Thursday, August 15, 2019

លិខិតមិត្តអ្នកអាន៖ “ទំនួញទឹកភ្នែកក្រពើរបស់សម រង្ស៊ី! – Sam Rainsy verse les larmes de crocodile!

ព្រឹកមិញ ពេលខ្ញុំឃើញសាររបស់លោក សម រង្ស៊ី ខ្ញុំយល់ថាទំនងជាគាត់ ទើបតែដេកយល់សប្តិឃើញព្រលឹងដូនតា ឬបារមីស័ក្តិសិទ្ធិណាមួយចង្អុលមុខហើយទើបបានជាថ្ងៃទី ១៥ សីហានេះគាត់នឹកឃើញបង្ហោះ សារបែបទំនួញទឹកភ្នែកក្រពើរបស់ខ្លួនតាម ហ្វេសប៊ុកដោយធ្វើជាសម្តែងការសោកស្តាយពីព្រោះមិនបានជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
សាររបស់លោកសម រង្ស៊ី នេះ គឺបានស្តែងចេញឲ្យឃើញយ៉ាងច្បាស់អំពីធាតុពិតរបស់គាត់ដូចខាងក្រោម៖

ទី១៖ គឺជាសារដែលមិន បានកើតចេញពីទឹកចិត្តរបស់ខ្លួនឯងនោះឡើយពីព្រោះនេះមិនមែនជា លើកទី១ទេដែលប្រជាពលរដ្ឋខ្មែរទទួលរងគ្រោះដោយគ្រោះធម្មជាតិក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុក្នុងពិភពលោក។ ប៉ុន្តែ គេពិតជាមិនដែលបាន ឃើញ សម រង្ស៊ី ឬតំណាងរបស់សម រង្ស៊ី ចុះជួយសង្គ្រោះប្រជាពលរដ្ឋដូចឈ្មោះគណបក្សដែលគាត់បានដាក់នោះឡើយ។ រាល់ពេលមានបញ្ហានិងការលំបាកម្តងៗ ទាំងពេលកន្លងទៅក៏ដូចជា បច្ចុប្បន្ន គេឃើញតែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាជ្ញាធរ រដ្ឋាភិបាល ឬ កាកបាទក្រហម កម្ពុជា ហើយនឹងសប្បុរសជន នានាប៉ុណ្ណោះដែលតែង តែមានវត្តមានពេលប្រជាពលរដ្ឋមានទុក្ខលំបាក។ ចំណែកឯលោក សម រង្ស៊ី និងគូកនគាត់វីញ គ្មានដែលបានឃើញមុខ ហើយក៏គ្មានគិតអ្វីក្រៅតែពីសម្ងំសុខ ហើយ ឆ្គិះឆ្គៀល ចាក់រុក អុជអាល និងចាំតែស្តីបន្ទោសឌៀមដាមតែប៉ុណ្ណោះ។
ដូច្នេះ សារដ៏កម្ររបស់ សម រង្ស៊ី នៅពេលនេះ ប្រហែលជាបានមកពីការចង្អុលមុខពីព្រលឹងដូនតា និងពីវត្ថុស័ក្តិសិទ្ធប្រាកដណាស់។
ទី២៖ គឺជាសារយឺតហួសពេលទៅហើយ រឺបើ និយាយបែបសាមញ្ញ គឺជាសារផ្អូម ពីព្រោះពេលនេះជំនន់ទឹកភ្លៀងបានស្រកចុះវិញហើយៗអាជ្ញាធរ ដែនដីនិងមន្ត្រីរដ្ឋាភិបាលក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងការលិចលង់ ដោយនាំពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពនិងបានចែកអំណោយសង្គ្រោះ បន្ទាន់គ្រប់បែបយ៉ាងដល់ពលរដ្ឋរងគ្រោះរួចរាល់ហើយដែរ។ ម៉្យាងវីញទៀត ពេលនេះអាជ្ញាធរដែនដីក៏ដូចជាសមត្ថកិច្ចជំនាញគ្រប់ផ្នែកដែលជាសេនាធិការរបស់រដ្ឋាភិបាលក៏កំពុងតែ មមាញឹកក្នុងការជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងការ បំផ្លាញដោយគ្រោះធម្មជាតិទឹកជំនន់ក៏ដូចជា បន្តតាមដានមើលការខុសត្រូវពលរដ្ឋរងគ្រោះបាន យ៉ាងល្អរហូតដល់ទឹកជំនន់ស្រកចុះជាស្ថាពរ។ បើនិយាយអោយចំ ពេលនេះ ដំណាក់កាលសង្គ្រោះបន្ទាន់បានកន្លងផុតទៅហើយគេទើបតែឃើញលោក សម រង្ស៊ីភ្ញាក់ពីដេកមកចេញសារទំនួញទឹកភ្នែកក្រពើដែលជាសារយឺតពេលនិងពោរពេញដោយពុតត្បុត។
ទី៣៖ នេះមិនមែនជាសាររម្លែកទុក្ខទេ តែជាសារចំអកឡកឡឺយចំពោះពលរដ្ឋខ្មែរដែលរងគ្រោះទៅវិញទេពីព្រោះ ប្រសិនបើ សម រង្ស៊ី ពិតជាមានចេតនាចង់ជួយពួកគេមែន វត្តមានរបស់គាត់មិនសំខាន់ឡើយ គឺគាត់អាចចាត់បញ្ជូនតំណាងនៅក្នុងប្រទេសឲ្យចុះជួយ ឬនាំអំណោយមកចែកជូនពលរដ្ឋក៏បានដែរ។ ប៉ុន្តែ សម រង្ស៊ី ដែលកើតនិង រស់នៅក្នុងត្រកូលអភិជន ហើយមិនដែលស្គាល់អ្វីទៅជាការលំបាកវេទនា នោះ មិនដែលបាននឹកភ្នក រឺនឹកឃើញចង់ជួយពលរដ្ឋរបស់ខ្លួនដោយសុទ្ធចិត្តម្តងណាឡើយ។ មនុស្សជំនិតៗ របស់គាត់តែងតែធ្លោយមាត់ និយាយថា “លុយដែលសម រង្ស៊ី ប្រមូលបានពីខ្មែរនៅក្រៅ ប្រទេសយ៉ាងច្រើនសន្ធឹកនោះគឺគាត់ទុកសម្រាប់តែ បម្រើប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្សពួកនិងគ្រួសារគាត់តែប៉ុណ្ណោះ ដូចជា ទិញសំបុត្រយន្តហោះដើរពីប្រទេសមួយទៅមួយ ចាយលើការដើរកម្សាន្តជិះស្គីទឹកកក ស្នាក់នៅសណ្ឋាគារប្រណីត និងបរិភោគអាហារឆ្ងាញ់ៗជាដើម ដោយមិនដែលបានចែក រម្លែកដល់ពលរដ្ឋដែលរងគ្រោះដោយបញ្ហាធម្មជាតិ ឬដោយប្រការផ្សេងៗ ទៀតឡើយ ” ។
ទី៤៖ សាររបស់លោកសម រង្ស៊ី នេះក៏បានបង្ហាញពី ចរិតមួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្តរបស់គាត់ដោយគ្មានប្រែប្រួលឡើយ។ នរណាក៏ដឹងដែរថា ពិភពលោក ទាំងមូលកំពុងទទួលរងគ្រោះដោយសារការ ប្រែប្រួលអាកាសធាតុ។ ទឹកជំនន់ គ្រោះរាំងស្ងួត ឬការឡើងកម្តៅ ។ល។ ដែលមិនធ្លាប់មានពីមុន បានកើតឡើងនៅគ្រប់ ទិសទី រាប់ទាំងក្នុងបណ្តាប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចជាដើម។ ទឹកជំនន់ ខ្យល់ព្យុះកាចសាហាវ រលកកម្តៅបានកើតឡើងក្នុងប្រទេសជាច្រើនក្នុងពិភពលោកជាពិសេស ឆ្នាំនេះ គឺនៅ ប្រទេសបារាំងដែលខ្លួន គាត់កំពុងរស់នៅ។ តាមពិត កម្ពុជាចាត់ទុកថា សំណាងជាងគេហើយ ដែលគ្រោះធម្មជាតិធំៗ កាចសាហាវមិនដែលកើតមាន។ ប៉ុន្តែ ដោយ សារចរិតមួលបង្កាច់ចាំតែ បន្ទោសនិងទម្លាក់កំហុសបានដិតដាមជ្រៅពេកក្នុងខួរក្បាល លោកសម រង្ស៊ី ក៏បានបង្វែរគ្រោះធម្មជាតិ ទឹកជំនន់ទៅជាកំហុសរបស់រដ្ឋាភិបាលទៅវិញ។ ប៉ុន្តែ ខ្ញុំយល់ថា សារបោកប្រាស់រឿងបែបនេះ បច្ចុប្បន្នដែលជា យុគ្គសម័យពត៍មានតាមអាំងទែរណែតយើងនេះ គឺពិតជាមិនអាចបោក ប្រាស់គេបន្តទៀតបានឡើយ។
សរុបមកវិញ ខ្ញុំយល់ថា លោកសម រង្ស៊ី មិនត្រឹម តែមិនបានជួយអ្វីដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចេញសារចំអកឡកឡឺយដល់ជនរងគ្រោះដោយសារ ទឹកជំនន់ថែមទៀត ដោយពុតធ្វើជាសម្រក់ទឹកភ្នែកក្រពើចំពោះមុខប្រជាពលរដ្ឋខ្មែររងគ្រោះដោយទឹកជំនន់។
ក្នុងមួយជីវិតរបស់ខ្លួន លោកសម រង្ស៊ី មានជំនាញខាងដើរចាក់រុកឲ្យបរទេសដាក់ទណ្ឌកម្មលើ កម្ពុជា កុំទិញទំនិញពីកម្ពុជា និងឈប់ផ្តល់ជំនួយដល់កម្ពុជាតែប៉ុណ្ណោះ។ ហើយវាបានក្លាយជា មេសូត្ររត់មាត់របស់ សម រង្ស៊ីនិងក្រុុមរបស់គាត់ ទោះជាគាត់ដឹងថា អំពើ របស់គាត់បង្កផលវិបាក និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ កម្មករ និងកសិករមុនគេក៏ដោយ ក៏សម រង្ស៊ី មិនដែលខ្វាយខ្វល់ឡើយ។ មិនត្រឹមតែ ពលរដ្ឋខ្មែរទេដែលឈឺចាប់នឹងទង្វើរបស់ សម រង្ស៊ី សូម្បីព្រលឹងដូនតា និងបុព្វបុរសអ្នកតាមថែ ររក្សាព្រះរាជាណាចក្រកម្ពុជាក៏ឈឺចាប់នឹងទង្វើបែបនេះដែរ។
ដូច្នេះ ទំនួញទឹកភ្នែកក្រពើរបស់ សម រង្ស៊ី មិនបានបិទបាំងភាពរមិល គុណរបស់ខ្លួនចំពោះប្រទេសជាតិបានឡើយ។ ផ្ទុយទៅវិញ វាជាអំពើ ដែលអាចទាញសម រង្ស៊ី ឲ្យធ្លាក់ក្នុងជ្រោះអវិចី កាន់តែឆាប់ថែមទៀត៕
ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ

video៖ សន្និសីទសារព័ត៌មានស្តីពី«បច្ចុប្បន្នភាពគ្រោះទឹកជំនន់ និងការកាត់បន្ថយថ្ងៃឈប់សម្រាកការងារ របស់មន្រ្តីរាជការ និយោជិក និងកម្មករ»

លិខិតមិត្តអ្នកអាន៖ "ទំនួញទឹកភ្នែកក្រពើរបស់សម រង្ស៊ី! - Sam Rainsy verse les larmes de crocodile!

សូមទស្សនាវីដេអូ អាជ្ញាធរអប្សរាយកចិត្តទុកដាក់ ប្រឆាំងការប្រើប្រាស់ផ្លាស់ស្ទិច និងលើកកម្ពស់សោភ័ណភាព ក្នុងរមណីដ្ឋានអង្គរ

ស្វែងយល់ពី៖ «សែនក្បាលទឹក ឬភ្ជុំចិន» ដែលបងប្អូនខ្មែរកាត់ចិនរៀបចំសែននៅថ្ងៃនេះ

សែន​ក្បាលទឹក ឬភ្ជុំចិន ​ភាសា​ចិន​ហើយ​ថា 中元节 (Zhong Yuan Jie) ដែល​មាន​សេចក្តី​ជា​ខ្មែរ ស្រ​ដៀង​ទៅ​នឹង​បុណ្យ​ភ្ជុំ​ដូច្នោះ​ដែរ​នោះ និង​មានឈ្មោះ​មួយទៀត​ថា 鬼节 (gui jie) មាន​សេចក្តី​ថា​បុណ្យ​ខ្មោច ត្រូវ​បាន​ប្រជាជន​ចិន​យួន និង​ខ្មែរ​កាត់​ចិន ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​រំលង​នោះ​ទេ វា​ជា​ពិធីបុណ្យ​ធំ​មួយ​ផង​ដែរ​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ចិន ឬ​បុណ្យ​និទាឃ​រដូវ (春节)​។

បុណ្យ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​ខែ​៧​របស់​ចិន នៅ​ថ្ងៃ​១៤​កើត (​ថ្ងៃនេះ​) សម្រាប់​បងប្អូន​ចិន កា​តាំង ហុកគៀន​.. តែ​សម្រាប់​បងប្អូន​ចិន​ទៀ​ជាវ​វិញ គឺ​គេ​ធ្វើ​នៅ​ថ្ងៃ ១៥​កើត គឺ​នៅ​ថ្ងៃ​នេះឯង​។ តែ​ដោយ​បងប្អូន​ខ្មែរ​យើង​កាត់​ទៅ​ខាង​ទៀ​ជាវ​ច្រើន ទើប​គេ​នាំ​គ្នា​ធ្វើ​ទាំង​ព្រម​គ្នា​ដោយ​កំណត់​ក្នុង​ប្រតិទិន​យក​ថ្ងៃ​១៥​កើត​ខែ​៧​ចិន​នេះ​ដូច​គ្នា​។
បុណ្យ​នេះ​គេ​មិន​បាន​រៀបចំផ្ទះ ទិញ​គ្រឿង​លំអរ​តាំង​ស្កេ​ក​ស្កះ​ដូច​ចូល​ឆ្នាំ​នោះ​ទេ គេ​គ្រាន់តែ​រៀបចំ​សែន​ជា​ធម្មតា ដែល​ចែក​ជា​ពីរ​ដង លើក​ទី​មួយ​នៅ​ពេល​ថ្ងៃ សែន​ដល់​កុងម៉ា ជីដូន​ជីតា ហើយ​លើក​ទី​ពីរ​នៅ​ពេល​ល្ងាច គឺ​សែន​ដល់​ខ្មោច​បិសាច​អនាថា ដែល​គ្មាន​ញាតិ គ្មាន​ផ្ទះសម្បែង ឬ​រក​ផ្ទះ​ញាតិ​មិនឃើញ​។
ជំនឿ​នៃ​ការ​សែន និង​សំណែន​ត្រូវ​បាន​ធ្វើ​តាម​ការ​ជឿ​ដោយ​រៀង​ៗ​ខ្លួន គ្រួសារ​ខ្លះ​គេ​សែន​ផ្លែ​ឈើ នំនែក​ពី​ព្រឹក ហើយ​ពេល​ថ្ងៃត្រង់​សែន​បាយ​សម្លរ​ម្តងទៀត​ក៏​សន្មត់​ថា​ចប់ ដោយ​មិន​សែន​ពេល​ល្ងាច​នោះ​ទេ តែ​គ្រួសារ​ខ្លះ​ក៏​សែន​ល្ងាច​ម្តងទៀត​តាម​ជំនឿ និង​ធនធាន​ដែល​ខ្លួន​មាន​។ បន្ទាប់​ពី​ការ​សែន​ព្រែ​ន​រួច​ហើយ គេ​នៅ​មាន​ដុត​បូជា​ក្រដាសសែន​ផ្សេង​ៗ មាន​លុយ មាសប្រាក់ សំលៀក​បំពាក់ និង​គ្រឿង​សែនក្រ​ដាស​ផ្សេង​ៗ​ទៀត មាន​តាំងពី​ប៉ា​ស្ព័​រ វី​សារ សំបុត្រ​យន្តហោះ រថយន្ត ផ្ទះ ។​ល​។ ហើយ​សុំ​ផ្សង​មក​វិញ នូវ​ពរ​ជ័យ សុខ​សប្បាយ និង​រកស៊ី​មានបាន​។
ក្នុង​ជំនឿ​ជនជាតិ​ចិន ខែ​៧​នេះ​គឺជា​ខែ​ខ្មោច (鬼月 gui yue) ដូច្នេះ​គេ​ហាម​ដាច់ខាត​អំឡុង​ខែ​នេះ មិន​ត្រូវ ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ ជួសជុលផ្ទះ​សម្បែង ទិញ​ផ្ទះ បើកហាង​លក់ដូរ និង​អាជីវកម្ម​ជា​ដាច់ខាត ព្រោះ​វា​អាច​នាំ​រឿង​មិនល្អ​សម្រាប់​អាជីវកម្ម​និង​គ្រួសារ​គេ​។
ទាំងនេះ​សុទ្ធតែ​ជា​ជំនឿ​មួយ​ក្នុង​ចំណោម​ជំនឿ​ចិន​យួន ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់ក្រម​ទំនៀមទម្លាប់​ខ្មែរ​នោះ​ទេ តែ​ដោយហេតុ​ថា​ស្រុក​ខ្មែរ​យើង មាន​ចំរុះ​ជនជាតិ ​ជំនឿ​សាសនា និង​អបិយ​ជំនឿ រដ្ឋាភិបាល​មិន​បាន​ហាមឃាត់​នោះ​ឡើយ​។ វា​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ស្ថេ​រ​ភាព​សង្គម និង​សន្តិសុខ​។ ម្យ៉ាងវិញទៀត វា​ក៏​ជា​ថ្ងៃ​ដែល​បងប្អូន ញាតិ​មិត្ត​បាន​ជួបជុំ​សែនព្រេន និង​សប្បាយ​រីករាយ​ផង​ដែរ បន្ទាប់​ពី​បែក​គ្នា​មួយ​រយៈ​ធំ​ឬ​តូច ទៅ​ប្រកប​របរ​រកស៊ី​ដោយ​រៀង​ៗ​ខ្លួន​នោះ ព្រោះថា​បន្ទាប់​ពី​សែនព្រេន​រួច រលត់​ធូប​មិន​ទាន់ សំណែន​ម៉ែឪ កុងម៉ា មុខតែ​ក្លាយជា​គ្រឿងក្លែម​ទៅ​វិញ​មិន​ខាន​។
បំណងល្អពីអេរើរីដេ៖ ពេលសប្បាយជួបជុំបងប្អូនភាគច្រើន តែងតែមានពិសារគ្រឿងស្រវឹង មិនថាតិចរឺច្រើន សូមពិសារដោយទទួលខុសត្រូវ បើស្រវឺងសូមកុំបើកបរ។
ជាចុងក្រោយអេវើរីដេ សូមជួនពរ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស​ ប្រាថ្នាអ្វីអោយបានសំរេចដូច ​បំណងប្រាថ្នា ជាពិសេសសូមអោយមានសុខភាពល្អ គ្រប់ៗគ្នា៕