Wednesday, December 07, 2016

ទស្សនៈ៖ រាសីរបស់ កឹម សុខា កំពុងឡើងខ្ពស់ ខណៈ សម រង្ស៊ី កំពុងដាំក្បាលចុះ

រាសីរបស់អ្នកក្តោបបក្សប្រឆាំងនាពេលនេះ លោក កឹម សុខា ហាក់បីដូចជាឡើងខ្ពស់ត្រដែត ខណៈរាសីប្រធានបក្សដែលកំពុងថមថយអំណាច និងនិរទេសខ្លួននៅក្រៅប្រទេសទណ្ឌិត សម រង្ស៊ី ហាក់បីដូចជាដាំក្បាលចុះ ហើយនឹងបន្តធ្លាក់អាចដល់បាតដាល។ ការចេះបត់បែនតាមកាលៈទេសៈ ចេះបន្ទន់ឥរិយាបទរបស់លោក កឹម សុខា រួមផ្សំជាមួយនឹងការឆ្លៀតឱកាស ធ្វើឱ្យគាត់មានប្រៀបយ៉ាងខ្លាំងទៅលើដៃគូធំរបស់គាត់ទណ្ឌិត សម រង្ស៊ី ដែលគិតខ្លី ងប់ងល់តែទៅនឹងកំហឹង គំនុំ និងការសងសឹក។ ខាងក្រោមនេះគឺជាលទ្ធផលនៃភាពជោគជ័យ របស់លោក កឹម សុខា កន្លងមក និងនៅពេលខាងមុខ៖
១- សុំចរចាលើកលែងទោសបានសម្រេច៖ ដោយសារតែភាពចេះបត់បែនតាមកាលៈទេសៈ ចេះបន្ទន់ឥរិយាបទ ទើបលោក កឹម សុខា អាចសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស្នើការលើកលែងទោសទៅព្រះមហាក្សត្របានជោគជ័យ។ នេះវាជាសញ្ញាណល្អសម្រាប់ឱ្យ កឹម សុខា ពង្រឹងកូតាបក្សសិទ្ធិមនុស្ស ផ្តួលរំលំអំណាចបក្សសម រង្ស៊ី ដែលជាញឹកញាប់តែងតែប៉ះទង្គិចគ្នានៅក្នុងបក្សសង្គ្រោះជាតិ។
២- មានការចុះចូលច្រើនពីសកម្មជនកូតាបក្សសម រង្ស៊ី៖ សមាជិកបក្សប្រឆាំងកូតាសម រង្ស៊ីភាគច្រើនខកចិត្តយ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលបំផ្លាញវប្បធម៌សន្ទនានាពេលកន្លងមក ប៉ុន្តែពេលនេះលោក កឹម សុខា ហាក់បីដូចជាបានចាប់ផ្តើមវប្បធម៌នេះសារជាថ្មីម្តងទៀត ដែលវាជាការទាក់ទាញសកម្មជនបក្សកូតាសម រង្ស៊ី ឱ្យមកគាំទ្រលោក កឹម សុខា វិញ។ បញ្ហាត្រង់ថាគ្មានអ្នកណាដឹងថា មានអាថ៍កំបាំង ឬលក្ខខណ្ឌអ្វី នៅពីក្រោយការចរចាសុំលើកលែងទោសរវាង កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ តាមប្រភពផ្ទៃក្នុងបក្សប្រឆាំងកូតាសមរង្ស៊ីបានឱ្យដឹងថា លោក កឹម សុខា មិនបានបង្ហើបអំពីការចរចាគ្នាប្រាប់ផ្ទៃក្នុងឱ្យបានដឹងនោះទេសូម្បីតែប្រធានបក្ស ដែលការលាក់បាំងពីទណ្ឌិត សម រង្ស៊ី នេះអាចប្រហែលមកពីការចរចានេះផ្តល់មហន្តរាយដល់ទណ្ឌិត សម រង្ស៊ី និងផ្តល់ប្រយោជន៍ដល់លោក កឹម សុខា។
៣- ក្តោបក្តាប់អំណាចទាំងស្រុងក្នុងបក្សសង្គ្រោះជាតិ៖ នៅពេលនេះលោក កឹម សខា ឆ្លៀតឱកាសដែលមេបក្សកំពុងរត់ចោលស្រុក បានប្រើប្រាស់តំណែងប្រធានស្តីទីរបស់ខ្លួន ក្តោបក្តាប់ទាំងស្រុងលើបក្សសង្គ្រោះជាតិ ទាំងកូតាគណបក្សសិទ្ធិមនុស្ស និងទាំងកូតាគណបក្សសម រង្ស៊ី ដោយបានចាត់ចែងបញ្ចូលមនុស្សរបស់ខ្លួនទៅក្នុងតំណែងសំខាន់ៗក្នុងបក្ស។ ទោះជាមិនមានភាពចុះសម្រុងគ្នាប្រកាន់បក្ខពួកយ៉ាងណាក៏ដោយ ប៉ុន្តែដោយសារការរត់ចោលស្រុករបស់ទណ្ឌិត សម រង្ស៊ី ធ្វើឱ្យកូនចៅរងាជាខ្លាំង និងទ្រាំស្តាប់បញ្ជាប្រធានស្តីទីបក្សទាំងបង្ខំតទៅទៀតលែងបាន។
៤- អាចក្លាយជាប្រធានបក្សជំនួសទណ្ឌិត សម រង្ស៊ី៖ លោក កឹម សុខា នឹងក្លាយជាមេបក្សសង្គ្រោះជាតិជំនួសទណ្ឌិត សម រង្ស៊ី នាពេលខាងមុខ ព្រោះខណៈនេះទណ្ឌិត សម រង្ស៊ី មានទោសព្រហ្មទណ្ឌជាប់ខ្លួនច្រើនករណី គ្មានសិទ្ធិធ្វើនយោបាយទៀតទេ។ ការលើកលែងទោសឱ្យលោក កឹម សុខា វាជាចំណុចខ្លាំង ព្រោះអនុញ្ញាតិឱ្យគាត់អាចធ្វើនយោបាយសារជាថ្មី មានប្រៀបខ្លាំងជាងទណ្ឌិត សម រង្ស៊ី។
៥- បេក្ខជនសង្គ្រោះជាតិ និងតំណាងរាស្ត្របក្សសង្គ្រោះជាតិឆ្នាំ២០១៧ និង២០១៨ ភាគច្រើនជាកូតាបក្សសិទ្ធិមនុស្ស៖ ក្នុងពេលដែលទណ្ឌិត សម រង្ស៊ី នៅក្រៅប្រទេស បាត់បង់អំណាចមិនអាចធ្វើអ្វីបាន លោក កឹម សុខា នឹងឆ្លៀតឱកាសពង្រឹងកម្លាំងក្នុងបក្ស ដោយជ្រៀតមនុស្សកូតាបក្សសិទ្ធិមនុស្សចូលទៅធ្វើជាតំណាងរាស្ត្រ ឬបេក្ខជនជំនួសមនុស្សចាស់ៗ និងជំនួសមនុស្សកូតាបក្សសម រង្ស៊ីដែលមិនស្តាប់បញ្ជាខ្លួន ដែលធ្វើឱ្យមនុស្សខាងសម រង្ស៊ី បាត់បង់ឱកាស ឬបន្ទន់ឥរិយាបទមកគាំទ្រ និងស្តាប់បញ្ជាលោក កឹម សុខា វិញ។
៦- តំណែងទណ្ឌិត សម រង្ស៊ី ក្លាយជាតំណែងរបស់លោក កឹម សុខា៖ បក្សប្រឆាំងនាពេលថ្មីៗនេះបានសម្រេចស្នើដាក់លោក កឹម សុខា ជាប្រធានក្រុមតំណាងរាស្ត្រ CNRP ក្នុងរដ្ឋសភា ជំនួសទណ្ឌិត សម រង្ស៊ី ហើយ តើទណ្ឌិត សម រង្ស៊ី នៅសល់តំណែងអ្វីទៀត? ជំហ៊ានបន្ទាប់ប្រាកដជាតំណែងប្រធានបក្សសង្គ្រោះជាតិជាក់ជាមិនខាន។
បើយើងពិនិត្យមើលថយក្រោយបន្តិច ការបាត់បង់តំណែងជាប្រធានបក្ស ការបាត់បង់អ្នកគាំទ្រក្នុងបក្ស សុទ្ធតែកើតឡើងដោយសារទណ្ឌិត សម រង្ស៊ី ដោះស្រាយបញ្ហាដោយប្រើកំហឹង គុំនុំ និងការសងសឹកខ្លាំងហួសហេតុពេក ដែលឈានដល់ការប្រព្រឹត្តផ្ទុយពីច្បាប់ជាច្រើនករណី នាំទោសដល់ខ្លួន។ ដោយស្មារតីបង្រួបបង្រួមជាតិ ចង់ឱ្យមានស្ថិរភាពក្នុងប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតវប្បធម៌សន្ទនាជាមួយទណ្ឌិត សម រង្ស៊ី រហូតផ្តល់កិត្តិយសខ្លាំងដោយហៅទៅហូបបាយជាមួយគ្នា ចេញទៅក្រៅប្រទេសជាមួយគ្នា យ៉ាងណាក៏ដោយក៏ទណ្ឌិត សម រង្ស៊ី នៅតែប្រើនយោបាយចាប់ដៃជាន់ជើង ដោយបានក្បត់បំពានលើកិច្ចសន្ទនា និងនៅតែបន្តជេប្រមាថ លាបពណ៌ ចោទប្រកាន់ដដែលទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីនេះ ថែមទាំងរួមគំនិតក្លែងឯកសារក្នុងគោលបំណងបង្ករចលាចលក្នុងប្រទេសថែមទៀត។ អ្នកណាសាបព្រួសខ្យល់ អ្នកនោះនឹងទទួលនូវព្យុះសង្ឃរា គឺពេលនេះលោក កឹម សុខា បានប្រើនយោបាយចាប់ដៃជាន់ជើងដាក់លើ សម រង្ស៊ី វិញធ្វើជាគោរពនៅមុខ ប៉ុន្តែលួចចាក់ពីក្រោយខ្នងដោយធ្វើឱ្យបក្សសមរង្ស៊ីរលាយសាបសូន្យបន្តិចម្តងៗ។
កិច្ចសហការគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ដែលនាំឱ្យមានការពង្រីកទំនាក់ទំនងគ្នាកាន់តែខ្លាំងនេះ និងការសន្យាកាត់ដៃស្តាំប្រសិនបើលោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាសុំលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី នោះ បានបង្ហាញត្រង់ៗទៅទណ្ឌិត សម រង្ស៊ី ថាការធ្វើនយោបាយដោយភាពឆោតល្ងង់ និងពោរពេញទៅដោយគំនុំ និងការសងសឹក បានដើរដល់ទីបញ្ចប់ហើយ។ តទៅមុខទៀត លោក កឹម សុខា នឹងដើរតួជំនួសទណ្ឌិត សម រង្ស៊ី ក្នុងការគ្រប់គ្រងបក្សប្រឆាំងបន្តទៅមុខទៀត ហើយឈ្មោះ សម រង្ស៊ី នឹងត្រូវបានគេបំភ្លេចបន្តិចម្តងៗរហូតសាបសូន្យ។ ផ្លូវដែល សម រង្ស៊ី ដើរកំពុងទាល់ច្រកហើយ។ នេះហើយដែលគេថា ងើយស្កក ឱនដាក់គ្រាប់។ ក្នុងន័យថាភាពព្រហើន បំពានច្បាប់ និងការប្រមាថដៃគូសន្ទនា បាននាំឱ្យលោក សម រង្ស៊ី ជួបគ្រោះអាក្រក់ដាំក្បាលចុះ ប៉ុន្តែផ្ទុយទៅវិញបែរជាលោក កឹម សុខា កំពុងមានរាសីខ្ពស់លើមេបក្សរបស់ខ្លួន ដែលខ្សោយទាំងយុទ្ធសាស្ត្រ និងយុទ្ធវិធី ៕
ប្រភពពី GNN



មេឃុំ ស៊ាង ចែត, មន្រ្តីស​ង្គមស៊ីវិល និងគ.ជ. ប មួយ​ចំនួន​អាចនឹង​ឈាន​ដល់ការរួច​ទោស នៅ​ចុងឆ្នាំ​២០១៦​នេះ

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោកមេឃុំ ស៊ាង ចែត និង មន្រ្តីសង្គមស៊ីវិលមួយចំនួន ព្រមទាំងមន្រ្តី គ.ជ.ប ដែលកំពុងជាប់ឃុំ អាចមានដំណឹងល្អ អំពីការពិភាក្សា ដែលអាចឈានដល់ការរួចផុត ពីការជាប់ទោស នៅដំណាច់ឆ្នាំ២០១៦ នេះ។
លោក ស ខេង បានបញ្ជាក់ដូច្នេះបន្ទាប់ពីលោក ជួបចរចាជាមួយ លោក កឹម សុខា ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា នៅក្រៅកិច្ចប្រជុំពេញអង្គរដ្ឋសភា ។
លោកបានបញ្ជាក់ដំណឹងល្អនេះ សម្រាប់តែលោកមេឃុំ ស៊ាង ចែត និងមន្រ្តី គ.ជ.ប រួមទាំងមន្រ្តីអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ។ ចំណែកឯសកម្មជនគណបក្សប្រឆាំងមួយចំនួន លោក មិនបបានញ្ជាក់នៅឡើយទេ៕

អភិបាលរងរាជធានី៖ គួរយកចិត្តទុកដាក់លើវិស័យអប់រំ ធនធានមនុស្ស ចាប់តាំងពី កុមារភាពឡើងទៅ ដោយមានការចូលរួមពីគ្រូដែលមានសមត្ថភាព

(ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ លោក ត្រាក់ ថៃសៀង បានមានប្រសាសន៍ថា ដើម្បីមានធនធានមនុស្សគ្រប់គ្រាន់ គួរយកចិត្តទុកដាក់លើវិស័យអប់រំ ធនធានមនុស្ស ចាប់តាំងពី កុមារភាពឡើងទៅ ដោយមានការចូលរួមពីគ្រូដែលមានសមត្ថភាព។ លោកអភិបាលរងរាជធានី បានមានប្រសាសន៍ដូចនេះ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសជួបប្រជុំពិភាក្សាការងារជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងទៅនឹងនិរន្តរភាព ការរៀបចំក្រុង នៃការបម្រែបម្រួលអាកាសធាតុ។
កិច្ចប្រជុំនេះក៏បានផ្តោតការយកចិត្តទុកយ៉ាងសំខាន់ខ្លាំងផងដែរ ទៅលើវិស័យធនធានមនុស្ស ដែលពុំអាចខ្វះបាន។ លោកអភិបាលរង បានមានប្រសាសន៍បន្ថែមថា ដើម្បីឱ្យធនធានមនុស្សមានគ្រប់គ្រាន់ ទៅលើវិស័យបម្រែបម្រួលអាកាសធាតុនេះមានភាពយូរអង្វែង អង្គការអន្តជាតិ ដែលជាដៃគូ គួរយកចិត្តទុកដាក់លើវិស័យអប់រំ ធនធានមនុស្ស ចាប់តាំងពី កុមារភាពឡើងទៅ ដើម្បីអប់រំឱ្យបានល្អ ក៏ត្រូវមានការចូលរួមពីលោកគ្រូ អ្នកគ្រូមានសមត្ថកិច្ច មានឧបករណ៍បច្ចេកទេសល្អ និងសៀវភៅឯកទេសគ្រប់គ្រាន់ ដើម្បីបណ្តុះបណ្តាល ឱ្យមានធនធានល្អទៅថ្ងៃអនាគតដ៏ល្អដ៏ខ្លីលើវិស័យនេះផងដែរ៕


លេខាធិការដ្ឋាន គជអប បើកសិក្ខាសាលាផ្សព្វផ្សាយឯកសារបច្ចេកទេសស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង-ស្រុក

(បាត់ដំបង)៖ ដើម្បីជួយដល់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្នុងការសម្របសម្រួល និងគាំទ្រដល់អ្នកពាក់ព័ន្ធនានាមកពីវិស័យសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ក្នុងការបង្កបរិយាកាសឱ្យកាន់តែប្រសើរឡើងនូវសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបង្កើតការងារមូលដ្ឋាន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ អង្គភាពវិភាគនិងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាននិងកំពុង រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឯកសារបច្ចេកទេស ស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក នាថ្ងៃទី ០៦-០៧ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគាររស្មីបាត់ដំបង ខេត្តបាត់ដំបង ដែលមានសិក្ខាកាមចូលរួមប្រមាណជា ៥០រូប ដែលមកពី ២៥រាជធានី ខេត្ត។

ឯកសារបច្ចេកទេសស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ត្រូវបានចងក្រងឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចតំបន់របស់ GIZ និងកម្មវិធី EU-SPACE/GIZ សម្រាប់ជាជំនួយស្មារតីដល់ក្រុមប្រឹក្សា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

កញ្ញា ជួន សុម៉ាលី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងបើកសិក្ខាសាលានេះថា៖ «ឯកសារបច្ចេកទេសស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ពុំមែនជាក្រមខ័ណ្ឌគតិយុត្តដែលតម្រូវឱ្យក្រុមប្រឹក្សាក្រុង ស្រុក ត្រូវអនុវត្តតាមទាំងស្រុងនោះទេ។ ក្នុងន័យនេះ នៅពេលអនុវត្តជាក់ស្តែង ក្រុមប្រឹក្សាក្រុង ស្រុកអាចធ្វើការបត់បែនតាមស្ថានភាព និងតម្រូវការជាក់ស្តែងនៃ រដ្ឋបាលនីមួយៗ»

ឯកសារបច្ចេកទេសនេះ មានគោលបំណងផ្តល់ជូនក្រុមប្រឹក្សាអំពី៖ (១) ទស្សនៈជាមូលដ្ឋាននៃការផ្តួចផ្តើមគំនិតសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (២) ការពង្រឹង និងពង្រីកការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងតួអង្គទាំងបី ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង(៣) វិធីសាស្រ្តនានា ដែលអាចជួយជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច៕







លោក នេត សាវឿន បានអនុញ្ញាតឱ្យ លោក Ung Gil Choi នាយកវិទ្យាស្ថានបង្ការពន្លត់អគ្គីភ័យកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

កាលពីថ្ងៃម្សិលមិញនេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា  បានអនុញ្ញាតឱ្យ លោក Ung Gil Choi នាយកវិទ្យាស្ថានបង្ការពន្លត់អគ្គីភ័យកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារបង្ការ និងពន្លត់អគ្គីភ័យឱ្យកាន់តែមានប្រសិទ្ធភាព។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ថ្លែងថា កិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបង្ការពន្លត់អគ្គិភ័យ គឺធ្វើឱ្យមន្រ្តីនគរបាលអគ្គីភ័យកម្ពុជា អាចទទួលបាននូវការបណ្តុះបណ្តាលជំនាញបង្ការ និងពន្លត់អគ្គិភ័យនៅសាធារណរដ្ឋកូរ៉េ ដែលភាគីកូរ៉េជាអ្នកទទួលរ៉ាប់រង។
លោក បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីជួយដល់នគរបាលជាតិកម្ពុជាលើការងារបង្ការ និងពន្លត់អគ្គិភ័យឱ្យមានសមត្ថភាពខ្ពស់ក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ក៏ដូចជាការសង្រ្គោះផងដែរ។
លោក បន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យទំនាក់ទំនងកិច្ចប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ និងរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងវិទ្យាស្ថានបង្ការពន្លត់អគ្គិភ័យកូរ៉េ នឹងទទួលបាននូវផ្លៃផ្កាទៅវិញទៅមក ហើយសង្ឃឹមថា កូរ៉េ នឹងបន្តជួយកម្ពុជាលើការបង្ការ និងពន្លត់អគ្គីភ័យនេះបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តាលជំនាញ។
លោក Ung Gil Choi នាយកវិទ្យាស្ថានបង្ការពន្លត់អគ្គិភ័យកូរ៉េ បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយអគ្គស្នង ការដ្ឋាននគរបាលជាតិ និងវិទ្យាស្ថានបង្ការពន្លត់អគ្គិភ័យកូរ៉េ បានឆ្លុះបញ្ចាំងឱ្យឃើញនូវសាមគ្គីភាព ការអភិវឌ្ឍ ជាពិសេសបានដកពិសោធន៍ការងាររវាងគ្នាទៅវិញទៅមក។
លោកបានបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការមួយនេះ ភាគីកូរ៉េនឹងជួយបណ្តុះបណ្តាលដល់មន្រ្តីនគរបាលកម្ពុជា លើការងារបច្ចេកទេសបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះឱ្យមានសមត្ថភាពកាន់តែខ្ពស់ និងមានប្រសិទ្ធភាព៕


ចាប់ថ្ងៃទី០៨-១១ ខែធ្នូ ឆ្នាំ២០១៦ អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ

អគ្គិសនីកម្ពុជា បានជូនដំណឹងដល់ អតិថិជនទាំងអស់ថា ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ អគ្គីសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។
សូមអានសេចក្តីជូនដំណឹងរបស់អគ្គិសនីដូចខាងក្រោម៖


ក្រុមប្រឹក្សារាជធានី បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក អៀង អូននី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ឆ្នាំ២០១៦ នៅខណ្ឌដូនពេញ។
វេទិកាផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីទទួលយកសំណួរ សំណើរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ មកពិភាក្សារកដំណោះស្រាយ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានផ្តោតលើ៤ចំនុចរួមមាន៖ ១.ការផ្តល់សេវាសាធារណៈ(សេវាច្រកចេញ ចូលតែមួយ) ២.បញ្ហាបរិស្ថាន(សំរាម) ៣.ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ (បញ្ហាសណ្តាប់ធ្នាប់ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ) និង ៤.ការងារអភិវឌ្ឍមូលដ្ឋាន (ទឹក ភ្លើង ផ្លូវ លូ និងប្រឡាយជាដើម)៕



រដ្ឋមន្រ្តី​ក្រសួងពាណិ​ជ្ជកម្ម ចុះ​ពិនិត្យមុខ​ទំនិញដោយ​ផ្ទាល់ នៅផ្សារ​ធំថ្មី​

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលអគ្គនាយក កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម និងក្រុមការងារជាច្រើននាក់ទៀត បានចុះពិនិត្យលើមុខទំនិញដាក់លក់ នៅផ្សារធំថ្មី ព្រមទាំងបានយកម៉ាស៊ីនចល័ត ពិសោធន៍ទំនិញទៅដាក់នៅទីនោះផងដែរ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ឲ្យថា ក្រោយចុះត្រួតពិនិត្យមុខទំនិញគំរូ៧៥មុខ ដោយម៉ាស៊ីនពិសោធន៍ចល័ត ជាលទ្ធផលឃើញថា ទំនិញទាំងនោះ មិនមែនផ្ទុកសារធាតុគីមី ខូចគុណភាព និងគ្មានទំនិញហួសសុពលភាពនោះទេ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ឱ្យដឹងថា នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន របស់កាំកុងត្រូលការពារអ្នកប្រើប្រាស់សុវត្ថិភាពម្ហូបអាហារ ដូច្នេះហើយបានជាយើងជានិច្ចជាកាលចុះមកត្រួតពិនិត្យ នៅទីផ្សារ មើលពីម្ហូបអាហារ ផ្តល់ទៅដល់ប្រជាពលរដ្ឋ មានសុវត្ថិភាព ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា សកម្មភាពចុះត្រួតពិនិត្យនេះ នឹងធ្វើឡើងនៅគ្រប់ផ្សារក្នុងរាជធានីភ្នំពេញទៀត ដើម្បីស្វែងរកទំនិញ ដែលមានគុណភាព ឬមានសារធាតុគីមី លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
លោក ប៉ាន សូរស័ក្តិ បន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស។
លោក ម៉ក ពេជ្ររិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលអគ្គនាយកដ្ឋានកាំកុង ត្រូល បានយករថយន្តពិសោធន៍ចល័ត ដែលទើបសម្ពោធថ្មីៗ យកមកពិនិត្យ និងពិសោធន៍ទំនិញចំនួន ៧៥មុខ នៅក្នុងផ្សារធំថ្មីនេះ៕

គណបក្សសង្គ្រោះជាតិថ្កោសទោសអ្នកលាបពណ៌ និងប្រមាថលើគ្រួសារលោក ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិ (CNRP) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទង្វើជនទាំងឡាយណា ដែលប្រឌិតព័ត៌មានលាបពណ៌ ប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចោទថា ភរិយា និងកូនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាភរិយា និងកូនរបស់មេដឹកនាំវៀតណាម។
នៅក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា គណបក្សសង្រ្គោះជាតិ ប្រកាន់ខ្ជាប់នូវសីលធម៌ ដោយគោរពនូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មនុស្សគ្រប់រូប។ គណបក្សប្រកាន់យកគោលការណ៍ខ្មែរតែមួយ មិនយកខ្មែរណាធ្វើជាសត្រូវ ជាពិសេសគណបក្សសង្រ្គោះជាតិ មិនយកបញ្ហាបុគ្គលជាបញ្ហានយោបាយ។
គណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់ខ្មែរគ្រប់រូប សូមបញ្ឈប់នូវការប្រឌិតព័ត៌មានមិនពិត ការលាបពណ៌ដែលធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ និងនាំឲ្យខ្មែរបែកបាក់។ ការថ្លែងការណ៍របស់បក្សសង្គ្រោះជាតិថ្កោលទោសជនលាបពណ៌អសីលធម៌ដូចនេះគឺជាការល្អហើយ ព្រោះជាការបង្ហាញជំហរត្រឹមត្រូវក្នុងនាមជាគណបក្សនយោបាយមួយ ប៉ុន្តែអ្នកវិភាគយល់ឃើញថា ថ្នាក់ដឹកគណបក្សសង្គ្រោះជាតិ ត្រូវតែទទួលខុសត្រូវបើអ្នកដែលនិយាយលាបពណ៌គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ពាក់ព័ន្ធនិងគណបក្សរបស់ខ្លួន។
គួររំលឹកថា គេនៅចាំបានថាកាលពីពេលកន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានប្រតិកម្មនូវការលើកឡើង ដោយចោទប្រកាន់ភរិយា និងកូនប្រុសរបស់លោក ថាជា កូនរបស់មេដឹកនាំវៀតណាម ដែលគេដឹងថាភាសានេះចេញពីមាត់មេដឹកនាំគណបក្សប្រឆាំង ដោយប្រើសកម្មជនរបស់ខ្លួននៅសហរដ្ឋអាមេរិក ឈ្មោះ យ៉ង់ ណុយ ហៅ Brady Young ឱ្យបង្ហោះផ្សាយព័ត៌មានសំអុយបំភ្លើសនេះ។
កាលពី ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ លោក ហ៊ុន សែន បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងទៅលើអ្នកដែល បានប្រឌិតព័ត៌មានថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់មេដឹកនាំវៀតណាម។ លោកបានចាត់ទុកការប្រឌិតរឿងនេះរៀបចំ ឡើងដោយបក្សប្រឆាំង និងជាការប្រមាថធ្ងន់ធ្ងរបំផុតលើកូនប្រុស និងភរិយារបស់លោកដែល ទាមទារឲ្យបក្សប្រឆាំងបកស្រាយឲ្យបានច្បាស់លើរឿងនេះ៕

លោក ​កឹម សុខា ​បាន​ជជែក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​មុនពេល​​វិល​មក​ចូលរួម​ប្រជុំសភាសារ​ជាថ្មី​ម្តង​ទៀត​​នេះ

ក្នុងកិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មុននេះបន្តិច លោក កឹម សុខា បាននិយាយថា ការដែលវិលមកចូលរួមប្រជុំសភាសារជាថ្មីម្តងទៀតនេះ គឺបន្ទាប់ពីរូបលោកផ្ទាល់បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីជាមុនរួចទៅហើយអំពីបញ្ហាមួយចំនួន។
លោក កឹម សុខា ដែលទើបតែចូលមកជំនួសតំណែងប្រធានក្រុមមតិភាគតិចរបស់ទណ្ឌិត សម រង្ស៊ី ដែលកាលនៅកាន់តំណែងតែងតែធ្វើការជេប្រមាថ ចោទប្រកាន់ លាបពណ៌ និងបំផ្លាញឯកភាពជាតិនោះបាននិយាយដោយចំហនៅក្នុងរដ្ឋសភាថា «យើងត្រូវចៀសវាងនូវការជេរប្រមាថ លាបពណ៌ នាំឱ្យមានការឈឺចាប់ នាំឱ្យមានការបែកបាក់សង្គម នេះគឺជាអ្វីដែលខ្ញុំ បានជជែកជាមួយសម្តេចនាយករដ្ឋមន្រ្តី ហើយយើងព្យាយាមធ្វើកិច្ចការនេះឱ្យសម្រេចដល់គោលដៅ ដែលយើងចង់បានទាំងអស់គ្នា»
លោក កឹម សុខា ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងដែលរដ្ឋសភា ដែលបានសម្រេចចិត្តទទួលស្គាល់លោកជាប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភា ជំនួសតំណែងទណ្ឌិត សម រង្ស៊ី។
ជាចុងបញ្ចប់លោក កឹម សុខា បាននិយាយទៅកាន់អង្គប្រជុំរដ្ឋសភា ដែលចូលរួមដោយតំណាងរាស្ត្រមកពីបក្សកាន់អំណាច និងបក្សប្រឆាំងថា «យើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ធ្វើយ៉ាងម៉េចកុំឱ្យមានការរំខានណាមួយដែលធ្វើឱ្យដំណើការរបស់យើង មិនទៅដល់គោលដៅរបស់យើង»
បើទោះជាលោក កឹម សុខា បានបង្ហើបថាគោលដៅរបស់លោកសំដៅលើ ឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍ យ៉ាងណាក្តី ប៉ុន្តែគេនៅមិនទាន់ដឹងថា ដំណាក់កាលពីពេលនេះទៅថ្ងៃអនាគត តើមានអ្វីជាអាថកំបាំងនៅពីកខ្នងនោះឡើយ បន្ទាប់ពីរយៈពេលចុងក្រោយនេះទំនាក់ទំនងរវាងលោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រិ ហ៊ុន សែន ហាក់មានភាពស្អិតរមួតយ៉ាងខ្លាំង៕

លោក កឹម សុខា បង្ហាញវត្តមានជាថ្មីក្នុងរដ្ឋសភាក្នុងទឹកមុខរីករាយ បន្ទាប់ពីបានធ្វើពហិកា និងឃុំខ្លួនក្នុងស្នាក់ការអស់ជាច្រើនខែ

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបាន និងកំពុងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដើម្បី ធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះ គេបានឃើញវត្តមានលោក កឹម សុខា គឺបន្ទាប់ពីរូបលោកធ្វើពហិកា និងឃុំខ្លួនក្នុងស្នាក់ការអស់ជាច្រើនខែ។ ទោះបីជាលោក កឹម សុខា ក្រោយពីបាត់មុខមួយរយៈពីវិមានរដ្ឋសភា នៅពេលនេះលោកមានសភាពស្គមស្គាំង ប៉ុន្តែមានទឹកមុខស្រស់ថ្លាហាក់សប្បាយចិត្ត ចំពោះតំណែងថ្មី៎ ជំនួសមេបក្សរបស់ខ្លួន ទណ្ឌិត សម រង្ស៊ី។
ថ្មីៗនេះ រដ្ឋសភាបានចេញសេចក្តីប្រកាសផ្លាស់ប្តូរ សមាសភាពថ្មីរបស់ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិនៅក្នុងរដ្ឋសភា ដោយទទួលស្គាល់ លោក កឹម សុខា ជាប្រធាន, លោក យឹម សុវណ្ណ ជាអនុប្រធាន និង លោក យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធាន។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានបញ្ជាក់ដែរថា លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តរបស់គណបក្សប្រឆាំង គឺជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។
គួររំលឹកផងដែរថាលោក កឹម សុខា ទើបតែត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស តាមការស្នើសុំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីលោកត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទបដិសេធក្នុងការចូលខ្លួន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១៣០ «ក្រI.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»។
គេបានដឹងថា ក្រោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រភ្លាមនោះ លោក កឹម សុខា ប្រញ៉ាប់ប្រញាល់ដាក់សំណើរចង់បានតួនាទីជាប្រធានប្រធានក្រុមមតិភាគតិច ហើយបំណងនេះក៏បានសម្រេច និងថែមទាំងបានចូលប្រជុំសភា ស្មើមុខស្មើមាត់ជាអ្នកតំណាងរាស្ត្រពេញសិទ្ធិ ខុសពី សម រង្ស៊ី ដែលជាទណ្ឌិត បាត់បង់អស់ទាំងតួនាទីជាប្រធានសភាសំឡេងភាគតិច រូបទាំងបាត់បង់ទាំងស្រុងនូវសិទ្ធ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥ នេះបើយោងតាមសេចក្តីប្រកាសរដ្ឋសភាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥៕


ប្រធានរដ្ឋសភាជាតិ លោក ហេង សំរិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំបន្តសម័យប្រជុំពេញអង្គ លើកទី៧ នីតិកាលទី៥ នៃរដ្ឋសភា

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដែលមាន ៣ជំពូក ១២មាត្រា នៃសម្លេងភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល។ សេចក្តីព្រាងច្បាប់នេះ បានផ្តល់លទ្ធភាពអោយរដ្ឋាភិបាល បន្តអនុវត្តនូវកម្មវិធី គោលនយោបាយរបស់ខ្លួន ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការបន្តពង្រឹង សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងលើកកម្ពស់កម្រិត ជីវភាពប្រជាជនប្រសើរឡើង។
បច្ចុប្បន្ន ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា ក្នុង សន្តិភាព សេរីភាព និងសន្តិសុខពេញលេញ ហើយកំពុងតែរួម សាមគ្គីគ្នាបោះជំហានទៅមុខលើមាគ៌ានៃការអភិវឌ្ឍ បណ្តុះបណ្តាល ជំនាញ ឯកទេស សិក្សាធិការស្រាវជ្រាវ ដើម្បីកសាងធនធានមនុស្សមួយដ៏មានសក្តានុពល ក្នុងបរិបទសមាហរណកម្ម និងទំនើបកម្មបច្ចុប្បន្ន។ ក្នុងរយៈ ពេលជាងមួយទសវត្សចុងក្រោយនេះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជាសម្រេចបានកំណើន សេដ្ឋកិច្ចថេរ ជាមធ្យមក្នុងរង្វង់ ៧% ក្នុង១ឆ្នាំជាប់ៗ និងបានផ្លាស់ប្តូរចំណាត់ថ្នាក់ពី ប្រទេសចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យម កម្រិតមធ្យម នឹងមានមហិច្ចតាប្រែក្លាយចំណាត់ខ្លួនទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូល ខ្ពស់នៅឆ្នាំ២០៥០។
ឆ្នាំ២០១៦នេះ សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់៧,១% អត្រានៃភាពក្រីក្រនឹងត្រូវបាន កាត់បន្ថយនៅក្រោម ១៣% កម្រិតជីវភាពរស់នៅរបស់ប្រជាជន ទូទៅត្រូវបានលើកកម្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ៕






លោក សៅ សុខា អញ្ជើញ​ចូលរួម​បើកវគ្គ​ហ្វឹកហ្វឺន​បំប៉ន ជំនាញ​ដល់កម្លាំង​ត្រៀមចូ​លរួមបំ​​ពេ​ញបេស​កកម្មរក្សា​សន្តិភាព ​UN

(កណ្តាល)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ ដល់កម្លាំងត្រៀមចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ។








កម្ពុ​ជា-កូរ៉េចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​កិច្ចព្រម​ព្រៀង​ ស្តីពី​ការ បង្កើត​ស្ថានីយ​ទូរទស្ស​ន៍​អប់រំ​ថ្មី

(ភ្នំពេញ) នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ មានពិធីចុះហត្ថលេខាលើអនុស្សារណៈកិច្ចព្រមព្រៀង ស្តីពីការបង្កើតស្ថានីយទូរទស្សន៍អប់រំថ្មី នៅកម្ពុជា រវាងទីភ្នាក់ងារ ផ្សព្វផ្សាយអប់រំកូរ៉េ នៃសាធារណរដ្ឋកូរ៉េ ជាមួយស្ថានីយទូរទស្សន៍អប្សរា និងក្រុមហ៊ុនសោម៉ា ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ឆយ សុងជូន ប្រធានគណៈកម្មការគមនាគមន៍កូរ៉េ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សមាសភាចូលរួមមានដូចជា  ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងព័ត៌មាន តំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការទំនាក់ទំនងសាធារណៈកូរ៉េ តំណាងស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ទីភ្នាក់ងារផ្សព្វផ្សាយអប់រំកូរ៉េ និងក្រុមហ៊ុនសោម៉ា ស្ថានីយទូរទស្សន៍អប្សរា។
សូមជម្រាប់ផងដែរថា ការបង្កើតស្ថានីយទូរទស្សន៍អបរំថ្មី គឺក្នុងគោលបំណងចូលរួមចំណែក ក្នុងការពង្រឹង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជានិងប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធ ភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងខ្លឹមសារតាមរយៈការបង្កើតស្ថានីយទូរទស្សន៍ថ្មីនេះ នឹងចូលរូមក្នុងការបង្កើនការងារដល់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាការ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀតគឺ ចូលរួមចំណែកកាត់បន្ថយគំលាតនៃលទ្ធភាពក្នុងការទទួលព័ត៌មាន និងចំណេះដឹងរបស់ ប្រជាពលរដ្ឋដែលមានជីវភាពនៅមានកម្រិតនៅឡើយ។
សូមបញ្ជាក់ផងដែរថា ទីភ្នាក់ងារផ្សព្វផ្សាយអប់រំកូរ៉េ ក៏ជាស្ថានីយទូរទស្សន៍ដ៏ល្បីលំដាប់ថ្នាក់ អន្តរជាតិរបស់សាធារណរដ្ឋកូរ៉េ ដែលត្រូវបានគេស្គាល់ឈ្មោះថា EBS៕









លោកពូទីនអនុម័តលើគោលការណ៍ថ្មីស្តីអំពីសន្តិសុខក្នុងវិស័យព័ត៍មាន

Russian President Vladimir Putin approved the new Doctrine of Information Security of Russia, according to a decree published on the legal information portal Tuesday.
The document was singed on Monday, December 5 and has already come into force.
“In order to ensure information security of Russia, I decree to adopt the attached Doctrine of Information Security of the Russian Federation,” the document reads.
According to the document, one of the Russian strategic aims in ensuring information security is the prevention of armed conflicts which may lead to the use of information technologies.
It also includes the formation of a system of non-conflicting state relations in information space and modernization of information security systems of the Russian armed forces. It explains that some countries building up capacity for information and technological impact to affect Russia’s information security for military purposes.
“In accordance with the military policy of the Russian Federation, the main aims in provision of information security in defense are strategic restraint and prevention of military conflicts which could arise as a result of use of information technologies,” the document said.
The doctrine also writes that special forces of several countries use information and psychological impact to destabilize situation in some world regions. It says that the number of coordinated cyberattacks on Russian facilities on the rise, reconnaissance of other countries in relation to Russia is increasing.
“The scale of special services of individual states using means of information and psychological impact aiming to destabilize intra-political and social situation in different parts of the world … is expanding,” the doctrine reads.
“The state of the information security in the sector of state and public security is characterized by the constant increase in complexity, increase of the scale and growth of coordination of computer attacks against objects of critical information infrastructure, increase in reconnaissance of foreign countries in relation to the Russian Federation,” the document reads. “In accordance with the military policy of the Russian Federation, the main aims in provision of information security in defense are modernizing of the system of provision of Russian Armed Forces’ information security, other troops, military formations and bodies including forces and resources of information confrontation,” the document reads. Russian media is subjected to discrimination abroad, the work of journalists obstructed, the document underlines. “Russian media resources are frequently subjected to blatant discrimination abroad, obstructions are created for journalists in fulfilling their professional activity,” the document reads.
SOURCE : Sputnik News

លោក កឹម សុខា ជំនួសតំណែងទណ្ឌិត សម រង្ស៊ី ក្នុងការពិភាក្សាការងារប្រទេសជាតិជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

បន្ទាប់ពីរដ្ឋសភា ចេញសេចក្តីប្រកាសកាលពីម្សិលមិញ ទទួលស្គាល់លោក កឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ដែលជាតំណែងរបស់ទណ្ឌិត សម រង្ស៊ី នោះ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ មុននេះបន្តិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថាលោក កឹម សុខា គឺជាដៃគូពិភាក្សាការងារសភាជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង ហើយជាដៃគូពិភាក្សារឿងប្រទេសជាតិ ជាមួយនិងលោកនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង។ ការថ្លែងនេះធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរលោក កឹម សុខា បន្តការងារដោយរីករាយផងដែរ បន្ទាប់ពីរូបលោកបានធ្វើពហិកាមិនចូលរួមប្រជុំសភា និងឃុំខ្លួនក្នុងទីស្នាក់ការបក្ស ដោយសារបញ្ហារឿងអាស្រូវ ផ្លូវភេទ។