យោងតាមប្រភពព័ត៌មានផ្ទៃក្នុងដែលគួរឱ្យជឿទុកចិត្ត
បានបង្ហើបឱ្យដឹងថា ករណីជនល្មើសលោក ចាន់ចេង
ដែលជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ
តុលាការខេត្តកណ្តាលនឹងប្រកាសសាលក្រមនៅថ្ងៃទី៥ ខែសីហា
ឆ្នាំ២០១៤ខាងមុខ។
យោងតាមអ្នកច្បាប់
បានលើកឡើងថា ប្រសិនបើនៅពេលនោះតុលាការប្រកាសសាលក្រមស្ថាពរ ដោយបញ្ជាក់ថា
លោក ចាន់ ចេង មានទោស ក្នុងបទល្មើសពាក់ព័ន្ធនឹងការធ្វើសកម្មភាពរំដោះអ្នកទោសចេញពីពន្ធនាគារកាលពីកន្លងទៅ
គឺលោក ចាន់ ចេង
នឹងត្រូវប្រឈមការជាប់ពន្ធនាគារតាមអំណាចសាលក្រមស្ថាពរ។
អ្នកច្បាប់បានពន្យល់បន្តថា
ដរាបណាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មិនទាន់បានចូលស្បថ
ដើម្បីបានអភ័យឯកសិទ្ធិសម្រាប់ការពារខ្លួនទេនោះ គឺលោក ចាន់ ចេង
អាចនឹងត្រូវប្រឈមការចាប់ខ្លួន ប្រសិនបើតុលាការរកឃើញកំហុស
និងមានភស្តុតាងជាក់ស្តែងក្នុងការដាក់បន្ទុក។ ម៉្យាងវិញទៀត
បើទោះជាមានអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្ររួចហើយក្តី ប៉ុន្តែ
អភ័យឯកសិទ្ធិមានប្រសិទ្ធភាពក្នុងការការពារខ្លួនបាន
តែក្នុងករណីអត់ទាន់មានសាលក្រមស្ថាពររបស់តុលាការតែប៉ុណ្ណោះ តែបើមានសាលក្រមសា្ថពរហើយនោះ
គឺលោក ចាន់ ចេង អាចនឹងត្រូវជាប់ឃុំ។
ប៉ុន្តែ ក្នុងករណីដោយឡែក បើលោក
ចាន់ ចេង គាត់បានចូលស្បថ នឹងមានអភ័យឯកសិទ្ធិរួចហើយនោះ
បើជាប់ពន្ធនាគារហើយ ក្នុងករណីចង់រួចខ្លួនឱ្យមានសេរីភាពវិញ
លុះត្រាតែមានព្រះរាជក្រិត្យលើកលែងទោសពីព្រះមហាក្សត្រ។