Thursday, December 31, 2020

ទិដ្ឋភាពផ្លូវមុខប្រាសាទអង្គរវត្ត ក្រោយស្ថាបនារួច

អាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។ នារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ បើទោះបីជាមានការរំខានដោយសារជំងឺកូវីដ១៩យ៉ាងណាក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ដូចជាការរៀបចំចំណតរថយន្តថ្មី ទីលានបដិសណ្ឋារកិច្ច តូបលក់ដូរ ការដាំដើមឈើចម្រុះ និងដាំស្មៅលម្អ ដែលបង្កើតឱ្យបរិស្ថានខាងមុខនេះ មានភាពបៃតងគួរជាទីទស្សនាសម្រាប់ទេសចរគ្រប់រូប៕





ពិធីជួបសំណេះសំណាល និងចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍

 ស្វាយរៀង៖ នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២០នេះ លោក ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តជួបសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ ចំនួន ៧២ គ្រួសារ មកពី ១១ ឃុំ ក្នុងស្រុកស្វាយជ្រំ ដែលពិធីនេះប្រារព្វធ្វើនៅសាលាឃុំកំពង់ចំឡង ឃុំឈើទាល ឃុំធ្លក និងនៅសាលាឃុំអង្គតាសូ ។

នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង បានផ្តល់អនុសាសន៍ ៦ ចំណុច របស់ប្រធាន រួមជាមួយនឹងការប្រឈមទៅនឹងការទប់ស្តាត់ការីករាលដាលជំងឺកូវីដ១៩ ដូចតទៅ ៖
១-សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ឱ្យបានដល់សហគមន៍ជនបទ នឹងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ រស់នៅធម្មតាតាមបែបគន្លងថ្មី ។
២-សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅស្វែងរកកន្លែងផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សង្គមស៊ីវិល ឯកជន ។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តក្នុងការថែទាំ និងព្យាបាលទាន់ពេលវេលា ។
៣-ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារជម្លងមេរោគអេដស៍ទៅទារក ។
៤-សូមបញ្ឍប់ជាដាច់ខាត នូវគ្រប់ទម្រង់មាក់ងាយ និងរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ ស្តីពីការបង្ការ ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាផង និង ទង្វើមនុស្សធម៌ ។
៥-សូមប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរ ឬមានការប្រព្រឹត្ត ប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០%នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ ។
៦- សូមបង-ប្អូនរួមជាតិ រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិ ជាកម្លាំងសាមគ្គីភាពរឹងមាំក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមិនឱ្យកើតមានក្នុងសហគមន៍ ។

សូមជម្រាបផងដែរថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ចំនួន ៧២ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ទឹកដោះគោខាប់ ៥ កំប៉ុង សាប៊ូក្រអូប ៤ ដុំ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រម៉ា) អាវយឺត ២ និងថវិកាថ្លៃធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៥០,០០០ រៀល ៕

នាឱកាសនោះ លោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភបន្ថែម ដល់អ្នករងគ្រោះទាំង ៧២ គ្រួសារ ក្នុង ១ គ្រួសារថវិកា ៣០,០០០ រៀល ឧបត្ថម្ភដល់ស្ត្រីមានកូនខ្ចី ១ នាក់ថវិកា ១០០,០០០ រៀល ឧបត្ថម្ភដល់អាជ្ញាធរភូមិ ឃុំ ប្រជាការពារ សរុបថវិកាអស់ចំនួន ៤,០០០,០០០ រៀល ៕





លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ៖ វិមានឈ្នះ ឈ្នះ បានរំលេចឱ្យឃើញអំពីសមិទ្ធផលស្នាដៃទទួលបានពីសន្តិភាពពេញលេញនៅកម្ពុជា

 ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី២២ ទិវានយោបាយឈ្នះ ឈ្នះ និងខួប២ឆ្នាំ នៃវិមានឈ្នះ ឈ្នះ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរ រដ្ឋលេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរង កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ អគ្គនាយក អគ្គនាយករង និងនាយទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត បានត្រួតពិនិត្យការដ្ឋានសាងសង់វិមានឈ្នះ ឈ្នះ ជំហាន ២ ដែលក្នុងជំហានទី២នេះ មានការសាងសង់សួនសមិទ្ធផលសម្តេចតេជោ និងការងារបំពាក់ចម្លាក់ ដែលនៅសេសសល់ជុំវិញវិមានឈ្នះ ឈ្នះ។ លើការងារចម្លាក់នេះ ត្រូវបានក្រុមការងារវិមានឈ្នះ ឈ្នះ បានខិតខំប្រឹងប្រែង ឆ្លាក់នូវរូបចំលាក់ ដែលនៅសេសសល់ សំរាប់បិទភ្ជាប់ជុំវិញជញ្ជាំងវិមានឈ្នះ ឈ្នះ ដូចជា៖ ចម្លាក់សមយុទ្ធនាគមាសឆ្នាំ២០២០, ចម្លាក់សុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា, ចំលាក់រូបនិមិត្តសញ្ញានៅតាមបណ្តាខេត្តនិមួយៗ និងចំលាក់ដែលនៅសេសសល់មួយចំនួនទៀត។

បន្ទាប់មកលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ព្រមទាំងក្រុមការងារវិមានឈ្នះ ឈ្នះ បានទៅត្រួតពិនិត្យមើលសំណង់ សួនសមិទ្ធផលតេជោចំនួន ៣ ក្នុងបរិវេណវិមានឈ្នះ ឈ្នះ ដែលបានដំណើរការសាងសង់ ក្នុងជំហានទី ២ នេះ ក្នុងនោះមាន៖ សួនឃឿនការពារជាតិ នៃខ.ភ.ម ដែលបានសាងសង់ដោយអគ្គបញ្ជាការ ខ.ភ.ម, សួនសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម សាងសង់ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គស្នងការនគរបាលជាតិ និងសួនកងកំលាំងរក្សាសន្តិភាព និង បោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ កសាងដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ស៊ីម៉ាក់។

សូមបញ្ជាក់ថា សួនកងកំលាំងរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ ដែលបានកសាងដោយ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ស៊ីម៉ាក់។ សួននេះ បានសាងសង់ស្តូបមួយមាន បីថ្នាក់ ដែលបានធ្វើឡើងតាមទំរង់ ៣ ៥ និង៧ នៃនយោបាយឈ្នះ ឈ្នះ។ នៅផ្នែកខាងលើស្តូប មានជ្រុង៣ ដោយសង់រូបចម្លាក់មនុស្សពីរនាក់ ឈរកាន់ទង់ តំណាងឲ្យកងកម្លាំងអង្គការសហប្រជាជាតិ និងកាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យកងកម្លាំងកម្ពុជា ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងទិសដៅបំពេញបេសកម្មសកម្មភាពមនុស្សធម៌ ស្វែងរកសុខសន្តិភាពជូនពិភពលោក។ ក្រៅពីនេះសួនកងកំលាំងរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា ក៏បានដាក់តាំងរូបចម្លាក់ តាំងសំភារៈដោះបំផ្លាញគ្រាប់មីន និងកាកសំណល់ កាលពីសម័យសង្រ្គាម។

ចំណែកសួនខឿនការពារជាតិ នៃកងយោធពលខេមរភូមិន្ទវិញ សួននេះ នៅផ្នែកខាងលើ មានរូបចំលាក់យុទ្ធជន ៧នាក់ កាន់ជ្រោងដងទង់ជាតិ តំណាងអោយកត្តាជ័យជំនះទាំង៧ នៃនយោបាយឈ្នះ ឈ្នះ និងយុទ្ធជនកាន់ជ្រោងដងទង់ជាតិ តំណាងអោយ ការពារជាតិ ការពារបូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ សួនខឿនការពារជាតិ នៃខ.ភ.ម នេះ មានរាងចតុកោណមានបណ្ដោយ ៣០ម៉ែត្រ និងទទឹង២៦ ម៉ែត្រ។ សួននេះតំណាងឲ្យការចូលរួមការពារសុខសន្តិភាព ជូនប្រទេសជាតិ ដោយទប់ស្កាត់រាល់ការប៉ុនប៉ងគ្រប់រូបភាព និងភាពចលាចលផ្សេងៗ ដែលបង្កអោយមានអស្ថិរភាពសង្គម ឱ្យបរាជ័យ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

រីឯសួនសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដែលសាងសង់ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គស្នងការនគរបាលជាតិ ដែលបានសាងសង់ហើយនាពេលនេះ គឺរូបស្តូបទាំងមូល បែរទៅរកវិមានឈ្នះ ឈ្នះ តំណាងឱ្យទស្សនវិស័យរួមរបស់ នគរបាលជាតិ និងកងរាជអាវុធហត្ថ ក្នុងកិច្ចសហការសាមគ្គី មូលមិត្តគ្នាជាធ្លុងមួយ ស្របជាមួយនឹងគោលនយោបាយ កម្មវិធីយោបាយយុទ្ធសាស្ត្រនានា ជាមួយនឹងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ សួនសមិទ្ធផលទាំង៣ ដែលបានសាងសង់នេះ គឺបានសាងសង់នៅក្នុងតំបន់សមិទ្ធផលវិមានឈ្នះ ឈ្នះ និងជាសួនសមិទ្ធផលតេជោ ដែលបានរំលេចអំពីស្នាដៃទទួលបានពីសន្តិភាពពេញលេញនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ។

គួរកត់សំគាល់ថា ថ្ងៃនេះ កាលពី២២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានកំណត់ជាថ្ងៃដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេសកម្ពុជា និងទទួលបានសន្តិភាពពេញលេញ ដែលជាឱកាសនៃការចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ សន្តិភាពពេញលេញរយៈពេលជាង២០ឆ្នាំមកនេះ គឺទទួលបានមកដោយលំបាក ដោយបានឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជ-សាសន៍ ដំណាក់កាលសង្គ្រាមផង ចរចារផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ ឈ្នះ ដែលជានយោបាយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេសកម្ពុជា ដោយមិនមានការបង្ហូរឈាម ហើយផ្អែកលើគោលការណ៍ឯកភាពជាតិជាធំ ៕





អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើសុំពង្រីកផ្លូវធ្វើដំណើរ

កោះកុង៖ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់ ឧញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ផ្លូវចេញចូល ចំណុចស្ពានយោល)។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា រួចមក អង្គប្រជុំសម្រេចឯកភាព គ្នាដូចខាងក្រោម ៖

១-ដើម្បី បង្កភាពងាយស្រួល ដល់ បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ ពិសេសបងប្អូនប្រជាពលរដ្ឋ រស់នៅចំណុច ស្ពានយោល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេច កែសម្រួលផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយកំណត់យកទទឹង ផ្លូវមានទំហំ ២០ម៉ែត្រ

២-អាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ស្រុក) ស្នើសុំឱ្យឈូសឆាយ កែលម្អ ផ្លូវនេះឱ្យបានស្អាត ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅចំណុចស្ពានយោលធ្វើដំណើរបានកាន់តែស្រួល

៣-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អភិបាលស្រុក មេឃុំ និងម្ចាស់ក្បាលដីពាក់ព័ន្ធនឹងផ្លូវនេះ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត នឹងចុះពិនិត្យ និងចុចយកនិយាមកាផ្លូវទំហំ២០ម៉ែត្រ និងទំហំក្បាលដីរបស់អ្នកពាក់ព័ន្ធនឹងផ្លូវនេះ

៤-បន្ទាប់ពីក្រុមការងារចុះអនុវត្តការងាររួចហើយ ម្ចាស់ក្បាលដីពាក់ព័ន្ធនឹងផ្លូវនេះ ត្រូវដាក់ពាក្យស្នើសុំកែសម្រួលក្បាលដីរបស់ខ្លួនមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីរបស់ខ្លួន៕







លោកឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានា

 ព្រះសីហនុ៖ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបមនីយកម្ម និងសំណង់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ជាសមាជិកគណៈកម្មាធិការជាតិ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនាសម័្ពន្ធមួយចំនួនទៀតនៅខេត្តព្រះសីហនុ។

សូមជម្រាបថា ការងាររៀបចំហេដ្ឋារចនសម្ព័ន្ធដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ ក្នុងខេត្តព្រះ សីហនុ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ សំរេចបានលទ្ធផលដូចជា៖

-ការងារប្រព័ន្ធលូរណប សម្រេចបាន ១០០%
-ការងារអ៊ុតកៅស៊ូ AC សម្រេចបាន ២០.៩០%
-ការងារក្រាលកម្រាលថ្មក្រានីត សម្រេចបាន ៩២.៤៣%
-ការងាររៀបខឿនថ្មក្រានីត សម្រេចបាន ៩៣.៧៥%
-ការងារដំឡើងបង្គោលអំពូលភ្លើងសម្រេចបាន ៩៣.០៥
-ការងារដំឡើងអំពូលភ្លើងសម្រេចបាន ៩១.២៥%
-ការដាំដើមឈើសម្រេចបាន ៨៦.១៩%៕




សេចក្តីជូនដំណឹងស្តីពី ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋានផ្លូវកំពុងសាងសង់ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប

 រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ឲ្យបានដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងដំណើរការសាងសង់តាមផែនការដែលបានគ្រោងទុក ដោយពុំមានបិទការធ្វើចរាចរណ៍នោះទេ។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបញ្ចៀសបានការកកស្ទះចរាចរក្នុងក្រុងសៀមរាប សមត្ថកិច្ចពាក់ព័ន្ធបានកំពុងសហការ និងសម្រួលដល់ការធ្វើចរាចរណ៍តាមដងផ្លូវដែលកំពុងស្ថាបនាជូនបងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរដោយរលូន។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់មានការយោគយល់អធ្យាស្រ័យចំពោះការរំខានដែលអាចកើតមានឡើងក្នុងអំឡុងពេលដំណើរការការដ្ឋានសាងសង់ផ្លូវទាំងនោះ៕







ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ២នាក់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន២នាក់ ខណៈករណីជាសះស្បើយមិនមាននោះទេ។

អ្នកទាំង២នាក់ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ នោះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ ដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៣៦១នាក់ និងអ្នកជំងឺ៥នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៕






Wednesday, December 30, 2020

សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ចេញញត្តិគាំទ្រជាមួយរាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មី នៃការទទួលបានដំណក់ប្រេងជាលើកដំបូង

ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានចេញញត្តិចូលរួមអបអរ និងគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្រនៃការទទួលបានដំណក់ប្រេងជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។


សូមអានញត្តិគាំទ្ររបស់សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ខាងក្រោនៅខាងក្រោមដូចតទៅ៖





សមាគមនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ចេញញត្តិគាំទ្រជាមួយរាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មី នៃការទទួលបានដំណក់ប្រេងជាលើកដំបូង

ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចេញញត្តិចូលរួមអបអរ និងគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្រនៃការទទួលបានដំណក់ប្រេងជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។


សូមអានញត្តិគាំទ្រទាំងស្រុងខាងក្រោម៖







សមាគមនិស្សិតនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលាភ ចេញញត្តិគាំទ្រជាមួយរាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មី នៃការទទួលបានដំណក់ប្រេងជាលើកដំបូង

ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមនិស្សិតនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលាភ បានចេញញត្តិចូលរួមអបអរ និងគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្រនៃការទទួលបានដំណក់ប្រេងជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។


សូមអានញត្តិគាំទ្រទាំងស្រុងខាងក្រោម៖





សមាគមនិស្សិតសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចេញញត្តិគាំទ្រជាមួយរាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មី នៃការទទួលបានដំណក់ប្រេងជាលើកដំបូង

ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមនិស្សិតសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចេញញត្តិចូលរួមអបអរ និងគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្រនៃការទទួលបានដំណក់ប្រេងជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។


សូមអានញត្តិគាំទ្ររបស់សមាគមនិស្សិតសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ខាងក្រោនៅខាងក្រោមដូចតទៅ៖





សមាគមនិស្សិតមហាវិទ្យាល័យទន្តវេជ្ជសាស្ត្រ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចេញញត្តិគាំទ្រជាមួយរាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មី នៃការទទួលបានដំណក់ប្រេងជាលើកដំបូង

 ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមនិស្សិតមហាវិទ្យាល័យទន្តវេជ្ជសាស្ត្រ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចេញញត្តិចូលរួមអបអរ និងគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្រនៃការទទួលបានដំណក់ប្រេងជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។

សូមអានញត្តិគាំទ្ររបស់សមាគមនិស្សិតមហាវិទ្យាល័យទន្តវេជ្ជសាស្ត្រ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានដូចខ្លឹមសារដូចតទៅ៖





សមាគមនិស្សិតមហាវិទ្យាល័យឪសថសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ ចេញញត្តិគាំទ្រជាមួយរាជរដ្ឋាភិបាល​ ចំពោះសមិទ្ធផលថ្មី​ នៃការទទួលបានដំណក់ប្រេង​ជាលើកដំបូង​

 ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមនិស្សិត មហាវិទ្យាល័យឪសថសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចេញញត្តិគាំទ្រ យ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្រនៃការទទួលបានដំណក់ប្រេងជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។

សូមអានញត្តិគាំទ្រទាំងស្រុងខាងក្រោម៖






សហព័ន្ធនិស្សិត បញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ផ្ញើសារលិខិតអបអរសាទរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រនៃការទទួលបានតំណក់ប្រេងលើកដំបូង

 សហព័ន្ធនិស្សិត បញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ បានផ្ញើសារលិខិតអបអរសាទរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រនៃការទទួលបានតំណក់ប្រេងលើកដំបូងសម្រាប់ប្រទេសកម្ពុជា។

សូមអានលិខិតអបអរសាទរនិងជូនពរខាងក្រោម៖






អាជ្ញាធរជាតិអប្សរាដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត

 នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅ នៅបរិវេណប្រាសាទអង្គរវត្ត ដែលប្រព័ន្ធនេះ នឹងធ្វើឱ្យវាលស្មៅទាំងអស់ មានភាពបៃតងខួបប្រាំងខួបវស្សា។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់អាជ្ញាធរជាតិអប្សរានៅចុងឆ្នាំ២០២០នេះ បើទោះបីជាកម្ពុជាពើបប្រទះវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្ដី។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងឱ្យដឹងថា ក្រោយការរៀបចំ និងខិតខំប្រឹងប្រែងពីក្រុមអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរារយៈពេលមួយឆ្នាំរួចមក ប្រព័ន្ធស្រោចស្រពស្មៅដើរដោយស្វ័យប្រវត្តិ បានដាក់ឱ្យដំណើរការជាផ្លូវការ ហើយចំណុចនេះ នឹងជួយឱ្យវាលស្មៅទាំងអស់ក្នុងបរិវេណប្រាសាទអង្គរវត្តដែលមានទំហំជាង១១ហិកតា នឹងមានភាពបៃតង ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត។ លោក បន្តថា ការរៀបចំនេះ គឺបានទាញទឹកពីក្នុងកសិន្ធុអង្គរវត្ត ដែលមានការធានានូវនិរន្តរភាពសម្រាប់ការទាញទឹកមកប្រើប្រាស់ដោយមិនមានការបារម្ភពីការខ្វះទឹកឡើយ។

អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញទឹកមួយរូប លោក ហង់ ពៅ ពន្យល់បន្ថែមថា មុននឹងឈានដល់ការអនុវត្តគម្រោងនេះ គឺក្រុមអ្នកជំនាញបានសិក្សានិងគុណគូររួចជាមុន អំពីបរិមាណទឹកក្នុងកសិន្ធុ ហើយការទាញទឹកពីប្រព័ន្ធបុរាណនេះ អាចធានាការស្រោចស្រពទាំងមូលបាន ពិសេសនារដូវប្រាំងនេះ។

ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ការកំណត់ទឹកដើរដោយប្រព័ន្ធស្វ័យប្រវត្តិនេះ ក៏មិនមានផលប៉ះពាល់ដល់ថ្មប្រាសាទនោះដែរ។ ផ្ទុយទៅវិញ ទឹកនេះនឹងជួយដល់ភាពរឹងមាំប្រាសាទទៅវិញ៕








វីដេអូ៖ សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១

 

វីដេអូ៖ សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១

 

វីដេអូ៖ សារលិខិតថ្វាយព្រះពរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១

 

វីដេអូ៖ សារលិខិតថ្វាយព្រះពរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១

 

វីដេអូ៖ សារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១

 

វីដេអូ៖ សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១

 

វីដេអូ៖ សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១

 

វីដេអូ៖ សារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១

 

វីដេអូ៖ សារលិខិតជូនពរ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១

 

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ រដ្ឋាភិបាលបញ្ចេញផ្សាយនូវវីដេអូមួយ ក្រោមចំណងជើងថា «កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសាធំបំផុតទី៣ដោយជោគជ័យម្តងទៀត!

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូពិសេសមួយ មានចំណងជើងថា « កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសាធំបំផុតទី៣ដោយជោគជ័យម្តងទៀត! » ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចចាត់ទុកថា ជាគ្រោះមហន្តរាយដ៏ធំ មួយសម្រាប់កម្ពុជានៅក្នុងបរិបទកូវីដ-១៩ ពីព្រោះជំងឺនេះបានឆ្លងរាលដាលចូលក្នុងសហគមន៍ជាលើកដំបូងបំផុត បន្ទាប់ពីអាចទប់ទល់បាន អស់រយៈពេល ស្ទើរពេញមួយឆ្នាំ២០២០នេះ។

ករណីឆ្លងចូលក្នុងសហគមន៍ជាលើកដំបូងនេះ គឺជាបញ្ហាដ៏ធំធេងមួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវប្រឈមមុខ ចាត់ចែងដោះស្រាយយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត។ យើងពិតជាអាច និយាយបានថានេះជាវិញ្ញាសាដ៏តឹងតែង បំផុតដើម្បីសាកល្បងសមត្ថភាពរបស់ប្រមុខដឹកនាំកម្ពុជាសារជាថ្មីម្តងទៀត បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងដឹកនាំ និងឆ្លងកាត់ដោយជោគជ័យនូវវិញ្ញាសាពីររួចហើយក្នុងសមរភូមិប្រយុទ្ធជាមួយកូវីដ-១៩។
នៅទីបំផុត ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបាន ប្រមុខដឹកនាំកម្ពុជាប្រកាសបិទបញ្ចប់ដោយជោគជ័យ ម្តងទៀត។ តើអ្វីជាអាថ៌កំបាំងក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតនៅកម្ពុជា?
សូមទស្សនាវីដេអូ ដូចតទៅ៖

Tuesday, December 29, 2020

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជិត៣ម៉ោង ផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា, ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ

* សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ លោកប្រាយុទ្ធ ច័ន្ទអូឆា និងរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ថែទាំពលករខ្មែរនៅក្នុងប្រទេសថៃ ដែលនេះស្តែងឱ្យឃើញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរជាថ្មី ដល់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់រថយន្ត ដល់ការដឹកជញ្ជូនពលករ ដើម្បីធ្វើចត្តាឡីស័ក

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃបន្តទៀត ចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចបានទទួលលិខិតរបស់ លោក ប្រាយុទ្ធ ច័ន្ទអូឆា សុំឱ្យជួយទប់ស្កាត់ពលករខ្មែរចូលទៅប្រទេសថៃ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ ហើយរឿងនេះសម្តេចក៏ធ្លាប់បានអំពាវនាវរួចហើយដែរ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖ គឺការនាំចូល, ទី២៖ គឺការឆ្លងក្នុងសហគមន៍ដែលទើបនឹងឆ្លងកាលពីថ្ងៃទី២៨វិច្ឆិកា និង ទី៣៖ គឺការព្យាបាលឱ្យជាសះស្បើយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មនុស្សមួយចំនួនបានដៀមដាមឱ្យយើងថា ពេទ្យខ្មែរពូកែណាស់ ហេតុអ្វីក៏ទៅរកពេទ្យបរទេស តែគេត្រូវដឹងថា ខ្មែរព្យាបាលអ្នកជំងឺកូវីដ ៣៦០នាក់ហើយជាសះស្បើយ ដែលភាគច្រើនជាជនបរទេស

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមិនរារាំងជនបរទេស ឬជនជាតិអង់គ្លេសចូលមកកម្ពុជាទេ ប៉ុន្តែយើងត្រូវគ្រប់គ្រងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ

* សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកនយោបាយដែលនិយាយថា «នាំកូវីដ១៩មកចម្លងដល់គណបក្សប្រជាជនកម្ពុជាឱ្យងាប់ទាំងអស់» តែពួកគេកុំភ្លេចថា នៅកម្ពុជាមិនមែនមានតែគណបក្សប្រជាជនទេ គឺគណបក្សផ្សេងៗ និងសាច់ញាតិរបស់គេដែរ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា កាលមុនកម្ពុជាចាប់លេខ១នៅអាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជាជាប់លេខ១លើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះជាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែយើងមិនត្រូវត្រេកអរទេ ដោយសារតែបញ្ហាកូវីដ១៩ នៅលើពិភពលោក មិនទាន់បិទបញ្ចប់ទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បន្ទាប់ពីចប់កូវីដ១៩ទៅ តើមានអីទៀត ឥឡូវនេះ មាន Covid-19 plus កើតនៅអាហ្វ្រិកខាងត្បូងរួចទៅហើយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅឆ្នាំ២០២០ នឹងបញ្ចូលក្របខណ្ឌគ្រូពេទ្យ២ពាន់នាក់សិន ហើយឆ្នាំ២០២១ នឹងបញ្ចូល៣ពាន់នាក់ទៀត ប៉ុន្តែបើខ្វះត្រូវបញ្ចូលថែមទៀត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្រូពេទ្យដែលបញ្ចូលក្របខណ្ឌថ្មី ត្រូវតែហ៊ានប្រយុទ្ធនឹងជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះយើងត្រូវមានវិធានការមួយចំនួនដែលត្រូវប្រកាន់យក ក្នុងនោះមាន ៣ការពារ និង៣កុំ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចបានពិភាក្សាជាមួយក្រសួងសុខាភិបាល និងសម្តេចក្រឡាហោម ស ខេង ដោយកំណត់ស្តង់ដារគម្លាតត្រឹម១,៥ម៉ែត្រឡើង ដើម្បីទប់ស្កាត់កូវីដ១៩ នៅកម្ពុជា ជំនួសឱ្យការកំណត់ចំនួនមនុស្សជួបជុំ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឥឡូវនេះនៅកម្ពុជាអាចជួបជុំគ្នាបានច្រើន អាស្រ័យលើទីតាំង ឱ្យតែរក្សាគម្លាតតាមស្តង់ដារសុវត្ថិភាព ដោយយក១,៥ម៉ែត្រជាគោល

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រៀនតាមអនឡាញ ប្រហែលជាប្រសិទ្ធភាពតិច

* សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាល

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានជនខិតខូចមួយចំនួនបានចោទសម្តេចថា ធ្វើឱ្យខូចប្រព័ន្ធអប់រំ នៅពេលសម្រេចឱ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ប៉ុន្តែសម្តេចត្រូវគិតពីសុវត្ថិភាពសិស្សជាអាទិភាពបំផុត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «គ្មាននរណាម៉ត់ចត់ជាង ហ៊ុន សែន»

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យសិស្សទាំងអស់ចំណាំមុខ អ្នកដែលចេញមុខប្រឆាំងជាមួយពួកគេ ដោយសារតែការសម្រេចឱ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើហ៊ុនសែនល្ងង់ មិនអាចដឹកនាំប្រទេសពីបាតដៃទទេរហូតមកដល់ពេលនេះបានទេ មិនអាចដឹកនាំការផ្តួលរំលំ មិនអាចចរចាបញ្ចប់សង្គ្រាមបានទេ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ជនបរទេសមួយចំនួនដែលប្រមាថ ហ៊ុន សែន គឺគ្រាន់តែជាអ្នករស់នៅបរទេសប៉ុណ្ណោះ ប៉ុន្តែមិនប្រាកដថា ខួរក្បាលរបស់អ្នកឯងល្អជាងហ៊ុនសែនទេ»

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការជួបជុំណាមួយដែលមិនចាំបាច់ មិនបាច់ជួបជុំទេ ដូចជាការប្រជុំរបស់រដ្ឋ អាចបន្តធ្វើតាមអនឡាញបាន

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងមណ្ឌលសេវាកម្មទេសចរណ៍ រៀបចំវិធានការដើម្បីទប់ស្កាត់កូវីដ១៩ ហើយផ្តល់សិទ្ធិឱ្យអាជ្ញាធរចុះបិទតែម្តង បើសិនមិនអនុវត្តវិធានការសុវត្ថិភាព

* សម្តេចតេជោ ហ៊ុន សែន ចេញមុខការពារជាថ្មីចំពោះ លោក ឆែម សាវុធ និងគ្រួសារ ព្រោះពួកគាត់ជាជនរងគ្រោះដោយសារកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរពិនិត្យមើលអ្នកចំណូលថ្មីក្នុងមូលដ្ឋានខ្លួន ហើយត្រូវចាត់ចែងឱ្យធ្វើចត្តាឡីស័កបើពួកគាត់តើមកពីក្រៅប្រទេស ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងជាសហគមន៍ជាថ្មីម្តងទៀត ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដំណឹងល្អរបស់កម្ពុជា ថ្ងៃនេះដំណក់ប្រេងលើកដំបូងរបស់ខ្មែរ ដែលត្រូវបានចាប់ផ្តើមហើយ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសន្តិភាព គឺគ្មានទេនូវអ្វីៗដូចសព្វថ្ងៃនេះរួមទាំងដំណក់ប្រេងលើកដំបូងផងដែរ

* សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីព្រះបន្ទូលរបស់ ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ដែលថា សម្ដេចជាកូនខ្មែរដែលឆ្លាត

* សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកជាថ្មីអំពីការយកជីវិតទៅប្តូរ កាលពី២ទសវត្សមុន ដើម្បីយកសន្តិភាពមកជូនប្រជាពលរដ្ឋខ្មែរ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមកម្ពុជា ដែលកើតឡើងតាំងពីឆ្នាំ១៩៧០ ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា ត្រូវបានរាប់ចាត់តាំងពីថ្ងៃដែលមេដឹកនាំកំពូលរបស់ខ្មែរក្រហម មកចចារជាមួយសម្ដេចដល់ផ្ទះ

* សម្ដេចតេជោ ហ៊ុន សែន ទម្លាយថា ក្នុងពេលចរចានៅផ្ទះសម្ដេច ឆ្នាំ១៩៩៨ សម្ដេចបានជូនថវិកាទៅមេដឹកនាំខ្មែរក្រហមមួយគ្រួសារ១ម៉ឺនដុល្លារ

* សម្ដេចតេជោ ហ៊ុន សែន ផ្តាំទៅ លោកចាន់ យ៉េត ប្រធានគណបក្សនយោបាយមួយ ឲ្យដកខ្លួនឲ្យឆ្ងាយ អំពីរឿងដីធ្លីនៅភូមិជង្រុក និងការបោកប្រាស់អ្នកដទៃ

* សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ឲ្យរកឯកសារឱ្យគ្រប់បើសិនជា លោក ចាន់ យ៉េត មិនដកខ្លួនពីរឿងដីធ្លី និងបោកប្រាស់អ្នកដទៃ ត្រូវចាប់ខ្លួនភ្លាម

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវរង់ចាំអស់រយៈពេល៣០ឆ្នាំ ទម្រាំរកឃើញប្រេងលើកដំបូងរបស់កម្ពុជាដូចពេលនេះ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គិតត្រឹមម៉ោង៥ល្ងាច ម្សិលមិញនេះ កម្ពុជាមានលុយ ១៣លានលានរៀល នៅក្នុងធនាគារជាតិ ខណៈទុនបម្រុងមានប្រមាណជាង២ពាន់លានរៀល ក្នុងនោះក៏មានបរិមាណមាស ៤៤តោន៤០០គីឡូ ជាកេរមរតកសម្តេចនរោត្តមសីហនុ នៅប្រទេសស្វីស១២តោន៣០០គីឡូ តម្កល់ទុកនៅធនាគារកណ្តាលអង់គ្លេស១៧តោន ១៥តោននៅធនាគារជាតិកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ពុជាមានជាង៣០ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជា១៥ពាន់លានដុល្លារ ទោះបីជាកូវីដ១៩ តែការនាំចេញរបស់កម្ពុជាកើនឡើង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល ហ៊ុន សែន អត់ទាន់មានលុយប្រេងចាយ១សេនទេ ប៉ុន្តែរដ្ឋាភិបាល ហ៊ុន សែន នៅតែអាចរស់បាន

* សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា សម្តេចនឹងបន្តកាន់តំណែងរហូតដល់អាយុ៧៨ឆ្នាំ គឺ១០ឆ្នាំទៀត

* សម្តេចតេជោ ហ៊ុន សែន៖ បក្សណាមិនដឹងទេ តែបក្សប្រជាជនកម្ពុជា គេធ្វើការជាក្រុម

* សម្តេចតេជោ ហ៊ុន សែន រំលឹកម្តងទៀតថា លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ជាបេក្ខជនមួយក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីដទៃទៀត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកឯងកាន់តែរិះគន់ ខ្ញុំកាន់តែនៅបន្តកាន់តំណែង

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ពេលនេះក្រុមដែលចង់ផ្តួលរំលំសម្តេច កំពុងចង់ចរចា ប៉ុន្តែសម្តេចប្រកាសមិនចរចាជាមួយឡើយ គឺត្រូវតែអនុវត្តច្បាប់

* សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា តំបន់ប្រេងនៅក្នុងសមុទ្ររបស់កម្ពុជា មិនមានការត្រួតស៊ីគ្នាជាមួយថៃទេ

* សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា។ លុយដែលបានមក នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីសម្ដេចទៅគឺ សម្ដេច ទៀ បាញ់ ជាតួអង្គដ៏សំខាន់នៅក្នុងនយោបាយឈ្នះឈ្នះ

* សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្តឧបត្ថម្ភដល់កម្មករនិយោជិត ដែលបាត់បង់ការងារធ្វើអំឡុងពេលកូវីដ១៩ រយៈពេល៣ខែទៀត ដោយរដ្ឋាភិបាលជួយ ៣០ដុល្លារ ហើយថៅកែរោងចក្រចេញ៣០ដុល្លារក្នុងម្នាក់ៗក្នុង១ខែៗ

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាកំពុងត្រៀមជំនួយម៉ាស និងបរិក្ខាពេទ្យបីប្រឆាំងកូវីដ១៩ ដល់ប្រទេសនេប៉ាល់ ដែលជាប្រទេសលំបាក

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គិតត្រឹមម៉ោង២រសៀល ម្សិលមិញ រាជរដ្ឋាភិបាលបានទទួលថវិការ លុយដុល្លារ ៥៣ ៦៧៩ ៧១៤ដុល្លារ និងប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងនោះមានទាំងព្រះមហាក្សត្រផងដែរ

* សម្តេចតេជោ ហ៊ុន សែន អរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានចូលរួមប្រទានថវិកា ដើម្បីទិញវ៉ាក់សាំង ព្រមទាំងអរគុណដល់សប្បុរសជននានាដែលបានចូលរួមផងដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ យកមកកម្ពុជា មាន៣ច្រក ក្នុងនោះមានតាមរយៈខូវ៉ាក់ ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវរង់ចាំរហូតមានការទទួលស្គាល់ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបាន ព្រោះយើងមិនអាចយកប្រជាជនកម្ពុជាទៅពិសោធន៍វ៉ាក់សាំងនោះទេ

* សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងអ្នកអត្ថាធិប្បាយថា សម្ដេចចង់រំលងចោលនូវវ៉ាក់សាំងរបស់ចិន

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើវ៉ាក់សាំងចិន ត្រូវបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោកនោះ រឹតតែល្អថែមទៀតដោយសារតែចិននៅជិតនឹងកម្ពុជា

* សម្ដេចតេជោ ហ៊ុន សែន ព្រមានមិនអត់ឲ្យអ្នកដែលប្រមាថប្រពន្ធ និងកូនរបស់សម្ដេចជាកូននិងប្រពន្ធរបស់មេដឹកនាំវៀតណាម

* សម្ដេចតេជោ ហ៊ុន សែន សុខចិត្តកាត់ដៃខ្លួនឯង បើសម្ដេចអត់អោនឱ្យអ្នកដែលប្រមាថកូន និងប្រពន្ធរបស់សម្ដេចថា ជាកូននិងប្រពន្ធរបស់មេដឹកនាំវៀតណាម

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ១១៖៥២នាទីព្រឹកថ្ងៃដដែលនេះ៕

លិខិតមិត្តអ្នកអាន៖ ដំណក់ប្រេងលើកដំបូងលើទឹកដីអង្គរ កើតចេញពីសមិទ្ធផលសន្តិភាព

ទីបំផុត ការប្រកាសអំពីដំណក់ប្រេងលើកដំបូងនៅលើទឹកដីអង្គរដ៏កំសត់មួយនេះត្រូវបានប្រកាស់ឲ្យបានដឹងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺអាចត្រូវបានចាត់ទុកថាជាព្រឹ​ត្តិកា​រណ៍ជាតិដ៏មានភ័ព្វសំណាងរបស់កម្ពុជាដែលបានកើតឡើងគាប់ជូនជាមួយនឹងខួបទី២២ឆ្នាំនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ហើយដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ រហូតមក។ ព្រឹត្តិការណ៍នៃថ្ងៃបញ្ចប់សង្រ្គាមផ្ទៃក្នុងនៅកម្ពុជាដែលបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ពិតជាបានចងចាំជានិច្ចនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាស្ថាបនិកនិងជាអ្នកដឹកនាំអនុវត្ត ក្នុងការបញ្ចប់នូវអ្វីដែលគេហៅជាទូទៅថាអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ឬហៅជាផ្លូវការថា ពួកកម្ពុជាប្រជាធិបតេយ្យដ៏គួរឱ្យខ្លាចបំផុតក្នុងប្រវត្តិសាស្រ្តនៃអំពើប្រល័យពូជសាសន៍ឯងនៃរប​បមួយនោះក្នុងអតីតកាល។ ពាក្យ «អរគុណសន្តិភាព អរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្ថាបនិកសន្តិភាព» បានក្លាយជាពាក្យដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់រូបបានចងចាំដក់ក្នុងចិត្តរហូតមានអ្នកប្រវត្តិ​សា​ស្រ្ត និងអ្នកសិក្សាធំៗបានកត់ត្រាទុកក្នុងសំណេររបស់ពួកគេ។ យើងមានសន្តិភាព យើងមានអ្វីៗទាំងអស់ឡើងវិញពិសេសដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលជាពរជ័យសម្រាប់ប្រជាជនកម្ពុជា​ដ៏កំសត់ និងសមិទ្ធផលនានាដែលខ្មែរយើងបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រាមស៊ីវិល។ បើទោះបីកម្ពុជាកំពុងទទួលរងប៉ះពាល់ដោយការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩មកលើសេដ្ឋកិច្ចកម្ពុជាក៏ដោយក៏រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅតែអាចយកឈ្នះ និងគ្រប់គ្រងបានជានិច្ចនូវការផ្ទុះឆ្លងនៃមេរោគកូវីដ-១៩បានយ៉ាងជោគជ័យ​ហើយទីបំផុតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១​លើលោ​​កក្នុងចំណោមប្រទេសក្នុងសាកលលោកក្នុងការទប់ស្កាត់ការឆ្លងនៃមេរោគកូវីដ-១៩នេះ បន្ថែមលើកេរ្តិ៍ឈ្មោះដ៏ល្អបំផុតរបស់កម្ពុជាជាប្រទេសមានគុណធម៌ក្នុងការជួយមនុស្សជាតិក្នុងគ្រាមានគ្រោះអាសន្នក្នុងស​ម័យការផ្ទុះឆ្លងមេរោគកូវីដ-១៩កន្លងមក។ សន្និសីទថ្លែងបិទបញ្ចប់ព្រឹត្តិការណ៍២៨ វិច្ឆិកា ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពីជ័យជំនៈកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ គឺជាព្រឹត្តិការណ៍នៃជ័យជំនះផ្ទួនគ្នានឹងសមិទ្ធផលសន្តិភាព ដែលសម្រេចបានដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះមានរយៈពេល២២ឆ្នាំ។ ហើ​យ​​សន្តិភាពដែលកម្ពុជាសម្រេចចុងក្រោយនេះគឺពិតជាគុណតម្លៃជាប្រវត្តិសាស្រ្តដែលប្រជាជនកម្ពុជាទាំ​ងមូ​លត្រូវរួបរួមសាមគ្គីជាកម្លាំងថែរក្សាការពារជ្រោងឱ្យបានគង់វង្សជាអតមៈ។ ប្រវត្តិសាស្រ្តខ្មែរជាងប្រាំរយឆ្នាំបានបង្ហាញច្បាស់ថា ខ្មែរមិនដែលបានសុខសាន្ត មិនដែលបានរស់ក្នុងសន្តិភាព និងឯកភាពជាតិពេញលេញដូចពេលនេះទេ។ សន្តិភាព គឺតម្លៃដែលខ្មែរមិនដែលទទួលបាន ដោយ សារការបែកបាក់ និងសង្រ្គាមផ្ទៃក្នុងអស់រយៈពេលជាច្រើនសតវត្ស ហើយយើងទើបតែទទួលបានក្នុងរយៈពេ​លជាង២ទសវត្សកន្លងមកនេះ គឺពិតជា ឱសថទិព្វ ដែលរកបានដោយលោក ហ៊ុន សែន ស្ថាបនិកសន្តិភាព ផ្តើមដំណើរចាប់តាំងពីឆ្នាំ១៩៨៧ រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និ​យា​យដោយឡែក និងជាស្ថាបនិកសន្តិភាពអមតៈពីដើមឆ្នាំ១៩៩៩និយាយជារួម។ សន្តិភាព បានបើកទំព័រប្រវត្តិសាស្រ្តខ្មែរថ្មី ជាមួយនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទី២ និង ការអនុវត្តរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលបានផ្តល់ឱកាសឱ្យអ្នកនយោបាយខ្មែរអាចធ្វើសកម្ម​ភាព​នយោបាយដោយសេរីនិងដោយឈរលើការគោរពគោលការណ៍នីតិរដ្ឋ។ ឈរលើមូលដ្ឋានសន្តិភាព និងឯកភាពជាតិពេញលេញដែលលោក ហ៊ុន សែន សម្រេចបានចុងក្រោយ​ដោយលំបាកបំផុតក្នុងរយៈពេលជាង២ទសវត្សមកនេះ វាបានក្លាយជាកាលានុវត្តភាពពេជ្រសម្រាប់ប្រជាជនកម្ពុជាទាំងមូលចាប់ផ្តើមការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យបានរីកចម្រើន។ សន្តិភាព គឺជាបុរេលក្ខខណ្ឌចាំបាច់បំផុត ដើម្បីការកសាង និងការអភិវឌ្ឍជាតិឡើងវិញ។ សម្រាប់ប្រជាជនខ្មែរទាំងមូល គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ។ ជាមួយនឹងបរិយាកាសអំណោយផលសុខសន្តិភាពពេញលេញនេះ លោក ហ៊ុន សែន ដែលជាបិតាសន្តិភាពកម្ពុជា និងជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណក្នុងឆ្នាំ១៩៩៨ ក្នុងដើមអាណត្តិទី២ នៃរាជរដ្ឋាភិបាលរបស់លោក និងបានបន្តពង្រីកចូលក្នុងយុទ្ធសាស្រ្តចតុកោណក្នុងអាណត្តិនៃរដ្ឋាភិបាលរបស់លោកជាបន្តបន្ទាប់ ដោយឈរលើទស្សនៈវិស័យ និងចក្ខុវិស័យច្បាស់លាស់បំផុតលើមាគ៌ាតែមួយគត់គឺត្រូវកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅដល់ត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង និងយុត្តិធម៌សង្គម។ សម្រាប់កម្ពុជាទាំងមូលយល់ច្បាស់ថា សន្តិភាពមិនមែនជប់បានដោយមន្តអាគមទេ តែកើតចេញពីការលះបង់ទាំងកម្លាំងកាយចិត្ត អាយុជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមទាំងសាច់ស្រស់ ឈាមស្រស់របសពលរដ្ឋខ្មែរ។ សន្តិភាព ជាឫសគល់ នៃសេរីភាព សន្តិភាព ជាឬសគល់នៃប្រជាធិបតេយ្យ និងសន្តិភាព ជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ។ ហើយសន្តិភាពដែលអាចស្ថិតនៅគង់វង្សបាន គឺប្រជាជនខ្មែរត្រូវចូលរួមការពារសន្តិភាព ដោយប្រែក្លាយឱ្យទៅជាវប្បធម៌សន្តិភាពមួយ ដែលមានន័យថា ការផ្សាំបណ្តុះនូវចំណេះដឹង ប្រាជ្ញា ស្មារតីឱ្យកើតឡើងនូវភាពស្ងប់ សុខសាន្ត ទាំងក្នុងសង្គមជាតិខ្មែរ និងជាមួយសង្គមអន្តរជាតិលើរាល់ទំនាក់ទំនងការទូតក្នុងស្មារតីសន្តិសហវិជ្ជមាន។ ជារួម ទោះបីក្នុងកាលៈទេសៈប្រឈមដ៏លំបាកបំផុតរបស់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និ​ងកិច្ចស្តាសេដ្ឋកិច្ចឡើងវិញក៏ដោយក៏ប្រជាពលខ្មែរទាំងមូលបានយល់យ៉ាងច្បាស់ថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្សនោះឡើយ។ ប្រជាពលរដ្ឋកម្ពុជាទាំងមូលបានអរគុណសន្តិភាព ពិសេស សូមអរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្ថាបនិកសន្តិភាព។ យើងមានសន្តិភាព យើងមានអ្វី​ៗទាំងអស់ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងសង្គ្រាមដ៏រ៉ាំរ៉ៃ។ សម្រាប់ប្រជាជនកម្ពុជា ប្រសិនបើគ្មានសន្តិភាពរហូតមកដល់សព្វថ្ងៃនេះទេ នោះក៏នឹងគ្មានដំណក់ប្រេងលើកដំបូងកើតឡើងនៅលើទឹកដីដ៏កំសត់មួយនេះដែរ ហើយដំណក់ប្រេងលើកដំបូងរបស់កម្ពុជានាពេលនេះ វាគឺពិតជាពរជ័យដ៏ប្រសើរបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលរាជរដ្ឋាភិបាលនឹងប្រើប្រាស់ពរជ័យនេះទៅលើការអភិវឌ្ឍក្នុងវិស័យអទិភាព គឺការអបរំនិងសុខាភិបាលនៅកម្ពុជាទាំងស្រុង៕ ដោយ៖ ឡុង បូរិតា