Tuesday, March 07, 2017

លោក កែ គឹមយ៉ាន ចុះផ្សព្វផ្សាយផែនការសកម្មភាព និងការបណ្ដុះបណ្ដាលជនបង្គោល នៃយុទ្ធនាការបង្រ្កាបគ្រឿងញៀន

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាព និងការបណ្ដុះបណ្ដាលជនបង្គោល របស់គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃ។
ពិធីផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីគ្រូបង្គោលមកពីក្រសួង ស្ថាប័នចំនួន៤៩នាក់ គ្រូបង្គោលមកពីរាជធានី-ខេត្តទាំង២៥ ១០០នាក់ គ្រឹះស្ថានឧត្តមសិក្សា តំណាងវិទ្យុ ទូរទស្សន៍ សមាគមសិល្បករខ្មែរ សមាគមមិត្តសិល្បស័្មគ្រចិត្តជួយសង្គម ស.ស.យ.ក និយ័តករកម្ពុជា ក្រុមហ៊ុនទូរស័ព្ទចល័ត សមាគមរោងចក្រកាត់ដេរកម្ពុជា ចំនួន១៩៦នាក់ សរុបទាំងអស់ ៣៣៥នាក់៕



ពិធីផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីគ្រូបង្គោលមកពីក្រសួង ស្ថាប័នចំនួន៤៩នាក់ គ្រូបង្គោលមកពីរាជធានី-ខេត្តទាំង២៥ ១០០នាក់ គ្រឹះស្ថានឧត្តមសិក្សា តំណាងវិទ្យុ ទូរទស្សន៍ សមាគមសិល្បករខ្មែរ សមាគមមិត្តសិល្បស័្មគ្រចិត្តជួយសង្គម ស.ស.យ.ក និយ័តករកម្ពុជា ក្រុមហ៊ុនទូរស័ព្ទចល័ត សមាគមរោងចក្រកាត់ដេរកម្ពុជា ចំនួន១៩៦នាក់ សរុបទាំងអស់ ៣៣៥នាក់៕

ចាប់ពីថ្ងៃទី០៧-២០ ខែមីនា រថយន្តធុនធ្ងន់ត្រូវបិទចរាចរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ២១

(កណ្តាល)៖កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់រថយន្តធុនធ្ងន់ទាំងអស់ ឱ្យបានដឹងថា ការធ្វើចរាចរតាមបណ្តោយផ្លូវជាតិលេខ២១ រថយន្តធុនធ្ងន់ត្រូវបានបិទបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ (ស្តុបកាកបាទក្រហម) ដោយគម្រោងជួសជុលស្តារឡើងវិញផ្លូវជាតិលេខ២១ នឹងធ្វើការជួសជុលកំណត់ផ្លូវឲ្យទាន់តាមពេលវេលាកំណត់។
ដូចនេះចរាចរត្រូវវាងតាម ផ្លូវជាតិលេខ២១អា ផ្លូវលេខ២១០ និងផ្លូវជាតិលេខ២។ សូមម្ចាស់រថយន្តធុនធ្ងន់ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋដែល មានលំនៅដ្ឋានក្នុងភូមិសាស្រ្ត សង្កាត់តាខ្មៅ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការ ដើម្បីឲ្យការដ្ឋាននេះបានសម្រេចបានជោគជ័យ។
សូមអានខ្លឹមសារលិខិតទាំងស្រុង៖



កាកបាទក្រហមកម្ពុជា ប្រគល់រង្វាន់ជូនជ័យលាភីដែលបានប្រកួតជម្រុះផ្តាច់ព្រ័ត្ត ក្នុងចំណោមកុមារ យុវជនពិការ ខ្សោយសតិបញ្ញា ចំនួន ១២អង្គការ

កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា បានចូលរួមអបអរសាទរការប្រកួតបាល់ទាត់ និងប្រគល់ពានរង្វាន់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ៖ “ស្ត្រី/កុមារពិការ និងការចូលរួមក្នុងវិស័យអប់រំ សង្គមកិច្ច សុខាភិបាល កីឡា និងសមភាពយេនឌ័រ (Gender)” ជូនជ័យលាភីដែលបានប្រកួតជម្រុះផ្តាច់ព្រ័ត្ត ក្នុងចំណោមកុមារ យុវជនពិការ ខ្សោយសតិបញ្ញា ចំនួន ១២អង្គការ ដែលពិធីនេះប្រព្រឹត្តទៅនៅតារាងបាល់ទាត់ហ្គោលស្ប៉ត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើគិតគូរ សួរសុខទុក្ខ ការអាណិតអាសូរ និងក្តីស្រឡាញ់ពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល លោកស្រី តែងតែជួយឧបត្ថម្ភ និងលើកទឹកចិត្ត ចំពោះកុមារទាំងអស់ ត្បិតមិនមានកាយសម្បទារគ្រប់គ្រាន់ តែមានប្រាជ្ញា អាចធ្វើអ្វីផ្សេងដូចគេឯងដែរ ហើយដែលនេះ ជាការរួមចំណែកមួយយ៉ាងធំធេងក្នុងសង្គមជាតិ ឱ្យស្ថិតក្នុងការអភិវឌ្ឍ និងការកសាងសុខសន្តិភាព ស្ថិរភាព ជូនបងប្អូនប្រជាពលរដ្ឋ។
លោក ចាន់ សារិន នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ និងជាតំណាងកុមារទាំងអស់ បានថ្លែងនូវក្តីសោមស្សរីករាយជាទីបំផុត ដែលមានភ័ពវាសនាបាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុកដាក់យ៉ាងខ្លាំង និងសូមជូនពរបវរមហាប្រសើរជូន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីធ្វើជាម្លប់ដល់ កុមារពិការខ្សោយសតិបញ្ញា និងជនពិការទូទៅដែរ។
សូមបញ្ជាក់ថា ៖ ជ័យលាភីលេខ ១ ទទួលបាន ពានរង្វាន់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១ និងថវិកា ១លានរៀល។ ជ័យលាភីលេខ ២ ទទួលបាន មេដាយមាស រង្វាន់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១ និងថវិកា ៨០ម៉ឺនរៀល។ ជ័យលាភីលេខ ៣ ទទួលបាន មេដាយប្រាក់ រង្វាន់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១ និងថវិកា ៦០ម៉ឺនរៀល។ ដោយឡែក កុមារពិការទាំងអស់ បុគ្គលិក គ្រូបង្វឹក ដែលចូលរួមក៏ទទួលបានថវិកាមួយចំនួនដែរ៕





លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ១,២៧៨គ្រួសារមកពី៣ស្រុក ក្នុងខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណចំនួន១,២៧៨គ្រួសារ ដែលរស់នៅក្នុងស្រុកចំនួន៣ គឺ ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕







លោក សុខ ឥសាន ៖ ជាមនុស្សតែមួយ ?

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នេះ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​បញ្ចេញ​នូវទស្សនៈ​មួយ​ដែលមានចំណងជើងថា ជាមនុស្សតែមួយ   ? ដែល​មាន​អត្ថន័យទាំងស្រុងដូចខាងក្រោម៖
ទោះបីបានបាត់បង់ជីវិតនយោបាយទាំងស្រុង ទៅហើយ​ក្តី​លោក សម រង្ស៊ី នៅតែព្យាយាមផ្សារភ្ជាប់ខ្លួនទៅនឹង កឹម សុខា ដោយ​​​​លើកទ្បើងបន្លំមហាជន ប្រជាជនថា សម រង្ស៊ី និង កឹម សុខា គឺតែមួយ ។ បើតែមួយ មិនមែន មួយ​មានឈ្មោះ សម រង្ស៊ី ហើយ មួយទៀតមានឈ្មោះ កឹម សុខា​នោះទេ ។ នៅក្នុងសម្ព័ន្ធភាពរវាង សម រង្ស៊ី និង កឹម សុខា គឺ សម រង្ស៊ី ដោយទ្បែក កឹម សុខាដោយទ្បែក មាន​ចិត្ត​ផ្សេងគ្នា អារម្មណ៏ផ្សេងគ្នា  ការគិតផ្សេងគ្នា បេះដូងផ្សេងគ្នា ល្បិច​កល​ក៏ផ្សេងគ្នាដែរ  ហើយនៅ​ពេលដេក​ក៏យល់​សប្តិ​ផ្សេង​គ្នាដែរ  ។ ស្នើឈប់ភូតកុហកគេទៅ    គ្មានអ្នកណាជឿទេ សម រង្ស៊ី អើយ ម៉្តេចភូតអីភូតម្ល៉េះ  អស់ក្បួនភូតទៅហើយ  នៅ​តែ​​ភូតទៀត ឲ្យចេះខ្មាស់គេផង បើជាមនុស្សនោះ ។

លោក ហ៊ុន សែន ព្រមានខ្លាំងៗថា នឹងមិនអត់ឱនឱ្យអ្នកចោទ ភរិយានិងកូនរបស់លោកថា ជាស្រីកំណាន់ និងកូនមេដឹកនាំវៀតណាមឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ បានព្រមានធ្ងន់ៗថា នឹងមិនអត់ឱនឱ្យនរណាម្នាក់ ដែលចោទភរិយា និងកូនរបស់លោក ថាជាភរិយានិងជាកូនរបស់ មេដឹកនាំវៀតណាម ឡេ ដឹកថូ នោះឡើយ។
លោក ហ៊ុន សែន បានប្រកាសថ្កោលទោស លោក សម រង្ស៊ី ដែលបានប្រមាថភរិយានិងកូនរបស់លោកបែបនេះ ថា ជារឿងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបាន។
ការប្រកាសព្រមានធ្ងន់ៗ របស់លោក ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,១៥០នាក់ នៅសាលមហោស្រពកោះពេជ្រ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពី លោកបានប្រកាសជាថ្មីថា នឹងមិនស្នើលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងជាដាច់ខាត។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីថា អ្នកដែលបានចោទប្រពន្ធខ្ញុំ ថាជាប្រពន្ធមេដឹកនាំ ឡេដឹក ថូ របស់វៀតណាម ចោទថាកូនខ្ញុំ ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹកថ គឺអ្នកមិនរួចខ្លួនទេ មិនរួចខ្លួនទាំងបុគ្គល មិនរួចខ្លួនទាំងបក្សរបស់អ្នកឯង។ បើអ្នកឯងមិនធ្វើសកម្មភាពណាមួយឱ្យខ្ញុំពេញចិត្ត ព្រោះនេះជាការប្រមាថធ្ងន់ធ្ងរបំផុត ដែលខ្ញុំមិនអាចទទួលយកបាន»។
ទន្ទឹមនឹងការប្រកាសនេះ លោក ហ៊ុន សែន ក៏បានបង្ហើបដែរថា ការនិយាយចោទភរិយា និងកូនលោក ថាជាភរិយា និងជាកូនមេដឹកនាំ វៀតណាម ឡេ ដឹងថកើតចេញពីការជំរុញរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលជាអ្នកដាក់ចេញគោលនយោបាយ «មានស៊ី អត់សែន មានសែនអត់ស៊ី»។លោកអះអាងថា អ្នកទម្លាយរឿងនេះប្រាប់លោក គឺលោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលធ្លាប់បានចាកចេញពីគណបក្សសមរង្ស៊ី ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស។
លោក ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមប្រកាសជាសាធារណៈ ម៉ៅ មុនីវណ្ណ ដែលជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានវ៉ៃបញ្ចូលមកខ្ញុំ ហើយខ្ញុំនឹងឱ្យផ្សាយនៅល្ងាចនេះតែម្តងនូវ WhatsApp អំពីបញ្ហា ម៉ៅ មុនីវណ្ណ»។ លោកថ្លែងថា « ម៉ៅ មុនីវណ្ណ បានវ៉ៃមកឱ្យខ្ញុំ កាលពីពេលនោះថា លោកពូ ខ្ញុំស្តាប់ សម រង្ស៊ី និយាយផ្ទាល់ក្នុងអង្គប្រជុំ រួចហើយបានគេឱ្យគ្នាគេធ្វើ។ ខ្ញុំមិនយោគយល់ទេ ខ្ញុំមិនអនុញ្ញាតទេ»។
លោក ហ៊ុន សែន ក៏បានបញ្ជោះឱ្យ គណបក្សសង្រ្គោះជាតិ បណ្តេញ លោក ម៉ៅ មុនីវណ្ណ ចេញពីបក្ស ដោយសារតែទម្លាយរឿងនេះ។ លោកថា «ឥឡូវ បើអ្នកឯងចិត្តសឿង ដេញ ម៉ៅ មុនីវណ្ណ ចេញពីបក្សទៅ ! ម៉ៅ មុនីវណ្ណ បានមកទារអាំងប៉ាវពីខ្ញុំ ។ ប្រាប់ទៅវិញក្មួយ មិនទាន់មានអាំងប៉ាវទេ»។

គណបក្សប្រជាជនកម្ពុជាចាត់ទុកគោលនយោបាយអទិភាព៥ចំណុចមានចរិតញុះញង់ និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំសង្កាត់

កាលពីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកគោលនយោបាយអទិភាព៥ចំណុច ដែលគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីនៅក្នុង សមាជគណបក្សសង្គ្រោះជាតិ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ថាមានចរិតញុះញង់ បង្កហេតុ និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំសង្កាត់ទូទាំងប្រទេស ដែលកំពុងខិតខំបម្រើប្រជាជនដោយមិនប្រកាន់និន្នាការនយោបាយ។ ក្នុងសេចក្តីថ្លែងការណ៍នោះក៏បានទាមទារឱ្យគណបក្សសង្គ្រោះជាតិធ្វើការកែតម្រូវជាបន្ទាន់នៅលើខ្លឹមសារទាំងនោះដើម្បីរក្សាបរិយាកាសល្អ និងសុខសន្តិភាពរបស់ប្រទេសជាតិ។
គួររំលឹកផងដែរថា កាលពីនៅសមាជគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រកាសនូវគោលការណ៍អទិភាព៥ចំណុច និងបានរំលេចនូវខ្លឹមសារចម្បងថា៖ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ៕

លោក ហ៊ុន សែន បញ្ជាក់ថា បើគ្មានគោលនយោបាយត្រឹមត្រូវទេ មិនអាចកាន់តំណែង និងអភិវឌ្ឍន៍ រហូតមកដល់ពេលនេះបានឡើយ

នៅរសៀលថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០១៧  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាប្រសិនបើគណបក្សប្រជាជនកម្ពុជា គ្មានគោលនយោបាយត្រឹមត្រូវទេ មិនអាចកាន់តំណែង និងអភិវឌ្ឍន៍ រហូតមកដល់ពេលនេះបានឡើយ ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ចំនួនចំនួន ៣,១៥០នាក់ នៅសាលពិពរណ៌ និងសន្និបាតកោះពេជ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧ភាគរយ ហើយបច្ចុប្បន្ន នេះ កម្ពុជា បានអភិវឌ្ឍខ្លួនពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូមមធ្យមកម្រិតទាប ហើយនៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសមានចំណូមមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ ត្រូវសម្រេចឱ្យបានក្លាយជាប្រទេសមានចំណូលខ្ពស់។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ទើបប្រទេសកម្ពុជា មានការអភិវឌ្ឍប្រកបដោយចេរភាពទៅបាន។  លោក ក៏បានបញ្ជាក់បន្ថែមថា គ្មានការរីកចម្រើនណា ដែលខ្វះការចូលរួមពី​គ្រប់ភាគី​នោះ​ឡើយ។ យើងនឹងបន្តខិតខំទាំងអស់គ្នា ដើម្បីនាំមកនូវវឌ្ឍនភាពសម្រាប់ប្រទេសផង សម្រាប់​ក្រុមគ្រួសារផង។ ហើយរឿងនេះមានទំនាក់ទំនងគ្នាបេះមិនដាច់ទេ រវាង​ទំនាក់​ទំនងប្រទេស​ជាមួយជីវភាពផ្ទាល់របស់គ្រួសារ របស់សហគមន៍៕



លោក ហ៊ុន សែន ផ្ញើលិខិតជូនពរ លោកស្រី អ៊ូ សាន សាយ ឈុំ ក្នុងទិវាអន្តរជាតិនារី ០៨ មីនា

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតជូនពរ លោកស្រី អ៊ូ សាន សាយ ឈុំ ក្នុងឱកាសអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឳកាសទិវាអន្តរជាតិ ៨ មីនា

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្វាយលិខិតជូនពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើលិខិតជូនពរ លោកស្រី សៅ ទី ហេង សំរិន ក្នុងឳកាសទិវាអន្តរជាតិ ៨ មីនា

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើលិខិតជូនពរ លោកស្រី សៅ ទី ហេង សំរិន ក្នុងឱកាសអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»៕


លោក សុខ ឥសាន ៖ តេីលោក ហ៊ុន សែន រៀបចំផែនការបំបែកសម រង្សីមែនឬ?

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ចេញនូវទស្សនៈមួយដែលមានចំណងជើងថា តើលោក ហ៊ុន សែន រៀបចំផែនការបំបែក សម រង្ស៊ី មែនឬ? ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម៖
នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ជារឿងធម្មតាដែ់លបណ្តាគណបក្សនយោបាយ ធ្វេីការប្រកួតប្រជែង ដោយមិនចង់ឲ្យបណ្តាបក្សជាគូប្រកួតខ្លាំងទេ មិនថាបក្សណាជាបក្សណាទេ ។ ប៉ុន្តែកត្តាកំណត់មិនចំណុះលេីបក្សប្រកួតប្រជែងទេ វាអាស្រ័យលេីគណបក្សសាមុី តេីរឹងមាំឬទេ មិនគួរបន្ទោសនិងដាក់កំហុសលេីអ្នកដទៃទ្បេីយ ។
តាំងពីការបោះឆ្នោតឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ត្រូវបណ្តាគណបក្សប្រកួតប្រជែងប្រេីគ្រប់ឧបាយកលនិងគ្រប់រូបភាព ប៉ុនប៉ងបំបែកបំបាក់ឲ្យចុះខ្សោយ តែដោយគណបក្សប្រជាជនកម្ពុជាមានសាមគ្គីភាពរឹងមាំ ឯកភាពក្នុងបក្សខ្ពស់និិងមានវិន័យខ្ពស់ ដែលជាលក្ខណៈសម្បត្តិធ្វេីឲ្យគណបក្សប្រជាជនកម្ពុជា នៅតែរឹងមាំដដែល ។
ដូច្នេះ អ្នកដែលបែកបាក់ កុំនិយាយថាមកពីគេបំបែកបំបាក់ឲ្យសោះ ។ បេីខ្លាចគេបំបែកបំបាក់ ចុះឯណាទៅពាក្យស្លោកថា ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបែកនោះ?
បេីខ្លួនឯងបែកបាក់ហេីយ បានសេចក្តីថាខ្លួនឯងខ្សោយហេីយ មិនបាច់ឆ្ងល់ទេ ។


លោក កែវ រ៉េមី ចុះសំណេះសំណាលសាកសួរសុខទុក្ខស្ត្រី និងជនជាប់ឃុំជិត៥០០នាក់ នៅពន្ធនាគារ ខេត្តពោធិ៍សាត់

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ បានដឹកនាំប្រតិភូ ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូននារី និងជនដែលជាប់ឃុំ នៅពន្ធនាគារខេត្តពោធិ៍សាត់ ចំនួន ៤៥៧នាក់ ដើម្បីរំលឹក ដល់ ខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា។
បន្ទាប់ពីលោក ពេជ ហន អភិបាលរងខេត្ត លោក ជេត លី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានមតិស្វាគមន៍រួចមក លោក កែវ រ៉េមី ក៏បាន ថ្លែង មតិសំណេះសំណាល ដល់ស្ត្រីដែលជាប់ឃុំ និងជនជាប់ឃុំជាច្រើននោះដោយបានថ្លែងថា ស្ថានភាពអ្នកជាប់ឃុំ នៅពន្ធនាគារខេត្តពោធិ៍សាត់ គឺមានលក្ខណៈល្អប្រសើរទាំងការស្នាក់នៅ ក៏ដូចជាការហូបចុក។ ថ្នាក់ដឹកនាំខេត្ត ក៏បានយកចិត្តទុកដាក់ និងសហការល្អ ជាពិសេស ប្រធាន និងមន្ទីរពន្ធនាគារមានការយកចិត្តទុកដាក់ដល់អ្នកជាប់ឃុំ និងមានទីធ្លាល្អ បរិយាកាសល្អ មានដាំបន្លែ និងបណ្តុះបណ្តាលនូវមុខជំនាញផ្សេងៗ ដូចជាធ្វើតុ ទូ រោងជាង កាត់ដេរជាដើម។
លោកប្រធានគណៈកម្មាធិការបានបន្តថា នៅពេលដែលបងប្អូនចេញពីពន្ធនាគារ ត្រឡប់ទៅ លំនៅ ដ្ឋានវិញត្រូវចេះកែប្រែខ្លួន ប្រព្រឹត្តអំពើល្អ ដើម្បីជាប្រយោជន៍ដល់សង្គម និងកុំប្រព្រឹត្ត អ្វីដែល ត្រូវវិលត្រឡប់មកពន្ធនាគារជាលើកទីពីរ។
នៅក្នុងឱកាសនោះ ក៏មានការចែកគ្រឿងឧបភោគបរិភោគ ដល់ជនជាប់ឃុំចំនួន ៤៥៧នាក់ ផងដែរ៕




ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី ក្នុងទិវាអន្តរជាតិនារី ០៨ មីនា

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី លោកស្រី ឃួន សុដារី បានថ្វាយសារលិខិតថ្វាយព្រះពរចំពោះសម្តេចព្រះមហាក្សត្រី ក្នុងឱកាសអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។
តាងនាមក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី សូមព្រះបរមរាជានុញ្ញាតថ្វាយនូវ កតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះមហាករុណាទិគុណរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលតែងយកអស់ព្រះកាយពល ក្នុងព្រះរាជតួនាទីជាព្រះ រាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសក្នុងការលើកស្ទួយ ស្ថានភាពស្រ្តី ក្នុងព្រះរាជតួនាទីជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រធាន កិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី៕

ប្រធាន​រដ្ឋសភា​ផ្តល់អនុសាសន៍​ចំនួន ១០​ចំណុច ដើម្បី​លើកម្ពស់​សមភាព​យេនឌ័រ និង​សិទ្ធិ​អំណាចស្ត្រី​

ភ្នំពេញ៖ លោក ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ចំនួន ១០ចំណុច ដើម្បីលើកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រី។ ការផ្តល់នេះបានធ្វើឡើង ខណៈដែលលោកបានអនុញ្ញាតឱ្យគណៈប្រតិភូស្ត្រីដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចូលជួបសម្តែងការគួរសមនាវិមានរដ្ឋសភាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានដឹកនាំគណៈប្រតិភូ ដែលមានសមាសភាពអន្តរស្ថាប័ន និងតំណាងសង្គមស៊ីវិល និងវិស័យឯកជនចូលជួបលោក ហេង សំរិន នាពេលនេះ គឺក្នុងពេលអបអរសាទរខួបទី១០៦ ទិវាអន្តរជាតិនារី ៨ មីនា ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ។
ក្នុងឱកាសនោះផងដែរ លោក ហេង សំរិន បានចាត់ទុកប្រធានបទនេះ ស្របទៅនឹងវឌ្ឍភាពកម្ពុជានាពេលបច្ចុប្បន្ន។ លោកបន្តថា នៅកម្ពុជាការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រី គឺកំពុងសម្រេចបាននូវវឌ្ឍភាពគួរជាទីរីករាយបំផុតស្របតាមគោលនយោបាយ យុទ្ធសាស្ត្រកម្មវិធី និងផែនការសកម្មភាពនានា។ ក្នុងន័យនេះ ចំនួនស្ត្រីក្នុងតួនាទីជាអ្នកតំណាងរាស្ត្រមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។
ក្នុងនាមរដ្ឋសភាបានផ្តល់អនុសាសន៍ចំនួន១០ ដើម្បីបន្តលើកម្ពស់សិទ្ធស្ត្រីនៅកម្ពុជា៖ ១-បន្តពង្រឹងនិងលើកកម្ពស់សមភាពយេនឌ័រ ការចូលរួមរបស់ស្ត្រីនិងកុមារ នៅក្នុងការងារសង្គមឱ្យបានប្រសើរឡើង តាមរយៈការអនុវត្តច្បាប់ និងផែនការឱ្យមានប្រសិទ្ធភាពខ្ពស់ ២-បន្តសិក្សាស្រាវជ្រាវពិនិត្យ និងកែលម្អភាពខ្វះចន្លោះនៃគោលនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធ សំដៅធានាការពារសិទ្ធិ និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងអភិបាលកិច្ច ៣-លើកម្ពស់សមភាពយេនឌ័រ ពង្រឹងស្ថានភាពស្ត្រី និងតួនាទី និងភាពអង់អាចរបស់ស្ត្រី និងកុមារីនៅក្នុងសង្គម តាមរយៈជំរុញការបណ្តុះបណ្តាល បំពាក់បំប៉នជំនាញវិជ្ជាជីវៈ ៤-លុបបំបាត់ទស្សនៈមាក់ងាយតួនាទីរបស់ស្ត្រី សំដៅលើកកម្ពស់ការចូលរួមរបស់ស្ត្រីឱ្យកាន់តែទូលំទូលាយ ក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា ៥-ផ្តល់កាលានុវត្តភាពដល់ស្ត្រីក្នុងការពង្រឹងមុខរបរដើម្បីបង្កើនចំណូល និងកសាងសហគ្រិនភាពស្ត្រី ៦-បង្កើនការងារសម្រាប់ស្ត្រី ឱ្យមានកម្រៃសមរម្យដើម្បីកុំឱ្យមានការធ្វើចំណាកស្រុក ៧-ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការផ្តល់ឱកាសដល់កូនស្រីរបស់ពួកគាត់ យ៉ាងហោចណាស់ រៀបចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ៨- បង្កើនចំណេះដឹងអំពីសុខភាពបន្តពូជរបស់បុរស និង ស្ត្រីដល់វ័យបន្តពូជឱ្យយល់ដឹង ចេះការពារ និងកុំឱ្យមានការខ្មាសអៀនចំពោះការពិភាក្សាអំពីបញ្ហាសុខភាព ៩-ពង្រឹងលទ្ធភាពក្នុងការទទួលសេវាសុខាភិបាលប្រកបដោយគុណភាពសម្រាប់ស្ត្រី និងក្មេងស្រី ជាពិសេសនៅតាមទីជនបទ ១០-បង្កើនការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្ត្រីគ្រប់រូបភាព និងជៀសឱ្យឆ្ងាយពីការស៊ីឈ្នួលពពោះ ដែលជាទង្វើប្រាសចាសពីប្រពៃណីដ៏ផូរផង់របស់កម្ពុជា៕



រដ្ឋមន្ត្រី​ក្រសួងប​រិស្ថាន អំពាវ​នាវឱ្យ​ចូលរួម​គាំទ្រ​កម្មវិធីវិនិយោគ​ព្រៃឈើ​នេះ ដើម្បី​ធានា​ឱ្យបាននូវ​ការកា​រពារ និងអភិ​រក្សជីវៈ

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកម្មវិធីវិនិយោគព្រៃឈើ សហការរៀបចំដោយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងធនាគារអភិវឌ្ឍន៍អាស៊ី។
នាឱកាសនោះផងដែរ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តចូលរួមគាំទ្រកម្មវិធីវិនិយោគព្រៃឈើនេះ ដើម្បីធានាឱ្យបាននូវការការពារ និងអភិរក្សជីវៈចម្រុះតាមរយៈការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការបង្កើតផលិតកម្មឈើខ្នាតតូច និងបង្កើនជម្រើសមុខរបរ និងការចូលរួមពីវិស័យឯកជន និងអ្នកពាក់ព័ន្ធ ក្នុងការស្តារព្រៃឈើ និងផលិតកម្មឈើ តាមរយៈការដាំ និងផ្គត់ផ្គង់ឈើ និងឈើថាមពលក្នុងស្រុក។ លោករដ្ឋមន្ត្រីក៏បានរំលេចឱ្យឃើញនូវសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យបរិស្ថាន ធនធានធម្មជាតិ និងព្រៃឈើផងដែរ ដែលរួមមាន ១-ការបែងចែកឱ្យដាច់ពីគ្នានូវតួនាទីភារកិច្ច និងការទទួលខុសត្រូវរវាងស្ថាប័នអភិរក្សនិងស្ថាប័នអភិវឌ្ឍន៍ ២-ការពង្រីកវិសាលភាពផ្ទៃដីអភិរក្ស តាមរយៈការបង្កើតតំបន់ការពារធម្មជាតិថ្មី និងរបៀងអភិរក្សជីវៈចម្រុះ និង៣-ការផ្ទេរសមត្ថកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រងកម្មវិធីរេដបូកពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មកឱ្យក្រសួងបរិស្ថាន។ ជាងនេះទៅទៀត លោករដ្ឋមន្ត្រីក៏បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ បន្តចូលរួមកែប្រែទាំងផ្នត់គំនិត និងឥរិយាបថ ក៏ដូចជាមុខងាររបស់ស្ថាប័នមានសមត្ថភាព ឱ្យស្របតាមការវិវត្តរបស់សេដ្ឋកិច្ចសង្គម។
សូមជម្រាបផងដែរថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីប្រមូលផ្ដុំធាតុចូលពីអ្នកពាក់ព័ន្ធ សម្រាប់បំពេញបន្ថែមលើសេចក្ដីព្រាងសំណើរៀបចំកម្មវិធីវិនិយោគព្រៃឈើ និងធ្វើឱ្យកម្មវិធីនេះមានលក្ខណៈពេញលេញ និងគ្របដណ្ដប់លើគ្រប់សកម្មភាពគ្រប់គ្រងធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសហគមន៍ ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះមុខ និងអាចអនុវត្តបានក្នុងបរិបទសង្គមកម្ពុជា៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយសារឆ្លងឆ្លើយជាមួយតំណាងរាស្រ្ត ម៉ៅ មុនីវណ្ណ, រឿងលោក សម រង្ស៊ី និយាយថា លោក ហ៊ុន ម៉ាណែត និងភរិយា របស់លោកគឺជាកូន និងប្រពន្ធរបស់មេដឹកនាំវៀតណាម

នៅក្នុងសារឆ្លងឆ្លើយនោះលោក ម៉ៅ មុនីវណ្ណ បានផ្ញើសារជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ គឺលោក ម៉ៅ មុនីវណ្ណ បានសរសេរយ៉ាងច្បាស់ថា៖ «លោក ពូ ខ្ញុំ ធ្លាប់ឭផ្ទាល់នឹងត្រចៀកគឺលោក រង្សី ជានិយាយរឿងម៉ាណែតកូនរបស់មេដឺកនាំវៀតណាមនៅក្នុងអង្គប្រជំតែម្តង ចំណែកឯពួកនិយម កឹម សុខា មិនដែលប៉ះពាល់គ្រួសារពូទេ។ ចំពោះការចេញសេចក្តីថ្លែងការណ៍គឺលោក សុខា អ្នកចាត់ចែងទាំងអស់លោកពូ។ ចំពោះរឿង Brady N young ខ្ញុំនិងផ្តល់ដំណឹងជូនលោកសុខា»
ខាងក្រោមនេះសាររបស់ឆ្លងឆ្លើយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងតំណាងរាស្រ្ត ម៉ៅ មុនីវណ្ណ៖





លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន៖ «ខ្ញុំជា​អ្នករៀបចំ​ផែនការ​ឱ្យលោក កឹម សុខា ឡើង​ជាប្រធាន​គណបក្សសង្រ្គោះ​ជាតិ»

ភ្នំពេញ៖ នៅម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដា នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យថ្លែងថា « ខ្ញុំជាអ្នករៀបចំផែនការឱ្យលោក កឹម សុខា ឡើងជាប្រធានគណបក្សសង្រ្គោះជាតិ នេះជាផែនការរបស់ខ្ញុំ និយាយឱ្យត្រង់ចឹងម៉ងផែនការនេះវាច្បាស់ណាស់ ដាក់អារឿងវិសោធនកម្មច្បាប់បក្សនយោបាយ ចឹងទេអារឿងសល់កន្លែង ឆ្នាំ២០១៨ ច្បាប់គេឱ្យតែ៩០ថ្ងៃរើស ចឹងទេមិនរើសឱ្យលឿន នែ កុំចង់លេងជាមួយតេជោវើយ ឯងកុំខូចពេកមើល » ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តទៀតថា ពាក់ព័ន្ធការទម្លាយសារប្រសិនបើលោក ម៉ៅ មុនីវណ្ណ ហ៊ានចេញមកបដិសេធ លោកនាយករដ្ឋមន្ត្រី នឹងទម្លាយសារឆ្លើយឆ្លងទាំងអស់តែម្តង៕



ក្រសួង​កសិកម្ម រៀប​ចំសិក្ខា​សាលាពិគ្រោះ​យោបល់ថ្នាក់​ជាតិស្តីពី​សេចក្តីព្រាង​ផែនកា​រវិនិយោគព្រៃឈើ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយាល់ មានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធីវិនិយោគព្រៃឈើ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងបរិស្ថាន នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល មន្ទីររាជធានីខេត្ត និងសហគមន៍ព្រៃឈើ ប្រមាណ100នាក់។
សូមជម្រាបផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា ស្វែងយល់ពីការអភិវឌ្ឍន៍វិស័យព្រៃឈើ ជាពិសេសការបង្កលក្ខណៈឱ្យយើងទាំងអស់គ្នាមានឱកាសប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លុះបញ្ជាំងឱ្យឃើញអំពីបញ្ហាប្រឈមនានា និងដំណោះស្រាយរួមគ្នាដើម្បីរៀបចំផែនការវិនិយោគព្រៃឈើប្រកបដោយភាពជោគជ័យស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។
លោក វេង សាខុន បានផ្តាំផ្ញើឱ្យអង្គសិក្ខាសាលាផ្តោតការពិភាក្សាលើចំណុចសំខាន់មួយចំនួនដូចជា ១-ភាពស្របគ្នាទៅនឹងគោលនយោបាយព្រៃឈើជាតិ និងបទប្បញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា ២-សារៈប្រយោជន៍រួមទាំងតម្លៃសេដ្ឋកិច្ច សង្គម និងបរិស្ថានដែលទទួលបានពីការវិនិយោគវិស័យព្រៃឈើ ៣-សកម្មភាពសំខាន់ៗដែលត្រូវរៀបចំតាមលំដាប់អាទិភាពសម្រាប់ការអនុវត្តគម្រោងក្នុងខេត្តគោលដៅសមត្ថភាព និងធនធានរបស់ស្ថាប័នក្នុងការអនុវត្តគម្រោងដែលបាន និងកំពុងស្នើឡើង និង ៤-បញ្ហាប្រឈមដែលជាឧបសគ្គដល់ការវិនិយោគនេះ។ ទន្ទឹមនឹងនេះ ក្រសួងកំពុងពិនិត្យ និងធ្វើការជ្រើសរើសទីតាំងសម្រាប់ធ្វើការវិនិយោគ ជាពិសេសតំបន់សម្បទានដីសេដ្ឋកិច្ច ដែលបាននិរាករណ៍កន្លងមក ដើម្បីដាំដុះព្រៃឡើងវិញ ដោយក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបំពេញនីតិវិធីចុះបញ្ជីដី និងធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋ ដើម្បីឈានទៅកាត់បន្ថយជំលោះបញ្ហាដីធ្លីក្នុងពេលវិនិយោគ។ លោករដ្ឋមន្រ្តី បានបន្តថាអង្គសិក្ខាសាលា គួរជំរុញលើកទឹកចិត្តដល់សហគមន៍ព្រៃឈើ ក្នុងការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការទន្រ្ទានដីព្រៃ និងកាត់បន្ថយភាពក្រីក្រ៕




លោក ហ៊ុន សែន ព្រមានទម្លាយសារឆ្លើយឆ្លងជាច្រើនផ្សេងទៀតជាមួយថ្នាក់ដឹកនាំសង្រ្គោះជាតិ ប្រសិននៅតែផ្គើន

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងព្រមានទម្លាយសារឆ្លើយឆ្លងទាំងអស់ជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ប្រសិនបើថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាមួយនេះ នៅតែផ្គើនមិនទទួលស្គាល់សារសំឡេងសន្ទនារវាងលោក និងលោក កឹម សុខា ដែលបានបែកធ្លាយកាលពីសប្តាហ៍មុន។ លោក បានថ្លែងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ ពីទំនប់កប់ស្រូវ ដល់មហាវិថីសហព័ន្ធរុស្ស៊ី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានយ៉ាងដូច្នេះ៖ «អ្នកឯងចង់សាកហ្ហេ! បើចង់សាកខ្ញុំទម្លាយចេញទាំងអស់។ តាំងពីក្នុង WhatApp SMS តិចអ្នកឯងថា ខ្ញុំជាមនុស្សមិនបានការ។ គ្រាន់តែឯកសារស្តុក ដែលអ្នកឯង SMS មកខ្ញុំ អ្នកឯង Whatapp មកខ្ញុំ អ្នកឯង Telegram មកខ្ញុំ អ្នកឯង Line មកខ្ញុំ។ អ្នកឯងចង់ឱ្យខ្ញុំបញ្ចេញ? ខ្ញុំនឹងបញ្ចេញឱ្យអ្នកឯងមើលទាំងអស់។ នៅស្រុកខ្មែរមាននរណាជេរ ហ៊ុន សែន ថា អាយ៉ង ក៏ប៉ុន្តែមកធ្វើជា អាយ៉ង របស់ហ៊ុន សែន»។
គួរបញ្ជាក់ថា សារដែលបានបែកធ្លាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកនេះ មិនមានការចេញបដិសេធ ឬប្រតិកម្មណាមួយពីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះទេ តែលោក សម រង្ស៊ី បានចេញមកថ្លែងអំពាវនាវឱ្យសាធារណជន កុំចាប់អាម្មណ៍ទៅលើសារសំឡេងនោះ។ លោក សម រង្ស៊ី បានហៅសំឡេងសន្ទនាបែកធ្លាយនោះថា ជាសំឡែងកាត់ត និងប្រឌិតឡើងក្នុងបំណងបំបែកគណបក្សសង្រ្គោះជាតិ។
ពាក់ព័ន្ធនឹងបញ្ហាសារបែកធ្លាយនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា សំឡេងនោះ គឺពិតជាសំឡេងសន្ទនារបស់លោក ដែលបានផ្តល់យោបល់ណែនាំទៅលោក កឹម សុខា តែត្រង់លោក កឹម សុខា ធ្វើតាម ឬមិនធ្វើតាមជារឿង របស់ លោក កឹម សុខា។ លោក ហ៊ុន សែន ថែមទាំងបបួលលោក កឹម សុខា ទៅស្បថនៅព្រះអង្គដងកើមុខ ព្រះបរមរាជវាំងថែមទៀតផង ប្រសិនបើលោក កឹម សុខា ហ៊ានបដិសេធចំពោះសំឡេងដែលបែកធ្លាយនោះ៕