Monday, February 26, 2024

សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធីសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ជ័យលាភីដល់កីឡាករ កីឡាការិនី ក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកជាលក្ខណៈអន្តរជាតិ

 CMF:

ឯកឧត្តម សមាជិករាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោក លោកស្រី;
ភ្ញៀវកិត្តិយស គ្រូបង្វឹក កីឡាករ កីឡាការិនី និងអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីអបអរសាទរកីឡាករ និងកីឡាការិនីរបស់យើង ក្នុងពិធី «ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនជ័យលាភីនៅក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី ២០» នាពេលនេះ។ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់។

ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ជាពិសេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានសហការរួមកម្លាំងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានជ័យជម្នះ និងសមិទ្ធផលលើវិស័យ កីឡាគួរជាទីមោទនៈ ជូនជាតិមាតុភូមិរបស់យើង ដែលនេះគឺជាការងារកើតចេញពីកម្លាំងសរុប និងការខិតខំរួមគ្នាគ្រប់អ្នកពាក់ព័ន្ធទាំងអស់។

ជាក់ស្តែង បន្ទាប់ពីកម្ពុជាបានបញ្ជូនប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ក្នុងព្រឹតិ្តការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០ កន្លងមក កីឡាករ និងកីឡាការិនី ដ៏ឆ្នើមរបស់កម្ពុជាយើងទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិជាច្រើនគ្រឿង ដែលបាននាំមកនូវកិត្ដិយស និងមោទនភាព ជូនជាតិមាតុភូមិ។

[ចាប់ផ្ដើមសេចក្តីអធិប្បាយ]

ខុសពីពេលខ្ញុំនៅជាយុវជន នៅរៀន។ កាលនោះ យើងបានត្រឹមតែមើលទូរទស្សន៍ទេ។ ឃើញកីឡាករប្រទេសគេផ្សេងចូលប្រកួតបានមេដាយ។ យើងមិនទាន់មានឱកាស។ សូម្បីតែចូលរួមប្រកួតក៏មិនទាន់មានឱកាសផង ដោយមិននិយាយពីចំនួនមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធិដែលទទួលបាន។ (នេះ)គឺជាការវិវត្តសំខាន់ណាស់។ បានន័យថា នៅជំនាន់នេះ។ មិនបាច់និយាយច្រើនជំនាន់ផង។ មិនមែនថាជំនាន់ខ្ញុំមិនបាន (រហូតដល់)ជំនាន់កូនខ្ញុំ គឺជំនាន់យើងនេះតែម្ដង(ដែលយើងបានសម្រេចសមិទ្ធផលនិងកេរ្តិឈ្មោះវិស័យកីឡា) ដែលនេះហើយគឺជាផលជាផ្លែផ្កាដែលយើងបានពីឱកាសនៃសន្តិភាព។ យើងរួមគ្នា។ កីឡាករយើងនៅទីនេះក៏ដូចជាគណៈកម្មការ (និង)អ្នកពាក់ព័ន្ធទាំងអស់ ចាប់យកឱកាសដើម្បីបង្កើននូវកិត្តិយសជាតិរបស់យើង។

[ចប់អធិប្បាយ]

ទន្ទឹមនឹងនេះ តាមរយៈ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែឧសភា ឆ្នាំ ២០២៣ កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក ក្នុងនោះ យើងទទួលបានមេដាយមាស ៨១ គ្រឿង មេដាយប្រាក់ ៧៤ គ្រឿង និងមេដាយសំរឹទ្ធ ១២៧ គ្រឿង។ បន្ថែមលើការទទួលបានជ័យជម្នះលើការប្រកួត ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ជាពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់មិត្តភាព ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍។ លើសពីនេះ ឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺការធ្វើឱ្យយុវជន និងប្រជាពលរដ្ឋ បង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលការណ៍នេះ រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។

វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ ការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួមទាំងអស់។ ជាងនេះទៀត វិស័យកីឡាផ្តល់ឱកាសល្អលើការផ្លាស់ប្តូរលើវិស័យជាច្រើន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធក្នុងការប្រកួត ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួនបែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ។ ការចូលរួមការប្រកួតកីឡាក្នុងកម្រិតអន្តរជាតិ ជួយលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗ ឱ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួមនៅលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ កីឡាក៏រួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អនៃធនធានមនុស្ស ដែលជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ រស់នៅដោយភាពរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស តាមរយៈការបន្តការសិក្សាបន្ថែមពេញមួយជីវិត។ ជារួម វិស័យកីឡាដើរតួនាទីសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ បង្កើន បញ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលការណ៍នេះ រួមចំណែកដល់សុខដុមនីយកម្មរវាងប្រជាជន និង ប្រជាជន ប្រទេស និងប្រទេស សុវត្ថិភាព និងសុខសន្តិភាពក្នុងសង្គមទាំងមូល។

បច្ចុប្បន្ន វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា។ កីឡាទទួលបាននូវការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដោយប្រជាជនខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចពាក្យស្លោកថា «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម»។

ការកសាងធនធានមនុស្សក្នុងវិស័យកីឡា ត្រូវការរយៈពេលយូរ និងការវិនិយោគច្រើន ខណៈដែលកម្ពុជាមានអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញកសាងសង្គមកម្ពុជាឱ្យបានកាន់តែរឹងមាំដោយមានប្រជាជនប្រកបដោយចំណេះដឹង និងចំណេះធ្វើជាក់ស្ដែង។

ក្រោមម្លប់នៃសុខសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជាឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិបន្ថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពអប់រំកាយ និងកីឡា តាមរយៈការជំរុញលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឱ្យស្រឡាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា។

ឈរលើសមិទ្ធផល និងជោគជ័យជាច្រើន ខ្ញុំសង្ឃឹមថា កីឡាករ និងកីឡាការិនីយើង នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំជាប់មិនដាច់ ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាព និងការត្រៀមខ្លួនក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះឱ្យបានកាន់តែច្រើនជូនជាតិមាតុភូមិយើង។ រាជរដ្ឋាភិបាល ដោយមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បន្តគាំទ្រវិស័យកីឡា កីឡាករ និងកីឡាការិនីយើង ទាំងស្មារតី និងថវិកា និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាឱ្យកាន់តែរីកចម្រើន និងមាននិរន្តភាព ដោយបន្តពង្រឹងការប្រកួតជើងឯកជាតិ-អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ ដើម្បីអភិវឌ្ឍ សមត្ថភាពបន្ថែមឱ្យកាន់តែប្រសើរ និងទទួលបានជ័យជម្នះថែមទៀត។

ជាមួយនឹងការរីកចម្រើន និង ជ័យជម្នះយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ ខ្ញុំសូមផ្តល់អនុសាសន៍បន្ថែមមួយចំនួនដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនកីឡាករ កីឡាការីនី សម្រាប់យកទៅអនុវត្ត ដូចខាងក្រោម៖

ទី១. ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាមួយ សហព័ន្ធកីឡាជាតិ ត្រូវរៀបចំយន្តការគាំទ្រ បណ្តុះបណ្តាល និងលើកទឹកចិត្តដល់កីឡាករ និងកីឡាការីនី នៅគ្រប់កម្រិត ដើម្បីពង្រឹងសមត្ថភាព ក្នុងការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់លើកស្ទួយកីឡាជាតិទៅក្នុងតំបន់ និងសកលលោក។

ទី២. ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ សម្រិតសម្រំាង និងបណ្តុះបណ្តាលធនធានយុវជន ដែលមានទេពកោសល្យក្នុងផ្នែកកីឡា ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពកីឡា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ និង អន្តរជាតិ នាពេលអនាគត។

ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យ គ្រូបង្វឹក បងប្អូនកីឡាករ កីឡាការិនីទំាងអស់ ខិតខំហ្វឹកហាត់កីឡាតាមជំនាញរបស់ខ្លួនជាប្រចាំឱ្យជាប់មិនដាច់ ពីព្រោះការកសាងសមត្ថភាពកីឡា ត្រូវការរយៈពេលយូរ និងត្រូវត្រៀមខ្លួនរួចជាស្រេចជាមុន ក្នុងការចូលរួមការប្រកួតប្រជែងនានា ទំាងកម្រិតជាតិ តំបន់ និងសកល។

ទី៤. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនកិច្ចសហការ ទាំងបច្ចេកទេស និងបទពិសោធ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា ដល់កីឡាករ និងកីឡាការិនីកម្ពុជា ឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យកីឡាករ និងកីឡាការីនីកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពកាន់តែប្រសើរ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា នៅថ្ងៃអនាគត។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបាននាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ជូនជាតិមាតុភូមិយើង។ ដើម្បីជាការលើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ កីឡាការិនី និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យកីឡា ខ្ញុំសូមពាំនាំនូវប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលចំនួន ៣ ១៩៩ លានរៀល (ប្រមាណជា ៧៨ម៉ឹនដុល្លារ) មកប្រគល់ជូនជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ដែលទទួលបានពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០នៅពេលនេះ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស គ្រូបង្វឹក កីឡាករ កីឡាការិនី សូមមានសុខភាពបរិបូណ៌ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕

លោកប៉ែន បូណា៖ គណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរ


លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាមហាជោគជ័យថ្មីមួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលបឋមបានបង្ហាញថា គណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលអាសនៈ ៥៥ ក្នុងចំណោម ៥៨ ដែលកើតចេញពីការបោះឆ្នោតអសកល។ កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានទទួលដល់ទៅ១២០អាសនៈក្នុងចំណោម ១២៥ អាសនៈក្នុងរដ្ឋសភា។ 


ការបោះឆ្នោតពីរលើកចុងក្រោយនេះ ឆ្លុះបញ្ចាំងពីមហាជោគជ័យជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតនៅកម្ពុជា។ ជោគជ័យដ៏ធំធេងនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។ ការដឹកនាំប្រទេសឱ្យស្គាល់ការអភិវឌ្ឍដល់កម្រិតកំពូលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ គឺជាភស្តុតាងដែលមិនអាចប្រកែកបាន និងស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅចំពោះមុខក្រសែភ្នែកប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដោយគ្មានជនណាឬក្រុមណាមួយអាចកាឡៃបាន ឡើយ។


សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជាដែលជាមេដឹកនាំដ៏ខ្លាំងពូកែគ្មានគូប្រៀប គឺជាអ្នកសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់កម្ពុជាក្នុងសម័យទំនើប។ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកដឹកនាំបន្តវេនដ៏មានសក្តានុពល ពោរពេញដោយសមត្ថភាព និងបានដាក់ចេញគោលនយោបាយដែលឆ្លើយតបយ៉ាងល្អទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយដើរស្របនឹងនិន្នាការរបស់ពិភពលោកទៀតផង។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញលេញនិងយ៉ាងឆាប់រហ័សពីប្រជាពលរដ្ឋខ្មែរក៏ដូចជាពីសហគមន៍អន្តរជាតិ។ 


នេះគឺជាហេតុផលគ្រប់គ្រាន់ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ទំនុកចិត្តនិងការគាំទ្រពេញទំហឹងរបស់ប្រជាពលរដ្ឋ គឺជាប័ណ្ណធានាយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការគ្រងតំណែងជាគណបក្សដឹកនាំប្រទេសក្នុងរយៈពេលយូរតទៅទៀត។ 


សរុបទៅ ចំណងទាក់ទងរវាងប្រជាពលរដ្ឋខ្មែរជាមួយគណបក្សប្រជាជនកម្ពុជាបានក្លាយជាកិច្ចសន្យាយ៉ាងរឹងមាំមិនអាចកាត់ផ្តាច់បានដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពនៃការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍ រុងរឿង និងមានចំណូលខ្ពស់ស្របតាមគោលដៅដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកីឡាករ កីឡាការិនី ខិតខំហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីដណ្តើមមេដាយ និងជ័យជម្នះជូនជាតិមាតុភូមិ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយឈរលើស្មារតីគាំទ្រជាច្រើន សង្ឃឹមថា កីឡាករ កីឡាការិនី នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំជាប់មិនដាច់ដោយធ្វើការហ្វឹកហាត់បង្កើនសមត្ថភាព និងត្រៀមខ្លួន ក្នុងការប្រកួតក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះឱ្យបានកាន់តែច្រើនជូនជាតិមាតុភូមិ។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី  “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន”។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ត្រូវបន្តគាំទ្រវិស័យកីឡា កីឡាករ កីឡាការិនីលើស្មារតី ថវិកា និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមគាំទ្រវិស័យកីឡាឱ្យកាន់តែច្រើន ឱ្យរីកចម្រើន និងមាននិរន្តរភាព និងបន្តពង្រឹងការប្រកួតជើងឯកជាតិ និងអន្តរជាតិ ព្រមទាំងពង្រឹងការប្រកួតថ្នាក់ជាតិ ដោយធ្វើការអភិវឌ្ឍសមត្ថភាពបន្ថែម ឱ្យកាន់តែពូកែដើម្បីទទួលបានជ័យជម្នះបន្ថែមទៀត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជាមោទនភាពជាតិដែលកីឡាករកម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស៊ីហ្គេមកាលពីខែឧសភាឆ្នាំ២០២៣កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ  គឺកម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក ក្នុងនោះមានមេដាយមាសចំនួន៨១គ្រឿង មេដាយប្រាក់៧៤គ្រឿង មេដាយសំរឹទ្ធចំនួន១២៧គ្រឿង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី  “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន”។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បន្ថែមពីលើការទទួលបាននូវជ័យជម្នះលើការប្រកួតក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់កិត្តិយស កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ជាពិសេសការរឹតចំណងការទូត និងការពង្រឹងសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីកម្ពស់មិត្តភាព ពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ថែមទៀតផង៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ


ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ទាំង ៩ នៃខេត្តកំពង់ធំ  ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមកពីក្រសួងពាក់ព័ន្ធនានា ថ្នាក់ដឹកនាំខេត្តកំពង់ធំ និង សមាជិកសមាជិកាជាច្រើនរូបទៀត។ 

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ 

វង្សី វិស្សុត បានជំរុញឱ្យសមាជិកសមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំទាំងអស់ បន្តខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ បម្រើជាតិ និងត្រូវផ្តល់សេវាកម្មផ្សេងៗឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងសង្គមជាតិទាំងមូល។

នៅក្នុងពិធីសំណះសំណាលដ៏មានអត្ថន័យនេះ ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងពីតួនាទី និងក្រឹត្យក្រមរបស់ក្រុមការងារថ្នាក់ជាតិក្នុងការចុះជួយមូលដ្ឋានថ្នាក់ក្រោមជាតិ។ ក្នុងនោះ ក្រុមការងារថ្នាក់ជាតិមានតួនាទីសំខាន់ក្នុងការចុះជួយតម្រង់ទិស, ជួយគាំទ្រ ជួយលើកកម្ពស់សមត្ថភាពអាជ្ញាធរមូលដ្ឋាន និងជួយជំរុញការអភិវឌ្ឍ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងថ្នាក់មូលដ្ឋានក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការអភិវឌ្ឍសេវាសាធារណៈ និងដោះស្រាយទំនាស់ និងបញ្ហាផ្សេងៗ ដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់ សំដៅជួយលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ សង្គម និង សេដ្ឋកិច្ចថ្នាក់មូលដ្ឋាននៅក្នុងខេត្តកំពង់ធំនិយាយដោយឡែក និងរួមចំណែកជួយអភិវឌ្ឍ

សេដ្ឋកិច្ចជាតិទាំងមូលនិយាយជារួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បន្តទៀតថា ក្រៅពីជួយទម្រង់ទិស និងជួយគាំទ្រដល់កិច្ចការងារខាងលើនេះ ការចុះមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិ ក៏ត្រូវតែសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ថាតើគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ មានប្រសិទ្ធភាព និងចំគោលដៅកម្រិតណាក្នុងការជួយដោះស្រាយបញ្ហា និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន។ ហើយម្យ៉ាងទៀត គឺដើម្បីតាមដានការអនុវត្តគោលនយោបាយរបស់ថ្នាក់ក្រោមជាតិ ថាតើស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែរឬទេ ហើយសម្រេចបានលទ្ធផលការងារដូចការវាយតម្លៃ និងការរំពឹងទុកឬអត់?

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានរំលឹកពីអនុសាសន៍ដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញឱ្យមន្ត្រីទាំងអស់កុំធ្វើជាមន្ត្រីជើង១០ ដែលអង្គុយតែក្នុងការិយាល័យរង់ចាំតែចុះហត្ថលេខាលើឯកសារ ឬ របាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម។ ក្នុងន័យនេះ ឯកឧត្តម វង្សី វិស្សុត ចង់សំដៅ និងជំរុញឱ្យមន្ត្រីថ្នាក់ជាតិចុះជួយមូលដ្ឋានឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ ហើយមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ក៏ត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីសិក្សាពីបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋបានជួបប្រទះបញ្ហា និងវាយតម្លៃសមិទ្ធផលការងារនៃការអនុវត្តគោលនយោបាយ ក៏ដូចជាដាក់ចេញគោលនយោបាយថ្មី សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងអស់នោះឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំថា ការចុះមូលដ្ឋានមិនមែនមកដណ្តើមអំណាចថ្នាក់មូលដ្ឋាននោះទេ ហើយក៏មិនចុះអនុវត្តការងារជំនួសអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមូលដ្ឋាន និង អាជ្ញាធរក្រសួងស្ថាប័ននានានោះដែរ ពោលគឺ ដើម្បីចុះជួយតម្រង់ទិស ជួយផ្តល់ការគាំទ្រ និង ជួយលើកកម្ពស់សមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋានឲ្យកាន់តែល្អប្រសើរប៉ុណ្ណោះ។ បន្ថែមពីលើនេះទៅទៀត ក្រុមការងាររាជរដ្ឋាភិបាលនឹងជួយជំរុញមូលដ្ឋានថ្នាក់ក្រោមជាតិ ក្នុងការផ្តល់ និងអភិវឌ្ឍសេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ប្រឡាយ និង ដោះស្រាយភាពអសកម្ម ដូចជា ចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង ទំនាស់ដីធ្លី និងបញ្ហាផ្សេងៗទៀត។ ឯកឧត្តម វង្សី វិស្សុត បានចាត់ទុកការចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការមួយក្នុងការជួយជំរុញសកម្មភាពចុះមូលដ្ឋានរបស់មន្ត្រីថ្នាក់ក្រោមជាតិ និង ការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលមន្ត្រីថ្នាក់ក្រោម និងប្រជាជនមូលដ្ឋានបានជួបប្រទះផងដែរ។

ជាមួយគ្នានេះឯកឧត្តម វង្សី វិស្សុត ផ្តល់ការណែនាំដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ

មូលដ្ឋានថ្នាក់ក្រុង ស្រុក ត្រូវចាត់ចែងរៀបចំប្រកាសសមាសភាពក្រុមការងារថ្នាក់ឃុំ-សង្កាត់ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន៕









សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យកីឡាដើរតួនាទីយ៉ាងសកម្មនៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកីឡាដើរតួនាទីយ៉ាងសកម្មនៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ ហើយក៏ជាការចូលរួមនៅក្នុងការប្រកួតកីឡាឆ្លុះបញ្ចាំងអំពីការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួមទាំងអស់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិស័យកីឡាផ្តល់ឱកាសល្អលើការផ្លាស់ប្តូរលើវិស័យជាច្រើនទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍នៅក្នុងការប្រកួតដែលជាម៌តកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួនបែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ។


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន» នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមការប្រកួតកីឡាក្នុងកម្រិតអន្តរជាតិជួយលើកកម្ពស់កិតិ្តសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗអោយកាន់តែល្បីល្បាញ ក៏ដូចជាធ្វើឱ្យទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួមលើឆាកអន្តរជាតិ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជាមោទនភាពជាតិ ដែលកីឡាករកម្ពុជា ទទួលបានមេដាយច្រើនលើសពីការរំពឹងទុក


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែឧសភាឆ្នាំ២០២៣ នាពេលកន្លងទៅនេះ គឺកម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក ក្នុងនោះមានមេដាយមាសចំនួន ៨១គ្រឿង មេដាយប្រាក់៧៤ គ្រឿង មេដាយសំរិទ្ធិចំនួន ១២៧គ្រឿង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី  “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន”។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បន្ថែមលើការទទួលបាននូវជ័យជម្នះលើការប្រកួតធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់កិត្តិយស កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ជាពិសេសការរិតចំណងការទូត និងការពង្រឹងសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីកម្ពស់មិត្តភាព ពង្រឹកទំនាក់ទំនងអន្តរជាតិ និងការជំរុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លែផ្កានៃសុខសន្តិភាពធ្វើឱ្យវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នាពេលកន្លងមក បានធ្វើឱ្យវិស័យកីឡានៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលគឺជួយឱ្យកីឡាករ កីឡាការិនីកម្ពុជាយើង ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធជាច្រើនគ្រឿង ដែលបាននាំមកនូវកិត្តិយសនិងមោទនភាពជូនជាតិមាតុភូមិ។  


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃចន្ទទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន ដែលប្រារព្ធនៅវិមានសន្តិភាព។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកផងដែរថា កាលពីអតីតកាល យើងបានត្រឹមតែមើលទូរទស្សន៍ ហើយយើងក៏មិនមានឱកាសក្នុងការចូលរួមប្រកួតជាមួយគេផង កុំថាឡើយការទទួលបានមេដាយ។ ប៉ុន្តែពេលនេះ គឺកម្ពុជាយើង បានចូលរួមប្រកួតនៅក្រៅប្រទេស ហើយទទួលលទ្ធផលល្អប្រសើរ ដែលចំណុចនេះហើយគឺបានមកពីផ្លែផ្កានៃសុខសន្តិភាព៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គមបានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ

 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គមបានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកម្ពស់មិត្តភាព ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ឧត្តមប្រយោជន៍ជាតិដ៏ធំគឺការធ្វើឱ្យយុវជន និងប្រជាពលរដ្ឋបង្កើនស្មារតីស្រលាញ់ជាតិមាតុភូមិ ពង្រឹង សាមគ្គីភាព និងមិត្តភាព ដែលនេះរួមចំណែកយ៉ាងសកម្មដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន» នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤៕




ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយ ពីការប្រកួតកីឡានានា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយពីការប្រកួតកីឡា​ជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ី​អាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន។

យោងតាមរបាយការណ៍ បានឱ្យដឹងថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាលក្ខណៈអន្ដរជាតិ និងក្នុងតំបន់ដោយប្រើប្រាស់ថវិកា​របស់អង្គភាព​ថវិកាអគ្គនាយកដ្ឋានកីឡាកម្មវិធីទី៣ និងថវិការបស់គណៈកម្មាធិការជាតិរៀបចំការប្រកួត​កីឡាស៊ីហ្គេម​ឆ្នាំ២០២៣ (CAMSOC) លើ១១ប្រភេទកីឡារួមមាន៖ កីឡាជឺជីតស៊ូ កីឡាតេក្វាន់ដូ WT កីឡាហែល​ទឹក និងកីឡាទូកក្ដោង។ ក្រសួងក៏បានបញ្ជូន ៥ប្រភេទកីឡា ទៅចូលរួមប្រកួតកីឡា​សាកល​វិទ្យាល័យ​អាស៊ីអាគ្នេយ៍ហ្គេម លើកទី២០ នៅខេត្ដអូប៊ុនរដ្ឋាថានី ព្រះរាជាណាចក្រថៃ រួមមាន៖ ប៉េតង់ តេក្វាន់ដូWT គុនដាវ អត្ដពលកម្ម និងការ៉ាតេ ដោយទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ដូចខាងក្រោម៖


I) ការប្រកួតជាលក្ខណៈអន្ដរជាតិនានា៖

១) ក្នុងនោះការប្រភេទកីឡាជឺជីតស៊ូ៖ មានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ២៨នាក់ ចូលរួមប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីលើកទី៧ (The 7th Edition Of Ju-jitsu Asian Championship 2023) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ដល់ថ្ងៃ​ទី០១ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាំងកក ព្រះរាជាណាចក្រថៃ ដែលមានប្រទេសចំនួន៣០ ចូលរួម មានកីឡាករ កីឡាការិនីសរុបចំនួន ៥៨៤នាក់ ជាលទ្ធផលកម្ពុជាទទួលបានមេដាយ ប្រាក់​៤គ្រឿង និងសំរឹទ្ធ ៣គ្រឿង ឈរលំដាប់ថ្នាក់លេខ១២។

២) កីឡាតេក្វាន់ដូWT៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ១០នាក់ ចូលរួម​ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី១៦ (16th ASEAN Taekwondo Championship 2023) នៅ​ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដែលមានប្រទេស​ចំនួន៨ ចូលរួម មានកីឡាករ កីឡាការិនីសរុបចំនួន ៣០០នាក់ ជាលទ្ធផលកម្ពុជាទទួលបាន​មេដាយ ប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿង ឈរលំដាប់ថ្នាក់លេខ៦។

៣) ប្រភេទកីឡាហែលទឹក៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៨នាក់ ចូល​រួម​ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក (Fin swimming’s World Cup Round Swimming Pool 2022) ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្ដភូកេត ព្រះរាជាណាចក្រថៃ ដែលមានប្រទេសចំនួន១៦ ចូលរួម មានកីឡាករ កីឡាការិនី​សរុប​ចំនួន១៨០នាក់ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ០៣គ្រឿង និងសំរឹទ្ធ ០១គ្រឿង ឈរលំដាប់ថ្នាក់លេខ៥។

៤) ប្រភេទកីឡាទូកក្ដោង៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ១៥នាក់ ចូល​រួមប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ (Southeast Asian Sailing Championship 2021) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារសុខា ខេត្ដ​ព្រះសីហនុ ដែលមានប្រទេសចំនួន៦ ចូលរួម មានកីឡាករ កីឡាការិនីសរុប ៦៣នាក់ ជាលទ្ធ​ផល​ទទួល​បានមេដាយមាស ១គ្រឿង ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ៣គ្រឿង ឈរលំដាប់ថ្នាក់លេខ៥។

៥) ប្រភេទកីឡាកាយវប្បកម្ម៖ មានប្រតិភូ គ្រូបង្វឹក កីឡាករ សរុបចំនួន ៤នាក់ ចូលរួមប្រកួតជ្រើសរើស​ជើង​ឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៤ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅ​កោះ​ម៉ាហ្វូស៊ី ប្រទេសម៉ាល់ឌីវ ដែលមានប្រទេសចំនួន២៤ ចូលរួម មានកីឡាករ កីឡាការិនីសរុប ៣១៣នាក់ វិញ្ញាសានេះមានប្រទេសចំនួន៤ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ១គ្រឿង ឈរលំដាប់ថ្នាក់លេខ១។

៦) ប្រភេទកីឡាប៉េតង់៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ២៧នាក់ ចូល​រួមប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅទីក្រុងបាំងកក ព្រះរាជាណាចក្រថៃ ដែលមានប្រទេសចំនួន១៥ ចូលរួម ជាលទ្ធផល​ទទួល​បានមេដាយមាស ៣គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង ឈរលំដាប់ថ្នាក់លេខ១។

៧) ប្រភេទកីឡារាំ៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ១៣នាក់ ចូលរួម​ប្រកួត​កីឡារាំជ្រើសរើសជើងឯកពិភពលោក WDSF SUPERSTARS CHAMPIONSHIPS 2022 ចាប់​ពី​ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលមានប្រទេស​ចំនួន១៥ ចូលរួម ជាលទ្ធផលទទួលបានមេដាយមាស ៤គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ៣គ្រឿង។

៨) ប្រភេទកីឡាវ៉ូវីណាម៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៣៦នាក់ ចូល​រួម​ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលមានប្រទេសចំនួន៧ ចូលរួម មានកីឡាករ កីឡា​ការិនីសរុប២០២នាក់ ជាលទ្ធផលទទួលបានមេដាយ មាស១០គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ១០គ្រឿង ឈរលំដាប់ថ្នាក់លេខ១។

៩) ប្រភេទកីឡាឃីកប៊ុកស៊ីង៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ២៨នាក់ ចូលរួមប្រកួតកីឡាឃីកប៊ុកស៊ីងជ្រើសរើសជើងឯកអាស៊ី ASIAN Kick Boxing CHAMPION​SHIPS 2022 ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដែល​មាន​ប្រទេសចំនួន១៨ ចូលរួម ជាលទ្ធផលទទួលបានមេដាយមាស ២គ្រឿង ប្រាក់ ៥គ្រឿង និង​សំរឹទ្ធ៥គ្រឿង។

១០) ប្រភេទកីឡាប្រដាល់សកល៖ មានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៦នាក់ ចូលរួម​ប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី ASIAN U22 Men & Women Boxing CHAMPIONSHIPS 2023 ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលមានប្រទេសចំនួន២០ ចូលរួម មានកីឡាករ កីឡាការិនីសរុប១៤៩នាក់ ជាលទ្ធផលទទួលបានមេដាយ ប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង ឈរលំដាប់ថ្នាក់លេខ១០។

១១) ប្រភេទកីឡាចំបាប់៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៣៧នាក់ ចូលរួម​ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ The Southeast Asian Wrestling CHAM​PIONSHIPS ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលមាន​ប្រទេស​ចំនួន៧ ចូលរួម ជាលទ្ធផលទទួលបានមេដាយ មាស ៣គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ​១៣គ្រឿង ឈរលំដាប់ថ្នាក់លេខ៣។


II) ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចំនួន ៤៨នាក់ លើ៥ប្រភេទកីឡា ទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេម លើកទី២០ នៅខេត្ដ​អូប៊ុន​រដ្ឋាថានី ប្រទេសថៃ ក្នុងនោះកម្ពុជាទទួលបានមេដាយមាស២គ្រឿង ប្រាក់ ៣គ្រឿង សំរឹទ្ធ ៨គ្រឿង សរុប ១៧គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេសចូលរួម ជាលទ្ធផល​ទទួលបាន៖

១៖ ប្រភេទកីឡាប៉េតង់៖ មានគ្រូបង្វឹក ០២នាក់ កីឡាករ ០៦នាក់ កីឡាការិនី០៦នាក់ សរុប ១៤នាក់ ទទួលបានមេដាយ មាស០១គ្រឿង ប្រាក់០៣គ្រឿង និងសំរឹទ្ធ០២គ្រឿង សរុប០៦គ្រឿង។

២៖ ប្រភេទកីឡាតេក្វាន់ដូWT៖ មានគ្រូបង្វឹក និងគ្រូជំនួយ០២នាក់ កីឡាករ ០៣នាក់ កីឡាការិនី ០៣នាក់ សរុប ០៨នាក់ ទទួលបានមេដាយ ប្រាក់០២គ្រឿង និងសំរឹទ្ធ០២គ្រឿង សរុប០៤គ្រឿង។

៣៖ ប្រភេទកីឡាអត្ដពលកម្ម៖ មានគ្រូបង្វឹក ០១នាក់ កីឡាករ ០២នាក់ កីឡាការិនី០១នាក់ សរុប ០៤​នាក់ ទទួលបានមេដាយសំរឹទ្ធ០១គ្រឿង សរុប០១គ្រឿង។

៤៖ ប្រភេទកីឡាការ៉ាតេ៖ មានគ្រូបង្វឹក ០១នាក់ អាជ្ញាកណ្ដាល ០១នាក់ កីឡាការិនី ០៣នាក់ សរុប ០៥នាក់ ទទួលបានមេដាយ ប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង សរុប០២គ្រឿង។

៥៖ ប្រភេទកីឡាគុនដាវ៖ មានគ្រូបង្វឹក ០១នាក់ អាជ្ញាកណ្ដាល ០១នាក់ កីឡាការិនី ០៣នាក់ សរុប ០៥នាក់ ទទួលបានមេដាយ មាស០១គ្រឿង ប្រាក់០១គ្រឿង និងសំរឹទ្ធ០២គ្រឿង សរុប០៤គ្រឿង៕ ប្រភព៖ Fresh News

គណបក្សឯកភាពជាតិខ្មែរ ផ្ញើសារអបអរសាទរចំពោះជ័យជម្នះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

 


(ភ្នំពេញ)៖ គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃនេះ បានផ្ញើសារលិខិតមួយសម្តែងនូវការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីអង្គបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។


ជ័យជម្នះដែរ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលុបនេះ គឺបានបង្ហាញ និងឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះមុតរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីបង្រួបបង្រួម ដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាពជូន ជាតិមាតុភូមិជានិច្ចនិរន្តរ៍។

គណបក្សខ្មែរក្រោក ផ្ញើសារអបអរសាទរចំពោះជ័យជម្នះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

 


(ភ្នំពេញ)៖ គណបក្សខ្មែរក្រោក នៅថ្ងៃនេះ បានផ្ញើសារលិខិតមួយសម្តែងនូវការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីអង្គបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។


ជ័យជម្នះដែរ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលុបនេះ គឺបានបង្ហាញ និងឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះមុតរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីបង្រួបបង្រួម ដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាពជូន ជាតិមាតុភូមិជានិច្ចនិរន្តរ៍។

គណបក្សមូលីណាកា ផ្ញើសារអបអរសាទរចំពោះជ័យជម្នះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

 



(ភ្នំពេញ)៖ គណបក្សមូលីណាកា នៅថ្ងៃនេះ បានផ្ញើសារលិខិតមួយសម្តែងនូវការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីអង្គបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។


ជ័យជម្នះដែរ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលុបនេះ គឺបានបង្ហាញ និងឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះមុតរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីបង្រួបបង្រួម ដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាពជូន ជាតិមាតុភូមិជានិច្ចនិរន្តរ៍។

គណបក្សយុវជនកម្ពុជា ផ្ញើសារអបអរសាទរចំពោះជ័យជម្នះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥


(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា នៅថ្ងៃនេះ បានផ្ញើសារលិខិតមួយសម្តែងនូវការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីអង្គបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។


ជ័យជម្នះដែរ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលុបនេះ គឺបានបង្ហាញ និងឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះមុតរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីបង្រួបបង្រួម ដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាពជូន ជាតិមាតុភូមិជានិច្ចនិរន្តរ៍។

អង្គភាព័ត៌មាននិងប្រតិកម្មរហ័ស សហការជាមួយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយវីដេអូក្រោមចំណងជើងថា «បទបញ្ជារបស់ សម្តេចធិបតី ស្តីពីការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គឺជាវិធានការ ដ៏មុតស្រួច ដើម្បីការពារ សេចក្តី សុខសាន ជូន ប្រជាពលរដ្ឋ»


នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសហការរៀបចំ និងផលិតវីដេអូផ្លូវការមួយ មានរយៈពេលជាង១១នាទី ក្រោមចំណងជើងថា « បទបញ្ជារបស់សម្តេចធិបតី ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាវិធានការដ៏មុតស្រួចដើម្បីការពារសេចក្តីសុខសានជូនប្រជាពលរដ្ឋ»។

ក្នុងខ្លឹសារវីដេអូ បានរំលេចនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសចេញបទបញ្ជា  ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយតម្រូវឱ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឬមានពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

 សម្តេចធិបតី បានបញ្ជាឱ្យបញ្ចប់មុខតំណែងនិងបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ នេះគឺជាវិធានការដ៏មុតស្រួចមួយទៀតសំដៅលុបបំបាត់បាតុភាពក្នុងសង្គម ជាពិសេសដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសុខមាលភាពជូនប្រជាពលរដ្ឋ។ 

បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលការសាទរយ៉ាងកងរំពងពីសំណាក់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានដោយពួកគេចាត់ទុកថា នេះជាបទបញ្ជាដ៏ត្រឹមត្រូវ និងចាំបាច់ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញដើម្បីការពារសេចក្តីសុខសានក្នុងសង្គមជាតិ៕


កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៧ ចំនួន៧៨៨នាក់ សាខាពោធិ៍សាត់



សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៧ ចំនួន ៧៨៨នាក់ នៅក្នុង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ  ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូល ជាសមាជិក របស់ សមាគម កាយ ឫទ្ធិនារីកម្ពុជា គឺជាកម្លាំង ស្ម័គ្រចិត្តរួម ដែលផ្ដល់ ឱ្យ សមាជិក នូវ ចំណេះ ដឹង បទ ពិសោធន៍ ទាំងជីវិត ការងារ និង លទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើ ការងារ ជា ក្រុមក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះ សមាជិក ទាំង អស់ ត្រូវ បាន ជំរុញ លើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យ ស្លោក របស់ សមាគមគឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា” ។

លោកជំទាវបានប្រសាសន៍បញ្ជាក់ទៀតថា តាមរយៈ លទ្ធផល ការងារ ដែល  សមាគម កាយឫទ្ធិ នារី កម្ពុជា បាន ប្រឹង ប្រែង កន្លងមក ធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានទទួស្គាល់ថា សមាគម កាយឫទ្ធិនារី កម្ពុជា ពិតជាបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មាន ការ ប្រកាន់ និន្នាការ នយោបាយ ពូជសាសន៍ ព៌ណសម្បុរ អាយុ ឬ ភេទ នោះឡើយ។ លោកជំទាវ បណ្ឌិត ក៏ បានលើកបន្ថែមដែរថា “បើបណ្ដុះបណ្ដាលបុរស១នាក់ យើងនឹងទទួលបានមេដឹកនាំ ១នាក់ បើបណ្ដុះបណ្ដាលស្ត្រី ឬក្មេងស្រី១នាក់ យើងនឹងទទួលបានមេដឹកនាំមួយប្រទេស” ក្នុងន័យនេះ លោក ជំទាវ អគ្គស្នងការ ចង់ សម្តៅ លើ ការ លើក កម្ពស់ ដល់កុមារី យុវតី និងស្រី្ត ក្នុងទទួលបានការ អបរ់ រំ អោយ បាន កាន់ តែ ខ្ពស់ កាន់ តែ ប្រសើរ ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ សមាគមកាយឬទ្ធិនារីកម្ពុជា មានសមាជិកសរុបចំនួន ៣៥៥២នាក់ ក្នុងសហគមន៍ចំនួន១១ នៃ២៥រាជធានី ខេត្តដូចជា រាជធានីភ្នំពេញ សៀមរាប កំពត កណ្តាល កំពង់ស្ពឺ កំព ង់ធំ មណ្ឌលគិរី តាកែវ ព្រៃវែង បាត់ដំបង រួមនឹងខេត្តពោធិ៍សាត់។

សូមរំលឹកថាកម្ពុជា បានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ១៩៤៣ តែមិន ទាន់ ចូល ជា កាយ ឫទ្ធិ ពិភព លោក នោះ ទេ។ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិ ក៏ត្រូវបានរំសាយ ហើយក្រោយ ចប់ សង្គ្រាម ឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ ក៏មាន ការ ប្រជុំ ធំ រហូត តដល់ ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយឫទ្ធិពិភពលោក។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺ ជា សមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ការអប់រំដល់កុមារី និងយុវតី ឲ្យ ក្លាយ ទៅ ជា ពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ដោយ បានផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ យុវតី ដែល ជា សមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុម ដើម្បី ក្លាយ ជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ៕ អត្ថបទ៖  សូដាវណ្ណ (BTV)








យុវជនជាង១០០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តកណ្ដាល ទទួលបានឱកាសចាប់យកជំនាញសម្រាប់លើកកម្ពស់ជីវភាពគ្រួសារតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល



បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៤ រួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ ជាក់ស្ដែង កាល់ពីថ្ងៃទី២៣ កុម្ភៈ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រនៅខេត្តកណ្ដាល ប្រមាណជាង១០០០នាក់ លើមុខជំនាញចំនួន ៥ គឺ ៖ ១.ការដំឡើងអគ្គិសនីក្នុងអាគារ; ២.សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន; ៣.សេវាកម្មកុំព្យូទ័រ; ៤.ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត; និង ៥.ការកែច្នៃបន្លែផ្លែឈើ ។


កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាទី៧ ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស ដោយនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។


គូសរំលេចផងដែរថា កាលពីថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ ដោយកំណត់នូវគោលការណ៍ "ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ" ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាការងារអាទិភាពបំផុតសម្រាប់រាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ ។ 


កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ គឺជាគោលនយោបាយអាទិភាព២ ក្នុងចំណោម ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។ 


ចំពោះការចូលរៀន សិស្សត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើង ហើយសម្រាប់សិស្សដែល មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានបណ្ណ សមធម៌ ឬ បណ្ណ សម្គាល់ គ្រួសារ ងាយ រង ហានិភ័យ គឺទទួលបានការសិក្សាដោយមិនបង់ថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ៕






ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន



(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះ រាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទី គោ  រព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។


ដោយការគិតគូរខ្ពស់ ជាមួយទឹកចិត្តខ្វាយខ្វល់ និងព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះព្រះរាជសុខ ភាព ព្រះ ករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជ មាតា ជាតិខ្មែរ ថ្នាក់ដឹកនាំចិត្តបានរៀបចំក្រុមគ្រូពេទ្យជំនាញ ថ្វាយ ការ ពិនិត្យព្រះរាជសុខភាព ថ្វាយ ព្រះ ករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរយ៉ាង ទៀង ទាត់បំផុត គឺពីរដងក្នុងមួយឆ្នាំ។ ការថ្វាយការពិនិត្យព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និង សម្តេច ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានធ្វើ តាំង ពីពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់នៅ មានព្រះជន្ម ហើយក៏បានធ្វើរហូតដល់ ពេល បច្ចុប្បន្ន។


ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ តែងសព្វព្រះរាជហឫទ័យស្តេច យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មួយលើកនៅដើមឆ្នាំ និងមួយលើកទៀតនៅចុងឆ្នាំ។ កំលុងគង់ប្រថាប់ក្នុងព្រះរាជដំណាក់ដ៏ល្អវិចិត្ររៀបចំថ្វាយដោយថ្នាក់ដឹកនាំចិននោះ ព្រះករុណា ព្រះ មហា ក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទទួលបានការរៀបចំថ្វាយនូវការថែទាំយ៉ាងយកចិត្តទុក ដាក់ ខ្ពស់ បំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងព្រះរាជដំណើរពិនិត្យព្រះរាជសុខភាពនេះ ព្រះ ករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ សព្វព្រះរាជហឫទ័យគង់ប្រថាប់រង្វង់ពីមួយខែ ឬពីរ ខែជាដើម។


កំលុងពេលព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ព្រះ រាជ កិច្ចរបស់ព្រះអង្គ នឹងប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកបំពេញថ្វាយព្រះអង្គ៕