Wednesday, December 09, 2020

រដ្ឋបាលបាលខេត្តសៀមរាប បានចេញសេចក្តីណែនាំស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

សៀមរាប៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលបាលខេត្តសៀមរាប បានចេញសេចក្តីណែនាំស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ដោយបុគ្គលគ្រប់រូបត្រូវអនុវត្តវិធានការសាមញ្ញៗ ដូចជា ការរក្សាគម្លាតសុវត្ថិភាព ការរក្សាសុវត្ថិភាពសង្គម ការរក្សា សុវត្ថិភាពបុគ្គល ការអនុវត្តអនាម័យស្អាតជានិច្ច និងការពាក់ម៉ាស់នៅពេលចាំបាច់ ជាពិសេសពេលធ្វើ ដំណើរ ឬចល័ត ឬមានបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ត្រូវអនុវត្តនូវវិធានការស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមអានសេចក្តីណែនាំដូចខាងក្រោម៖





សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទង និងធនាគាររួមមាន៖

សេចក្តីជូនព័ត៌មាន៖ អង្គភាព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី មានកិត្តិយសសូមគោរពជំរាបជូនសាធារណជន ជាតិ និងអន្តរជាតិអោយបានជ្រាបថា : ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអំពីការសំរេចចិត្តក្នុងការបញ្ជាទិញវ៉ាក់សាំង កូវីដ-១៩ មក ក៍មានប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានចូលរួមគាំទ្រយ៉ាងសកម្មនិងកាន់តែច្រើនឡើងៗ ធ្វើការបរិច្ចាគជាថវិកាតាមការស្ម័គ្រចិត្ត និងតាមលទ្ធភាពរៀងៗខ្លួនក្នុងកិច្ចការមនុស្សធម៌ដើម្បីការពារសុខភាពសាធារណៈនេះ។

ដើម្បីឆ្លើយតប និងបង្កលក្ខណៈកាន់តែងាយស្រួលដល់សប្បុរសជនទាំងអស់ក្នុងការបរិច្ចាគថវិកានេះ
សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទង និងធនាគាររួមមាន៖

១៖ តាមរយៈ ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961 971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតនៅអគារថ្មី បណ្តោយផ្លូវកម្ពុជាក្រោម ជាន់ទី2 បន្ទប់លេខ206

ទី២៖ ធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy

ទី៣៖ ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991

ទី៤៖ ធនាគារអេស៉ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ 00010556999999

ទី៥៖ ធនាគារវឌ្ឍន : គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7

ទី៦៖ ធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557














ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ទៀត ដែលជាបុគ្គលិក និងអ្នកចូលហាង Pedro និងហាង Zando

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់ថែមទៀត ដែលជាបុគ្គលិករបស់ហាង Pedro និងជាអ្នកចូលហាង Zando (បឹងកេងកង) និង Pedro (ផ្លូវព្រះសីហនុ)។

អ្នកឆ្លងថ្មីក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំង៤នាក់នេះរួមមាន៖
១៖ បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
២៖ បុរសជនជាតិខ្មែរ ឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។
៣៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឡុង សុខនី អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។
៤៖ បុរសជនជាតិខ្មែរឈ្មោះ ទៅ គឹមហុក អាយុ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាង Pedro ដែលជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលរកឃើញកូវីដ១៩។

បច្ចុប្បន្ននេះ អ្នកជំងឺទាំង៤នាក់ ត្រូវបានដាក់សម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ។

សម្រាប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ចំនួន១៦០៥ សំណាក បូកបន្ថែមចំនួនវត្ថុសំណាក ដែលទទួលបានពីតាមបណ្តាខេត្ត និងរាជធានី ដែលជាថ្ងៃធ្វើតេស្តលើកទី២ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សុរបចំនួន ៣៤៦៧សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន៤នាក់ (ដែលជាអ្នកជំងឺខាងលើនេះ) ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ៤៩៩៤សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៩ ខែធ្នូនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៧នាក់ ៕