឯកឧត្តមឯ​កអគ្គរដ្ឋ​ទូត បាន​បញ្ជាក់ពីសំ​ណើរបស់ រដ្ឋាភិបា​លស្វីស សុំឱ្យ​កម្ពុជាជួយគាំទ្រ​ដល់បេក្ខភាព​របស់ប្រ​ទេសស្វីស ដើម្បីចូ​លជាដៃគូ​តាមផ្នែក របស់​អាស៊ាន។
ឯកឧត្ត​មទេសរ​ដ្ឋមន្រ្តី បាន​ជម្រាបជូនអំពី​ការគាំទ្រ​កន្លងមករប​ស់កម្ពុជាចំ​ពោះបេក្ខភា​ពរបស់ស្វីស ដើម្បីចូល​ជាដៃគូតា​មផ្នែករបស់​​អាស៊ាន ដោយឯក​ឧត្តមបានប​ញ្ជាក់ពីការ​សម្រេច នៅក្នុង​អាស៊ាន គឺផ្អែកទៅ​លើកុងសង់ស៊ុ​ស ដូច្នេះទាម​ទារឱ្យមាន​ការគាំទ្ររប​ស់ប្រទេ​សអាស៊ាន ទាំង​អស់ចំពោះបេ​ក្ខភាព របស់ស្វីស។

ឯកឧត្ត​មទេសរដ្ឋ​មន្រ្តី ប្រាក់ សុខុន បាន​ថ្លែងអំណ​រគុណចំពោះ​រដ្ឋាភិបា​លស្វីស ដែលបា​នគាំទ្របេក្ខ​ភាព របស់កម្ពុ​ជាជាសមាជិ​កក្រុមប្រឹក្សា​សេដ្ឋកិច្ច និងស​ង្គមអង្គ​ការសហប្រ​ជាជាតិ (ECOSOC) សម្រាប់ឆ្នាំ​២០១៧-២០១៩ ដែលការ​បោះឆ្នោតនោះ​នឹងប្រព្រឹត្ត​ទៅនៅ​ឆ្នាំ២០១៦នេះ៕


របបកម្ពុជា​ប្រជាធិបតេយ្យមានគោលការ​ណ៍មួយគឺ កាលណាគេចាប់​មេគ្រួសារណាម្នាក់ គឺសមាជិកគ្រួសារ​ទាំងអស់ក៏ត្រូវតែចាប់ខ្លួន​ជាមួយគ្នាផងដែរ

អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានថ្លែងដូចនេះនៅថ្ងៃទី០៨   ខែមិថុនា ឆ្នាំ២០១៦នេះ។ លោកក៏បានថ្លែងថាកូន និងប្រពន្ធរបស់អ្នកទោសដែលគេចាប់ខ្លួន ក៏ត្រូវបានគេចាត់ទុកថាជាអ្នកមានទោសដែរត្រូវតែកម្ទេចចោល។ ក្មេងៗ ដែលត្រូវបានចាប់ខ្លួនឌុច មកជាមួយឪពុកម្តាយ គឺមិនត្រូវបានធ្វើការសួរចម្លើយទេ និងត្រូវបានក្រុមខ្មែរក្រហមកម្ទេចចោល។ ឌុចបានលើកឡើងថា ​ ​​​មិនមែនត្រឹមតែជាកូនប្រពន្ធរបស់អ្នកទោសធម្មតាទេ ​សូម្បីតែប្រពន្ធកូនកម្មាភិបាល ជាន់ខ្ពស់ក៏ត្រូវតែចាប់ខ្លួនដូចគ្នាឱ្យតែមានខ្សែស្រឡាយក្បត់ផងដែរ។
ឌុចក៏បានឆ្លើយប្រាប់អង្គជំនុំជម្រះសាលាដំបូងថា៖ «កុំថាតែកូន ថាច់ ជា ដែលគាត់ធ្វើជារដ្ឋ​​មន្រ្តីរបស់ លន់ នល់ សូម្បីតែកូនបង វន វ៉េត តួនាទីជាសមាជិកអចិន្រ្តៃយ៍មជ្ឈិមបក្ស ជាឧបនាយករដ្ឋមន្រ្តី នៅពេលដែលគេចាប់បងវន បងវិន (ប្រពន្ធរបស់ វន វ៉េត) ក៏ត្រូវគេចាប់ដែរ។ កាលណាបើគេចាប់ឪពុកហើយគឺគេចាប់កូននិងប្រពន្ធហើយ។
លោកក៏បានបន្តទៀតថាគោលការណ៍ នៃការម្ទេចក្រុមគ្រួសាររបស់អ្នកទោសនេះធ្វើឡើងក្រោយថ្ងៃ១៧មេសា ឆ្នាំ១៩៧៥។ លោកក៏បានបញ្ជាក់ទៀតថាការចាប់ក្រុមគ្រួសាររបស់អ្នក​​ទោសនេះគឺធ្វើឡើងតាមបញ្ជារបស់ថ្នាក់លើ មិនមែនជាការសម្រេចរបស់ប្រធានគុកទួលស្លែង ធ្វើឡើងស្រេចតែចិត្តនោះទេ។ លោកថ្លែងថាប្រសិនបើមន្ទីរស-២១ធ្វើដោយខ្លួនឯង នោះប្រធានមន្ទីរស-២១ អាចកំបុតក។ លោកក៏បានឲ្យដឹងទៀតថាលោកក៏ធ្លាប់មានបទពិសោធន៍ក្នុងការជួយក្មេងៗមួយចំនួនផងដែរ ប៉ុន្តែមានការលំបាកយ៉ាងខ្លាំងព្រោះការចិញ្ចឹមក្មេងៗ ត្រូវមានមនោសញ្ចេតនា។
ឆ្លើយសំណួររបស់សហព្រះរាជអាជ្ញារងអន្តរជាតិ ដាល់ លីសាក់ ដែលសួរថា តើមានមូលហេតុអ្វីបានជាគេចាប់ប្រពន្ធកូនរបស់ខ្មាំង លោក ឌុច បានឆ្លើយថានេះជាគោលជំហររបស់បក្សកុម្មុនីស្តកម្ពុជា ដែលផ្ទុយពីពុទ្ធឱវាទដែលថាពៀរ ត្រូវរំងាប់ដោយការមិនចងពៀរគឺជាគោលការណ៍បក្សកុម្មុយនីស្តកម្ពុជាបំណុលឈាមត្រូវតែសងដោយឈាម។
លោកបានឭជាញឹកញាប់ពីលោក  ​​សុន ​​ សេន ​​​​ ដែលថាការកម្ទេចកូនៗរបស់អ្នកទោសចោល​​​ដោយខ្លាចកូនៗទាំងនោះ ​​​ ​​ ធ្វើការសងសឹក  ​​   ​​ និងម្យ៉ាងទៀតដោយសារតែអង្គការគ្មាន​​បាយឱ្យក្មេងៗនោះហូប។
លោក ឌុច បានឲ្យដឹងទៀតថា លោកបានទទួលការណែនាំពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម លោក នួន ជា ឲ្យចាប់ប្រពន្ធរបស់អ្នកមានទោស ដោយលើកឧទាហរណ៍ចាប់ប្រពន្ធរបស់លោក វន ​ វ៉េត ​​​​​ជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងប្រពន្ធរបស់លោក ចេង អន ជាអតីត
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។ ឌុចក៏បានថ្លែងថាក្រៅពីនោះមានការបញ្ជាពីមិត្តប៉ង់ និងមិត្តឌីន ដែលទទួលបញ្ជាពីថ្នាក់លើឱ្យលោកធ្វើការចាប់ខ្លួន។

អតីតប្រធានគុកទួលស្លែង ​​​ កាំង ​​ ​​​ហ្កេកអ៊ាវ   ​​ ​​ហៅឌុច   ​​បានថ្លែងថា   ​​​ការសម្រិតសម្រាំងកម្មាភិបាលក្នុងរបបខ្មែរក្រហមជាពិសេសនៅមន្ទីរស-២១ មានការប៉ះពាល់អារម្មណ៍ដល់មនុស្សជាច្រើនក្នុងនោះមានទាំងរូបលោកផងដែរ ដែលមានការភ័យខ្លាចត្រូវគេសម្លាប់។ បើតាមឌុច អ្នកដែលត្រូវបានចាប់ខ្លួន និងបញ្ជូនមកកាន់គុកទួលស្លែង  គឺមានឈ្មោះថាជាអ្នកស្លាប់ និងគ្មាននរណាម្នាក់អាចចេញពីគុកនេះបានឡើយ។ ឌុចបានថ្លែងថាលោកមិនដែលទទួលបញ្ជាពី នួន ជា ឬពីប៉ុល ពត ឱ្យទុកជីវិតទៅលើអ្នកទោសជាស្ត្រី និងកុមារនៅមន្ទីរស-២១ នោះទេ៕


សុខ​សន្តិភាព​គឺជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ បើគ្មាន​សន្តិភាព​ទេក៏គ្មាន​អ្វីៗ​ទាំង​អស់

នេះជាការលើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជា​ប្រធាន​​គណៈកម្មាធិការ​​សិទ្ធិ​មនុស្ស​កម្ពុជា ​នៅក្នុងបទបង្ហាញមួយស្តីពីសិទ្ធិមនុស្ស និង​ការ​ពង្រឹងការអនុវត្តច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងថាប្រជាពលរដ្ឋម្នាក់ៗត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបាន​ត្រឹម​​ត្រូវក្នុងនាមជាពលរដ្ឋ ដោយមានការគោរពច្បាប់ជាធរមាន ចៀសវាងការប្រើ​សិទ្ធិ​របស់​ខ្លួន​​តាមបែបអនាធិបតេយ្យ។ ឯកឧត្តម ក៏បានមានប្រសាសន៍ថា មានប្រទេសមហាអំណាច មួយ​ចំនួន ដែលចូលទៅបំផ្លាញសេចក្តីសុខសន្តិភាពរបស់ប្រទេសដទៃទៀត ជ្រកតាមផ្លាក សិទ្ធិ​មនុស្ស។
ឯកឧត្តម កែវ រ៉េមី ក៏បានលើកឡើងឆ្លើយតបទៅនឹងការចោទប្រកាន់ថាមានការរំលោភសិទ្ធិ មនុស្ស​នៅកម្ពុជា ថាការរំលោភសិទ្ធិមនុស្សលុះត្រាតែមានលក្ខណៈជាប្រព័ន្ធ បំបិទសិទ្ធិ​សេរីភាព បង្ខិតបង្ខំ តួយ៉ាងដូចជាមិនមានសិទ្ធិសិក្សារៀនសូត្រ បង្ខំឱ្យរៀបអាពាហ៍ពិពាហ៍ មិន​អាចដើរហើរដោយសេរីបាន ដូចនៅសម័យ ប៉ុល ពតជាដើម។ ឯកឧត្តម ប្រធានគណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើការប្រៀបធៀបពីការអនុវត្តសិទ្ធិ​មនុស្សនៅប្រទេស​ជឿន​លឿនមួយចំនួន ដែលមានការអនុវត្តសិទ្ធិមនុស្សផ្សេងៗគ្នាអាស្រ័យលើកត្តាប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ គឺពុំមានស្តង់ដារតែមួយ​ដូចគ្នាក្នុង​ការ​អនុវត្តសិទ្ធិមនុស្សនោះឡើយ។

ឯកឧត្តម កែវ រ៉េមី ក៏បានលើកឡើងផងដែរថា ការអនុវត្តច្បាប់ទៅលើអ្នកដែលបានប្រព្រឹត្ត ល្មើសនឹងច្បាប់ពុំមែន ជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការអនុវត្តច្បាប់និងពង្រឹងនីតិរដ្ឋ ហើយឯកឧត្តម ក៏បានអំពាវនាវ និងលើកទឹកចិត្តរាជរដ្ឋាភិបាល ឱ្យបន្តអនុវត្តច្បាប់ និងដឹកនាំ ប្រទេសតាមបែបនីតិរដ្ឋ ដើម្បីរក្សាបានសុខសន្តិភាពជាតិទាំងមូល៕