Wednesday, March 13, 2019

(សូមទស្សនាវីដេអូ)៖ កត្តាសន្តិភាព ធ្វើឱ្យខេត្តកោះកុងអភិវឌ្ឍរីកចម្រើន

កិច្ចប្រជុំផែនការ ការពារសុវត្ថិភាពជូនប្រធានាធិបតីនៃសាធារណរដ្ឋ កូរ៉េ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារសុវត្ថិភាព សន្តិសសុខ សណ្តាប់ធ្នាប់ ជូនគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក MOON JAE-IN ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីអគ្គស្នង ការរងនគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក្នុងនាមនាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ណែនាំឲ្យកងកម្លាំងទាំងអស់ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់បំផុតក្នុងការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនលោក MOON JAE-IN និងលោកស្រី ព្រមទាំងប្រតិភូអមដណើរផងដែរ។
អគ្គស្នងការរងនគរបាលជាតិ ក៏បានដាស់តឿនក្នុងការសម្រួលចរាចរណ៍ តាមដងផ្លូវដែលប្រតិភូឆ្លងកាត់, យកចិត្តទុកដាក់គ្រប់គ្រងកាមេរ៉ាដ្រូន, យកចិត្តទុកដាក់ខ្ពស់តាមគោលដៅសំខាន់ៗ និងតាមចំនុចខ្ពស់, ដាក់ពង្រាយកម្លាំងអន្តរាគមន៍ទាំងអស់នៅទីតាំងជាក់ស្តែង ដើម្បីងាយស្រួលឆ្លើយតបទាន់សភាពការណ៍ដែលកើតឡើងភ្លាម និងដើម្បីឲ្យមានប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានជំរុញដល់កម្លាំងទទួលផែនទាំងអស់ ត្រូវបែងចែកការទទួលសុខត្រូវឲ្យបានច្បាស់លាស់ ជាពិសេសប្រមូលផ្តុំ ព័ត៌មានពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីចាត់វិធានការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ បានទាន់ពេលវេលា។ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រជុំផែនការ ការពារសុវត្ថិភាពជូនប្រធានាធិបតីនៃសាធារណរដ្ឋ កូរ៉េ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារសុវត្ថិភាព សន្តិសសុខ សណ្តាប់ធ្នាប់ ជូនគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក MOON JAE-IN ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីអគ្គស្នងការរង នគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក្នុងនាមនាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ណែនាំឲ្យកងកម្លាំងទាំងអស់ យកចិត្តទុកដាក់ឲ្យបាន ម៉ឺងម៉ាត់បំផុតក្នុងការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនលោក MOON JAE-IN និងលោកស្រី ព្រមទាំងប្រតិភូអមដណើរផងដែរ។
អគ្គស្នងការរងនគរបាលជាតិ ក៏បានដាស់តឿនក្នុងការសម្រួលចរាចរណ៍ តាមដងផ្លូវដែលប្រតិភូឆ្លងកាត់ យកចិត្តទុកដាក់គ្រប់គ្រងកាមេរ៉ាដ្រូន, យកចិត្តទុកដាក់ខ្ពស់តាមគោលដៅសំខាន់ៗ និងតាមចំនុចខ្ពស់, ដាក់ពង្រាយកម្លាំងអន្តរាគមន៍ទាំងអស់នៅទីតាំងជាក់ស្តែង ដើម្បីងាយស្រួលឆ្លើយតបទាន់សភាពការណ៍ដែលកើតឡើងភ្លាម និងដើម្បីឲ្យមានប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានជំរុញដល់កម្លាំងទទួលផែនទាំងអស់ ត្រូវបែងចែកការទទួលសុខត្រូវឲ្យបានច្បាស់លាស់ ជាពិសេសប្រមូល ផ្តុំព័ត៌មានពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីចាត់វិធានការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ បានទាន់ពេលវេលា ៕



នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កត្តាសន្តិភាព ធ្វើឲ្យខេត្តកោះកុងអភិវឌ្ឍរីកចម្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សន្តិភាព ជាកត្តាចម្បងបំផុតដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសក្នុងខេត្តកោះកុងផ្ទាល់តែម្តងដែលមានការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ ទាំងកម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។
ថ្លែងក្នុងការចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លោកនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថា ខេត្តកោះកុងដែលមានការអភិវឌ្ឍរីកចម្រើនដូចពេលនេះ គឺបានផ្តើមចេញពីស្ថានភាពប្រទេស ដែលមានសុខសន្តិភាព ជាចំបង។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីនយោបាយឈ្នះឈ្នះ លោកក៏បានដាក់ចេញនូវយុទ្ធសាស្ត្រពីរបន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ទី១, ប្រែក្លាយអតីតសមរភូមិទាំងអស់ទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ ដែលយើងបានសម្រេចបាន ៩០% រួចហើយ នៅតែប្រហែល ១០%ទៀត ដែលជួបបញ្ហាប្រឈមបណ្តាលមកពីគ្រាប់មីនកប់ក្នុងដីជាដើម។ ទី២, ព្រំដែនសន្តិសភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕





នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខេត្តកោះកុង​អតីត​សមរភូមិប្រយុទ្ធ​ប្រែក្លាយ​ជាតំបន់​អភិវឌ្ឍ និងកិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា-ថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០១៩ នេះ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ខេត្តកោះកុង​ អតីត​តំបន់​សមរភូមិ​ប្រយុទ្ធ​កាល​ពីសង្គ្រាម និង​ជា​ខេត្ត​ដាច់​ស្រយាល​ដោយ​សារ​តែ​ជា​ខេត្តដីកោះ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន នៅ​ពេល​នេះ បាន​ប្រែក្លាយ​ជា​តំបន់​អភវិឌ្ឍ ​និងកិច្ច​សហប្រតិប្តតិការ​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ថៃ។
ថ្លែង​ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​កម្មករ​និយោជិតប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ​លោកនាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា ខេត្តកោះកុងធ្លាប់ជាអតីតតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម និងជាខេត្តដាច់ស្រយាលមួយរបស់កម្ពុជា គ្មានផ្លូវគមនាគមន៍ និងជាច្រកសេដ្ឋកិច្ចក្នុងសម័យកម្ពុជា ត្រូវទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្តិធម៌ពីខាងក្រៅ។
លោកនាយករដ្ឋមន្ត្រី​បន្ត​ថា ដើម្បីធ្វើ​ឲ្យ​ខេត្តកោះកុងមានស្ថានភាពដូចពេលនេះ គឺផ្តើមចេញមកពីនយោបាយឈ្នះឈ្នះ ដែល​បង្កើតឱ្យមានសន្តិភាព ទើបតំបន់សេដ្ឋកិច្ចពិសេសនេះ អាចកើតមានឡើង។ លោក​នាយករដ្ឋមន្ត្រី​បន្ត​ថា លោក​​បានដាក់ចេញនូវនយោបាយអភិវឌ្ឍដីធ្លីដើម្បីផ្តល់ជូនប្រជាជន ហើយបាន​ប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាខ្សែរព្រំដែនសន្តិភាព និងសហប្រតិបត្តិការល្អ។ បើតំបន់ព្រំដែននេះគ្មានកិច្ចសហប្រតិបត្តិការល្អ រវាងទំនាក់ទំនងកម្ពុជាថៃទេ គឺមិនអាចមានការអភិវឌ្ឍដូចពេលនេះទេ។
បើ​តាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈបាន​ឲ្យ​ដឹង​ថា សព្វថ្ងៃខេត្តកោះកុងមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៧៦ មានកម្មករ និយោជិតប្រមាណ១.៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុប ៤៣លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះមានផ្នែកឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បានបង្កើតឡើងនៅទីនេះ។

លោក អ៊ិត សំហេង បានចាត់ទុកសមិទ្ធិផលលើវិស័យឧស្សាហកម្មក្នុងខេត្តកោះកុង គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា៕




សេចក្តីជូនដំណឹងស្ដីពីការបង្វែរទិសចរាចរណ៍យានយន្ដក្នុងឱកាសប្រារព្ធបុណ្យទន្លេលើកទី៥


រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបង្វែរទិសចរាចរណ៍យានយន្ដ ក្នុងឱកាសប្រារព្ធបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ ព័ត៌មានលម្អិតសូមអានខ្លឹមសារបញ្ជាក់ដូចខាងក្រោម៖

ប្រជាពលរដ្ឋសំដែងអំណរសាទរនូវការដោះស្រាយវិវាទចល័តដោយជោគជ័យ

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំ បានសំដែងនូវអំណរសាទរចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមការងារដែលបានដោះស្រាយវិវាទចល័តខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួលដោះស្រាយបញ្ចប់វិវាទបានចំនួន ០៣ ករណី។

ការដោះស្រាយវិវាទខាងលើនេះ ស្ថិតក្នុងភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕


ចំនុចសំខាន់ៗបានលើកទ្បើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះ មានលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាព ប្រធានក្រុមប្រឹក្សា អភិបាល និងអធិការក្រុង ស្រុក ទាំង៨ មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្មៀនឃុំ-សង្កាត់ ទាំង៨០ និងមន្រ្តីរាជការសាលាខេត្ត សរុប៥០០នាក់ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។
មានប្រសាសន៍បើកក្នុងអង្គសន្និបាត លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយការទទួល ខុសត្រូវ ស្របតាមតួនាទី និងភារកិច្ច ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ និងគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ធ្វើឲ្យរដ្ឋបាលខេត្តធានាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សារណៈល្អប្រសើរ ជាពិសេសសម្រេចបាននូវ សមិទ្ធិផលជាច្រើនបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ជាមួយគ្នានោះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត បានមានមតិផ្ដាំផ្ញើដល់អង្គសន្និបាត ដោយលើកឡើងនូវចំនុចសំខាន់ៗ មួយចំនួនដូចជា៖
– ត្រូវបន្តចូលរួមសហការថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម បង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបាននូវបទល្មើសនានាដែលកើតឡើង។
– មន្ត្រីរាជការទាំងអស់ត្រូវអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ខ្លួន អោយមានប្រសិទ្ធភាពស្របតាមអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ឆ្លុះកញ្ជក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។
– ត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា នៅក្នុងកំឡុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំងចាប់ពីខែមេសា ដល់ខែឧសភា ខាងមុខនេះ ដែលអាចប្រឈម និងការខ្វះខាតទឹកប្រើប្រាស់ នៅតំបន់មួយចំនួនផងដែរ។
– អាជ្ញាធរមូលដ្ឋានពិសេសស្រុកជាប់ព្រំដែនត្រូវពិនិត្យ និងហាមប្រជាពលរដ្ឋជាដាច់ខាតការ ជួលដីទៅអោយប្រទេសជិតខាង។
– អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យដោះស្រាយ និងការពារអោយបាននូវដីណាដែលជាកម្មសិទ្ធរបស់រដ្ឋ។
– ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានតឹងរឹុង
– ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារ បន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
– ត្រូវមានភាពស្មោះត្រង់ក្នុងកិច្ចការងារបម្រើ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាឆ្ពោះទៅការកសាង និងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងសុខដុមរមនា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ពួកគាត់ ។

នៅក្នុងសន្និបាតនេះ ក៏មានបទអន្តរាគមន៍របស់មន្ទីរ-អង្គភាពមួយចំនួន បានលើកឡើងអំពីវឌ្ឍនៈ ភាពការងាររបស់ខ្លួនផងដែរ៕



ទិវានារីអន្តជាតិ ៨មីនា គឺបានឆ្លុះបញ្ចាំងឱ្យឃើញចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់ក្នុងសង្គម

ស្វាយរៀង៖ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីខួបលើកទី១០៨ ទិវានារីអន្តជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស” ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំគណបក្ស ប្រជាជនកម្ពុជាស្រុកស្វាយជ្រំ និង​មាន​ការ​អញ្ជើញ​ចូលរួមពីសំណាក់លោកស្រី ពៅ សុភាព តំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ លោក លោកស្រី អភិបាលលរងស្រុក សមាជិកក្រុមប្រឹក្សា​ស្រុក លោក លោកស្រីមេឃុំទាំង១៦ រួមទាំងកងកម្លាំងទាំង៣ មន្ត្រីររាជការ តាមបណ្តា​ការិយាល័យចំណុះសាលាស្រុក ជាច្រើនរូបទៀត។
មានប្រសាសន៍លើកឡើងនៅក្នុងពិធីនេះ លោកស្រី ដួង វណ្ណា បានសង្កត់ធ្ងន់ថា ទិវានារីអន្តជាតិ ៨មីនា គឺបានឆ្លុះបញ្ចាំង ឱ្យឃើញចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាព ទាំងអស់នៃសង្គម រួម​មាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ ការរៀបចំផែនការសម្រាប់ អនុវត្តបន្តនៅ​ឆ្នាំ បន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី​ផង​ដែរ។
លោកស្រីបានបន្តថា ខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩នេះ ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកប្រធានបទ“លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ដែលសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ ថែមទៀតពីផែនការសកម្មភាពគន្លឹះ នៃការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន អង្គភាព ក្នុងកិច្ចគាំពារសង្គម លើកកម្ពស់ការចូលរួមរបស់ស្ដ្រីដែលជាដៃគូមិនអាចខ្វះបាននៅក្នុងគ្រប់ដំណើរការនៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស​ថែម​ទៀតផង។
លោកស្រីតំណាងរាស្រ្តខេត្តស្វាយរៀង បានជម្រុញឱ្យ កងកម្លាំងប្រដាប់អាវុធទាំងបីជាស្ត្រីទាំងអស់ បើទោះបីជាប់រវល់ និងមមាញឹកបំពេញភារកិច្ចការងារយ៉ាងណាក៏ដោយ សូមកុំភ្លេច​ឆ្លៀត ពេលវេលាជួយអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិ ឲ្យក្លាយ ជាកូនល្អ សិស្ស​ល្អ ពលរដ្ឋល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើហិង្សា និងគ្រឿងស្រវឹងគ្រប់ប្រភេទ និង​ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕



លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឱ្យក្រុមមេធាវីសិក្សាដើម្បីប្តឹងជនដែលប្រមាថជីវិតលោកនៅតាម Facebook

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា លោកកំពុងតែឱ្យក្រុមមេធាវី​របស់លោក សិក្សាដើម្បីឈានទៅដល់ការប្តឹងទៅតុលាការ ចំពោះជនទាំងឡាយ ដែលបានប្រមាថដល់លោក នៅលើបណ្តាញសង្គម Facebook។
ការអះអាងបែបនេះរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតប្រមាណជាង ១ម៉ឺន៣ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីនោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហើបថា លោកកំពុងឱ្យក្រុមមេធាវីរបស់លោក សិក្សាប្តឹងអ្នកប្រមាថលោកនៅតាម Facebook។ លោកនាយករដ្ឋមន្រ្ដី បានថ្លែងថា សារប្រមាថរបស់លោកនោះមានមិនតិចជាង៣០នោះទេ។
លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា លោកនឹងប្តឹងទារសំណងជំងឺចិត្តមិនតិចជាង ២លានដុល្លារនោះទេ ហើយបានលើកឡើងទៀតថា បើទោះបីអ្នកប្រមាថនោះនៅក្រៅស្រុកយ៉ាងណាក្តី តែទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងស្រុកទាំងអស់។ លោកនឹងរឹបអូសយកទ្រព្យសម្បត្តិនោះទៅលក់យកលុយជួយកុមារកំព្រាតែម្តង នៅពេលដែលតុលាការសម្រេចឱ្យសងជំងឺចិត្ត។
បើតាមការទម្លាយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន, អ្នកប្រមាថនៅលើបណ្តាញសង្គម Facebook ដែលលោក គ្រោងនឹងប្តឹងទៅតុលាការខាងមុខនេះនេះ គឺជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់​របស់អតីតគណបក្សប្រឆាំង ដែលតុលាការកាត់ទោសរំលាយចោលកាលពីចុងឆ្នាំ២០១៧។ ទោះជាយ៉ាងណាលោកមិនបានបង្ហើបចំឈ្មោះចំពោះ បុគ្គលនោះនៅឡើយទេ។
សូមបញ្ជាក់ថា នាពេលកន្លងទៅ ដើម្បីភាពសុខដុមរមនា និងសេចក្តីថ្លៃថ្នូរក្នុងសង្គមកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើទៅដល់អ្នកលេង Facebook ទាំងអស់បញ្ឈប់នូវការជេរប្រមាថគ្នា ដែលកន្លងមក ទង្វើបែបនេះបានធ្វើឱ្យបាត់បង់សីលធម៌ខ្មែរមានការអាប់ឱនជាបន្តបន្ទាប់។
យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៣០៧ (បទល្មើសជេរប្រមាថជាសាធារណៈ) បានបញ្ញតិ្ដថា៖ «គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុស ទៅលើអំពើណាមួយគឺជាការជេរប្រមាថ»។ មានន័យថា ប្រសិនបើបុគ្គលម្នាក់ ឬមួយក្រុម ប្រើពាក្យពេចន៍មិនសមរម្យដូចជាជេរប្រទេច ឬ ដោយពាក្យមើលងាយ ទៅបុគ្គលណាម្នាក់ ឬមួយក្រុម ដោយគ្មានចេតនាទំលាក់កំហុសចំពោះអំពើណាមួយនោះទេ វាគឺជាការជេរប្រមាថ។

បទជេរប្រមាថជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលជាប្រភេទនៃបទលហុ និងមានទណ្ឌកម្មត្រឹម​តែពិន័យជាប្រាក់តែប៉ុណ្ណោះ ហើយបទលើ្មសប្រភេទនេះវាមាននីតិវិធី ពិសេសសម្រាប់ការធ្វើ​បណ្ដឹង​ចោទប្រកាន់ ដោយពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី គឺជាលក្ខខណ្ឌចាំបាច់នៃការចោទ​ប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយបណ្ដឹងអាជ្ញាក៏ត្រូវរលត់ដោយការដកបណ្ដឹងរបស់សាមីខ្លួន ឬស្ថាប័នសាមី ផងដែរ ៕





អាជ្ញាធរជាតិអប្សរា កំពុងរៀបចំកែសម្រួលផ្លូវថ្មើរជើងតូចៗជាថ្មី ក្នុងបរិវេណប្រាសាទអង្គរវត្តឡើងវិញ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាកំពុងតែរៀបចំកែសម្រួលផ្លូវថ្មើរជើងតូចៗ នៅសងខាងស្ពានហាលប្រាសាទអង្គរវត្ត ចន្លោះពីគុកតារាជ្យទៅក្តារបែន។ តាមគម្រោង ការកែសម្រួលនេះនឹងធ្វើឡើងដោយត្រូវលុបបំបាត់ផ្លូវដើរខ្លះ ដែលមិនសមរម្យ កែសម្រួលផ្លូវចាស់ដែលមានស្រាប់ និងបង្កើតផ្លូវ ថ្មីពីរខ្សែបន្ថែមទៀត ដែលត្រូវចំណាយប្រហែលពីរខែនឹងរួចរាល់។
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងដំណើរចុះពិនិត្យការងារនេះ មានប្រសាសន៍ថា មូលហេតុចម្បងនៃការកែសម្រួលផ្លូវដើរនេះ ដោយហេតុថា ផ្លូវចាស់រាល់ថ្ងៃដែលប្រើប្រាស់គ្រួសថ្មមិច បានខ្ទាតគ្រាប់ថ្មចេញពីផ្លូវអស់ច្រើន ហើយរាល់ពេលធ្វើដំណើរតែងបង្កសំឡេងរំខានខ្សោកខ្សាកៗ និងស្រុតៗ ហើយជួនកាលទៀត គ្រាប់គ្រួសទាំងនេះបានជាប់តាមស្បែកជើងទៅជ្រុះលើថ្មប្រាសាទក៏មានដែរ។
លោកបន្តថា ក្រោយទទួលបានយោបល់មកពីគ្រប់នាយកដ្ឋានពាក់ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា និងមានការឯកភាពពីអ្នកជំនាញនៅក្នុងកិច្ច ប្រជុំអាយស៊ីស៊ី-អង្គរ ក្រុមការងារសម្រេចកែលម្អផ្លូវនេះឡើងវិញ ដោយប្រមូលគ្រួសថ្មមិចដែលមានស្រាប់ចេញ ដាក់បង្ហាប់ដីល្បាយខ្សាច់ បង្ហាប់គ្រួសពីលើ ដាក់ដីល្បាយខ្សាច់ ធ្វើជាជម្រាលខ្នងអណ្តើកដើម្បី សម្រួលទឹកហូរលឿន និងមានដាំបង្គោលក្រាក់អមសងខាងផ្លូវ ដើម្បីការពារការដើរជាន់ស្មៅ។ ម្យ៉ាងទៀតវត្ថុធាតុដែលយកមកធ្វើមាន គ្រួសថ្មមិច ដីល្បាយខ្សាច់ ស៊ីចង្វាក់ជាមួយទេសភាពស្មៅ និងប្រាសាទ ជាដើម។
ការសម្រេចលុបចោលផ្លូវដើរខ្លះ ដោយសារតែផ្លូវដើរទាំងនេះ កើតឡើង ដោយសារភ្ញៀវទេសចរនាំគ្នាដើរកាត់វាលស្មៅបន្តិចម្តងៗ បង្កើតបាន ជាផ្លូវដើរទាំងដែលមិនមានគម្រោង មិនមានទំហំច្បាស់លាស់មិនមាន របៀបរៀបរយ ខ្វាត់ខ្វែងមិនល្អមើល។ ចំណែកការបន្ថែមផ្លូវថ្មី មួយចំនួន ទៀត គឺដើម្បីសម្រួលដល់ការធ្វើដំណើរ និងឲ្យមានរបៀបតាមការរៀបចំ របស់មន្ត្រីជំនាញ។

តាមគម្រោងផ្លូវថ្មីទាំងនេះ នឹងត្រូវដាំស្មៅនៅខាងចុងផ្លូវប្រវែង៥ម៉ែត្រមុន នឹងដើរឡើងលើថ្មប្រាសាទ។ ការដាំស្មៅនៅខាងចុងផ្លូវនេះ មានប្រយោជន៍ ក្នុងការជម្រុះនូវគ្រាប់គ្រួស ឬដីធូលីផ្សេងៗ ដែលជាប់តាមស្បែកជើងមុន នឹងឡើងលើថ្មប្រាសាទ ដែលរួមចំណែកក្នុងការថែរក្សានូវសោភ័ណ ភាពប្រាសាទ ក៏ដូចជាគុណតម្លៃនៃបេតិកភណ្ឌរបស់មនុស្សជាតិ៕



(សូមទស្សនាវីដេអូ)៖ បើគ្មាននយោបាយឈ្នះឈ្នះបង្កើតឱ្យមានសន្តិភាពទេ ក៏គ្មានការវិនិយោគ និងការអភិវឌ្ឍន៍ដែរ

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ករណីចាប់បានគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ ត្រូវតែធ្វើដោយគ្មានលើកលែងនោះឡើយ

(សូមទស្សនាវីដេអូ)៖ យុទ្ធសាស្ត្រនយោបាយ «២» ចំណុចជាអាទិភាព ដើម្បីប្រែក្លាយតំបន់សមរភូមិ និងតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍

(សូមទស្សនាវីដេអូ)៖ លោក ហ៊ុន សែន ឱ្យក្រុមមេធាវីសិក្សា ដើម្បីប្តឹងជនដែលប្រមាថជីវិតលោកនៅតាម Facebook