Tuesday, March 05, 2019

(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ « ក្រុមសម រង្ស៊ី ចាត់ទុកកង យោធពលខេមរៈភូមិន្ទជាសត្រូវ»

លោក ស ខេង សុំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជួយសម្រួលការអនុវត្តភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ បានសរសេរលិខិតមួយច្បាប់ជម្រាបមកអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ផ្តល់កិច្ចសហការដល់ការចុះបំពេញបេសកកម្មការងារនៅតាមរាជធានី ខេត្ត របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
នៅក្នុងលិខិតដដែលនោះ បានឱ្យដឹងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាចតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។
សូមអានលិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ៥ចំណុចក្នុងការចូលរួមលើកស្ទួយតួនាទីស្រ្តី

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលប្រព្រឹត្តទៅនៅនៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទាំងអស់អនុវត្តនូវចំណុចសំខាន់ៗចំនួន៥ ដើម្បីលើកស្ទួយនូវតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងកិច្ចគាំពារសង្គមឲ្យមានប្រសិទ្ធភាពនោះ។
ចំណុចសំខាន់ៗចំនួន៥នោះរួមមាន៖
១- ត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត ព្រមទាំង តាមដានសមត្ថភាពដែលមានជំនាញហើយ ត្រូវជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងឱកាសបំពេញការងារតាមតួនាទីរបស់ពួកគាត់។
២- ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្តីស្រី្តដែលជាប់ទោសឱ្យទាន់ពេលវេលា ហើយត្រូវសហការគ្នាបង្កើតឱ្យមានមូលដ្ឋានស្ថិតិរួមមកជាផ្លូវការមួយដែលអាចតាមដានស្ថានភាពពួកគាត់បាន គឺត្រូវវាយតម្លៃអំពីប្រសិទ្ធភាពនៃការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងជម្លោះផ្សេងៗ។
៣- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ឱ្យអនុវត្តវិន័យ ផ្ដល់ឱកាសដល់ក្មេងស្រីនៅគ្រប់កំរិត ដើម្បីបានសិក្សាមុខវិជ្ជាជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាជាដើម។
៤- ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រសួងវប្បធម៌ ត្រូវគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធ Internet នៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពដើម្បីទប់ស្កាត់បញ្ហាជាច្រើនដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយជាច្រើនដែលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់សង្គម។
៥- ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរយើងតាមរយៈការបង្កើតកម្មវិធីអប់រំ ដែលបង្ហាញអំពីអត្តសញ្ញាណស្ត្រីខ្មែរ ជាពិសេសតាមរយៈការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ និងមានលក្ខណៈជាស្ត្រីខ្មែរ៕







នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួង​ពីរពិនិត្យមើលស្រ្តីកំពុងជាប់ពន្ឋនាគារ ដើម្បីលើ​ក​លែង​ ឬបន្ឋូបន្ថយទោស

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៥មីនា​នេះ បានជំរុញឲ្យក្រសួងចំនួនពីរ ពិនិត្យមើល​​ស្រ្តី​កំពុងជាប់​ព​ន្ឋ​​​នា​គារ ដើម្បីលើកលែងទោស ឫបន្ឋូបន្ថយទោស ​ទោះ​​មិន​មែនជា​ថ្ងៃ​បុណ្យ​​​ជា​តិធំ​ៗ​ក៏ដោ​យ​​។
ថ្លែង​ក្នុងពិធី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨មីនា នា​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​នេះ នៅមជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានជំរុញឲ្យក្រសួងយុ​ត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យមើលស្រ្តីកំពុងជាប់ពន្ធនាគារ  តើនរណាខ្លះ គួរត្រូវបាន​លើកលែ​ងទោ​ស ឫបន្ឋូរបន្ថយទោស?។ បើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា ការពិនិត្យមើលស្រ្តីជាប់ពន្ឋនាគារនេះ ត្រូវពិនិត្យលើមុខសញ្ញា​ចំនួនពីរដែលក្នុងនោះរួមមាន៖ទី១ ទណ្ឌិត​ជាស្រ្តី ប្រសិនបើពិនិត្យ​មើល​ឃើ​​ញ​ថា ​លំបាក និងទី២ សម្រាប់ស្ត្រីជាពិរុទ្ឋជន ដែលមិនទាន់​បានកាត់ក្តី ដោយខ្វះមេធាវី។
គួរបញ្ជក់ដែរថា ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បង្កើត​មេធាវីមួយ​ក្រុម ដែល​មានទីស្នាក់​​ការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​គោល​បំណង​ដើម្បី​ជួយ​ការ​ពារ​ក្តីក្តាំ​ដល់ស្ត្រីក្រីក្រ​​រង​គ្រោះ និង​ទន់​ខ្សោយ។ ​ក្នុងការបង្កើតក្រុមមេធាវីនេះ ​លោកនាយករដ្ឋមន្ត្រី​ត្រៀ​​​​ម​ថវិ​ការ​ប្រមាណ ៥០ម៉ឺនដុល្លារ ដោយផ្តល់ភារកិច្ចទៅឲ្យលោកមេធាវី គី តិច ដែលជាប្រ​ធានក្រុម។ ​ក្រុមមេធាវីការពារក្តីឲ្យស្រ្តីក្រីក្រនេះ មានសមាជិកប្រ​មាណ ៥០នាក់ រួ​មជា​មួ​យ​​ប្រធាន ១នាក់ និងអនុប្រធាន ៤នាក់៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណជនរួមជាតិផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តមកលើការដឹកនាំរបស់លោក និងគណបក្សប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ថ្លែងអំណរគុណជូនចំពោះ ជនរួមជាតិទូទាំងប្រទេស ដែលបានផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តមកលើការដឹកនាំរបស់លោក និងគណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបជូនគណបក្សប្រជាជនឱ្យបន្តដឹកនាំប្រទេសជាតិជាបន្តទៅមុខទៀត ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនពិសេសគឺការថែរក្សានិងការពារសុខសន្តិភាពឱ្យបានគង់វង្សជារៀងរហូត។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលប្រព្រឹត្តទៅនៅនៅមជ្ឈមណ្ឌលកោះពេជ្រ៕





ក្រសួងការបរទេស រៀបចំសន្និបាត ដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារអនុវត្តបន្ត

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សន្និបាតនេះ ប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។
សន្និបាទនេះ ក៏មានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ក្រសួង ក៏ដូចជាឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា។ ក្នុងក្របខ័ណ្ឌនៃសន្និបាតប្រចាំឆ្នាំនេះ ក្រសួងការបរទេស នឹងពិនិត្យពីសមិទ្ធផល និងការប្រឈមនានានៅក្នុងឆ្នាំ២០១៨ ព្រមទាំងកំណត់ទិសដៅ សម្រាប់ឆ្នាំ២០១៩ផងដែរ។
សន្និបាតប្រចាំឆ្នាំនេះ គឺជាឱកាសសម្រាប់អ្នកការទូតកម្ពុជា ដើម្បីពង្រីកចំណេះដឹងឲ្យ កាន់តែទូលំទូលាយ ឧទ្ទេសនាមដោយវាគ្មិន សំខាន់ៗ លើបញ្ហាជាសារវ័ន្តពាក់ព័ន្ធនឹង «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា» «ការជំរុញការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌» និង «ជំហររបស់កម្ពុជា លើបញ្ហាការប្រែប្រួលអាកាសធាតុ» ដែលនឹងលើកកម្ពស់បន្ថែមទៀត ដល់ចំណេះដឹងជាក់ស្តែង ធ្វើឲ្យស៉ីជម្រៅកម្រិតវិភាគ និងការយល់ដឹងទូលំទូលាយ ដល់អ្នកការទូតកម្ពុជា ក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញជាអធិបតី នៅក្នុងពិធីបិទសន្និបាត នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ៕





ខេត្តព្រះសីហនុ មានសក្តានុពលល្អ រយៈកាលចុងក្រោយនេះបានត្រូវបាន អភិវឌ្ឍប្រែមុខមាត់យ៉ាងឆាប់រហ័ស

សីហនុ៖ លោក ជាម យៀប គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាជាតិ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើការឈ្វេង យល់ពីប្រតិបត្តិ ការប្រមូលចំណូលនិងចំណាយថវិកាជាតិថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍ របស់ព្រះសីហនុ។
លោកស្រី ហៀក ហ៊ីមិល្លី អភិបាលស្តីទីខេត្តព្រះសីហនុ មានប្រសាសន៍ជំរាបជូនគណៈប្រតិភូសភាថា ខេត្តព្រះសីហនុ មានសក្តានុពលល្អ រយៈកាលចុងក្រោយនេះបានត្រូវបាន អភិវឌ្ឍប្រែមុខមាត់យ៉ាងឆាប់រហ័ស។ វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ គឺជាវិស័យអាទិភាពជាងគេ សំរាប់ទិសដៅ វិនិយោគនៅខេត្តព្រះសីហនុ។
កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៍ស្រស់ស្អាត ជីវ:ចម្រុះបាតសមុទ្រ និងធនធានធម្មជាតិ ទាំងអស់នេះ បាននឹងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមាន ការរីកចម្រើនជាលំដាប់ ។
ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក និងប្រែក្លាយទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ធំជាងគេតែមួយ គត់ក្នុងប្រទេស កម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ – ២០២៥ ។
លោក ជាម យៀប ប្រធានគណៈ កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអបអរសាទរចំពោះរដ្ឋបាលខេត្តព្រះសីហនុ បានបំពេញតួនាទីការងារបានល្អប្រសើរ។ ក្នុងចំណោមខេត្តប៉ូល សេដ្ឋកិច្ចទាំង៤ (មានរាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឥសាន ម្យ៉ាន្ត ខេត្តរតនគិរី) ធ្វើឱ្យខេត្តព្រះសីហនុ មានការីកចំរើនលឿន។
រដ្ឋបាលខេត្ត បានសហការជាមួយសាខាគយ និងរដ្ឋាករ និងសាខាពន្ធដារ ខេត្ត ជំរុញការបង្កើនរកប្រភពចំណូលថវិកាជាតិ មានការកើនឡើង ដើម្បីយកមកជួយផ្គត់ផ្គង់ដល់បណ្តាខេត្តមួយចំនួនក្នុងកម្ពុជា ដែលខេត្តខ្លះរកប្រភពចំណូលថវិកាមិនគ្រប់ ។
ម្យ៉ាងទៀតវិស័យទេសចរណ៍គ្មានផ្សែង បាននាំមកនូវប្រភពចំណូល មួយយ៉ាងសំខាន់ និងជួយរកការងារជូនប្រជាពលរដ្ឋបានយ៉ាង ច្រើនសន្ធឹកសន្ធាប់ថែមទៀតក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក ជាម យៀប បានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំជំរុញរកប្រភពចំណូលជួយដល់បណ្តាខេត្តដទៃទៀត នៅក្នុងកម្ពុជា។ ចំពោះអ្វីដែលជាបញ្ហាប្រឈម យើងត្រូវខិត ខំធ្វើការ ដោះស្រាយ ជម្រះការប្រឈមលើគ្រប់វិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ និងការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ស្របតាម គោលនយោបាយចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលគ្រោងនឹងពង្រីកគោលនយោបាយកិច្ចគាំពារសង្គមចំពោះស្ត្រីក្រីក្រមានផ្ទៃពោះផងដែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចគាំពារសង្គម ចំពោះស្ត្រីក្រីក្រដែលកំពុងមានផ្ទៃពោះ ហើយដែលបានចុះឈ្មោះក្នុងបញ្ជីបេឡាជាតិរបបសន្តិសុខសង្គម ដែលស្ត្រីទាំងនោះនឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលចាប់ពីពេលមានផ្ទៃពោះរហូតដល់ឆ្លងទន្លេនូវទឹកប្រាក់ប្រមាណ ៨០ម៉ឺនរៀល ដែលរាជរដ្ឋាភិបាលបានគ្រោងទុកក្នុងកម្មវិធីគាំពារសង្គម។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលប្រព្រឹត្តទៅនៅនៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល សម្រាប់លើកកម្ពស់ដល់សិទ្ធិគាំពារសង្គមចំពោះស្ត្រី៕






កម្ពុជាត្រូវការវិស្វករជាង៣ម៉ឺននាក់ ចាប់ពីឆ្នាំ២០១៨-២០២០, គណៈវិស្វករកម្ពុជា អំពាវនាវឱ្យវិស្វករជាតិចុះបញ្ជីឱ្យបានគ្រប់គ្នា

បើតាមការសិក្សារបស់អង្កការជប៉ុន JICA ដែលធ្វើការនៅកម្ពុជា កាលពីពេលថ្មីៗនេះ ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន។
នេះជាការលើកឡើងរបស់លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ក្នុងឱកាសបិទសិក្ខាសាលាស្តីពី ចល័តភាព និងការទទួលស្គាល់គុណភាពវិស្វករជាអន្តរជាតិ ទីស្ដីការក្រសួងការងារ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។
លោកបានថ្លែងថា អគ្គលេខាធិការដ្ឋានគណៈវិស្វកកម្មកម្ពុជា បានបណ្ដុះបណ្ដាលវិស្វករលើមុខជំនាញវិជ្ជាជីវៈវិស្វកម្ម និងបានចុះបញ្ជីវិស្វករ ៣,១៥៩នាក់ គិតត្រឹមឆ្នាំ២០១៨។ លោកថ្លែងយ៉ាងដូច្នេះថា «យោងតាមការសិក្សារបស់អង្គការ JICA កាលពីពេលថ្មីៗនេះ ចំនួនខាងលើនេះនៅមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅឡើយទេ ពីព្រោះចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យ»។
អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជារូបនេះ បានអំពាវនាវឱ្យវិស្វករ ដែលកំពុងបម្រើការងារនៅតាមស្ថាប័នរបស់រដ្ឋ ត្រូវតែមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីទទួលបានជាវិស្វករចុះបញ្ជីដំបូង វិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ឱ្យមានលក្ខណៈស្មើមុខស្មើមាត់ជាមួយវិស្វករទាំងក្នុងជាតិ ក្នុងតំបន់ និងពិភពលោក។ វិស្វករជាតិនៅតាមវិស័យឯកជន ក៏ត្រូវតែមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីបំពេញភាពស្របច្បាប់ក្នុងការប្រកបមុខរបររបស់ខ្លួនដែរ។
មួយវិញទៀត គណៈវិស្វករកម្ពុជាមានទំនាក់ទំនងជាចាំបាច់ ជាមួយបណ្តាប្រទេសអាស៊ានក្នុងការបញ្ជូនបេក្ខភាពវិស្វករជាតិ ក្រោយពីគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ពិនិត្យ និងសម្រេចរួច ដើម្បីសុំធ្វើការវាយតម្លៃទទួលស្គាល់គោរមងារជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ទើបអាចចូលទៅប្រកួតប្រជែងការងារពលកម្មវិស្វកម្មនៅក្នុងប្រទេសទាំង១០ ក្នុងតំបន់អាស៊ានបាន។

លោក ពេជ សោភ័ន បានពន្យល់ថា គណៈវិស្វករកម្ពុជាធ្វើនេះ គឺធ្វើតាមនិន្នាការ នយោបាយអាស៊ាន ស្របទៅតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ដែលយើងបានចុះហត្ថលេខារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលអាស៊ានរួចហើយ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ ៕



ព្រះរាជសារសម្ដេចព្រះមហាក្សត្រ នរោត្ត មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្លូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិ នារី ៨មីនា

សូមក្រាបថ្វាយបង្គំ សម្ដេចព្រះមហាសង្ឈរាជ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា និងជាទីនឹករលឹក!
ក្នុងឱកាសដ៏មហាប្រសើរនៃការរលឹកខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩នេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមអបអរសាទរជាមួយបងប្អូន កូនចៅនោទូទាំងព្រះរាជាណាចក្រកម្ពុជាយើង។
ខ្ញុំសូមជម្រាបសួរសុខទុក្ខ និងសូមផ្ញើសេចក្ដីនឹករលឹក និងសេចក្ដីស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ដល់បងប្អូន កូនចៅ ចៅទូតទាំងអស់ ដែលជានិច្ចកាល មានស្វាមីភក្តិ ចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបានសម្ដែង នូវភក្តីភាព និងកត្តាញ្ញូដ៏ជ្រាលជ្រៅថ្វាយចំពោះ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមនកោដ្ឋ និងចំពោះរូបខ្ញុំ ផងដែរ ។

ខាងក្រោមនេះជាព្រះរាជសារទាំងស្រុង៖





ទីស្ដីការគណៈរដ្ឋមន្រ្ដី ផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសប្រារព្ធ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា

នៅក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លា ប្រកបដោយក្ដីសោមនស្សរីករាយ និងមាន អត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្រ្ដដែលនារីនៅទូរទាំងសកលលោក ក៏ដូចជានារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងអបអរសាទរ ការប្រារព្ធខួបលើកទៅ១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោម ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បី អភិវឌ្ឍធនធានមនុស្ស» ដែលមានទិសដៅពង្រឹងភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រី ក្នុងគោលបំណងធ្វើឱ្យពួកគេក្លាយជាកម្លាំងចលករក្នុងការ ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា ចូលរួមអនុវត្តផែនការសកម្មភាពជាតិស្ដីពីការលុបបំបាត់អំពើហិង្សាលើស្រ្ដី និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ បញ្ហាប្រឈមនានា និងបញ្ហាដែលកើតមានឡើងថ្មីៗ ដោយផ្ដោត ទៅលើប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ តាមរយៈ ការបង្កើនធនធានហិរញ្ញវត្ថុ និងការគាំពារសង្គមដើម្បីអភិវឌ្ឍ ធនធានមនុស្ស និងលើកម្ពស់វប្បធម៌អហិង្សា ក្នុងទិសដៅឆ្ពោះ ទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រី្ដព្រមទាំង សុខុមាលសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើរហិង្សា ព្រមទាំងដោះ ស្រាយជម្លោះនានាដោយសន្ដិវិធី។

ខាងក្រោមនេះជាសារលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ៖

រាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសប្រារព្ធខួប លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា

នៅក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លា ប្រកបដោយក្ដីសោមនស្សរីករាយ និងមាន អត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្រ្ដដែលនារីនៅទូលទាំងសកលលោក ក៏ដូចជានារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងអបអរសាទរ ការប្រារព្ធ ខួបលើកទៅ១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បី អភិវឌ្ឍធនធាន មនុស្ស» ដែលមានទិសដៅពង្រឹងភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រី ក្នុងគោលបំណងធ្វើឱ្យពួកគេក្លាយជាកម្លាំងចលករក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា ចូលរួមអនុវត្តផែនការ សកម្មភាពជាតិស្ដីពីការលុបបំបាត់អំពើហិង្សាលើស្រ្ដី និងការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ បញ្ហាប្រឈមនានា និងបញ្ហាដែលកើតមានឡើងថ្មីៗ ដោយផ្ដោតទៅលើប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ តាមរយៈការបង្កើនធនធានហិរញ្ញវត្ថុ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស និងលើកម្ពស់វប្បធម៌ អហិង្សា ក្នុងទិសដៅឆោះទៅលើកកម្ពស់ សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រី្ដព្រមទាំងសុខុមាលសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាព្រមទាំងដោះស្រាយជម្លោះនានាដោយសន្ដិវិធី។
ខាងក្រោមនេះជាសារលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ៖





រាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតជូនពរ លោកស្រី អ៊ូ សាន សាយ ឈុំ ក្នុងឱកាសប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា

នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លានៃការប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ដែលជាទិវាប្រកបដោយអត្ថន័យ ជ្រាលជ្រៅជាប្រវត្តិសាស្រ្ដដែលនារីនៅទូរទាំងសកលលោក ក្នុងនោះនារី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏កំពុងមានសេចក្ដីសោមនស្ស រីរាយចូលរួមអបអរសាទរ ក្នុងការប្រារព្ធទិវាអន្តរជាតិក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស» ដែលមានទិសដៅពង្រឹងភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករ ក្នុងការចូលរួម អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ហើយចូលរួមអនុវត្តផែនការយុទ្ធសាស្រ្ដនារីរតនៈទី៤ និងផែនការផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រី្ដលើកទី៣ និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទ ដោយផ្ដោតទៅលើប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយ រងគ្រោះតាមរយៈ ការបង្កើនធនធានហិរញ្ញវត្ថុ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស និងលើកកម្ពស់វប្បធម៌អហិង្សា ក្នុងទិសដៅឆ្ពោះ ទៅលើក កម្ពស់សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រី្ដព្រមទាំង សុខុមាលសង្គម ។

ខាងក្រោមនេះជាសារលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា ៖






រាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតជូនពរ លោកស្រី សៅ ទី ហេង សំរិន ក្នុងឱកាសប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា

នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លានៃការប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ដែលជាទិវាប្រកបដោយអត្ថន័យ ជ្រាលជ្រៅជាប្រវត្តិសាស្រ្ដដែលនារីនៅទូរទាំងសកលលោក ក្នុងនោះនារី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏កំពុងមានសេចក្ដីសោមនស្ស រីរាយចូលរួមអបអរសាទរ ក្នុងការប្រារព្ធទិវាអន្តរជាតិក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស» ដែលមានទិសដៅពង្រឹងភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករ ក្នុងការចូលរួម អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ហើយចូលរួមអនុវត្តផែនការយុទ្ធសាស្រ្ដនារីរតនៈទី៤ និងផែនការផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រី្ដលើកទី៣ និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទ ដោយផ្ដោតទៅលើប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយ រងគ្រោះតាមរយៈ ការបង្កើនធនធានហិរញ្ញវត្ថុ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស និងលើកកម្ពស់វប្បធម៌អហិង្សា ក្នុងទិសដៅឆ្ពោះ ទៅលើក កម្ពស់សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រី្ដព្រមទាំង សុខុមាលសង្គម ។
ខាងក្រោមនេះជាសារលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី មានខ្លឹមសារដូចតទៅ ៖




ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើសារលិខិតជូនពរ លោកស្រី អ៊ូ សាន សាយ ឈុំ ក្នុងឱកាសប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា

នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លានៃការប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ដែលជាទិវាប្រកបដោយអត្ថន័យ ជ្រាលជ្រៅជាប្រវត្តិសាស្រ្ដដែលនារីនៅទូរទាំងសកលលោក ក្នុងនោះនារី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏កំពុងមានសេចក្ដីសោមនស្ស រីរាយចូលរួមអបអរសាទរ ក្នុងការប្រារព្ធទិវាអន្តរជាតិក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស» ដែលមានទិសដៅពង្រឹងភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករ ក្នុងការចូលរួម អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ហើយចូលរួមអនុវត្តផែនការយុទ្ធសាស្រ្ដនារីរតនៈទី៤ និងផែនការផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រី្ដលើកទី៣ និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទ ដោយផ្ដោតទៅលើប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយ រងគ្រោះតាមរយៈ ការបង្កើនធនធានហិរញ្ញវត្ថុ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស និងលើកកម្ពស់វប្បធម៌អហិង្សា ក្នុងទិសដៅឆ្ពោះ ទៅលើក កម្ពស់សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រី្ដព្រមទាំង សុខុមាលសង្គម ។

ខាងក្រោមនេះជាសារលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ៖



ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើសារលិខិតជូនពរ លោកស្រី សៅ ទី ហេង សំរិន ក្នុងឱកាសប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា

នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លានៃការប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ដែលជាទិវាប្រកបដោយអត្ថន័យ ជ្រាលជ្រៅជាប្រវត្តិសាស្រ្ដដែលនារីនៅទូរទាំងសកលលោក ក្នុងនោះនារី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏កំពុងមានសេចក្ដីសោមនស្ស រីរាយចូលរួមអបអរសាទរ ក្នុងការប្រារព្ធទិវាអន្តរជាតិក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស» ដែលមានទិសដៅពង្រឹងភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករ ក្នុងការចូលរួម អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ហើយចូលរួមអនុវត្តផែនការយុទ្ធសាស្រ្ដនារីរតនៈទី៤ និងផែនការផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រី្ដលើកទី៣ និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទ ដោយផ្ដោតទៅលើប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយ រងគ្រោះតាមរយៈ ការបង្កើនធនធានហិរញ្ញវត្ថុ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស និងលើកកម្ពស់វប្បធម៌អហិង្សា ក្នុងទិសដៅឆ្ពោះ ទៅលើក កម្ពស់សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រី្ដព្រមទាំង សុខុមាលសង្គម ។

ខាងក្រោមនេះជាសារលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី មានខ្លឹមសារដូចតទៅ៖



ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើសារលិខិតជូនពរ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា

នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លានៃការប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ដែលជាទិវាប្រកបដោយអត្ថន័យ ជ្រាលជ្រៅជាប្រវត្តិសាស្រ្ដដែលនារីនៅទូរទាំងសកលលោក ក្នុងនោះនារី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏កំពុងមានសេចក្ដីសោមនស្ស រីរាយចូលរួមអបអរសាទរ ក្នុងការប្រារព្ធទិវាអន្តរជាតិក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស» ដែលមានទិសដៅពង្រឹងភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករ ក្នុងការចូលរួម អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ហើយចូលរួមអនុវត្តផែនការយុទ្ធសាស្រ្ដនារីរតនៈទី៤ និងផែនការផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រី្ដលើកទី៣ និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទ ដោយផ្ដោតទៅលើប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយ រងគ្រោះតាមរយៈ ការបង្កើនធនធានហិរញ្ញវត្ថុ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស និងលើកកម្ពស់វប្បធម៌អហិង្សា ក្នុងទិសដៅឆ្ពោះ ទៅលើក កម្ពស់សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រី្ដព្រមទាំង សុខុមាលសង្គម ។
ខាងក្រោមនេះជាសារលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី មានខ្លឹមសារដូចតទៅ៖





រដ្ឋលេខាធិការក្រសួងផែនការ ជំរុញដល់មន្ត្រីជំរឿនត្រូវខិតខំប្រមូល ទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីទទួលបានជោគជ័យ

ប៉ៃលិន៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ លោក រិន វីរះ រដ្ឋលេខាធិការ ប្រចាំការក្រសួងផែនការ បានជំរុញដល់មន្ត្រីជំរឿន នៃមន្ទីរផែនការ ខេត្តប៉ៃលិន ត្រូវខិតខំធ្វើជំរឿន ដោយប្រមូលព័ត៌មានមួយជាក់លាក់ ច្បាស់លាស់ពីប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យដំណើរការជំរឿនឆ្នាំ២០១៩នេះ ទទួលបានជោគជ័យទៅតាមផែនការគ្រោងទុក ពីព្រោះទិន្នន័យ ជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបាន ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិន ទុកចោលអ្នកណាម្នាក់ឡើយ។
លោកបានមានប្រសាសន៍លើកឡើងថា ដើម្បីឲ្យការធ្វើជំរឿន ទទួលបាន លទ្ធផលប្រកបដោយជោគជ័យប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិ គាំទ្រ និងចូលរួម ការធ្វើជំរឿនទូរទាំងប្រជាជនកម្ពុជា ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មាន តាមសំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រី ធ្វើជំរឿនប្រជាជន។
នៅក្នុងឱកាសនោះផងដែរ លោក រិន វីរះ បានស្នើដល់អាជ្ញាមូលដ្ឋាន និងប្រជាពលរដ្ឋ រួមទាំងវិស័យឯកជនទាំងអស់នៅក្នុងខេត្ត សូមចូលរួមសហការជាមួយមន្ត្រីជំរឿន ក្នុងការធ្វើការសំភាសន៍ និងស្រង់ព័ត៌មានជំរឿនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដែលនេះគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋ។
បើតាមការបញ្ជាក់របស់លោកទឹម សុធីម ប្រធានមន្ទីរផែនការខេត្តប៉ៃលិន បានឱ្យដឹងថា នេះជាការធ្វើជំរឿនលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើងរៀងរាល់ ១០ឆ្នាំម្ដង ដើម្បីទទួលបានទិន្នន័យ ប្រជាសាស្ត្រ ជាក់លាក់ សម្រាប់ប្រើប្រាស់ រៀបចំតាក់តែងគោល នយោបាយឲ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដាន ត្រួតពិនិត្យ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់កម្ពុជា ២០១៦-២០៣០។

ការធ្វើជំរឿនទូទៅប្រជាជននៅទូទាំងប្រទេសកម្ពុជា គឺប្រព្រឹត្តទៅគិត ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយនឹងត្រូវសម្ភាស ឥស្សរជន និងប្រជាពលរដ្ឋដែលជាមេគ្រួសារ ប្រមាណជិត៣លានគ្រួសារ ក្នុងនោះមានមន្ត្រីជំរឿន ប្រមាណ៥ម៉ឺននាក់នៅទូទាំងប្រទេស ដោយក្នុងរយៈពេល១១ថ្ងៃ មន្រ្តីជំរឿនម្នាក់ៗនឹងត្រូវសម្ភាសន៍ប្រជាពលរដ្ឋ ១២០ ទៅ ១៥០គ្រួសារ៕