Wednesday, June 01, 2016

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញា​តឲ្យ​លោក Phillipp Rosler សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃវេទិកា​សេដ្ឋកិច្ចពិភព​លោក ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ

បន្ទាប់ពី​បាន​បញ្ចប់​នូវពិធីបើក​វេទិកាសេដ្ឋ​កិច្ចពិភព​លោកលើក​ទី២៥ ស្តីពីអា​ស៊ាន ក្រោម​ប្រធាន​​បទ ការរៀប​ចំរបៀបវារៈ​អាស៊ាន សម្រាប់ប្រជាជន​ទាំងអស់ និងការរីក​ចម្រើន សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Phillipp Rosler សមាជិក​ក្រុម​ប្រឹ​ក្សា​ភិបាល នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ។
លោក Phillipp Rosler មានប្រសាសន៍​សំដែងនូវ​ការស្វាគមន៍​យ៉ាងកក់​ក្តៅបំផុត ជូន​ចំពោះ​សម្តេច​តេជោ នាយករដ្ឋមន្រ្តី ដែលបាន​អញ្ជើញមក​ចូលរួ​មក្នុងវេទិកាសេ​ដ្ឋកិច្ច​ពិភពលោក​លើកទី២៥ ស្តីពី​អាស៊ាន នៅ​ទីក្រុងគូឡា​ឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេល​នេះ។ លោកប្រធានមា​នប្រសាសន៍​បន្តថា វត្តមាន​របស់​សម្តេច​និងធ្វើ​ឲ្យវេទកាដ៏​មាន​សារៈ​សំខាន់​បំផុតនោះ កាន់​តែទទួល​បានជោគ​ជ័យ​ខ្ពស់​ថែម​ទៀត។
ជាការ​ឆ្លើយតបស​ម្តេចតេជោ​នាយក​រដ្ឋមន្រ្តី មានប្រសាសន៍ចា​ត់ទុក​ថា វេទិកា​នេះគឺពិត​ជាមាន​សារៈ​សំខាន់​ខ្លាំង ក្នុងការចូល​រួមផ្តល់នូវ​មតិមួយចំ​នួន របស់បណ្តាមេ​ដឹកនាំ​ពិភពលោក រួមគ្នា​ដោះស្រាយ​នូវបញ្ហា​ប្រឈមជា​សកល ដែល​យើងកំពុង​បាន​​យកចិត្ត​ទុកដាក់​ដូចគ្នា។ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​​បញ្ជាក់​បន្ថែមថា កម្ពុជា​សូម​ស្វាមន៍​ក្នុងការ​ធ្វើម្ចាស់​ផ្ទះនៃ​វេទកា​សេដ្ឋកិច្ច​ពិភព​លោក​លើកទី​២៦ នៅព្រះរា​ជាណាចក្រ​កម្ពុជាក្នុងឆ្នាំ២០១៧ខាងមុខ៕