Friday, January 22, 2016

វីដេអូ​បទ​យក​ការណ៍ស្តីពី ការលើកស្ទួយ​ជីវភាព​របស់ប្រជា​ពលរដ្ឋក្នុង​តំបន់សៀម​រាប​អង្គរ តាមរយៈ​ការទាញ​យក​ចំណូល​ពីវិស័យ​ទេសចរណ៍











អាស៊ានកំពុងខិត​ខំ​អភិវឌ្ឍ​វិស័យទេសចរ​ណ៍​បន្ថែមទៀត ខណៈឆ្នាំ២០១៥ ទទួលបាន​ភ្ញៀវ​ទេសចរ​១០៥លាន​នាក់

 ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាស៊ានបានដាក់ចេញ​នូវគោលការណ៍មួយចំនួន ដើម្បីអភិវឌ្ឍវិស័យ​ទេសចរណ៍នៅក្នុងតំបន់ ខណៈដែលឆ្នាំ២០១៥កន្លងទៅនេះ អាស៊ានទទួលបាន ភ្ញៀវទេសចរណ៍ប្រមាណ១០៥លាននាក់។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួ​ងទេសចរណ៍ ដែលបានដឹកនាំប្រតិ​ភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី១នេះ បានផ្សព្វផ្សាយថា ក្នុងកិច្ចប្រជុំនោះ អាស៊ានអនុម័តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ដែលមានចក្ខុវិស័យនៅឆ្នាំ ២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយជា គោលដៅទេ​សចរណ៍ប្រកបដោយគុណភាព ផ្តល់នូវបទពិសោធន៍ ដ៏វិសេសប្រកបដោយភាពសំបូរបែប និងដោយឈរលើ គោលការណ៍ការទទួលខុសត្រូវ និរន្តរភាពនិងគ្រប់ជ្រុងជ្រោយ ជាមួយនឹងការអភិវឌ្ឍ ទេសចរណ៍ដែលមានតុល្យភាព រួមចំណែកក្នុងការលើក​កំពស់សុខមាលភាព សេដ្ឋកិច្ច-សង្គម របស់ប្រជាពលរដ្ឋអាស៊ាន។

អាស៊ានបានកំណ​ត់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព តាមរយៈការអនុវត្ត ស្តង់ដារទេសចរណ៍សណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Standard) ស្តង់ដារទីក្រុង​ទេសចរណ៍​ស្អាតអាស៊ាន ( ASEAN Clean Tourist Standard ដែលត្រូវចាប់ផ្តើមយកចិត្ត​ទុកដា ចាប់ពីពេលនេះទៅ ដើម្បីឈានឆ្ពោះទៅការប្រកាស លទ្ធផលលើកទីមួយនៅ វេទិកាទេសចរណ៍​អាស៊ាន ២០១៨ នៅប្រទេសថៃ) ស្តង់ដារផ្ទះស្នាក់អាស៊ា​ន (ASEAN Homestay Standard) ស្តង់ដារបង្គន់សាធារណអាស៊ាន (ASEAN Public Toilet Standard) ​ស្តង់ដារស្ប៉ាអាស៊ាន(ASEAN SPA and Wellness Standard) ស្តង់ដារទេសចរណ៍សហគមន៍នៃអាស៊ាន (ASEAN Community-Based Tourism Standard)។

ក្រៅពីនោះកិច្ចប្រជុំ ក៏បានកំណត់រៀបចំឆ្នាំទស្សនាអាស៊ាន ក្រោមប្រធានបទ “ទស្សនាអាស៊ាន ខួប​លើ​កទី៥០” (Visit ASEAN@50) ដើម្បីអបអរសាទរខួបលើកទី៥០នៃការបង្កើតសមាគមអាស៊ាននៅឆ្នាំ២០១៧ទៀតផង៕


ជំនួបរវាង​ឯកឧត្តម ហោ ណាំហុង និងលោកជំទា​វ អាយសេ ស៊ីនៀលីអូគ្លូ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិបានអនុ​ញ្ញាតឱ្យលោកជំទាវ អាយសេ ស៊ីនៀលីអូគ្លូ (AYSE Sinirlioglu)  ទីប្រឹក្សាជាន់ខ្ពស់ផ្នែកទំនា​ក់​ទំនងអន្តរជាតិរបស់ប្រធានាធិបតីតួកគី (Sherpa) ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារនៅ​ថ្ងៃទី២១ ខែមករា ​ឆ្នាំ ២០១៦​ នៅទីស្តី ការក្រសួង។
នៅក្នុង​ឱកាសនោះ លោកជំទាវ អាយសេ ស៊ីនៀ​លីអូគ្លូ បានរម្លឹកពីសំណើ​របស់ ឯកឧត្តម រីសិប ថៃយីប អឺឌូហ្គាន់ (Recep Tayyip Erdoğan) ប្រធានា​ធិបតីតួកគី  សូមអញ្ជើញ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តីកម្ពុជា និងសំ​ណើរបស់ ឯកឧត្តម មេវលូត សាវូសុកគ្លូ (Mevlüt Çavuşoğlu) រដ្ឋមន្រ្តីការប​រទេសតួកគី សូមអញ្ជើញឯកឧត្ត​មឧបនាយ​ករដ្ឋមន្រ្តី ហោ ណាំហុង ទៅបំពេញ​ទស្សនកិច្ចនៅតួកគី ក្នុងឆ្នាំ២០១៦នេះ និងបានបញ្ជា​ក់ថា ទស្សនកិច្ចនេះ​នឹងបើកទំព័រថ្មីនៃការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក​ជំទាវបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីពីសំណើរបស់ប្រធានា ធិបតីតួកគីសូមអ​ញ្ជើញ​​តំណាងជាន់ខ្ពស់របស់កម្ពុជាចូលរួម “កិច្ចប្រជុំកំពូលមនុស្ស ធម៌ពិភពលោកឆ្នាំ២០១៦” (World Humanita​rian Summit 2016) នៅទីក្រុងអ៊ីស្ត​ង់ប៊ូល (Istanbul) ពីថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ២​០១៦ និងកិច្ចប្រជុំ “ការពិនិត្យឡើ​ងវិញក្នុងពាក់ក​ណ្តាលអាណត្តិនូវផែន​​ការសកម្មភាពទីក្រុងអ៊ីស្តង់ប៊ូល” (Midterm Review of Istanbul Programme of Action) នៅទីក្រុងអន់តាល់យ៉ា (An​talya) ប្រទេ​សតួកគី នៅថ្ងៃទី ២៧-២៩ ខែឧសភា ​ឆ្នាំ២០១៦ ដើម្បីពិនិត្យការវាយ​តម្លៃការអនុវត្ត ផែនការសកម្មភាព ទីក្រុងអ៊ីស្តង់ប៊ូល របស់ប្រទេសមានការអភិវឌ្ឍតិច និងដៃគូអភិវឌ្ឍន៍។
ឯក​ឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ អាយសេ ស៊ីនៀលីអូគ្លូ បានពិភា​ក្សាផ្លាស់ប្តូរយោបល់គ្នា អំពីការជំ​រុញបន្ថែ​មទៀតនូវកិច្ចសហប្រតិប​កា​រទ្វេភាគី ពិសេសលើ ផ្នែកសេ​ដ្ឋកិច្ច។ ឯកឧត្តម​ឧប​នា​យករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនក្នុ​ងទំនាក់ទំនងទ្វេភាគី​រ​វាងប្រទេសទាំងពីរ ដូចជា​ការបង្កើតក្រុមប្រឹក្សាធុរកិច្ច និងគណៈក​ម្មការចម្រុះសហប្រតិបត្តិការសេដ្ឋ​កិច្ច សម្រាប់ជំរុញ​អនុវត្តន៍ឱ្យបានសម្រេចនូវ គោលដៅផ្លាស់ប្តូរពាណិជ្ជកម្មទំហំ ៥០០លានដុល្លារ ក្នុងឆ្នាំ២០២០។ ដោយឡែក​ក៏មាន ឯកសារមួយចំនួនទៀតដែល​ប្រទេសទាំងពីរបា​នចុះហត្ថលេខារួចហើយដូច​ជា កិច្ចព្រម ព្រៀងសេវាក​ម្មអាកាសចរណ៍ កិច្ចព្រមព្រៀ​ងស្តីពីការជំរុញ និងកា​រការពារ​វិនិ​យោ​គទុន និងកិច្ចព្រមព្រៀងស្តីពីវិស័យទេសចរណ៍ ហើយនិ​ងការត្រៀមចុះហ​ត្ថលេខា​លើ​អនុ​ស្ស រ​ណៈ​ស្តីពីកិច្ចសហ​ប្រតិបត្តិការការទូត កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការវប្បធម៌។
ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី និងលោកជំទាវ បានពិភាក្សាផ្លាស់ប្តូ​រយោបល់គ្នា​លើការជំរុញការអនុវត្ត​ឯក​សារដែលបានចុះហត្ថលេខាខា​ងលើនេះ ជាអាទិ៍ការផ្លាស់ប្តូរ​ទស្សនកិច្ចទៅវិ​ញទៅមករបស់ស​ភាពាណិជ្ជកម្ម (Chamber of Commerce) និងធុរកិច្ចជន ​ការបង្កើតឱ្យមា​​នជើងហោះហើរត្រង់ និងការរៀប​ចំឱ្យមា​នកា​រតាំងបង្ហាញផ្នែ​កទេសចរ​ណ៍របស់កម្ពុជា​នៅប្រទេ​សតួកគី សំដៅជំ​រុញ​​​ទេសចរណ៍ទួរគីឱ្យមកបំពេញ ទស្សនកិច្ចនៅ កម្ពុជា។
ឯក​ឧត្តមឧបនាយ​ករដ្ឋមន្រ្តី បានស្នើឱ្យតួកគី​ពិនិត្យលទ្ធភា​ពក្នុងការនាំចូលអង្ករ ពីកម្ពុជា​ដែលទទួ​ល​​បានចំ​ណាត់ថ្នា​ក់ជាអង្ករលេ​ខ១នៅលើពិភពលោក ក្នុងរយៈពេល៤ឆ្នាំជាបន្តបន្ទាប់ ពីឆ្នាំ២០១២​-២០១៥។ ឯកឧត្តម​ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលទួរគី ដែលបានផ្តល់អាហា​រូបករណ៍សម្រាប់ការ​បណ្តុះបណ្តាលអ្នកការទូតវ័យក្មេ​ងរ​បស់ កម្ពុជាចំនួន៩នាក់។
ជាមួយគ្នានេះភាគីទាំងពីរក៏​បានពិភាក្សាផ្លាស់​ប្តូរយោបល់គ្នាផងដែរ អំពីកិច្ចសហប្រ​តិបត្តិការរវាងប្រទេសទាំងពី​រលើវេទិកាអន្តរជាតិ និងការរៀបចំ ឱ្យមានកិច្ច​ប្រជុំពិគ្រោះយោបល់រវាងប្រទេសទាំងពីរ។
នៅ​ក្នុងកិច្ចសន្ទនា លោកជំទាវបានសម្តែងការកោតស​រសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជាផងដែរ៕







អាវុធហត្ថរាជ​ធា​នីភ្នំពេញ ប្រជុំផ្សព្វផ្សាយ​​អំពីផែន​ការការ​​ពារសុវត្ថិភាព​ប្រជា​ពលរដ្ឋ អំឡុងបុណ្យ​​ចូលឆ្នាំ​ ចិន-​វៀតណាម

 នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ បានប្រជុំស្តីពីការផ្សព្វ​ផ្សាយ​ផែនការ​ការពារប្រជាព​លរដ្ឋ នៅអំឡុងបុ​ណ្យចូលឆ្នាំថ្មីប្រពៃ​ណី ចិន-វៀតណា​ម សម្រាប់ឆ្នាំ​២០១៦ ​ក្រោមអ​ធិបតីភាព ឧត្តមសេ​នីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាកា​ររង​កងរាជ​អាវុធ​ហត្ថលើ​ផ្ទៃប្រ​ទេស​ និងជាមេ​បញ្ជាការ​កងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ។

លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានលើ​កយកបញ្ហាសំខាន់ៗមួ​យចំនួន ដាក់ឲ្យកម្លាំ​ងក្រោមឱ​វាទ​​ទាំងអ​ស់ត្រូវអនុវត្តឲ្យ​បាន។ លោកឧត្តម​សេនីយ៍ រ័ត្ន ស្រ៊ាង ដូចជា៖

១. ដោយពិធីបុ​ណ្យចូលឆ្នាំថ្មីប្រ​ពៃណី ចិន-វៀតណាម ជិតចូលមក​ដល់ អាវុធហត្ថរាជ​ធានី ភ្នំពេញទាំង​អស់ ត្រូវយកចិត្តទុកដាក់ពីឥឡូវទៅ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវឃ្លាំមើលតាមចាប់មុខសញ្ញា និង បក្សពួកជនល្មើសដែលនៅ​សេស​សល់​កន្លងមកឲ្យបាន។
២.  កម្លាំងអាវុធហត្ថរាជធា​នីភ្នំពេញគ្រប់រូប ត្រូវមានក្រមសី​លធម៌ សុជីវធម៌ គោរពសិ​ទ្ធមនុស្ស គ្រប់​ពេលបំពេញបេសសកម្មរបស់ខ្លួនទាំងក្នុងនិងក្រៅអង្គ​ភាព។
៣.  ត្រូវចះដាស់តឿនក្រើនរំលឹកក្រុមគ្រួសារបងប្អូនសាច់ញាតិ ព្រមទាំងខ្លួនឯងផ្ទាល់ ត្រូវគោរពនិងអនុវត្តច្បាប់​ឲ្យបាន​ម៉ឹងម៉ាត់ ពិសេសច្បាប់ចរាចរ ដើម្បីការពារសុវត្ថិភាព និងអាយុជិវិតរបស់យើងទាំងអស់គ្នា។
៤. ​ត្រូវលះបង់កម្លាំងកា​យ កម្លាំងចិត្ត និងពេលវេលា បំរើការពា​រ​ប្រជាពលរដ្ឋ និងសុខ សន្តិភាព​ក្នុងសង្គម ជាពិសេសត្រូវស្មោះត្រង់ បំរើការពាររាជរដ្ឋាភិបាលស្របច្បាប់ ​នាពេលបច្ចុប្បន្ន និងទប់ស្កាត់ឲ្យខាងតែបាន​នូវរាល់​ការប៉ុងប៉ងណា​មួយ​ដែល​មានគោលបំណផ្តួលរំលំរាជរដ្ឋាភិបាល និងបំផ្លិចបំផ្លាញដល់ ស្ថេរភាពនយោបាយសុខសន្តិភាព ក្នុងសង្គមជាតិកម្ពុជា ជាដើម។

ក្រោយពីបញ្ច​ប់កិច្ចប្រជុំ លោក រ័ត្ន ស្រ៊ាង បានធ្វើការបើកចែកសម្ភារៈ ដែលបានដោះស្រាយទិញបំ​ពេញ​បន្ថែមលើគោលរបប បំពាក់ជូនដល់នាយ នាយរង អាវុធហត្ថទាំងអស់ទូទាំងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជំនួស​ឲ្យសម្ភារៈ ដែលប្រើប្រាស់ចាស់​ឬខូចខាតកន្លងមក។ សម្ភារៈទាំងអស់នោះ​រួមមាន ៖ សម្លៀកបំពាក់​កាត់ជូនថ្មីម្នាក់ ១កំប្លេរ, ស្បែកជើង កវែងម្នាក់១គូ, ខ្សែក្រ​វ៉ាត់, ម៉ូកប៉េ​រេ​ខៀវ, មួកម៉ូតូ, ខ្សែសាំងតេរ៉ុង, អាវកាក់​ពន្លឺ និងស្រោមអា​វុធខ្លី K54 ម្នាក់១​ឈុត​ដូចៗគ្នា៕





សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ជួបសាក​សួរសុខទុក្ខប្រ​ជាពលរដ្ឋបង​ប្អូនអាជីវករ នៅសង្កាត់​ផ្សារថ្មីទី១ ខណ្ឌដូនពេញ

ល្ងាចថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ សម្តេច​វិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញ​ជួបសាកសួរសុខទុក្ខប្រជា​ពលរដ្ឋ ពិសេស បងប្អូន​អាជីវករនៅ​ក្នុង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូន​ពេញ រាជធានីភ្នំពេញ ។ បន្ទាប់ពី​បានស្តាប់ ការលើក​ឡើងរបស់បង​ប្អូនប្រជាពលរដ្ឋ ជំរាបពី ការអប​អរសាទរចំពោះ ដំណោះ​ស្រាយថ្មីៗ ដែលរាជរដ្ឋា​ភិបាល បានផ្តល់ជូន​ប្រជាពលរដ្ឋ និងបញ្ហា​ប្រឈម ការព្រួយបារម្ភរ​បស់ប្រជាជននៅមូលដ្ឋាន ដូចជា បញ្ហាសណ្តាប់ ធ្នាប់សា​ធារណៈ មុខរបរ ការរកស៊ីប្រចាំថ្ងៃ បញ្ហា​គ្រឿងញៀន … ។ល។ សម្តេចភក្តី បានលើក​សរសើរ ចំពោះការ​ខិតខំ បំពេញភារកិច្ច​ការងារ ផ្តល់សេវា បំរើប្រជាជន ការដោះស្រាយ​បញ្ហាប្រឈម ទុក្ខកង្វល់ នៅក្នុង​មូលដ្ឋានរបស់​មន្ត្រី អាជ្ញាធរភូមិ សង្កាត់ ខ័ណ្ឌ និងការរួមសហការ​ល្អពីប្រជាពលរដ្ឋ កន្លងមក ។ក្នុងឱកាសនោះដែរ សម្តេច ក៏បានជំរាបជូនអំពី​ការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹក​នាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការកសាងអភិ​វឌ្ឍន៍ប្រទេសជាតិ និងដោះស្រាយរាល់​បញ្ហាទុក្ខកង្វល់របស់​ប្រជាជន … ព្រមជាមួយ នេះដែរ សម្តេច ក៏បានសំ​ណូមពរ សូមបងប្អូន​អត់ធ្មត់ និងអាធ្យាស្រ័យចំពោះការដោះ​ស្រាយមិនបានទាន់ពេលវេលា ឬមិនទាន់បានល្អ កន្លងមក និងសូមអាជ្ញាធរគ្រប់ថ្នាក់ បន្តខិតខំតទៅទៀត … មុននឹងជំរាបលា សម្តេចភក្តី បានឧបត្ថម្ភ​សម្រាប់ការងាររួមក្នុង​សង្កាត់ ចំនួន ៣លានរៀល និងប្រជាពល​រដ្ឋម្នាក់ៗផងដែរ … ៕