Friday, February 27, 2015
ប្រមុខដឹកនាំកម្ពុជាឡាវសម្តែងសុទិដ្ឋិនិយមចំពោះការរីកចំរើននៃទំនាក់ទំនងទ្វេភាគី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជុំម៉ាលី សៃយ៉ាសន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងកិច្ចជំនួបពិភាក្សាការងារនាវិមានសន្តិសភាព នាល្ងាចថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានសម្តែងគំនិតសុទិដ្ឋិនិយមរបស់ខ្លួនចំពោះទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ឯកឧត្តមជុំម៉ាលី សៃយ៉ាសន បានថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចទាំងលក្ខណៈផ្លូវរដ្ឋ និងផ្លូវបក្សរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ។
ឯកឧត្តមប្រធានរដ្ឋឡាវ បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្តម បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០០៧ ហើយសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា នៅពេលនេះ ឯកឧត្តមបានសង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំងតាមរយៈនេះ ឯកឧត្តមសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ពិសេសចូលរួមអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងឆាប់រហ័សបំផុត ក្នុងរយៈពេលដ៏ខ្លីមកនេះ។
ឯកឧត្តម អ៊ាងសុផ្លែត បានមានប្រសាសន៍ឲ្យដឹងថា “ឯកឧត្តមប្រធានរដ្ឋឡាវក៏បានសំដែងនូវការចូលរួមអបអរសាទរផងដែរ ចំពោះលទ្ធផល ដែលមហាសន្និបាតវិសាមញតំណាង ទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលកន្លងទៅថ្មីៗនេះសម្រេចបាន”។
សូមបញ្ជាក់ថា ឯកឧត្តម ជុំម៉ាលី សៃយ៉ាស៊ន និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ តបតាមការយាងអញ្ជើញរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានមកដល់កម្ពុជានាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ជុំម៉ាលី សៃយ៉ាសន បានចូលបង្គំគាល់ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងព្រះបរមរាជវាំង និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។ ឧត្តម ជុំម៉ាលី សៃយ៉ាស៊ន និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅដាកកម្រងផ្កាគោរពព្រះវិញាណខ័ន្ធសម្តេចព្រះបរមរតនកោដិ ព្រះនរោត្តម សីហនុ និងវិញាណខ័ន្ធវិរបុរសយុទ្ធជនខ្មែរនៅវិមានឯករាជ្យផងដែរ៕
សម្តេចតេជោ ហ៊ុន សែន ទទួលជួបឯកឧត្តម ជុំ ម៉ាលី សាយ៉ាសន
ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺឯកឧត្តម ជុំម៉ាលី សាយ៉ាសន បានឃើញ កម្ពុជានៅពេលនេះមានការរីកចំរើនយ៉ាងខ្លាំង ហើយឯកឧត្តម ក៏បានសូមវាយតម្លៃខ្ពស់ និងសំដែងនូវការអបអរសាទរយ៉ាងខ្លាំងជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី សៀលថ្ងៃទី២៦ ខែកុម្ភៈនេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអ្នកយកព័ត៌មានដឹងនៅក្រោយជំនួបនោះថា ឯកឧត្តម ជុំម៉ាលី សាយ៉ាសន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការទាំងផ្លូវរដ្ឋ និងផ្លូវបក្ស មកកាន់ ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។
ឯកឧត្តម បញ្ជាក់ថា ឯកឧត្តមធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាកាលពី ឆ្នាំ២០០៧ ហើយនៅ ពេលនេះ ឯកឧត្តមបានសង្កេតឃើញថា កម្ពុជានៅពេលនេះមានការរីក ចំរើនយ៉ាងខ្លាំង ហើយ ឯកឧត្តម ក៏បានសូមវាយតម្លៃខ្ពស់ និងសំដែងនូវការអបអរសាទរជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ។ ព្រមជាមួយនេះ ឯកឧត្តមក៏បានសំដែងនូវការគាំទ្រ និងអបអរសាទរចំពោះជោគជ័យដ៏ត្រចះ ត្រចង់ នៃលទ្ធផលមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជានារយៈពេលកន្លង មក។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម ជុំម៉ាលី សាយ៉ាសន ដែលបានគាំទ្រ អបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលកម្ពុជាទទួលបាន។ សម្តេចមានប្រសាសន៍ថា សម្តេចមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា ឡាវ គឺមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងចំណោម ប្រទេស អាស៊ាននាបច្ចុប្បន្ន។ ក្នុងន័យនេះ សម្តេច បានសំដែងនូវការអបអរសាទរចំពោះសមិទ្ធ ផលនេះ និងបានស្នើសុំឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹង មាំថែមទៀត៕
ឯកឧត្តម ហេង សួរ បដិសេធ ការលើកឡើង របស់សហជីពសេរីកម្មករ អំពីតួលេខនៃការរងគ្រោះ របស់កម្មករក្នុងឆ្នាំ២០១៤
ឆ្លើយតបនិងការលើកឡើង របស់សហជីពសេរីកម្មករ
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមកនេះ ដែលបានបញ្ចេញរបាយការណ៍ស៊ើបអង្កេតរបស់ក្រុមខ្លួនថា
នៅឆ្នាំ២០១៤កន្លងទៅនេះ មានកម្មករដួលសន្លប់ និងរងគ្រោះថ្នាក់ការងារប្រមាណ
១៤៣១នាក់ បានរងគ្រោះធ្ងន់ និងស្រាល ហើយចោទថា មកពីក្រសួងការងារមិនបានបំពេញតួនាទីរបស់ខ្លួនក្នុងបញ្ហានេះ។
នៅក្នុងរបាយការណ៍ដដែលរបស់ សហជីពសេរីកម្មករ បានលើកឡើងថា
រោងចក្រដែលមានកម្មកររងរបួស ដួលសន្លប់ និងស្លាប់ កំឡុងពេលធ្វើការក្នុងរោងចក្រ
ដោយសារហូបមិនគ្រប់គ្រាន់ ធ្វើការលើសម៉ោង ពុលកាវ ធំក្លិនថ្នាំពីសំភារៈ
គ្មានសេវាសុខភាព និងដោយសារពុលជាតិគីមីជាដើម។ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ
នៃព្រះរាជាណាចក្រកម្ពុជាបានទំលាក់បញ្ហានេះថា មកពីក្រសួងការងារមិនបានបញ្ជូលមន្ត្រីអធិការកិច្ច
ដើម្បីតាមដាន និងពិនិត្យមើលតាមរោងចក្រទើបធ្វើឲ្យមានហានិភ័យខ្ពស់ដល់កម្មករក
ម្មការនី។
ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានច្រានចោលការចោទប្រកាន់នេះថា
មិនមានមូលដ្ឋានច្បាស់លាស់ ហើយចេះតែចោទក្រសួងដោយខ្វះការសាកសួរទៅអង្គការ
ILO ឬសួរសហការីរបស់ខ្លួនតាមរោងចក្រឡើយអំពីសម្មភាពរបស់ក្រសួង។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារបានចុះធ្វើអធិការកិច្ចនៅរោងចក្រទូទាំងប្រទេស មានដល់ប្រាំពីរពាន់ប្រាំបីរយលើក ក្នុងឆ្នាំ ២០១៤ ។ ឯកឧត្តមបន្តថា «ការវិនិច្ឆ័យរបស់សហជីពនីមួយៗនៅក្នុងការឲ្យពិន្ទុទៅលើអ្វីដែលជាការយល់ឃើញរបស់គាត់ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់គាត់ បើសិនជាមិនផ្អែកទៅលើភាពជាក់ស្តែងទេ នោះវានឹងធ្វើឲ្យសហជីពរបស់គាត់មិនមានសេចក្តីថ្លៃថ្នូរ និង គួរឲ្យគោរពនោះទេ»។
ឯកឧត្តម ហេង សួរ បានឲ្យដឹងបន្ថែមទៀតថា ក្រសួងការងារបានធ្វើសន្និបាត
ហើយ គ្រោងនឹងឲ្យថៅកែរោងចក្រ បញ្ឈប់ការបង្ខំកម្មករធ្វើការថែមម៉ោង
កែលម្អលក្ខខណ្ឌការងារ ផ្តល់សេវារាប់រងឲ្យទាន់ពេលដល់កម្មករពេលគ្រោះថ្នាក់ការងារ
កែលំអអាគារតាមស្តង់ដា ហើយផាកពិន័យដល់រោងចក្រណា ដែលមិនគោរពតាមបទដ្ឋានរបស់ក្រសួង។
ជាមួយគ្នានេះដែរ លោក
សោម អូន ប្រធានសហព័ន្ធសហជីពជាតិកម្ពុជា បានប្រាប់ GNN នៅថ្ងៃនេះថា តួលេខដែលខាងសហជីពសេរីកម្មករ
បានលើកឡើងនេះគឺមិនផ្លូវការទេ គឺតួលេខរបស់បេឡាជាតិសន្តិសុខសង្គម
(បសស) ទើបជាតួលេខផ្លូវការ ព្រោះជាយន្តការមួយដែលធ្វើការពាក់ព័ន្ធនិងរឿងនេះផ្ទាល់។
លោក សោម អូន បន្តថា ពាក់ព័ន្ធនឹងការលើកឡើងថា
ក្រសួងមិនមានការយកចិត្តទុកដាក់ចំពោះបញ្ហានេះ លោកយល់ថា រយៈពេល២-៣ឆ្នាំមុន
បញ្ហាដួលសន្លប់នេះគឺមានច្រើន ប៉ុន្តែក្រោយមក យើងឃើញថានៅក្នុងឆ្នាំ២០១៤ ខាងក្រសួងការងារក៏បង្កើតនូវគណៈកម្មការចំរុះ
ដែលមានសមាសភាពពីខាង សហជីព និយោជក និងខាងក្រសួងការងារ សំរាប់ត្រួតពិនិត្យទៅលើបរិស្ថាន
ត្រួតពិនិត្យទៅលើការធ្វើការរបស់កម្មករ
ដូចជាមិនអនុញ្ញាតឲ្យមាន ការធ្វើការថែមម៉ោងលើសពី២ម៉ោងក្នុងមួយថ្ងៃជាដើម និងមានការត្រួតពិនិត្យទៅលើស្តង់ដារបស់រោងចក្រនីមួយៗ
ជាពិសេសគឺពាក់ព័ន្ធទៅនឹងការរស់នៅរបស់កម្មករ ឬក៏ការប្រើប្រាស់ពាក់ព័ន្ធទៅនឹងអ្វីដែលក្រុមហ៊ុនគាត់បានប្រើដូចជាពាក់ព័ន្ធទៅនឹងជាតិពុល
ហើយយើងឃើញថានៅក្នុងឆ្នាំ២០១៤នេះ បើយើងប្រៀបធៀបទៅនឹងពេលមុន គឺមានការកាត់បន្ថយច្រើន៕
អត្ថបទ៖ ច័ន្ទ ទេវី
Thursday, February 26, 2015
ឯកឧត្តមឱម យិនទៀង៖ គ្មានការកំណត់ស្ថិតិជាស្តង់ដា អំពីចំណាត់ថ្នាក់អំពើពុករលួយទេ!
នៅថ្ងៃទី២៦
ខែកុម្ភៈ ឆ្នាំ២០១៥នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
បានអញ្ជើញធ្វើបទឧទ្ទេសនាម នៅអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី
នៅក្នុងឱកាសនេះ ឯកឧត្តមបានមានប្រសាសន៍ថា ជាការពិតគឺមិនមានស្តង់ដាសំរាប់វាស់អំពីចំណាត់ថ្នាក់
អំពើពុករលួយដែលទទួលស្គាល់ និងបង្កើតឡើងជាអន្តរជាតិនោះទេ គឺវាគ្រាន់តែជាធ្វើឡើងដើម្បីងាយស្រួលក្នុងការបកស្រាយរបស់ក្រុមមួយដែលមាននិន្នាការមិនពេញចិត្ត
និងសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងធ្វើឡើងដើម្បីទាញស្ថានការណ៍នេះឲ្យភ្ជាប់ទៅជាមួយរឿងនយោបាយប៉ុណ្ណោះ។
ឯកឧត្តម បានលើកឡើងថានៅលើពិភពលោកយើងនេះ
ប្រទេសណាក៏មានអំពើពុករលួយដែរ សូម្បីតែសហរដ្ឋអាមេរិកក៏មានអំពើពុករលួយដែរ
ហើយសហរដ្ឋអាមេរិកមានអំពើពុករលួយច្រើនជាខ្មែររាប់ពាន់ដង
ប៉ុន្តែប្រទេសនេះ នៅតែទទួលបានការទទួលស្គាល់ជាអន្តរជាតិថា ជាប្រទេសដែលមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយខ្លាំងមួយ។
ឯកឧត្តម ឱម យិនទៀង បានបន្តថា " កន្លងមក ខ្ញុំបានជួបអគ្គព្រះរាជអាជ្ញាសាលាអាមេរិក
ដែលបានមកដកពិសោធន៍បញ្ហាប្រឆាំងអំពើពុករលួយជាមួយកម្ពុជា
ហើយអគ្គព្រះរាជអាជ្ញាអាមេរិកនោះ ថែមទាំងបាន
លើកសរសើរថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាគឺមានលក្ខណៈល្អប្រសើរ
និងសកម្មណាស់ ។ "
ឯកឧត្តម ឱម យិនទៀង បានមានប្រសាសន៍ថា
អង្គការសហប្រជាជាតិបានបង្កើតអនុសញ្ញាមួយអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ
ក្នុងចំណោមអនុសញ្ញាទាំងអស់របស់អង្គការសហប្រជាជាតិ ទាំងអនុសញ្ញាប្រល័យពូជសាសន៍
អនុសញ្ញាស្ត្រី និងអនុសញ្ញាជាច្រើនទៀត គឺមានតែអនុសញ្ញាប្រឆាំងអំពើពុករលួយមួយទេ
ដែលពិតមែនតែកើតក្រោយ តែជាអនុសញ្ញាមួយ ដែលមានប្រទេសចូលជាហត្ថលេខីច្រើនជាងអនុសញ្ញាណាៗទាំងអស់
គឺបន្ទាប់ពីបង្កើតភ្លាមគឺមានប្រទេសចូលច្រើន ហើយរយៈពេលតែ ២-៣ ឆ្នាំក្រោយមកពីមានប្រទេសចូលរហូតដល់ទៅ
១៧២ប្រទេស ដែលគ្មានអនុសញ្ញាណាដែលបានដល់ប៉ុណ្ណឹងទេ។
ឯកឧត្តមបន្តថា ក្នុងចំណោមប្រទេស
សកម្ម៥-៦ប្រទេសធំៗ ដែលជំរុញឲ្យកើតចេញនូវអនុសញ្ញាប្រឆាំងអំពើពុករលួយនេះ
គឺមានប្រទេសធំពីរ ដែលមិនព្រមចូលជាសមាជិកនៅពេលអនុម័តរួច ទី១ គឺជប៉ុន
និងទី២ គឺអាឡឺម៉ង់ ដែលជាសកម្មជនរៀបចំ និងចាយលុយក្នុងការបបួលពិភពលោកធ្វើរឿងហ្នឹងរហូតដល់បង្កើតចេញរួច
ហើយគេចូលបាន១៧២ប្រទេសហើយ បែរជាអាឡឺម៉ង់ និងជប៉ុនអត់ ពីព្រោះនៅជប៉ុនពាក់ព័ន្ធនិងពុករលួយក្នុងការបោះឆ្នោតធ្ងន់ធ្ងរចឹងជប៉ុនសម្រេចអត់ចូល
ហើយអាឡឺម៉ង់ក៏មានបញ្ហាអត់ហ៊ានចូលដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឲ្យដឹងថា
នៅក្នុងអនុសញ្ញានៃការប្រឆាំងអំពើពុករលួយរបស់អង្គការសហប្រជាជាតិបាននិយាយថា
គឺប្រទេសនីមួយៗដែលជាសមាជិក គឺត្រូវជួយគ្នាទៅវិញទៅមក ត្រួតពិនិត្យគ្នាទៅវិញទៅមក។
ឯកឧត្តមបន្តថា ក្នុងអនុសញ្ញានេះមាន៥ជំពូក គឺជំពូកទី១ និយាយពីរចនាសម្ព័ន្ធ,
ពីការិយាល័យ និងពីរបបប្រជុំប៉ុន្មានដង ទី២ ៣ ៤ ៥ គាត់ចែកជាពីរ គឺជំពូកទី២
៤ និយាយទោសឧក្រិដ្ឋនៃអំពើពុករលួយ និងការសហការដោយត្រូវឆែកមើលប្រទេសមួយៗ
ដែលជាសមាជិកខ្លួន ថាបានអនុម័តច្បាប់តាមជំពូកទាំងពីរហ្នឹងហើយឬនៅ? រយៈពេល៥ឆ្នាំពី២០១០-២០១៥
ត្រូវពិនិត្យ១៧២ប្រទេស ថាបានធ្វើតាមនៃអនុសញ្ញានេះហើយឬនៅ ហើយពិនិត្យដោយជួយគ្នាទៅវិញទៅមក។
ទី២គោលការណ៍មិនឲ្យប្រឈម និងទី៣ មិនឲ្យដាក់ពិន្ទុ ថាប្រទេសណាលេខ១ លេខ២ អត់ឲ្យដាក់ពិន្ទុទេ
ចឹងពិន្ទុនេះបានមកពីណា លេខ១ លេខ២ ចេញមកពីណា គេចេះតែច្រឡំថាចេញពីអន្តរជាតិៗ
ការពិតចេញពី អង្គការមួយហៅថា TI ដែលជា NGO មួយដែលចេញស្ថិតិដែលអង្គការសហប្រជាជាតិគេពិនិត្យហើយ
ថាស្ថិតិនោះ គឺមិនសុក្រឹត្យទេ ពីព្រោះគឺគេប្រមូលព័ត៌មាន តែពីខាងអ្នកដែលមិនពេញចិត្ត
និងថ្នាំងថ្នាក់ ហើយអ្នកថ្នាំងថ្នាក់នេះប្រមូលពីអ្នកថ្នាំងថ្នាក់ទៅទៀត
ធ្វើម៉េចពិន្ទុនោះបានសុក្រឹត្យអត់មានសុក្រឹត្យទេ។
ឯកឧត្តម ឱម យិនទៀងបន្តថា
" អ្នកកាសែតសួរខ្ញុំថា តើមានអារម្មណ៍យ៉ាងម៉េចរឿងពិន្ទុគេឲ្យហ្នឹង
តាមពិតអង្គការសហប្រជាជាតិគឺគ្មានស្តង់ដាហ្នឹងទេ ឲ្យខ្ញុំបញ្ចេញអារម្មណ៍ពីអារបស់ដែលអត់ស្តង់ដាហ្នឹង
អត់មានស្តង់ដាអង្គការសហប្រជាជាតិសោះ តែគេនឹកឃើញ ទាញនយោបាយថាប្រទេសនេះចេះ
ប្រទេសនោះចុះ"។ ឯកឧត្តមបានលើកឧទាហរណ៍ថា ភូមាទើបតែបង្កើត អង្គភាពប្រឆាំងអំពើពុករលួយនៅឆ្នាំ២០១៤ប៉ុណ្ណោះ
តែបែរជាបានលេខឡើងទៅវិញ។ ឯកឧត្តមរំលឹកថា កន្លងមក អង្គការសហប្រជាជាតិធ្លាប់បានធ្វើលិខិតអញ្ជើញជាបន្ទាន់
សូមអញ្ជើញ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាយើង ដែលមានជំនាញក្នុងរឿងនេះ
ដើម្បីទៅជួយធ្វើការបណ្តុះបណ្តានៅប្រទេសភូមា ដូច្នេះបង្ហាញថា រឿងពិន្ទុនេះគឺអត់មានទេ
វាគ្រាន់តែជារូបភាព ព្រោះដើម្បីងាយធ្វើការបកស្រាយពន្យល់ឲ្យគេងាយយល់ប៉ុណ្ណោះ។
ឯកឧត្តមក៏បានលើកឡើងថា
កន្លងមកមានអ្នករិះគន់ថា អង្គភាពយើងចាប់តែអ្នកតូចអត់ចាប់អ្នកធំ
ឯកឧត្តមសូមជម្រាប " យើងខ្ញុំគ្មានទ្រីស្តី ចាប់តែតូចអត់ចាប់ធំ
រឺចាប់តែធំអត់ចាប់តូចនោះទេ ការនិយាយចឹងវាខុសច្បាប់ យើងចាប់ទាំងអស់ កន្លងមកគឺយើងបានធ្វើ
ប៉ុន្តែអ្នកឯងបិទភ្នែកនិយាយ។ ការចាប់រឺមិនចាប់អាស្រ័យទៅលើភ័ស្តុតាងដែលមានជាក់ស្តែង
និងរឹងមាំ និងប្រកបដោយតម្លាភាព និងយុត្តិធម៌ជាទីបំផុត ដោយឯកឧត្តមបានហៅថា
ការលើកឡើងបែបនេះគឺជានយោបាយប៉ុណ្ណោះ។ " ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា
តាមការស្រាវជ្រាវបង្ហាញថា មានប្រជាជនកម្ពុជាប្រមាណ៧០%
បានគាំទ្រ និងទទួលស្គាល់ថារាជរដ្ឋាភិបាលមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ
ប៉ុន្តែមិនមានអ្នកណាផ្សាយអំពីការគាំទ្ររបស់ប្រជាពលរដ្ឋនេះទេ។
ពិធីបិទ សន្និបាតបូកសរុបការងារឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ
ពិធីបិទ សន្និបាតបូកសរុបការងារឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
Wednesday, February 25, 2015
រាជរដ្ឋាភិបាលកំពុងស្រាវជ្រាវវែកមុខរកមេក្ខោងនៅពីក្រោយខ្នងការចាប់ដី ដោយខុសច្បាប់នៅក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ
បន្ទាប់ពីមានវិធានការរដ្ឋបាលទប់ស្កាត់សំណង់ខុសច្បាប់ចំនួន២៤ខ្នងផ្ទះ
នៅលើដីបុរីវប្បធម៌ និងទេសចរណ៍អង្គរកាលពីថ្ងៃទី២៤ ខែកុម្ភៈ
ឆ្នាំ២០១៥រួចមក នៅពេលនេះ មានលេចលឺព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល
បានបង្ហើបឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រុមការងារពិសេសមួយ
ដើម្បីវែកមុខរកមេក្ខោងនៅពីក្រោយខ្នងការបំផុសឲ្យមានការចាប់ និងការកាន់កាប់ដីដោយខុសច្បាប់
ដើម្បីកសាងសំណុំរឿងផ្តន្ទាទោសតាមច្បាប់។
ប្រភពដដែលបានឲ្យដឹងថា
នៅពេលនេះក្រុមការងារពិសេស បានដឹង និងកំណត់មុខសញ្ញាបានមួយចំនួនហើយ ពាក់ព័ន្ធនឹងករណីល្មើសច្បាប់នេះ ដែលអ្នកទាំងនោះជាមន្ត្រីខិលខូចមួយចំនួននៅក្នុងខេត្តសៀមរាប ឃុបឃិតជាឈ្មួញទិញលក់ដីធ្លី
ដោយអាងខ្នងមន្ត្រីមានអំណាចនៅខេត្តសៀមរាបនោះតែម្តង។
គេនៅរង់ចាំមើល តើវិធានការណ៍បន្ទាប់ទៀត រាជរដ្ឋាភិបាល
នឹងបង្ហាញមុខមន្ត្រីខិលខូច
ក្នុងសកម្មភាពកាន់កាប់ដីធ្លី និងការសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់បុរីវប្បធម៌
និងទេសចរណ៍ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាប៉ុន្មាននាក់ ហើយមន្ត្រីខិលខូចទាំងនោះ
ដែលកំពុងឃុបឃិតជាមួយក្រុមឈ្មួញដីធ្លី ប្រឈមមុខនឹងការត្រូវផ្តន្ទាទោសកំរិតណា?
សូមរំលឹកថា នៅថ្ងៃទី២៥
ខែកុម្ភៈ ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីបំភ្លឺមួយ
ដោយបញ្ជាក់ថា បុរីវប្បធម៌
និងទេសចរណ៍អង្គរត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៧៩ អនក្រ. បក ចុះថ្ងៃទី១៣
ខែតុលា ឆ្នាំ១៩៩៤ និងអនុក្រឹត្យលេខ ៩៣ អនក្រ. បក ចុះថ្ងៃទី១៨ ខែតុលា
ឆ្នាំ១៩៩៩ ដែលអនុក្រឹត្យនេះបានចែងថា « រាល់ការប្រើប្រាស់
ការប្រកាន់យកកម្មសិទ្ធិ
ព្រមទាំងការផ្ទេរកម្មសិទ្ធិដីធ្លីទាំងអស់នៅក្នុងតំបន់នេះ
ក្រោយពីអនុក្រឹត្យចូលជាធរមាន មិនអាចទទួលស្គាល់ថា
ត្រឹមត្រូវតាមច្បាប់បានឡើយ»។ អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ផងដែរថា
សំណង់ខុសច្បាប់ដែលត្រូវបានទប់ស្កាត់ចំនួន២៤ ខ្នងផ្ទះ
សុទ្ធតែជាសំណង់ទើបសាងសង់ថ្មី
ដែលមានទីតាំងស្ថិតនៅលើចំណុចដែលអាជ្ញាធរជាតិអប្សរាបានដោះស្រាយតាមគោលនយោបាយរួចរាល់
ហើយមិនអនុវត្តជាទូទៅគ្រប់សំណង់ដែលមានក្នុងបុរីវប្បធម៌
និងទេសចរណ៍អង្គរឡើយ។
ម៉្យាងវិញទៀត
នៅពេលចុះអនុវត្តវិធានការរដ្ឋបាលកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥
មានម្ចាស់សំណង់មួយចំនួនបានសារភាពថា
ការពិតពួកគាត់គ្រាន់តែជាអ្នកចាំយាមដីឲ្យគេ ប៉ុណ្ណោះ ហើយក៏មានអ្នកខ្លះទទួលស្គាល់ថា
ពួកគាត់ពិតជាបានសាងសង់សំណង់ខុសច្បាប់ លើដីបុរីវប្បធម៌
និងទេសចរណ៍អង្គរមែន៕
បទវិភាគនយោបាយ ដោយ៖ រត្ន័ សណ្ដាប់, អង្គការ «ខុមហ្រ្វែល» ភ្នែកភ្លឺតែមើលមិនឃើញ
កាលពី
រសៀលថ្ងៃច័ន្ទទី២៣
ដើមសប្ដាហ៍នេះ
គេឃើញអង្គការ «ខុមហ្រ្វែល» បានបើកសន្និសីទកាសែតនៅទីស្នាក់ការ
របស់ខ្លួននៅរាជធានីភ្នំពេញ។
តាមសេចក្ដីរាយការណ៍ពីវិទ្យុ អាស៊ីសេរីបាននិយាយថា
«ពលរដ្ឋភាគច្រើនមិនពេញចិត្ដនឹងការអនុវត្ដគោលនយោបាយរបស់
រដ្ឋាភិបាល»។
មុននឹងយើងឈានចូលដល់ចំណុចពិចារណា
យើងសូមធ្វើការកត់សម្គាល់ជាបំបូង ដើម្បីឲ្យអ្នកអានយល់ថា
តើអង្គការខុមហ្រ្វែលជាអ្វី នឹងធ្វើសកម្មភាពអ្វីនៅស្រុកខ្មែរ?
ខុមហ្រ្វែល ជាភាសាអង់់គ្លេស Comfrel (Committee for Free
and Fair Election)
ជាភាសាខ្មែរថា «គណៈកម្មាការដើម្បីបោះឆ្នោតដោយ
សេរី និងយុត្ដិធម៌នៅកម្ពុជា»។
គេដឹងថាអង្គការនេះ
បានទទួលថវិកាយ៉ាងក្រាស់ក្រែល ឬស្ទើរតែទាំងអស់ពីបរទេស ដើ
ម្បីធ្វើការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។ តែនៅថ្ងៃចន្ទ័
កន្លងទៅនេះ
គេបានចេញរបាយការណ៍ឯណាមួយឆ្កុយទៅវិញ
ដែលការផ្សាយរបស់វិទ្យុអាស៊ីសេរីឲ្យឈ្មោះថា «ពលរដ្ឋភាគច្រើនមិនពេញចិត្តការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល»។
សេចក្ដីរាយការណ៍ពីប្រភពដដែលបានឲ្យដឹងថា
របាយការណ៍នេះមានកំរាស់ជាង១០០ទំព័រ បានរកឃើញថា
រដ្ឋាភិបាលដែលដឹកនំាដោយគណបក្សប្រជាជនកម្ពុជា បានចំណាយថវិកាក្នុង១ឆ្នាំកន្លងមក មានប្រមាណ៣.៤០០ដុល្លារ (សរសេរតែ ៣.៤០០ ដុល្លារអាមេរិក
ប៉ុណ្ណោះ ប្រហែលជាខ្វះពាក្យ «លាន» ទេដឹង?)។ យើងមិនដឹងថា
តើវិទ្យុអាស៊ីសេរី ឬក៏ ខុមហ្រ្វែល សរសេរមិនមានរបរអាជីព?
ក្នុង
របាយការណ៍ អង្គការខុមហ្រ្វែលដែលបានចោទរដ្ឋាភិបាលនោះ គឺដោយសារ
បានស្តាប់ពាក្យសំដីប្រជាពលរដ្ឋ ចំនួនមួយដំបរស្វា (២៥០) ប្រមូល
មកពី២ខេត្ដ/ក្រុង
គឺ
ខេត្ដសៀមរាប
នឹងរាជធានីភ្នំពេញ។ គេសួរថាតើចំនួន២៥០នាក់នេះអាច ខុម
ហ្រ្វែល យកមកធ្វើជាតំណាងឲ្យពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះ
ឆ្នោតកាលពីឆ្នាំ២០១៣ជាង៩លាននាក់បានដែរឬទេ។ ជាការគួរឲ្យអស់សំ
ណើច។ អង្គការ ខុមហ្រ្វែល យកមនុស្ស២៥០មកដាក់ពិន្ទុរដ្ឋាភិបាល។ រី
ឯសំនួរ ទំាងអម្បាលម៉ានសុទ្ធតែតាក់តែងដោយខ្លួនឯងទៅទៀត មិនបានសួរ
យោបល់គេឯង។យើងសូមសួរទៀតថា តើមនុស្សចំនួនទំាង២៥០នាក់ដែល
ខុមហ្រ្វែលបានធ្វើការជ្រើសរើសនោះតើអាចសុទ្ធតែជាសមាជិករបស់
អង្គការខ្លួន
ឬជាសមាជិករបស់បក្សសង្គ្រោះជាតិ ឬក៏ជាសកម្មជនក្រុមប្រឆំាង
ទាំងអស់ឬ?
ដូចបានរៀបរាប់ខាងលើ តើមតិសាធារណៈ ទំាងនៅក្នុងស្រុកក្ដី
ទំាងនៅក្រៅស្រុកក្ដី
អាចជឿបានថា ជារបាយការណ៍ មានលក្ខណៈឯករាជ្យ និងមិនលំអៀងបាន
ទេ ឬក៏គ្រាន់តែមានបំណងប្រឆំាងនឹងរាជរដ្ឋាភិបាលដែលដឹកនំាដោយ
លោក
ហ៊ុន សែន តែប៉ុណ្ណោះ។ ហេតុអ្វីនៅសុខៗ
អង្គការ ខុមហ្រ្វែល បានងើបទំាងសើងមម៉ើង
ដោយមិនបានពិចារណាទៅលើសកម្មភាពអ្វីដែលរដ្ឋាភិបាលកំពុងបាន
ធ្វើ
ហើយមិនធ្វើរបាយការណ៍ពិចារណាពីសកម្មភាពរបស់គណបក្សប្រឆំាង ដែលបាន
និងកំពុងធ្វើនោះ។
បើយល់ហើយធ្វើជាមិនយល់
បើមើលឃើញហើយ ធ្វើជាមិនឃើញ អាចជាការសមហេតុសមផលឬទេ? ព្រោះថា៖
ទី១
) តើមានបានឃើញទេថា
កំណើនសេដ្ឋកិច្ចបានកើនទ្បើងជាង៧ភាគរយជារៀងរាល់ឆ្នាំទេឬអ្វី?
តើមានបានមើលឃើញថា
ទេសចរណ៍បានកើនទ្បើងជារៀងរាល់ឆ្នាំទេឬអី្វ
ជាពិសេសឆ្នាំ២០១៤កន្លងទៅនេះ អ្នកទេសចរដែលចូលមកកម្ពុជា បានកើ
នទ្បើង៤,៥
លាននាក់ «លើសពីឆ្នាំ២០១៣ជាង៣០ម៉ឺននាក់»
តើមានបានឃើញទេថា
កំណើនផលិតផលនំាចេញទៅក្រៅប្រទេស ក្នុងនោះមានផលិតផលឧស្សាហ
កម្មកាត់ដេរខោអាវ
ស្បែកជើង ។ល។ កើនដល់ជាង៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៤
ដែលកំណើននេះបានកើនជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០១មក
ម៉្លេះ។
តើមានបានមើលឃើញរបាយរាយការណ៍របស់ក្រសួងឧស្សាហកម្ម
នឹងសិប្បកម្ម ថារោងចក្រ «ខ្នាតធំ ខ្នាតមធ្សម
និងខ្នាតតូច បានកើន ប្រមាណ៨ភាគរយ គឺចំនួនជាង១២០០ មកទល់នឹង
ពាក់កណ្តាលឆ្នាំ២០១៤នេះឬទេ?
ទី២
) តើមានបានមើលឃើញថារាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាដីធ្លី
ជាបន្ដបន្ទាប់និង បានលុបចោលកិច្ចសន្សាជាមួយក្រុមហ៊ុនមួយ
ចំនួនធំ ពីរឿងដីសម្បទានដែលមិនបានអនុវត្ដ
។
មានបានមើលឃើញ ក្រុមយុវជនស្ម័គ្រចិត្ដរាប់ម៉ឺននាក់ បានចុះ
វាស់វែងដីធ្លី ដើម្បីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ
ចំនួនប្រមាណ៥សែនគ្រួសារ ក្នុងទំហំដីប្រមាណ២លានហិកតារដែរឬទេ?
ទី៣) តើមានបានមើលឃើញផ្លូវថ្នល់
ដែលខ្លួនកំពុងបើកបរយ៉ាងខ្វាត់ខ្វែង ស្ពានតូចធំ ដែលខ្លួនកំពុងឆ្លងកាត់
ផ្សារធំតូច ដែលពួកខ្លួនបាន និងកំពុងពពាក់ពពួនចូលទៅទិញឥវ៉ាន់ទំនើបៗដែរឬទេ?។
ទី៤) តើ
មានបានឃើញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជួយ
ផ្ចុងផ្ដើម ជួយសម្របសម្រួលពលករចំណាកស្រុកទៅក្រៅប្រទេស
ពិសេសប្រទេសថៃ ឲ្យបានវិលត្រទ្បប់ទៅធ្វើការវិញមានចំនួនរាប់
សែននាក់
និងជួយសម្របសម្រួលកិច្ចការដល់ពលករទៅធ្វើការនៅប្រទេសកូរ៉េ
និងប្រទេសដ៏ទៃទៀតរាប់ម៉ឺននាក់
ដែលលទ្ធផលជាវិជ្ជមានគឺពលករទំាងនោះបានផ្ញើប្រាក់កំរ៉ៃមកស្រុក
ទេស
ភូមិឃុំគ្រូសារគេយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រៀបបីដូចជាឧស្សាហ
កម្មគ្មានផ្សែងមួយយ៉ាងដូច្នេះដែរ។
ទី៥) តើមានបានមើលឃើញទេថា នៅកម្ពុជាអស់លោកក្រុមប្រឆំាងក្ដី
អស់លោកដែលធ្វើការអង្គការក្រៅរដ្ឋាភិបាលក្ដី ថារដ្ឋាភិបាលបានផ្ដល់សិទ្ធិដល់ពួកគេយ៉ាងបរិបូរណ៍
រហូតដល់ពួកគេហ៊ានស្រែកឡូឡា មើលងាយមើលថោកដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល។
រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យពួកគេបង្កើតអង្គការ/សមាគម ពួក
សង្គមស៊ីវិល នៅក្នុងស្រុក
និងទាំងនៅក្រៅស្រុក មានចំនួនរាប់ពាន់អង្គការ។ តើមានបានប្រៀប
ធៀបសេរីភាពដ៏លើសលប់នេះទៅនឹងប្រទេសជិតខាងដែលរដ្ឋាភិបាលគេ
បានផ្តល់សេរីភាពប៉ុណ្ណាទៅពួកសង្គមស៊ីវិលនោះ។
ទី៦) តើ
មានបានឃើញកិត្សានុភាពរបស់កម្ពុជា ដែលទើបតែងើបផុតពីភក់ជ្រំា
ពីរបបប៉ុលពត ដែលក្លាយជាប្រទេសមួយ គេស្ទើរតែមិនស្គាល់សោះ
ស្ទើរតែរលុបបាត់ពីផែនទីពិភពលោក
រហូតដល់ក្លាយជាប្រទេសមួយល្បីរន្ទឺលើឆាកអន្ដរជាតិ ក្លាយជាទឹក
ដីដ៏មានសុវត្ថិភាព
សន្ដិភាពអនុញ្ញាតឲ្យប្រទេសមហាអំណាចធំៗ
ប្រទេសអ្នកមានទំាងធំទាំងតូច យកធ្វើជាទីតាំង ប្រជុំថា្នក់ដឹកនាំពិភពលោក ទំាងនយោបាយ
ទាំងសេដ្ឋកិច្ច ទេសចរណ៍ ទាំងវប្បធម៌។ល។
ខាងលើនេះ យើងគ្រាន់តែលើកយ៉ៗប៉ុណ្ណោះ
យើងមិនបានលម្អិតដូចរបាយការណ៍របស់អង្គការ ខុមហ្រ្វែល នោះទេ។
ទ
ន្ទឹមនឹងនេះ យើងក៏គួរលើកបង្ហាញពីសកម្មភាពខ្លះៗ ដែលបន្ទុច
បង្អាក់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែល អង្គការ ខុម
ហ្រ្វែល បានដឹងច្បាស់ និងឃើញច្បាស់
តែធ្វើជាមិនឃើញ ក្នុងនោះមាន៖
ទី១
) តើមានបានឃើញទេ បន្ទាប់ពីការបោះឆ្នោតសកល
នាខែកក្ដដា ឆ្នាំ២០១៣ ដែលអ្នកសង្កេតការណ៍អន្ដរជាតិ
បូករួមទំាងខុមហ្រ្វែល ព្រមទំាងអង្គការផ្សេងៗទៀត
មានភ្នាក់ងាររាប់ម៉ឹននាក់
បានចុះសង្កេតការណ៍ការបោះឆ្នោត
ហើយសូម្បីតែតំណាងរបស់បក្សប្រឆាំងក៍បានចុះហត្ថលេខា
ឯកភាពលើលទ្ធផលរាប់សន្លឹកឆ្នោតតាមស្ថានីយបោះឆ្នោតនីមួយៗដែរ
។ អ្នកសង្កេតការណ៍អន្ដរជាតិបានបញ្ជាក់ថា
ការបោះឆ្នោតបានប្រព្រឹត្ដទៅដោយសេរី យុត្តិធម៌
និងជឿទុកចិត្ដបាន។ ផ្ទុយទៅវិញ បែរជាក្រុម
ប្រឆំាង រួមទាំងពួកខ្លួនផង
ស្រែកទ្បំាប៉ា ថាមានការលួចបន្លំសន្លឹកឆ្នោត
ថាការបោះឆ្នោតនេះបានប្រព្រឹត្តទៅមិនត្រឹមត្រូវ។ល។
ទី២) អង្គការ ខុម
ហ្រ្វែល មានមើលឃើញទេ ថាពួកក្រុមប្រឆំាងបានរារាំង បង្ទុច
បង្អាក់ដំណើរការប្រព្រឹត្ដទៅ របស់ស្ថាប័នជាតិ គឺបានរារុំាង
ដល់ស្ថាប័ននិតិបញ្ញត្ដអាណតិទី៥
ថ្វីត្បិតតែបក្សប្រឆំាងបានទទួលសន្លឹកឆ្នោតលើសពីនីតិកាលសភាមុន
ៗ រហូតដល់ទទួលបាន៥៥អាសនៈហើយក្អេងក្អាងធ្វើពហិការមិនព្រមចូល
សភា
ដែលជាទង្វើប្រមាថដល់ព្រះមហាក្សត្រ ដែលព្រះអង្គបានកោះឲ្យពួកគេ
មកចូលប្រជុំយ៉ាងណាក៏ដោយ។
ទី៣) តើ
មានបានមើលឃើញក្រុមប្រឆំាងរារាំងដំណើរការដឹកនាំរបស់រាជរដ្ឋាភិ
បាល ជារៀងរាល់ថ្ងៃ តាមរយៈបង្កធ្វើបាតុកម្មអស់រយៈពេលជិត
មួយឆ្នាំ រហូតដល់ថ្ងៃទី២២
ខែកក្ដដា ឆ្នាំ២០១៤
រំខានដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែរឬ
ទេ?។
ក្នុង
នាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប
ដែលបានសិក្សាវិទ្យាសាស្រ្ដនយោបាយ ប្រវត្ដិសាស្រ្ដ
ខ្ញុំមិនដែលមានគំនិតទុទិដ្ឋិនិយម វាយតម្លៃអវិជ្ជមាន
ឃើញតែភាពខ្មៅងងឹតនោះទេ
ព្រោះខ្ញុំគិតថាគឺជាសំណាងណាស់ ដែលខ្ញុំបានកើតមកជាខ្មែរ រស់
នៅក្នុងសង្គមមួយមានសេរីភាព
វឌ្ឈនភាព ឃើញតែការវិវត្ដ និងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ។
ដូច
ច្នេះ យើងសូមផ្ដាំថា អ្នកដែលកំពុងវាយតម្លៃការងាររបស់រាជរដ្ឋាភិ
បាល គួរតែវាយតម្លៃរាល់ទង្វើអវិជ្ជមានរបស់ក្រុមប្រឆំាងផង
គួរបើកភ្នែកសម្លឹងមើលឲ្យឃើញនូវអ្វីថាជា «ស»
និងនូវអ្វីថាជា «ខ្មៅ»
ទើបគេរាប់ថា អ្នកនោះជាមនុស្សមាន «សតិសម្បជញ្ញៈ»!
ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ ៉ជោគជ័យទីក្រុងស្អាត ជោគជ័យទេចរណ៍ ៉
ប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ ៉ជោគជ័យទីក្រុងស្អាត ជោគជ័យទេចរណ៍ ៉ និងការប្រគល់ជ័យលាភីទីក្រុងស្អាតសម្រាប់ឆ្នាំ ២០១៥-២០១៨
បទអត្ថាធិប្បាយ ដោយ៖ ពង្ស សុក្រឹត្យ រាជរដ្ឋាភិបាល អនុវត្តការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ក្រុមប្រឆាំងបែរជាចោទថា ប្រើអំណាចបំពាន
ថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិល
ដែលមានចរិតប្រឆាំងជាមួយរាជរដ្ឋាភិបាល បានធ្វើការរិះគន់ លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ដោយក្រុមនោះបានចោទថា លោកបានប្រើអំណាចបំពានលើអំណាចតុលាការ
បន្ទាប់ពី លោក ហ៊ុន សែន មានប្រសាសន៍ពាក់ព័ន្ធនឹងវិធានការរបស់សមត្ថកិច្ចក្នុងការនាំខ្លួន
ឪពុក-ម្តាយ
របស់ឧក្រិដ្ឋជន ថោង សារ៉ាត់ ត្រឡប់ចូលពន្ធនាគារវិញ
និងស្នើឲ្យមានការធ្វើអធិការកិច្ច លើសំណុំរឿងដ៏រស៊ើបនេះ។
ការចោទប្រកាន់នេះ
គឺជារឿងមួយដែលក្រុមអង្គការសង្គមស៊ីវិលទាំងនោះ មិនបានយល់ទាល់តែសោះអំពីទំនាក់ទំនងនៃអំណាចទាំងបី
ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ ពិតជាបានចែងថា អំណាចទាំងបី ត្រូវបានចែកដាច់ពីគ្នាក៏ពិតមែន
ក៏ប៉ុន្តែ អំណាចនីមួយៗនៅក្នុងរដ្ឋតែមួយ គឺអាចស្នើទៅអំណាចមួយផ្សេងទៀត
ដើម្បីពិនិត្យអំពីដំណើរការរបស់ស្ថាប័ននានាដែលនៅក្រោមការគ្រប់គ្រងអំណាចរបស់ខ្លួន
ប៉ុន្តែសកម្មភាពបែបនេះគឺមិនមែនបានន័យថា លូកដៃចាត់ចែងការងាររបស់អំណាចណាមួយនោះទេ។
រីឯចំណាត់ការ គឺជាបុព្វសិទ្ធិ របស់អំណាចសាម៉ីតែប៉ុណ្ណោះ។ ឧទាហរណ៏
នៅពេលដែលរដ្ឋសភា ជាតំណាងអោយអំណាចនីតិបញ្ញត្តិពិនិត្យឃើញអំពីភាពមិនប្រក្រតីណាមួយ
របស់អំណាចនីតិប្រតិបត្តិ(រាជរដ្ឋាភិបាល) គឺរដ្ឋសភាក៏អាចមានសិទ្ធិស្នើសុំទៅរាជរដ្ឋាភិបាល
ដើម្បីពិនិត្យមើលអំពីភាពមិនប្រក្រតីរបស់ស្ថាប័នណាមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អំណាចនីតិប្រតិបត្តិនោះដែរ។
រីឯចំណាត់ការ អនុវត្ត គឺស្ថិតនៅក្រោមអំណាចរបស់រដ្ឋាភិបាល។
ដូច្នេះ
ការចោទប្រកាន់នេះគឺជារឿងមួយដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះធ្វើឡើងដើម្បីជារបាយការណ៍សំរាប់ចិញ្ចឹមជីវិតអង្គការរបស់ខ្លួនតែប៉ុណ្ណោះ។
ពួកគេមិនបានយល់ថា អ្វីទៅដែលហៅថាការងារ
និងតួនាទីរបស់ខ្លួនជាអង្គការក្រៅរដ្ឋាភិបាលដែលត្រូវធ្វើនោះទេ។
ជាទូទៅ បេសកកម្មរបស់ពួកគេ គឺផ្អែកទៅលើការរិះគន់ និងចោទប្រកាន់
ចាប់កំហុសមកលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះគឺមិនដែលលើកសរសើរពី ចំណុចល្អ
និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលឡើយ។
តាមពិត
គឺក្រុមអង្គការសង្គមស៊ីវិល
ដែលមាននិន្នាការប្រឆាំងមួយចំនួននោះទៅវិញទេ ដែលបានប្រើសិទ្ធិ និងអំណាចរបស់ខ្លួនហួសហេតុមកលើរាជរដ្ឋាភិបាល។
អង្គការក្រៅរដ្ឋាភិបាលខ្លះបានដើរតួនាទីធំជាងសភា
ធំជាងរដ្ឋាភិបាល និងធំជាងតុលាការទៅទៀត។ ដូច្នេះហើយ សូមឲ្យអង្គការទាំងនោះពិនិត្យមើលអំពីទំនាក់ទំនងរវាងអង្គទាំង៣
គឺអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ ជាមុនសិនមុននឹងធ្វើការចោទប្រកាន់
គឺទំនាក់ទំនងនេះមិនអាចដាច់ពីគ្នាបានទេ។
រាជរដ្ឋាភិបាលតែងតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏ល្អរបស់ខ្លួន
ក៏ប៉ុន្តែ មិនមែនមានន័យថា ពួកគេមកបញ្ជា និងមកអង្គុយលើក្បាលអំណាចនីតិប្រតិបត្តិ
បានឡើយ។
ជាការកត់សំគាល់
ទាំងអ្នកវិភាគ និងអង្គការសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការប្រឆាំង
តែងលើកឡើងថា ប្រព័ន្ធតុលាការនៅកម្ពុជាមិនមានយុត្តិធម៌ ហើយចោទប្រកាន់រាជរដ្ឋាភិបាលថាអត់មើលប្រព័ន្ធតុលាការ
និងចូលដៃជាមួយតុលាការ ប៉ុន្តែនៅពេលដែលរាជរដ្ឋាភិបាលអនុវត្តការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ
បែរជាក្រុមរបស់គេចោទថា បានប្រើអំណាចបំពានទៅវិញ
តើនេះឬជាការរិះគន់បែបស្ថាបនា របស់ក្រុមអង្គការសង្គមស៊ីវិលនោះ?
តើអាចនិយាយបានថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ
ពិតជាមាននិន្នាការប្រឆាំងផ្កាប់មុខ បានឬទេ បើធ្វើនេះក៏ខុស
ធ្វើនោះក៏ខុសបែបនេះ?
បើតាមការសង្កេតមើលរបស់ប្រជាពលរដ្ឋ
ក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងទាំងនោះ
និងគណបក្សប្រឆាំង គឺពិតជាក្រុមតែមួយ ពីព្រោះនៅពេលដែលគណបក្សសង្គ្រោះជាតិស្រែកបែបណា
គឺក្រុមសង្គមស៊ីវិលប្រឆាំងទាំងនោះតែងតែលើកហេតុផលដូចគ្នាជានិច្ច។
មានពេលខ្លះ ក្រុមរបស់គេក៏បើកឱកាសឲ្យក្រុមសង្គមស៊ីវិលស្រែកមុន
រួចទើបខាងគណបក្សសង្គ្រោះជាតិ ស្រែកបន្ទរវិញម្តង មើលទៅវាហាក់ដូចជាត្រូវដង
ត្រូវផ្លែគ្នាខ្លាំងណាស់។ ត្រង់នេះបញ្ជាក់ថា
អង្គការសង្គមស៊ីវិលដែលមាននិន្នាការរិះគន់រដ្ឋាភិបាលទាំងនោះ មិនមែនជាអង្គការសង្គមស៊ីវិលឯករាជ្យអ្វីឡើយ
គឺពិតជាមានគណបក្សប្រឆាំងនៅពីក្រោយខ្នងយ៉ាងពិតប្រាកដ។
សរុបមក
អ្វីដែលក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង បានចោទប្រកាន់ថាអំណាចនីតិប្រតិបត្តិ
បានបំពានទៅលើអំណាចតុលាការនោះ វាគឺជាលេសដដែលៗ
សម្រាប់ក្រុមប្រឆាំងនឹងរដ្ឋាភិបាល ដែលតែងតែស្រែកដើម្បីការកេងចំណេញនយោបាយរបស់គណបក្សខ្លួន
នៅពេលដែលប្រជាពលរដ្ឋ កាន់តែអស់ជំនឿលើគោលនយោបាយភូតកុហក់រាស្ត្រកន្លងមក
តែប៉ុណ្ណោះ។ ការបន្តមិនទទួលស្គាល់នូវអំពើល្អ និងសមិទ្ធផល
ដែលរាជរដ្ឋាភិបាលសម្រេចបាន របស់ក្រុមប្រឆាំង
វានឹងក្លាយជាកញ្ចក់ឆ្លុះសម្រាប់ប្រជាពលរដ្ឋ
ក្នុងការវាយតម្លៃអំពីគុណសម្បត្តិកាន់តែច្រើនឡើងរបស់គណបក្សប្រជាជនកម្ពុជា
និងជាគំនិតដល់ពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំនាពេលអនាគត៕
Tuesday, February 24, 2015
សម្តេចតេជោ៖ នៅអាណត្តិទី៥នេះ នឹងមិនមានការសាងសង់ទំនប់វារីអគ្គិសនី អារ៉ែង ទេ
សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានថ្លែងនៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៥ថា
តាមគម្រោង នឹងមិនមានការអភិវឌ្ឍន៍ទំបន់វារីអគ្គិសនី អារ៉ែងទេ នៅក្នុងអាណ្តត្តិទី៥នេះ
“ខ្ញុំសូមបញ្ជាក់
កុំនិយាយរឿងអារ៉ែងតទៅទៀត សិក្សាមើលឱ្យវាច្បាស់មើល ហើយខ្ញុំមានគោលគំនិតថា
ទោះបីជាសិក្សា ច្បាស់ ឬមិនច្បាស់ គឺពីពេលនេះដល់ឆ្នាំ២០១៨ អត់មានទេ អត់មានឱ្យធ្វើទេ
ហើយគំនិត របស់ខ្ញុំចង់ទុកឱ្យក្មេងជំនាន់ក្រោយធ្វើវិញ កុំឱ្យវាពិបាកពេក”
។
គួរបញ្ជាក់ថា តាមលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី
ហ៊ុន សែន ផ្ញើទៅកាន់សម្តេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកាលពីពេលកន្លងទៅ បានឲ្យដឹងថា
រាជរដ្ឋាភិបាល បានចាត់ទុកតំបន់ អារ៉ែង ជាទ្រព្យសម្បត្តិដ៏វិសេសវិសាលដែលត្រូវ
អភិវឌ្ឍន៍ និងអភិរក្ស ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់
។ ទោះបីជាមាន ឬគ្មានគម្រោងវារីអគ្គិសនី ជាយ អារ៉ែង នេះក៏ដោយ ការប្រែក្លាយតំបន់អារ៉ែង ជាតំបន់អេកូទេសចរណ៍
គឺជារបៀបវារៈ ដែលរាជរដ្ឋាភិបាល កំពុងគិតគូនិងប្តេជ្ញាអនុវត្តឱ្យបាន។
លិខិតខាងលើបានបន្តថា រាជរដ្ឋាភិបាលនឹងមិនអភិវឌ្ឍតំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង
ទេប្រសិនបើការសិក្សា រកឃើញថាការបាត់បង់ដែលកើតចេញពីការអភិវឌ្ឍនេះ មានទំហំធំខ្លាំងធៀបទៅនឹងផលប្រយោជន៍សេដ្ឋកិច្ច
និងផលប្រយោជន៍ផ្សេងៗ ដែលទទួលបានក្នុងក្របខណ្ឌតំបន់វារីអគ្គិសនីនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានគិតគូរថ្លឹងថ្លែងពីផលប្រយោជន៍រវាងសេដ្ឋកិច្ចជាមួយបញ្ហាបរិស្ថានមិនមែន
ខ្មែរមិនយល់នោះទេ។ នាយករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាមិនធ្វើដូចអឺរ៉ុបកាប់ព្រៃឈើអស់នោះទេ។
សម្តេចតេជោបានបង្ហាញការធុញទ្រាន់ ចំពោះជនបរទេស មួយចំនួន ដែលបានសម្តែង
ពីទឹកចិត្តរបស់ខ្លួន ស្រឡាញ់ប្រទេសខ្មែរ ហួសហេតុជ្រុល «អ្នកខ្លះមក ធ្វើស្រឡាញ់ខ្មែរ
ជាងខ្មែរ ។ ម៉េចៗខ្មែរងាប់ រស់នៅលើដី របស់គេ។ អីចឹងម្សិលមិញ បានជាមានបញ្ហា
(រឿងអាឡិច) ។ ខ្មែរចេះស្រឡាញ់ទឹកដីរបស់គេហើយ មិនចាំបាច់បរទេស មកប្រដៅបានខ្មែរចេះធ្វើនោះទេ
ហើយគ្មាន អ្នកណាស្រឡាញ់ ខ្មែរលើស ខ្មែរនោះទេ និយាយឲ្យច្បាស់ចឹង គេខំណាស់
ទម្រាំធ្វើបានប៉ុណ្នឹង”។
សម្តេចបន្តថា
“នៅពេលដែលលោក ហ្វ្រងស្វ័រកូតាំងឯកអគ្គរដ្ឋទូតបារាំង
ជួបសម្តេច កាលពីពេលថ្មីៗនេះបាន ប្រាប់ថា នៅអ៊ឺរ៉ុបកាប់ឈើអស់ហើយ បែរមកប្រដៅពួក
អាស៊ី។ យើងទទួល យកអនុសាសន៍ ប៉ុន្តែកុំឲ្យហួសហេតុពេក ស្រឡាញ់ខ្មែរជ្រុលពេក។
ពេលគេចុះ ទៅសិក្សាថាវាយ៉ាង ម៉េចទៅព័ទ្ធចាប់អាជ្ញាធរសាធារណៈ ដោយជនបរទេស
ធ្វើរបៀបនេះ គឺអត់បានទេ”។ សម្តេចបន្ថែមថា
នៅពេលដែលទៅ ដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ អាឡិច ថា បាត់ប៉ាស្ព័រ
ប៉ុន្តែស្ថានទូតអេស្ប៉ាញ បានជួយអន្តរាគមន៍ ទាន់ពេលវេលា ហើយក៏ធ្វើ ដំណើរចេញពីកម្ពុជាឆ្ពោះ ទៅប្រទេសថៃ ដើម្បីធ្វើដំណើរបន្តទៅ
កាន់ប្រទេសរបស់ខ្លួនគឺអេស្ប៉ាញ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី
បញ្ជាក់ថា គ្មានអ្នកណាចង់ឈ្នះចង់ចាញ់នោះទេ ប៉ុន្តែច្បាប់គឺច្បាប់
រដ្ឋគឺរដ្ឋ អធិបតេយ្យគឺ អធិបតេយ្យ ។ ការអភិវឌ្ឍណាក៏ដោយ គឺមានសម្ពាធបរិស្ថាន
របស់វាប៉ុន្តែ គឺយើងខំប្រឹងកាត់បន្ថយ អំពី ផលប៉ះពាល់បរិស្ថាន ។ ប្រទេសនៅក្នុងពិភពលោកធ្វើការបូមប្រេង នៅក្រោមដីក៏មានផលប៉ះពាល់ដែរ។
សម្តេច បន្តថា រឿងតំបន់អារ៉ែង ដ៏ចម្រូងចម្រាស់ជាមួយ ក្រុមសកម្មជនការពារ
បរិស្ថាននិងអង្គការ សង្គមស៊ីវិល ព្រមទាំងគណបក្សប្រឆាំងនោះ គឺសម្ដេច ទុកឱ្យក្មេងជំនាន់ក្រោយជាអ្នកសម្រេច
ហើយ សម្រាប់សម្ដេចនាយករដ្ឋមន្ដ្រី
ក្នុងនាម ជាមេដឹកនាំប្រទេស នាពេលបច្ចុប្បន្ននេះ នឹងមិនធ្វើការអភិវឌ្ឍន៍ នៅតំបន់នេះឡើយ
រហូតដល់ឆ្នាំ២០១៨។
ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេច
នាយករដ្ឋមន្ដ្រី បានធ្វើឡើងភ្លាមៗ ក្រោយ ពីមានការសម្រុក រិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាច្រើន
ក្នុងករណីដែលអាជ្ញាធរកម្ពុជា បានបញ្ជូនបុរសជនជាតិអេស្បាញម្នាក់ ឈ្មោះអាឡិច
ទៅកាន់ប្រទេសកំណើតវិញ ដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា
ជាការ បណ្ដេញចេញ អ្នកការពារធម្មជាតិ នៅតំបន់អារ៉ែងនោះ ។ សម្តេចនាយករដ្ឋមន្ត្រី
ហ៊ុនសែន ក៏បានរិះគន់មិនចេញឈ្មោះ តែសំដៅលើអាឡិច ក្នុងសកម្មភាពរបស់ជនជាតិអេស្ប៉ាញរូបនេះ
ដែលការពារតំបន់អារ៉ែងកន្លងមក និងបានរារាំងមន្ត្រីអាជ្ញាធរ និងក្រុមហ៊ុនចិន មិនឲ្យចុះទៅសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៅតំបន់អារ៉ែង៕
អត្ថបទ៖
ច័ន្ទ ទេវី
Subscribe to:
Posts (Atom)