Wednesday, August 23, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៥ចំណុចដើម្បីធានាការងារនិងប្រាក់ចំណូលដល់កម្មករ កម្មការិនី

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការនីជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅ​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនូវអនុសា​សន៍៥ចំណុចដើម្បីធានានិរន្តរភាពការងារ និងប្រាក់ចំណូលរបស់កម្មករ កម្មការិនី ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អជូនដល់បងប្អូនកម្មករ កម្មការិនី លោក បានផ្តល់អនុសាសន៍៥ចំណុចរួមមាន៖ ទី១- ​ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ទី២- រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារ បន្ថែម ទី៣- រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ កម្មការិនី និងកុំឱ្យកម្មករ កម្មការិនីភ័យខ្លាចពីការបាត់បង់ការងារ និងប្រាក់ចំណូល ទី៤- ផ្តល់របបគាំពារសន្តិសុខ សង្គមដល់ កម្មករចាប់ពីខែ មករា ២០១៨ នេះគឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី ដែលបងប្អូនអាចចំណេញថវិកាពី ៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ និង ទី៥- ផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលធ្វើការនៅក្រៅប្រទេស។

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រ និងជួយជ្រោមជ្រែងដោយធ្វើការទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសដៃគូ ដើម្បីផ្តល់ការងារ ដែលមានប្រាក់ចំណូលខ្ពស់ និងលក្ខខណ្ឌការងារល្អៗរួមទាំងជួយសម្រួលនូវលិខិតបទដ្ឋានដែលពាក់ព័ន្ធការងារស្របច្បាប់ដល់ក្មួយៗកម្មករ កម្មការិនីផងដែរ៕




អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ ប្រើវិធាន​ការក្តៅ​ ចាប់រថយន្ដ​ដឹកដី៨គ្រឿង​ ដែលមិនគោរព​តាមការណែនាំ

ក្រោយទទួលបានការឯកភាពពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ធ្វើការចាប់ឃាត់រថយន្ដបែនដឹកដីធុនធំចំនួន៨គ្រឿង ដើម្បីយកមករក្សាទុកជាបណ្ដោះអាសន្នសិន រយៈពេលចាប់ពី៥ថ្ងៃ រហូតដល់ទៅ១ខែ និងព្រមានធ្ងន់ៗ ចំពោះអ្នកបើកបរឲ្យក្រុមហ៊ុន តាមដេប៉ូបូមខ្សាច់នីមួយៗ នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។

ការចាប់ឃាត់រថយន្ដបែនដឹកដីនេះ គឺបណ្តាលមកពីអ្នកបើកបរមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ពោលគឺមិនលាងកង់រថយន្ដ មិនបានគ្របដណ្ដប់ប៉ាតង់លើរថយន្ដឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសមុននិងបើកបរចេញពីក្រុមហ៊ុនដេប៉ូខ្សាច់ ដែលអាចធ្វើឲ្យហូរទឹក និងជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ ដែលធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ រួមទាំងសុខភាពរបស់ប្រជាពលរដ្ឋ។

ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ក្នុងការចាប់ឃាត់រថយន្ដបែនដឹកដីធុនធំចំនួន៨គ្រឿងខាងលើនេះដែរ បន្ទាប់ពីអ្នកបើកបរនៅតែបំពាន មិនគោរតាមលក្ខណៈបទដ្ឋានបច្ចេកទេសដូចជា ការបង្កើតឲ្យមានទីតាំងសម្រាប់លាងកង់រថយន្ដ និងមិនត្រូវដឹកដីដែលទទឹក ពោលគឺហាមដឹកដីសើម ដើម្បីបង្កាការហូរទឹក និងជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ។

លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ចំពោះវិធានការចាប់ឃាត់រថយន្ដដឹកដី និងព្រមានធ្ងន់ៗទាំងអ្នកបើកបរបែបនេះ ក៏ព្រោះតែកន្លងមកអាជ្ញាធរបានធ្វើការណែនាំជាច្រើនលើក ច្រើនសារណាស់មកហើយ ដើម្បីឲ្យគោរពតាមលក្ខណៈបទដ្ឋានបច្ចេកទេសមួយចំនួនដូចជា មិនត្រូវបើកបរលឿនៗ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍។

លោកបានបន្ថែមថា ជំហានទី១- បើក្នុងករណីអ្នកបើកបររថយន្ដដឹកដីមិនអនុវត្តតាម ហើយនៅតែបន្តបំពាននោះ ប្រាកដជាត្រូវចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល៥ថ្ងៃ និងទី២- បើអ្នកបើកបរនៅតែគគ្លើន មិនអនុវត្តតាមការណែនាំទេនោះ នឹងចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល២០ថ្ងៃ បូករួមនិងទី៣- ចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល១ខែតែម្ដង ដោយមិនលើកលែងបានឡើយ ព្រោះអាចធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ពិសេសធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពរបស់ប្រជាពលរដ្ឋតែម្តង៕




ក្រសួងបរិស្ថាន និងIUCN សហការគ្នាដើម្បីការអភិរក្សធនធានធម្មជាតិនៅកម្ពុជា

ក្រសួងបរិស្ថាន និងអង្គការសហភាពអន្តរជាតិ(IUCN) បានព្រមព្រៀងគ្នា សហប្រតិបត្តិការជាមួយគ្នាដើម្បីអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ ពិធីចុះហត្ថលេខារួមគ្នាលើអនុស្សរណៈយោគយល់គ្នា បានប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នាទីស្តីការក្រសួងបរិស្ថាន ដោយលោកស្រី Aban Marker Kabraji នាយកអង្គការ IUCN ប្រចំាតំបន់អាស៊ី និងឯកឧត្តម សូ ខនប្ញទ្ឋីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រោមអធិបតិភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

អនុស្សារណៈព្រមព្រៀងគ្នានេះផ្តោតជាសំខាន់លើការអនុវត្តរួមមាន៖ ១-ការអភិរក្សតំបន់តំបន់ដីសើមទឹកសាបសមុទ្រ ២-អភិបាលកិច្ចតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ៣-ការបន្សាំដោយផ្អែកលើប្រព័ន្ឋអេកូឡូស៊ី ការកាត់បន្ថយ និងភាពធន់នឹងការប្រែប្រួលអាកាលធាតុ ៤-កិច្ចសហប្រតិបត្តិការឆ្លងដែនស្តីពីការអភិរក្សសត្វព្រៃ និងរុក្ខជាតិ និងការគ្រប់គ្រងទន្លេរ ៥-ការរៀបចំអនុវត្តគោលនយោបាយ យុទ្ឋសាស្រ្តនៃការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ៦-ការសិក្សាស្រាវជ្រាវ សត្វព្រៃ និងប្រភេទជីវៈចម្រុះដទៃទៀត។
ក្នុងពេលនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបានស្នើរសុំអោយអង្គការ (IUCN) ជួយពង្រឹងសម្ថភាពមន្រ្តីរាជការលើផ្នែកវិទ្យាសាស្រ្ត ហើយក្រសួងគ្រោងនិងបង្កើតសារមន្ទីរធម្មជាតិជីវៈចម្រុះនៅរាជធានីភ្នំពេញផងដែរ។
គួសបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអង្គការIUCN មានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ដើម្បីសម្រេចកសាងភាពធន់របស់សហគមន៍ នឹងការប្រែប្រួលអាកាសធាតុនៅតំបន់រ៉ាមសារចំនួន៣ និងជួយក្រសួងបរិស្ថាន ក្នុងការកំណត់ និងបង្កើតតំបន់រ៉ាមសារ និងតំបន់ការពារធម្មជាតិដីកោគថ្មីបន្ថែមទៀត ពិសេសកិច្ចសហការជួយគាំទ្រដល់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប ក្នុងការរៀបចំបង្កើតតំបន់ភ្នំថ្មកំបោរ ជាតំបន់ការពាធម្មជាតិផងដែរ៕




ក្រៅពីបំផ្លាញប្រយោជន៍ជាតិ គណបក្សប្រឆាំង តាំងខ្លួនជាអ្នក«ទារ៣» យ៉ាង

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គណប​ក្សប្រឆាំងក្រៅពីបង្កបញ្ហារាំងស្ទះដល់ដំណើរការរីកចម្រើនរបស់កម្ពុជាតាមរយៈ «៣កុំ» មក ពួកគេនៅតាំងខ្លួនជាអ្នក«ទារ៣»យ៉ាងទៀតផង ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំ​ណេះសំណាលជាមួយកម្មករ កម្មការនីជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែល​ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រឆាំង បានតាំងខ្លួនជាអ្នក«ទារ៣»យ៉ាងដូចជា៖ ១-ទារដូររបប ២-ទារតម្លើងប្រាក់បៀរវត្ស និង៣-ទារធ្វើបាតុកម្ម ! ហើយលោក ហ៊ុន សែន បញ្ជាក់ថា លោកមិនអនុញ្ញាតិឱ្យមានរឿងដូចឆ្នាំ២០១៣កើតឡើងម្តងទៀតទេ រាជរដ្ឋាភិបាលខិតខំធ្វើកិច្ចការគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសមានការប្រែប្រួលល្អប្រសើរឡើងជាលំដាប់។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា មានតែរាជរដ្ឋាភិបាលតែប៉ុណ្ណោះដែលមានលទ្ធភាពចរចាតម្លើងបៀរវត្សឱ្យកម្មករ កម្មការិនី គ្មានបាតដៃរបស់បក្សប្រឆាំងនោះទេ។ ការតម្លើងបៀរវត្សដែលកម្មករ កម្មការិនីទទួលបានពេលនេះ ពុំមែនចេញពីការទាមទាររបស់បក្សប្រឆាំងនោះឡើយ។ ពាក់ព័ន្ធនឹងការទារធ្វើបាតុកម្មរបស់បក្សប្រឆាំង ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់ខ្លាំងៗថា កម្មករខ្លះគេមិនព្រមទៅធ្វើបាតុកម្មទេ ប៉ុន្តែគេទៅគម្រាមកំហែង ទម្លាយទ្វាររោងចក្របង្ខំឱ្យកម្មករចេញមកធ្វើបាតុកម្ម៕







អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា សម្រេចបញ្ឈប់នូវសកម្មភាពរបស់ NDI និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ដោយបញ្ជាក់ថា ក្នុងគោលបំណងធានាការអនុវត្តយ៉ាងត្រឹមត្រូវ និង​ប្រសិទ្ធភាពនូវច្បាប់នានា ដើម្បីពង្រឹងនីតិរដ្ឋ និងការគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើ​យបន្ទាប់ពីមានការពិចារណា និងពិភាក្សាគ្នាយ៉ាងហ្មត់ចត់រួចមក អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានឈានដល់ការសម្រេចបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីកម្ពុជាក្នុងរយៈពេល០៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការអំពីសេចក្តីសម្រេចនេះ៕





(សូមទស្សនាវីដេអូ) ទង្វើ «៣កុំ» របស់គណបក្សប្រឆាំងជាអំពើក្បត់ជាតិ ក្បត់ប្រជាជន

អាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នាជួសជុលផ្លូវដោយជំនន់ទឹកភ្លៀង

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ អាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋ បានសហការគ្នាជួសជុលផ្លូវមួយខ្សែដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងហូរច្រោះ នៅក្នុងឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២២ ខែសីហា បានបណ្ដាលឲ្យទឹកហូរច្រោះផ្លូវមួយខ្សែក្នុងឃុំ ដាច់ជើងទេរដោយអន្លើ ឃើញដូចនោះ អាជ្ញាធរនិងប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២៣ ខែសីហា បានរួមកម្លាំងគ្នាសាងសង់របាំង និងច្រកដីក្នុងការ៉ុងដើម្បីទប់ជើងទេរផ្លូវកុំឲ្យច្រោះដាច់ជាបន្តទៀត។




ក្រសួងរ៉ែ​ និងថាមពល​ ចេញសេចក្តី​បំភ្លឺករណី​នាំខ្សាច់ស​ ចេញទៅ​ក្រៅប្រទេស​

ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺករណីនាំចេញខ្សាច់ស(ខ្សាច់ស៊ីលីកា) ចេញទៅក្រៅប្រទេស ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានទទួលលិខិតរបស់លោក ស៊ុន ឆ័យ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានអនុគណៈកម្មការទី២ នៃរដ្ឋសភា បានផ្ញើរតាមរយៈ លោក ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំឲ្យក្រសួងបង្ហាញព័ត៌មាន និងឯកសារផ្លូវការទាក់ទងទៅនឹងការនាំខ្សាច់ស(ខ្សាច់ស៊ីលីកា) ចេញទៅក្រៅប្រទេស។
ក្រសួងរ៉ែ និងថាមពល សូមបំភ្លឺដល់សាធារណជននិងបណ្តាសារព័ត៌មានថា ក្រសួងរ៉ែ និងថាមពល បានផ្ញើរួចរាល់នូវឯកសារដែលលោក ស៊ុន ឆ័យ ស្នើសុំ និងបញ្ជាក់ជូនថា ខ្សាច់សមិនមែនជាប្រភេទខ្សាច់សំណង់ទូទៅ ឬខ្សាច់ល្បាយភក់ទេ។
ខ្សាច់សជាប្រភេទធនធានរ៉ែ ដែលប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតកែវ ផលិតកញ្ជក់ផ្សេងៗ។ការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់សមានបទដ្ឋានបច្ចេកទេស និងរបបសួយសារធនធានរ៉ែខុសគ្នាពីខ្សាច់សំណង់ ឬខ្សាច់ល្បាយភក់។
ក្រសួងរ៉ែ និងថាមពលបានបន្ថែមថា កន្លងមក ក្រសួងមិនដែលចេញលិខិតបទដ្ឋានគតិយុត្តណាមួយស្តីពីការហាមឃាត់ក្នុងការនាំចេញខ្សាច់សទេ។
ទន្ទឹមនឹងនេះដែរ លិខិតរដ្ឋបាលលេខ២០៧៥រថ.រស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ចេញដោយក្រសួងរ៉ែ និងថាមពល គឺជាឯកសាររដ្ឋបាលរបស់ស្ថាប័ននីតិប្រតិបត្តិ ដែលគ្មានបែបបទរដ្ឋបាលណាតម្រូវឲ្យគ្រប់ស្ថាប័ន ត្រូវចម្លងជូន លោក ស៊ុន ឆ័យ ឡើយ។

ក្រសួងរ៉ែ និងថាមពល បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការទាមទារផ្តល់ឯកសារលម្អិតបន្ថែមទៀត ក្រសួងរ៉ែ និងថាមពល សូមធ្វើការបំភ្លឺដូចលិខិតខាងក្រោម៖


(សូមទស្សនាវីដេអូ)៖ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តអនុវត្តន៍ «៣សុំ» ធ្វើជាគោលនយោបាយ​ប្រកួតប្រជែងនៅឆ្នាំ២០១៨

ខេត្តកែប បើកកិច្ចប្រជុំវឌ្ឍនភាពរបស់គណៈកម្មាធិការ​គ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធន​ធាន​មនុស្ស​

ខេត្តកែប៖ ដើម្បីតាមដាន ត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមាន​នៅ​ក្នុង​ការ​អនុវត្តការងារពាក់ព័ន្ធការអភិវឌ្ឍន៍សមត្ថភាព នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកែប បានរៀបចំកិច្ចប្រជុំវឌ្ឍនភាពរបស់គណៈកម្មាធិការ​គ្រប់​គ្រង​មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកែប ។

កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធាន​គណៈកម្មាធិការ​គ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាគណៈកម្មាធិការគ្រប់​គ្រងមណ្ឌល​អភិវឌ្ឍន៍​ធនធាន​មនុស្សខេត្ត និងក្រុមការងារ​បច្ចេកទេសរបស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះជួបសំណេះសំណាលផ្ទាល់ ជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសនេះ លោកនាយករដ្ឋមន្ត្រី ក៏បានចុះពិនិត្យនៅតាមបណ្តារោងចក្រមួយចំនួន នៅតំបន់នេះផងដែរ ដើម្បីពិនិត្យផ្ទាល់ អំពីសកម្មភាពធ្វើការ និងសាកសួរសុខទុក្ខកម្មករ កម្មការិនី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកទៅដល់កម្មករ កម្មការិនីថា មុនពេលកម្ពុជាមានរោងចក្រសហគ្រាស ឲ្យពួកគេបម្រើការងារនេះ ប្រទេសកម្ពុជា បានហែលឆ្លងទុក្ខលំបាកយ៉ាងច្រើន នៃភ្លើងសង្រ្គាមឈ្លានពានដោយពួកចក្រពត្រ។ សង្រ្គាមនេះធ្វើឲ្យកម្ពុជា ខ្ទេចខ្ទាំយ៉ាងខ្លាំងតែតាមរយៈ នយោបាយ បង្រួប បង្រួមជាតិ និងឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុង និងមានឱកាសអភិវឌ្ឍន៍ ប្រទេសឲ្យបានរីកចម្រើនដូចពេលបច្ចុប្បន្ន។ លោកបានបន្តថា នយោបាយឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រោងចក្រសហគ្រាសគ្រប់វិស័យនៅកម្ពុជា នាពេលបច្ចុប្បន្នមានប្រមាណ ១,១៦៨ មានកម្មករ កម្មការិនីសរុបជាង ១លាននាក់ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានរោងចក្រ សហគ្រាសចំនួន ១,១០៧ មានកម្មករ កម្មការិនីជាង ៧៤ម៉ឺននាក់។ ការនាំចេញពីពេលមុន ដែលមានជាង ២០០លានដុល្លារ បច្ចុប្បន្នមានជាង ៧,០០០លានដុល្លារអាមេរិក ខណៈលទ្ធភាពនាំចេញលើគ្របវិស័យមានរហូតដល់ ១២ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា ភាពរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងតែទាក់ទាញ អ្នកវិនិយោគ ឲ្យកាន់តែច្រើនថែមទៀត មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា បង្កើនការងារជូនកម្មករ កម្មការិនី៕





សិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំងការងារអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs) ឆមាសទី១ ឆ្នាំ២០១៧


កំពង់ឆ្នាំង៖ អង្គការទស្សនពិភពលោកអន្តរជាតិ (WVI) បានសហការ ជាមួយ សាលាខេត្ត កំពង់ឆ្នាំង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងការងារ អ្នកសម្របសម្រួល គណនេយ្យ ភាពសហគមន៍ (CAFs) ឆមាសទី១ ចាប់ពីថ្ងៃទី២២ ដល់ ២៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ឆ្នាំង។
សិក្ខាសាលាឆ្លុះបញ្ចាំងនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ចេង ញ៉ាន់ អភិបាលរងខេត្ត ដោយមានសមាសភាពចូលរួមពី ប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល មន្ទីរផែនការ លោកនាយក នាយករង ទីចាត់ការ លោកទីប្រឹក្សាកម្មវិធីជាតិថ្នាក់ខេត្ត ស្រុក អភិបាល អភិបាលរងស្រុកគោលដៅទាំងបួន និងអ្នកសម្របសម្រួលគណនេយ្យភាពសង្គម ប្រមាណជា ២៦០នាក់។
សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱកាសដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ CAFs បានដកស្រង់បទពិសោធន៍រៀនសូត្រ និងផ្លាស់ប្ដូរចំណេះដឹងក្នុងការអនុវត្តគម្រោង ISAF កន្លងមក។ របកគំហើញបានមកពីសិក្ខាសាលានេះ នឹងត្រូវយកទៅជជែកពិភាក្សា ជាមួយភាគីពាក់ព័ន្ធក្នុងបំណងបន្តនិរន្តរភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនេះ៕




ស្ថានទូត​កម្ពុជា​នៅម៉ាឡេស៊ី​ អន្តរាគមន៍​ជួយពលករ​ខ្មែរ០៧នាក់​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករខ្មែរ០៧នាក់ ក្រោយទទួលបានការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានធ្វើការទាក់ទងស្វែងរកឃើញ និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរចំនួន៧នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតទៅធ្វើការនៅម៉ាឡេស៊ីដោយខុសច្បាប់ កាលពីខែកក្កដា ឆ្នាំ២០១៦៕

ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់ក្រសួងការបរទេស៖

ទឹកចិត្តសប្បុរសធម៌របស់លោក រ័ត្ន ស្រ៊ាង ចំពោះស្រ្តីម្នាក់ដែលគេបាញ់ធ្លាយពោះ




រឿងរ៉ាវមួយ កើតឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដែលស្ត្រីម្នាក់កំពុងដើរតាមផ្លូវ ត្រូវគេបាញ់ធ្លាយពោះ ព្រោះតែដើមហេតុមកពីជនល្មើស ទៅសម្លុតទារលុយអ្នកដាក់ទូហ្គេម៥ពាន់រៀលមិនបាន ធ្វើឲ្យមហាជនចាប់អារម្មណ៍ និងមានក្តីអាណិតអាសូរយ៉ាងខ្លាំងចំពោះជនរងគ្រោះ។
ត្រឹមតែ៦ថ្ងៃ គឺនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ជនល្មើសត្រូវបានបង្ក្រាបនិងឃាត់ខ្លួន ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយ ស្នងការដ្ឋានយុត្តិធម៌នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង អាវុធហត្ថខេត្តកំពង់ចាម និងបានបង្ហាញមុខ ជនល្មើសជាសាធារណៈនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។
ក្រោយពេលចាប់ជនល្មើសបាន មហាជនជាច្រើនមានការត្រេកអរ និងចាប់អារម្មណ៍ សួរពីស្ថានភាពរបស់ជនរងគ្រោះ តើពេលនេះមានការវិវឌ្ឍន៍យ៉ាងដូចម្តេចទៅហើយ ?
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំនាយអាវុធហត្ថក្រោមឱវាទ ចុះទៅដល់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបសួរសុខទុក្ខជនរងគ្រោះដោយផ្ទាល់ ។
ជនរងគ្រោះឈ្មោះ ញ៉ ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ ជាស្ត្រីមេម៉ាយ គ្មានសាច់ញាតិ ឪពុកស្លាប់ដោយរថយន្តបុក ម្តាយស្លាប់ដោយជម្ងឺ HIV មានកូនស្រី ០២នាក់អាយុ០៧ឆ្នាំ និង០៤ឆ្នាំ បានយកទៅរស់នៅជាមួយអង្កការមិត្តសម្លាញ់ រីឯខ្លួនរស់នៅម្នាក់ឯងក្បែរផ្លូវរថភ្លើង ដោយស៊ីឈ្នួលបោកខោអាវឲ្យគេ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសង្រ្គោះនៅមន្ទីពេទ្យកាល់ម៉ែត ដោយខាងមន្ទីរពេទ្យព្យាបាលមិនគិតសោហ៊ុយ និងជួយ ផ្គត់ផ្គង់អាហារគ្រប់ពេល។ តែដោយរបួសព្រោះគ្រាប់កាំភ្លើង បណ្តាលឲ្យដាច់ពោះវៀនធំលោកគ្រូពេទ្យ បានចោះពោះគាត់ដាក់ទុយោបង្ហូរលាមកមកក្រៅ និងត្រូវរក្សារព្យាបាលប្រហែល៣ ទៅ៦ខែរហូតដល់ជាស្នាមរបួស ខាងក្នុង ទើបធ្វើការវះកាត់ តពោះវៀនធំឡើងវិញ។ ព្រោះតែគ្មានសាច់ញាត ជនរងគ្រោះត្រូវសម្រាកនៅមន្ទីរពេទ្យតែម្នាក់ឯង តែបានក្មេងស្រីមើលថែអ្នកជម្ងឺក្បែរគ្នា ជួយយកចិត្តទុកដាក់ចាក់លាមក ជូតសម្អាតខ្លួន បញ្ចុកអាហារដល់គាត់ជារៀងរាល់ថ្ងៃ។
ដោយក្តីអាណិតអាសូ លោក រ័ត្ន ស្រ៊ាង រួមជាមួយក្រុមការងារ បានរួមគ្នាចែករំលែក ធនធានជួយឧបត្ថម្ភដល់ស្ត្រីរងគ្រោះ ក្នុងនោះរួមមាន លោក ហេង ឡាលីន ឧបត្ថម្ភ២លានរៀល លោក កែវ ចំរើន ឧបត្ថម្ភ២លានរៀល ហើយជនរងគ្រោះ មានបំណងចង់មានមុខរបរខ្លួនឯងជាអ្នកលក់ទឹកអំពៅ លោក រ័ត្ន ស្រ៊ាង បានសន្យាថានឹងបង្កើតមុខរបរនេះឲ្យ នៅពេលណាដែលគាត់ជាសះស្បើយ ដោយលោក នឹងផ្តល់រទេះលក់ទឹក អំពៅស្វ័យប្រវត្តជូនដល់គាត់ ។
ទន្ទឹមគ្នានោះ លោក រ័ត្ន ស្រ៊ាង ក៏មានអាវ២ សារ៉ុង២ ទឹកសុទ្ធ៤កេស ទឹកផ្លែឈើ៤យួរ ជូនជនរគ្រោះក្នុងឱកាសនោះ និងចែករំលែកថវិកាផ្ទាល់ខ្លួន ជូនដល់អ្នកជម្ងឺផ្សេងៗ ដែលកំពុងសម្រាកព្យាបាលក្នុបន្ទប់ជាមួយគ្នា ជាពិសេសឯកឧត្តមបានកោកសរសើរ និងលើកទឹកចិត្តក្មួយស្រី ដែលជួយមើលថែជនរងគ្រោះយ៉ាងដិតដល់ ក្នុងនាមជាជនរួមជាតិខ្មែរ បើទោះបីអ្នកទាំងពីរមិនដែលស្គាល់គ្នាសោះក៏ដោយ ហើយលោក ថែមទាំងផ្តល់រទេះជនពិកា ដល់អ្នកជម្ងឺម្នាក់ដែលធ្លាក់ ពីលើដើមត្នោត បណ្តាលឲ្យបែកក្បាល បាក់ដៃ បាក់ជើងដើរលេងរួចសម្រាកលើគ្រែក្បែរនោះទៀតផង៕

វិទ្យាស្ថាន ពលរដ្ឋវិជ្ជា៖ នយោបាយសង្គមកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល ជាកាដូពិតជូនដល់ កម្មករ-កម្មការិនី


នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកវិទ្យាស្ថាន ពលរដ្ឋវិជ្ជា បានបង្ហោះផ្សាយនូវ អត្ថបទមួយក្រោមចំណងជើងថា នយោបាយសង្គមកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល ជាកាដូពិតជូនដល់ កម្មករ-កម្មការិនី ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ពិតមែនហើយថា ជាគោលការណ៍នីតិរដ្ឋធម្មនុញ្ញ គឺកម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស តែវាជាទិដ្ឋភាពច្បាប់ (de jure) ប៉ុណ្ណោះ
ឯភាពជាក់ស្តែង (de facto) វិញ បង្ហាញពីប្រព័ន្ធ “ទ្វេបក្ស” រវាងគណបក្សដឹកនាំរដ្ឋាភិបាល និងគណបក្សប្រឆាំង ដែលកំពុងដំណើរការនៅលើទីលានប្រកួត ប្រជែងនយោបាយ។ ទិដ្ឋភាពទ្វេបក្សនេះ ស្តែងឲ្យឃើញនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីនយោបាយពីរផ្ទុយគ្នាស្រឡះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរកការគាំទ្រពីម្ចាស់ឆ្នោត។
គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង ប្រើប្រាស់វិធីសាស្ត្រនយោបាយបែបប្រជាភិថុតិ ដោយសន្យាផ្តល់នេះផ្តល់នោះ នៅពេលដែលខ្លួនឈ្នះឆ្នោត។ សូម្បីតែបោះឆ្នោតឃុំកន្លងទៅ ហ៊ានសន្យាផ្តល់លុយកន្លះលានដុល្លារមកឲ្យឃុំដើម្បីអភិវឌ្ឍន៍នៅហ្នឹងកន្លែង ប៉ុន្តែជាក់ស្តែងជាការសន្យាខ្យល់ ឬជាការទិញសន្លឹកឆ្នោតជំពាក់តែប៉ុណ្ណោះ។ សូម្បីតែការសន្យាឲ្យលុយត្រឹមបួនម៉ឺនរៀលរៀងរាល់ខែដល់មនុស្សចាស់ បើខ្លួនឈ្នះធ្វើមេឃុំ ក៏មិនបានក្លាយជាការពិតផង។ លើសពីនេះទៅទៀត គណបក្សសង្គ្រោះជាតិ តែងតែធ្វើនយោបាយបំផ្លាញឆ្នាំងបាយបងប្អូនកម្មករ-កម្មការិនីតាមរយៈវិទ្ធង្សនានយោបាយបីរួមមាន៖
១-វិទ្ធង្សនានយោបាយទី១ គឺកុំឲ្យរដ្ឋាភិបាលបរទេស និងអង្គការមូលនីធិអន្តរជាតិផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា។
២-វិទ្ធង្សនានយោបាយទី២ គឺកុំឲ្យអ្នកវិនិយោគបរទេស មកបណ្តាក់ទុននៅកម្ពុជា និង
៣- វិទ្ធង្សនានយោបាយទី៣ គឺកុំឲ្យបរទេសទិញទំនិញផលិតពីកម្ពុជា។
ផ្ទុយស្រឡះពីគណបក្សប្រឆាំង គឺគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសដោយអនុវត្តនូវនយោបាយប្រាកដប្រជា “ថាគឺធ្វើ” ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់សង្គម ប្រកបដោយការទទួលខុសត្រូវ ផ្សាភ្ជាប់ជាមួយនឹងកំរិតរីកចម្រើនជាក់ស្តែងជាជំហានៗ និងល័ក្ខខ័ណ្ឌពិសេសរបស់ប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែងថ្មីៗនេះ សម្តេចតេជោសែន បានប្រកាសអំពីនយោបាយសង្គមកិច្ចដែលជាកាដូធំៗចំនួន៣ ផ្តល់ជូនបងប្អូនកម្មករ-កម្មការិនីទូទាំងប្រទេស ៖
១-កាដូ “គាំពារសុខភាព” គឺចាប់ពីខែមករា ឆ្នាំ២០១៨ កម្មករ/កម្មការិនី លែងតម្រូវឲ្យបង់ប្រាក់ភាគទានប្រចាំខែទៅក្នុងបេឡាជាតិគាំពារសុខភាពសម្រាប់ការពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យតទៅទៀតហើយ ពោលគឺ ថៅកែរ៉ាប់រងបង់ភាគទាន១០០% តែម្តង។
២-កាដូ “សោធននិវត្តន៍” គឺចាប់ពីឆ្នាំ២០១៩ ទៅ កម្មករ/កម្មការិនី នឹងទទួលបានប្រាក់ខែចូលនិវត្តន៍ដូចមន្រ្តីរាជការអញ្ចឹងដែរ។
៣-កាដូ “ជិះរថយន្តក្រុង មិនបង់លុយ” គឺចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បងប្អូនកម្មករ-កម្មការិនី ជិះរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញ ដោយមិនគិតថ្លៃឡើយ។
កាដូសង្គមកិច្ចសម្រាប់បងប្អូនកម្មករ/កម្មការិនី មិនមែនជាការសន្យាទេ គឺជាកាដូពិតៗរបស់សម្តេចតេជោសែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមហ្នឹងនេះដែរ សម្តេចតេជោសែន ចុះជួបសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនីរៀងរាល់សប្តាហ៍ដល់រោងចក្រ ជាប្រយោជន៍ធ្វើឲ្យកាន់តែប្រសើរឡើងនូវស្ថានភាពការងារ និងទំនាក់ទំនងល្អរវាងនិយោជក និងនិយោជិក រួមគ្នាដោះស្រាយបញ្ហាអសកម្មមួយចំនួនជុំវិញល័ក្ខខ័ណ្ឌ និងស្ថានភាពការងារ។ នេះពិតជាឱកាសផ្តល់នូវកាដូសង្គមកិច្ច ជាបន្តបន្ទាប់ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនកម្មករ/កម្មការិនី ដ៏យូរអង្វែង និងចិរភាព៕

ទង្វើ «៣កុំ» របស់គណបក្សប្រឆាំងជាអំពើក្បត់ជាតិ ក្បត់ប្រជាជន

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទង្វើ «៣កុំ» របស់គណបក្សប្រឆាំងជាអំពើក្បត់ជាតិ ក្បត់ប្រជាជន ហើយលោកនឹងបន្តអនុវត្តន៍ «៣សុំ» ដើម្បីធ្វើជាគោលនយោបាយប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ ដើម្បីទុកឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតជាអ្នកវិនិច្ឆ័យចុះ ។ លោក បានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកគណបក្សប្រឆាំង តែងប្រើ «៣កុំ» រួមមាន៖ ទី១-កុំឱ្យបរទេសផ្តល់ជំនួយមកកម្ពុជា ទី២-កុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និងទី៣- កុំឱ្យបរទេសទិញទំនិញពីកម្ពុជា។ ទង្វើទាំងបីនេះគឺជាការក្បត់ផលប្រយោជន៍ជាតិសាសន៍ សម្លាប់ជាតិសាសន៍ និងបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា គណបក្សប្រឆាំង ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីគ្រាន់តែចង់ឈ្នះរូបលោក និងកាន់អំណាច សុខចិត្តបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជន បើគាំទ្រ «៣កុំ» របស់គណបក្សប្រឆាំង កម្មករ កម្មការិនីយើង នឹងមិនមានការងារធ្វើនោះឡើយ ហើយក៏មិនមានប្រាក់ផ្ញើទៅក្រុមគ្រួសារដែរ។ លោក បានបន្ថែមថា ប្រជាពលរដ្ឋគឺជាអ្នកវិនិច្ឆ័យនៅឆ្នាំ២០១៨ខាងមុខ ថាតើអ្នកណាជាអ្នកស្នេហាជាតិ និងប្រជាជនពិតប្រាកដ?




លោក សុខ ឥសាន៖ សីល្ប៍ឥសូរ បាននិងកំពុងបរាជ័យ

លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា អ្នកណាក៏ដឹងដែរថា ព្រះឥសូរជាស្តេចមហាអំណាចនៅលើភពផែនដី មានមហិទ្ធប្ញទ្ធិកំណត់ជោគវាសនារបស់មនុស្សលោកទៀតផង។ ដូច្នេះហើយបានជា ត្រកូលយក្សាយក្ខិណី និងមនុស្សលោកនៅក្នុងភពផែនដីនេះ ត្រូវតែយកចិត្តយកថ្លើមព្រះឥសូរមិនឲ្យថ្នាំងថ្នាក់ចិត្តទេ បើព្រះឥសូរថ្នាំងថ្នាក់ចិត្ត នោះព្រះឥសូរនឹងបបង្កើតមហិទ្ធប្ញទ្ធិជាព្យុះ ជាខ្យល់កួច និងជាគ្រោះមហន្តរាយផ្សេងៗដើម្បីបំផ្លាញការរស់នៅដ៏សុខក្សេនក្សាន្តរបស់ភពផែនដីជាមិនខាន។

លោក សុខ ឥសាន បានមានប្រសាសន៍បន្តថា ដើម្បីបញ្ចេញមហិទ្ធប្ញទ្ធិរបស់ខ្លួន ព្រះឥសូរប្រើសេនា NDI IRI និង NED ដែលជាអាមាត្យជាអ្នកចាត់ចែងកម្មវិធី ឬឆាកល្ខោនតាមតែផែនការចង់បានរបស់ព្រះឥសូរ។ ស្របតាមកំហឹងរបស់ព្រះឥសូរ ក្រុមអាមាត្យបានដឹកនាំរឿងបានសម្រេចនៅបណ្តាប្រទេសនៅអាហ្វ្រិកខាងជើង និងនៅមជ្ឈឹមបូព៌ាដូចជា ទុយនេស៊ី លីប៊ី អេហ្សីប អ៊ីរ៉ាក់ អាហ្គានីស្ថាន និងមួយចំនួនទៀតកំពុងវឹកវរខ្លាំងរហូតសព្វថ្ងៃ ។ ដោយសារសតិអារម្មណ៍មនោគមវិជ្ជាសង្គ្រាមត្រជាក់ ព្រះឥសូរក៏មានផែនការផ្តួលរំលំរដ្ឋអំណាចនៅកម្ពុជាដែរ តាមរយៈពួកអាមាត្យទាំងបី ក្រោមឆាកល្ខោនចាប់បញ្ចូលកូនជឹងទាំងពីរជាគូរសត្រូវឲ្យចូលរួមរកស៊ីជាមួយគ្នាទាំងបង្ខំ ដើម្បីផលប្រយោជន៍កំហឹងព្រះឥសូរ ។
លោក សុខ ឥសាន បានមានប្រសាសន៍បន្ថែមទៀតថា ប៉ុន្តែទោះបីព្រះឥសូរ និងក្រុមអាមាត្យមានមហិទ្ធប្ញទ្ធិយ៉ាងណាក៏ទៅមិនរួចនឹងបាលីរបស់លោកតាឥសីដែរ។ តាឥសីមិនដែលធ្វើបាបអ្នកណាទេ តែបើមានអំពើអយុត្តិធ៌មណាមួយគំរាមកំហែងមនុស្សលោក លោកតាឥសីនឹងចេញមុខទប់ទល់ កំចាត់កំចាយមហីទ្ធប្ញទ្ធិព្រះឥសូរឲ្យវិនាសសាបសូន្សបាន។ ហេតុនេះហើយបានជា មហិច្ឆតាព្រះឥសូរចង់ធ្វើបដិវត្តន៏ពណ៌នៅកម្ពុជាឆ្នាំ២០១៣ត្រូវបរាជ័យ។ តែទោះបីត្រូវបរាជ័យយ៉ាងនេះហើយ ក៏ពួកអាមាត្យនៅមិនបោះបង់ចោលឧបាយកលរបស់ខ្លួនដែរ ពួកវានៅតែរិះរកវិធីពិសពុលគ្រប់យ៉ាង មកបំផ្លាញ និងផ្តួលរំលំកូនសិស្សលោកតាឥសីដដែលដោយបានស៊កសៀតរបស់ដែលហៅថាបន្ទប់ស្ថានការណ៍មួយទៀត ដើម្បីជួយកម្លាំងថែម ក្រែងលោមានប្រសិទ្ធភាពជាងមុន ។ តែគួរឲ្យអាម៉ាស់មុខណាស់ ទោះបីព្រះឥសូរចង់ចេញក្បាច់ណា ក៏ត្រូវព្រះឥសីបានដឹងមុនដែរហើយត្រៀមកន្សែងយ័ន្តទុកទប់ទល់រួចជាស្រេច មិនឲ្យថ្លោះធ្លោយឡើយ។ ឱព្រះឥសូរ និងពួកអាមាត្យហើយ ល្មមឈប់យាយីមនុស្សលោកហើយបានទេ ?


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តអនុវត្តន៍ «៣សុំ» ធ្វើជាគោលនយោបាយប្រកួតប្រជែងនៅឆ្នាំ២០១៨

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងបន្តអនុវត្តន៍ «៣សុំ» ដើម្បីធ្វើជាគោលនយោបាយប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០​១៨ខាងមុខនេះ ។ លោក បានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការនីជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្មករ កម្មការិនី ជាអ្នកត្រិះរិះពិចារណាខ្លួនឯងចុះពីអត្ថប្រយោជន៍របស់គោលនយោបាយ «៣សុំ» របស់លោក។ លោក បានបន្ថែមថា គោលនយោបាយ «៣សុំ» នោះ រួមមាន៖ ទី១- សុំឱ្យបរទេសផ្តល់ជំនួយមកកម្ពុជា ទី២-សុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និងទី៣- សុំឱ្យបរទេសជួយទិញទំនិញពីកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ការរីកចម្រើនកន្លងមករបស់កម្ពុជាដែលចាប់តាំងពីបាតដៃទទេរហូតមកដល់មានអ្វីៗដូចសព្វថ្ងៃនេះ គ្មានបាតដៃរបស់គណបក្សប្រឆាំងនោះឡើយ។ គណបក្សប្រឆាំង មិនត្រឹមតែមិនជួយនោះទេ ថែមទាំងរារាំងការអភិវឌ្ឍជាតិក្រោមការដឹកនាំរបស់លោក ដោយអំពាវនាវដល់បរទេស «៣កុំ» ដូចជា៖ កុំផ្តល់ជំនួយដល់កម្ពុជា កុំមកវិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជា៕



ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី២៣ ខែសីហានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្ត បាននិងកំពុងដឹក​ហឹបកិច្ចការ​បេក្ខជន​ប្រឡងបាក់ឌុប​ មកទុកនៅ​មណ្ឌលកំណែ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​

ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា តាំងពីព្រឹកព្រហាម គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្ត អប្បមាទទូទាំងប្រទេស និងដោយមានការចូលរួម ពីមន្ត្រីអង្គភាពប្រឆាំងអំពីពុករលួយ បាននិងកំពុងដឹកហឹបកិច្ចការបេក្ខជនមកផ្ញើទុក និងប្រគល់សំណុំឯកសារពាក់ព័ន្ធ នឹងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ពីតាមបណ្ដាខេត្តមកមណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថ ក្រោយពី ដំណើរការសំណេរទាំងពីរថ្ងៃ បានបញ្ចប់ទៅដោយជោគជ័យ។

ក្រសួងអប់រំបានបន្តថា លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។

នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្រោយបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជាភ្លាម ក្រសួងអប់រំ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ ដោយលើកឡើងពីភាពល្អប្រសើរ នៃដំណើរការប្រឡងរយៈពេល២ថ្ងៃនេះ ដោយបានបញ្ចប់ទៅមានលក្ខណៈល្អប្រសើរ ជាងឆ្នាំកន្លងទៅ ពោលពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រឡងរយៈពេល២ថ្ងៃនេះ បេក្ខជនប្រព្រឹត្តកំហុសឆ្គងចំនួន១៣ករណី ក្នុងនោះដកហូតទូរស័ព្ទដៃ៦ករណី ប្ដូរលេខតុ១ករណី លួចចំលងសំណៅឯកសារ១ករណី លួចប្រើម៉ាស៊ីនគិតលេខ១ករណី ប្រឡងជំនួស១ករណី និងលួចប្ដូរលេខតុ១ករណី និងបុគ្គលអប់រំ មានកំហុសឆ្គង៥ករណី (ប្រើប្រាស់ទូរស័ព្ទ, ឲ្យគេមកជំនួស, ខ្ជីខ្ជារក្នុងការបំពេញភារកិច្ច)។

ដោយឡែក ចំពោះបេក្ខជន មានបញ្ហាសុខភាព៧០ករណី ប៉ុន្ដែមាន៩ករណីប៉ុណ្ណោះ ដែលមិនអាចបន្ដការប្រឡងបាន ខណៈដែលបុគ្គលិកអប់រំ មានបញ្ហាសុខភាព២ករណី៕



ហ្វេសប៊ុកកូនខ្មែរទម្លាយឯកសារសម្ងាត់បន្ថែមទៀត ដោយចុះផ្សាយថា អង្គការក្រៅរដ្ឋាភិបាលធំៗបីរបស់អាមេរិក ជាឆ្មបបង្កើតគណបក្សសង្គ្រោះជាតិ និងជាមេក្លោងជួយបក្សប្រឆាំងរៀបចំការធ្វើបដិវត្តពណ៌នៅកម្ពុជា!

នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ហ្វេសប៊ុក កូនខ្មែរ ដែលកាលពីប៉ុន្មានថ្ងៃមុនបានផ្សព្វផ្សាយនូវផែនការរបស់អង្គការ NDI ដែលបានផ្តល់យុទ្ធសាស្ត្រទៅបក្សប្រឆាំង ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនោះ បានបង្ហោះផ្សាយថា មិនមែនមានតែអង្គការ NDI មួយប៉ុណ្ណោះទេដែលបានរៀបចំផែនការយុទ្ធសាស្រ្តផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន គឺមានអង្គការអន្តរជាតិចំនួនពីរទៀត ដែលបានឃុបឃិត រួមសហការគ្នាយ៉ាងស្អិតរមួត ជាមួយបក្សប្រឆាំងរបស់លោក សម រង្ស៊ី និងកឹម សុខា ក្នុងការរៀបចំធ្វើបដិវត្តពណ៌នៅកម្ពុជា។

កូនខ្មែរបានឲ្យដឹងថា ៖ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ International Republican Institute ហៅកាត់ថា IRI និងមូលនិធិជាតិដើម្បីប្រជាធិបតេយ្យ National Endowment for Democracy ហៅកាត់ថា NED របស់សហរដ្ឋអាមេរិក ដែលគេដឹងថាជាអ្នកបានដុតបញ្ឆេះឱ្យមានបដិវត្តពណ៌កើតឡើងនៅបណ្តាប្រទេសមួយចំនួន ហើយអង្គការទាំងពីរនេះ ក៏ជាមេក្លោងក្នុងការផ្គុំគំនិតគ្នាជាមួយNDI រៀបចំនូវផែនការយុទ្ធសាស្រ្ត ដើម្បីជួយជ្រោមជ្រែងដល់គណបក្សប្រឆាំងឱ្យដឹកនាំធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។

យោងលើរបាយការណ៏សំងាត់ ដែលបានបែកធ្លាយពីផ្ទៃក្នុងបក្សសង្គ្រោះជាតិ បានឱ្យដឹងថា ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១១ លោក សម រង្ស៊ី ក្នុងនាមប្រធានគណបក្ស សម រង្ស៊ី និងភរិយារបស់គាត់ គឺលោកស្រី ជូឡុង សូម៉ួរា បានទៅជួបប្រជុំជាមួយប្រធានអង្គការទាំងបី NED លោក Carl Gershman និងលោក Brian Joseph, NDI លោក Ken Wollack, IRI លោក Lorne Craner នៅវ៉ាស៊ីនតោន D.C. សហរដ្ឋអាមេរិក ដើម្បីពិភាក្សារៀបចំធ្វើបដិវត្តពណ៌នៅប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល ក្នុងនោះមាន នាយកប្រតិបត្តិរបស់ IRI ប្រចាំតំបន់អាស៊ីុ លោកស្រី Julija Belej Bakovic ជនជាតិ Serbie គឺជាអ្នកជំនាញផ្នែកសម្របសម្រួលរបស់ IRI បានដើរតួរនាទីដ៏សំខាន់ក្នុងដំណើរការរៀបចំច្របាច់បញ្ចូលគ្នារវាង គណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី។ ការពិភាក្សាគ្នាក្នុងឱកាសនោះក៏បានលើកយកបទពិសោធន៍នៃការសម្របសម្រួលទទួលបានជោគជ័យរបស់អតីតអ្នកនយោបាយនៅយូហ្គូស្លាវី ដែលធ្លាប់ឈ្លោះគ្នាដ៏តានតឹងបំផុត រហូតរួបរួមគ្នាបាន។ លោកស្រី ជូឡុង សូម៉ូរ៉ា ក៏បានទទួលយកនូវគំនិតនោះ ហើយគាត់ក៏បានសម្លឹងឃើញ លោក សុន ឆ័យ ដែលធ្លាប់ជាសមាជិកគណបក្សសេរីនិយមព្រះពុទ្ធសាសនារបស់លោកតា ស៊ឺន សាន ធ្វើជាស្ពានចម្លងដ៏ល្អបំផុតក្នុងនាមជាប្រធាននៃក្រុមចរចារ។ កាលណោះ គណបក្សប្រឆាំងទាំង២ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា កំពុងតែស្ថិតនៅក្នុងដំណាក់កាលវាយប្រហារទៅវិញទៅមក និងឈ្លោះគ្នាយ៉ាងខ្លាំងក្លានៅឡើយដើម្បីដណ្តើមប្រជាប្រិយភាពបក្សនយោបាយរៀងៗខ្លួន។
នៅក្នុឯកសារបែកធ្លាយនោះ លោកស្រី ជូឡុង សូម៉ូរ៉ា បានរៀបរាប់ថា លោក សម រង្ស៊ី បានយល់ព្រមជាមួយសំណើររបស់ NDI ~ IRI និង NED ចំពោះការចរចារច្របាច់បញ្ចូលគ្នារវាងគណបក្សទាំង២ រហូតបង្កើតបានជា គណបក្សសង្គ្រោះជាតិ មកដល់សព្វថ្ងៃនេះ។
បន្ទាប់ពីបានទទួលយកសំណើរបញ្ចូលគ្នាជាបក្សតែមួយហើយនោះ NDI ~ IRI និង NED ក៏បានផ្តល់ជាផែនការយុទ្ធសាស្ត្រដល់លោក សម រង្ស៊ី ក្នុងការផ្តួលរំលំមេដឹកនាំប្រទេស ផ្លាស់ប្តូររបប គឺការធ្វើបដិវត្តពណ៌ ដោយអង្គការទាំងនោះណែនាំឱ្យបក្សប្រឆាំងយកគម្រូតាមប្រទេសមួយចំនួននៅពិភពអារ៉ាប់ ក្រោមលេសនៃការលើកម្ពស់ប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្ស។ លោក Ken Wollack ប្រធាន NDI បានជួយត្រឹះរិះពិចារណា និងផ្តល់គំនិតទៅបក្សប្រឆាំង អំពីមេរៀនដែល NDI ឬ Department of State (ក្រសួងការបរទេសអាមេរិក) អាចទាញយកបានពីព្រឹត្តិការណ៍ នៅពិភពអារ៉ាប់ ដើម្បីយកមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។ លោក Carl Gershment ប្រធាន NED បានលើកឡើងអំពីការផ្លាស់ប្តូររបបនៅក្នុងប្រទេសមួយចំនួនក្នុងពិភពអារ៉ាប់ ដែលគំនិត នៃការលើកឡើងនេះមានការគាំទ្រយ៉ាងពេញទំហឹងពីលោក សម រង្ស៊ី។ នៅក្នុងកិច្ចពិភាក្សានោះ ពួកគេបានវាយតម្លៃថា ស្ថានភាពនយោបាយនៅកម្ពុជា គឺប្រហាក់ប្រហែលនឹងប្រទេស ទុយណេស៊ី និងលីប៊ី។ អង្គការទាំងបីបានសម្តែងការគាំទ្រគណបក្ស សម រង្ស៊ី ដើម្បីធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល។ ទន្ទឹមនឹងការគាំទ្រចំពោះគណបក្ស សម រង្ស៊ី លោក Lorne Craner ប្រធាន IRI បានសួរថា «តើមានវិធីសាស្ត្រអ្វីសំខាន់ចាំបាច់បំផុត ដែលពួកយើង (IRI) អាចជួយដល់លោក សម រង្ស៊ី បាន?» (All three organizations pledged their support to SRP. Lorne Craner asked what would be the most important way for them to help us.)។

មានសំណូមពរជាច្រើនដែលលោក សម រង្ស៊ី បានស្នើសុំកិច្ចអន្តរាគមន៍ពីអង្គការក្រៅរដ្ឋាភិបាលធំៗទាំងបីរបស់សហរដ្ឋអាមេរិកនេះ ដើម្បីជាយុទ្ធសាស្ត្រក្នុងការធ្វើសកម្មភាពឆ្ពោះទៅការដណ្តើមអំណាច៕