Saturday, December 18, 2021

វីដេអូ៖ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» ទម្លាយរឿងរ៉ាវ និងរូបភាពមួយចំនួន ពាក់ព័ន្ធក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា វើលដ៏ដែលទទួលការបណ្តុះបណ្តាលពីជនបរទេស

 

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បន្តទម្លាយរូបភាពមួយចំនួន ពាក់ព័ន្ធក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា ដែលទទួលការបណ្តុះបណ្តាលពីសំណាក់ជនបរទេស

 (ភ្នំពេញ)៖ ក្រោយពីទម្លាយរូបភាពនិងខ្លឹមសារទី១ នៅល្ងាចថ្ងៃទី១៨ ខែធ្នូដដែលនេះ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបន្តទម្លាយនូវរូបភាពមួយចំនួនទៀត ពាក់ព័ន្ធក្រុមបាតុករដែលបានធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបង្ហាញរូបភាពមួយចំនួនរបស់នាង ឈឹម ស៊ីថរ និងក្រុមរបស់ខ្លួន បានចូលរួមទទួលការបណ្តុះបណ្តាល ពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមបង្ហាញនូវរូបភាពមួយចំនួនទៀត ដែលជនបរទេសបាននាំពួកនាងខ្ញុំ និងនាង ឈឹម ស៊ីថរ មកធ្វើការបណ្តុះបណ្តាលដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ដែលដឹកនាំដោយលោកតា ហ៊ុន សែន»

ខាងក្រោមនេះគឺជារូបភាពមួយចំនួនទៀត៖













Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» ទម្លាយរឿងរ៉ាវនិងរូបភាពមួយចំនួន ពាក់ព័ន្ធក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានទម្លាយនូវរូបភាព និងខ្លឹមសារមួយចំនួន ពាក់ព័ន្ធក្រុមបាតុករដែលបានធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបង្ហាញរូបភាពមួយចំនួនរបស់នាង ឈឹម ស៊ីថរ និងក្រុមរបស់ខ្លួន បានចូលរួមទទួលការបណ្តុះបណ្តាល ពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំជាបុគ្គលិកនៅកាស៊ីណូ Naga។ ខ្ញុំនឹងបន្តធ្វើការងារជាធម្មតា ! ខ្ញុំមិនចូលរួមក្នុងការធ្វើបាតុកម្មខុសច្បាប់ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ នេះទេ ដោយសារតែខ្ញុំព្រួយបារម្ភពីការឆ្លងកូវិដ-19 ជាពិសេសមេរោគថ្មីអូមីក្រុង។ ដូចនេះសូមឱ្យមិត្តភក្តិទាំងអស់គ្នា កុំចូលរួមធ្វើបាតុកម្មខុសច្បាប់នេះ បើទោះបីជាពួកយើងកន្លងមកធ្លាបបានទទួលការបណ្តុះបណ្តាលពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មក៏ដោយ»

«ខាងក្រោមនេះគឺជារូបភាពខ្លះៗ និងនៅមានរូបភាពជាច្រើនទៀត ដែលពួកយើងបានទទួលការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ និងក្រៅប្រទេសពីសំណាក់ជនបរទេស ដើម្បីឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល»

ខាងក្រោម Link Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត»
https://www.facebook.com/105105321402073/posts/389072809671988/?d=n





















ផ្សាយបន្តផ្ទាល់៖ ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ៥០០ថ្ងៃ ប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ SEA GAME – ASEAN PARA GAMEs ឆ្នាំ២០២៣

 ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ៥០០ថ្ងៃ ប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ SEA GAME – ASEAN PARA GAMEs ឆ្នាំ២០២៣ 

ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា 

ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១