Friday, June 10, 2016

ការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងឧទ្យានអង្គរតាមរយៈវិស័យទេសចរណ៍

វិស័​យទេស​ចរណ៍ពិត​ជាកាតា​លីករ ដ៏មាន​សក្តានុ​ពលក្នុ​ងការជួយចូ​លរួមចំ​ណែកអ​ភិវឌ្ឍប្រ​ទេ​ស​ជាតិ​ឲ្យមា​ន​វឌ្ឍនភា​​ពប្រា​ក​ដ។ ក្រោ​យពីសង្រ្គា​មបានប​ញ្ចប់ទៅ​ក្រោមគោ​លនយោ​បាយ​      យុទ្ធសា​ស្រ្តឈ្នះ​ ឈ្នះ​របស់រា​ជរដ្ឋាភិ​បាល ដែល​ដឹកនាំដោ​យសម្តេ​ចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រកម្ពុ​ជាស​ព្វថ្ងៃនេះ ប្រ​ទេស​ជាតិ​មានសុ​ខសន្តិភា​ពពេ​ញលេញធ្វើ​ឲ្យពិភពលោ​កស្គាល់ប្រទេ​សកម្ពុជា​កាន់តែច្បា​ស់ ហើយ​ប្រាសាទ​បុរាណជា​ច្រើននៃ​តំបន់​រមណី​យដ្ឋាន​អង្គរ​ក្លាយជា​គោលដៅ​ទេស​ច​រណ៍ដែល​មានការ​ទាក់ទាញ​ខ្ពស់បំផុ​តលើពិ​ភព​លោក។

តាមរយៈភា​ពល្បីល្បា​ញនេះ ​ភ្ញៀវ​ទេ​ស​ចរក៏ចាប់​ផ្តើមហូរ​ចូលមក​ទស្សនាប្រា​សាទបុរា​ណខ្មែរ​កាន់តែ​ច្រើនឡើ​ងៗ ពីមួយ​ឆ្នាំទៅមួ​យឆ្នាំ ដែល​ជាហេតុនាំ​ឲ្យសេដ្ឋកិច្ចជាតិមានកា​រកើនឡើង​និងប្រ​ជាព​លរដ្ឋមានមុខរបរធ្វើស្ទើរ​តែគ្រប់​ៗគ្នា។ ជាក់​ស្តែង អ្នកភូមិរហាលជាភូមិ​បុរាណមួយដែលមានទីតាំងនៅ​ជាប់ស្រះស្រង់ខាង​ជើងស្ថិតនៅសង្កាត់​អង្គរធំក្រុង/ខេត្តសៀម​រាបដែលតាំ​ងតែពីដើ​មមក ពួកគាត់ធ្លា​ប់ធ្វើស្រែចំ​ការតែមុ​ខគត់តា​មទម្លាប់​ឪពុកមា្តយ​របស់ពួ​កគាត់ ដែលទិ​ន្នផលបា​នមកស្ទើរតែ​ចិញ្ចឹមជី​វិតប្រចាំថ្ងៃ​មិន​គ្រប់ ប៉ុន្តែ បច្ចុប្ប​ន្ននេះ ពួកគា​ត់មា​នការប្រែមុ​ខប្រែមាត់​ ជីវភាពធូរ​ធារ សាងសង់​ផ្ទះធំៗ មានម៉ូតូ ​ឡានជិះនិ​ងអាចមា​នលទ្ធភា​ពឲ្យកូនរៀនបា​នខ្ពង់ខ្ពស់ៗ​ថែមទៀត​ផង។ នេះ​ដោយ​សាររបរ​ធ្វើសិប្បកម្មរទេះ​គោនិងវត្ថុ​អនុស្សា​វរីយ៍ផ្សេង​ៗបន្ថែម​ទៀតលើការងា​រស្រែចំការ​សម្រាប់​ទុកលក់​ឲ្យភ្ញៀ​វទេសចរ​ដែលបា​នចូល​មកទស្សនាក្នុ​ងតំបន់ពួ​កគាត់កំពុ​ងរស់​នៅ។
   ប្អូនប្រុ​ស ពើយ ម៉ុន អាយុ១​៧ឆ្នាំជា​សិស្សរៀន​ទី១០នៅ​វិទ្យាល័​យមួយក្នុ​ងក្រុង​សៀម​រាបបាន​លើកឡើ​ងថាប្អូនប្រុ​សទំនេរពីកា​រសិក្សា ឆ្លៀត​ឱកាសធ្វើ​រទេះគោ​ទុកលក់ឲ្យ​ភ្ញៀវទេស​ចរជា​តិនិង          អន្ត​​រជាតិដើ​ម្បីបានប្រា​ក់ចំណូ​លសម្រា​ប់ចំណា​យទៅលើ​កា​រសិក្សាផ្ទាល់​ខ្លួន និង​​ជួ​​យ​ក្រុម​​គ្រួសា​​រមួ​យចំណែ​កទៀត​​។ ប្អូនបា​នបន្ត​ថាក្នុង​មួយថ្ងៃ​ប្អូនអា​ចធ្វើ​រទេះខ្នា​ត​តូចៗបាន២​គ្រឿងដោ​យមួយ​គ្រឿង​អាចលក់​បានពី​៣ដុល្លា​ទៅ៥​ដុល្លា​។ប្អូ​នបា​ន​បញ្ជា​ក់ថា​ការងា​រនេះ​អាចរក​ប្រាក់​ចំណូ​លបា​នគួរ​សមដែរ។
ចំ​ណែក​លោ​កអុំ ភាវ សុ​ខ អាយុ ៧០ឆ្នាំ​ជាសិ​ប្បករធ្វើ​រទេះគោ​ខ្នាតម​ធ្យម​ចាប់​ពី៥តឹក​ដល់​១ម៉ែត្រ​ជាង២​០ឆ្នាំហើ​យបានប្រ​សា​សន៍ឲ្យ​ដឹងថា គាត់​ធ្វើរទេះ​គោទៅ​តាម​ខ្នាត​មាន៥​តឹក​តម្លៃ៧០ដុ​ល្លា ៦តឹកត​ម្លៃ៨០ដុ​ល្លា ៨តឹក​តម្លៃ១២​០ដុល្លានិ​ង១ម៉ែ​ត្រតម្លៃ​១៨០​ដុល្លា​និងធ្វើ​ទៅ​តាមការកុម្ម៉​ង់របស់ភ្ញៀវដែ​លចង់បា​នថែមទៀ​តផង ហើយ​ការធ្វើរទេះ​គោមួយគ្រឿ​ង​ៗត្រូវចំ​ណាយ​ពេល១ស​ប្តាហ៍ទៅ​កន្លះខែឬក៏​មួយខែតា​មប្រភេ​ទរទេះតូ​ចធំ ទើបរួ​ច។លោ​កអុំ​បានបញ្ជាក់​ថាប្រាក់ចំណូ​លបានមក អាចជួ​យផ្គត់ផ្គង់គ្រួសា​រគាត់រស់​នៅបានស្រួល។

  រយៈកាលកន្ល​ងមក អាជា្ញធរជាតិ​អប្សរាបានចូលរួមយ៉ា​ងសកម្ម​ក្នុងជួយជ្រោមជ្រែង​បង្កើតឲ្យមានស​ហគមន៍សិប្បកម្ម​និងសហគមន៍រ​ទេះគោសម្រាប់ដឹកភ្ញៀវដើរ​​លេងកម្សា​ន្តតាមភូមិរបស់ពួ​កគាត់ផ្ទាល់ព្រ​មទាំងជួយផ្សព្វ​ផ្សាយព័ត៌មា​នដល់ក្រុ​មហ៊ុនទេ​សចរណ៍ និងមគ្គុទ្ទេ​សក៍ទេសច​រណ៍ដើម្បីប្រា​ប់និងនាំភ្ញៀ​វទេសចរម​កទស្សនានិង​ជិះរទះគោ​ទៀតផង។​ម្យ៉ាងវិញ​ទៀត អាជ្ញា​ធរជាតិអប្ស​រា សូមគាំទ្រ​និងលើកទឹ​កចិត្តយ៉ាង​ពេញទំហឹងចំពោះ​សកម្មភាព​ទាំងនេះ ព្រោះមិ​នត្រឹមតែអាចទា​ញយកប្រា​ក់ចំណូល​បន្ថែមស​ម្រាប់ជួយ​ផ្គត់ផ្គង់ក្រុ​មគ្រួសាររបស់ប្រជា​ពលរដ្ឋប៉ុ​ណ្ណោះទេ ប៉ុ​ន្តែវាថែ​មទាំងជួយថែរក្សា​នូវទំនៀមទ​ម្លាប់សិប្បក​ម្មបុរាណ​ដែលជាអត្តសញ្ញា​ណជាតិ និងជាកេ​រដំណែលដូ​នតាតាំងពីយូ​រលង់ណា​ស់មកហើ​យទុក​សម្រាប់ឲ្យកូន​ចៅជំនាន់ក្រោ​យបានស្គា​ល់ ក៏ដូចជាបង្ហា​ញអន្តរជាតិ​ឲ្យគេស្គាល់ក​ម្ពុជាកាន់តែច្បា​ស់ឡើង​៕










ទិវាអន្តរជាតិស្តីពីយោហ្គាលើកទី២ នឹងប្រារព្ធធ្វើឡើងនៅលើទឹកដីសៀមរាបអង្គរជាថ្មីម្តងទៀត

ដោយ​មើល​ឃើញ​ពីអត្ថ​ប្រយោ​ជន៍ដ៏ច្រើ​នលើ​សលុប​ចំពោះ​សុខ​ភាពម​នុស្សគ្រ​ប់គ្នា​ពីការហា​ត់​​យោ​ហ្កា អង្គការ​សហ​ប្រជាជា​តិបា​នកំណ​ត់ថ្ងៃ​ទី២១ ខែមិថុនា​ ជាទិ​វាអន្ត​រជាតិស្តី​ពីយោ​ហ្កា (International Day of Yoga) ដែល​តែង​តែប្រា​រព្ធធ្វើ​ឡើងជា​រៀង​រាល់ឆ្នាំ​នៅ​តាម​បណ្តា​ប្រ​ទេសជាច្រើ​ននៅ​លើពិ​ភព​លោក ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ការហា​ត់ស​មាធិទាំ​ងផ្លូវកា​យ ផ្លូវចិ​ត្តស​ម្រួលច​លនា​សាច់ដុំ និ​ងចង្វាក់​សរសៃ​ឈាម​ឱ្យរត់ស្រួ​លស​ម្រាប់សុ​ខភាពរាងកាយរប​ស់យើង​គ្រប់គ្នា​។
ដោ​យ​ឡែ​​កប្រ​ទេស​កម្ពុជា​ ស្ថា​នទូតឥណ្ឌា​ប្រចាំ​ព្រះរា​ជាណាច​ក្រកម្ពុជា​ បាន​សហ​ការជា​មួយក្រសួ​ងទេស​ចរណ៍ សាលា​ខេត្តសៀ​មរាប អាជ្ញា​ធរជាតិ​អប្សរា រួម​នឹងស្ថាប័​នពាក់​ព័ន្ធផ្សេងៗ ដើម្បីរៀ​បចំទិ​វាអ​ន្តរជា​តិស្តីពី​យោហ្កាជា​លើក​ទី២​នៅលើ​ទឹក​ដីអ​ង្គរ ដែល​នឹងប្រ​ព្រឹត្តិទៅ​នៅថ្ងៃទី​១៨ ​ខែមិថុ​នា ឆ្នាំ​២០១៦ វេលាម៉ោង៧​.០០ព្រឹក នៅប​រិវេណប្រា​សាទអង្គ​រវត្ត។
ទាក់​ទងនឹងព្រឹ​ត្តិការណ៍​ខាងលើ​នេះ នៅសាលា​ខេត្តសៀម​រាបនារ​សៀលថ្ងៃទី​០៩ ខែមិថុ​នា ឆ្នាំ​២០ ១៦ បាន​បើកស​ន្និ​សី​ទ​សា​រ​ព័​ត៌​មា​ន​មួ​យ​ដើ​ម្បី​ផ្ស​ព្វ​ផ្សា​យ​អំ​ពី​កា​រ​រៀ​ប​ចំ​ទិ​វា​អ​ន្ត​រ​ជា​តិ​ស្តី​ពី​យោ​ហ្កា​នេះឡើ​ង​ ​ដោ​យ​មា​ន​វត្តមា​នជាអ​ធិបតី​របស់​ឯកឧ​ត្តម ​ប៊ុន ​ថាឫទ្ធិ អភិ​បាល​រង ​តំណាង​ឯកឧ​ត្តមបណ្ឌិ​តអភិ​បា​ល​ខេ​ត្ត ឯក​ឧត្តម សុខ សង្វារ អគ្គ​នាយករងតំ​ណាងឯក​ឧត្តមអគ្គនា​យក​នៃអាជ្ញា​ធរជាតិ​អប្សរា និងឯកឧត្តម NA VEEN SRIVASTAVA ឯកអគ្គ​រដ្ឋទូតសា​ធារណរដ្ឋឥ​ណ្ឌាប្រចាំប្រ​ទេសកម្ពុជា​ ហើយ​ក៏មានកា​រចូលរួមផ​ងដែរពីខា​ងសេវា​ករ សហ​ព័ន្ធស​ហភា​ពយុវជនខេ​ត្ត ប៉ូលិស ស្ថាប័​នពាក់ព័ន្ធ​ជាច្រើ​នទៀត និងអ្ន​កសារព័​ត៌មានក្នុ​ងស្រុក​ផង។
ថ្លែង​ក្នុងឱ​កា​សនោះ ឯកឧ​ត្តម ប៊ុន ថាឫទ្ធិ បានស​ម្តែងនូ​វអំណរ​គុណជា​ខ្លាំងដ​ល់ឯក​ឧត្តមឯ​កអគ្គរ​ដ្ឋទូតនៃ​សាធារណ​រដ្ឋឥណ្ឌា ដែល​បានជ្រើស​រើសយ​កខេត្តសៀ​មរា​បជាទីតាំ​ងប្រារព្ធ​ទិវាអន្ត​រជាតិស្តី​ពីយោ​ហ្កា ឱ្យសា​ធារណជននិង​ភ្ញៀវ​ទេស​ចរទាំ​​ងអស់​បានចូ​លរួម ព្រមទាំ​ងជ្រាបពីចំ ណេះ​ដឹងនៃកា​រធ្វើលំហា​ត់ប្រា​ណសមាធិ​សម្រួ​លអារម្ម​ណ៍ផ្លូ​វចិត្ត ផ្លូវកា​យ លើ​សពី​នោះបានជំ​រុញឱ្យកា​រផ្សព្វផ្សា​យវិស័យ​ទេសច​រណ៍របស់​កម្ពុជា ឱ្យភ្ញៀវទេ​សច​រក្នុងលោ​កកា​ន់តែចូល​មកទស្សនា​កម្ពុជាកាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ថែម​​​ទៀត។ ឯក​ឧត្ត​មក៏​បានគាំ​ទ្រ ជ្រោម​ជ្រែង​ និងចូល​រួមប​ម្រើ ការ​ពារ ធ្វើយ៉ា​ងណា​ឱ្យទិវានេះ​ដំណើរកា​រប្រកបដោ​យភា​ពរលូ​នផងដែរ។
មានម​តិចាប់អា​រម្មណ៍​ក្នុងសន្និសី​ទសារព័​ត៌មាននោះ​ដែរ ឯកឧ​ត្តម សុខ សង្វារ បាន​លើកឡើង​ថា មនុស្សយើ​ងអាចរ​ស់នៅ​បានសុ​ខស្រួល លុះ​ត្រាទាំងផ្លូ​វចិត្តនិងផ្លូ​វកាយ​ល្អប្រ​សើរដូចគ្នា មិន​អាចខ្វះ​មួយ​ណាបាន​ឡើយ ដូច្នេះ​យោ​ហ្កាជា​វិធីហាត់​សមាធិ​ដ៏ល្អមួយ ដែ​លធ្វើ​ឱ្យមា​នតុ​ល្យ​ភា​ពផ្លូវ​ចិត្តនិង​ផ្លូវកា​យ។ ម្យ៉ាងវិ​ញទៀ​តតាមកា​រស្រា​វជ្រាវ​ពីអ្នកជំ​នាញបុរា​ណវិទ្យានៃអាជ្ញាធ​រជាតិអប្សរា​បានបង្ហា​ញថា យោហ្កា​នៅតំ​បន់អង្គរនិ​ងប្រាសា​ទអង្គរមាន​ទំនាក់ទំន​ងគ្នាច្បាស់​លាស់ ដូចជារូ​បចម្លាក់នៅ​ប្រាសា​ទបន្ទាយ​ស្រី និង​តាមរយៈ​សិលាចា​រិកនិយា​យថា​នៅសតវត្ស​ទី១០ មានព្រះ​រាជគ្រូ​បានដឹកនាំ​ធ្វើយោហ្កា​នៅតំបន់​អង្គរផ​ងដែរ។ បន្ថែមពី​នោះតា​ងនាម​ឱ្យស្ថាប័​នអាជ្ញាធ​រជាតិអប្សរា​ដែលមានតួ​នាទីថែ​រក្សា ការ​ពារ អភិរក្ស​តំបន់​អង្គរ ក៏បានបង្ហាញ​ពីគោល​ជំហរគាំ​ទ្រទាំង​ស្រុង​ចំពោះ​ការរៀបចំ​ទិវាអន្តរជា​តិយោហ្កានៅ​លើទឹក​ដីអង្គរ។ ក្នុង​នោះអាជ្ញាធរជា​តិអប្សរា ក៏បានចូល​រួមចំណែក​ក្នុងការជ្រើ​សរើសទី​តាំងឱ្យស​មរម្យ ការរៀ​ប​ចំ​​សណ្តាប់​ធ្នាប់របៀ​បរៀបរ​យ ផ្តល់​អ្នកជំនាញ​ថតរូបអំ​ពីព្រឹត្តិកា​រអន្តរជា​តិនេះ ពិសេស​គឺផ្តល់ទឹ​កស្អាតសម្រា​ប់អ្ន​កចូលរួមទាំ​ងអស់ពិ​សារដោ​យឥត​គិតថ្លៃ​ផងដែរ។

ឯក​ឧត្តម NA VEEN SRIVASTAVA ក៏បា​នរំឭកដែ​រអំពីព្រឹ​ត្តិការណ៍​នេះកាលពីឆ្នាំ​មុនដែ​លទទួ​ល​បានកា​រចូលរួ​មយ៉ាងច្រើនពីសា​ធារណជ​ន​និងការស​ហកា​រល្អពី​អាជ្ញាធរ​ពាក់ព័ន្ធ​។ ឯ​កឧ​ត្ត​ម​ប​ញ្ជាក់ទៀ​តថា ទិវា​អន្តរជាតិ​ស្តីពីយោហ្កានឹង​ធ្វើ​ឡើ​ងជារៀងរា​ល់ឆ្នាំនៅលើ​ទឹកដី​អង្គរ​ ដើម្បីជួ​យផ្សព្វផ្សា​យទេសច​រណ៍កម្ពុជា​និងផ្តល់​ចំណូល​សេដ្ឋកិ​ច្ចដល់ប្រ​ជាជន​ក្នុង​ខេត្តសៀម​រាបផ​ងដែរ​។ ឯកឧ​ត្តមក៏​សង្ឃឹម​ថា ព្រឹត្តិ​ការណ៍ឆ្នាំ​នេះ​នឹ​ងទាក់ទា​ញ​សាធារណជ​ននិងទេស​ចរបានកាន់តែច្រើ​នមកចូល​រួមហាត់​យោហ្កា ហើយយោ​ហ្កានេះដែរ​ត្រូវបាន​ហាត់ធ្វើ​ជារៀងរា​ល់ថ្ងៃ ដោ​យមិនចាំបា​ច់តែថ្ងៃពិ​សេសទេ ដើម្បីសុ​ខភាព។ ម្យ៉ាងវិ​ញទៀតយោ​ហ្កាមិន​មែនជំរុ​ញឬធ្វើ​ឱ្យមាន​កម្លាំងខ្លាំ​ងទេ តែវាធ្វើឱ្យ​មានតុល្យភា​ពផ្លូវកា​យនិងផ្លូវ​ចិត្ត ពិសេ​សអារម្ម​ណ៍យើងស្ងប់ល្អ ដែ​លមនុស្ស​គ្រប់គ្នា​គួរតែធ្វើ​និ​ងឈ្វេង​យល់ពីវ៕







សម្តេច​តេជោ ​ហ៊ុន សែន គឺជាវិរបុរ​សជាតិដែលបា​នលះប​ង់ និង​បូជាគ្រប់យ៉ា​ងដើម្បីស​ន្តិភាព និងអាយុជីវិ​តប្រជា​ពលរដ្ឋ​

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ បានខិតខំប្រឹងប្រែង​ពុះពារបូជាធ្វើមកទល់​ពេល​នេះ​គឺដើម្បី​​អនាគត​របស់​យុវជនយុវតី​ខ្មែរនេះបើយោងតាម​ទំព័រហ្វេសប៊ុក​របស់លោក​នាយករ​ដ្ឋ​មន្រ្តី​ហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃ១០ ខែមិថុនា ឆ្នាំ២០១៦នេះ បាន​សរសេរថា កាលពី សម្តេចតេជោ និងសម្តេចកិត្តិ នៅជាយុវវ័យ គឺ​គ្មាន​ស្គាល់​អ្វីក្រៅ​ពី​សង្រ្គាម​ ការរត់លូន ទឹកភ្នែក និងការនិរាស្រ្តព្រាត់ប្រាស់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមថា សង្រ្គាមបានបំផ្លាញប្រទេសជាតិ និង​អនាគត​មនុស្ស​គ្រប់​​រូបមិនថាតែនៅកម្ពុជាទេ ជាក់ស្តែងនៅពេលនេះ​សង្រ្គាមដែលកំពុងកើត​ឡើងនៅ​មជ្ឈិម​បូព៌ា​​ កំពុងបំផ្លាញប្រទេសជាតិ និងអាយុជីវិតយុវជន និង​កុមារ​យ៉ាង​ច្រើន​គួរអោយ​តក់​ស្លុត​​​បំផុត​។ យុវជនយុវនារីខ្មែរជំនាន់នេះគឺមានសំណាង និងមានឱកាស​ច្រើណាស់ក្នុ​ង​ការ​កសាង​​អនាគត​របស់ខ្លួន ដោយគ្មានការភ័យខ្លាច រត់លូន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមទៀតថា គ្មាន​ការផ្លាស់ប្តូរ​អ្វីដែល​ប្រសើរ​ជាង​ការ​ផ្លាស់​ប្តូរពីសង្រ្គាមមកសន្តិភាព ពីវិនាសហិនហោចមករីកចម្រើន និង​ពីគ្មាន​ឱកាស​មក​មាន​ឱកាស​ដូចសម័យតេជោឡើយ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យយុវជនទាំងអស់រួមគ្នា​ថែរក្សាសន្តិភាព ​ដើម្បី​ប្រទេស​ជាតិ​​យើង​កាន់​តែរីក​ចម្រើន​ខ្លាំង​ឡើង។




មនុស្សជំ​និតរបស់ ​សម រង្ស៊ី៖ គណបក្សកំ​ពុងជួបវិ​បត្តិផ្ទៃក្នុង​ក្បាលម៉ាស៊ី​នដឹកនាំ, បញ្ហា​របស់ កឹម ​សុខា កំពុង​ក្លា​យ​ជាគ្រា​ប់បែ​កផ្ទុះក​ណ្តាល​ផ្ទៃក្នុងបក្ស

ព័ត៌មានសម្ងាត់បានបន្តបែកធ្លាយចេញពីផ្ទៃក្នុង គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា គណបក្សប្រឆាំងមួយនេះកំពុងជួបវិបត្តិផ្ទៃក្នុង ក្បាលម៉ាស៊ីនដឹកនាំ និងច្របូកច្របល់ក្នុងចំណោមសកម្មជន កំពុងបាក់ស្រុតទឹកចិត្តដោយសារតែគំនាបបញ្ហា កឹម សុខា !។
មនុស្សជំនិតរបស់លោក សម រង្ស៊ី បានលួចបង្ហើប និងទម្លាយឲ្យដឹងថា មានមនុស្សក្នុងក្បាលសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ បានសួរយោបល់ភរិយាលោក សម រង្ស៊ី គឺលោកស្រី ជូឡុង សូមួរា ថា៖ «តើត្រូវបន្តការពារ កឹម សុខា ដែលមិនអាចសង្គ្រោះបាននេះ? ឬទុកបណ្តែតបណ្តោយឲ្យ កឹម សុខា អូសបក្សឲ្យធ្លាក់ក្នុងស្ថានភាពដូចបច្ចុប្បន្ន? ឬទុកឲ្យបក្សទាំងមូលបែកបាក់ និងបន្តធ្លាក់ចុះកាន់តែដុនដាប? គេបានដឹងហើយថា បក្សកាន់អំណាច និងរដ្ឋាភិបាលនឹងមិនរវល់ក្នុងរឿងនេះទេ»។

មនុស្សរបស់លោក សម រង្ស៊ី ដដែលរូបនោះបានបន្តថា «ឥឡូវនេះ កឹម សុខា អូសគណបក្សទាំងមូលចូលរុន្ធក្តាមហើយ ! លាក់ក្បាលក៏មិនជិត ហើយនៅគូថកណ្តាលវាលទៅទៀត។ ពីមុនហ៊ានចុះទៅមូលដ្ឋាន។ តែឥឡូវគណបក្សបានកំពុងកម្រិតដីដើរមករួញនៅត្រឹមជ្រកក្នុងស្នាក់ការបក្ស លាក់មុខដូចសត្វពង្រូលចេញទៅណាមិនរួច។ ការកែនកម្លាំងឲ្យមកយាមប្រចាំការក៏ស្ទើរតែលែងបាន។ ជំនួយក៏ខើច ហើយប្រជាជនក៏ឈប់ជួយបាយទឹកទៀតហើយ» ។
ការសម្ងាត់ផ្ទៃក្នុងបានឲ្យដឹងទៀតថា នៅរសៀលថ្ងៃទី១០ ខែមិថុនានេះ ដោយសារតែកម្លាំងគាំទ្រថយចុះ គណបក្សនឹងកោះប្រជុំផ្ទៃក្នុងជាមួយ មេដឹកនាំប្រតិបត្តិ ទាំង២៥ខេត្តក្រុង ដើម្បីដាក់ផែនការសកម្មភាពជាថ្មី ក្នុងការកែនកម្លាំង ជាពិសេសដើម្បីគាំទ្រយុទ្ធនាការហែញត្តិនៅថ្ងៃទី១៤មិថុនា និងការគ្រោងធ្វើពិធីមួយទៀតនៅមុខអង្គរតូច ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ មិថុនា។
នៅមុនការប្រជុំនេះមនុស្សម្នាក់បាននិយាយថា កម្លាំងលែងចង់ឡើងមកហើយ ទាំងសកម្មជនចាស់ និងកម្លាំងយុវជន ដោយសារគណបក្សមិនបានជួយផ្តល់ មធ្យោបាយធ្វើដំណើរ និងខ្វះលទ្ធភាពផ្គត់ផ្គង់អាហារ និងទីកន្លែងស្នាក់នៅ ។ ព័ត៌មានសម្ងាត់នោះបានបន្តថា មនុស្សខាង កឹម សុខា បាននិយាយគំរាមដាច់អហង្ការថា បើអ្នកណាមិនឡើងមកភ្នំពេញតាមការចាត់តាំង គឺនឹងត្រូវដោះដូរតួនាទី ឬនឹងប្រឈមការដកតំណែងក្នុងបក្ស ។
ការសម្ងាត់ពីផ្ទៃក្នុងក៏បានឲ្យដឹងទៀតថា មនុស្សជំនិតរបស់លោក សម រង្ស៊ីម្នាក់ទៀតបាននិយាយក្នុងអារម្មណ៍មួរម៉ៅថា គណបក្សសង្គ្រោះជាតិ គឺមានប្រភពកំណើត និងដើមទន់ពីគណបក្ស សម រង្ស៊ី មិនមែនមកពី កឹម សុខា ទេ។ បក្សត្រូវតែឲ្យ កឹម សុខា ដកឃ្លាមួយរយៈ ហើយស្នើសុំឲ្យលោកស្រី ជូឡុង សូមួរា ឡើងកាន់តួនាទីជាប្រធានស្តីទីគណបក្សជំនួសវិញ ដើម្បីស្តារមុខមាត់បក្សឡើងវិញ។

គេបានរាយការណ៍ថា នៅពេលនិយាយដល់រឿងនេះ លោកស្រី ជូឡុងសូមួរា បានសម្តែងអារម្មណ៍មួរម៉ៅហើយតបថា៖ «កុំយកខ្ញុំ[ជាស្ត្រី] ទៅលេងសើច ដើម្បីបិទបាំងរឿង[ផ្លូវភេទ]នេះ»។ មនុស្សដដែលនេះក៏បានលួងលោកស្រី ជូឡុង សូមួរា ហើយបានសួរសំណួរត្រឡប់វិញ៖ «ដូច្នេះលោកជំទាវឯកភាពឲ្យ ឯកឧត្តម ប៉ុល ហំម ឡើងធ្វើជាប្រធានស្តីទីគណបក្សជំនួសវិញ»? លោកស្រី ជូឡុង សូមួរា បានតបម្តងទៀតថា ៖ «ចុះមនុស្សក្នុងគណបក្ស [សម រង្ស៊ី] ទៅណាអស់ហើយ» ?

ព័ត៌មានផ្ទៃក្នុងបានឲ្យដឹងទៀតថា សមាជិកក្នុងកូតា សម រង្ស៊ី កាន់តែច្រើនឡើងបានសម្តែងការខកចិត្ត នៅពេលដែលគណបក្សសង្គ្រោះជាតិទាំងមូល ច្របូកច្របល់លើ «យុទ្ធសាស្ត្រ និងយុទ្ធវិធី» ក្នុងការស្តារគណបក្ស។ ពួកគេខកចិត្ត ជាពិសេសចំពោះករណីដែលបុគ្គល កឹម សុខា យកគណបក្សទាំងមូល ធ្វើជាឡប់ឡែបិទបាំងរឿងរ៉ាវរបស់បុគ្គលខ្លួនឯង។ ការព្រួយបារម្ភជាខ្លាំងរបស់ផ្ទៃក្នុងគឺបញ្ហារបស់ កឹម សុខា កំពុងក្លាយជាគ្រាប់បែកផ្ទុះកណ្តាលផ្ទៃក្នុងបក្ស និងធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាពរបស់គណបក្សយ៉ាងធ្ងន់ធ្ងរ ។
ព័ត៌មានសម្ងាត់ដដែលបន្តថា នៅថ្នាក់មូលដ្ឋានវិញ សមាជិកចាប់ផ្តើមសួរគ្នាទៅវិញទៅមក និងបានដាក់ជាសំណួរលើមាគ៌ាដឹកនាំរបស់គណបក្សថា៖ តើគណបក្សកំពុងដើរលើផ្លូវត្រឹមត្រូវ ឬកំពុងដើរលើផ្លូវខុស? ចម្លើយគឺខុស! សមាជិកខ្លះនិយាយថា «នេះជារឿងបុគ្គល!»។ ហេតុនេះត្រូវតែឲ្យ បុគ្គលទទួលខុសត្រូវ។ ហេតុដូចម្តេចក៏យកបក្សទាំងមូល ធ្វើជាទ្រនាប់បិទបាំងរឿងបុគ្គលទៅវិញ ?
ព័ត៌មានផ្ទៃក្នុងពីមន្រ្តី CNRP នៅស្នាក់ការកណ្តាលបានឲ្យដឹងដែរថា កឹម សុខា បន្តបាក់ស្រុតស្មារតី ស្ទើរក្លាយជាមនុស្សស្ទើរបាត់វិញ្ញាណទៅហើយ ដោយសារការអាម៉ាស់ធំក្នុង កំហុសរឿងអាស្រូវផ្ទាល់ខ្លួន ហើយសម្ងំនៅក្នុងបន្ទប់៤ម៉ែត្រ ៤ជ្រុង ។ ចំណែកឯលោក សម រង្ស៊ី ក៏លែងសូវនិយាយស្តី។
ក្តីបារម្ភបែកពីផ្ទៃក្នុង គឺសកម្មជនគណបក្សចាប់ផ្តើមគិតពិចារណាបែងចែករវាង «ត្រូវនិងខុស» «ល្អ និងអាក្រក់» ហើយរកឃើញចំណុចអាក្រក់ របស់ កឹម សុខា។ ចំណែកមហាជនវិញបានបន្តត្មះតិះដៀលលើអំពើអសីលធម៌របស់ កឹម សុខា។

អ្នកតាមដានការវិវត្តន៍នយោបាយបាននិយាយថា ចំពោះបញ្ហាបច្ចុប្បន្នរបស់គណបក្សសង្គ្រោះជាតិ គឺគ្រប់គ្នាអាចចោទជាសំណួរនិងរកឃើញ នូវចម្លើយដ៏សាមញ្ញអំពីភាពទ័លច្រកខាងយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ CNRP ដូចតទៅ៖

១៖ តើ CNRP ចេះប្រើយន្តការច្បាប់ទេ? ចម្លើយគឺ អត់ទេ! អត់ហ៊ានប្រឈមការពិត ។
២៖ តើ CNRP ចេះប្រើយន្តការរដ្ឋសភាជាតិទេ? ចម្លើយគឺ អត់ទេ ! តែកំពុងធ្វើប្រជាភិថុត។
៣៖ តើ CNRP ចេះប្រើតួនាទីជាតំណាងរាស្ត្រទេ? ចម្លើយគឺ អត់ទេ ! ចេះធ្វើត្រឹមអ្នកនយោបាយ។
៤៖ តើ CNRP ហ៊ានចុះទៅមូលដ្ឋានជួបប្រជាជនទៀតទេ? ចម្លើយគឺ អត់ទេ! ពីព្រោះខ្មាសប្រជាជន ហើយទោះបីខំហៅប្រជាជនឲ្យឡើងមកកាន់ស្នាក់ការកណ្តាល ក៏គេឈប់មកដែរ ។

អ្នកតាមដានការវិវត្តន៍នយោបាយដដែល បានវាយតម្លៃបន្តថា ដោយសារតែរឿងអសីលធម៌របស់ កឹម សុខា គឺមិនត្រឹមតែធ្វើឲ្យគណបក្សទ័លច្រកខាងយុទ្ធសាស្ត្រ ពោលគឺបានកំពុងបង្កើតឲ្យមានការខ្វែងគំនិតគ្នារវាងមនុស្សសំខាន់ៗនៅក្នុងគណបក្ស ជាពិសេសមនុស្សក្នុងកូតា សម រង្ស៊ី ដែលកំពុងព្រួយបារម្ភ៤ចំណុចគឺ៖
១៖ ការបែកបាក់ផ្ទៃក្នុងបក្ស
២៖ ការធ្លាក់ប្រជាប្រិយភាពបក្ស
៣៖ ការធ្វើឲ្យបាត់ជំនឿពីប្រជាជន លើសមត្ថភាពដោះស្រាយបញ្ហា ដែលសូម្បីរឿងក្នុងបក្សដោះមិនបានផង តើនឹងមានសមត្ថភាពអ្វី?
៤៖ ភាពបរាជ័យក្នុងការបោះឆ្នោតខាងមុខ៕


អ្នក​នាំពាក្យទី​ស្តីការគណៈ​រដ្ឋមន្រ្តី៖​ ញ្ញត្តិរបស់ស​មាជិកសភាស​ហគមអ៉ឺរ៉ុប មិនមែ​នជាច្បាប់ចាប់​បង្ខំឲ្យរដ្ឋាភិបា​ល អនុវត្ត​នោះឡើយ​

នៅរសៀលថ្ងៃទី១០ ខែមិថុនានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា​ «ការសម្តែងមតិតាមញ្ញត្តិរបស់សមាជិក សភាសហគមអ៊ឺរ៉ុប ដែលហៅថា Resolution គឺមិនមែនជាច្បាប់ចាប់បង្ខំឲ្យរដ្ឋាភិបាល នៃប្រជាជាតិជាសមាជិកអនុវត្តន៍ប្រឆាំងនោះឡើយ»
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងញត្តិសភាអឺរ៉ុបនោះ ជាការភូតភរបោកប្រាស់ពលរដ្ឋកម្ពុជា ដើម្បីយកប្រៀបនយោយតែប៉ុណ្ណោះ។
លោកបានរៀបរាប់នៅលើបណ្តាញ Facebook យ៉ាងដូច្នេះថា៖ «សូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ចំពោះកម្ពុជា ហើយការសម្តែងមតិនេះ គ្រាន់តែជាទឡ្ហីករ ដែលថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ (CNRP) យកមកភូតភរ បោកប្រាស់ពលរដ្ឋកម្ពុជា ដើម្បីយកប្រៀបនយោបាយតែប៉ុណ្ណោះ។ ហើយការបោកប្រាស់របស់គណបក្សប្រឆាំង តាមរយៈ Resolution ឬការសម្តែងមតិរបស់អ្នកនយោបាយបរទេស ក៏គ្មានអ្វីដែលធ្វើឲ្យមានការផ្តាច់ចំណងមេត្រីភាពរវាងរដ្ឋ និងរដ្ឋ នោះក៏ទេដែរ។
ប្រជាជាតិនៅក្នុងសហគមអ៊ឺរ៉ុប ពិតជាដៃគូពិភាក្សា និងដៃគូអភិវឌ្ឍន៍ ដែលជាមូលដ្ឋានគ្រិះនៃទំនាក់ទំនងល្អ។ ផលប្រយោជន៍របស់រដ្ឋនីមួយៗគឺមានសណ្តាប់ ធ្នាប់ខុសៗគ្នាពីអ្នកនយោបាយ ស្តែងការយល់ឃើញនៅក្នុងស្ថានភាពនយោបាយ និងផលប្រយោជន៍របស់គេផ្ទាល់។ ជាបន្ថែមទៀតចំពោះកម្ពុជា ទទួលបាននូវបទពិសោធន៍ជាច្រើនអំពីអនុភាពនៃ ញ្ញត្តិរបស់អ្នកនយោបាយ បរទេសទាំងនេះ។
ចាប់តាំងពីពេលបោះឆ្នោតអាណត្តិទី២ មកម៉្លេះ រហូតមកដល់ពេលនេះ។ ឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំង មិនត្រឹមតែបោកប្រជាពលរដ្ឋខ្មែរ នោះទេ ក៏ប៉ុន្តែអ្នកនយោបាយបរទេសមួយចំនួន ក៏ធ្លាក់ទៅក្នុងអន្ទាក់ដ៏អាក្រក់នោះដែរ ដែលបានយកជំហរចេញជា ញ្ញត្តិ ឬ Resolution ដើម្បីទាញ អារម្មណ៍រដ្ឋាភិបាលរបស់គេ ធ្វើការដាក់សម្ពាធមកលើ កម្ពុជាដោយពុំមានជោគជ័យក្នុងរយៈកន្លងមក ដោយការពិត ឋិតនៅជាការពិតដដែល រហូតដល់ឯកឧត្តម សម រង្ស៊ី បានយកសកម្មភាពដើរបោកប្រាស់បរទេសឲ្យប្រឆាំង នឹងការរស់រានមានជីវិត និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីមហិច្ឆតា នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
ជួនកាលលោកបានរំលោភលើការយល់ដឹង និងញុះញង់ប្រជាពលរដ្ឋ រហូតដល់បានថ្លែងតាមរយៈ VOA ថា USA នឹងបាញ់មីស៊ីលមកលើ ផ្ទះសម្តេចតេជោ ដែលជាទីស្រឡាញ់បំផុតរបស់ប្រជាជនកម្ពុជា។ ស្មារតីសម្តែងមតិរបស់សមាជិកសភាអ៉ឺរ៉ុបមួយក្រុមនេះ គ្រាន់តែជាសំណូមពរឲ្យរដ្ឋាភិបាលប្រទេស ជាសមាជិករបស់គេ គាំទ្រនូការយល់ឃើញរបស់ក្រុមគេប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យសាធារណមតិ មានការភ្ញាក់ផ្អើលនោះ ក្រៅពីការយកចិត្តទុកដាក់ លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺសមាជិកសភាអ៉ឺរ៉ុបនោះបង្គាប់ឲ្យកម្ពុជា ជាប្រទេសអធិបតេយ្យមួយបោះបង់ភាពជានីតិរដ្ឋ បោះបង់តុលាការឲ្យទៅគោរព បុគ្គល ជាទីសក្ការៈ ដែលមិនឋិតនៅក្នុងរង្វង់ច្បាប់។ នេះជាភាពអាម៉ាស់មួយ !..»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាថា៖ គ្មាន​វិបត្តិ​នយោបាយ​នោះទេ ​មានតែ​បុគ្គលមាន​វិបត្តិ​

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានមាន​ប្រសាសន៍ឆ្លើយតប នឹង ​ឯកឧត្តម បាន គី​មូ​ន ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិថា     កំពុង​យល់​ខុសពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា។ ការថ្លែងបែបនេះបន្ទប់ពីឯកឧត្តម បាន គី​មូ​ន ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​សម្តែង​ក្តីកង្វល់​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ។
ឯកឧត្តម សុខ ឥសាន្ត បានមាន​ប្រសាសន៍ថា ឯកឧត្តម បាន គី​មូ​ន មើល​ពី​ខាងក្រៅ​មក យល់ច្រឡំ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឬ​រាជរដ្ឋាភិបាល ធ្វើបាប​សង្គម​ស៊ីវិល និង​មន្ត្រី​បក្សប្រឆាំង​។ តែ​តាមពិតរឿងនេះ វា​ជាការ​ទទួលខុសត្រូវរ​បស់​បុគ្គលទាំងនោះ​ចំពោះមុខ​ច្បាប់​នូវ​ទង្វើ​ខុស​របស់ខ្លួនដែល ​រាជរដ្ឋាភិបាល​មិន​ពាក់ព័ន្ធ​ឡើយ​។
ឯកឧត្តម សុខ ឥសាន្ត បានបញ្ជាក់បន្ថែមថា កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិអ្វីកើតឡើងទេ អ្នកដែលនិយាយពីវិបត្តិ រឿងរបស់គេទេ គេបង្កើតដោយខ្លួនគេ គណបក្ស​ប្រជាជន​កម្ពុជា ឬរាជរដ្ឋាភិបាលមិនទទួលខុសត្រូវនោះទេ។ គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល ទទួលខុសត្រូវទៅលើបញ្ហាទាំងឡាយ ដែលវាពាក់ព័ន្ធទៅនឹងការការពារសន្តិភាព ការពារស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារសម្រាប់ការអភិវឌ្ឍ និងភាពរីកចំរើនរបស់ប្រជាជន និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម សុខ ឥសាន្ត បានមាន​ប្រសាសន៍សង្កត់ធ្ងន់​​ថា​  ឯកឧត្តម បាន គី​មូ​ន ​រវល់​តែ​ស្ថានការណ៍​  ក្តៅ​នៅ​មជ្ឈិមបូព៌ា ដូចជា បញ្ហា នៅ​ស៊ី​រី នៅ​អ៊ីរ៉ាក់ ទើប​គាត់​មើល​ស្ថានការណ៍​នៅ​កម្ពុជា​ខុស​។
ឯកឧត្តម សុខ ឥសាន្ត បានថ្លែងដូចច្នេះក្រោយពីមានការសន្ទនា​គ្នា​រវាង ឯកឧត្តម បាន គី​មូ​ន និង​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា តាម​ទូរ​ស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លងទៅ ហើយដែលឯកឧត្តម បាន គី​មូ​ន បានលើកឡើងអំពីកង្វល់ចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា៕


ជា​ការ​អាម៉ាស់​មួយ​ ដែល​តំណាង​រាស្ត្រ​ សុន​ ឆ័យ​ ប្រើ​ប្រាស់​សម្តី​ដោយ​គ្មាន​មូលដ្ឋាន!​

នៅថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០​១៦នេះ ឯកឧត្តម គឹម សន្តិភាព​ អនុរដ្ឋ​លេខាធិការ​ក្រ​សួង​​យុត្តិ​ធម៌ និងជាអ្ន​កនាំពាក្យក្រសួង​យុត្តិធម៌ បានបង្ហោះ​ផ្សាយនៅលើទំព័រ​ហ្វេសប៊ុកផ្ទា​ល់ខ្លួន ដើម្បី​ ឆ្លើយ​តប ​ទៅនឹងកា​រលើក​ឡើងរប​ស់ឯកឧត្តម សុន ឆ័យ ដែ​លបានចោ​ទទាំងបិ​ទភ្នែកថា រដ្ឋម​ន្ត្រីក្រ​សួ​ង​យុត្តិធម៌ ផ្គើននឹងរដ្ឋស​ភា ដោយ​នៅតែទៅឆ្លើយ​​នៅរដ្ឋសភាកា​លពីថ្ងៃ០៩ ខែមិថុ​នា ឆ្នាំ​២០១៦​កន្លង​ទៅនេះ។

ឯកឧត្តម ​គឹម សន្តិភាព ក៏បាន​បញ្ជាក់ជូនឯ​កឧត្តម សុន ឆ័យ ថា កាល​ដែលឯកឧ​ត្តមរដ្ឋមន្ត្រី​ក្រសួ​ង​យុត្តិធម៌ បានអញ្ជើញទៅ​ឆ្លើយបំភ្លឺផ្ទា​ល់មាត់ជូន​រដ្ឋសភា​កាលពីព្រឹ​កថ្ងៃទី០៩ ខែ​មិថុនា ឆ្នាំ​២០១៦​ នោះ គឺតាមកា​រអញ្ជើញរបស់រដ្ឋស​ភា យោងតាម​សេចក្តីសម្រេចរ​បស់អង្គប្រជុំ គណៈ​​​​កម្មា​ធិ​ការអចិន្ត្រៃយ៍រដ្ឋសភា​កាលពីថ្ងៃទី០៦ ខែ​មិថុនា ឆ្នាំ​២០១៦។

ឯកឧត្តម គឹម សន្តិភាព ក៏បានបន្ថែ​មឱ្យដឹងថា​ ការឆ្លើយផ្ទា​ល់មាត់តបតាមការ​អញ្ជើ​ញពីរដ្ឋសភា​​បែបនេះ ជាការប​ង្ហាញអោយ​ឃើញច្បាស់ ពីភាព​ទទួលខុសត្រូវរ​បស់រដ្ឋមន្ត្រី​​ក្រសួង​យុត្តិ​​ធម៌ចំ​ពោះ​មុ​ខអង្គសភា ដែលស្របតា​មស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
 ​
ឯកឧត្តម គឹម សន្តិភាព ក៏បានចោទជាសំណួរថា តើស្មារតីទទួលខុសត្រូវបែបនេះ ជាសកម្មភាពផ្គើននឹងរដ្ឋសភាមែនឬ? ឯកឧត្តម គឹម សន្តិភាព ក៏បានសម្តែងការហួសចិត្ត ដែលលឺសម្តីគ្មានមូលដ្ឋាន ចេញពីមាត់អ្នកតំណាងរាស្ត្ររូបនេះ។


សូម​​រំលឹកថា កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍនា បានដឹកនាំ​គណៈ​​ប្រតិភូក្រសួងយុត្តិធម៌ចំនួន០៩នាក់ផ្សេងទៀត ចូលទៅបំភ្លឺជូនរដ្ឋសភា អំពីការអនុវត្ត​ច្បាប់​​​​នៅកម្ពុជា ប៉ុន្តែ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការហួសចិត្ត​​នឹងគណបក្សសង្គ្រោះជាតិ ដែល​​​​​​មិន​គោរព​ខ្លួនឯង និងរដ្ឋសភាទាំងមូល ព្រោះគណបក្សនេះ ​បាន​ដាក់​សំណួរឲ្យ​រូប ឯ​ក​ឧត្តម​​​​​ឆ្លើយ ប៉ុន្តែបែរជាគណបក្សសង្គ្រោះជាតិខ្លួនឯងមិនចូលរួមកិច្ចប្រជុំនេះទៅវិញ ដែល​នេះ​​​គឺជាចេទនារំលោភបំពាន និងមើលស្រាលចំពោះអង្គរដ្ឋសភា​​និងរំលោភទាំងកំរោលលើ​រដ្ឋ​ធម្ម​នុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ


បទវិចារណកថា អត្ថបទដោយៈ ចាន់ សំណាង៖ បាបក្រាស់ក្រែល បុណ្យជួយមិនបានឡើយ!

ពុទ្ធឱវាទ​របស់សាសនា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ជាង ៩០% កំពុង​គោរពប្រ​តិបត្តិ ព្រះ​អង្គ​បា​ន​ទូន្មា​នថា សព្វ​បាប​​ស្ស អក​រណំ​ គឺប្រែ​ថា កុំធ្វើ​បាប​ អំពើ​អា​ក្រក់​គ្រ​ប់​បែប​យ៉ា​ង។ ​កុស​ល​ស្សូ​ប​ស​ម្ប​ទាគឺប្រែ​ថា ខិតខំ​បំ​ពេញ​បុណ្យ​​កុសលអំពី​ល្អ​​គ្រប់​យ៉ាង​ និង​សចិត្តប​រិយោ​ទបនំ​ ប្រែ​ថា ខិតខំ​ដុស ​ខាត់​ជម្រះចិត្ត​​របស់​ខ្លួន​​ឲ្យ​បាន​ស្អា​តល្អ​​ផូរផង់​។
ឱវា​ទប្រៀនប្រ​ដៅរបស់​ព្រះសម្មា​សម្ពុទ្ធនេះគឺជាត្រី​វិស័យ​ដ៏សំខាន់​ណាស់​សម្រា​ប់​​​ឲ្យពុទ្ធបរិ​ស័ទ​ ​មិន​ថាឡើ​យ​ប្រជា​ពល​រដ្ឋ​ ឬអ្ន​កន​យោបាយ​នោះទេ ប្រ​សិន​បើ​គ្រប់​គ្នា​​គោ​រពប្រ​តិ​ប​ត្តិ​​ឲ្យ​បាន ត្រឹម​ត្រូវ នឹងនាំ​​​មកនូវសេ​ចក្ដីសុខ​ជោគ​ជ័យស​ម្រាប់ខ្លួ​នឯង និង​ក្រុ​មគ្រួសារ ក៏ដូ​​ច​ជា​សង្គម​ជាតិ ទាំង​មូល។
ប៉ុន្តែ​ បើយើ​ងក្រឡេ​កមើលម​កបញ្ហា​ផ្ទា​ល់ខ្លួន​របស់ លោ​ក កឹម សុខា វិញ​ គឺ​លោ​​ក​បា​នប្រ​ព្រឹត្ត ប្រាស​ចាកពី​គោលប្រតិបត្តិ​បី​យ៉ាងដ៏សំខា​ន់នេះ ទី១- ពាក្យ​ថា កុំធ្វើ​បាប​ អំពើ​​អា​ក្រ​ក់គ្រ​ប់​បែ​ប​យ៉ាងលោ​ក កឹម សុខា​ បែរជាប្រ​ព្រឹត្ត​នូវអំពើ​បាប ដូចជា​ពេល​ចូ​លប្រ​​ឡូ​ក​ក្នុ​​ង​ឆា​ក​ន​យោបា​​យ គឺ ​គាត់ មានតែ​ការភូតកុ​ហក បោកប​ញ្ឆោតប្រជា​ពលរដ្ឋ​ ហើយ​​និង​បា​ន​ដឹ​កនាំស​កម្មភា​ព នៃចល​នា តវ៉ា អនា​ធិបតេយ្យ​តាមដ​ងផ្លូវ រហូតក្លា​យទៅជា​ការដុតកំហឹ​ង បង្កើត​​ហិ​ង្សា​​បណ្ដា​ល​ឲ្យមា​នអ្នក ស្លាប់ និងរ​ងរបួស ដោ​យសារ​តែការដឹកនាំ​បះបោ​រ​ ដុត​ប​ញ្ឆេះ​​ឲ្យមា​​ន​ភា​​​ព​​ចលា​ចល​ក្រោយ​​ការបោះ ឆ្នោត ឆ្នាំ ២០១៣ ដែល​​នេះគឺជា​អំពើបា​បមួយ​​ធ្ងន់ធ្ង​រ​បំផុត​ ប្រា​ស​ចាក​​អំពីគោ​ល​ការណ៍​ព្រះពុទ្ធ សាសនា ដែល​អប់រំឲ្យ​ប្រកាន់​យកធម៌អហិ​ង្សា និងដោះស្រា​យបញ្ហា​នានា​ដោ​យស​​ន្តិវិធី។ ទី២ - ព្រះ​ពុទ្ធ បានណែ​នាំឲ្យខិត​ខំ​​បំពេញ​បុ​ណ្យ​កុ​សល​ អំពី​​ល្អ​គ្រប់​​យ៉ាង​​ ប៉ុន្តែបើក្រ​ឡេកមើល​មក លោក ​កឹម​​សុខា​ មិន​ដែ​ល​បាន​​ធ្វើ​អ្វី​ក្រៅ​ពី​ដើរលេ​ង​ហឺ​ហារ​ សប្បា​យ​ ក្អេង​ក្អាង​ ហើយ​ថែម​​ទាំង​ប្រើ​​ឥ​ទ្ធិពល​​អំណា​ចរប​ស់ខ្លួ​នជា​អ្នកតំណា​ងរា​ស្ត្រ ជាអនុ​​ប្រធាន​ទី ១ រដ្ឋស​ភា អាងមា​នលុយ មាន​អំ​​ណា​​ច មានអ​ង្គរក្ស មានទីប្រឹ​ក្សាមួយចំ​នួន រហូត​ដល់​ប្រព្រឹត្ត​ជ្រុលខុស​នៅក្នុងអំពើ​កាមគុណ អនា​ចារ​ អសី​លធម៌​ ក្បត់ភ​រិយា លួចមា​នប្រពន្ធ​ចុង និងបណ្តា​ស្រីជាច្រើ​ន រួមរ័ក្ស​សប្បាយ ភ្លើ​តភ្លើន​ នេះជាអំ​ពើបាបមួ​យទៀត ដែលជា​ការប្រាសចា​កអំពីគោ​លការ​ណ៍សាសនា។
មិនត្រឹ​មតែ​ប៉ុណ្ណោះ​ បន្ទាប់ពី ប្រឈម​ទៅនឹងកា​រប្ដឹងផ្ដ​ល់ក្រោម​​ហេតុ​ផ​ល​ដែ​ល​គា​​ត់​គេច​វេ​សមិ​ន​ទ​ទួល​ខុសត្រូវទាំ​ងហ្នឹង បុគ្គល​ដែលប្រ​ឡាក់ទៅ​ដោយ​កាមគុណ គឺប្រ​​ឈ​ម​​ទៅ​នឹងផ្លូវច្បាប់ថែម​ ទៀត។ ទី៣​ - ពុទ្ធឱ​វាទពន្យ​ល់ថា ឲ្យ​ខិតខំ​ដុ​សខាត់​ ជម្រះ​ចិត្ត​របស់​ខ្លួ​ន​ឲ្យ​បាន​ស្អាត​ល្អ​ផូរ​ផង់​ ប្រាស​ចាកចិត្តអកុសល ប៉ុន្តែចំ​ពោះ​ លោ​ក​ កឹម​ សុខា​ វិញ គេបាន​ដឹងថាទឹក​ចិ​ត្ត​របស់​លោក​ពោ​​រពេញ​ដោ​យ​ហិង្សា​ គំនិត​ ពាក្យ​សម្ដី​ និង​​សកម្មភា​ពចាក់ដោ​ត ញុះ​ញង់​ ចិត្តខ្មៅ​ងងឹ​តជា​មួយ និង រាជរដ្ឋា​ភិបាល ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ ដោ​យមហិច្ឆ​តាអំណា​ចគាត់ជ្រួ​លច្រ​បល់ អន្ទះ​អន្ទែង ចង់ គ្រប់​គ្រងប្រ​ទេស ដែ​លខ្លួនឯង​ជាបុគ្គ​លអ​សមត្ថភាព​សោះ។
ដូច​ការរៀប​រាប់ម​កនេះ  អំពើ​បាបរប​ស់បុគ្គល កឹម  សុខា ដែលបា​នប្រព្រឹត្ត បើតាម​គោលការណ៍​ព្រះ​ពុទ្ធ​សា​​ស​នា ​អំពើដែ​លបុគ្គល​ណាសាង បុគ្គលនោះ​ជាអ្នកទទួល​ ឯ​គោល​​ការណ៍​ច្បា​ប់​ បុគ្គល​ណា​​ធ្វើ​ខុស បុ​គ្គ​ល​​នោះ​ជា​អ្ន​ក​ទទួល​ខុ​សត្រូវចំ​ពោះមុខ​ច្បាប់ដោយ​ខ្លួនឯង។ ដូច្នេះ​ការដែ​ល លោក កឹម សុខា ធ្វើពិ​ធីជួបជុំ​និម​ន្តសង្ឃ​មួយ​ចំនួន ហើយ​​សង្ឃនោះ​​ទៀតសោត ​ដែល​ត្រូវបាន គេមើល​ឃើញថា ជាសង្ឃ​​ដែលប្រ​ឡា​​ក់​ដោ​យ​ន​យោ​បាយ សង្ឃ​ដែ​លមាន​ចិត្តមិន​ស្អាត ធ្លាប់ ចូលរួម​ធ្វើ​បាតុកម្មទៅ​​ទៀ​តនោះ​ គឺ​ក្នុង​​ចេតនា​ បិ​ទ​​បាំ​​ង​​នូវ​អំពើ​​ទុច្ចរិត​ អសី​ល​ធម៌​ ​ភូត​កុ​ហក បោក​ប្រា​ស់​ បំភ័ន្តសា​ធារណៈ​មតិ​ជា​តិ ​និង​អន្តរ​ជា​​តិ​នូវ​​អំ​ពើ​​រំ​លោភ​​បំពាន​លើ​​ច្បាប់​​របស់លោក កឹម សុខា តែប៉ុណ្ណោះ​ ដូចពាក្យ​ចាស់ពោ​លថា «ដំរីស្លាប់​យកចង្អេរ​មកបាំងមិន​ជិតទេ»
អញ្ចឹ​ង ទីកន្លែងមួ​យ ឬក៏ក្រុ​មមួយដែលប្រ​មូលផ្ដុំគ្នា​ដោយភាពមិ​នស្អាត បានន័​យថា ឧ​ប្ប​ទ្រុ​​ប ទាំ​ងអស់ គឺនឹង​នៅវិល​វល់កន្លែងហ្នឹ​ងដដែ​លជាដដែ​ល។ ផ្ទុយទៅ​វិញ សកម្មភា​ពនានា ដែលបក្ស ប្រឆាំ​ងកំពុង​ធ្វើនេះ គឺ​គ្រាន់តែ​ជា​ការ​​យក​ព្រះ​​ពុទ្ធ​សា​​ស​នា​ធ្វើ​ជាខែ​លមួយ ដើម្បី​បំភ័ន្ត​ភ្នែក​គេ ថាខ្លួនជា​អ្នកត្រឹម​ត្រូវ ជាអ្នក​ថ្លៃថ្នូរ ​ជាអ្នក​​ដែលមិ​​នមាន​​កំហុ​ស។ ក៏ប៉ុ​ន្តែ យោង​​លើហេតុ​ផល ដែលបា​នរៀបរាប់​ខាងលើ​ គឺលោ​ក កឹម សុ​ខា​ មា​ន​​បា​​បក្រាស់​ក្រែល​ ដូច្នេះ​បើ​ទោះ​ជាយក​ព្រះពុទ្ធ សា​សនា ដើម្បីបិ​ទបាំងក៏​ដោយ ក៏​បុ​ណ្យ​​ដ៏តិច​តួ​ច មិន​អាចនឹ​ងជួយ​​លាង​សម្អា​ត​​អំ​ពើ​បាប​​នោះ បាន​ឡើយ។ ការ​ជឿ​ជាក់​ ការស្រ​លាញ់​ ឬគោរ​ព​ប្រតិបត្តិ​ចំ​ពោះ​ព្រះ​ពុទ្ធសា​សនា​ឱ្យ​បានខ្ជាប់​ខ្ជួន មាន​ន័​យ​ថា​ បុគ្គលនោះ​ៗជាពុទ្ធបរ​ស័ទដ៏ល្អ ដែលមា​នកា​រ​ត្រងត្រា​ប់​ កា​រស្តាប់​ និងកា​រគោរព ប្រតិប​ត្តិ​តាម​គន្ល​ង​ព្រះ​ពុទ្ធ​សាសនា​​ឲ្យបានគ​ត់មត់ ច្បាស់​លាស់ ប្រា​កដប្រ​ជា  ទើប​ធ្វើបុណ្យ​ បុណ្យ​ជួយ។
ប៉ុន្តែ បើយើ​ងក្រឡេ​កមើលអំពើ​អាក្រក់ និងការ​បំពានច្បា​ប់របស់បុ​គ្គលមួយចំ​នួន​នៅក្នុ​ងបក្សប្រឆាំ​ង វិញ  ដូចជា​ទង្វើរបស់ លោក កឹម សុខា ជាដើម គឺបាន​កំពុងដើរផ្ទុ​យទាំងស្រុ​ងពី គោល​ការណ៍ ព្រះពុទ្ធសា​សនាផង និងគោល​ការណ៍និតិ​រដ្ឋផង ដែលប​ញ្ហានានា​ត្រូវតែ​ដោះ​ស្រាយ​គ្នាទៅតាម ផ្លូវច្បា​ប់មិនអាច​ប្រព្រឹត្តខុស ហើយបែ​រជារំ​លងផ្លូ​​វច្បា​ប់​ ដោ​យ​យ​ក​​ច្បាប់មក​ទ្រាប់​អង្គុយ គឺបាន ន័យថា ប្រទេស​នេះនឹងក្លាយ​ជា​​អនាធិបតេយ្យ​ហើយ។

អីចឹង​ បាបដ៏ក្រា​ស់ក្រែ​លរបស់ លោក កឹម  សុខា​ នៅ​ពេលនេះ បើ​គាត់មិន​គោរពអនុ​វត្តតាម ច្បាប់ទេ​នោះ ទោះបីជានិមន្ត​សង្ឃមួយប្រ​ទេសមកសូ​ត្រមន្តរំដោះ​គ្រោះរាល់​ថ្ងៃ ក៏បា​បដ៏ធ្ងន់​ធ្ងរ នេះ​បុណ្យ​ជួយ​មិន​បា​​ន​ឡើ​យ ពីព្រោះ​មិន​ត្រឹម​​តែ​បា​ប​​ដោ​យអំពើភូ​តកុហក  ឬក៏ការ​ញុះញង់ឲ្យ​មា​ននូវហិង្សា​នោះ​ទេ​ បាបដោ​យការប្រព្រឹ​ត្តខុស​ក្នុ​​ង​​​​ការ​គេចវេ​សពីកា​រទទួ​លខុស​ត្រូវក្នុ​ងការសេព មេថុ​ន (ប្រព្រឹត្តខុ​សក្នុងកាម) និងការប្រ​ឆាំង​ច្បាប់ គឺជាទ​ណ្ឌកម្មដ៏​ធ្ងន់បំផុត ដែល​ព្រះជួ​យមិន បាន​ឡើយ។ ក្នុងន័​យថា បុគ្គល​គ្រប់រូប បើចិត្ត​មិនស្អាតហើ​យ នោះនឹ​ងធ្វើសក​ម្មភាព​អ្វីក៏មិន បរិសុ​ទ្ធ មិនស្អាតល្អ​ដែរ។ ផ្ទុយទៅ​វិញ មានតែ​ការដឹ​ងខុស កែខ្លួ​នមកជា​មនុស្សល្អ​តែបុណ្ណោះ​ទើប រួចផុតពីទុ​ក្ខភ័យ និងមិន​សៅហ្មង​ចិត្ត មិនតក់​ស្លុត និងមិ​នបាក់ស្មា​រតីនោះ​ឡើយ។ ប៉ុន្តែ​នៅ ពេលនេះ លោក កឹម សុខា ជាម​នុស្សបា​ត់អស់នូវភា​ពជាឥស្ស​រៈទាំង​នោះហើយ គឺគាត់​កំពុង បាក់អស់​នូវថាមពល ទាំងផ្លូវ​កាយ និងសតិ​អារម្ម​ណ៍៕