Tuesday, August 29, 2017

កីឡាករប្រដាល់កម្ពុជាលើប្រភេទទំងន់ ៦៣.៥ គីឡូក្រាម​ ដណ្តើមយកបាន​មេដាយមាស​ដំបូងលើប្រភេទ​កីឡាប្រដាល់​សេរីនៅ​ស៊ីហ្គេម​

យោងតាមការបង្ហោះផ្សាយក្នុងទំព័រ Facebook BTV NEWS ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កីឡាករប្រដាល់របស់កម្ពុជាលើប្រភេទទំងន់ ៦៣.៥ គីឡូក្រាម ឃីម ឌីម៉ា គឺដណ្តើមយកបានមេដាយមាសដំបូងលើប្រភេទកីឡាប្រដាល់សេរីនៅស៊ីហ្គេម ហើយបន្ទាប់ពីតតាំងជាមួយកីឡាករថៃ Chonlawit ទាំងប្រផិតប្រផើយជាខ្លាំងនៅពេលដែលការប្រកួតពីមួយទឹក ទៅមួយទឹក អ្នកទាំងពីរវាយមិនសំចៃដៃឡើយ។
Facebook BTV NEWS បានបន្តថា ក្រោយឆ្លងកាត់ការប្រកួតទាំង៣ទឹក អ្នកប្រដាល់កម្ពុជា ឃីម ឌីម៉ា អាចយកបានពិន្ទុ ២៩-២៨ លើកីឡាករប្រដាល់ថៃដើម្បីស្ពាយមេដាយមាសត្រឡប់មកទឹកដីកម្ពុជា។

សូមរំលឹកផងដែរថា សម្រាប់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្សិលម៉ិញ ឌីម៉ា បានផ្តួលកីឡាករហ្វីលីពិន Ryan Jakiri ឲ្យងើបលែងរួចដើម្បីជាទុនឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ៕

No comments:

Post a Comment