Tuesday, October 10, 2023

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រកាសអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦(កម្មវិធីទី៤) របស់រាជរដ្ឋាភិបាល

 CMF:

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិក​ សមាជិការាជរដ្ឋាភិបាល!
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គពិធីទាំងមូលជាទីរាប់អាន!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្ដីអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨” ដែលជាឯកសារដ៏មានសារសំខាន់ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោម អាទិភាព ៦ របស់រាជរដ្ឋាភិបាល ដែលត្រូវចាប់ផ្ដើមអនុវត្តឱ្យបាននៅមុនដំណាច់ឆ្នាំ ២០២៣។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការផ្ដួចផ្ដើម និងចង្អុលបង្ហាញឱ្យរៀបចំនូវយុទ្ធសាស្រ្តជាតិនេះឡើង។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ១]

(១) សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសរបស់និស្សិត ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល

មុននឹងចូលដល់ប្រធានបទ ដែលយើងជជែកគ្នាអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខក្រៀមក្រំបំផុត​ជាមួយនឹងគ្រួសារសព​នៃនិស្សិតខ្មែររបស់យើងម្នាក់ឈ្មោះ ចាន់ ឧត្តម​ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងកងទ័ព (Hamas) ហាម៉ាសដែលចាប់ផ្ដើមតាំងពីថ្ងៃទី ០៧ ខែតុលា កន្លងមកនេះ។ សូមយកឱកាសនេះ បញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ យើងបានខិតខំជាប់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ សហការជា​មួយអាជ្ញាធរអ៊ីស្រាអែល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសនិស្សិតរបស់យើងនៅទីនោះ បានទទួលនូវការការពារនិងទទួលបាននូវសុវត្ថិភាពរបស់ខ្លួន។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ១]

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំប្រឹងប្រែងដឹកនាំ និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ។

ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមរៀបចំយុទ្ធសាស្រ្តជាតិប្រ​កបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់បំផុត។ សូមអរគុណក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក​វិទ្យានិងនវានុវត្តន៍ ដែលបានរៀបចំពិធីដ៏មហាឱឡារិកនាពេលនេះ។ ខ្ញុំពិតជាមានសេចក្ដីសោមនស្ស និងសូមថ្លែងអំណរគុណចំពោះវត្តមានយ៉ាងច្រើនកុះកររបស់ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងបងប្អូនប្រជាពលរដ្ឋជាទីរាប់អាន។

នៅទូទាំងពិភពលោក សេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាសមភាពមួយដ៏សំខាន់នៃសេដ្ឋកិច្ច ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតអាជីវកម្ម មុខរបរ និងការងារ ព្រមទាំងជាប្រភពចំណូលដ៏ចម្បង ពិសេសរបស់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ ដែលមានលទ្ធភាពទាប ទាំងក្នុងទិដ្ឋភាពចំណូល ចំណេះដឹង ការយល់ដឹងនិងជំនាញ។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការងារប្រមាណ ៧០% នៃទំហំការងារសរុប និងរួមចំណែកប្រមាណ ៣២% នៃផលិតផលសរុបក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់និងកំពុងអភិវឌ្ឍ ដែលជាភាសាអង់គ្លេសហៅថា Emerging and development countries។

ក្នុងស្មារតីនេះ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយទៅជាកាតាលីករ រួមចំណែកសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ទៅនឹងវិបត្តិ ត្រូវបានកំណត់ ជារបៀបវារៈគោលនយោបាយដ៏ចម្បង ទាំងនៅតាមបណ្ដាប្រទេសជឿនលឿន ទាំងនៅតាមបណ្ដាប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍ។ ដូចគ្នានេះ ក្នុងពេលកន្លងទៅ រាជរដ្ឋាភិបាលក៏បានដាក់ចេញនិងអនុវត្តកម្មវិធីអន្តរាគមជាបន្តបន្ទាប់ ដែលផ្ដល់បច្ច័យវិជ្ជមានដោយផ្ទាល់និងដោយប្រយោលដល់អ្នកប្រកបរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាកម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក៏ដូចជាការផ្ដល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញជាដើម។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ២]

(២) ក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ត្រូវជួយដល់គាត់គ្រប់គ្នា

ខ្ញុំសូមអនុញ្ញាតចំណាប់អារម្មណ៍បន្តិចពាក់ព័ន្ធការងារក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ។ ឯកឧត្តម(រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍) ហែម វណ្ណឌី បានលើកហើយ។ និយមន័យអំពីសេដ្ឋកិច្ច/ការងារក្រៅប្រព័ន្ធ និងនៅក្នុងប្រព័ន្ធ។ និយមន័យសេដ្ឋកិច្ចមានលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ។ ប៉ុន្តែអ្វីដែលដូចគ្នាគឺទាំងក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរដែលយើងមានកាតព្វកិច្ចខិតខំយកអស់កំលាំងកាយចិត្តដើម្បីជួយដល់គាត់គ្រប់គ្នា។ នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ ពិតណាស់ លទ្ធភាពរបស់បងប្អូននៅក្រៅប្រព័ន្ធអាចប្រកបរបរ(ចិញ្ចឹម)ជីវិតតូចតាច ប៉ុន្តែគាត់ក៏ជាកំលាំងចលករមួយធំសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ដូចនៅក្នុងរបាយការណ៍អម្បាញ់មិញ នៅទូទាំងពិភពលោក ៧០% ជាង ការបង្តើតការងារនៅក្រៅប្រព័ន្ធនេះឯង​។ នៅកម្ពុជាក៏ដូចគ្នា។ ទំហំនៃការគិតគូរនេះគឺសំខាន់ …។

(៣) ប្រជាពលរដ្ឋក្រីក្រ មានជីវភាពតូចតាច ក្រៅប្រព័ន្ធ ជាគោលដៅអាទិភាពតាំងពីអាណត្តិទី៦

តាមបទពិសោធន៍របស់យើង ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានលក្ខណៈតូចតាចនេះ គឺជាប្រជាជនងាយរងគ្រោះបំផុតក្នុងការប៉ះពាល់ដោយបញ្ហាសេដ្ឋកិច្ច និងបញ្ហាវិបត្តិផ្សេងៗ។ ជាក់ស្ដែងនៅជំនាន់ កូវីដ១៩ យើងបានឃើញថា ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋដែលមានជីវភាពតូចតាច ហើយជាពិសេសអ្នកនៅក្រៅប្រព័ន្ធនេះ ងាយក្នុងការរងគ្រោះ។ នេះគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងអាណត្តិមុនៗ។ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលមានគោលដៅអាទិភាពចាត់ចែងវិធានការផ្សេងៗ ជាបន្ទាន់ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកនេះ …។

(៤) ការគ្រប់គ្រងព័ត៌មាន​មិនទាន់ច្បាស់ លំបាកជួយដល់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ជាមួយគ្នានេះ យើងក៏ដឹងថា ជាបទពិសោធន៍កន្លងទៅ ដោយសារការគ្រប់គ្រងព័ត៌មានយើង​មិនទាន់ច្បាស់ (ដូចនេះ)ក៏មានការលំបាកក្នុងការជួយទៅដល់បងប្អូនដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការគ្រប់គ្រងព័ត៌មាននេះ(បានហ្មត់ចត់ នឹងជួយ)កំណត់អត្តសញ្ញាណឱ្យបានថា អ្នកណាខ្លះ នៅទីណាខ្លះ ដើម្បីងាយស្រួលជួយ។ (ការមិនទាន់មានការគ្តប់គ្រងព័ត៌មាននេះហើយ ទើប)នៅក្នុងជំនាន់កូវីដ១៩ នេះមានបញ្ហា។ (ដូចជា)ក្នុង  ថ្ងៃនេះ នៅ អ៊ីស្រាអែល ដើម្បីជួយនិស្សិត និងជួយប្រជាពលរដ្ឋរបស់យើង ខ្ញុំបានដាក់គោលការណ៍តាំងពីថ្ងៃដំបូងឱ្យស្ថាប័នពាក់ព័ន្ធមានក្រសួងការបរទេស កសិកម្ម អាជ្ញាធរសមត្ថកិច្ចរបស់យើង ​ធ្វើម៉េចទី១ កំណត់ឱ្យបានចំនួនប្រជាពលរដ្ឋយើងនៅអ៊ីស្រាអែលទាំងអស់ ទី២ រកឱ្យបានព័ត៌មានថាពួកគាត់នៅទីណា ដើម្បីងាយស្រួលយើងអន្តរាគមន៍ជួយ។ មកដល់ម៉ោងនេះព្រឹកមិញម៉ោង ៧ ព្រឹកនេះ ខ្ញុំទទួលបានព័ត៌មានថា តាមទិន្ន​ន័យប្រមូលបានពីបញ្ជីសាលាគឺ ៤៥៤ នាក់ ក្នុងនោះបានជម្លៀសចេញជាង ៣២៣ នាក់ ទៅកន្លែងសុវត្ថិភាព នៅ ១៣១នាក់ទៀត នៅតំបន់ដែលមានហានិភ័យនៅឡើយ។ យើងនៅបន្តសហការណ៍។

បើសិនជាយើងមិនមានទិន្នន័យមិនដឹងថាគាត់នៅកន្លែងណា យើងពិបាករក ពិបាកជួយ ពិបាកអន្តរាគមន៍ … វាមិនខុសគ្នាពីការជួយនិស្សិតរបស់យើងនៅអ៊ីស្រាអែល ដែលកំពុងតែប្រឈមនេះ។ ជាមួយនឹងការដាក់ចេញនូវវិធានការណ៍ជាក់លាក់គឺត្រូវដឹងថា បងប្អូនជាគោលដៅដែលយើងត្រូវជួយនៅទីណាខ្លះ។ ហេតុនេះហើយបានជាយើងត្រូវដាក់យុទ្ធសាស្ដ្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៅឆ្នាំ ២០២៣ – ២០២៨ នេះឯង ដើម្បីយើងអាច​ក្ដាប់បានទិន្នន័យថាបងប្អូននៅទីណា និង(ទី៣) ត្រូវការអ្វីខ្លះ ជួយអ្វីខ្លះ មិនខុសពីនិស្សិតដែលនៅទីនោះ(អ៊ីស្រាអែល) អ្នកនៅតំបន់សុវត្ថិភាពត្រូវការជួយអ្វីខ្លះ? អ្នកនៅតំបន់ក្រហមត្រូវជម្លៀសចេញ ហើយត្រូវការជួយអ្វីខ្លះ។

(៥) យុទ្ធសាស្ដ្រអភិវឌ្ឍក្រៅប្រព័ន្ធ បង្កើតលទ្ធភាពរាជរដ្ឋាភិបាលជួយបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព

ការដាក់ចេញនូវយុទ្ធសាស្ដ្រអភិវឌ្ឍក្រៅប្រព័ន្ធនេះ ក៏គឺក្នុងគោលដៅនេះឯង។ ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព​ បង្កើតលទ្ធភាពឲ្យរាជរដ្ឋាភិបាលអាចដាក់ចេញនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅ​ប្រ​ព័ន្ធឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នេះគឺជាគោលដៅធំនៃយុទ្ធសាស្ដ្រជាតិ។ ​យុទ្ធសាស្ដ្រនេះ មិនមែនទើបគិតគូរនៅទីនេះទេ គឺផ្អែកចេញពីមូលដ្ឋាននៃបទពិសោធន៍(ក្នុងការគ្រប់គ្រងផលវិបាកបណ្តាលពី)កូវីដ-១៩។ ក្រោយ​មក យើងក៏នឹងអាចអនុវត្ដកិច្ចការនេះ នៅក្នុងពេលស្ថានភាពសេដ្ឋកិច្ចលំបាក អតិផរ​ណាផ្សេងៗ ដូចគ្នា។ ហេតុនេះហើយបានជា សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៅអាណត្ដិទី៦ បានដាក់ចេញនិងណែនាំផ្ដួចផ្ដើម ឲ្យគិតគូរក្នុងក្របខណ្ឌគោលនយោបាយ ដែលមកដល់ម៉ោងនេះ យើងបានចេញជាការអនុវត្ដហើយត្រូវអនុវត្ដបន្ទាន់នៅមុន​ដំណាច់ឆ្នាំ ២០២៣ នេះ។

ប្រជាពលរដ្ឋរបស់យើងត្រូវការការជួយ។ មួយថ្ងៃទៅមួយថ្ងៃវាសំ​ខាន់​សំរាប់គាត់។ រាជរដ្ឋាភិបាលត្រូវដាក់ចេញនូវគោលនយោបាយជាបន្ទាន់ អត់ចាំបាច់ដល់ ១០០ ថ្ងៃទេ។ យើងចេញគោលការណ៍តាំងពីដំបូងដៃតែម្ដង។ ខ្ញុំសូមអបអរសាទរ ហើយសូមអរគុណ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ប្រធានគណៈកម្មាធិការគោលនយោ​បាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (Economic and Financial Policy Committee)និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ក៏ដូចជាឯកឧត្តម ហែម វណ្ណឌី និងមន្ដ្រីនៃក្រសួង(ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍) ដែលបានសហការគ្នា ខិតខំទាំងយប់ទាំងថ្ងៃពន្លឿនគោលនយោបាយនេះ​ដើម្បីចេញដំណើរ។ យុទ្ធសាស្ដ្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ ពោលគឺមានថេរវេលាប្រាំឆ្នាំម្ដង។ តើគោល​នយោបាយ​នេះដាក់ចេញមកដើម្បីអ្វី?

(៦) ជួយប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ប្រៀបដូចជាព្រួញមួយបាញ់បានសត្វបី

គោលដៅធំគឺជួយប្រជាពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្ដែទស្សនៈវិស័យ ច្បាស់លាស់គឺ តាមរយៈការជួយប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ យើងអាចប្រើប្រាស់ព្រួញមួយបាញ់បានសត្វបីគឺ (១) ពង្រឹងនិងជួយបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើន​ជាប្រជាពលរដ្ឋស្ថិតក្នុងជីវភាពងាយរងហានិភ័យនិងក្រីក្រ។ យើងជួយកាត់បន្ថយភាពក្រីក្រ​និងវិសមភាពសង្គម។ ពេលដែលយើងជួយបងប្អូនដែលនៅកំរិត(ជីវភាព)ទាប ឲ្យកាន់តែមានជីវភាពខ្ពស់ ដើម្បី(បន្ថយ)នូវគំលាតជាមួយអ្នកដែលមានលទ្ធភាពនិងជោគជ័យ គឺយើងបង្កើននូវគោលនយោបាយ​អភិវឌ្ឍដោយសមធម៌។ បានន័យថាយើងធ្វើអោយមានការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រជាពលរដ្ឋ។ គឺយើងបានលើកកម្ពស់​នូវ​កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់និងសំខាន់បំផុតផលប្រ​យោជន៍បានទៅដល់ដៃប្រជាពលរដ្ឋក្រីក្រ។​ នេះជាគោលដៅអាទិភាពមួយដែលយើងបានរៀបចំក្នុងការពង្រឹងប្រជាពលរដ្ឋនៅខាងក្រោម (យើង)មិនធ្វើតែនៅលើទេ។ យើងជួយរុញទៅដល់ក្រោមតែម្ដង។

ទី២ គឺការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គមជាតិ។ ដូចដែលខ្ញុំបាននិយាយ​អញ្ចឹង ប្រជាពលរដ្ឋក្រៅប្រព័ន្ធ ជាប្រ​ជា​ពលដែលមានជីវភាពរដ្ឋក្រីក្រ គឺជាអ្នកដែលងាយរងផលប៉ះពាល់ពីកូវីដ -១៩ ក៏ដូចគ្នាពីសំពាធអតិផរណានៃសេដ្ឋកិច្ច។ ភាគច្រើនសេដ្ឋកិច្ចនិងជីវភាពនៃការប្រកបរបររបស់(ពួកគាត់)មិនទៀងទាត់ ហើយមានលក្ខណៈតូចតាច។  ដោយហេតុនេះ (ពួកគាត់)ងាយស្រួលនឹងរងផលប៉ះពាល់។ (ហេតុនេះហើយ)បានជារដ្ឋត្រូវរកគាត់ឲ្យឃើញដើម្បីជួយពង្រឹងភាពធន់របស់គាត់ តាមរយៈការជួយគាំពារ (ផ្ដល់)អត្ថប្រយោជន៍ផ្សេងៗ ពង្រឹង​សមត្ថភាពគាត់ឲ្យពូកែ។

ការហ្នឹងពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ច។ ទី៣ តាមរយៈការជួយបងប្អូនក្នុងសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ គឺយើងជួយ(ឲ្យ​មាន)កំណើនសេដ្ឋកិច្ច ដោយសារបងប្អូនភាគច្រើនជាចលករសំខាន់ក្នុងសេដ្ឋកិច្ចរបស់យើង។ វិស័យ​នីមួយៗ កើតឡើងពីប្រជាពលរដ្ឋដែលកើតក្នុងវិស័យនោះ។ ការលើកកម្ពស់ជីវភាពរស់នៅ និងលើកស្ទួយបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើឱ្យយើងសម្រេចនូវគោលដៅ ៣ ក្នុងពេលតែមួយគឺ (១)កាត់បន្ថយភាពក្រីក្រនិង(ពង្រីក)វិសាលភាពសង្គម (២)ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ និងទី ៣ ជំរុញកំណើនសេដ្ឋកិច្ច (ដែលទាំង)នេះជាគោលដៅ​និងទស្សនៈទានក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ នេះ។

(៧) សុខចិត្តថាមានផែនការមិនល្អឥតខ្ចោះ តែអាចអនុវត្តបានលើដី(ជាក់ស្តែង)

ឥឡូវថាការនិយាយសមហើយ។ តើធ្វើយ៉ាងម៉េច? … រឿងដែលសំខាន់បំផុតធ្វើយ៉ាងម៉េច។ តាមដានត្រួតពិនិត្យយ៉ាងម៉េច ដើម្បីយើងធ្វើឱ្យមានប្រសិទ្ធភាព? … លើក្រដាសទ្រឹស្តីល្អហើយ។ ខ្ញុំក៏ធ្លាប់រៀនស្រាវជ្រាវដែរ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺគ្រប់យ៉ាងដែលអាចអនុវត្តបាននៅលើដី។ សុខចិត្តថាផែនការនេះមិនល្អឥតខ្ចោះចុះ តែអាចអនុវត្តបានលើដី(ជាក់ស្តែង)។ ក្រុមការងាររបស់យើងមិនមែនត្រឹមតែតាក់តែងគោលនយោបាយ ផ្អែកទៅលើទ្រឹស្តីស្រាវជ្រាវប្រមូលចងក្រងពីសៀវភៅ ឬពីប្រទេសនានាមកនោះទេ គឺយើងផ្អែកទៅលើបទពិ​សោធន៍ជាក់ស្តែង ផ្អែកទៅលើស្ថានភាពជាក់ស្តែង និងគិតដាក់ចេញនូវវិធានការអនុវត្តដោយជាក់លាក់ដោយច្បាស់លាស់ ផ្អែកទៅលើលទ្ធភាពនៃថវិកាដែលយើងមានជាជំហានៗ ដើម្បីធ្វើយ៉ាងណាឱ្យគោលនយោបាយនេះចេញទៅជាសកម្មភាពនិងលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ …។

(៨) រៀបចំឱ្យបងប្អូនក្រៅប្រព័ន្ធ ឈានចូលក្នុងការរៀបចំ និងឈានទៅក្នុងប្រព័ន្ធពេញលេញ

ខ្ញុំសូមនិយាយដោយសង្ខេប។ អម្បាញ់មិញ ឯកឧត្តម ហែម វណ្ណឌី​ បានជម្រាបទាក់ទងនៅក្នុងគោលនយោ​បាយ និងវិធីសាស្ត្ររបស់គាត់ថា ដោយសាមញ្ញយើងបែងចែក(អ្នកប្រកបរបរអាជីវកម្ម ប្រកបរបរប្រចាំជីវិតជា៣តំបន់គឺ តំបន់ក្រៅប្រព័ន្ធ តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំបន់ក្នុងប្រព័ន្ធ។ ថ្ងៃនេះខ្ញុំអត់និយាយពីតំបន់ក្នុងប្រព័ន្ធទេ​។ ក្នុងប្រព័ន្ធ បងប្អូនបានដឹងហើយ។ អ្នកចុះឈ្មោះចុះអីបានទទួលផល ឬអនុវត្តយ៉ាងម៉េចអី។ តំបន់ក្រៅប្រព័ន្ធគឺសម្រាប់បងប្អូនដែលមិនបានចុះបញ្ជី ថាតើគាត់ប្រកបរបរមានចំណុចខ្លាំងចំណុចខ្សោយយ៉ាងម៉េច? ថ្ងៃនេះយើងនិយាយពីការវិវឌ្ឍតំបន់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើយ៉ាងម៉េចរៀបចំមូលដ្ឋានលក្ខណៈអំណោយផលដើម្បីឱ្យបងប្អូនដែលនៅក្រៅប្រព័ន្ធឈានចូលមក(ក្នុងការរៀបចំមួយជំហាន) ដើម្បីពង្រឹងសមត្ថភាពគាត់។ ជួយអីបានមុននឹងគាត់ឈានចូលទៅក្នុងប្រព័ន្ធពេញលេញ

អាទិភាពគោលដៅយុទ្ធសាស្ត្ររបស់យើងគឺធ្វើយ៉ាងម៉េចពង្រឹងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឬ ហៅថាដំណាក់កាលអន្តរកាលដើម្បីឱ្យបងប្អូនចូលមកក្នុង(ការរៀបចំ)ហ្នឹង … ត្រលប់មករឿងនៅអ៊ីស្រាអែល។ ដំបូងយើងអត់ដឹងថាបងប្អូននៅឯណាទេ? ឥឡូវឱ្យគាត់ថ្ពក់ចូលក្នុងប្រព័ន្ធ Telegram។ ដល់អញ្ចឹងយើងដឹងថាគាត់នៅឯណា។ ខាងស្ថាប័នចារកិច្ចគាត់ធ្វើ Update រាល់ម៉ោង។ ប៉ុន្មាននាក់នៅតំបន់ក្រហម ប៉ុន្មាននាក់នៅតំបន់ខៀវ ប៉ុន្មាននាក់ដែលត្រូវការជម្លៀស? គឺធ្វើយ៉ាងម៉េចឱ្យបងប្អូនរបស់យើងនៅក្រៅប្រព័ន្ធ ដែលយើងពិបាករក ឱ្យគាត់ចូលមកមានការចុះបញ្ជី។ មានការអីយើងដឹង។ ឱ្យគាត់ចូលទៅក្នុងប្រព័ន្ធ ត្រៀមលក្ខណៈយើងជួយដើម្បីរឹងដៃរឹងជើងចូលក្នុងប្រព័ន្ធពេញលេញ។ ខុសគ្នាយ៉ាងម៉េចនូវកន្លែងនេះ? ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធយើងមិនមានព័ត៌មាន (ដូចនេះ)ពិបាករៀបចំអោយបងប្អូនទទួលផល។

នៅក្នុងតំបន់ដែលចូលអន្តរកាលនេះ គឺជាអ្វីដែលយើងយកចិត្តទុកដាក់ ហើយបងប្អូនក៏ត្រូវយកចិត្តទុកដាក់ដែរ។ បងប្អូនប្រាកដជាឆ្ងល់ ហើយជាបញ្ហាដែលបងប្អូនបារម្ភបំផុតថា ហេតុអីបានជាខ្ញុំត្រូវចុះឈ្មោះចូលប្រព័ន្ធធ្វើអី? តើខ្ញុំចុះឈ្មោះនេះអស់លុយប៉ុន្មាន? អស់លុយច្រើនទេ? តើខ្ញុំចុះបញ្ជីហើយជាប់ពិន័យអីទេ? តើខ្ញុំចុះបញ្ជីហើយជាប់កាតព្វកិច្ចស្អីឬទេ? ហើយតើខ្ញុំចូលទៅក្នុងប្រព័ន្ធហ្នឹង ចុះបញ្ជីនៅក្នុងតំបន់អភិវឌ្ឍក្រៅប្រព័ន្ធនេះ តើខ្ញុំបានផលអីខ្លះមកវិញ? នេះជាសំណួរដែលបងប្អូនប្រាកដជាសួរ ហើយដែលក្រុមគោលនយោបាយយើងយកចិត្តទុកដាក់ធំជាងគេ។ យើងជជែកគ្នាក្នុងអន្តរក្រសួងថាធ្វើយ៉ាងម៉េចជួយបងប្អូនប្រជាពលរដ្ឋឲ្យចំគោលដៅ ហើយទៅតាមលទ្ធភាពដែលយើងអាចធ្វើបានឲ្យរឹងដៃរឹងជើង។

(៩) គោលការណ៍អត្ថប្រ​យោជន៍ដើម្បីបងប្អូនបានចូលរួមក្នុងដំណាក់កាលអន្តរកាល

ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលថ្ងៃនេះមានបងប្អូនខ្លះចូលរួមដែរថា គោលនយោបាយរបស់យើងគឺលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋចូល មិនមានការបង្ខំឲ្យចូលទេ។ ចេញពីហ្នឹងទៅ ប្រយ័ត្នច្រ​ឡំថានឹងមានគោលនយោបាយថ្មីបង្ខំអ្នកលក់ទឹកអំពៅឲ្យចុះឈ្មោះ បើមិនចុះពិន័យ ឬមួយក៏អី។ ចាំខ្ញុំបញ្ជាក់។ (យើងរៀបចំជា)គោលការណ៍លើកទឹកចិត្តឲ្យបងប្អូនចុះឈ្មោះ តាមរយៈការបង្ហាញជាក់ស្តែងនូវអត្ថប្រ​យោជន៍ដើម្បីបងប្អូនបានចូលរួម។ យើងចង់បានបងប្អូនចូលរួមឲ្យច្រើននៅក្នុងដំណាក់កាលអន្តរ​កាលនេះ។ រាជរដ្ឋាភិបាលចង់បានទិន្នន័យដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រង និងដាក់ចេញនូវគោលនយោបាយជួយបងប្អូនឲ្យទាន់ពេលវេលា និងចំគោលដៅ។ នៅក្នុងពេលលំបាក ដូចជាកូវីដ១៩ យើងធ្លាប់(បានជួបប្រទះ)ហើយ។ ទៅមុខទៀត បើសិនជាមានបញ្ហាអតិផរណាសេដ្ឋកិច្ចនិងបញ្ហាផ្សេងៗ រាជរដ្ឋាភិបាលក៏នឹងអាចជួយបាន។

វិធានការគោលនយោបាយអាទិភាព ៦ ចំណុចរ​បស់រដ្ឋាភិបាលដែលត្រូវចាត់តាំងអនុវត្តថ្មីនេះផ្តោតខ្លាំងទៅលើជួយបងប្អូននេះឯង … ឥឡូវសួរទៅវិញ ចំពោះបងប្អូនដែលត្រូវជាគោលដៅដែលយើងចង់លើកទឹកចិត្ត ដើម្បីឲ្យបងប្អូនឈានចូលមកក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធនេះ ដែលយើងអាចធ្វើបាន និងជួយបងប្អូនបាន តើបើបងប្អូនចុះឈ្មោះ អស់លុយអីខ្លះ ជាប់ពិន័យអីខ្លះ ចុះបញ្ជីហើយជាប់កាតព្វកិច្ចអីខ្លះ? ពីមុនមកអត់ធ្លាប់អនុលោមទៅតាមគោលការណ៍ផង តិចចូលទៅគេចាប់ផ្តើមពិន័យយ៉ាងម៉េច។ ខ្ញុំចុះពេលណា ហើយបើខ្ញុំចូលឲ្យអីខ្លះខ្ញុំ។ រដ្ឋជួយអីខ្លះ?

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ២]

(ទី១) ចំណុចនេះខ្ញុំសូមបញ្ជាក់ថា បងប្អូនសហគ្រាសមីក្រូតូច និងមធ្យម ដែលចុះឈ្មោះបញ្ជីដោយស្ម័គ្រចិត្តក្នុងរយៈពេលអន្តរកាលនេះ នឹងទទួលបាននូវអត្ថប្រយោជន៍និងការលើកលែងពិន័យនានា បំណុលពន្ធ ចំពោះការបំពេញអនុលោមភាពកន្លងទៅ និងការផ្តល់ការលើកទឹកចិត្តខាងពន្ធដារផ្សេងៗ។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ៣]

ខ្ញុំសូមសូមអានតែម្តង (ថាតើមាន)គោលការណ៍អីខ្លះ។ ខ្ញុំនិយាយអម្បាញ់ម៉ិញជាគោលៗ តែឥឡូវនៅក្នុងគោលនយោបាយដែលយើងដាក់ចេញ មានគោលការណ៍អនុគ្រោះ ៩ចំណុច សម្រាប់បងប្អូនដែលយើងចង់លើកទឹកចិត្តឲ្យចូលមកក្នុងប្រព័ន្ធ ក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នេះ។ គោលការណ៍ធំរបស់យើងគឺផ្តល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់នៅក្នុងឆ្នាំ ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុ​លោម​ភាពកន្លងមក ដើម្បីបើកច្រកឲ្យបងប្អូនចូលមក នៅក្នុងការប្រកបអាជីវកម្មក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ ២០២៣-២០២៨(រយៈពេល) ៥ ឆ្នាំ។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ៣]

ទី ២៖ គឺផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព។

ទី ៣៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣-២០២៨ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមក មុនការចុះបញ្ជី។ ទី ២ លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងទី ៣ លើកលែងពន្ធ លើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់ ២ ឆ្នាំក្រោយការចុះបញ្ជី។

ទី ៤ គឺផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ ២០២៤-២០២៥ តាមរយៈទីមួយការលើកលែ​ងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមាសម្រាប់រយៈពេល២ឆ្នាំក្រោយការចុះបញ្ជី។

ទី៥ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្បមចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ឬ២០២៥ តាមរយៈការលើកលែងការបង់ពន្ធ ការបង់ពន្ធបាតង់សម្រាប់រយៈពេល ២ ឆ្នាំបន្ទាប់ពីការទទួលបានការសម្រេចចិត្តចុះបញ្ជី។  ​

ទី៦ ការកាត់បន្ថយថ្លៃសេវាសម្រាប់ការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជីការ សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែសម្រាប់សហគ្រាស ដែលមានចំនួនកម្មករនិយោជិតតិចជាង ៨ នាក់។

ទី៧ ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួងនៅថ្នាក់ជាតិដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុងមួយឆ្នាំកុំឲ្យចុះច្រើនពេក ដើម្បីសម្រួលឲ្យបងប្អូនងាយស្រួលកុំឲ្យបន្តិចមានអ្នកនេះ បន្តិចមានអ្នកនោះមក ធ្វើតែម្តងក្នុងមួយឆ្នាំដើម្បីឲ្យងាយស្រួលនៅក្នុងការអនុវត្តធ្វើអាជីវកម្មរបស់បងប្អូនរបស់យើង។

ទី៨ រៀបចំការត្រួតពិនិត្យ និងការធ្វើអធិការកិច្ច​រួមគ្នាក្នុងពេលតែមួយ និងតែមួយលើកក្នុងមួយឆ្នាំ នៅថ្នាក់ក្រោមជាតិ មិញខ្ញុំនិយាយថ្នាក់ជាតិ ឥឡូវខ្ញុំនិយាយថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានរួមបន្ទាន់ បានចុះបញ្ជី ឬស្នើសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតិផ្សេ​ងៗ។

ទី៩ រៀបចំបង្កើតបទដ្ឋានគតិយុត្តិក្របខណ្ឌ និងយន្តការដែលផ្តល់ស្ថានភាពស្របច្បាប់ ជាសហគ្រាសធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានាសម្រាប់រយៈពេល ៥ ឆ្នាំ ជាដើម។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ៤]

(១០) អត្ថប្រយោជន៍បណ្តុះបណ្តាល ហិរញ្ញប្បទាន និងសង្គមកិច្ចសុខាភិបាល

បងប្អូនអាចនឹងដឹងបានហើយ ដែលខ្ញុំអានមកនេះ។ អ្វីដែលសំខាន់ គឺអាចឆ្លើយតបជាមួយនឹងបងប្អូនថាដែល​ចុះឈ្មោះហ្នឹង បង់លុយច្រើនអត់ ជាប់កាតព្វកិច្ចឬអត់ក្រោយពីចុះ ត្រូវបង់ពិន័យអីឬអត់។ គោលការណ៍ដែលយើងបានដាក់ចេញទាំង ៩ចំណុចនេះ ខ្ញុំបានបញ្ជាក់ច្បាស់ហើយ។ បងប្អូនមិនត្រូវបានបង្ខិតបង្ខំទេ។ បងប្អូនត្រូវបានលើកទឹកចិត្តខ្ពស់ឲ្យចូលរួម។ នៅពេលដែលបងប្អូនចូលរួមដោយស្ម័គ្រចិត្ត បងប្អូននឹងទទួលបាននូវការលើកលែងពន្ធ ការអនុគ្រោះពិន័យផ្សេងៗ ដែលពាក់ព័ន្ធជាមួយនឹងការធ្វើអនុលោមភាពកន្លងទៅ ក៏ដូចជាពន្ធលើកទឹកចិត្តផ្សេងៗ នេះគឺនិយាយនៅក្នុងក្របខណ្ឌពន្ធ។ ក្រៅពីការលើកលែងការផាកពិន័យបំ​ណុលនិងការលើកទឹកចិត្តខាងពន្ធដារ បងប្អូនទទួលបានអីទៀត?

ចំណុចបន្ថែមទី១ បងប្អូនអាចទទួលបានការបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងការវិវឌ្ឍ ពាក់ព័ន្ធការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់កម្មករបុគ្គលិកនៅក្នុងសហគ្រាសដើម្បីលើកកម្ពស់សមត្ថភាពផលិតផល និងសហគ្រាសកាន់តែរឹងមាំ។ យើងនឹងជួយបង្កើនសមត្ថភាពបងប្អូនលើហ្នឹង ដើម្បីបងប្អូនកាន់តែរឹងមាំ។ រដ្ឋនឹងដាក់ចេញគោលនយោបាយនិងកម្មវិធីដើម្បីជួយបណ្តុះបណ្តាល។ នេះជាគោលការណ៍ ដែលក្រៅតែពីរឿង​លើកលែងពន្ធអីៗ បងប្អូនបានផលបន្ថែមទៀត មិនមែនសម្រាប់តែម្ចាស់សហគ្រាសទេ សម្រាប់ទាំងកម្មករនិយោជិតនៅក្នុងសហគ្រាសផង …។

​ចំណុចមួយទៀត(ទី២) … ការចុះបញ្ជីក៏នឹងជួយដល់បងប្អូនឲ្យមានលទ្ធភាពអាចទទួលបាននូវហិរញ្ញប្បទានជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគាររដ្ឋផងដែរ។ ចំពោះវិស័យអាទិភាពមួយចំនួន កន្លងទៅយើងមានធនាគារ SME Bank ជាធនាគារសហគ្រាសធុនតូច និងមធ្យមដែលរដ្ឋទម្លាក់ថវិកាជូនដើម្បីជួយផ្តល់ឥណទានហិរញ្ញប្បទានមួយចំនួន មានការប្រាក់សមរម្យដល់វិស័យអាទិភាព។ បានចុះបញ្ជី បងប្អូនមានអត្តសញ្ញាណ មានលក្ខណៈសម្បត្តិអាចទទួលបានការគាំទ្រហិរញ្ញវត្ថុនេះទៅតាមលទ្ធភាពដែលយើងមាន។ យើងមានលទ្ធភាពដើម្បីបង្កើនថវិកា។

(មួយទៀត)ទី២ ពង្រីកវិសាលភាព(អត្ថប្រយោជន៍សង្គម) កាលពីអាណត្តិមុនយើងបានដាក់អាទិភាពនៃវិស័យមួយចំនួន។ ឯកឧត្តម អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានពិនិត្យថាតើវិស័យអីផ្សេងទៀតដែលយើងអាចពង្រីកអោយចូលបានផលទៀតទេ …ចំណុចមួយទៀត សម្រាប់បុគ្គលស្វ័យនិយោជន៍។ បានន័យថាបងប្អូនប្រកបរបរខ្លួនឯង។ ឧទាហរណ៍ថាប្អូនជាម្ចាស់កង់៣ ខ្លួនឯង មិនធ្វើការឲ្យក្រុមហ៊ុនទេ។ បងប្អូនលក់ទឹកអំពៅតាមផ្លូវ បងប្អូនធ្វើអាជីវកម្មតូចតាចតាមផ្លូវ។ ហ្នឹងយើងហៅថា ស្វ័យនិយោជន៍ … ភាគច្រើនស្ថិតនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដែលនឹងទទួលបាន ទី១ ការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលយើងហៅថាបណ្ណក្រីក្រ។ យើងនឹងពង្រីក។ យើងដឹងមុខសញ្ញា។ យើងជួយបាន។ យើងជួយកាន់តែច្រើនថែមទៀត។ ទី២ បានទទួលការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជាគោលនយោបាយអាទិភាពមួយទៀត នៅក្នុងចំណោម ៦ចំណុច គឺអនុវត្តអាហារូបករណ៍សម្រាប់កូនចៅប្រជាពលរដ្ឋ ១លាន ៥សែននាក់ ទទួលបានការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ ហើយថែមទាំងបានប្រាក់ឧបត្ថម្ភប្រចាំខែទៀត។ នេះគឺជាអ្វីដែលភ្ជាប់​ជាមួយនឹងការទទួលផលរបស់បងប្អូននៅក្រៅប្រព័ន្ធ។ ទី៣ រដ្ឋាភិបាលនឹងជួយសម្រួលដល់ការស្វែងរកការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរ/ការងារ សម្រាប់បងប្អូន និងកូនចៅបងប្អូនដោយជួបការលំបាក។

(១១) រដ្ឋមានព័ត៌មានពីធនធានមនុស្សនិងកម្លាំងសេដ្ឋកិច្ច ពលរដ្ឋក្រៅប្រព័ន្ធទទួលបានការអនុគ្រោះ ការគាំទ្រ និងការថែបំប៉ន

សរុបសេចក្ដីមក ការចុះបញ្ជី​របស់បងប្អូនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តើរដ្ឋបានអី? រដ្ឋបានព័ត៌មានដើម្បីរៀបចំផែនការជួយឲ្យបានចំគោលដៅ ជួយឲ្យចំតម្រូវការ និងទាន់ពេលវេលា។ រដ្ឋបានអាហ្នឹង។ រដ្ឋក៏បានមួយទៀតគឺធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ច កាន់តែមានសក្ដានុពលចូលរួមនៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។ នេះគឺអ្វីដែលរដ្ឋទទួលបាន។ អ្វីទៅដែលប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធបានទទួល? គឺការជួយអនុគ្រោះ ការគាំទ្រ និងការថែបំប៉ននៅក្នុងគោលការណ៍ទាំងប៉ុន្មាន ដើម្បីឲ្យគាត់កាន់តែរឹងមាំ។ អញ្ចឹងគោលនយោបាយនេះគឺគោលនយោបាយឈ្នះឈ្នះ។ រដ្ឋក៏ឈ្នះ ប្រជាពលរដ្ឋជាពិសេសអ្នកក្រៅប្រព័ន្ធក៏ឈ្នះ ជាតិយើងទាំងមូលនឹងឈ្នះ។

នេះជាគោលគំនិតនៃយុទ្ធសាស្រ្តជាតិនៅក្នុងការដាក់ឲ្យអនុវត្ត។ យើងនឹងឈានជាជំហាន ហើយនឹងខិតខំដើម្បីពង្រីកវិសាលភាពជាជំហាន។ នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់។ ថ្ងៃមុន (ខ្ញុំបាននិទាន)រឿងម៉ែកាពៅ។ ខ្ញុំមិនរំលឹកឡើងវិញទេ។ ប៉ុន្តែត្រូវយល់ថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ទោះ​ជាលទ្ធភាពរដ្ឋយើងមិនធំដុំដូចប្រទេសជាច្រើននៅលើពិភពលោក តែរដ្ឋយើងមិនបាននៅស្ងៀមនៅក្នុងការជួយដល់ប្រជាពលរដ្ឋយើងតាមគ្រប់បែបយ៉ាង គ្រប់ពេលវេលា គ្រប់លទ្ធភាពដែលអាចធ្វើទៅបាន និងគ្រប់មធ្យោបាយ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះនោះទេ …។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ៤]

ដើម្បីទទួលបាននូវជោគជ័យនៅក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិនេះ រាជរដ្ឋាភិបាលដាក់ចេញនូវអាទិភាពជាយុទ្ធសាស្រ្ត ៥ ចំណុច ដូចដែលបានលើកឡើងដោយឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមពន្យល់ដោយសង្ខេបអំពីអាទិភាពយុទ្ធសាស្រ្តទាំង ៥ ចំណុចនេះដូចតទៅ ដើម្បីអនុវត្តគំនិតយុទ្ធវិធីដែលយើងត្រូវធ្វើ៖

ទី១ កំណត់ កែសម្រួល និងរៀបចំយន្តការដែលបង្កលក្ខណៈ​ងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងពង្រាយយន្តការ និងពង្រឹងយន្តការគ្រប់គ្រង និងភាពប្រទាក់ក្រឡាគ្នារវាងវិធានការដែលត្រូវអនុវត្តដោយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បី​ធានាសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត និងការកែសម្រួលនីតិវិធីឲ្យបានជាអតិបរមា។

ទី២ ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព។ រាជរដ្ឋាភិបាលនឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាពឲ្យបានជាអតិបរមា បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុត្តិជាច្រើន និងធានានូវភាពអាចប៉ាន់ប្រមាណបានសម្រាប់ការប្រកបមុខរបរ និងធ្វើការងារ។

ទី៣ ផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈា​នចូលក្នុងប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងពង្រឹង ពង្រីកវិសាលភាពនៃមូលធន មូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្ដល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ សំដៅផ្ដល់នូវការគាំពារសុខភាពដល់ក្រុមអាទិភាព ដើម្បីឲ្យមានលទ្ធភាពនឹងអាចរស់នៅក្នុងប្រព័ន្ធ ក្នុងកម្រិតជីវភាពមួយសមរម្យ និងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាព។

ទី៤ លើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលនៅក្នុងប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលនៅក្នុងការទទួលបានសេវាសាធារណៈ និងការគាំទ្រផ្សេងៗ ការពង្រឹងការបណ្ដុះបណ្ដាលជំនាញ ការបង្កើតលទ្ធភាពស្វែងរកទីផ្សារ ជាដើម នៅក្នុងគោលដៅជំរុញឲ្យអ្នកដែលបានឈានចូលក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

និងទី៥ ពង្រីកនិងពង្រឹងការផ្សព្វផ្សាយការលើកកម្ពស់ការយល់ដឹង និងការចូលរួម។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលនឹងពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏នឹងជួយជំរុញការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមនៅក្នុងការរៀបចំគោលនយោបាយផ្សេងៗ។

ខ្ញុំសូមលើកថា កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៣ ខ្ញុំបានសង្កេត​ឃើញការផ្សព្វផ្សាយអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរតូចតាចក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជុំវិញការតម្រូវឲ្យមានការស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាព​អាជីវកម្ម។ ភ្លាមៗនោះនៅថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំបានផ្ដល់ការណែនាំឲ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការសិក្សាជាបន្ទាន់។ ខ្ញុំក៏បានសម្រេចដាក់ចេញនូវសេចក្ដីសម្រេចលេខ ១០០ ស.ស.រ ស្ដីពីការផ្អាកការផ្ដល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។ នេះគឺជាឧទាហរណ៍តូចមួយដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្ដេជ្ញាចិត្ត និងការបន្តការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ប្រជាជន ជាពិសេស អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្រ្ត ស្ដីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨” ក្នុងថ្ងៃនេះ ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា យុទ្ធសាស្រ្តជាតិនេះនឹងក្លាយជាប្រទីបបំភ្លឺ និងត្រួសត្រាយផ្លូវ និងជាទុនយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការតម្រង់ទិសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់យ៉ាងពិតប្រាកដ សមស្របតាមគោលការណ៍មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ ទាំងក្នុងន័យអភិវឌ្ឍ ទាំងក្នុងន័យចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍ។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងផ្ដល់អាទិភាពខ្ពស់លើការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ដោយប្រគល់ភារកិច្ចឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួនាទីជាស្ថាប័នបង្គោលក្នុងការជំរុញការអនុវត្ត និងការតាមដានការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ប្រកបដោយប្រសិទ្ធភាព​ និងស័ក្ដិសិទ្ធភាព ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ខ្ញុំសូមស្នើឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការគ្រប់ថ្នាក់ ត្រូវខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិនេះ តាមដែនសមត្ថកិច្ចរៀងៗខ្លួន។ ទន្ទឹមគ្នានេះ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាធុរជន វិនិយោគិន សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងស្ថាប័នជាតិនិងអន្តរជាតិ ចូលរួមឲ្យបានផុសផុលក្នុងការគាំទ្រការអនុវត្ត និងទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមា ពីយុទ្ធសាស្រ្តជាតិដ៏មានសារសំខាន់នេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងសមាជិក/ជិកាអង្គពិធីទាំងមូល សូមប្រកបដោយសុខភាពល្អបរិបូណ៌ មានសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព។ ខ្ញុំសូមប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ យុទ្ធសាស្រ្តជាតិ ស្ដីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨” ចាប់ពីពេលនេះតទៅ៕

**************

Selected Comments Samdech Moha Bovor Thipadei Hun Manet, launching the Royal Government’s six Priority Policy Programs (Program 4)

[Unofficial and translation]




CMF:

  1. Safety of our people in Israel, especially students, is the highest priority

[…] Prior to talking about the topic, which is about informal economy sector, on behalf of the Royal Government and in my own name, I would like to express my condolences to the family of the body of Khmer student Chan Udom, who lost his life in the fighting between the Israeli army and Hamas army on October 7 […] let me affirm to our compatriots and especially the students who are present in Israel as well as their families in Cambodia that the safety of our people in Israel, especially our students, is the highest priority of the Royal Government […]

(Elaboration 2 to the prepared text)

  1. Informal economy are one of the big driving forces of national economy

[…] HE Hem Vandy, (Minister of Industry, Science and Innovation) already defined informal and formal (economy) […] they have some different criteria. What is the same, however, is that both informal and formal economy jobs are Cambodian citizens, and we have the obligation to work hard to help everyone […] though the ability of the people in informal economy to earn a living is small, for the national economy, they are one of the big driving forces […] as defined in the prepared text, some 70% of jobs are created in the informal sector, and the same is true in Cambodia […]

(3) Thoroughly managed information identifies who is where and how to help

In our experience, people in this informal economy or small-scale traders are the most vulnerable to economic and other crises. In fact, having gone through the Covid-19 era, we saw that the poor, the small-living standard, and especially those in the informal economy were vulnerable. This has been a priority goal of the Royal Government since the sixth legislative term and the previous terms. In this seventh legislative term of the National Assembly, the Royal Government has a priority goal to take immediate measures to help the poor people […]

Past experience, due to unclear information, we had difficulty reaching out to those in the informal economy. Managing this information (thoroughly will help) identify who is where and how to render help […] for instance, in these three days, in Israel, to help students and help our people, I have instructed the relevant institutions, such as the Ministry of Foreign Affairs, Agriculture, and our competent authorities to determine the number of our people in Israel, and to find out where they are so that we can easily intervene. As of 7 am today, I received information that there are in all 454 people, of which more than 323 were evacuated to safety and 131 others are still in the area at risk […]

  1. introduction of IEDS creates RGC capacity to help in an appropriate, timely and effective manner

It is on this note that we need to put in place a national strategy for the development of the informal economy in 2023-2028 so that we can grasp the data on where those people are and what they need, what we can do to help, the case which is not different from those students who are in Israel as we speak – those in the safe location would need what and those in the red zone would need what or how to be evacuated […] the introduction of this informal economy development strategy (IEDS) is to increase efficiency, create capacity for the Royal Government to set policies to help people in the informal economy in an appropriate, timely and effective manner. This is a major goal of the national strategy […] that we must set it in implementing motion immediately before the end of 2023 […]

It is not necessary to wait for 100 days. We set the principle from the beginning. I would like to congratulate and thank Deputy Prime Minister and Minister of Economy and Finance, His Excellency Aun Pornmoniroth, Chairman of the Economic and Financial Policy Committee and all relevant officials, as well as HE Hem Vandy and officials of the Ministry (of Industry, Science and Innovation) for their cooperation for their efforts day and night to speed up this policy to get off the ground. The National Strategy for Informal Economic Development 2023-2028 is for a period of five years. What is this policy for? […]

  1. IEDS is an arrow that shoot down three birds

By helping people in the informal economy, we can use an arrow to shoot three birds – (1) strengthen and assist the people in the informal economy, most of whom are vulnerable and poor, we help reduce poverty and social inequality. When we help the low-income people to have a higher standard of living to (reduce) the gap with those who are able and successful, we increase the equity development policy. That means we reduce poverty among the people […]

The second is to strengthen the resilience of the national economy and society. Informal people are living in poverty, and are vulnerable […] (therefore) the state must find them and help strengthen their resilience by supporting (and providing) various benefits to strengthen their ability to excel […]

Thirdly, by helping those in the informal economy, we are (actually working for) economic growth because most of them are the main driver in our economy. Each sector arises from the people in that sector. Improving the livelihood and upliftment of the people in the informal economy enables us to achieve three goals at the same time – (1) reducing poverty and (expanding) the social scope, (2) strengthening economic and social resilience, and (3) promoting economic growth (which) is the goal and vision of the National Strategy for Informal Economic Development 2023-2028 […]

  1. As long as the plan works on the ground

Now that being said, how are we going to get it done? […] how do we go about monitoring it so that this policy can be effective? […] the important thing for me is everything that can be applied on the ground. We could have a less perfect plan, but it can be implemented on the ground (obviously). Our team does not only formulate policies based on theories and research, compiling from books or from other countries’ experiences, but we based on real-world experiences and think of specific implementation measures based on the feasibility of the budget that we have step by step to make this policy into action and practical results for the people […]

  1. Registration of IES for benefits encouraged in this transitional phase

I am not talking about those in the formal sector. We are talking today about the informal economic development sector, how to prepare a favorable base for people in the informal economy to come (in the preparation stage) to strengthen their capacity. What we can do to help before they enter the system fully. The priority of the strategic goal is to strengthen this informal economic development sector, or so-called transitional phase, so that you can come in […] to register. Should anything happen we woud be aware of it […] you must be wondering why you have to sign up for the system? How much does it cost to register? Are there any fines? Is it obligated? And if I go into that system and register in this informal development area, what are the benefits? […]

Our policy is to encourage people to join at their own free will […] (we have organized) the principle of encouraging people to register through the demonstration of the benefits […] we want most of you to participate in this transitional phase. The Royal Government wants data to make it easier to manage and set out policies to help you in time and on target in difficult times like in the Covid-19 period, which we have (experienced). Going forward, if there is a problem of inflation, and/or other issues, the Royal Government will be able to help […]

(Elaboration 3 to the prepared text)

I have clarified the nine principles that the RGC has set out. You are highly encouraged to attend. When you volunteer, you will receive tax exemptions, concessions and annulment of other penalties related to past compliance, as well as tax incentives, which are included in the tax framework. Apart from debt relief and tax incentives, what else will you get? […]

  1. Registered IES to receive training and access financing with reasonable interest

Firstly, you can receive training related to enterprise management, training of workers in the enterprise to improve product capacity and a stronger enterprise […]; secondly […] the registration will help you access financing with a reasonable interest rate from the state bank. For some priority sectors, we have SME Bank […] that the state has allocated fund to help provide some financing loans with reasonable interest rates to priority sectors […]; and expanding the scope (of social benefits) […] where most of the poor and vulnerable families will (1) receive free health care through the Health Equity Fund, which we call the Poor ID Card […] (2) receive free vocational training and monthly stipends […] of which 1.5 million children will receive training free of charge and even monthly stipends; […] (3), the government will facilitate job search through the National Employment Agency for them and their children and relatives in need […]

  1. The state wins, the IES wins and the whole nation will

[…] All in all, what would the state earn the registration of the informal economy people? The state would have information to plan, to help to target, to help meet the needs in a timely manner […] in another instance, the state knows of its human resources and economic strength […] that has the potential to participate in boosting the national economy […] what would the people in the informal economy receive then? They would receive the state’s favor, support and nurture […] to become stronger […] while the state wins, the people, especially those in the informal economy also wins, and the whole nation will too […]./.

វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើអ៉ីស្រាអែល វាយលុកចូលកាន់កាប់តំបន់ Gaza?

(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទ ទី៩ ខែតុលា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានប្រកាសចេញបទបញ្ជាឱ្យធ្វើការបិទខ្ទប់ទាំងស្រុងចំពោះ តំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុមប៉ាឡេស្ទីន ហាម៉ាស (Hamas)។ នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដោយសំដៅលើតំបន់ Gaza Strip ដែលជាផ្ទះរបស់ប្រជាជនប៉ាឡេស្ទីន ២.៣លាននាក់ លោកប្រមុខការពារជាតិអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «ពួកយើងនឹងអនុវត្តការបិទខ្ទប់ ទាំងស្រុងតែម្តង ចំពោះតំបន់ Gaza ដោយនឹងគ្មានអគ្គិសនី ស្បៀងអាហារ ទឹក ឥន្ធនៈ ឬឧស្ម័ន នោះឡើយ ពោលគឺអ្វីៗនឹងត្រូវបិទខ្ទប់ទាំងអស់»។

ការប្រកាសវិធានការក្តៅខាងលើនេះកើតមានឡើង បន្ទាប់ពីអ៉ីស្រាអែលបានទទួលរងការឆ្មក់វាយប្រហារទ្រង់ទ្រាយធំសម្បើម ពីសំណាក់ក្រុម Hamas កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន។ ទើបតែនៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលយោធាអ៉ីស្រាអែលបានប្រកាសថា កងកម្លាំងរបស់ខ្លួន​បានដណ្តើមការគ្រប់គ្រងពេញលេញមកវិញ នៅតាមតំបន់ដែល រងការលុកលុយដោយពួក Hamas។ ទន្ទឹមគ្នា អ៉ីស្រាអែលក៏បាន និងកំពុងបន្ត​ធ្វើការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងកាំភ្លើងធំឥតឈប់ឈរទៅលើតំបន់ Gaza ផងដែរ។ គិតមកទល់ពេលនេះ មនុស្សជាង ៩០០នាក់បានស្លាប់ដោយសារការវាយប្រហារបស់ ក្រុមហាម៉ាសនៅក្នុងប្រទេសអ៉ីស្រាអែល និងជាង ៧០០នាក់ បានស្លាប់ ក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ Gaza។ ការបិទខ្ទប់ទាំងស្រុង ចំពោះតំបន់ Gaza បូករួមទាំងការកែនកងទ័ពបម្រុង ៣០០,០០០នាក់របស់អ៉ីស្រាអែល បាន និងកំពុងបង្កឱ្យការជជែកវែកញែកពីលទ្ធភាពដែលអ៉ីស្រាអែល អាចនឹងបើកការវាយលុកតាមជើងគោក។ ត្រឹមតែវាយកាន់កាប់តំបន់ Gaza មិនមែនជារឿងដែលអ៉ីស្រាអែល ធ្វើមិនបាននោះទេ តែលំបាកនៅត្រង់ថាតើ វាយយកបានហើយ ត្រូវធ្វើយ៉ាងម៉េចតទៅទៀត? អ៉ីស្រាអែលក៏ធ្លាប់កាន់កាប់តំបន់ Gaza ដែរ ក្រោយឈ្នះអេហ្ស៉ីប នៅក្នុងសង្រ្គាម កាលពីឆ្នាំ១៩៦៧។ ប៉ុន្តែ នៅទីបំផុតទៅ អ៉ីស្រាអែលត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់នេះកាលពីឆ្នាំ២០០៥។ ប៉ុន្តែ ប្រសិនបើរឿងបែបនេះកើតឡើងជាថ្មីមែន តើវានឹងមានរឿងអ្វីកើតឡើង?

* ហានិភ័យនៃសង្រ្គាមច្រើនសមរភូមិ

តាមរយៈការវាយលុកចូលតំបន់ Gaza អ៉ីស្រាអែលអាចរំពឹងថានឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់ក្រុមហាម៉ាស ដើម្បីទប់ស្កាត់កុំឱ្យក្រុមសកម្ម ប្រយុទ្ធនេះ បើកការវាយប្រហារណាមួយសាជាថ្មីនៅពេលអនាគត និងជួយសង្រ្គោះចំណាប់ខ្មាំង ប្រសិនបើអាចធ្វើទៅបាន។ ក៏ប៉ុន្តែ ការវាយលុកលើតំបន់ Gaza ក៏អាចនឹងបង្កទៅហានិភ័យនៃការកើនឡើងអំពើហិង្សាក្នុងតំបន់ West Bank ហើយអាចបង្កទៅជាសមរភូមិសង្រ្គាមមួយផ្សេងទៀត ជាមួយក្រុមហេសប៊ូលឡា លីបង់ដែលមានអ៉ីរ៉ង់ជាមេកើយ ដែលនេះនឹងបង្ខំឱ្យអ៉ីស្រាអែលត្រូវប្រយុទ្ធក្នុងសង្រ្គាមច្រើនសមរភូមិ។ ទោះបីជាមានកងទ័ពបំពាក់ដោយអាវុធទំនើបៗ និងទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អប្រសើរ គួបផ្សំនឹងអំណាចគ្រប់គ្រងដែនអាកាសក៏ពិតមែន តែការវាយលុកណាមួយរបស់អ៉ីស្រាអែលលើតំបន់ Gaza នឹងបង្កជាបញ្ហាប្រឈមទាំងខាងបច្ចេកទេស និងយុទ្ធសាស្ត្រ។ ក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធបាឡេស្ទីនផ្សេងទៀតដូចជា Palestinian Islamic Jihad (PIJ) បានសាងសង់កន្លែងលាក់ខ្លួន ផ្លូវរោងក្រោមដី និងអន្ទាក់ជាច្រើន ដើម្បីលាក់ខ្លួន និងលបវាយប្រហារលើទាហានអ៉ីស្រាអែល ជាពិសេសគឺទាហានបម្រុងដែលមិនសូវ មានបទពិសោធន៍ប្រយុទ្ធក្នុងសង្រ្គាមទីក្រុង។ ណាមួយ ដោយសារតែក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធ PIJ កំពុងចាប់មនុស្សជាច្រើននាក់ជាចំណាប់ខ្មាំងផងនោះ អ៉ីស្រាអែល មិនអាចបើកការវាយប្រហារតាមចិត្តចង់នោះទេ ហើយនៅកម្រិតខ្លះត្រូវវាយប្រហារដោយប្រុងប្រយ័ត្នទៀតផង។ ការវាយលុករបស់អ៉ីស្រាអែលលើតំបន់ Gaza ដែលមានដង់ស៊ីតេប្រជាជនរស់នៅប្រមូលផ្ដុំគ្នាច្រើន អាចនឹងបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើន ជាពិសេសគឺជនស៊ីវិលប៉ាឡេស្ទីន ហើយអាចនឹងបង្កហានិភ័យ ផ្ទុះទៅជាសង្រ្គាមគប់ដុំថ្ម «intifada» (ការបះបោររបស់ប្រជាជនប៉ាឡេស្ទីនប្រឆាំងអ៉ីស្រាអែល) មិនមែនតែនៅក្នុងតំបន់ Gaza ទេ តែក៏នៅក្នុងតំបន់ West Bank ផងដែរ ជាទីដែលភាពតានតឹងកំពុងកើនឡើងស្រាប់ ក្រោយអំពើហិង្សាសងសឹកដាក់គ្នាទៅវិញទៅមករវាងជនជាតិអ៉ីស្រាអែល និងប៉ាឡេស្ទីនជាច្រើនខែមកនេះ។ មិនតែប៉ុណ្ណោះ Lions' Den ជាក្រុមសកម្មប្រយុទ្ធក្នុងតំបន់ West Bank ត្រូវបានគេរាយការណ៍ថាបានអំពាវនាវរួចទៅហើយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ West Bank កាន់អាវុធគ្រប់ៗគ្នាដើម្បីប្រឆាំងនឹងអ៉ីស្រាអែល។ ចំណែក ក្រុមហេសប៊ូលឡា និងក្រុមសកម្មប្រយុទ្ធជាច្រើនក្នុងប្រទេសលីបង់ ក៏អាចនឹងបង្កើនការចូលរួម របស់ពួកគេ ដើម្បីអូសឱ្យអ៉ីស្រាអែលធ្លាក់ចូលក្នុងសង្រ្គាមច្រើនសមរភូមិ។ ដូច្នេះការវាយលុករបស់អ៉ីស្រាអែលលើ Gaza អាចនឹងក្លាយជាការលើកទឹកចិត្តដល់ក្រុម ទាំងនេះកាន់តែបង្កើនការចូលរួមរបស់ពួកគេក្នុងជម្លោះ។

* គ្មានជម្រើសល្អ សម្រាប់អ៊ីស្រាអែល?

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu បានសន្យាថាការឆ្លើយតបរបស់អ៉ីស្រាអែល នឹងឱ្យធ្វើតំបន់មជ្ឈិមបូព៌ាផ្លាស់ប្ដូរ ហើយក្រុមហាម៉ាសនឹងត្រូវតបស្នងមកវិញ នូវតម្លៃមួយយ៉ាងស័ក្តិសម។ ការលើកឡើងរបស់លោក Netanyahu ហាក់បង្ហាញថាលោកមានបំណងចង់យកតំបន់ Gaza មកដាក់នៅក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែល ឡើងវិញ។ អ៉ីស្រាអែលអាចមានជម្រើស ៣ សម្រាប់គ្រប់គ្រង និងដឹកនាំតំបន់ Gaza តែគ្មានជម្រើសណាមួយនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងនោះទេ។ ជម្រើសទី១៖ អីស្រាអែលអាចនឹងប្រគល់ការគ្រប់គ្រងតំបន់ Gaza ទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន (PA) ដែលកំពុងគ្រប់គ្រងតំបន់ West Bank។ ធ្វើដូច្នេះមើលទៅវាហាក់ដូចជាការបន្ថែម ភាពស្របច្បាប់ ដោយទុកឱ្យប៉ាឡេស្ទីនគ្រប់គ្រងទឹកដី ប៉ុន្តែការគាំទ្រសម្រាប់ PA កំពុងធ្លាក់ចុះទាំងនៅក្នុងតំបន់ West Bank និង Gaza រីឯការយល់ព្រមគ្រប់គ្រងលើតំបន់ Gaza របស់ PA នៅតែស្ថិតនៅជាសំណួរបើកចំហមួយនៅឡើយ។ ជម្រើសទី២៖ អ៉ីស្រាអែលអាចនឹងព្យាយាមបង្កើតទម្រង់រដ្ឋបាលគ្រប់គ្រងថ្មីដោយមាន «អន្តរការីប៉ាឡេស្ទីន» ផ្សេងមួយទៀត។ ប៉ុន្តែ «អន្តរការី» នេះអាចនឹងទទួលបានភាពស្របច្បាប់តិចតួចប៉ុណ្ណោះពីប្រជាជន Gaza ហើយជាពិសេស បន្ទាប់ពីអំពើហិង្សាផ្ទុះឡើងកាលពីចុងសប្ដាហ៍ កន្លងទៅនេះ អ៉ីស្រាអែលមិនអាចលើកបន្តុបអន្តរការីណាមួយឱ្យគ្រប់គ្រងរដ្ឋាភិបាលប៉ាឡេស្ទីនមួយដែលមើលទៅដូចជាអាយ៉ងនោះទេ។ ជម្រើសទី៣៖ គឺអ៉ីស្រាអែលអាចនឹង គ្រប់គ្រងតំបន់ Gaza ដោយផ្ទាល់តែម្ដង ដោយប្រគល់ការគ្រប់គ្រងទៅឱ្យទីភ្នាក់ងារ Coordinator of Government Activities in the Territories ឬហៅកាត់ថា COGAT នៅក្រោមចំណុះក្រសួងការពារជាតិអ៉ីស្រាអែល។ ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលអ៉ីស្រាអែលដែលគាំទ្ររដ្ឋាភិបាលរបស់លោក Netanyahu បានជំរុញជាយូរមកហើយឱ្យ អ៉ីស្រាអែលគ្រប់គ្រងតំបន់ Gaza ឡើងវិញ ចាប់តាំងពីអ៉ីស្រាអែលដកប្រជាជន និងកងកម្លាំងរបស់ខ្លួនចេញពីតំបន់នេះកាលពីឆ្នាំ២០០៥។ ក៏ប៉ុន្តែ ការធ្វើបែបនេះនឹងបង្កទៅ ជាកំហឹងតវ៉ាពីសំណាក់ប្រជាជន Gaza អាចផ្ទុះទៅជាអំពើហិង្សាគ្រប់ពេលវេលា និងតម្រូវឱ្យអ៉ីស្រាអែលត្រូវដាក់ពង្រាយកងកម្លាំងសន្តិសុខរយៈពេលយូរដែលនេះអាចនឹង ប្រថុយបាតបង់ការគាំទ្រពីបណ្ដាប្រទេសលោកខាងលិច និងអារ៉ាប់មួយចំនួនចំពោះអ៉ីស្រាអែល។

* ធ្វើឱ្យកិច្ចចរចាផ្សះផ្សារជាមួយអារ៉ាប៊ីសាអូឌីត ជាប់គាំង

ការវាយលុករបស់អ៉ីស្រាអែលចូលក្នុងតំបន់ Gaza ត្រូវបានក្រុមអ្នកជំនាញភាគច្រើនជឿថាអាចនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការជួយឱ្យអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ភ្ជាប់ទំនាក់ទំនងជាប្រក្រតីនឹងគ្នាត្រូវជាប់គាំង ហើយក៏អាចនឹងបង្កទៅជាបាតុកម្មតវ៉ាប្រឆាំងនឹងអ៉ីស្រាអែលផងដែរ។ ដូចគ្នានេះដែរ បណ្ដាប្រទេសផ្សេងទៀត ដែលបានចុះកិច្ចព្រមព្រៀងសន្តិភាព Abraham Accords ដូចជាបារ៉ែន ម៉ារ៉ុក ស៊ូដង់ និងអេមីរ៉ាតអារ៉ារួម អាចនឹងកាត់ប​ន្ថយកិច្ចសហប្រតិបត្តិការជាសាធារណៈមួយចំនួន ជាមួយអ៉ីស្រាអែលផងដែរ ពីព្រោះតែប្រជាជនអារ៉ាប់ក្នុងតំបន់មជ្ឈិមបូព៌ាភាគច្រើនលើសលប់នៅតែគាំទ្រប្រជាជនប៉ាឡេស្ទីន។ ម្លោះហើយ ការវាយលុកចូលតំបន់ Gaza អាច នឹងបង្កជាបាតុកម្មតវ៉ាប្រឆាំងនឹងអ៉ីស្រាអែលនៅទូទាំងមជ្ឈិមបូព៌ា ហើយការតវ៉ាខ្លះនឹងមានលក្ខណៈហិង្សា ដូចដែលគេបានឃើញនៅលើសារព័ត៌មានកាលពីប៉ុន្មានថ្ងៃទី៨ ខែតុលានេះ ដោយភ្ញៀវទេសចរអ៉ីស្រាអែល ២នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអេហ្ស៉ីប។

ចុងក្រោយគេបំផុត គឺការវាយលុកចូលតំបន់ Gaza របស់អ៉ីស្រាអែល អាចនឹងបង្កឱ្យមានលំហូរជនភៀសខ្លួនចូលទៅកាន់ប្រទេសអេហ្ស៉ីប ដែលនឹងបង្កឱ្យមានវិបត្តិធំមួយអាចធ្វើ ឱ្យស្ថានភាពលំបាកនៃសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាហ្វ្រិកខាងជើងមួយនេះកាន់តែលំបាកខ្លាំងឡើង។ ការបិទខ្ទប់ទាំងស្រុង និងការវាយលុករបស់អ៉ីស្រាអែលអាចនឹងបង្ខំឱ្យ ប្រជាជន Gaza ព្យាយាមភៀសខ្លួនចូលទៅក្នុងប្រទេសអេហ្ស៉ីប តាមរយៈការឆ្លងកាត់ព្រំដែនរ៉ាហ្វាស់ (Rafah) ដែលជាច្រកព្រំដែនតែមួយគត់នៅតែបើកចំហភ្ជាប់ជាមួយ អេហ្ស៉ីប។ ខណៈកំពុងព្យាយាមសម្របសម្រួលរវាងអ៉ីស្រាអែល និងហាម៉ាស ដើម្បីទប់ស្កាត់កុំឱ្យជម្លោះរាលដាលកាន់តែធំ អេហ្ស៉ីបអាចនឹងត្រូវបង្ខំចិត្តទទួលយកជនភៀសខ្លួន ប៉ាឡេស្ទីនក្នុងចំនួនដ៏ច្រើន ហើយក៏ត្រូវនឹងចំណាយចាយវាយច្រើនលើពួកគេដែរ។ ម្យ៉ាងវិញទៀត ក្នុងករណីដែលអ៉ីស្រាអែលពិតជាគ្រប់គ្រងតំបន់ Gaza ឡើងវិញពិតមែន នោះជនភៀសខ្លួនប៉ាឡេស្ទីនដែលបានភៀសខ្លួនទៅកាន់អេហ្ស៉ីប ក៏ប្រហែលជាមិនអាច ឬក៏មិនចង់ត្រឡប់ទៅវិញនោះដែរ ដែលនេះនឹងដាក់បន្ទុកបន្ថែមលើអេហ្ស៉ីបត្រូវមើលថែ ជនភៀសខ្លួន ក្នុងរយៈពេលវែង៕ 
ប្រភព៖ Fresh News















អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍នៅអ៉ីស្រាអែលមានភាពស្ងប់ស្ងាត់ ខណៈនិស្សិតខ្មែរទាំងអស់ក៏មានសុវត្ថិភាពគ្រប់គ្នាដែរ


(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅប្រទេសអ៉ីស្រាអែល សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ដោយបានបញ្ជាក់ថា ស្ថានការណ៍នៅអ៉ីស្រាអែលមានភាពស្ងប់ស្ងាត់ហើយ ខណៈអាជ្ញាធរអ៉ីស្រាអែលក៏កំពុងគ្រប់គ្រងសភាពការណ៍បានទាំងស្រុងឡើងវិញដែរ ចំណែកសិស្ស និស្សិតខ្មែរទាំងអស់ដែលនៅក្នុងប្រទេសនេះក៏កំពុងមានសុវត្ថិភាពគ្រប់គ្នាដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា តាមការជូនដំណឹងពីរដ្ឋាភិបាលអ៉ីស្រាអែល គឺនាពេលនេះ កងទ័ពអ៉ីស្រាអែលបានគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្កាហ្សាបានទាំងស្រុងហើយ ដោយគ្មានវត្តមានភេរវជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៉ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៉ីស្រាអែលក៏បានត្រៀមជើងការណ៍បានយ៉ាងល្អ ដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា «និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៉ីស្រាអែលក៏បានអះអាងដែរថា ក្នុងពេលនេះ ស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ ដោយគ្មានខ្វះខាតអ្វីទេ»។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់ មិនថាយប់ ឬថ្ងៃឡើយ ចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល។

ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតី ដែលដឹកនាំផ្ទាល់ដោយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតកំពុងតាមដានជាប្រចាំ និងទាក់ទងជាមួយសិស្ស និស្សិតទាំងអស់ជាប់ជានិច្ច ដើម្បីដឹងពីបញ្ហារបស់ពួកគេ ហើយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលានៅពេលមានសេចក្តីត្រូវការ។

សេចក្ដីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏អំពាវនាវយ៉ាងទទូចដល់សិស្ស និស្សិតទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល សូមគោរពតាមការណែនាំរបស់អាជ្ញាធរដែនដី ដើម្បីសុវត្ថិភាពរបស់ខ្លួន និងសូមក្រុមគ្រួសារនៅប្រទេសកម្ពុជាស្ងប់ចិត្តចំពោះស្ថានការណ៍នេះ ពីព្រោះរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងតែចាត់ទុកសុវត្ថិភាពរបស់សិស្ស និស្សិតខ្មែរទាំងអស់ជាអាទិភាពខ្ពស់បំផុត៕








ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលជួប ពិភាក្សាការងារ ជាមួយ លោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូត នៃសា ធា រណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា

 

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយក រដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវទីប្រឹក្សា និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាប្រពៃណីដ៏ល្អ និងជាបងប្អូនរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលបានសម្រេចនូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈលើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមិនមែនគ្រាន់តែជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ តែក៏បានដើរតួជាផ្នែកមួយយ៉ាងសំខាន់នៃការតភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់រវាងមនុស្ស និងមនុស្ស ស្ថាប័ន និងស្ថាប័ននៃប្រទេស និងប្រជាជនទាំងពីរផងដែរ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវស្មារតីសុទិដ្ឋិនិយមចំពោះសក្តានុពល និងផ្លែផ្កាជាច្រើនផ្សេងទៀត ដែលអាចសម្រេចបានក្រោមភាពជាដៃគូដ៏ជិតស្និទ្ធនេះ តាមរយៈការចាប់យកកាលានុវត្តភាពនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយកម្ពុជា ចិន នៅក្នុងក្របខណ្ឌនៃការអនុវត្ត ផែនការសកម្មភាពស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨ ដែលជាផែនការសហប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ជាផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យមានការពន្លឿនការអនុវត្តផែនការសកម្មភាពនេះ។ លោកជំទាវទីប្រឹក្សា ក៏បានឯកភាព និងបានបង្ហាញនូវការប្តេជ្ញាខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដោយផ្អែកលើស្មារតីនៃការកសាងសហគមន៍វាសនារួមគ្នារវាងប្រទេសទាំងពីរនេះ។

ដើម្បីចែករំលែកទស្សនៈអំពីលទ្ធភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកជំទាវទីប្រឹក្សា បានកត់សម្គាល់នូវការបន្ស៊ីគ្នារវាងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍នានា ដើម្បីទាញយកប្រយោជន៍ពីសហថាមភាពនៃយុទ្ធសាស្ត្រទាំងនេះ ជូនប្រជាជននៃប្រទេសទាំងពីរ។ 

ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងពីលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការក្នុងការសម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍នានា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានលើកឡើងនូវវិស័យចំនួន៣ ដែលប្រទេសទាំងពីរ អាចពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមមាន៖ ទី១) ការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ ទី២) ការលើកកម្ពស់ប្រសិទ្ធភាពនៃការតាក់តែងច្បាប់ និងទី៣) ការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការ។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានឯកភាពចាប់ផ្តើមសិក្សាស៊ីជម្រៅលើទស្សនាទាននៃគម្រោង «ច្រករបៀងមច្ឆានិងអង្ករ» (Fish and Rice Corridor) និង «ច្រករបៀងការអភិវឌ្ឍឧស្សាហកម្ម» (Industrial Development Corridor) ដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន បច្ចេកវិទ្យា ហើយជាពិសេសលើទិដ្ឋភាពសង្គម និងជីវភាពរបស់ប្រជាជនកម្ពុជា។ 

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ព្រមទាំង លោកជំទាវទីប្រឹក្សា ក៏បានឯកភាពពន្លឿនការពិភាក្សាជួសជុល និងកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងបានឯកភាពរៀបចំកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការក្នុងទីស្តីការគណៈរដ្ឋមន្ត្រី។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះ លោកជំទាវទីប្រឹក្សា និងជាពិសេសរដ្ឋាភិបាល និងប្រជាជនចិន ដែលបានគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើស្ទើរគ្រប់វិស័យ។ លោកជំទាវទីប្រឹក្សា បានសម្តែងសេចក្តីរីករាយ និងការប្តេជ្ញាចិត្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនមួយកម្រិតថែមទៀត៕













សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៩


នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។

ជាកិច្ចចាប់ផ្តើម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហាររវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ ហើយជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងសិក្សា និងស្នាក់នៅប្រទេសអ៊ីស្រាអែលថា «សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិត គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ហើយគ្រប់ភាគីពាក់ព័ន្ធបាននឹងបន្តខិតខំតាមដានទាំងយប់ទាំងថ្ងៃ ជាប់ជាប្រចាំ ដើម្បីធានាផ្តល់នូវការការពារ និងសុខសុវត្ថិភាពជូននិស្សិត និងប្រជាពលរដ្ឋរបស់កម្ពុជាយើង» ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធថា «ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧ នេះ។ ដូចនេះ រាជរដ្ឋាភិបាលខិតខំយកអស់កម្លាំងកាយចិត្តក្នុងការយកចិត្តទុកដាក់ គិតគូរធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងលទ្ធភាពជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានទាន់ពេលវេលា ស្របតាមគោលដៅអនុវត្តមុនដំណាច់ឆ្នាំ ២០២៣ ។ តាមទស្សនៈវិស័យនេះ, សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលរួមជួយក្នុងទិដ្ឋភាព ៣យ៉ាង រួមមាន៖ ១) ជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ២) ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និង ៣) ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ»។
សម្តេចធិបតី ក៏បានលើកទ្បើងផងដែរថា ដើម្បីផ្តល់នូវការធានា និងលើកទឹកចិត្តដល់ប្រជាជនដែលប្រកបរបរមានលក្ខណៈតូច និងមធ្យម ហើយស្ថិតក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយបាន, រាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុគ្រោះដែលជាអត្ថប្រយោជន៍ជាច្រើនជូនដល់សហគ្រាសធុនតូច និងមធ្យម មានជាអាទិ៍៖ ១) ផ្តល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ដើម្បីបើកផ្លូវឱ្យសហគ្រាសដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចធ្វើអន្តរកាល និងចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ, ២) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព, ៣) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ តាម​រយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញ អនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី, ៤) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី, ៥) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់សម្រាប់រយៈពេល ២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចឱ្យចុះបញ្ជី, ៦) កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជិកាសៀវភៅ បញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់សហគ្រាសដែលមានចំនួនកម្មករ និយោជិតតិចជាង ៨នាក់, ៧) ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិ ដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយនិងមួយលើកក្នុងមួយឆ្នាំ, ៨) រៀបចំការ​ចុះ​ត្រួតពិនិត្យ ឬធ្វើ​អធិការកិច្ច​រួមគ្នា​ក្នុង​ពេល​តែមួយនិងតែមួយលើកក្នុងមួយឆ្នាំ​ នៅថ្នាក់ក្រោមជាតិ​ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ និង៩) រៀបចំបង្កើតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌ និងយន្តការ ដែលផ្តល់ស្ថានភាពស្របច្បាប់(Legal Status) ជាសហគ្រាសធុនមីក្រូនិងតូច(MSEs) ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល ៥ឆ្នាំ ជាដើម។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមផងដែរថា ដើម្បីទទួលបានជោគជ័យ ក្នុងអនុវត្តយុទ្ធសាស្ត្រជាតិនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្ត្រ ៥ ចំណុច ដូចជា៖ទី១) ​កំណត់ កែសម្រួល និងរៀបចំយន្តការ ដែលបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រឹងយន្តការគ្រប់គ្រង និង ភាពប្រទាក់ក្រឡារវាងវិធានការដែលត្រូវអនុវត្តដោយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត​ និងការកែសម្រួលនីតិវិធីឱ្យបានជាអតិបរមា។ ទី២) រាជរដ្ឋាភិបាលនឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាពឱ្យបានជាអតិបរមា, បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុត្តច្រើន និង ធានានូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការប្រកបមុខរបរ និងធ្វើការងារ។ ទី៣) ផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រីក និង ពង្រឹងវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្តល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ សំដៅធានាផ្តល់នូវការគាំពារសុខភាព ដល់ក្រុមអាទិភាពដើម្បីឱ្យមានលទ្ធភាពនិងអាចរស់នៅក្នុងប្រព័ន្ធ ក្នុងកម្រិតជីវភាពមួយសមរម្យ និងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាព ។ ទី៤) ​រាជរដ្ឋាភិបាល នឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈនិងការគាំទ្រផ្សេងៗ, ការពង្រឹងការបណ្តុះបណ្តាលជំនាញ, ការបង្កើតលទ្ធភាពស្វែងរកទីផ្សារ ជាដើម ក្នុងគោលដៅជំរុញឱ្យអ្នកដែលបានឈានចូលក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ និងទី៥) ​រាជរដ្ឋាភិបាល នឹងពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ, និងការលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលក៏នឹងជំរុញការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមក្នុងការរៀបចំគោលនយោបាយផ្សេងៗ ។