Monday, June 28, 2021

អ្នកវិភាគចៅចាក់ស្មុក៖ កឹម សុខា ជាមេបក្សល្មោភកាម បើកម្ពុជាថិតក្នុងកណ្តាប់ដៃជនក្បត់ជាតិនេះ ប្រហែលប្រជាជនកម្ពុជា មិនអាចស្គាល់សុខសន្តិភាពពេញលេញដូចសព្វថៃ្ងនេះទេ

(ភ្នំពេញ)៖ ថ្ងៃនេះកូនស្រី កឹម សុខា បានបង្ហោះនូវសារជូនពរថ្ងៃកំណើតរបស់ឪពុកដែលមានអាយុគម្រប់៦៨ឆ្នាំ។ ទោះបីខំប្រឹងលើកតម្កើងឪពុករបស់ខ្លួន ដែលជាជនជាប់ចោទពីបទក្បត់ជាតិយ៉ាងលន្លង់លន្លោចធ្វើដូចជាអ្នកស្នេហាជាតិ ស្នេហាប្រជាជនមែនទែន សុទ្ធតែដើម្បីដឹកនាំជាតិទៅរកសេរីភាពសុខសន្តិភាព និងភាពរីកចម្រើនពិតប្រាកដ ក៏ដោយតែធាតុពិតរបស់ កឹម សុខា មិនអាចលាក់បាំងភ្នែកអ្នកផងបានឡើយ។

ពិតជាមិនចេះខ្មាសអៀនសម្តីខ្លួនឯងមែន តាមពិតបើប្រទេសកម្ពុជាថិតក្នុងកណ្តាប់ដៃ កឹម សុខា មែននោះប្រហែលប្រជាជនកម្ពុជាមិនអាចស្គាល់រសជាតិ សុខសន្តិភាពពេញលេញដូចសព្វថៃ្ងនេះទេ ជាក់ស្ដែងគឺជនល្មោភតណ្ហា និងស្រេកឃ្លានអំណាច កឹម សុខា ក្រៅពីពូកែខាងបោកស្រីៗ គឺលក់ឧត្តមគតិឱ្យបរទេសថែមទៀត។
និយាយឱ្យចំទៅទំនងទាំងប្រពន្ធ និងកូនស្រី កឹម សុខា មិនបានដឹងថាប្តី និងឪពុករបស់ខ្លួនគឺជាជនល្មោភកាមតណ្ហានោះទេ តែអ្នកស្គាល់ កឹម សុខា ច្បាស់បានឱ្យដឹងថា តាំងពីក្មេងរហូតមកដល់វ័យនេះ កឹម សុខា គឺជាមនុស្សល្មោភកាមតណ្ហាបំផុត និងអាចថាជាមនុស្សមានជំងឺល្មោភកាមក៏ថាបាន។ ដើម្បីបានយល់ច្បាស់ថា តើប្រវត្តិ កឹម សុខា ល្មោភកាមតណ្ហាយ៉ាងនោះ ខាងក្រោមនេះគឺជាជីវប្រវត្តិត្រួសៗរបស់ កឹម សុខារហស្សនាម «១យប់១០ដង»៖
នៅចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ពេល កឹម សុខា ស្នាក់នៅវត្តស្រះចកដើម្បីរៀនសូត្រ កឹម សុខា ស្លៀកឧស្សាហ៍ស្លៀកសារ៉ុង តុបតែងខ្លួន និងលាបតែម្ស៉ៅ នរណាៗក៏គិតថា កឹម សុខា មិនចេះស្រឡាញ់ស្រីឡើយ មើលទៅអាចថាជាមនុស្សសុភាព តែតាមពិតចិត្តព្រៃផ្សៃជាព្រាននារីសោះ។ នរណាៗក៏ល្បី កឹម សុខា ថា ជាមនុស្សល្មោភកាម ពូកែបោកប្រាស់នារីៗមួយចំនួនដើម្បីបានខ្លួនប្រាណ បម្រើកាមតណ្ហារបស់ខ្លួន ទោះបីដឹងថានារីនោះជាក្មេងស្រីមិនទាន់គ្រប់អាយុក៏ដោយ។ នៅអំឡុងឆ្នាំ១៩៨០ ពេលធ្វើជាចៅសង្កាត់ កឹម សុខា ក៏បានបន្តចំណង់កាមតណ្ហារបស់ខ្លួនដោយយកអង្ករជំនួយទៅដូរការរួមភេទ។ នៅឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៧ ពេលទៅរៀនវិស្វករគីមីលាយស្រានៅសាធារណរដ្ឋឆេកូ ក៏ កឹម សុខា លួងលោមបោកប្រាស់សិស្សនារីជាច្រើនដើម្បីបម្រើកាមតណ្ហារបស់ខ្លួន ដោយគ្មានអាណិតអាសូរឡើយ។
នៅឆ្នាំ១៩៨៧ នៅពេលធ្វើការអ្នកបច្ចេកទេស លាយស្រានៅ SKD នៅកំពង់សោម ក៏ កឹម សុខា នៅតែបន្តលបលួបលួចក្បត់ចិត្តប្រពន្ធខ្លួន ហើយក្រោយមកបែកការណ៍ អង្គភាពក៏បានបណ្តេញចេញពី អង្គភាពដោយសារខូចសីលធម៌ស្រីញី។ កឹម សុខា នេះមិនចោលគំនិតល្មោភកាមឡើយ ទោះបីជាមករត់ រឺម៉កនៅភ្នំពេញនៅឆ្នាំ ១៩៨៧ និងបន្ទាប់មកធ្វើការឱ្យលោកគ្រូចាយសាំងអ៊ី ហៅតាដំបងដែក ក៏កឹម សុខា បានឆ្លៀតលួងលោមនារីៗមួយចំនួនបម្រើកាមគុណខ្លួន។ លុះដល់គេបានដឹងពីការល្មោភកាម និងបោកប្រាស់នារីៗច្រើននាក់ដើម្បីបម្រើកាមខ្លួន នៅឆ្នាំ១៩៩១ កឹម សុខា ក៏បានចូលរួមក្នុងគណបក្សសេរីនិយមព្រះពុទ្ធសាសនារបស់លោកតាសឺន សាន ទៅ។
កឹម សុខា មិនចោលក្បួនឡើយ តែងតែល្មោភកាមជានិច្ច។ ចុងក្រោយនេះ ពេលបានក្លាយជាមេបក្ស ក៏កឹម សុខា មិនចោលពុតនៃការល្មោភកាមនេះដែរ លួចមានសាហាយស្មន់ក្បត់ប្រពន្ធកូនរហូតដល់ បែកធ្លាយសារជាសំឡេងរួមភេទក្នុង១ថ្ងៃ១០ដងឡើងល្បីទូទាំងប្រទេស។ កឹម សុខា មិនអាចលាក់រឿង រ៉ាវនៃការល្មោភកាមរបស់ខ្លួនជិតទេ ហើយជាមួយសីលធម៌ដ៏ទាបនេះ កឹម សុខា គ្រាន់តែជាមេបក្សល្មោភ កាមម្នាក់ប៉ុណ្ណោះ គ្មានទៅអ្នកស្នេហាជាតិខ្មោចសេះអីទេ។
គ្រាន់តែអំឡុងឃុំខ្លួនឯងនៅក្នុងទីស្នាក់ការបក្សបន្ទាប់ពីមានរឿងរ៉ាវជាមួយស្រីមុំ កឹម សុខា នៅតែលួចទាក់ទងសាហាយស្មន់របស់ខ្លួនឱ្យមកបម្រើកាមតណ្ហាខ្លួនផងដែរ។ នេះបានចំជាមេបក្សល្មោភកាមតណ្ហាជាប់ជាប្រវត្តិសាស្រ្តមែន ! សង្ឃឹមថាកូនស្រីកឹម សុខា និងសកម្មជនមួយចំនួនបានដឹងពីរឿងរ៉ាវឪពុករបស់ខ្លួន និងមេដឹកនាំខ្លួនបន្ថែមទៀតពីអ្វីដែល កឹម សុខា ព្យាយាមលាក់ជាយូរមកហើយនោះ។ កុំគិតថាឥឡូវមើលសៀវភៅ តាំងសមាធិ កឹម សុខា មិននឹកឃើញកាមតណ្ហា តាមពិតដកដង្ហើមចូលក៏នឹកឃើញកាមតណ្ហា ដកដង្ហើមចូល ក៏នឹកកាមតណ្ហាដែរ ហើយប្រវត្តិ កឹម សុខា ក្នុងរឿងកាមតណ្ហានេះមិនទាន់អស់នៅឡើយទេ នៅមានវែងឆ្ងាយជាងនេះទៀត ថ្ងៃក្រោយអាចនឹងមានបន្តទៀត៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១


អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) -២៨/៦ /១៩៥១- ២៨ /៦ /២០២១

តាមរយៈទំព័រហ្វ៊េសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបរាប់ពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់កន្លងមក។ នៅក្នុងទំព័រហ្វ៊េសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីបានរៀបរាប់យ៉ាងដូច្នេះថា «៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។

សន្តិភាព ស្ថិរភាព និងរាល់នូវសមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើដើមទុនជាមួយនឹងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ  សមាជិក សមាជិកាគណបក្ស រួមទាំងបងប្អូនជនរួមជាតិរាប់លាននាក់ដែលបានចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ជាមួយនឹងការគាំទ្រដ៏ស្មោះស ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិដែលបានធ្វេីអោយកម្ពុជាមានសុខសន្តិភាពនិងរីកចម្រេីនមកទល់សព្វថ្ងៃ។

សូមអរគុណ បងប្អូនជនរួមជាតិ  និងសមាជិកសមាជិកា  ព្រមទាំងក្មួយៗទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រនិងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសមកទល់សព្វថ្ងៃ។  ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា  ប្រទេសជាតិនឹងកាន់តែរីកចម្រេីនរុងរឿង។ អរគុណ សន្តិភាព»


 








សេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព

 ស្វាយរៀង÷ សេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ហែន សង ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរអាចារ្យវត្ត រស់នៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា

និងឈ្មោះ ណុក គង់ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរអាចារ្យវត្ត រស់នៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា នៃវត្តចំបក់ធំ ស្ថិតនៅឃុំមេសថ្ងក ស្រុកចន្ទ្រា គិតចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យត្រូវប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕





លោក អម សុភា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ស្រ្តីរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅក្នុ ងមន្ទីរពេទ្យបង្អែកខេត្ត

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកស្រី ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកវេជ្ជបណ្ឌិត ទុំ សម្បត្ដិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហម ផ្តល់ជូនដល់ស្រ្តីរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពុងឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាកានយោបាយអ្វីឡើយ និងរស់ប្រកបដោយអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច។

ក្នុងនោះ លោក អម សុភា ក៏បានផ្តាំផ្ញើដល់គ្រួសាររងគ្រោះត្រូវអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងខិតថែទាំសុខភាព ព្រមទាំងរក្សាអនាម័យអោយបានជាប់ប្រចាំដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្ត តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល អោយបានជាប់ជាប្រចាំ។

ជាមួយគ្នានោះ លោកក៏បានផ្តល់ជូនអំណោយមនុស្សធម៌រួមមាន៖ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា០១កេស ត្រីខ១០កំប៉ុង ឃីដចំនួន០១មាន មុង០១ ភួយ០១ ក្រម៉ា០១ សារុង០១ និងថវិកាចំនួន ៥០០០០រៀល។

បើតាមការបញ្ជាក់ពីប្តីស្រ្តីរងរបួសធ្ងន់មូលហេតុស្រ្តីរងគ្រោះដើរដួលប៉ះឈើខណ:ខ្លួនកំពុងតែមានផ្ទៃពោះបណ្តាលឱ្យកកឈាម និងស្លាប់កូនក្នុងផ្ទៃហើយបានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តរយៈពេល០៣ថ្ងៃ ត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ជួយសង្គ្រោះបានទាន់ពេល៕





លោក ហ៊ុន ម៉ានិត វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍

បន្ទាយមានជ័យ÷ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក នៅបរិវេណច្រកទ្វារអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានិត និងប្រតិភូអនុគណៈកម្មាការ ក៏បានអញ្ជើញពិនិត្យមើលទីតាំងនៃការគ្រប់គ្រង ការពិនិត្យ យកសំណាកបងប្អូនពលករ ដែលក្រុមការងារចម្រុះខេត្ត បាននឹងកំពុងបំពេញបេសកកម្មការងារ ដើម្បីប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ១៩។


ក្រោយអញ្ជើញពិនិត្យមើល លោកបានបន្តកិច្ចប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធជាគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងគោលបំណងពិនិត្យលើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបាននូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។


ស្របគ្នានោះ លោក អ៊ុ រាត្រី បានជម្រាបជូនលោក ហ៊ុន ម៉ានិត និងប្រតិភូអនុកម្មាការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ពីដំណើរការរួមនៃការអនុវត្តការងាររបស់ខេត្តកន្លងមក កិច្ចការងារចំពោះមុខ និងបញ្ហាប្រឈមមួយចំនួន។


ក្រោយពីបានស្ដាប់របាយការណ៍របស់ លោកអភិបាលខេត្តរួច លោក ហ៊ុន ម៉ានិត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកអភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បន្ទាប់មក លោក ហ៊ុន ម៉ានិត ក៏បានលើកជាអនុសាសន៍មួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ។ ក្នុងនោះផ្តោតសំខាន់លើវិធានការត្រៀមទទួលពលករខ្មែរដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មីដែលតម្រូវឲ្យធ្វើតេស្តរហ័សលើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង។ 


ជាមួយគ្នានោះ លោក ហ៊ុន ម៉ានិត ក៏បានស្នើឲ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធនឹងតម្រូវការសម្ភារ បរិក្ខារបច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិ ដើម្បីជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត៕






សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវារំឮកខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវារំឮកខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។


សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសារលិខិតថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ជាថ្ងៃគម្រប់ខួបទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដោយមានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមននិយម ដើម្បីឯករាជ្យជាតិ។

ក្នុងនាមជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ ពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

គណបក្សបានដឹកនាំប្រជាជន ធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចដើម្បីរំដោះប្រទេសជាតិត ការឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មី នៃការកសាងទឹកដីឡើងវិញ របស់ប្រជាជនយើងលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បន្តថា រយៈពេល ៤២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសសម្រេចបានសមិទ្ធផល ដ៏ធំធេងក្នុងបុព្វហេតុនៃការការពារការរស់ឡើងវិញរបស់ប្រជាជន រាំងស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍, ការស្តារ និងកសាងប្រទេសឡើងវិញ ពីចំណុចសូន្យ និងពីបាតដៃទទេ ឱ្យមានស្ថិរភាពជាជំហានៗ បង្កើតបានបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ, ការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទីពីរនាឆ្នាំ១៩៩៣, ការបង្កើតសន្តិភាពពេញលេញជូនជាតិ ចាប់ពីចុងឆ្នាំ១៩៩៨ មក តាមរយៈនយោបាយឈ្នះ ឈ្នះ, ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង ហើយកំពុងរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនា៕

ខាងក្រោមនេះជាសារលិខិតរបស់ស ម្តេចតេជោ ហ៊ុន សែន៖