Tuesday, August 29, 2017

(សូមទស្សនាវីដេអូ)៖ មណ្ឌលសម្រាប់​មនុស្សវ័យចាស់នឹង​មានវត្តមាន​នៅកម្ពុជានា​ពេលខាង​មុខដើម្បី​ជួយជន​ចាស់ជរាគ្មានទីពឹង

(សូមទស្សនាវីដេអូ)៖ ស្វែងយល់ពីជំហរ​នយោបាយសហ​រដ្ឋអាមេរិក! ប្រយ័ត្ន​អាមេរិក​ស៊ីបាយ ហៅខ្មែរ​ចេញលុយ!

ក្រសួងបរិស្ថានសម្របសម្រួលផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨

ប្រភិភូក្រសួងបរិស្ថាន ដឹកនាំដោយលោកស្រី ព្រុំ សុភី អនុរដ្ឋលេខាធិការ បានទទួលជួបក្រុមប្រតិភូនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក) នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ពិភាក្សាអំពីការបង្កើតក្រុមការងារដើម្បីកុមារនៅក្រសួងបរិស្ថាន។

សូមជម្រាបផងដែរថា កិច្ចពិភាក្សាបានដំណេីការផ្តោតជាពិសេសលេីយន្តការសម្របសម្រួលនិងផ្តល់យោបល់ជូន ក.ជ.ក លើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារក្នុងក្រសួង ស្ថាប័ននិមួយៗ។ ក្នុងជំនួបពិភាក្សានេះដែរ ក្រុមការងារក្រសួងបរិស្ថានក៏បានសម្របសម្រួលរៀបចំពិធីផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ ដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងក្រសួងបរិស្ថាន ដើម្បីជាទុនក្នុងការបញ្ជ្រាបបញ្ហាកុមារក្នុងការរៀបចំគោលនយោបាយ ផែនការ កម្មវិធី និងសកម្មភាពផ្សេងៗដើម្បីឧត្តមប្រយោជន៍ដល់កុមារ៕






កាសែត Cambodia Daily មិនដែលបង់ពន្ធសូម្បីតែមួយរៀលបែរជាចោទរដ្ឋាភិបាលទាំងបំពានថាបិទសិទ្ធិសេរីភាពសារព័ត៌មានទៅវិញ, តើទង្វើនេះត្រឹមត្រូវឬទេ?

នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីបំភ្លឺជាបន្ទាន់មួយជុំវិញការចោទប្រកាន់ទាំងបំពានរបស់កាសែតបរទេស The Cambodia Daily ថា «រដ្ឋាភិបាលកម្ពុជាកំពុងវាយប្រហារមកលើសេរីភាពសារព័ត៌មានតាមរយៈការចង់បិទស្ថាប័នរបស់អ្នកស្រី ដោយក្លែងអធិករណ៍ទៅជារឿងមិនបង់ពន្ធវិញ» ត្រង់ចំណុនេះអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសតាមរយៈលិខិតបំភ្លឺថា៖ «កាសែត The Cambodia Daily ដែលបាននិងកំពុង ដំណើរការអាជីវកម្មរហូតមកមិនបានគោរពកាតព្វពន្ធដារ និងបានប្រព្រឹត្តអំពើគេចវេសពន្ធរាប់ឆ្នាំ ដោយមិនប្រកាសបង់ពន្ធសូម្បីតែមួយរៀលណាសោះ បែរជាចោទរដ្ឋាភិបាលបិទសិទ្ធិសេរីភាពសារព័ត៌មានទៅវិញ, តើករណីនេះគឺជាបញ្ហានយោបាយដែលរាជរដ្ឋាភិបាលគម្រាមទៅលើសេរីភាពសារព័ត៌មានឬយ៉ាងណា?»

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់ម្ចាស់សារព័ត៌មាន The Cambodia Daily ឱ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងពង្រឹងការអនុវត្តច្បាប់ចំពោះរាល់ អ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន ក្នុងគោលដៅគ្រប់គ្រងប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមភាព និងបង្កើតនូវបរិយាកាសប្រកួតប្រជែងដោយ ស្មើភាពគ្នាក្នុងចំណោមអ្នកជាប់ពន្ធទាំងអស់។ ព្រមជាមួយនោះក៏បានរកឃើញថា កាសែត The Cambodia Daily ដែលបាននិងកំពុងដំណើរការអាជីវកម្ម រហូតមក មិនបានគោរពកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីពន្ធដារ និងបានប្រព្រឹត្តអំពើគេចវេះពន្ធរាប់ឆ្នាំ ដោយមិនប្រកាសបង់ពន្ធសូម្បីតែមួយរៀល ណាសោះ។ មិនតែប៉ុណ្ណោះថែមទាំងប្រមូលអាករលើតម្លៃបន្ថែម ដែលជាថវិកាត្រូវបង់ជូនរដ្ឋដោយអ្នកប្រើប្រាស់ យកទៅដាក់ ហោប៉ៅផ្ទាល់ខ្លួន ហើយចោទប្រកាន់មកលើរាជរដ្ឋាភិបាលខុសពីការពិតទៅវិញ»។

ខាងក្រោមនេះលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ៖





ទិវាអក្ខរកម្មជាតិ ៨កញ្ញា២០១៧ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «អក្ខរកម្មផ្សារភ្ជាប់ នឹងសហគមន៍»

យោងតាម ផែនការណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ ស្តីពីការចាត់តាំងរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០១៧ បានឱ្យដឹងថា ទិវាអក្ខរកម្មជាតិឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «អក្ខរកម្មផ្សារភ្ជាប់ នឹងសហគមន៍»។

ក្នុងការចាត់ចែងរៀបចំប្រារព្ធទិវានេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានចេញផែនការណែនាំ ក្នុងការរៀបចំ ទិវានេះដល់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី និងគ្រប់ខេត្តរួមសហការអនុវត្ត នូវចំណុចមួយចំនួន ធ្វើយ៉ាងណាជំរុញឱ្យការប្រារព្ធទិវានេះ ទទួលបានលទ្ធផលល្អប្រសើរ។

សូមអានផែនការណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ ដូចខាងក្រោម៖




(សូមទស្សនាវីដេអូ) លិខិតចំហរពីកម្ពុជា៖ សូមកុំក្លាយជាទ្រង់ ស៊ីសុវត្ថិ សិរិមតៈទី២

អភិបាលខេត្តសៀមរាប អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង អភិបាល​​ខេត្តសៀមរាប បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការចំណតរថយន្ត ប៉ែកខាងលិចក្រុងសៀមរាប ដោយមានចូលរួមពីលោក ទេព សំអាន អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហរិញ្ញវត្ថុ នៃក្រសួងការពារជាតិ លោក អភិបាលរង លោក ទូច សៀ អ្នកវិនិយោគចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាប លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព លោក លោកស្រី សហគ្រិន ពាណិជ្ជករ អាជីវករ ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរភ្ញៀវកិត្តិយសបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៥០រូប ។
លោក​ ឃឹម ប៊ុនសុង បានថ្លែងថា ដោយមានគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក​នាយករដ្ឋមន្រ្ដី ហ៊ុន សែន នោះជាបុព្វហេតុនៃការរីកចម្រើនសម្រាប់ខេត្តសៀមរាប លើគ្រប់វិស័យដែលកំពុងរួមចំណែកកសាងសេដ្ឋកិច្ច សង្គមជាតិ លើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់ តាមរយៈការជួយសម្របសម្រួល ការលើកទឹកចិត្ត និងកក្តាជម្រុញផ្សេងៗ ទៀតតាមការសង្កេតនូវសន្ទុះសេដ្ឋកិច្ចរបស់ខេត្ត ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយឃើញមានកំណើនប្រកបដោយសក្តានុពលឈាន ឡើងយ៉ាងខ្លាំងជីវភាពរស់នៅកាន់តែប្រសើរ និងសេវាផ្សេងៗ កាន់តែមានប្រសិទ្ធភាព និងសកម្មភាពផុសផុលទ្វេឡើងជារៀងរាល់ឆ្នាំ។
លោក ឃឹម ប៊ុនសុង បានបន្តថា ភាពលេចធ្លោ និងការបោះជំហានយ៉ាងនេះ គឺមានកត្តា៤យ៉ាងគឺ ទី១៖ កត្តាសន្តិសុខ គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយពេញបរិបូរណ៍លើផ្ទៃ ប្រទេសក៏ដូចជាក្នុងខេត្តសៀមរាបទាំងមូល ហើយ​ឈរលើមូលដ្ឋាននេះយើងនឹងបន្តពង្រឹងឲ្យកាន់តែ​បានប្រសើរឡើងថែមទៀតពីមួយ ថ្ងៃទៅមួយថ្ងៃ។
ទី២៖ កត្តាច្បាប់ ដោយផ្អែកលើមូលដ្ឋានច្បាប់ស្តីពីការគ្រប់​គ្រ​ងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឱ្យខេត្តសៀមរាប អនុវត្តស្របទៅតាម គោលការណ៍រដ្ឋបាលឯកភាពដើម្បីជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយកំណែទម្រង់ រដ្ឋបាលសាធារណៈបានផ្តោតជាសំខាន់ទៅលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសំដៅដល់ការកែលម្អគុណភាព នៃសេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការចូលរួម។ អាជ្ញាធរខេត្តក៏បានខិតខំប្រឹងប្រែ​ដើម្បីធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលគ្រប់ថ្នាក់ក្នុងដែន សមត្ថកិច្ចរបស់ខេត្ត បានដំណើរការទៅប្រកបដោយតម្លាភាព និង​មានគណនេយ្យភាពដែលជឿទុកចិត្តបាន។
ទី៣៖ កត្តាសម្បត្តិវប្បធម៌ ៖ ភាពសំបូរបែបនៃសម្បត្តិវប្បធម៌ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ ធម្មជាតិ ជាពិសេសប្រាង្គប្រាសាទអង្គ​ ​ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោកដែលធ្វើឱ្យខេត្តសៀមរាបទទួលបាននូវកិត្យានុភាពល្បីល្បាញហើយក្លាយជាទីតាំងរមណី​យ​ដ្ឋានទេសចរណ៍ដែលមានភាព ទាក់ទាញបំផុតលើពិភពលោក។
ទី៤៖ កត្តាអភិវឌ្ឍខេត្ត អាជ្ញាធរខេត្ត បានជម្រុញនូវការអភិវឌ្ឍន៍ខេត្ត តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ប្រឡាយ លូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ការពង្រីកប្រព័ន្ធទឹកស្អាត អគ្គីសនី ការបំពាក់ភ្លើងបំភ្លឺសាធារណៈ និ​ង​ការរៀបចំសួនសាធារណៈ ប្រកបដោយបរិស្ថានល្អជា បន្តបន្ទាប់ដើម្បីបម្រើដល់តម្រូវការចាំបាច់អប្បបរមាក្នុងលក្ខខ័ណ្ឌរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

នៅក្នុងពិធីសម្ភោធនោះផងដែរ លោកអភិបាលខេត្ត រួមនឹងគណៈអធិបតីបានប្រគល់ថវិការជូនប្រជាពលរដ្ឋ លោកតា លោកយាយ សិស្ស-និស្សិត យុវជន ដែលអ្នកចូលរួមក្នុងពិធីនោះចំនួនជាង៥០០នាក់ ក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ ៕







កីឡាករប្រដាល់កម្ពុជាលើប្រភេទទំងន់ ៦៣.៥ គីឡូក្រាម​ ដណ្តើមយកបាន​មេដាយមាស​ដំបូងលើប្រភេទ​កីឡាប្រដាល់​សេរីនៅ​ស៊ីហ្គេម​

យោងតាមការបង្ហោះផ្សាយក្នុងទំព័រ Facebook BTV NEWS ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កីឡាករប្រដាល់របស់កម្ពុជាលើប្រភេទទំងន់ ៦៣.៥ គីឡូក្រាម ឃីម ឌីម៉ា គឺដណ្តើមយកបានមេដាយមាសដំបូងលើប្រភេទកីឡាប្រដាល់សេរីនៅស៊ីហ្គេម ហើយបន្ទាប់ពីតតាំងជាមួយកីឡាករថៃ Chonlawit ទាំងប្រផិតប្រផើយជាខ្លាំងនៅពេលដែលការប្រកួតពីមួយទឹក ទៅមួយទឹក អ្នកទាំងពីរវាយមិនសំចៃដៃឡើយ។
Facebook BTV NEWS បានបន្តថា ក្រោយឆ្លងកាត់ការប្រកួតទាំង៣ទឹក អ្នកប្រដាល់កម្ពុជា ឃីម ឌីម៉ា អាចយកបានពិន្ទុ ២៩-២៨ លើកីឡាករប្រដាល់ថៃដើម្បីស្ពាយមេដាយមាសត្រឡប់មកទឹកដីកម្ពុជា។

សូមរំលឹកផងដែរថា សម្រាប់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្សិលម៉ិញ ឌីម៉ា បានផ្តួលកីឡាករហ្វីលីពិន Ryan Jakiri ឲ្យងើបលែងរួចដើម្បីជាទុនឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ៕

តើបងប្អូនបានស្គាល់តំបន់បេតិកភណ្ឌភ្នំត្បែងហើយឬនៅ ហើយតំបន់នេះមានអ្វីគួរឱ្យទាក់ទាញ?

បង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយចំណាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ២ម៉ឺន៥ពាន់ហិកតា (២៥.២៦៩,៤១) ដែលមានភូមិសាស្ត្រជាប់ស្រុកចំនួនបួន គឺស្រុកសង្គមថ្មី ស្រុកៃ គូលែន ស្រុករវៀង និងក្រុងព្រះវិហារ។

តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទឹកជ្រោះចំនួន៣ដំណាក់តាំងពីកំពូលរហូតជើងភ្នំ និងមានទេសភាពចំការចេករបស់ប្រជាពលរដ្ឋ តាមដងផ្លូវទៅកាន់ភ្នំត្បែងដែលមានកម្ពស់ជាង៤.៨០០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែងគឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា ទីសក្ការៈទាំងនោះរួមមាន ថ្មបីដុំជាដើម។
តើមានមូលហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាដាក់តំបន់ធម្មជាតិ ភ្នំត្បែងនេះទៅជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង?

មានមូលហេតុសំខាន់ៗយ៉ាងហោចណាស់ចំនួន៥ចំណុច ដែលរដ្ឋាភិបាលកម្ពុជាចង់បាននោះគឺ ទី១-ការការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍ របស់មនុស្សគ្រប់ជំនាន់ ទី២- ការកម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ នៃតំបន់ធម្មជាតិនេះ ទី៣- ការការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិ នៃតំបន់នេះសម្រាប់បម្រើដល់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន ទី៤- ការផ្តល់សេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងទី៥- ការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។

បច្ចុប្បន្នតំបន់បេតិកភណ្ឌភ្នំត្បែង បានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ជាពិសេសយុវជនក្នុងការកំសាន្តចុងសប្តាហ៍ ដោយការបោះតង់ជាក្រុម និងជាលក្ខណៈគ្រួសារជាដើម។
សូមធ្វើដំណើរទៅកាន់តំបន់បេតិកភណ្ឌភ្នំត្បែងទាំងអស់គ្នា ដើម្បីទទួលបានចំណីអារម្មណ៍ប្លែកពីទេសភាព និងខ្យល់អាកាសបរិសុទ្ធ៕








(សូមទស្សនាវីដេអូ) លិខិតចំហររបស់ប្រជាជនកម្ពុជាផ្ញើជូនទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ចេញផែនការណែនាំក្នុងការរៀបចំទិវាប្រកាសរដ្ឋធម្មនុញ្ញ

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាថ្ងៃដែលរដ្ឋធម្មនុញ្ញកម្ពុជា ជាច្បាប់កំពូលប្រកបដោយខ្លឹមសារយ៉ាងជ្រាលជ្រៅលើគ្រប់វិស័យ ដែលសភាធម្មនុញ្ញបានអនុម័ត ត្រូវបានព្រះមហាក្សត្រជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ ក្នុង​ទូទាំងប្រទេសដើម្បីឱ្យប្រជារាស្រ្តខ្មែរ ពង្រឹងបានសាមគ្គីភាព ឯកភាពជាតិរឹងមាំ រក្សាការ​ពារ​បូរណភាពទឹកដី ប្រជាធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ និងសម្បូរណ៍រុងរឿង។

ដើម្បីសម្តែងនូវអំណរសាទរគោរពដោយស្មោះត្រង់ និងរំលឹកទិវាជាប្រវត្តិសាស្រ្តចំពោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានចេញសេចក្តីណែនាំនូវចំណុចមួយចំនួន។

សូមអានផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិដូចខាងក្រោម៖





គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ​ចេញផែនការ​ណែនាំក្នុងការរៀបចំទិវាបុណ្យឯករាជ្យជាតិ

ពិធីបុណ្យខួបអនុស្សាវរីយ៍លកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្សរីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្រ្ត ដែល​កម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញ ពីអាណានិគមនិយមបា​រាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៌ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនៃព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ។

ដើម្បីចាត់តាំងរៀបចំពិធីបុណ្យនេះឱ្យបានមហោឡារិកស័ក្តិសមទៅនឹងអត្ថន័យដ៏ជ្រាលជ្រៅ ដូចបានបញ្ជាក់ខាងលើ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានដាក់ចេញនូវផែនការណែនាំមួយចំនួន។

សូមអានផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិដូចខាងក្រោម៖





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរដល់កីឡាករ ឃឹម ឌីម៉ា និងកីឡាការិនី ស៊ន សៀវម៉ី ដែលទើបបានទទួលមេដាយមាស


នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារខ្លីមួយអបអរសាទរដល់កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា និងកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលទើបបានទទួលមេដាយមាស ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ខ្ញុំសូមអបអរសាទរដល់កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។
នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករកីឡាការិនីក្នុងផ្នែកវិញ្ញាសារ ដទៃទៀតទទួលបានជោគជ័យដូចគ្នានៅក្នុងការប្រកួត Sea Games នៅប្រទេសម៉ាឡេស៊ី»៕








ប្រទេសចំនួន១៣​ ចូលរួមសន្និសីទ​ថ្នាក់តំបន់​ស្តីពីនិរន្តរភាព​តំបន់ដីសើម​ជាយក្រុង​ នៅខេត្ត​សៀមរាប​

ប្រទេសជាសមាជិកអនុសញ្ញាតំបន់រ៉ាមសារចំនួន១៣ប្រទេស រួមជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ឋ បានចូលរួមក្នុងសន្និសីទថា្នក់តំបន់ស្តីពី និរន្តរភាពតំបន់ដីសើមជាយក្រុង នៅខេត្តសៀមរាប។
សន្និសីទថ្នាក់តំបន់នេះ រៀបចំដោយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិក្រសួងបរិស្ថាន លេខាធិការដ្ឋានអនុសញ្ញារ៉ាមសារដើម្បី៖ ១- លើកទឹកចិត្ត និងបង្កើនការយល់ដឹងដល់អ្នកចូលរួម ពីប្រធានបទសម្រាប់សន្និសីទសមភាគីលើកទី១៣ នៃអនុសញ្ញារ៉ាមសារ ដែលនឹងប្រារព្ធឡើងនៅឆ្នាំ២០១៨ ២- ផ្សព្វផ្សាយលទ្ធផលនៃករណីសិក្សា ដែលជោគជ័យ និងការអនុវត្តអ្វីដែលល្អៗទាក់ទងនឹងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃតំបន់ដីសើមជាយក្រុង ៣- ផ្តួចផ្តើមកិច្ចពិភាក្សារវាងប្រទេសនានា ស្តីពីបញ្ហាតំបន់ដីសើមជាអាទិភាព សម្រាប់ការអភិវឌ្ឍដោយចីរភាព និង៤- បង្កើត និងពង្រឹងភាពជាដៃគូរដែលមានស្រាប់ក្នុងចំណោមអ្នកអភិរក្សតំបន់ដីសើម។
នាឱកាសបើកវេទិកានោះ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រទេសកម្ពុជា មានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ ៣០% នៃផ្ទៃប្រទេស ហើយតំបន់ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាទីជម្រកយ៉ាងសំខាន់សម្រាប់មច្ឆាជាតិ សត្វស្លាបទឹក សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ដែលទ្រទ្រង់សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ ដែលពឹងផ្អែកទាំងស្រុងទៅលើធនធានធម្មជាតិ តាមរយៈការប្រមូលផល អនុផលព្រៃឈើ ការធ្វើកសិកម្ម ការនេសាទ និងការអភិវឌ្ឍមណ្ឌលកំសាន្តនៅក្នុងតំបន់ដីសើម។
លោកបានបន្តថា តាមរយៈការជួបជុំនេះ ក៏ជាឱកាសផ្សព្វផ្សាយ ចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ល្អៗ ស្តីពីការគ្រប់គ្រងតំបន់ដីសើម និងពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសជាសមាជិក សម្រាប់សម្រួលការងារ បង្កើនកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ក្នុងការគ្រប់គ្រងតំបន់ដីសើមឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីតំបន់ដីសើមមានសារៈសំខាន់ជាអន្តរជាតិ ជាពិសេសទីជម្រកសត្វស្លាបទឹក ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ហើយកម្ពុជាបានក្លាយជា សមាជិកពេញសិទ្ធិទី១១៦ នៃអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតតំបន់រ៉ាមសារចំនួនបួនកន្លែង ដែលមានផ្ទៃក្រឡាសរុប៧៥.៩៤២ ហិកតា ដែលស្ថិតនៅទីតាំងភូមិសាស្រ្ត និងប្រព័ន្ធអេកូឡូស៊ីផ្សេងៗគ្នា គឺតំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារព្រែកទាល់ ដែលស្ថិតនៅក្នុងភូមិសាស្រ្តបឹងទន្លេសាប តំបន់រ៉ាមសារកោះកាពិ ដែលស្ថិតនៅក្នុងភូមិសាស្រ្តតំបន់ឆ្នេរខេត្តកោះកុង និងតំបន់រ៉ាមសារទន្លេមេគង្គ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។
សន្និសីទថ្នាក់តំបន់ស្តពីនិរន្តរភាពតំបន់ដីសើមជាយក្រុង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក Lew Young តំណាងលេខាធិការដ្ឋានរ៉ាមសារ និង លោក Suh Seung Oh នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលរ៉ាមសារប្រចាំតំបន់អាស៊ីខាងកើតផងដែរ។

លោកបានបន្ថែមថា ប្រទេសជាសមាជិកអនុសញ្ញាចំនួន១៣ ចូលរួម រួមមាន៖ ថៃ ស្រីលង្កា កូរ៉េ ឥណ្ឌា មីយ៉ាន់ម៉ា សាធារណៈរដ្ឋប្រជាមានិតឡាវ នេប៉ាល់ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ម៉ុងហ្គោលី និងប្រទេសបង់ក្លាដែស ដើម្បីពិភាក្សាលើប្រធានបទត្រៀមសម្រាប់សន្និសីទសមភាគីលើកទី១៣ នៃអនុសញ្ញារ៉ាមសារ ដែលនឹងប្រារព្ធឡើងនៅឆ្នាំ២០១៨ខាងមុខ៕





(សូមទស្សនាវីដេអូ)៖ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ព្រមានមិនឱ្យឧត្តមស្នងការអង្គការកំពូលនេះ ប្រៀនប្រដៅកម្ពុជា ដូចកូនក្មេងកាលពីអតីតកាលទៀតឡើយ



ឆ្លើយតបនឹងសេចក្តីប្រកាសរបស់អ្នកនាំពាក្យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស នាពេលថ្មីៗនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានា នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីម្សិលមិញ បានព្រមានដល់អង្គការអន្តរជាតិថ្នាក់កំពូលនេះ មិនឱ្យធ្វើការប្រៀនប្រដៅកម្ពុជា ដូចក្មេងកាលពីអតីតកាលទៀតឡើយ។
សេចក្តីថ្លែងការណ៍របស់ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដែលទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ បានធ្វើឡើងបន្ទាប់ពី លោកស្រី Liz Throssell អ្នកនាំពាក្យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដោយវាយប្រហារចំពោះស្ថានភាពដែលកើតឡើងថ្មីៗ នៅក្នុងប្រទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសរបស់ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចាត់ ទុកថា ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺជាគំរាមកំហែង បំបិទសិទ្ធិរបស់អង្គការមិនមែនរដ្ឋាភិបាល សារព័ត៌មាន និងក្រុមអ្នកប្រឆាំង ហើយថាវិធានការនេះ ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជាតិជ្រើសតាំង តំណាងរាស្រ្ត នៅក្នុងអាណត្តិក្រោយនេះ។
ឆ្លើយតបនឹងការវាយប្រហារនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុក សេចក្តីប្រកាសព័ត៌មានរបស់ លោកស្រី Liz Throssell គឺធ្វើទ្បើងដោយមិនបានផ្អែក ទៅលើការពិតគ្រប់ ជ្រុងជ្រោយនោះទេ ប៉ុន្តែធ្វើទ្បើងដោយផ្អែកទៅលើពាក្យចចាមអារាម និងប្រភពដែលមិនច្បាស់លាស់ និងមានចរិតនយោបាយ។
សេចក្តីថ្លែងការរបស់តំណាងកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់បន្ថែមថា នៅពេលដែលច្បាប់ និងបទបញ្ញត្តិ ដែលមានជាធរមានត្រូវបានគេរំលោភបំពាន វិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ ទល់នឹងអំពើល្មើសច្បាប់ទាំងនោះ មិនគួរត្រូវបានគេបកស្រាយថា ជាការគម្រាមកំហែងទេ ហើយវិធាន ការទាំងនោះមិនមានអ្វីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយដែរ ។
តំណាងកម្ពុជាប្រចាំនៅ UN បានបកស្រាយទៀតថា ក្នុងគោលបំណងនាំមកនូវការលើកស្ទួយ ការការពារ និងការគោរពសិទ្ធិមនុស្សដែលអនុលោមទៅតាមវត្ថុបំណងរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងដើម្បីជាគុណប្រយោជន៍ដល់យុត្តិធម៌ រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការ ពង្រឹងការអនុវត្តន៍ច្បាប់ និងបទបញ្ញត្តិនានា ដែលការអនុវត្តន៍ទាំងនេះពុំមានការខុសគ្នាពីការអនុវត្តន៍ នានានៅក្នុងសង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទ្បើយ។ ការពង្រឹងនីតិរដ្ឋ គឺមានន័យថាជនល្មើសត្រូវ ទទួលខុសត្រូវនូវទង្វើរបស់ពួកគេនៅចំពោះច្បាប់។ រូបវ័ន្តបុគ្គល នីតិបុគ្គល និងអង្គភាពផ្សេងៗ មានសិទ្ធិស្មើភាពគ្នានៅចំពោះមុខច្បាប់ ហើយពួកគេទទួលបានការការពារស្មីៗគ្នាពីរាជរដ្ឋាភិបាល។
ជាការពិតណាស់ អង្គភាព និងបុគ្គលគ្រប់រូបមិនត្រូវបានអនុញ្ញាតឱ្យធ្វើការបំភ្លៃ សាធារណជន ញុះញង់កង កំលាំងប្រដាប់អាវុធ និងអ្នកអានគ្រប់រូបឱ្យប្រពឹត្តនូវសកម្មភាពប្រទូស្តរាយ បះបោល និងហឹង្សាបានទ្បើយ។ ក្នុងន័យនេះ វាជាការអកុសល្យ នៅពេលដែលលោកស្រីអ្នកនាំពាក្យចាត់ទុក បរិយាកាសនៃការអនុវត្តន៍ច្បាប់ របស់រដ្ឋាភិបាល ថាជាការបង្កបរិយាកាសកាន់តែអាក្រក់ចំពោះក្រុមណាមួយ។
ដោយឡែកចំពោះរិះគន់ពាក់ព័ន្ធនឹងការបំបិទសិទ្ធិសេរីភាពសារព័ត៌មានវិញ តំណាងកម្ពុជា បានប្រកាសថា សេរីភាពសារព័ត៌មានមិនមានន័យថាបណ្តាញសារព័ត៌មានអាចគេចវេស ឬមិនព្រមបង់ពន្ធជាមួយនឹង និទណ្ឌ ភាពឡើយ។ ជាក់ស្តែង មានកាសែត អង្គការមិនមែនរដ្ឋាភិបាល និងស្ថានីយ៍វិទ្យុជាច្រើន កំពុងដំណើរការ ដោយសេរីភាពពេញលេញ និងសុខដុមរមនា ក្នុងប្រទេសកម្ពុជា លើកលែងតែ អង្គភាពមួយចំនួនតូច តើនេះ បណ្តាល មកពីមូលហេតុអ្វី? ពីព្រោះពួកគេមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ និងការគោរពច្បាប់ និងបទ បញ្ញត្តិដែលមានស្រាប់ ដូចអង្គភាពភាគច្រើនដែលបាន និងកំពុងអនុវត្តតាមច្បាប់រដ្ឋ។ ការបំពេញកាតព្វ កិច្ចបង់ពន្ធ និងអនុវត្តតាមច្បាប់ គឺមិនលើកលែងចំពោះនរណាម្នាក់ ក្នុងប្រទេសណាមួយក្នុងពិភពលោកទេ។

សង្ខេបឱ្យខ្លីទៅ នៅពេលនិយាយពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមបញ្ចូល ទាំងសេរីភាព នៃការបញ្ចេញមតិ សេរីភាពនៃការចូលរួម និងកាតព្វកិច្ចផ្សេងៗទៀត ស្ថានបេសកកម្មសូមបញ្ជាក់ជូនថា កម្ពុជាមិនស្ថិតនៅក្នុងដំណាក់កាលកុមារភាពទៀតទេ យើងមានភាពចាស់ទុំគ្រប់គ្រាន់ ក្នុងការប្រឈមដោះ ស្រាយដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការការប្រៀនប្រដៅគ្រប់បែបយ៉ាងនោះទេ ៕

មោទនភាពជាតិខ្មែរ! ស៊ន សៀវម៉ី រកបានមេដាយមាសជូនជាតិទៀតហើយ

មិនសរសើរមិនបានសម្រាប់កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដោយបានយកឈ្នះទៅលើកីឡាការិនីរបស់ប្រទេសហ្វីលីពិន Alaine Kristie ក្នុង​លទ្ធផល​ ១៣-៦ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ។
វាសឹងតែមិនគួរឱ្យជឿសោះថា ស៊ន សៀវម៉ី អាចប្រកួតបានល្អបែបនេះឡើយ ខណៈដែលត្រឹមរយៈពេលមិនប៉ុន្មានម៉ោងផងនោះ នាងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីព្រឹកមិញនេះ ម្ចាស់មេដាយមាសកីឡាអាស៊ី និងប្រកួតពេញសិទ្ធិអូឡាំពិកនៅប្រេស៊ីល២០១៦ ប្រកួតយកឈ្នះទៅលើកីឡាការិនីក្តីសង្ឈឹមរបស់ម្ចាស់ផ្ទះម៉ាឡេស៊ី Narul Nur Hafizza ដោយពិន្ទុឈ្នះដាច់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដូច្នេះកីឡាការិនីកម្ពស់ ១ម៉ែត្រ៨៣ វ័យ ២២ ឆ្នាំរូបនេះ បានដណ្តើមយកមេដាយមាសដំបូងនៅក្នុងកីឡាតេក្វាន់ដូស៊ីហ្គេមលើកទី ២៩ នៅកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ២០១៧ នេះ៕





(សូមទស្សនាវីដេអូ) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញប្រកាសសងប្រាក់ដែលគិតថ្លៃទឹកលើសជូនប្រជាពលរដ្ឋវិញ ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧