Wednesday, December 07, 2016

លោក កឹម សុខា ជំនួសតំណែងទណ្ឌិត សម រង្ស៊ី ក្នុងការពិភាក្សាការងារប្រទេសជាតិជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

បន្ទាប់ពីរដ្ឋសភា ចេញសេចក្តីប្រកាសកាលពីម្សិលមិញ ទទួលស្គាល់លោក កឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ដែលជាតំណែងរបស់ទណ្ឌិត សម រង្ស៊ី នោះ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ មុននេះបន្តិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថាលោក កឹម សុខា គឺជាដៃគូពិភាក្សាការងារសភាជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង ហើយជាដៃគូពិភាក្សារឿងប្រទេសជាតិ ជាមួយនិងលោកនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង។ ការថ្លែងនេះធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរលោក កឹម សុខា បន្តការងារដោយរីករាយផងដែរ បន្ទាប់ពីរូបលោកបានធ្វើពហិកាមិនចូលរួមប្រជុំសភា និងឃុំខ្លួនក្នុងទីស្នាក់ការបក្ស ដោយសារបញ្ហារឿងអាស្រូវ ផ្លូវភេទ។





No comments:

Post a Comment