Tuesday, March 07, 2017

ចាប់ពីថ្ងៃទី០៧-២០ ខែមីនា រថយន្តធុនធ្ងន់ត្រូវបិទចរាចរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ២១

(កណ្តាល)៖កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់រថយន្តធុនធ្ងន់ទាំងអស់ ឱ្យបានដឹងថា ការធ្វើចរាចរតាមបណ្តោយផ្លូវជាតិលេខ២១ រថយន្តធុនធ្ងន់ត្រូវបានបិទបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ (ស្តុបកាកបាទក្រហម) ដោយគម្រោងជួសជុលស្តារឡើងវិញផ្លូវជាតិលេខ២១ នឹងធ្វើការជួសជុលកំណត់ផ្លូវឲ្យទាន់តាមពេលវេលាកំណត់។
ដូចនេះចរាចរត្រូវវាងតាម ផ្លូវជាតិលេខ២១អា ផ្លូវលេខ២១០ និងផ្លូវជាតិលេខ២។ សូមម្ចាស់រថយន្តធុនធ្ងន់ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋដែល មានលំនៅដ្ឋានក្នុងភូមិសាស្រ្ត សង្កាត់តាខ្មៅ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការ ដើម្បីឲ្យការដ្ឋាននេះបានសម្រេចបានជោគជ័យ។
សូមអានខ្លឹមសារលិខិតទាំងស្រុង៖



No comments:

Post a Comment