Friday, April 09, 2021

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រដ្ឋាភិបាលប្តេជ្ញាចិត្តរក្សាភាពជាម្ចាស់ការលើការងារចម្បងជាអាទិភាពចំនួន២ នៅឆ្នាំ២០២១

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានបញ្ជាក់ថា ទោះបីកម្ពុជាកំពុងជួបវិបត្តិរាតជំងឺកូវីដ -១៩ក្តី តែរាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ក្នុងការរក្សាភាពម្ចាស់ការលើការងារជាអាទិភាពចម្បងចំនួន២ គឺទី១៖ ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងទី២៖ ការក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ នៅឆ្នាំ២០២១នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលនៅឆ្នាំថ្មី ២០២១នេះ ក្នុងការរក្សាភាពម្ចាស់ការលើការងារជាអាទិភាពចម្បងចំនួន២ គឺទី១៖ ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងទី២៖ ការក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់ភារកិច្ចដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ជៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ដែលបាននឹងកំពុងយាយីដល់សុខមាលភាពរបស់ប្រជាជន»៕

សូមអានសារលិខិតដូចខាងក្រោម៖












រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីសម្រេច លេខៈ០៣៣/២១ ស.ស.រ ស្តីពី ការអនុញ្ញាតឲ្យដំណើរការឡើងវិញនូវទីតាំងអាជីវកម្ម ចំនួន១១

 កំពង់ចាម៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេច លេខៈ០៣៣/២១ ស.ស.រ ស្តីពី ការអនុញ្ញាតឲ្យដំណើរការឡើងវិញនូវទីតាំងអាជីវកម្ម ចំនួន១១ កន្លែងក្នុងខេត្តកំពង់ចាម៕

សូមអានសេចក្តីសម្រេចដូចខាងក្រោម៖





រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំស្ដីពីការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន”

 ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន” មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមអានសេចក្តីណែនាំដូចខាងក្រោម៖





អគ្គីសនីខេត្តស្វាយរៀង ជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី

 ស្វាយរៀង៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ អគ្គីសនីខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០៩ និង ទី១០ ខែមេសា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖