Wednesday, September 23, 2015

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អនុញ្ញាត​ឲ្យ​លោក​ស្រី រូណា ស្ម៊ីត អ្នក​រាយ​ការណ៍ ពិសេស​អង្គការ សហ​ប្រជា​ជាតិ ចូល​ជួប សំដែង​ការគួរ​សម

នៅព្រឹកថ្ងៃទី ​២៣ ខែកញ្ញា​ ឆ្នាំ២០១៥ ​ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយករដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈ​រដ្ឋមន្ត្រី​ បានអនុញ្ញាតឲ្យ​លោកស្រី ​រូណា ស្ម៊ីត ​ដែលត្រូវបាន​តែងតាំងជា​អ្នករាយការណ៍​ពិសេសថ្មី ​ពីស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​របស់​​អង្គការសហ​ប្រជាជាតិ ​ចូលពិភាក្សា ​និងសំដែង​ការគួរសម​។
ការចូល​ជួបឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន​ គឺ ​លោកស្រី ​រូណា ស្ម៊ីត ​មានគោល​បំណង២ ​ទីមួយ ​គឺដើម្បីណែនាំខ្លួន​ទៅកាន់សមាជិក​រាជរដ្ឋាភិបាល ​ស្ថាប័ន ​និងអង្គការ​សង្គមស៊ីវិល ​មួយចំនួនដែល​ លោកស្រី​ ត្រូវតែធ្វើការ ​ដើម្បីប្រមូល ​ព័ត៌មាន ​ពិតនៃកម្ពុជា​មុននឹង ​មុនពេល ដែលលោកស្រី​ ត្រូវរាយការណ៍ ​ទៅទីស្នាក់ការធំ ​ របស់អង្គការ សហប្រជាជាតិ ​ ទទួលបន្ទុក​ ផ្នែកសិទ្ធិមនុស្ស ​ យ៉េណូវ៉ា ​ នៅសប្តាហ៍​ ក្រោយ ​។​  គោល បំណងទី២ ​ លោកស្រី​ មកចង់សុំ ​ស្តាប់មតិ​ យោបល់ ​ពីឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី​ បណ្ឌិត សភាចារ្យ​ សុខ  អាន  ​អំពីដំណើរការ​នៃការបង្កើត​ច្បាប់នៅ​ប្រទេសកម្ពុជា។

ឆ្លើយតបនឹង ​ លោកស្រី ​រូណា ​ស្ម៊ីត​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន​ បានមាន​ប្រសាសន៍ថា​ រាជរដ្ឋា​ភិបាលកម្ពុជាបាន​នឹងកំពុងធ្វើការ​ទៅលើ​កំណែទម្រង់​គ្រប់​ វិស័យទាំងអស់ដើម្បីផល​ប្រយោជន៍ប្រជាជន​ នឹងប្រទេសកម្ពុជា​ ហើយក៏ស្រប​ទៅតាមនីតិ​វិធីនៃការ​គោរពសិទ្ធិមនុស្សផងដែរ។​ ដោយឡែក​អំពីនីតិ​វិធីក្នុង​ការធ្វើច្បាប់​នៅកម្ពុជាឯកឧត្តមបណ្ឌិតសភាចារ្យ ​សុខ អាន ​បានបញ្ជាក់ថា​ ជាទូទៅក្រសួងសាមី​ជាអ្នកធ្វើ​ពង្រាងច្បាប់ ​ហើយត្រូវឆ្លង​កាត់មក​ទីស្តីការគណៈ​រដ្ឋមន្ត្រី ​ដែលមាន២ក្រុម ​ធ្វើការពិនិត្យទៅ​លើពង្រាងច្បាប់នីមួយៗ ថាតើវា​មានការប៉ះ​ពាល់​យ៉ាងណាខ្លះទៅ​លើការងារ​សង្គម។

ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​បានបន្តថា​ ក្នុងក្រុមទាំង២​ ដែលមានក្រុម​ប្រឹក្សាអ្នកច្បាប់ ​និងក្រុមប្រឹក្សា​សម្រាប់ទទួល​បន្ទុកផ្នែក​សេដ្ឋកិច្ច ​វប្បធម៌ ​និងសង្គម​ នឹងធ្វើការពិភាក្សាលក្ខណៈ​បច្ចេកទេសទៅ​លើច្បាប់នោះ ​បន្ទាប់មកឆ្លង​ទៅអន្តរក្រសួង​ ហើយ​ក្រោយពីមានការ​ប្រជុំអន្តរក្រសួងរួច​ នឹងមានការ​ពិនិត្យដោយ​ ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​មុនពេលដែល​បញ្ជូនទៅ​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ ដើម្បីធ្វើការ​ពិភាក្សា ​ហើយបើសិនជាត្រូវ​មានការអនុម័ត ​គឺសម្តេចតេជោ ​ហ៊ុន សែន​ ដែលជាប្រធាន​អង្គប្រជុំ ​នឹងអនុម័ត ​ក្នុងអង្គប្រជុំ ​មុននឹងបញ្ជូន​ទៅស្ថាប័ន​នីតិបញ្ញាត្តិ ​ដែលមាន ​រដ្ឋសភា​ និងព្រឹទ្ធសភា​ និង ក្រុមប្រឹក្សាធម្មនុញ្ញ​ដើម្បីធ្វើឲ្យ​ច្បាប់នោះ​សមស្របទៅ​តាមគតិយុត្តិ​ និងដើម្បីកុំ​ឲ្យប៉ះពាល់​ទៅលើច្បាប់​ណាផ្សេង​ទៀត។

លោកស្រី ​រូណា ស្ម៊ីត​ បានថ្លែងអំណរ​គុណ​ដល់ការពន្យល់​ដ៏ក្បោះក្បាយ ​របស់ឯកឧត្តម​​បណ្ឌិតសភាចារ្យ ​សុខ ​អាន​ អំពីដំណើរការ​នីតិវិធី​នៃ​ការធ្វើច្បាប់នៅ​ប្រទេស​កម្ពុជា។​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន​ ក៏បានបង្ហាញ​យ៉ាងច្បាស់ថា​ ប្រទេសកម្ពុជា​ដែលបានធ្វើ​សច្ចាប័ន​ជាច្រើនទៅ​លើសទ្ធិសញ្ញា ​នឹងកិច្ចព្រមព្រៀង​ដែលទាក់ទង​ទៅនឹងការងារ​សិទ្ធិមនុស្ស។ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន បាន​លើកឡើងថា ​បើប្រៀបធៀប​នឹងប្រទេសនានាក្នុង​តំបន់អាស៊ី​ ​គឺប្រទេសកម្ពុជា​ បានធ្វើសច្ចាប័ន​ច្រើនណាស់​ ដែលទាក់ទង​ទៅនឹង​ការងារសិទ្ធិ​មនុស្សនេះ។​ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន ​បានគូសបញ្ជាក់ថា​ ការប្រតិបត្តិរបស់​កម្ពុជា​ គឺបង្ហាញពីសុឆន្ទៈ​ដ៏ល្អរបស់រាជ​រដ្ឋាភិបាលកម្ពុជា​ ក្នុងការគោ​រពសិទ្ធិ​មនុស្សក៏ដូច​ជាការពារ ​និងដើម្បីបំរើផល​ប្រយោជន៍​ប្រជាជន ​និងគោរពសិទ្ធិ​មនុស្ស​ផងដែរ ដែលស្រប​ទៅតាមសទ្ធិសញ្ញា ​និងកិច្ចព្រមព្រៀង​អង្គការសហ​ប្រជាជាតិ ​ដែលរាជ​រដ្ឋាភិបាល​កម្ពុជា បានធ្វើ​សច្ចាប័នកន្លង​មកនោះ៕

សម្តេចតេជោនាយករដ្ឋមន្រ្តី ទទូចឱ្យមេបក្សប្រឆាំង ឆ្លើយតបឱ្យបានសមរម្យ បំផុតនូវពាក្យចោទថា “ចង់ចាប់ចោរ ត្រូវចូលឱ្យ កៀកមេចោរ” និងការប្រដូចសម្តេចថា មានវាសនាដូចហ្កាដាហ្វី

កាលពីរ​សៀលថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២​០១៥ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បា​នអញ្ជើ​ញជា​អធិបតីភាពដ៍ខ្ព​ង់ខ្ពស់ នៅក្នុងពិធីបិ​ទសន្និបាតបូកសរុ​បការងារទេ​សចរណ៍ ស្តីពីកា​រប្រឡងប្រណំា​ងទីក្រុងស្អាត រមណី​យដ្ឋានស្អាត សេ​វាល្អ ឆ្នាំ២០១៤ នៅស​ណ្ឋាគារ រ៉េស៊ីដង់ សុខា ​កន្លងមក ។
នៅក្នុងឱកា​សនោះផងដែ​រ សម្តេចតេ​ជោ ហ៊ុន សែ​ន បានចេញ​ប្រតិ​កម្មយ៉ា​ងខ្លាំងអាចសំ​​ដៅទៅ​លើឯកឧ​ត្តម សម រង្ស៊ី ដោយ​ទាមទា​រនូវការបកស្រា​យចំ​ពោះពាក្យថា​ ដើម្បីចាប់ចោរបា​នត្រូ​​វចូលឱ្យកៀកនឹង​មេចោរ ហើយសម្តេចក៏បា​នរិះគន់យ៉ា​ងខ្លាំងថា​​មេបក្សប្រឆាំងរូបនេះ ពុំមានភាពស្មោះត្រ​ង់សូម្បីតែបន្តិច​នោះឡើយ​។ សម្តេចតេ​ជោ នាយក​រដ្ឋមន្រ្តី ក៏បាន​បន្ថែមទៀ​តថា បើពុំមានកា​របកស្រាយ ​ណាមួយនោះទេ អ្វីដែលចង់​បាននោះគឺអត់ ម៉ោងនេះ​ហើយគ្មានស​ល់សន្លឹកបៀ​រអាត់ណា​មួយដើ​ម្បីតថ្លៃ​បានឡើយ។
សម្តេចតេ​ជោ​ ក៏បានមា​នប្រ​សាសន៍បន្ថែមទៀ​តថា សម្តេច​ត្រូវកា​រពារសន្តិភាព ស្ថេរភាពជា​តិ ឱ្យបាន ទើ​បប្រទេ​សជាតិ​យើងមានការ​អភិវ​ឌ្ឍរហូតម​កដល់សព្វ​ថ្ងៃនេះ។ ​សម្តេចតេជោ ​បាន លើកឡើ​ងថា បើ​មានស​ង្រ្គា​ម ការរត់លូ​ននឹងកើត​មានឡើង ដូច​សម័យដើម ​ដែលបញ្ហាទាំ​ងអស់នេះ ​ក៏កំពុងតែ​កើតមានស្រាប់​នៅមជ្ឍឹមបូព៌ា ​និងអាហ្រ្វិក​ ដែលបានបង្ក​សោកនា​ដកម្មដល់ប្រជា​ជន ដែលប្រែ​ក្លាយប្រជាជន​ពីជនភៀសសឹ​កក្លាយជាជ​នភៀសខ្លួន ហើ​យដែ​លលំបាកជា​ងនេះទៅទៀតគឺ​ជា​ជនភៀសខ្លួន​ដែលកើតម​កពីសង្គ្រាម។ សម្តេចតេ​ជោ បាន​លើក​ឡើងបែបនេះ​ ដោយសារបក្សប្រឆាំ​ង បានធ្វើកា​រប្រៀប​ធៀបសម្តេចទៅ​ហ្កាដាហ្វី​ ដែល​ សម្តេចត្រូ​វតែទាមទា​រឱ្យមា​នការប​កស្រា​យឱ្យបា​នច្បាស់ត្រង់កន្លែងនេះ ព្រោះ​វាហួ​សហេតុពេ​កដែលមិន​អាចទទួលយ​កបាន។





សន្និបាត​បូក​សរុប ការងារ​ទេសចរណ៍ បាន​សម្រេច​នូវលទ្ធ​ផលធំៗ ចំនួន​០៨ សម្រាប់កំ​ណើនភ្ញៀវ​ទេសចរ

នៅថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ​២០១៥នេះ ឯ​កឧត្តម ថោ​ង ខុន រដ្ឋមន្រ្តីក្រ​សួងទេស​ចរណ៍បានឡើងអាន​របាយការណ៍ក្នុ​ងឱកាស​សន្និបាតបូក​សរុបការ​ងារប្រឡងប្រណាំ​ង “​រមណីយដ្ឋានស្អាត សេ​វាល្អ ឆ្នាំ២០១៤” និងទិសដៅប្រឡ​ងប្រណាំ​ង “រមណី​យដ្ឋានស្អាត​ សេវាល្អ បដិសណ្ឋា​រកិច្ច​ល្អឆ្នាំ​២០១៥-២០១៦​” និងការប្រគល់​រង្វាន់សម្តេច​តេជោនាយ​ករដ្ឋមន្រ្តីសម្រាប់ធុរ​កិច្ចបៃ​តងក្នុងវិស័​យទេសចរណ៍ ព្រមជា​មួយពិធីអ​បអរសាទរ​ទិវាទេសច​រណ៍ពិភពលោក ឆ្នាំ​២០១៥នេះ។

នៅក្នុងរបា​យការណ៍​របស់ឯក​ឧត្តម ​ថោង ខុ​ន បានឱ្យដឹងថា​ អង្គសន្និបា​តបានធ្វើការពិភាក្សាលើប្រ​ធាន បទមួយ​ចំនួនដែលពា​ក់ព័ន្ធនឹងចំណុចគ​ន្លឹះសំខាន់​ៗដូចជា​៖ ទី១. ស្តង់ដារង្វាន់​សម្តេច​តេជោនា​យករដ្ឋ មន្រ្តី​សម្រាប់​ធុរកិច្ចបៃតងក្នុ​ងវិស័យទេ​សចរណ៍ និងយន្តការទ្រទ្រង់ ទី២. ​ការងារគ្រប់គ្រ​ងរមណីយដ្ឋាន ទេ​សចរណ៍​ និងសហគ​មន៍ទេសចរណ៍ ទី៣. ការងារគ្រ​ប់គ្រងឧស្សា​ហកម្ម​ទេសចរណ៍ ​ទី៤. ការបណ្តុះ​ បណ្តា​លជំនាញវិជ្ជា​ជីវៈទេស​ចរណ៍ និងបដិស​ណ្ឋារកិច្ចល្អ​ ទី៥. យន្តកា​ទ្រទ្រង់ចល​នាប្រឡងប្រ​ណាំង រមណីយ​ដ្ឋានស្អាត សេ​វាល្អ បដិស​ណ្ឋារកិច្ចល្អ។

ក្រោយពី ​បានធ្វើកា​រពិភា​ក្សា និ​ងផ្លាស់ប្តូរយោ​បល់គ្នាយ៉ា​ងផុសផុលរួ​ចមក អង្គ​សន្និបាតក៏បានសម្រេច​ជា លទ្ធផលមួយ​ចំនួនដូច​តទៅ៖ 

ទី១. ឈរ​លើទស្សន​ទាន អភិរក្ស​ដើម្បីអភិវឌ្ឍ អភិវឌ្ឍ​ដើម្បី​អភិរក្ស អង្គ​សន្និបាត​បានទទួលស្គា​ល់កាល្លា​នុវត្តភាព​ថ្មីៗដែល​ កម្ពុជាអាចចាប់យកក្នុង​បរិបទនៃ​យុគសម័​យបៃតង និ​ងបា​នឆ្លុះប​ញ្ចាំ​ងអំពីបញ្ហា​ប្រឈមនានា ដែលកើតឡើងពី​វិស័យ​ទេសចរណ៍​ដូចជា​ការប្រើប្រា​ស់ថាម​ពល ​ទឹក សំណល់ ជាដើម ។ល។ ទន្ទឹម​នឹងនេះ អង្គ​សន្និបាតបានគាំទ្រ​ទស្សនទាន និ​ងយុទ្ធសាស្រ្ត​អភិវ​ ឌ្ឍកម្ពុជា កម្ពុជាស្អាត ​កម្ពុជាបៃត​ង ជាគោល​ដៅទេ​សចរណ៍​ប្រកបដោយភា​ពទាក់ទា​ញ និ​ងផ្តល់ភាពកក់ ក្តៅដ​ល់ភ្ញៀវទេស​ចរ 

ទី២. អង្គសន្និបាតបា​នគាំទ្រចំ​ពោះរា​ជរដ្ឋាភិបាល​ ដែលបានរៀបចំឱ្យ​មានការផ្ត​ល់ នូវរង្វាន់​ពិសេស​ជូនប្រតិបត្តិ​​​​​​ករទេស​រច​ណ៍ ដែលមានស្នាដៃឆ្នើមតាមរយៈការចូលរួមប្រ​ឡងប្រណាំង រង្វាន់សម្តេចតេជោនាយករដ្ឋ​មន្រ្តី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័​យទេស​ចរណ៍ជាលើកទី១ និងជាប្រវត្តិសាស្រ្តសម្រាប់ឧស្សា​ហកម្មទេសចរណ៍​កម្ពុជា 

ទី​៣. អំពីការគ្រប់​គ្រងរមណីយដ្ឋា​ន និងសហ​គមន៍ទេសចរណ៍ ដោយអង្គសន្និបាតបា​នគាំទ្រ​ឱ្យរាល់គ​ម្រោងវិនិយោ​គរមណីយ​ដ្ឋានជាគម្រោ​ងដែល​ គិតគូរ ខ្ពស់​ចំពោះបរិស្ថា​ន-សង្គម និងប្រើប្រាស់​នូវបច្ចេកវិទ្យា​ទំនើបចុងក្រោ​យ និងស្នើឱ្យរាល់​គម្រោងវិនិយោគ​ ទេសចរណ៍​តំបន់ពិសេស ​តំបន់អភិរក្ស​ ឬការពារ​ 

ទី៤. ​អំពីការងារគ្រប់គ្រងឧស្សាហកម្ម​ទេសចរណ៍​ អង្គ ​សន្និបាត​សម្រេច​រៀបចំប្រព័ន្ធចុះ​បញ្ជីអាជ្ញាបណ្ណ​ទេសចរណ៍ តាមប្រព័ន្ធ​អនឡាញ​ដែលជា​ការចូលរួម ​ដ៏មានសារៈ​សំខាន់​ក្នុងការ​គ្រប់គ្រង​ឧ​ស្សាហកម្មទេសចរណ៍ ​ឱ្យកាន់តែមានប្រសិទ្ធ​ភាពខ្ពស់ជាងមុន ហើយ​ ក្រសួងនឹងរៀបចំ​ឱ្យមានស្តង់ដាគុណភាព​សេវាកម្មទេស​ចរណ៍របស់កម្ពុជា ​ស្របតាមស្តង់​ដាអាស៊ាន​ ដោយឈរលើទស្សនទាន សេវាមួយ ស្តង់ដាមួយ 

ទី៥. ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ អង្គសន្និបាត​បានប្រមូលផ្តុំ​យកចិត្តទុកដាក់​ដល់ការពិភាក្សា ​អំពីការអភិវឌ្ឍ​ធនធានមនុស្សក្នុងវិស័យទេស​ ចរណ៍ទាំងផ្នែកសាធារណៈ ​និងឯកជន។ ​អង្គសន្និបាត ​ក៏បានឯកភាពគ្នា​ដែរថាការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ ទេសចរណ៍​ ត្រូវការចំណាយខ្ពស់ដែលចាំបាច់ឱ្យមានសាលា​ជាតិបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ ទេសចរណ៍ ​ទើបអាច​បង្ក​លក្ខណៈ​ឱ្យសិស្ស​ដែលមានកម្រិត​ជីវភាពទាប​ និងមធ្យម ​អាចចូលរៀន​បានក្នុ​ងថ្លៃសិ​ក្សាមួយ ​សមរម្យព្រោះ​ថាឆ្នាំ២០២០ កំណើនទេសចរ​នឹងកើនឡើង​ដល់ ៧លាន៥​សែននាក់​ ដែលត្រូវកា​រចាំបាច់​ អ្នកជំនាញវិ​ជ្ជាជីវៈ ​ទេសចរ​ណ៍ដើ​ម្បីបម្រើកា​រក្នុងឧស្សាហ​កម្មទេសច​រណ៍ដល់ចំ​នួនជិត​១លាននាក់ 

ទី​៦.​ ការ​ងារបដិសណ្ឋារកិច្ច ​អង្គសន្និបាតបាន​ជម្រុញឱ្យមានច​លនាប្រឡ​ងប្រណាំង បដិសណ្ឋារកិច្ចល្អ ​នៅគ្រប់មូលដ្ឋាន​អាជីវកម្ម និងគ្រប់​ស្ថាប័នពាក់​ព័ន្ធ និងសំ​ណូមពរឱ្យក្រសួង និ​ងស្ថា​ប័នពាក់ព័ន្ធ​កំលាំង​ សមត្ថកិច្ចចាត់​វិធានកា​រម៉ឺងម៉ាត់តា​មផ្លូវច្បា​ប់ចំពោះប្រតិបត្តិ​ ករទេសចរណ៍​រួមទាំងភ្នាក់​ងារ និយោ​ជិត និង អ្នកជាប់​កិច្ចសន្យាទាំ​ងអស់​ដែលធ្វើឱ្យទេសចរ ឬ​​អតិថិជនបា​ត់បង់ទំ​នុកចិត្តដូចជា​ការលក់វត្ថុអ​នុស្សាវរីយ៍ គ្រឿ​ងអល្លង្ក​កាក្លែងក្លាយ​ និងការ​តម្លើងថ្លៃសេវា​ហួសហេ​តុពេកជាដើ​ម 

ទី៧. អំពី​ការពង្រឹងយន្ត​ការ​ទ្រទ្រង់ អង្គសន្និបាតយល់​ឃើញថា​ ដើម្បីធានា​ការអនុ​វត្តច​លនាប្រ​ឡងប្រណាំង​ រមណីយដ្ឋាន​ស្អាត សេវា ល្អ ​បដិសណ្ឋា​រកិច្ចល្អ ឱ្យបាន​ទទួលជោគជ័​យលុះត្រា​តែមានការ​យកចិត្តទុកដា​ក់ថែមទៀតក្នុ​ងការ​ពង្រឹង អភិបាលកិច្ច​ល្អក្នុងវិស័យ​ទេសចរណ៍​ ពង្រឹងកិច្ចស​ហប្រតិ​បត្តិការអន្តរស្ថាប័​ន និងភាព​ជាដៃគូរវាង​រដ្ឋ- ឯកជន ​ការចូលរួម​របស់ប្រជា​ពលរដ្ឋ ភ្ញៀវទេ​សចរ និងរៀ​បចំយន្តកា​រសមស្របក្នុង​ការអភិវឌ្ឍ​វិស័យ​ ទេសចរ​ណ៍ 

ទី៨. អង្គស​ន្និបាតបា​នគាំទ្រ និងអបអរសាទរចំ​ពោះជ័យលាភី​ក្នុងចលនា​ប្រឡងប្រ​ណាំង រមណី​យដ្ឋានស្អាត ​សេវាល្អ បដិសណ្ឋារកិច្ចល្អ ទាំ​ង៣០ មូល​ដ្ឋាន ដែលទ​ទួលរង្វាន់ពិសេស ពី​សម្តេចតេជោ​នាយករដ្ឋមន្រ្តីរួមមា​ន រមណី​យដ្ឋាន០៣ ​សហគម​ន៍ទេសចរណ៍​០៣ សណ្ឋាគារ​ចំនួន១៥ ​ភោជនីយដ្ឋានចំនួន០១ កីឡា​ទេចរណ៍វាយកូ​នហ្គោលចំនួន​០៥ ទីភ្នាក់ងា​រទេសចរណ៍​ចំនួន០១​ ផ្សារទំនើបចំនួន០១ ​សហគ្រាសធុនតូច​-មធ្យមផលិតវត្ថុ​អនុស្សាវរីយ៍ចំនួន០១ ​និងជ័យលាភី​ទទួលរង្វាន់ធុរកិច្ច​បៃតង​ក្នុងវិស័យ​ទេសចរណ៍ ​ពីក្រសួងទេសចរណ៍មានចំនួន១៩​មូលដ្ឋាន ក្នុងនោះរួមមាន៖​ រមណីយ ​ដ្ឋានទេសចរណ៍​ចំនួន០៣ ​សហគមន៍​ទេសចរណ៍ចំនួន០៥ សណ្ឋាគារ​ចំនួន០៥ ​ភោជនីយដ្ឋាន​ចំនួន០៣​ ទីភ្នាក់ងារទេស​ចរណ៍ចំនួន០១ ​និងសាលាទេសចរណ៍ចំនួន០២។

ជារួម អង្គ​សន្និបាតទាំងមូល​សូមសម្តែងនូវ​ការកោតសរសើរ​ និងអរគុណយ៉ាងជ្រាលជ្រៅ​បំផុតចំពោះ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​ ដែលបានខិតខំ​ប្រឹងប្រែងយកអស់ស្មារតី កំលាំងកាយចិត្ត មិនខ្លាចនឿយ ​ហត់ប្រកបដោយឆន្ទៈនយោ​បាយមោះមុត ​ដើម្បីបុព្វហេតុប្រទេសជាតិ​ និងសុភមង្គល​របស់ប្រជាជន​ ដោយបាននាំមក​នូវការបញ្ចប់សង្រ្គាម ការឯកភាពជាតិ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពជូនប្រទេសជាតិ និងប្រជាជន ដែលនេះគឺ​ជាមូលដ្ឋានគ្រឹះ​នៃការអភិវឌ្ឍ ​ហើយបានធ្វើឱ្យ​ ភ្ញៀវទេសចរ ​និងអ្នកវិនិយោគទុនកក់ក្តៅ​ និងទុកចិត្តក្នុង​ការមកទស្សនា ​និងវិនិយោគ​នៅកម្ពុជាកាន់តែ​ ច្រើន។

ញត្តិគាំទ្ររបស់សម្ព័ន្ធយុវជនកម្ពុជាស្តីពីការប្រកាស Account Facebook របស់សម្តេចជាផ្លូវការកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៥



សហព័ន្ធសិទ្ធមនុស្ស និង អភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីថ្លែងការណ៍អំពីការតាមដានដំណើរទស្សនកិច្ចជាលើកដំបូងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ


សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា នឹងឈ្នះឆ្នោតនៅអាណត្តិក្រោយទៀត

សម្តេចតេជោ  ​ហ៊ុន សែន​ បានមាន​ប្រសាសន៍ថា ​«កុំសង្ឃឹម​ឆ្នាំ២០១៨អ្នកឈ្នះអី​ ម៉្ងៃៗឃើញតែដើរ​និយាយថាឈ្នះ​រហូត ហើយ​ឥលូវលោកឯង​ឈ្នះពីអង្កាលហ្នឹង ​ឈ្នះខ្យល់ ​ចាំឈ្នះទៅ ម៉្ងៃៗ​ធ្វើដូចខ្លួនឯង​ហ្នឹងឈ្នះឆ្នោត​គ្រប់គ្រងប្រទេស​អញ្ចឹង ​ប៉ុន្តែអាហ្នឹង​រឿងរបស់គេថា ​យើងក៏ចេះថាដែរ ​ខ្ញុំនឹងឈ្នះទៀត​ជានាយករដ្ឋមន្រ្តី​ក្រោយឆ្នាំ២០១៨​ដល់២០២៣ ​ខ្ញុំនឹងឈ្នះទៀត»​។  គួរបញ្ជាក់ថា ស​ម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា ​បានមានប្រសាសន៍​បែបនេះ ​នៅក្នុងពិធីបិ​ទសន្និបាត ​ស្តីពីការ​ប្រឡង​​ប្រណំាងទីក្រុង​ស្អាត រមណីយ​ដ្ឋានស្អាត​ សេវាល្អឆ្នាំ២០១៤ ​នៅសណ្ឋាគារ​ រ៉េស៊ីដង់ សុខា​ នៅថ្ងៃទី២២ ​ខែកញ្ញា ​ឆ្នាំ២០១៥​។

សម្តេចតេជោ​ ហ៊ុន សែន​ បានបន្តថា ​«ម៉្ងៃៗឃើញតែ​ដើរថា ​បើបោះឆ្នោត​ឲ្យគេ គេនឹង​ដោះស្រាយនេះ ដោះ​ស្រាយនោះ ​ក៏ប៉ុន្តែខ្ញុំសូម​ហ៊ាននិយាយថា ​អស់លោកនៅទីនេះ​ (អ្នកមាន)សុទ្ធតែ​ជាសត្រូវរបស់​ពួកគេ ​អញ្ចឹងតើអាហ្នឹង​សុខទេ? ​បើគេចាត់ទុកលោក​ឧកញ៉ាទាំងឡា​យសុទ្ធតែជាសត្រូវ​វណ្ណៈរបស់គេ ​ហើយថា​នឹងរឹបអូស ហា​ង អូតែល ​ឲ្យទៅអ្នកក្រ ​អញ្ចឹងតើវាសុ​ខទេ? ​ដែលខ្ញុំនិយាយថាវា ​នឹងកើតសង្គ្រាម​មិនមែនគ្មានហេ​តុផលទេ ព្រោះដោយសារ​ចំនុចដែលត្រូវ​លើកយកមក​និយាយ ចំនុចទី១-​គឺចាត់ទុកអ្នក​មានជាសត្រូវ​របស់គេទៅហើយ ​នឹងចំនុចទី២-​យកប្រទេសជិត​ខាងធ្វើជាសត្រូវ»​។ សម្តេចតេជោ ​ហ៊ុន សែន​ បានបន្ថែមថា ​ចំណុចសំខាន់ៗខាងលើ​នេះ គឺប្រជាពលរដ្ឋ​ទាំងអស់គួរ​គិតឡើងវិញ។ ​

អាចថាថ្លែងសំ​ដៅទៅរក​ ឯកឧត្តម ​សម រង្ស៊ី ​សម្តេចតេជោ ​ហ៊ុន សែន ​បានលើកឡើង​ថា អាយុយើងកាន់​តែចាស់ហើយ ​ហើយអ្នកឯង​ចាស់ជាងខ្ញុំទៀត ​ធម្មតាក្មេង​ចូលមកជំនួស​ចាស់ វាមិនដែ​លមនុស្សចាស់ម​កជំនួសក្មេ​ងវិញ។ ​សម្តេចតេជោ​បានបន្តថា ​«ខ្លួនឯងឡើ​ងសន្លឹកឆ្នោតតិចតួច​ថាឈ្នះ នឹ​ងថាបើគេកុំលួច​សន្លឹកឆ្នោតឈ្នះ ​ហើយអាណាលួច?​ ឥឡូវស្បថ​ឲ្យត្រូវគ្រាប់ងាប់ ​និយាយអញ្ចឹង​តែម្តង ​កុំឲ្យវាណាស់ពេក ​ចាំឈ្នះនៅជាតិ​ក្រោយទៅ។ ហ៊ុ​ន សែន នៅឈរធ្វើអី ​ហ៊ុន សែន ​បើប្រជាជន​បោះឆ្នោតឲ្យ​ខ្ញុំធ្វើទៀត»។​



សម្តេចតេជោ ហ៊ុន សែន៖ ការសន្ទនាណាមួយដែលមិនមានភាពស្មោះត្រង់ គឺជាអំពើក្បត់


សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានមានប្រ​សាសន៍នៅក្នុង​ពិធីបិទសន្និបាត​ ស្តីពីការ​ប្រឡង​​ប្រណំាងទី​ក្រុងស្អាត​ រមណីយ​ដ្ឋានស្អាត​ សេវា​ល្អឆ្នាំ២០១៤​ នៅសណ្ឋាគារ​ រ៉េស៊ីដង់​ សុខា​ នារសៀល​ថ្ងៃទី២២ ​ខែកញ្ញា ​ឆ្នាំ២០១៥ថា ​ម្តេចគឺជាបុគ្គល​ម្នាក់ដែល ​ស្រលាញ់ណាស់ ​វប្បធម៌សន្ទនា ​ប៉ុន្តែការសន្ទនារ​បស់គាត់ ​( ដែលសម្តេចថ្លែង ​អាចសំដៅទៅ​លើមេបក្ស​សង្រ្គោះជាតិ ​ឯកឧត្តម​ សម រង្ស៊ី ​) ថា គឺចាប់ផ្តើម​និយាយមក​ គឺដើម្បីចាប់​ចោរបានទាល់​តែចូលកៀកមេចោរ។ ​សម្តេចតេជោ ​បានចោទជា​សំនួរថា ​សំដីហ្នឹងមាន​ន័យថាម៉េច?​ បកស្រាយឲ្យ​ហើយ។
សម្តេចតេជោ ​ហ៊ុន សែន ​បានលើកឡើងថា ​សម្តេចចូលចិត្ត​សន្ទនាណាស់ ​ព្រោះមួយ​ជីវិតរបស់​សម្តេច ​គឺសម្តេចប្រើវប្បធម៌​សន្ទនាហ្នឹង​មករហូត ​មិនមែនទើប​ប្រើជំនាន់នេះទេ។​ សម្តេចតេជោ ​បានបន្ថែមថា​ វប្បធម៌សន្ទនា​គឺសម្តេចជា​អ្នកប្រឹងប្រែង​បង្កើត ​ហើយសម្តេច​ជាអ្នកចាប់ផ្តើម​វេទិកា ​សីហនុ-ហ៊ុន ​សែន ថ្ងៃទី០២ ​ខែធ្នូ ឆ្នាំ១៩៨៧ ​តាំងពីសម្តេច​នៅមានអាយុ៣៥​ឆ្នាំមក។ ​សម្តេចតេជោ ​ បានបញ្ជាក់ថា ​សម្តេចគឺបាន​សន្ទនារហូតមក ​ក៏ប៉ុន្តែការសន្ទនា​ដែលមិនស្មោះ​ត្រង់ណាមួយ ​គឺជាអំពើក្បត់​ដែលសម្តេចមិន​អាចទទួល​យកកើត។​

«ម្សិលមិញ​ខ្ញុំចេញសារ​សន្ទនា ​ក៏ប៉ុន្តែសូមកុំភ្លេច​ថាអ្នកឯង​មិនស្មោះត្រង់​ខ្ញុំក៏នៅតែ​មិននិយាយជា​មួយដែរ​ ព្រោះដៃគូរ​សន្ទនាមិនមែន​មានតែម្នាក់ទេ ​មានច្រើនគ្នា ​ព្រោះនៅកម្ពុជាមានជា​ង៥០បក្សន​យោបាយ»។​



គណបក្ស​ប្រជាជន​កម្ពុជាស្រុក​លើកដែក ​បានប្រារព្ធពិ​ធីសំណេះ​សំណាល​ជាមួយបេក្ខជន​ប្រលងធ្លាក់​សញ្ញាប័ត្រមធ្យម​សិក្សា​ទុតិយភូមិចំនួន ១​៨៨នាក់

ព្រឹកថ្ងៃ​ទី២៣ កញ្ញា ២០១៥ នាស្នាក់​ការគណបក្ស​ប្រជាជន​កម្ពុជាស្រុក​លើក​ដែក បានប្រារព្ធពិធី​សំណេះសំណាល​ជាមួយបេក្ខជនប្រលង​ធ្លាក់សញ្ញាប័ត្រមធ្យម​សិក្សា​ទុតិយភូមិចំនួន ១៨៨នាក់ ស្រី ៩០នាក់។ក្រោមអធិបតី​ភាព លោកជំទាវ​ ឃួន សុដារី សមាជិកា​គណៈអចិន្រ្តៃយ៏គណៈ​កម្មាធិការកណ្តាលគណបក្ស​ប្រជាជន​កម្ពុជា សមាជិការ​ដ្ឋសភា និងជា​ប្រធានគណៈអ​ចិន្រ្តៃយ៏គណៈ​ពង្រឹងមូលដ្ឋាន​ស្រុកលើក​ដែក ឯកឧត្ត​ម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវ​ជន និងកីឡា និងជាប្រធាន​ក្រុមការងារថ្នាក់​ជាតិប្រចាំ​ស្រុកលើក​ដែក និងលោក នូវ សំ​ណាង ប្រធាន​គណបក្សប្រជាជន​កម្ពុជាស្រុក​លើកដែក។ក្នុងឱកាស​នោះ ឯកឧត្តម ពិត ចំណាន បានមាន​ប្រសាសន៏​លើកទឹក​ចិត្ត ដល់សិស្សានុសិស្ស​ដែលមិន​បានទទួល​លទ្ធផល​ជាប់ ក្នុងការប្រឡង​សញ្ញាបត្រ័មធ្យម​សិក្សាទុតិយ​ភូមិ សម័យ​ប្រឡង ២៤ សីហា ២០១៥ ឲ្យខិត​ខំតស៊ូបន្តទៀ​តលើ
ការរៀនសូត្រ​ និង ធ្វើខ្លួន ជាកូន​ល្អ មិត្ត​ល្អ សិស្សល្អ ។ បន្ទាប់មកលោក​ជំទាវបាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់ក្មួយៗ​ដែលប្រលងធ្លាក់​សញ្ញាប័ត្រមធ្យម​សិក្សាទុតិយភូមិ​កុំអោយបាក់​ទឹកចិត្ត នឹងកុំអោយ​ចាត់ទុកថា​ជាការបញ្ចប់​នៃសេចក្តីសង្ឃឹម​នៃការប្រលង​នេះ! សូមឲក្មួយៗតស៊ូខិត​ខំរៀនបន្ថែម​ទៀតដើម្បីជោ​គជ័យពេលប្រឡងឆ្នាំ​ក្រោយទៀត! ជាចុង​ក្រោយលោកជំទាវ​ក៏សូមថ្លែង​អំណរគុណដល់​អាណាព្យាបាល​របស់សិស្សានុសិស្ស​ដែលប្រលង​ធ្លាបាន ផ្តល់កំលាំង​ចិត្តដល់កូន​ៗកុំអោយបោះ​បង់ការសិក្សា។
លោកជំទាវ​បានឧបត្តម្ភ​ដល់៖
.សិស្ស ១៨៩នាក់ ក្នុង១នាក់ ៥០០០០៛= ៩,៤៥០,០០០៛
.អាណាព្យាបាល​៦៥នាក់ ក្នុង១នាក់២០០០០៛= ១,៣០០,០០០៛
.ក្រុមការងារ ១៥នាក់ ១នាក់ ៥០០០០៛ = ៧៥០,០០០៛
ផ្សេង​ៗ ២,០០០,០០០៛
អោយ​ក្អមសំណរ ៥០០,០០០៛
សរុប ១​៤,០០០,០០០៛