ទស្សនៈ
ដោយ៖
សួន ចំរើន
នយោបាយព័ន្ធជើង
ដោយសារតែកំពុងដាំក្បាលធ្លាក់ចុះនៃប្រជាប្រិយភាព
និងការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ទាំងលើសមរភូមិប្រជាធិបតេយ្យក្នុងប្រទេស
ក៏ដូចជានៅបរទេស បានធ្វើឲ្យគណបក្សសង្គ្រោះជាតិងាកមករកតុចរចាវិញយ៉ាងអាម៉ាស់។
ក្រោយពេលធ្វើដំណើរអស់ខ្យល់ ក្នុងការដើរញុះញង់ដល់សហគមន៍អន្តរជាតិឲ្យផ្តាច់ជំនួយដល់កម្ពុជា
តែមិនទទួលបានលទ្ធផលមក ក្រុមតំណាងរាស្ត្របក្សប្រឆាំងបានត្រឡប់ទៅប្រើប្រាស់ក្បួនភូតកុហក់ចាស់កាលពីមុនបោះឆ្នោតមកប្រើឡើងវិញ
លើប្រធានបទតម្លើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ និងកម្មករ កម្មការិនីរោងចក្រវិញម្តង។
ក្រុមតំណាងរាស្ត្រទាំងនោះ
បានបន្តកុហក់ប្រជាពលរដ្ឋថារាជរដ្ឋាភិបាល បានរត់តាមកម្មវិធីនយោបាយរបស់ពួកគេទើបមានការតម្លើងប្រាក់ខែដូចពេលនេះ។
រាជរដ្ឋាភិបាលអាណត្តិទី៥
ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោ បាយរបស់ខ្លួនច្បាស់លាស់
និងបានប្រកាសអំពីគោលនយោបាយតម្លើងប្រាក់បៀវត្សរ៍នេះ
ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ
និងបងប្អូនកម្មករតាមរោងចក្រកាត់ដេរ តាំងពីមុនពេលបោះឆ្នោតមកម្លេះ
ដូច្នេះហើយ ទើបបានជាប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ
ព្រមទាំងបងប្អូនកម្មករ កម្មការិនី នៅតែបន្តគាំទ្រគោលនយោបាយនេះ
និងបន្តបោះឆ្នោតគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាបន្តទៀតរហូត។
ការធ្វើកំណែទម្រង់ គឺទាមទារឲ្យមានការអំណត់ លះបង់
មានឆន្ទៈខ្ពស់ មានផែនការច្បាស់លាស់ និងទស្សនៈវិស័យ ក្នុងការអនុវត្តការងារនេះ។
បើមិនដូច្នោះទេ កំណែទម្រង់ គឺពិបាកនឹងទទួលបានជោគជ័យណាស់។
ក្រោយពីទទួលបានការទុកចិត្តពីប្រជាពលរដ្ឋជាថ្មី
ដើម្បីបន្តដឹកនាំប្រទេស គណៈរដ្ឋមន្ត្រីក្នុងអាណត្តិទី៥ នៃរដ្ឋសភា ដែលមានលោក ហ៊ុន សែន
ជានាយករដ្ឋមន្ត្រី បានបើកសម័យប្រជុំពេញអង្គដំបូង នៅថ្ងៃទី២៥ ខែកញ្ញា
ឆ្នាំ២០១៣
ដើម្បីដាក់ចេញនូវការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សដឹកនាំរដ្ឋាភិបាល
ដែលក្នុងនោះមានកម្មវិធីជាអាទិភាព គឺការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យធំៗជាច្រើន
ក្នុងនោះក៏រួមបញ្ចូលនូវផែនការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការស៊ីវិល
កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានឈានដល់ការគិតគូ
ចរចាជាមួយបណ្តាថៅកែរោងចក្រដើម្បីបង្កើនប្រាក់ឈ្នួលគោលដល់បងប្អូនកម្មករ
កម្មការិនី ឲ្យមានជីវភាពសមរម្យ
ទៅតាមការអភិវឌ្ឍនៃកំណើនសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។
រីឯគណបក្សប្រឆាំង
ដែលតែងតែប្រើសារនយោបាយរបៀបរវើរវាយ ហួសហេតុនោះគឺមិនអាចអូសទាញ បោកបញ្ឆោត ពលរដ្ឋ បានជាលើកទី២ឡើយ។
ដូច្នេះការវិលទៅប្រើប្រាស់សារនយោបាយសន្យាដំឡើងប្រាក់ខែ របស់ក្រុមតំណាងរាស្ត្រនៅតាមវេទិកានានា
នៅពេលនេះគឺជារឿងឥតន័យ ។
ជាទម្លាប់
គណបក្សប្រជាជនកម្ពុជា មិនដែលដើរសន្យាជាមុននោះទេ
តែមានចរិតធ្វើការកសាង និងអភិវឌ្ឍន៍ ជាក់ស្តែងនូវកង្វះខាតរបស់ប្រជាពលរដ្ឋ
ដែលជាវិស័យអាទិភាព។ រាជរដ្ឋាភិបាល
មានគោលនយោបាយដំឡើងប្រាក់បៀវត្សន៍នេះបន្តិចម្តងៗ ពី១ឆ្នាំ ទៅ១ឆ្នាំ
ហើយនឹងតម្លើងរហូតដល់១លានរៀលយ៉ាងតិច នៅឆ្នាំ២០១៨ ខាងមុខ។ ជាក់ស្តែង
នៅឆ្នាំ២០១៦ខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា
មន្ត្រីរាជការស៊ីវិលដែលទទួលបានប្រាក់បៀវត្សរ៍ទាបបំផុតនឹងត្រូវតម្លើងរហូតដល់៣៥%។
ចំណែកបងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅតាមរោងចក្រ
គឺត្រូវទទួលបានប្រាក់ខែគោលទាបបំផុត ១៤០ ដុល្លារ ។
នេះជាការគិតគូខ្ពស់ណាស់ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្កើនជីវភាពមន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ និងបងប្អូនកម្មករ
ឲ្យស្របទៅតាមការរីកចម្រើននៃទំហំសេដ្ឋកិច្ចជាតិ។
តាមពិត
គឺគណបក្សសង្គ្រោះជាតិទេ ដែលជាគណបក្សមិនចង់ឲ្យមានការតម្លើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការស៊ីវិល
និងកងកម្លាំងប្រដាប់អាវុធ។ ហេតុអ្វីបានជានិយាយដូច្នេះ? ពីព្រោះនៅពេលប្រជុំពេញអង្គរដ្ឋសភា
ដើម្បីពិនិត្យ និងអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៦ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
បានធ្វើពហិកាមិនចូលប្រជុំ។ នេះសរបញ្ជាក់ឲ្យឃើញថា គណបក្សសង្គោះជាតិ
ប្រឆាំងនឹងការតម្លើងបៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ
កម្មការីនីយ៉ាងពិតប្រាកដ។ ពីព្រោះថា ថវិកាជាតិនេះមួយភាគធំ ត្រូវយកមកប្រើប្រាស់ដើម្បីតម្លើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ
និងកងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៦នេះ។ បើគណបក្សខ្លួនចិត្តស៊ើង ប្រឆាំងច្បាប់ថវិកាជាតិឆ្នាំ២០១៦
ម៉េចមិនប្រកាសមិនយកប្រាក់ខែ អ្នកតំណាងរាស្ត្រដែរទៅ
បើក្រុមខ្លួនបានជាធ្វើពហិកាមិនចូលប្រជុំទៅហើយនោះ
ឬក៏ក្រុមពួកគេក្លាយជាក្រុម«ស៊ីឡាក»?។ រីឯក្រុមតំណាងរាស្ត្របក្សប្រឆាំងដែលចង់បានគុណសម្បត្តិពីការតម្លើងប្រាក់បៀវត្សរ៍នេះក៏ជាក្រុម
«ស៊ីឡាក» ដែរ ព្រោះបើរដ្ឋាភិបាលអនុវត្តបានជោគជ័យហើយ ពួកគេក៏ទាមទារយកគុណសម្បត្តិបង្ហាញរាស្ត្រផងដែរ។
ក្រោយពីការធ្វើពហិការមិនចូលសភា
មិនទទួលបានផលចំណេញអ្វីសម្រាប់ និងបុគ្គលផ្ទាល់ខ្លួនរួចមក តំណាងរាស្ត្រទាំង៥៤
រូបរបស់បក្សសង្គ្រោះជាតិ ក៏ព្រមដើរចូលសភាវិញ ដែលក្នុងនោះគេក៏ឃើញលោកប្រធានបក្ស
កឹម សុខា ចូលរួមផងដែរ តែត្រូវអង្គុយកន្លែងផ្សេងពីកន្លែងអនុប្រធានទី១រដ្ឋសភា។
ពិតជាមុខក្រាស់មែន តើឲ្យប្រជាពលរដ្ឋទុកចិត្តម្តេចកើត បើធ្វើនយោបាយដូចកូនក្មេងបែបនេះ។
ម្តងចេញម្តងចូលៗ ស្រេចតែចិត្តបែបនេះ។
ដោយសារតែការភូតកុហក់
និងការសន្យាខ្យល់បែបនេះហើយ ទើបធ្វើឲ្យសកម្មជនគណបក្សសង្គ្រោះជាតិកាន់តែអស់ជំនឿ។
ម្យ៉ាងទៀត អំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម
បានជំរុញឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងគណបក្សនេះដើរចេញពីគណបក្សជាបន្តបន្ទាប់ទៅបង្កើតគណបក្សថ្មីរៀងៗខ្លួន។