Thursday, November 21, 2019

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា


(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបាន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។ «អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់ សង្គមជាតិ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដែលបានចូលរួម ពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧកញ៉ា ដែលបានផ្តល់វិភាគទាន សម្រាប់ការសាងសង់ «អគារឥន្ទ្រទេវី» ដែលនឹងបញ្ចប់នៅឆ្នាំ២០២០។
* សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីរាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលារបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។
* សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីប្រវត្តិអគាររាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា កាលពីមុនដោយសារតែគ្មានទីតាំងសម្រាប់ធ្វើស្នាក់ការអ៊ុនតាក់ ប្រទេសធំទាំង៥ បានចង់ស្នើសុំជួលទីតាំង រាជបណ្ឌិត្យសភា តែត្រូវបានសម្តេចបានឆ្លើយតបថា បើចង់បានសម្តេចសុំលាលែងពីតំណែង មុនពេលនិស្សិតបាតុកម្មប្រឆាំងសម្តេច។
* សម្តេចតេជោ ហ៊ុន សែន អះអាងថា គណបក្សប្រជាជនកម្ពុជា កំពុងសាងសង់អគារធំមួយដែលមានទំហំ ៥៤០០០ម៉ែត្រ (ទំហំប្រហែលវិមានសន្តិភាព) ហើយនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្នំពេញកាលពីសម័យមុន គឺភ្នំពេញមានផ្ទៃត្រឹមតែ៣០០គីឡូម៉ែត្រការ៉េទេ ប៉ុន្តែឥឡូវឡើងដល់ ៦០០គីឡូម៉ែត្រការ៉េ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា កាលពីមុនទឹកដីខណ្ឌដង្កោ ព្រលានយន្តហោះ និងរាជបណ្ឌិត្យសភា នៅក្នុងទឹកដីខេត្តកណ្តាលទេ ហើយក្រោយមកត្រូវបានកាត់ចូលរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រធានរាជបណ្ឌិត្យសភាទាំងមុន និងក្រោយ ដែលខិតខំដឹកនាំក្នុងការស្រាវជ្រាវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវខិតខំធ្វើការស្រាវជ្រាវ ឱ្យការស្រាវជ្រាវរបស់យើង មានលក្ខណៈវិទ្យាសាស្រ្ត និងប្រសើរឡើងថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិទ្យាសាស្រ្តពេលនេះទំនើបណាស់ ការស្រាវជ្រាវសម័យនេះ ការស្រាវជ្រាវបានផ្សារភ្ជាប់ ជាមួយនឹង ការអនុវត្តភ្លាមតែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាក់ទងនឹងទឹកដោះគោរាជបណ្ឌិត្យសភាស្រាវជ្រាវ ដែលមួយថ្ងៃៗផលិតបាន៨០០លីត្រ តែឥឡូវលក់អត់ដាច់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចរិតខ្មែរ បើនាឡិកាស្វីសបានពាក់ បើថ្នាំពេទ្យទាល់តែរបស់បារាំងបានគាត់ប្រើ បើវិទ្យុ និងទូរទស្សន៍ ទាល់តែរបស់ជប៉ុន ទាំងនេះមិនមែនជាការងាយទេ ត្រូវកែទម្លាប់របស់ខ្មែរយើង។
* សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរាជបណ្ឌិត្យសភា ជំរុញការផ្សព្វផ្សាយអំពីទឹកដោះគោរបស់ខ្លួន ដើម្បីឱ្យពលរដ្ឋបានដឹងអំពីផលិតផលខ្មែរ ដោយសារតែកន្លងទៅ ពលរដ្ឋអត់ដែលស្គាល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីរាជបណ្ឌិត្យសភា មានអង្គភាពផ្សេងៗក៏មានការស្រាវជ្រាវរបស់ខ្លួនដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅ ទោះបីជាសម្តេចឡើងជានាយករដ្ឋមន្រ្តីហើយ ក៏ត្រូវធ្វើជាជំនួយការរបស់ប្រធានរដ្ឋ ហេង សំរិន និងប្រធានរដ្ឋសភា ជា ស៊ីម ថែមទៀត គឺការរៀបចំឯកសារជូនពួកគាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនអក្សររបស់សម្តេចស្អាតណាស់ ប៉ុន្តែឥឡូវនេះពិបាកមើលបន្តិចសរសេរហើយមកអានខ្លួនឯងមិនចង់យល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ADB គួរបញ្ចេញកាយវិកាអ្វីមួយ ដែលសន្យាឱ្យកម្ពុជា ៦ម៉ឺនដុល្លារ ដើម្បីបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប៉ុន្តែរហូតមកដល់ពេលនេះ អត់ដែលបានជំនួយរបស់ ADB តាមការសន្យានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់បានសាកល្បង សមត្ថភាព លោកបណ្ឌិត សុខ ទូច ឱ្យស្រាវជ្រាវអំពីទំនាក់ទំនងអន្តរជាតិ ជួនសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា លោក អូន ព័ន្ធមុនីរ័ត្ន សហការជាមួយ រាជបណ្ឌិត្យសភា ដើម្បីធ្វើឱ្យការស្រាវជ្រាវផ្សាភ្ជាប់ជាមួយការអនុវត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមនុស្សចូលចិត្តស្រាវជ្រាវ និងវាយតម្លៃសភាពការណ៍។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់វាយតម្លៃចំពោះ សភាពការណ៍ ពេលទៅចរចាស្វែងរកសន្តិភាព នៅទីក្រុងបារីស។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គ្រាន់តែដើម្បីដាក់ចេញ គោលនយោបាយឈ្នះឈ្នះ សម្តេចត្រូវធ្វើការប្រមូលព័ត៌មានរហូតដល់ សម្តេចត្រូវចូលទៅពន្ធនាគារ ដើម្បីសួរទ័ពព្រៃដែលត្រូវចាប់បាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីបំផុតទើបសម្តេចរកឃើញ ៣ចំណុច ដើម្បីទាញខ្មែរក្រហមឱ្យទម្លាក់អាវុធចុះចូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាប័នស្រាវជ្រាវត្រូវតែស្រាវជ្រាវ អ្វីដែលជាភាពបន្ទាន់ ឥឡូវនេះរឿងច្រើនណាស់នៅពីមុខយើង។
* សម្តេចតេជោ បានលើកឧទាហរណ៍ ឱ្យស្រាវជ្រាវអំពីអឺរ៉ុបដោយសារតែអឺរ៉ុបពេលនេះ កំពុងមានបញ្ហាប្រឈមជាច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាប័នស្រាវជ្រាវ គួរតែធ្វើឱ្យច្បាស់ តើអ្វីដែលត្រូវចំណាយស្រាវជ្រាវ ហើយលទ្ធផលការស្រាវជ្រាវនេះ គួរតែយកជាធាតុចូលសម្រាប់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះសមិទ្ធផល នៃការបណ្តុះបណ្តាលធនធានមនុស្សរបស់រាជបណ្ឌិត្យសភា ដែលមានទាំងបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញកង្វល់ថា ដោយបូករួមទាំងបេក្ខជនបណ្ឌិតរបស់ រាជបណ្ឌិត្យសភា កម្ពុជាអាចជាប្រទេសដែលមាន បណ្ឌិតច្រើនជាងគេលើពិភពលោក បើធៀបនឹងអត្រាប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើបណ្ឌិតកម្ពុជា មានសមត្ថកិច្ចភាពគ្រប់គ្រាន់ ក្នុងការធ្វើនិក្ខេបបទដល់បេក្ខជនបណ្ឌិតឬទេ ដោយសារតែរាជបណ្ឌិត្យសភាកម្ពុជាមានបេក្ខជនបណ្ឌិតច្រើន ហើយត្រូវធ្វើឱ្យតឹងរ៉ឹង នៅពេលឡើងការពារនិក្ខេបទ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកការស្នើសុំចេញគោរមងារតែមិនមែនបិទនោះទេ គឺនឹងបើកឡើងវិញនៅពេលណាមួយ។
* សម្តេចតេជោ ហ៊ុន សែន យល់ព្រមតាមសំណើរាជបណ្ឌិត្យសភាទាំងពីរចំណុច ពាក់ព័ន្ធនឹងការបង្កាត់រុក្ខជាតិ និងទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានគ្នាឯងចូលចិត្តនាំចេញទៅប្រទេសដទៃ ប៉ុន្តែប្រទេសគ្នាឯងមិនសូវធ្វើនោះទេ លើកលែងតែប្រទេសថៃ ដែលទំហំពាណិជ្ជកម្មជាមួយកម្ពុជាជាង៦ពាន់លានដុល្លារ ក្នុងនោះថៃនាំចូលកម្ពុជា៥ពាន់លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពពីពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអង្ករកម្ពុជានៅអឺរ៉ុប មិនមែនរឿង EBA នោះទេ ប៉ុន្តែជារឿងរបស់ អ៉ីតាលី និងអេស្ប៉ាញ ដែលតវ៉ាឱ្យវ៉ៃពន្ធលើអង្ករកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមិនទាន់បង់ពន្ធអង្ករកម្ពុជាក៏នាំទៅអឺរ៉ុបបាន ពេលបង់ពន្ធពេលនេះក៏នាំទៅអឺរ៉ុបបាន ដោយពេលនេះកម្ពុជានាំទៅ២៣ប្រទេសនៅអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿង EBA ក៏មិនខុសពីអង្ករដែរ ព្រោះមុននិងក្រោយគង់តែបាត់ដដែល តែយើងនៅតែអាចលក់នៅអឺរ៉ុបបាន គ្រាន់តែចំណេញតិចជាងមុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងបង់ពន្ធនៅអឺរ៉ុបនេះ នៅឆ្នាំ២០២៥ ឬ ២០២៦ គឺយើងត្រូវតែបង់ពន្ធឱ្យអរ៉ុបជាស្វ័យប្រវត្តិ ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន។
* សម្តេចតេជោ ហ៊ុន សែន បានបកអាក្រាតគំនិតអាក្រក់របស់អឺរ៉ុប ក្នុងការបដិសេធទិញដូងប្រេងរបស់ ហ្វីលីពីន និងឥណូនេស៊ី ដោយប្រើហេតុផលមកពីកាប់ព្រៃឈើច្រើនពេកដើម្បីដាំដូងប្រេង តែការពិតអឺរ៉ុបរកឃើញរូបមន្តអ្វីម្យ៉ាងអាចផលិតដូងប្រេងបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិនៅលើពិភពលោកមានតែកម្ពុជាទេ ដែលបរទេសមកជួយហើយ ពេលដកត្រឡប់ទៅវិញ កម្ពុជានៅឈររឹងមាំដដែល ក្រៅពីកម្ពុជាដួលរំលំទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាចូល WTO មុនវៀតណាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលគយអាចឡើងដល់៨០០លានដុល្លារ នៅឆ្នាំនេះ លើសពីផែនការ។ សម្តេចថ្លែងថា យើងត្រូវតែរឹងមាំដើម្បីគ្រប់គ្រងជីបចរបស់ជាតិយើង មិនត្រូវឱ្យបរទេសមកគ្រប់គ្រងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៥៦នាទីនាព្រឹកថ្ងៃដដែលនេះ។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕

ប្រសាសន៍ដើមទាំងស្រុង សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុង ពិធីសម្ពោធអគារឥន្ទ្រទេវី – ខួប​២០​ឆ្នាំ នៃការបង្កើតរាជបណ្ឌិតសភាកម្ពុជា

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីសម្ពោធអគារឥន្ទ្រទេវី – ខួប​២០​ឆ្នាំ នៃការបង្កើតរាជបណ្ឌិតសភាកម្ពុជា ប្រកាសគោរមងារកិត្តិយស និងប្រគល់សញ្ញាបត្រ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩

គោលនយោបាយឈ្នះឈ្នះ៣ចំណុចដែលនាំដល់ការបង្រួបបង្រួមជាតិនិងសន្តិភាពពេញលេញនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកក៏ជាអ្នកស្រាវជ្រាវមួយរូបដែរមុននឹងដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ជាពិសេសបញ្ចប់សកម្មភាពកងទ័ពប៉ុលពតដើម្បីអោយពួកគេបានវិលត្រឡប់ចូលមករួមរស់នៅក្នុងសង្គមជាតិវិញ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពីបានសិក្សាស្រាវជ្រាវអំពីព័ត៌មានទាំងឡាយដែលទទួលបានរួចហើយពីតម្រូវការរបស់កងទ័ពខ្មែរក្រហម គឺលោក បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះដែលមានបីចំណុចសំខាន់ៗដូចជា៖
១- ធានាអាយុជីវិតប្រជាជនមិនអោយមានការធ្វើទុក្ខទោសអ្វីឡើយ
២- ធានារក្សាការងារតួនាទីមុខតំណែងដែលពួកគេមានពីមុន
៣- ធានាការការពារទ្រព្យសម្បត្តិរបស់ពួកគេមិនអោយមានការបាត់បង់។
គោលនយោបាយនេះហើយដែលបានធ្វើឱ្យកម្ពុជាមានការបង្រួបបង្រួមជាតិចុងក្រោយ បញ្ចប់សង្រ្គាម ហើយបាននាំមកនូវសុខសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិទាំងមូលមកទល់សព្វថ្ងៃនេះដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ (១៩៩៨-២០១៩)៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យមានការស្រាវជ្រាវបើកទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិទៅលើផ្នែកវិទ្យាសាស្ត្រ និងសង្គមសាស្រ្ត

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា រួមទាំងអបអរសាទរខួប២០ឆ្នាំនៃការបង្កើតរាជ្យបណ្ឌិត្យសភាកម្ពុជា និងការប្រគល់សញ្ញាបត្រ។ លោក ក៏បានមានប្រសាសន៍ជំរុញដល់អ្នកស្រាវជ្រាវទាំងអស់ត្រូវខិតខំស្រាវជ្រាវទាំងលក្ខណៈវិទ្យាសាស្ត្រ និងសង្គមសាស្រ្ត ដោយបើកទូលាយឱ្យមានកម្រិតស្រាវជ្រាវទាំងក្នុងប្រទេសជាតិ និងអន្តរជាតិផងដែរ ដើម្បីអោយយើងបានដឹងពីសភាពការណ៍ខាងក្រៅផង មិនត្រូវគិតសិក្សាស្រាវជ្រាវតែក្នុងប្រទេសមួយមុខប៉ុណ្ណោះ។
ទន្ទឹមនឹងនេះក៏មានការទាក់ទងទៅនឹងស្ថាប័នស្រាវជ្រាវនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមស្រាវជ្រាវមួយទៀតដែលមានឈ្មោះថា CAP ដែលក្រុមនេះមានតួនាទីស្រាវជ្រាវផ្នែកចារកិច្ច ក្នុងនោះយើងក៏មានក្រុមស្រាវជ្រាវរបស់ក្រសួងការបទេស និងមួយទៀតជាក្រុមស្រាវជ្រាវនៃគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចជាតិផងដែរ។ លោក បានមានប្រសាសន៍អំពីកិច្ចការដែលយើងត្រូវសិក្សាស្រាវជ្រាវ គឺជារឿងអ្វីដែលជាកិច្ចការបន្ទាន់ និងមានភាពចាំចាច់សំរាប់ជាប្រយោជន៍សង្គម៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អគារឥន្ទ្រទេវីបានចូលរួមចំណែកបម្រើវិស័យអប់រំ និងសិក្សាស្រាវជ្រាវដ៏សំខាន់សម្រាប់សង្គមជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា អគារឥន្ទ្រទេវី របស់រាជបណ្ឌិត្យសភាកម្ពុជា នឹងបានចូលរួមចំណែកបម្រើវិស័យអប់រំ និងការសិក្សាស្រាវដ៏សំខាន់សម្រាប់សង្គមជាតិយើង។ លោក ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររាជបណ្ឌិតសភាកម្ពុជា ដែលបានចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។
តាមរបាយការណ៍របស់ រាជ្យបណ្ឌិត្យសភាកម្ពុជាបានអោយដឹងថា អគារនេះមានកម្ពស់បីជាន់ ស្មើនឹង១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង១៧ម៉ែត្រ។ «អគារឥន្ទ្រទេវី» ជាសមិទ្ធិផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។
អគារនេះគឺជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) លើគ្រប់មុខជំនាញ, ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្តធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗ និងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្តសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហាញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ៕









កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ពាក់ព័ន្ធបញ្ហា EBA ព្រោះកម្ពុជាមិនអាចដោះដូរជាមួយអធិបតេយ្យភាពកម្ពុជាជាមួយនឹងជំនួយនេះឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា EBA ក៏គង់តែបាត់ទេនៅពេលសេដ្ឋកិច្ចកម្ពុជា មានការរីកចំរើនក្នុងរង្វង់ឆ្នាំ ២០២៥-២០២៦ ដូច្នេះបើ EU តម្រូវឲ្យបង់ពន្ធ គឺត្រូវតែបង់ហើយ ។ សម្រាប់ EBA គឺលោកបានបន្តថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ តាំងពីខែមីនា ឆ្នាំ២០១៩មកម្ល៉េះ ព្រោះកម្ពុជាមិនអាចរក្សាពន្ធគ្រប់ប្រភេទនេះ ដើម្បីមកដោះដូរ ជាមួយអធិបតេយ្យភាពកម្ពុជាឡើយ ពោលគឺមិនអាចធ្វើតាមបានទេ។
លោកបានបន្ថែមថា បើកាលណាបង់ពន្ធហើយ គឺពួកគេមិនអាចមកបន្ត គំរាមកំហែងកម្ពុជាបានទៀតទេ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកសង្កត់ធ្ងន់ថា គឺកម្ពុជាមិនចង់បាត់បង់ EBAទេ តែធ្វើម៉េច បើគេតម្រូវឲ្យមកបែបនេះហើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «បើគេដក EBA គេឲ្យយើងបង់ពន្ធ យើងបង់ពន្ធឲ្យគេទៅ ព្រោះអាហ្នឹងវាគង់តែបាត់ដដែលទេ បើគេមិនអនុគ្រោះលើយើងហើយ។ បាត់ផ្សារនិងបាត់ EBAខុសគ្នា ។ EBA នៅពេលណាមួយវាគង់តែបាត់ទេ នៅពេលសេដ្ឋកិច្ចយើងកើនឡើង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឲ្យពលរដ្ឋកម្ពុជាត្រៀមខ្លួន ព្រោះនេះមិនមែនជាលើកដំបូងសម្រាប់កម្ពុជាទេ ព្រោះពីអតីតកាលកម្ពុជា ត្រូវបានគេដាក់ទណ្ឌកម្មជុំទិស ប៉ុន្តែលោកក៏បានរំលឹកដល់ជនរួមជាតិថា កម្ពុជាគឺមិនអាចឲ្យបរទេស មកគ្រប់គ្រង់ជីពចររបស់ជាតិបានឡើយ។
គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប (EU) បានទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ នីតិវិធីនេះ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេល សហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា កែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA៕




ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបាន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។ «អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់ សង្គមជាតិ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដែលបានចូលរួម ពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧកញ៉ា ដែលបានផ្តល់វិភាគទាន សម្រាប់ការសាងសង់ «អគារឥន្ទ្រទេវី» ដែលនឹងបញ្ចប់នៅឆ្នាំ២០២០។
* សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីរាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលារបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។
* សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីប្រវត្តិអគាររាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា កាលពីមុនដោយសារតែគ្មានទីតាំងសម្រាប់ធ្វើស្នាក់ការអ៊ុនតាក់ ប្រទេសធំទាំង៥ បានចង់ស្នើសុំជួលទីតាំង រាជបណ្ឌិត្យសភា តែត្រូវបានសម្តេចបានឆ្លើយតបថា បើចង់បានសម្តេចសុំលាលែងពីតំណែង មុនពេលនិស្សិតបាតុកម្មប្រឆាំងសម្តេច។
* សម្តេចតេជោ ហ៊ុន សែន អះអាងថា គណបក្សប្រជាជនកម្ពុជា កំពុងសាងសង់អគារធំមួយដែលមានទំហំ ៥៤០០០ម៉ែត្រ (ទំហំប្រហែលវិមានសន្តិភាព) ហើយនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្នំពេញកាលពីសម័យមុន គឺភ្នំពេញមានផ្ទៃត្រឹមតែ៣០០គីឡូម៉ែត្រការ៉េទេ ប៉ុន្តែឥឡូវឡើងដល់ ៦០០គីឡូម៉ែត្រការ៉េ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា កាលពីមុនទឹកដីខណ្ឌដង្កោ ព្រលានយន្តហោះ និងរាជបណ្ឌិត្យសភា នៅក្នុងទឹកដីខេត្តកណ្តាលទេ ហើយក្រោយមកត្រូវបានកាត់ចូលរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រធានរាជបណ្ឌិត្យសភាទាំងមុន និងក្រោយ ដែលខិតខំដឹកនាំក្នុងការស្រាវជ្រាវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវខិតខំធ្វើការស្រាវជ្រាវ ឱ្យការស្រាវជ្រាវរបស់យើង មានលក្ខណៈវិទ្យាសាស្រ្ត និងប្រសើរឡើងថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិទ្យាសាស្រ្តពេលនេះទំនើបណាស់ ការស្រាវជ្រាវសម័យនេះ ការស្រាវជ្រាវបានផ្សារភ្ជាប់ ជាមួយនឹង ការអនុវត្តភ្លាមតែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាក់ទងនឹងទឹកដោះគោរាជបណ្ឌិត្យសភាស្រាវជ្រាវ ដែលមួយថ្ងៃៗផលិតបាន៨០០លីត្រ តែឥឡូវលក់អត់ដាច់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចរិតខ្មែរ បើនាឡិកាស្វីសបានពាក់ បើថ្នាំពេទ្យទាល់តែរបស់បារាំងបានគាត់ប្រើ បើវិទ្យុ និងទូរទស្សន៍ ទាល់តែរបស់ជប៉ុន ទាំងនេះមិនមែនជាការងាយទេ ត្រូវកែទម្លាប់របស់ខ្មែរយើង។
* សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរាជបណ្ឌិត្យសភា ជំរុញការផ្សព្វផ្សាយអំពីទឹកដោះគោរបស់ខ្លួន ដើម្បីឱ្យពលរដ្ឋបានដឹងអំពីផលិតផលខ្មែរ ដោយសារតែកន្លងទៅ ពលរដ្ឋអត់ដែលស្គាល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីរាជបណ្ឌិត្យសភា មានអង្គភាពផ្សេងៗក៏មានការស្រាវជ្រាវរបស់ខ្លួនដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅ ទោះបីជាសម្តេចឡើងជានាយករដ្ឋមន្រ្តីហើយ ក៏ត្រូវធ្វើជាជំនួយការរបស់ប្រធានរដ្ឋ ហេង សំរិន និងប្រធានរដ្ឋសភា ជា ស៊ីម ថែមទៀត គឺការរៀបចំឯកសារជូនពួកគាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនអក្សររបស់សម្តេចស្អាតណាស់ ប៉ុន្តែឥឡូវនេះពិបាកមើលបន្តិចសរសេរហើយមកអានខ្លួនឯងមិនចង់យល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ADB គួរបញ្ចេញកាយវិកាអ្វីមួយ ដែលសន្យាឱ្យកម្ពុជា ៦ម៉ឺនដុល្លារ ដើម្បីបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប៉ុន្តែរហូតមកដល់ពេលនេះ អត់ដែលបានជំនួយរបស់ ADB តាមការសន្យានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់បានសាកល្បង សមត្ថភាព លោកបណ្ឌិត សុខ ទូច ឱ្យស្រាវជ្រាវអំពីទំនាក់ទំនងអន្តរជាតិ ជួនសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ADB គួរបញ្ចេញកាយវិកាអ្វីមួយ ដែលសន្យាឱ្យកម្ពុជា ៦ម៉ឺនដុល្លារ ដើម្បីបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប៉ុន្តែរហូតមកដល់ពេលនេះ អត់ដែលបានជំនួយរបស់ ADB តាមការសន្យានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់បានសាកល្បង សមត្ថភាព លោកបណ្ឌិត សុខ ទូច ឱ្យស្រាវជ្រាវអំពីទំនាក់ទំនងអន្តរជាតិ ជួនសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា លោក អូន ព័ន្ធមុនីរ័ត្ន សហការជាមួយ រាជបណ្ឌិត្យសភា ដើម្បីធ្វើឱ្យការស្រាវជ្រាវផ្សាភ្ជាប់ជាមួយការអនុវត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមនុស្សចូលចិត្តស្រាវជ្រាវ និងវាយតម្លៃសភាពការណ៍។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់វាយតម្លៃចំពោះ សភាពការណ៍ ពេលទៅចរចាស្វែងរកសន្តិភាព នៅទីក្រុងបារីស។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គ្រាន់តែដើម្បីដាក់ចេញ គោលនយោបាយឈ្នះឈ្នះ សម្តេចត្រូវធ្វើការប្រមូលព័ត៌មានរហូតដល់ សម្តេចត្រូវចូលទៅពន្ធនាគារ ដើម្បីសួរទ័ពព្រៃដែលត្រូវចាប់បាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីបំផុតទើបសម្តេចរកឃើញ ៣ចំណុច ដើម្បីទាញខ្មែរក្រហមឱ្យទម្លាក់អាវុធចុះចូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាប័នស្រាវជ្រាវត្រូវតែស្រាវជ្រាវ អ្វីដែលជាភាពបន្ទាន់ ឥឡូវនេះរឿងច្រើនណាស់នៅពីមុខយើង។
* សម្តេចតេជោ បានលើកឧទាហរណ៍ ឱ្យស្រាវជ្រាវអំពីអឺរ៉ុបដោយសារតែអឺរ៉ុបពេលនេះ កំពុងមានបញ្ហាប្រឈមជាច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាប័នស្រាវជ្រាវ គួរតែធ្វើឱ្យច្បាស់ តើអ្វីដែលត្រូវចំណាយស្រាវជ្រាវ ហើយលទ្ធផលការស្រាវជ្រាវនេះ គួរតែយកជាធាតុចូលសម្រាប់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះសមិទ្ធផល នៃការបណ្តុះបណ្តាលធនធានមនុស្សរបស់រាជបណ្ឌិត្យសភា ដែលមានទាំងបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញកង្វល់ថា ដោយបូករួមទាំងបេក្ខជនបណ្ឌិតរបស់ រាជបណ្ឌិត្យសភា កម្ពុជាអាចជាប្រទេសដែលមាន បណ្ឌិតច្រើនជាងគេលើពិភពលោក បើធៀបនឹងអត្រាប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើបណ្ឌិតកម្ពុជា មានសមត្ថកិច្ចភាពគ្រប់គ្រាន់ ក្នុងការធ្វើនិក្ខេបបទដល់បេក្ខជនបណ្ឌិតឬទេ ដោយសារតែរាជបណ្ឌិត្យសភាកម្ពុជាមានបេក្ខជនបណ្ឌិតច្រើន ហើយត្រូវធ្វើឱ្យតឹងរ៉ឹង នៅពេលឡើងការពារនិក្ខេបទ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកការស្នើសុំចេញគោរមងារតែមិនមែនបិទនោះទេ គឺនឹងបើកឡើងវិញនៅពេលណាមួយ។
* សម្តេចតេជោ ហ៊ុន សែន យល់ព្រមតាមសំណើរាជបណ្ឌិត្យសភាទាំងពីរចំណុច ពាក់ព័ន្ធនឹងការបង្កាត់រុក្ខជាតិ និងទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានគ្នាឯងចូលចិត្តនាំចេញទៅប្រទេសដទៃ ប៉ុន្តែប្រទេសគ្នាឯងមិនសូវធ្វើនោះទេ លើកលែងតែប្រទេសថៃ ដែលទំហំពាណិជ្ជកម្មជាមួយកម្ពុជាជាង៦ពាន់លានដុល្លារ ក្នុងនោះថៃនាំចូលកម្ពុជា៥ពាន់លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពពីពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអង្ករកម្ពុជានៅអឺរ៉ុប មិនមែនរឿង EBA នោះទេ ប៉ុន្តែជារឿងរបស់ អ៉ីតាលី និងអេស្ប៉ាញ ដែលតវ៉ាឱ្យវ៉ៃពន្ធលើអង្ករកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមិនទាន់បង់ពន្ធអង្ករកម្ពុជាក៏នាំទៅអឺរ៉ុបបាន ពេលបង់ពន្ធពេលនេះក៏នាំទៅអឺរ៉ុបបាន ដោយពេលនេះកម្ពុជានាំទៅ២៣ប្រទេសនៅអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿង EBA ក៏មិនខុសពីអង្ករដែរ ព្រោះមុននិងក្រោយគង់តែបាត់ដដែល តែយើងនៅតែអាចលក់នៅអឺរ៉ុបបាន គ្រាន់តែចំណេញតិចជាងមុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងបង់ពន្ធនៅអឺរ៉ុបនេះ នៅឆ្នាំ២០២៥ ឬ ២០២៦ គឺយើងត្រូវតែបង់ពន្ធឱ្យអរ៉ុបជាស្វ័យប្រវត្តិ ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន។
* សម្តេចតេជោ ហ៊ុន សែន បានបកអាក្រាតគំនិតអាក្រក់របស់អឺរ៉ុប ក្នុងការបដិសេធទិញដូងប្រេងរបស់ ហ្វីលីពីន និងឥណូនេស៊ី ដោយប្រើហេតុផលមកពីកាប់ព្រៃឈើច្រើនពេកដើម្បីដាំដូងប្រេង តែការពិតអឺរ៉ុបរកឃើញរូបមន្តអ្វីម្យ៉ាងអាចផលិតដូងប្រេងបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិនៅលើពិភពលោកមានតែកម្ពុជាទេ ដែលបរទេសមកជួយហើយ ពេលដកត្រឡប់ទៅវិញ កម្ពុជានៅឈររឹងមាំដដែល ក្រៅពីកម្ពុជាដួលរំលំទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាចូល WTO មុនវៀតណាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលគយអាចឡើងដល់៨០០លានដុល្លារ នៅឆ្នាំនេះ លើសពីផែនការ។ សម្តេចថ្លែងថា យើងត្រូវតែរឹងមាំដើម្បីគ្រប់គ្រងជីបចរបស់ជាតិយើង មិនត្រូវឱ្យបរទេសមកគ្រប់គ្រងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៥៦នាទីនាព្រឹកថ្ងៃដដែលនេះ។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕
ប្រភព Fresh News




សេចក្តីជូនដំណឹងស្ដីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង មានកិតិ្តយស សូមជម្រាបជូនម្ចាស់ដី នៃក្បាលដី ស្ថិតក្នុងតំបន់វិនិច្ឆ័យ ភូមិថ្មី ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា យោងតាមអនុក្រឹត្យលេខ ៤៦ អន.ក្របក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង។
រៀបចំនឹងធ្វើការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតក្នុងភូមិភូមិថ្មី ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណសាលាបុណ្យថ្មី ក្នុងភូមិថ្មី ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(ប័ណ្ណស្លាប់មាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ និងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចនវត្ថុ ខាងលើនេះតទៅ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ កន្លងមកមេត្តាយកប័ណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសូរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាកំហិត។
ចំពោះម្ចាស់បំណុលដែលបានបញ្ចាំ ឬហ៊ីប៉ូតែក ពាក់ព័ន្ធនិឹងក្បាលដី ក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកប័ណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសូរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕

កិច្ចប្រជុំរៀបចំសមាសភាពក្រុមការងារត្រៀមចូលរួមវេទិកាជាតិអេកូទេសចរណ៍លើកទី១

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស៊្រន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ មេឃុំក្តុលសែនជ័យ និងតំណាងសហគមន៍ទេសចរណ៍ និងសហគមន៍ទេសចរណ៍ធម្មជាតិ សរុបចំនួន១១រូប ចូលរួមវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់អោយប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍(២០១៩-២០៣០) ក្រោមអធិបតីភាព លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ។
វេទិការជាតិអេកូទេសចរណ៍លើកទី១នេះ មានគោលបំណងរួម គឺលើកកម្ពស់ទីផ្សារអេកូទេសចរណ៍ ដែលកំពុងតែមានកំណើននៅកម្ពុជា តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកដោយភាពច្នៃប្រឌិត នវានុវត្តន៍ និងគុណភាព។
វេទិកានេះ មានការចូលរួមផងដែរពី ពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានីខេត្ត ក្រុមការងារអន្តរក្រសួង អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យ សរុបប្រមាណ ៥៥០នាក់ ៕


រដ្ឋមន្ត្រីក្រសួងអប់រំ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្លាយជាសាលាល្បីល្បាញ ធ្វើឲ្យកម្ពុជាមានមោទនភាព

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំឲយុវជន និងកីឡា បានថ្លែងថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាគ្រឹះស្ថានឧត្តមសិក្សាវិស្វកម្មសាធារណៈ បានប្រែក្លាយខ្លួនទៅជាសាលាមួយដ៏ល្បីល្បាញទាំងនៅថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ ដែលជាផ្នែកមួយធ្វើឲ្យប្រទេសកម្ពុជាទាំងមូល មានមោទកភាពយ៉ាងក្រៃលែង។
លោកថ្លែងបែបនេះ ក្នុងឱកាសដែលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំឲ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងជំនួបសំណេះសំណាលជាមួយបណ្ឌិតវិស្វករចំនួន ៩០នាក់ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់លោកគ្រូអ្នកគ្រូ អ្នកស្រាវជ្រាវ បណ្ឌិត បញ្ញាវ័ន្ត តំណាងសហគ្រាសឯកជន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ សរុបទាំងអស់៣០០នាក់។ ចំពោះធនធានទាំង ៩០រូប សុទ្ធតែបានបញ្ចប់ការសិក្សាពីក្រៅប្រទេសគឺ៖ មកពីប្រទេសជប៉ុន ៣៩នាក់, បារាំង ២៣នាក់, បែលហ្សិក ៦នាក់, ហ្វីលីពីន ៥នាក់, កូរ៉េខាងត្បូង ៣នាក់, ថៃឡង់ ៣នាក់, និងមកពីបណ្តាប្រទេសដទៃទៀត ដូចជា៖ ប្រទេសស្វីស, អូស្ត្រាលី, អាមេរិក, ម៉ាឡេស៊ី, និងឥណ្ឌូនេស៊ី។
ថ្លែងសំណេះសំណាលក្នុងកម្មវិធីនោះផងដែរ លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា តាងនាមឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបានសម្តែងនូវការអបអរសាទរ ចំពោះអគ្គនាយក អគ្គនាយករង គណៈគ្រប់គ្រងវិទ្យាស្ថាន សាស្ត្រាចារ្យទាំងអស់ ក៏ដូចជាបុគ្គលិកវិទ្យាស្ថានទាំងអស់ ដែលសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងបានប្រែក្លាយវិទ្យាស្ថាននេះ ឲ្យក្លាយទៅជាសាលាល្បីល្បាញ ដែលជាមោទកភាពកម្ពុជាទាំងមូល។
លោករដ្ឋមន្ត្រី ថែមទាំងបានរំលឹកពីការកសាងយ៉ាងលំបាកគ្រឹះស្ថានឧត្តមសិក្សាមួយនេះ ដោយផ្តើមចេញពីគ្មានសាស្រ្តាចារ្យខ្មែរម្នាក់សោះ រហូតដល់ថ្ងៃនេះមានវិស្វករបណ្ឌិតរហូតដល់ ៩០នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យនៅប្រទេសនានាក្នុងពិភពលោក។ នេះគឺជាមោទនភាពជាតិពិតៗ ដើមី្បផលិតធនធានមនុស្សឆ្លើយតបនឹងតម្រូវការរបស់រោងចក្រ សហគ្រាស ដែលត្រូវការកម្លាំងពលកម្មមានជំនាញច្បាស់លាស់ ក្នុងសករាជ Digital និងបដិវត្តន៍ឧស្សាហកម្មទី៤.០។
លោករដ្ឋមន្រ្ដី ក៏បានស្នើឲ្យបញ្ញាវ័ន្តទាំងនេះខិតខំធ្វើការជាមួយគ្នាឲ្យបានច្រើនប្រយោជន៍ លទ្ធផលនៃការសា្រវជ្រាវទាំងនោះ ពិតជាឆ្លើយតបចំគោលដៅសង្គមជាតិពិតៗ។ លោកបានរំលឹកយ៉ាងច្បាស់ថា លទ្ធភាព កាឡានុវត្តភាព និងសក្តានុពល សម្រាប់រៀន-បង្រៀន និងស្រាវជ្រាវ ដែលបាននិងកំពុងមាននេះ គឺបានមកក៏ដោយសារប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ ដូច្នេះត្រូវរួមគ្នាការពារសន្តិភាពនេះ ដើមី្បផ្តល់ឱកាសកសាងប្រទេសយើង។
លោក អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា តាងនាមឲ្យគណៈគ្រប់គ្រងវិទ្យាស្ថាន លោកសូមថ្លែងអំណរគុណដល់បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ដែលបានផ្តល់កិត្តិយស មកសំណេះសំណាលនៅក្នុងកម្មវិធីនេះ។
លោកនាយក បានបញ្ជាក់ថា ជំនួបសំណេះសំណាលជាមួយបណ្ឌិតវិស្វករចំនួន ៩០នាក់ មានគោលបំណងដើម្បីបង្ហាញជូននូវ៖
១៖ បច្ចុប្បន្នភាពនៃធនធានបញ្ញាវ័ន្តថ្នាក់បណ្ឌិត ដែលបាននិងកំពុងបម្រើការនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រំលេចឲ្យឃើញកាន់តែច្បាស់នូវចក្ខុវិស័យរបស់វិទ្យាស្ថាន ដើម្បីទាក់ទាញធនធានកាន់តែប្រសើរឡើង និងដើម្បីគាំទ្រគោលនយោបាយរបស់វិទ្យាស្ថាន ឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលគ្រោងសម្រេចគោលនយោបាយ GDP (បដិវត្តន៍ឧស្សាហកម្មទី៤.0) នៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យបាននូវចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
២៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកស្រាវជ្រាវ និងស្ថាប័នដែលជាប់ពាក់ព័ន្ធដទៃទៀតភាពចាំបាច់ដើម្បីក្លាយជាអនាគតនៃស្ថាប័នថ្នាក់តំបន់កំពូល និងដើម្បីក្លាយជាស្ថាប័នឈានមុខគេក្នុងការអនុវត្តការផ្ទេរបច្ចេកវិទ្យា ៕





ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កំពុងសិក្សាលទ្ធភាពផ្តល់ជំនួយ១០លានដុល្លារ សម្រាប់គម្រោងបោសសំអាតមីននៅកម្ពុជា

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) បានធ្វើការសិក្សាលទ្ធភាពលើ «គម្រោងសកម្មភាពមីន សម្រាប់កម្មវិធីអភិវឌ្ឍន៍មនុស្សនៅកម្ពុជា» សម្រាប់ផែនការរំកិលរបស់ខ្លួននៅឆ្នាំ២០២១។ គម្រោងនេះត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) និង អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសកម្ពុជា (UNDP-Cambodia)។
គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើតមាគ៌ាសម្រាប់ការអភិវឌ្ឍយ៉ាងជឿនលឿន នៅតាមភូមិដែលត្រូវបានគេចាត់ទុកថា មិនមានមីនជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារងាយរងគ្រោះបំផុត។ ទីតាំងរបស់គម្រោងនេះ គឺស្ថិតនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃក្នុងខេត្តបីជាប់គ្នា គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។
គម្រោងនេះ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ របស់ប្រទេសកម្ពុជា និងអាចមាន លទ្ធភាពខ្ពស់ក្នុងការចូលរួមចំណែកដល់កម្ពុជា ដែលគ្មានគ្រាប់មីន ដែលជាគោលដៅទី១៨ របស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជា ដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជាផ្ទាល់។
គម្រោងនេះរួមមានសកម្មភាពគាំទ្រសកម្មភាពបោសសម្អាតមីន ការបណ្តុះបណ្តាលសម្រាប់ហានិភ័យមីន ជំនួយជនរងគ្រោះ ការគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងធ្វើការត្រួតពិនិត្យនិងវាយតម្លៃ។
ការសិក្សានេះ ត្រូវបានធ្វើឡើងតាមរយៈការប្រជុំជាមួយភាគីពាក់ព័ន្ធសំខាន់ៗដូចជា នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) អូស្ត្រាលី អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសកម្ពុជា (UNDP-Cambodia) និងអង្គភាពផែនការសកម្មភាពកំចាត់មីន (MAPU) នៃខេត្តគោលដៅនីមួយៗ។
លើសពីនេះក្រុមការងាររួមរបស់ KOICA ក៏បានចុះទៅពិនិត្យទីតាំងគម្រោងសំខាន់ៗ ដើម្បីធ្វើការត្រួតពិនិត្យស្ថានភាពនៃការអនុវត្ត និងផែនការសកម្មភាព ពិគ្រោះយោបល់ជាមួយភ្នាក់ងារពាក់ព័ន្ធ រួមទាំងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និង អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)ប្រចាំនៅប្រទេសកម្ពុជា (UNDP-Cambodia) ។
យោងតាមការរកឃើញនូវគន្លឹះសំខាន់ៗ របស់ក្រុមការងាររួមការិយាល័យ កយកាប្រចាំនៅកម្ពុជា នឹងរាយការណ៍ជូនទៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីធ្វើការជ្រើសរើសគម្រោងអាទិភាព សម្រាប់អនុវត្តនៅឆ្នាំ២០២១។ ប្រសិនបើគម្រោងនេះជាប់ ក្នុងការជ្រើសរើស គម្រោងនេះ នឹងអនុវត្តនៅក្នុងប្រទេសកម្ពុជារយៈពេល៦០ខែចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលមានថវិកាសរុបប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក ៕


កម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែវិច្ឆិកា នៅពេលព្រឹកសីតុណ្ហភាពនឹងចុះត្រជាក់ពីកម្រិត១៩ ដល់២១អង្សាសេ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយនៅពេលព្រឹក សីតុណ្ហភាពចុះត្រជាក់ពីកម្រិត១៩ ដល់ ២១អង្សាសេ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។
ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប ភាគឦសាន ធាតុអាកាសត្រជាក់នៅពេលព្រឹក ដោយ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C ។
២៖ តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១ °C ៕

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារលិខិតអបអរសាទរលោក ហ៊ុន សែន ក្នុងឱកាសទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីសហព័ន្ធសន្តិភាពសកល

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានផ្ញើព្រះរាជសារលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែលលោកបានទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីសហព័ន្ធសន្តិភាពសកល ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងព្រះរាជសារលិខិត របស់ព្រះមហាក្សត្របានសរសេរថា «ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃនេះ និងសូមកោតសរសើរដ៏កក់ក្តៅចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គទេសក៍ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិ ភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិ រីកចម្រើនលើគ្រប់វិស័យ ដែលទទួលបាននូវភាពល្បីរន្ទឺ នៅលើឆាក អន្តរជាតិ ជាពិសេសបានចូលរួមចំណែក កសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ»៕
សូមអានព្រះរាជសារលិខិតទាំងស្រុង៖


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានយាងសោយទីវង្គតកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះ អាល័យជាទីបំផុត និងសូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខជាមួយ អង្គសម្តេចម៉ែ និងព្រះ ករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រមទាំងញាតិវង្សានុវង្ស ចំពោះការបាត់បង់សម្តេចរាជបុត្រី នាពេលនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការសុគតរបស់សម្តេចរាជបុត្រីព្រះរៀម គឺជាការបាត់បង់នូវឥស្សរជនខ្មែរ ដ៏ឆ្នើមមួយព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល ពេញមួយព្រះជន្មរបស់សម្តេច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ តាមរយៈស្នាព្រះហត្ថក្នុងការការពារ ថែរក្សា និងអភិវឌ្ឍ សិល្បៈ វប្បធម៌ ប្រពៃណីជាតិ ពិសេសកេរ្តិ៍ដំណែលវប្បធម៌ របាំអប្សរាខ្មែរ មានតម្លៃជាប្រវត្តិសាស្ត្រ ដែលត្រូវបានអង្គការ យូណេស្កូទទួលស្គាល់ និងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមលំអោនកាយឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ឌ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមព្រះអង្គទ្រង់ យាងទៅកាន់ព្រះបរមសុគិតភព កុំបីឃ្លៀងឃ្លាតឡើយ៕