Tuesday, July 21, 2015

ឯកឧត្តម សួស យ៉ារ៉ា ស្នើឲ្យឯកឧត្តម សម រង្ស៊ី ផ្តល់ផែនទី ដែលបានទិញនិងបង្ហោះក្នុង Facebook មករដ្ឋសភាជាតិ

ដើម្បីបុ​ព្វហេតុស​ន្តិភាព​ និងស្ថិរ​ភាពរបស់​ជាតិ ​និងក្នុង​តំបន់ ​ពិសេសប​ញ្ចៀសនូ​វកំហឹងជាតិ​និយម​ជ្រុល ​និងបង្កើន​ការជឿជាក់​រវាងខ្មែរ​ និងខ្មែរ ​ឯកឧត្តម សួ​ស​ យ៉ារ៉ា តំណា​ងរាស្ត្រគណប​ក្សប្រជាជន​កម្ពុជា ​មណ្ឌលខេ​ត្តព្រះវិហារ​ នៅថ្ងៃទី ​២១ ​ខែកក្កដា​ ឆ្នាំ២០១៥​នេះ បា​នផ្ញើលិខិ​តមួយច្បា​ប់ទៅឯក​ឧត្តម ​សម រង្ស៊ី ​ប្រធាន​ក្រុមតំណាង​រាស្ត្រមតិ​ភាគតិច ​និងជាប្រ​ធានគណ​បក្សសង្គ្រោះជា​តិ ដោយ​ស្នើសុំផែន​ទីបោន ​(Bonne) ខ្នាត ១/១០០​,០០០ ​ព្រំដែនវៀត​ណាម-​កម្ពុជា ​ហៅថាផែន​ទីភូមិសាស្ត្រឥ​ណ្ឌូចិនដែលបា​នទិញក្នុ​ងតម្លៃ ​១៦៨ ​ដុល្លាអាមេរិច​ ពីប្រទេសបា​រាំង ​សម្រាប់ផ្ទៀ​ងផ្ទាត់ផែ​នទីពិត​របស់រា​ជរដ្ឋា​ភិបាលនៅ​មន្ទីរដ្ឋ​សភាដើម្បីស​ន្តិភាព ​និងស្ថិរ​ភាព ​របស់ជាតិ​។

យោ​ងតា​មការបង្ហោះ​ក្នុងគេហេ​ទំព័រ​ Facebook របស់ឯក​ឧត្តម ​សម ​រង្ស៊ី ​កាលពីថ្ងៃទី​ ១៦ ខែក​ក្កដា ​ឆ្នាំ២០១៥ ​កន្លងទៅ ​គឺឯកឧត្តម​ សម ​រង្ស៊ី បា​នបង្ហោះនូ​វរូបភា​ពផែនទី និ​ងវិក័យប័​ត្រលេខ ​៩៤៣៦៤៧ ​ចុះថ្ងៃទី ​២៤ ​ខែ ​មិថុនា ​ឆ្នាំ២០១៥​ ដែលបាន​បញ្ជាក់ពីកា​របញ្ជាទិ​ញផែន​ដីរបស់​គណបក្ស​សង្គ្រោះជាតិ ​ដូច្នេះក្នុង​នាមប្រ​ជាជនអ្នក​ស្នេហាជា​តិ និង​ចង់បា​នសន្តិភាព ​ជាពិសេស​អ្នកគាំទ្រ​វប្បធម៌​សន្ទនា ដែ​លសម្តេច​អគ្គម​ហាសេនាប​តីតេជោ ​ហ៊ុន​ សែន​ និងឯក​ឧត្តម​ប្រធាន ​សម ​រង្ស៊ី ​ជាស្ថាបនិក ​ឯកឧត្តម ​សួស ​យ៉ារ៉ា សូម​ស្នើជាផ្លូវកា​រចំពោះ​ឯកសារ​ផែនទីចម្លង​ខ្នាត​ ១/១០០,០០០ ​ព្រំដែនវៀត​ណាម-​កម្ពុជា ដែ​លឯកឧត្តម​ បានបញ្ជា​ទិញក្នុងនា​មគណបក្ស​សង្គ្រោះជាតិ ​កាលពីថ្ងៃទី ​២៤​ ខែមិថុនា ឆ្នាំ​២០១៥ ​ក្នុងតំលៃ ​១៦៨ដុល្លាអា​មេរិក ​ដើម្បីប្រគល់ជូ​ន ស​ម្តេចអគ្គម​ហាពញាចក្រី ​ហេង សំរិន​ តាមរយៈឯ​កឧត្តម​ អនុប្រធាន​ទី១ ​កឹម ​សុខា ធ្វើ​ការដាក់​តាំងបង្ហាញ ​និងប្រៀប​ធៀបជាមួ​យផែន​ទីខ្នាត ​១/១០០​.០០០​ របស់រា​ជរដ្ឋាភិបាល​ ដែលបា​នប្រើប្រាស់​ជាមូលដ្ឋា​នចរចា​រក្នុងកា​រកំណត់​ និងបោះប​ង្គោលព្រំដែ​នកន្លងម​ក ជាពិសេ​សផែនទីដែ​លបានចែ​ងក្នុងរ​ដ្ឋធម្មនុ​ញ្ញនៃព្រះរា​ជាណាចក្រ​កម្ពុជាក្នុ​ងមាត្រាទី២​ ដែលបាន​ចែងថា ​«បូរណភា​ពទឹកដី​របស់​កម្ពុជាមិ​នអាចរំលោ​ភបានជា​ដាច់ខាតក្នុង​ព្រំដែន ​របស់ខ្លួ​នដែលមា​នកំណត់​ក្នុងផែនទី​ ខ្នាត ​១/១០០,០០០ ធ្វើ​នៅចន្លោះឆ្នាំ​១៩៣៣-​១៩៥៣ ហើ​យដែលត្រូវ​បានទទួ​លស្គាល់ជា​អន្តរជា​តិ នៅច​ន្លោះឆ្នាំ១៩៦៣-​១៩៦៩»​។

ក្នុង​លិខិតរប​ស់ឯកឧត្តម​ សួស យ៉ា​រ៉ា ដែ​លផ្ញើរទៅឯ​កឧត្តម ​សម ​រង្ស៊ីនៅថ្ងៃនេះ​បានបន្តថា ប្រជា​ជនស្នេហា​ជាតិ ​និងបូរណភា​ពទឹកដី ​ដែលស្រឡា​ញ់សន្តិភាព​កំពុងតាម​ដាន និងពិ​និត្យដោយ​យកចិត្ត​ទុកដាក់​នូវភាពស្មោះត្រ​ង់របស់ថ្នាក់​ដឹកនាំ ​នៃគណប​ក្សជាដៃគូ​សន្ទនា។ ​នៅពេលដែ​លសម្តេចតេ​ជោ ហ៊ា​នបង្ហាញកា​រពិត​ ដោយសរសេរ​លិខិតស្នើទៅ ​អគ្គលេខា​ធិការអ​ង្គការសហ​ប្រជាតិ ​នាយករដ្ឋ​មន្ត្រីចក្រភ​ពអង់គ្លេស ​ប្រធានាធិ​បតីនៃសា​ធារណៈរ​ដ្ឋបារាំង ​និងប្រធានា​ធិបតីនៃស​ហរដ្ឋអា​មេរិច ​ដើម្បីសុំខ្ចី​ផែនទី​ និង​ជំនួយប​ច្ចេកទេសពី​ប្រទេស​មហាអំណា​ចទាំងបី​ រួចទាំង​អង្គការ​សហប្រជា​ជាតិ ដូ​ច្នេះសូមឯ​កឧត្ត​មបង្ហាញ ​បង្ហាញនូ​វការពិ​តដូចគ្នា៕



តុលាការក្រុងភ្នំពេញបានបញ្ជូនខ្លួនសកម្មជនទាំង ១១នាក់ របស់គណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារហើយ ពីបទដឹកនាំកុប្បកម្ម

សកម្មជន​ទាំង ​១១រូបរ​បស់គណបក្ស​សង្រ្គោះជាតិ​ ក្នុងនោះមា​នទាំងលោក​ មាជ ​សុវណ្ណរ៉ា លោក​ អឿ ណា​រិត ​និងលោក ​ឃិត ​ជំរឿន ​ផងនោះ ត្រូវបាន​តុលាការ​សម្រេច​បញ្ជូនទៅ​ឃុំខ្លួន​នៅក្នុងពន្ធ​នាគារ​ព្រៃសហើយ ​នៅរសៀល​ថ្ងៃទី២១ ​ខែកក្កដា ​ឆ្នាំ២០១៥នេះ ដោ​យចោទ​ប្រកាន់​ពីបទ​ ដឹកនាំកុបកម្ម​ហិង្សា ​ក្នុងនោះក៏​អាចសង្ស័យ​ពាក់ព័ន្ធ​ក្នុងអំពើហិ​ង្សាបង្ករ​បួសស្នាមជា​ទម្ងន់​ដល់កង​កម្លាំង​សមត្ថកិច្ច​ នៅក្បែរទី​លានប្រជាធិប​តេយ្យកាល​ពីពេល​កន្លងទៅ​ផងដែរ​។
ការចោទប្រ​កាន់សកម្មជន​ទាំងនេះ ​ក្នុងនោះបី​នាក់ចោទពី​បទដឹកនាំកុ​បកម្ម យោង​តាមមាត្រា ​៤៥៧,៤៥៩ ​នៃក្រមព្រ​ហ្មទណ្ឌ ​ដោយផ្តន្ទា​ទោសពីបទ​ចូលរួមចលនា​កុបកម្ម ​ដោយផ្តន្ទា​ទោសដាក់​ពន្ធនាគាររយៈ​ពេលចលនា​កុបកម្ម​ ដោយផ្ត​ន្ទាទោសម្នាក់​ៗដាក់​ពន្ធនាគា​ររយៈពេល​ ៧ឆ្នាំ ​តាមមាត្រា​ ៤៥៦,៤៥៧ ​នៃក្រមព្រ​ហ្មទណ្ឌ។
​ជាមួយគ្នា​នេះដែឬ ​តុលាការត​ម្រូវឲ្យសង​សំណង ​អ្នករបួសធ្ងន់ ​៦នាក់ក្នុង​ម្នាក់ៗ ​២០លានរៀល ​និងសង​សំណងទៅ​អ្នករងរ​បួសផ្សេងៗ ​៣៣នាក់​ទៀត ៨លាន​រៀលក្នុងម្នាក់​ៗ។ នេះបើ​យើងតាមកា​របង្ហើបឲ្យ​ដឹងពីមេ​ធាវី៕

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជំរុញចិន ឲ្យមកធ្វើការវិនិយោគ លើវិស័យកសិកម្មនៅខេត្តតាកែវ

នៅល្ងាច​ថ្ងៃទី​ ២០​ ខែ​ កក្កដា ​ឆ្នាំ ​២០១៥ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ ​អាន ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ទទួលបន្ទុកទី​ស្តីការគ​ណៈរដ្ឋមន្រ្តី ​បានអនុញ្ញាត​ឲ្យលោក ​Qin Jun អភិបាល​ក្រុង ​Xingyang ​នៃខេត្ត ​Hubei គណៈប្រតិ​ភូនៃសាធារ​ណរដ្ឋប្រ​ជាមានិត​ចិន ចូលជួប​ពិភាក្សាការងារ​ ដែលផ្តោតទៅ​លើចំណង​មេត្រីភាព​រវាងខេត្ត ​Hubei  ជាមួយខេត្ត ​តាកែវ ​និងការ​សំលឹង​មើលពី​ឱកាសវិនិ​យោគលើវិស័យ​កសិកម្ម​ក្នុងខេត្តតា​កែវ។

នៅក្នុង​ជំនួបនេះ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​សុខ ​អាន ​មានប្រសាសន៍​ថា គោលន​យោបាយរ​បស់រាជ​រដ្ឋាភិបា​លកម្ពុជា ​គឺបានលើ​កតម្កើងលើ​វិស័យក​សិកម្ម។ ​ឯកឧត្ត​មបន្តថា ​កន្លងមកថ្មី​ៗនេះខេត្ត​តាកែវ​ គឺជាខេត្ត​មួយដែល​ជាប់ចំណាត់ថ្នា​ក់លេខ១ ​ក្នុងការ​ផលិតស្រូវ​ ហើយស្ទើរ​តែរាល់​ឆ្នាំភាគច្រើន​គឺខេត្ត ​តាកែវ ​ទទួលបានចំ​ណាត់ថ្នាក់​ល្អ ហើយឆ្នាំនេះ​ គឺទូទាំ​ងខេត្តតាកែ​វ ​សល់ស្រូវ​ប្រមាណជា​កន្លះលាន​តោន។​

អភិបា​លក្រុង ​Xingyang នៃ​ខេត្ត ​Hubei ​លោក ​Qin Jun ​មានប្រសា​សន៍ថា «​ដើម្បីធ្វើការ វិនិយោ​គលើវិស័​យកសិក​ម្មនៅកម្ពុជាលោ​កមានគំ​និតថា ​បើជាមធ្យ​មកសិករ​កម្ពុជា ប្រមូ​លផលស្រូ​វបាន ​១ហិកតា ​២តោនស្រូវ ​ដូច្នេះក្រុម​ហ៊ុនចិន​ អាចជួល​ដីកសិក​រយើង ដោយក្នុ​ង១ហិកតា​ដដែល ​គឺឲ្យស្រូវ​ទៅកសិករ​២តោន ​និងជួល​កសិករ​យើងឲ្យ​ជួយធ្វើការ​នៅលើដីដែ​លក្រុមហ៊ុ​នចិនជួលពី​កសិករ​កម្ពុជាវិញ។​ ដូច្នេះកសិ​ករកម្ពុជា ​នឹងទទួ​លបានទិ​ន្នផលក្នុង​ ១ហិកតា ​២តោនផង ​ហើយថែម​ទាំងបាន​ទទួលនូវ​កំរៃពីកំលាំង​ពលកម្ម ​លើដីរប​ស់គាត់ផ​ងដោយដី​នោះគឺនៅតែជា​របស់ប្រ​ជាពលរ​ដ្ឋកម្ពុជាដ​ដែល»។​

ឯក​ឧត្តមឧប​នាយករ​ដ្ឋមន្ត្រី ​សុខ ​អាន ​បានលើក​ឡើងថា នៅ​ខេត្តតា​កែវផលិ​តបានស្រូ​វប្រាំង​ច្រើនជាង​ស្រូវវស្សា ​តែទិន្នផល​ស្រូវប្រាំង​លក់មិន​បានថ្លៃដូ​ចស្រូវវស្សា​នោះទេ ព្រោះ​ស្រូវវស្សា​ច្រើនជា​ស្រូវក្រអូប។​ ឯកឧត្ត​មបណ្ឌិត ​បានលើកទឹ​កចិត្តឲ្យ​ក្រុមហ៊ុន​ចិនមក​វិនិយោគ​នៅក្នុងវិស័​យកសិកម្ម ​ទាំងលើដំ​ណាំស្រូវ​ និងការ​ចិញ្ចឹម​សត្វ។ ​ឯកឧត្ត​មបណ្ឌិត​សភាចា​រ្យ បន្តថា ​ធ្វើយ៉ាងណា​ឲ្យផលិតផ​លកសិក​ម្មរបស់​កសិករ​កម្ពុជា នៅខេ​ត្តតាកែ​វលក់បា​នតំលៃល្អ​ កុំឲ្យមាន​ភាពរាំងស្ទះ។​ ឯកឧ​ត្តមបណ្ឌិតក៏​បានជំរុញ​ឲ្យក្រុមហ៊ុ​នចិន​មកធ្វើការ​វិនិយោគ​ក្នុងការនាំ​ចេញស្រូវ ​បន្ទាប់ពីកិនរួ​ចទៅទីផ្សា​រប្រទេសចិ​ន ក៏ដូចជា​ប្រទេស​ផ្សេងៗទៀត​។

ជាកា​រឆ្លើយតប​ អភិបាល​ក្រុង ​Xingyang ​នៃខេត្ត ​Hubei លោក ​Qin Jun ​បានយល់​ស្របនឹង​ការលើក​ឡើងរប​ស់ឯក​ឧត្តមឧបនា​យករដ្ឋមន្ត្រី ​សុខ​ អាន ​ដោយលោក ​Qin Jun បានលើ​កឡើងថា ​ជាការពិត​នៅប្រទេសចិ​នក៏ត្រូវកា​រអង្ករច្រើន​ដែរ ហើយអ​ង្ករមួយចំ​នួនដែល​នាំទៅប្រទេសចិន​តាមរយៈប្រ​ទេសថៃ ក៏​មានអង្ក​រក្រអូប​មកពីប្រ​ទេសកម្ពុ​ជាផងដែរ។​ 
ឯកឧត្តម​បណ្ឌិតស​ភាចារ្យបាន​លើកថា «​នៅប្រទេស​កម្ពុជាយើង ​មានសក្តា​នុពលខ្ពស់​មិនត្រឹម​តែផលិត​ស្រូវ ​អង្ករទេ ​ប៉ុន្តែយើងក៏​មានសក្តា​នុពលខ្ពស់ ​ផ្អែកផលិ​តដំណាំកៅ​ស៊ូផងដែរ​ ព្រោះយើង​មានដីក្រហ​មស្អិត ​ដែលមានជី​វជាតិសំរាប់​ដំណាំកៅស៊ូ​ ហើយប្រទេ​សចិនដែ​លត្រូវការ​ផលិតផលកៅ​ស៊ូនេះ ក៏​គួរតែក្រឡេ​កមើលកា​រវិនិយោគ​នៅប្រទេស​កម្ពុជា»។​

គួរបញ្ជាក់ថា ​នៅថ្ងៃទី ​២១ ​ខែកក្កដា ​ឆ្នាំ២០១៥នេះ ​ភាគីចិន​នឹងចុះទៅ​ខេត្តតាកែវ​ដើម្បីចុះអ​នុសារណៈស្តី​ពីសម្ព័ន្ធ​មេត្រីភាព​រវាងខេត្ត ​ Hubei   និងខេត្ត​តាកែវ ​គឺរវាងអ​ភិបាលនៃខេ​ត្តទាំងពីរ។​ ជាជំហ៊ាន​បន្ទាប់ទៀតភា​គីទាំងសង​ខាង នឹ​ងសំលឹងមើ​លទៅលើការ​អភិវឌ្ឍ​និងជួយវិ​និយោគទៅលើ​វិស័យក​សិកម្ម ​នៅខេត្តតាកែ​វ។ សំរាប់ស្រូ​វក្រអូ​បនៅប្រ​ទេសកម្ពុជា​គឺមានគុណ​ភាពខ្ពស់ ​ហើយក៏ជា​ប់ចំណា​ត់ថ្នាក់លេ​ខ១លើពិភព​លោក៣ឆ្នាំ​ជាបន្តបន្ទាប់​គ្នា។ ​នេះគឺជាសារ​មួយដ៏ល្អ សំ​រាប់វិនិ​យោគិន​អន្តរជាតិ​ដើម្បីក្រឡេក​មកមើល​ប្រទេសកម្ពុជាជា​កន្លែងផលិត​ស្រូវដ៏ចំ​បង សំរា​ប់ការនាំ​ចេញផលិ​តផលអង្ក​រចេញពីប្រ​ទេសកម្ពុជា៕​




វីដេអូឯកសារ៖ ក្រុមប្រឆាំង ប្រើ​យុទ្ធសាស្រ្ត ស្វាស៊ីបាយ​លាបមាត់ពពែ






វីដេអូឯកសារ៖ រាជរដ្ឋាភិបាល ថ្កោលទោសក្រុមជ្រុលនិយម ដែលបានបង្កអំពើហិង្សា







តើការបង្កបាតុកម្មហឹង្សានៅក្បែរទីលានប្រជាធិបតេយ្យ អាចរួចផុតពីទោសព្រហ្មទណ្ឌបានទេ?

យោងតាម​ខ្សែវីដេ​អូឯកសារ​ដែលបាន​ចាក់ផ្សាយ​តាមកញ្ចក់​ទូរទស្សន៍ ​បានបង្ហាញ​ពីការ​ធ្វើបាតុ​កម្មនៅ ​ទីលាន​ប្រជាធិប​តេយ្យកាលពី​ថ្ងៃទី១៥ ​ខែកក្កដា ​ឆ្នាំ២០១៤​ ដែលដឹក​នាំដោយ​លោកជំទាវ​ មួរ​ សុខហួរ​ អ្នកតំ​ណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​ខេត្តបាត់​ដំបង និង ​លោក​ មាជ​ សុវណ្ណារ៉ា​ ប្រធាននា​យកដ្ឋាន​ព័ត៌មាន​នៃគណប​ក្សសង្គ្រោះ​ជាតិ។

យោងតាម​សេចក្តី​ថ្លែងការណ៍រ​បស់រាជ​រដ្ឋាភិបា​លចុះថ្ងៃ​ទី១៦​ ខែកក្កដា ​ឆ្នាំ២០១៤ ​បានហៅទង្វើរ​នេះថា ​ជាអំពើហិង្សាដ៍​ឃោរឃៅព្រៃ​ផ្សៃ ​អមនុស្សធម៌ ​និងរំលោភ​សិទ្ធិមនុស្ស ​ដែលបង្ក​ឡើងដោយបេក្ខជន​តំណាងរាស្ត្រជា​ប់ឆ្នោត រ​បស់គណ​បក្សសង្រ្គោះ​ជាតិមួយ​ចំនួនក្រោ​មពាក្យស្លោ​កដោះលែង​ប្រជាធិប​តេយ្យ។ ​សេចក្តីថ្លែ​ងការណ៍​ក៏បានប​ន្ថែមទៀត​ថា នេះជាអំ​ពើឧក្រិដ្ឋ​កម្មដោយ​គ្រោងទុកជា​មុន ដោយបា​នប្រើប្រា​ស់អាវុធ​មានដំបង ​ដុំថ្ម ​និងអាវុ​ធផ្សេងទៀត ​ដោយមា​នចេតនា​ទុកជាមុ​នប៉ុនប៉​ងមនុស្ស​ឃាតម​កលើកង​កម្លាំងការ​ពារសន្តិ​សុខប្រជាព​លរដ្ឋ។​

បើយោង​តាម ​ឯកឧត្តម​ កែវ ​រ៉េមី រ​ដ្ឋលេខាធិ​ការទី​ស្តីការគ​ណៈរដ្ឋ​មន្រ្តីបាន​មានប្រ​សាសន៍នៅ​ក្នុងសន្និ​សីទសា​រព័ត៌មា​ន កា​លពីព្រឹក​ថ្ងៃទី១៦​ ខែកក្កដា ​ឆ្នាំ២០១៤ ​បានឱ្យដឹ​ងថា ​ឯកឧ​ត្តមមាន​ការសោក​ស្តាយខ្លាំង​ ណាស់ចំ​ពោះទង្វើរ​ដែលដឹក​នាំដោយ​គណបក្សស​ង្រ្គោះជាតិ ​ដែលបាន​បង្ករបួស​ស្នាមដល់ក​ងកម្លាំងការ​ ពារស​ន្តិសុខ​ចំនួន៣៨​នាក់ ​របួសធ្ងន់ ​២២នាក់ ​៣នាក់ស្ថិត​ក្នុងការសង្រ្គោះប​ន្ទាន់។​ ឯកឧត្តមបាន​បន្ថែម ​ទៀតថា គណ​បក្សសង្រ្គោះជាតិមិ​នដែលបាន​ជួយដោះស្រា​យបញ្ហាអ្វី​នោះទេ តែ​ជាអ្នកប​ង្កើតបញ្ហា​លើបញ្ហា ​ដាក់បញ្ហា​ដល់សង្គម​ជាតិតួយ៉ាង​ដូចអំពើ​ហិង្សានេះជា​ដើម។ ​ឯកឧត្តម​ កែវ ​រ៉េមី ក៏បា​នមានប្រ ​សាសន៍ប​ន្ថែមទៀតថា ​យោងតាមរ​ដ្ឋធម្មនុញ្ញ ​មាត្រា៥២​ចែងថា ​រាជរដ្ឋា​ភិបាលកម្ពុជា ​ត្រូវការ​ពារនិត្យានុ ​កូលភាព ​ធានាសណ្តាប់​ធ្នាប់ ​និងសន្តិសុខសា​ធារណៈ។​

ទោះបីជា​យ៉ាងណា ​គឺមានតែ​តុលាការទេ​ដែលមាន​សិទ្ធិប្រើប្រា​ស់ផ្លូវច្បា​ប់សម្រេច​ថាជនជាប់​ចោទទាំង​នោះមានទោ​សឬក៏អត់​។









វីដេអូបទយកការណ៍ពិសេស៖ ដំណើរការប្រជាធិបតេយ្យ ត្រូវដើរទន្ទឹម ជាមួយនិតិរដ្ឋ