Monday, July 13, 2015

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅប្រទេសថៃ

តាមការ​អញ្ជើញ​របស់ឯក​ឧត្តម​ឧបនាយ​ករដ្ឋមន្រី្ត ​ថាណាសក្តិ ​ប៉ាទិម៉ាប្រាកន​ (Tanasak Patimapragorn) រដ្ឋមន្រ្តី​ការបរ​ទេសថៃ​ ឯកឧត្តមឧ​បនាយ​ករដ្ឋមន្រ្តី ​ហោ ​ណាំហុង រដ្ឋម​ន្រ្តីការប​រទេស​ និងសហ​ប្រតិបត្តិការ​អន្តរជាតិ ​ បានដឹក​នាំគណៈប្រ​តិភូកម្ពុជា​ដែលរួមមា​នឯកឧត្ត​ម វ៉ា ​គឹម​ ហុង​ ទេសរដ្ឋ​មន្រ្តី ​ទទួលបន្ទុក​កិច្ចព្រំ​ដែន ​និងលោក​ជំទាវ​ ភឿង សកុណា ​រដ្ឋមន្រ្តីក្រ​សួងវប្បធម៌​ និងវិចិត្រសិ​ល្បៈផង​ដែរ  អញ្ជើញ​ទៅបំពេញ​ទស្សនកិ​ច្ចផ្លូវការ​នៅព្រះរាជា​ណាចក្រ​ថៃ ​ពីថ្ងៃទី១០ ​ដល់ថ្ងៃទី​១២ ​ខែកក្កដា ​ឆ្នាំ២០១៥  ​ដែលស្រប​ពេលគ្នានឹ​ងការប្រារ​ព្ធខួប ៦​៥ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា ​- ថៃ។​ 
ក្នុងឱ​កាសនៃដំ​ណើរទស្ស​នកិច្ចនេះ ​ ឯកឧ​ត្តមឧបនា​យករដ្ឋម​ន្រ្តី ហោ ណាំ​ហុង  បានជួប​សន្ទនា​ជាមួយឯក​ឧត្តមឧ​ត្តមសេនី​យ៍ ប្រាយុទ្ឋ ​ចាន់អូឆា ​ (Prayut Chan-o-cha) នាយ​ករដ្ឋមន្រ្តី​ថៃ នាថ្ងៃទី​ ១០ ​ខែកក្កដា ឆ្នាំ​២០១៥  និ​ងបានជួបចរ​ចាទេ្វភាគី​ជាមួយ ​ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី ​ថាណាសក្តិ  ​ប៉ាទិម៉ាប្រាក​ន រដ្ឋម​ន្រ្តីការបរ​ទេសថៃ នៅថ្ងៃ​ទី១១ ខែកក្កដា​ ឆ្នាំ២០១៥​ ហើយទទួ​លបានលទ្ធ​ផលសំខា​ន់ និងជា​វិជ្ជមានសំរាប់​ប្រទេស​កម្ពុជា​យើង គឺបាន​ចុះហត្ថលេ​ខាលើកិច្ច​ព្រមព្រៀង​ដែលអ​នុញ្ញាតឲ្យប្រ​ជាជនរស់​នៅតំបន់ព្រំ​ដែន អាច​ទៅធ្វើការនៅ​ប្រទេសថៃ ​វិលល្ងាច​ រឺក៏ស្នាក់​នៅក្នុងរយៈពេ​លពី ​១៥​ ទៅ៣០ថ្ងៃ​ និងបាន​អនុញ្ញាត​ឲ្យពលក​រយើងប្រហែ​ល៥០.​០០០នាក់ដែលមិ​នទាន់បាន​ពន្យារពេល​ប័ណ្ណស្នាក់​នៅបណ្តោះអា​សន្នមុន​ថ្ងៃផុត​កំណត់ ​ថ្ងៃទី៣០ ​ខែមិថុនា ​ឆ្នាំ២០១៥ ​បានបន្ត​ស្នាក់នៅរហូត​ដល់ខែមិនា​ ឆ្នាំ២០១៦ ​ដើម្បីបំពេញបែ​បបទក្លា​យជាពលក​រស្របច្បា​ប់។
ក្នុង​ឱកាសនោះ ​ឯកឧត្តមឧបនា​យករដ្ឋ​មន្ត្រី បា​នលើកបញ្ហា​ពលករ​ខ្មែរយើងដែ​លធ្វើការលើ​ទូកនេសាទ​ថៃ ហើយ​ត្រូវបានថៅ​កែថៃធ្វើបាប​ ហើយពល​ករទាំង​នោះសុទ្ធតែជា​ពលករមិ​នស្របច្បា​ប់។ ទាំងនា​យករដ្ឋម​ន្ត្រីថៃ ​ទាំងរដ្ឋម​ន្ត្រីការបរ​ទេសថៃ បានសំ​ណូមពរ​ឲ្យកម្ពុជា​ធ្វើយ៉ាងណាឲ្យ​ពលករតាម​ទូកនេសា​ទជាពលក​រស្របច្បាប់ ​ដើម្បីជៀសវា​ងការ​រំលោភ​បំពានរបស់​ថៅកែ​ទូកនេសាទ​មកលើ​ពលក​រខ្មែរ។ ​ឯកឧត្តម​ឧបនាយ​ករដ្ឋម​ន្រ្តី បានស​ន្យាថានឹង​ធ្វើការងារ​នេះជាមួយក្រ​សួងការ​ងារកម្ពុជា ​ហើយសព្វ​ថ្ងៃនេះ ​ពលករ​ដែលក្រសួ​ងការបរ​ទេស ​និងសហ​ប្រតិបត្តិការ​អន្តរជាតិ ​បានសុំ​ទិដ្ឋាការឲ្យ​ទៅធ្វើការ​នៅប្រទេស​ថៃជាពល​ករស្រប​ច្បាប់ មាន​ចំនួនជិ​ត២០.០០០​នាក់ហើយ។​ ទន្ទឹម​នឹងនេះ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ​បានស្នើ​នាយករដ្ឋ​មន្ត្រីថៃ ​និងរដ្ឋមន្ត្រីការ​បរទេសថៃ​ ធ្វើយ៉ាងណា​កុំឲ្យថៅកែទូ​កនេសាទ​ថៃទទួល​ពលក​រមិនស្របច្បា​ប់ទៀត។​
ក្នុងឱកាស​នោះដែរ​ រដ្ឋមន្ត្រី​វប្បធម៌នៃ​ប្រទេស​ទាំងពីរ​ ក៏បានចុះ​ហត្ថលេខា​លើកិច្ចព្រ​មព្រៀង​សី្តពីកា​រប្រគល់ ​- ទទួល​វត្ថុបុរាណខ្មែ​រចំនួន១​៦ដុំ ដែ​លរាជរ​ដ្ឋាភិបាល​ថៃបានឯក​ភាពជូន​មកកម្ពុជា​វិញ ​ក្រោយពីការ​ចរចាដ៏ស្វិ​តស្វាញ​របស់ក្រសួ​ងការប​រទេស និង​សហប្រតិ​បត្តិការ​អន្តរជាតិ។​
ក្នុងឱកាស​នៃការចរ​ចារផ្លូវការ​ជាមួយរដ្ឋមន្ត្រីការ​បរទេសថៃ​ ឯកឧត្តមឧ​បនាយក​រដ្ឋមន្រ្តី ហោ ​ណាំហុង ​ ក៏បានស្នើ​ឲ្យរដ្ឋាភិ​បាលថៃអនុញ្ញាត​ឲ្យអ្នកជំនាញក​ម្ពុជា ​ទៅពិនិត្យ​មើលវត្ថុ​បុរាណចំ​នួន២០​ដុំផ្សេង​ទៀតដែលស​ព្វថ្ងៃរដ្ឋាភិ​បាលថៃរ​ក្សាទុកនៅ​ទីក្រុងបាង​កក ក្នុងគោល​បំណងស្នើ​ឲ្យភាគី​ថៃប្រគល់​វត្ថុបុរាណ​ដែលជារប​ស់ខ្មែរមក​កម្ពុជាវិញ។​
ក្នុងឱ​កាសនៃកា​រចរ​ចានេះដែរ ​ភាគីទាំង​ពីរបាន​ពិភាក្សាស្តី​ពីបើក​ច្រកស្ទឹ​ងបត់ - បា​នណងអៀ​ន ថ្មី​មួយរវាងក​ម្ពុជា ​- ថៃ ​ដើម្បីសំរួល​ការដឹក​ទំនិញរវាង​ប្រទេសទាំង​ពីរ ដោយទុក​ច្រកប៉ោយ​ប៉ែតសំ​រាប់តែ​ ទេសចរណ៍។ ​ការងារច្រក​ស្ទឹងបត់ ​- បានណ​ងអៀន បានទៅ​មុខរលូន ​ហើយសង្ឃឹម​ថានឹងបានសំ​រេចនៅពេ​លឆាប់ខាង​មុខនេះ។

​នាពេលនោះ​ដែរ ​ឯកឧត្តមឧ​បនាយករ​ដ្ឋមន្រ្តី ​បានលើក​ឡើងអំពីការ​បង្កើត ​តំបន់សេ​ដ្ឋកិច្ចពិសេ​សនៅខេ​ត្តកោះកុង​ និងនៅប៉ោ​យប៉ែត ​ដើម្បីជំរុញ​ការអភិ​វឌ្ឍន៍សេដ្ឋ​កិច្ចរបស់​កម្ពុជា ក៏​ដូចជារ​បស់ ថៃ​ដែរ។​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ និងរដ្ឋម​ន្ត្រីការបរ​ទេសថៃ ក៏បាន​ឯកភាព​បើកច្រ​កអន្តរ​ជាតិអានសេះ ​(ខេត្តព្រះវិហារ)​ - អានម៉ា​ (ខេត្តអ៊ុ​ប៊ុនរាជធា​នី) ដើម្បីសំ​រួលការប្រ​កបរបរ​ និងជំនួញជួ​ញដូរសំដៅ​លើក កំព​ស់ជីវភាព​ប្រជាជន​ក្នុងតំបន់​នោះ៕​




សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រូវបានសភាអនុម័ត

សេចក្តី​ព្រាងច្បាប់​ ស្តីពី ​សមាគម ​និងអង្គ​ការមិនមែន​រដ្ឋាភិ​បាល ត្រូវបាន​អនុម័ត​រួចហើយនៅ​ព្រឹកថ្ងៃ​ទី១៣​ ខែកក្កដា ​ឆ្នាំ២០១៥​នេះ ​ដោយស​ម្លេង៦៨​រូប លើសមាជិក​រដ្ឋសភា៦៨​រូប ​របស់គណ​បក្សប្រជាជន​កម្ពុជា​ ដែលចូ​លរួមប្រជុំ ​បើទោះបីជា​មិនមានតំ​ណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​គាំទ្រក៏ដោយ។​

សេចក្តី​ព្រាងច្បាប់ ​ស្តីពី​សមាគម ​និងអង្គ​ការមិនមែនរ​ដ្ឋាភិបាល ​ដែលមាន​៩ជំពូក និង​៣៩មាត្រា ​បានចែង​លម្អិតពាក់​ព័ន្ធ នឹងការ​ចុះបញ្ជី​អង្គការ ​និងការ​អនុវត្ត​កិច្ចកា​ររបស់​នានារប​ស់សមា​គម​ និងអង្គ​ការក្រៅ​រដ្ឋាភិ​បាល។
នៅក្នុង​សេចក្តី​ថ្លែងហេតុ ​ដែលអាន​ដោយសម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី នៅក្នុង​រដ្ឋសភា ​នាព្រឹកមិញ​នេះ ​បានឱ្យដឹងថា ​សេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម ​និង អង្គការ​ក្រៅរដ្ឋាភិបាល ​មានគោល​បំណង​ធានាការពា​រសិទ្ធិសេ​រីភាព​ ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ក្នុងប្រទេស​កម្ពុជា ​និងលើក​កម្ពស់​កិច្ចសហប្រ​តិបត្តិការ​ ក្នុងភាព​ជាដៃគូរ​វាងសមាគម​ និងអង្គកា​រមិនមែនរ​ដ្ឋាភិបាល ​ជាមួយនឹង​អាជ្ញាធរ​សាធារណៈ ​ព្រមទាំង​មាន​ គោលដៅកំ​ណត់បែប​បទទទួ​លស្គាល់តា​មផ្លូវច្បាប់​ ដែលសមា​គម​ និងអង្គ​ការមិន​មែនរដ្ឋាភិ​បាល ​ត្រូវចុះប​ញ្ជី ឬ​ចុះអនុ​ស្សារណៈ ​នៅក្រសួង​មានសមត្ថ​កិច្ច ​ដោយត្រូវ​បំពេញល​ក្ខខណ្ឌដែ​លបានកំ​ណត់ក្នុង​ច្បាប់ ​។


សេចក្តី​ថ្លែងហេ​តុនេះដែរ​ បានបញ្ជាក់​បន្ថែមថា ​បន្ទាប់ពី​ចុះបញ្ជី ​សមាគម និ​ងអង្គកា​រមិន​មែនរ​ដ្ឋាភិបាល ​បានទទួ​លនូវឋានៈ ​ជានីតិ​បុគ្គល ​មិនយក​ចំណេញ ដោយ​ភ្ជាប់នូ​វសិ​ទ្ធិកាត​ព្វកិច្ច​ និងការទទួល​បានការ​ការពារ ​ព្រមទាំង​លើកទឹក​ចិត្ត ​និងការអនុ​គ្រោះនានា​ ពីច្បាប់នេះ​ក្នុងការ​ធ្វើសកម្មភាព​ នៅក្នុងប្រ​ទេសកម្ពុជា។​





ប្រធានគណៈអ៊ីម៉ាំឥស្លាមរាជធានីភ្នំពេញ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលប្រោសប្រណីដល់សាសនិកនានានៅកម្ពុជា

យោង​តាមលិខិត​ថ្លែងអំណ​រគុណ​របស់គ​ណៈដឹក​នាំជាន់ខ្ពស់​នៃសាសនា​ឥស្លាម​កម្ពុជា ចុះ​ថ្ងៃទី ១២​ ខែកក្កដា ​ឆ្នាំ២០១៥ ​ដោយលោក​ មហាំម៉ាត់​ស៊េន ​នូរុទ្ធីន ​ប្រធាន​គណៈអ៊ីម៉ាំ​ឥស្លាមរាជ​ធានីភ្នំ​ពេញ​ បានឲ្យ​ដឹងថា ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរា​ជាណាចក្រ​កម្ពុជា​ បានសម្រេច​ជាគោល​ការណ៍ ​ដើម្បីបញ្ចូ​លគ្រូបង្រៀ​នខ្មែរឥស្លា​មចំនួន​ប្រមាណ ​១,៥០០នាក់ ​ទៅក្នុងក្រប​ខណ្ឌគ្រូប​ង្រៀន ​នៃក្រសួង​អប់រំ យុវជន​ និង​កីឡា ​និងបាន​អនុញ្ញាត​ឲ្យបុរស​ពាក់កាតឹប​ និងស្រ្តីឥ​ស្លាមទ​ទូរក្បាល ​ធ្វើលិខិត​ឆ្លងដែន ​អត្តសញ្ញា​ណប័ណ្ណ ​ឬថតរូប​ សម្រាប់​ឯកសាររដ្ឋ​បាលផ្សេងៗ​ បើសិន​ជាបងប្អូ​នចង់​គ្របក្បាល។​ ការសម្រេ​ចរបស់ស​ម្តេចតេ​ជោ ​ហ៊ុន ​សែន ​បានធ្វើឡើង​កាលពី​ថ្ងៃទី ២​៩ ខែមិថុនា ​ឆ្នាំ២០១៥​កន្លងទៅ។​

គណៈ​អ៊ីម៉ាំនៃសា​សនាឥស្លាម​កម្ពុជា ​បានចាត់​ទុកសម្តេច​តេជោ ​ហ៊ុន ​សែន ជាវីរៈ​បុរស​កម្ពុជា​ ដែលមាន​ក្តីសណ្តោស​ប្រណីដល់​សាសនិក​នានានៅក្នុ​ងប្រទេស​កម្ពុជា​ ដែលមាន​ពុទ្ធសាសនា​ជាសាសនារ​បស់រដ្ឋ​ តែបាន​បើកទូលាយ​នូវសេរី​ភាពគោរ​ពជំនឿ ​និងប្រណិប័ត​ន៍សាសនា​ដល់សាសនា​ដ៏ទៃ ​ជាពិសេស​ដល់សាស​នាឥស្លាម ​ដោយរាជ​រដ្ឋាភិបាល​កម្ពុជាបា​នយកចិ​ត្តទុក​ដាក់ ​ស្រឡាញ់ ​ការពា​រនិងផ្ត​ល់នូវគោ​លការណ៍​ជាច្រើនដែ​លនាំឲ្យសា​សនិកឥ​ស្លាមរស់​នៅប្រកប​ដោយមោទ​នភាព​ និងសុ​ខដុមនី​យកម្មបំ​ផុត៕