Tuesday, August 29, 2017

ក្រសួងបរិស្ថានសម្របសម្រួលផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨

ប្រភិភូក្រសួងបរិស្ថាន ដឹកនាំដោយលោកស្រី ព្រុំ សុភី អនុរដ្ឋលេខាធិការ បានទទួលជួបក្រុមប្រតិភូនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក) នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ពិភាក្សាអំពីការបង្កើតក្រុមការងារដើម្បីកុមារនៅក្រសួងបរិស្ថាន។

សូមជម្រាបផងដែរថា កិច្ចពិភាក្សាបានដំណេីការផ្តោតជាពិសេសលេីយន្តការសម្របសម្រួលនិងផ្តល់យោបល់ជូន ក.ជ.ក លើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារក្នុងក្រសួង ស្ថាប័ននិមួយៗ។ ក្នុងជំនួបពិភាក្សានេះដែរ ក្រុមការងារក្រសួងបរិស្ថានក៏បានសម្របសម្រួលរៀបចំពិធីផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ ដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងក្រសួងបរិស្ថាន ដើម្បីជាទុនក្នុងការបញ្ជ្រាបបញ្ហាកុមារក្នុងការរៀបចំគោលនយោបាយ ផែនការ កម្មវិធី និងសកម្មភាពផ្សេងៗដើម្បីឧត្តមប្រយោជន៍ដល់កុមារ៕






No comments:

Post a Comment