Thursday, November 14, 2019

Video៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌

ភ្ញៀវជាតិ-អន្តរជាតិ ប្រមាណ ២៧ម៉ឺននាក់ចូលរួម និងទស្សនាកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប ស្តីពីដំណើរការ និងលទ្ធផលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ឆ្នាំ២០១៩ ។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឲ្យពន្លឿននីតិវិធីដោះលែងសកម្មជនអតីតប្រឆាំងឲ្យនៅក្រៅឃុំតាមការស្នើសុំរបស់សាមីខ្លួន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំ ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រៀបចំនីតិវិធីដោះលែ​ងសកម្មជនអតីតប្រឆាំង ដែលត្រូវបានចាប់ខ្លួនក្នុងផែនការរដ្ឋប្រហារឲ្យនៅក្រៅឃុំ តាមការស្នើសុំរបស់សាមីខ្លួន។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីស​ម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្នកដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅ​ក្នុងផែនការរដ្ឋប្រហារទាំងនោះ គ្រាន់តែបានជឿតាមការញុះញង់ឱ្យចូលរួមផែនការរដ្ឋប្រ​ហារបម្រើមហិច្ឆិកតាអំណាចរបស់ទណ្ឌិត សម រង្ស៊ី តែប៉ុណ្ណោះហើយពួកគេមិនបានដឹងថា ខ្លួនត្រូវបានគេរុញឱ្យស្លាប់និងជាប់គុកនោះឡើយ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យសាមីខ្លួនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនធ្វើការស្នើសុំជាមុនទៅតាមនីតិវិធីច្បាប់។
ម៉្យាងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នកដែលចាញ់បោកគេចូលរួមក្នុងផែនការរដ្ឋប្រហាររត់ទៅប្រទេសថៃ និងប្រទេសដទៃទៀត ចូលមករួមរស់ជាមួយក្រុមគ្រួសារនៅក្នុងប្រទេសវិញដោយគ្មានទោសឡើយ រួមទាំងអ្នកដែលកំពុងរស់នៅក្នុងប្រទេសផងដែរ៕








Video៖ វិភាគនយោបាយ៖ តើ សម រង្ស៊ី នៅតែជាប្រធានស្តីទីខ្មោចគណបក្សសង្រ្គោះជាតិដែរឬទេ ?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសជាថ្មីថា នឹងមិនចុះហត្ថលេខាទួលថ្វាយព្រះមហាក្សត្រ សុំលើកលែងទោសឲ្យមនុស្សដដែលនោះទេ

ថ្លែងដោយមិនបានបញ្ចេញឈ្មោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីថា នឹងមិនប្រើដៃស្ដាំរបស់លោកចុះហត្ថលេខាទួលថ្វាយព្រះមហាក្សត្រ ស្នើសុំលើកលែងទោស ឲ្យមនុស្សដដែលនោះឡើយ។ បុគ្គលដែលលោក បានលើកឡើងនោះ ប្រហែលជាសំដៅទៅលើទណ្ឌិតសម រង្ស៊ី ដែលជាមេខ្លោងផែនការដ្ឋប្រហារ ៩វិច្ឆិកា ហើយក៏ធ្លាប់ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រច្រើនដងមកហើយដែរ។
លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានជំនឿលើរាជរដ្ឋាភិបាលក្នុងការថែរក្សាការពារសុខសន្តិភាពសម្រាប់ពួកគេ ប្រឆាំងនឹងឧបាយកលរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងផ្លាស់ប្តូររបបរាជានិយម៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ផែនការរដ្ឋប្រហារប្រកបដោយមហិច្ឆិតា ៩វិច្ឆិកា ត្រូវបរាជ័យហើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរអរព្រះគុណ និងអរគុណដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងប្រទេសដែលបានចូលរួមក្នុងការទប់ស្កាត់ផែនការដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្លាស់ប្តូររបបរាជានិយម តាមរយៈការចូលរួមក្នុងពិធីហូបអំបុកទូទាំងប្រទេសនៅថ្ងៃ៩ វិច្ឆិកា ក្រោមពាក្យស្លោក «អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ»។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា លោកមិននឹកស្មានថា ក្រុមអគតិទាំងនោះអាចអំពាវនាវទៅរួចឱ្យកងទ័ពងើបបះបោរផ្តួលរំលំដូចនេះ ទោះក្នុងតម្លៃណាក៏ដោយរាជរដ្ឋាភិបាលត្រូវតែចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅកម្ពុជាមានថ្មភ្នំច្រើន តែថ្មដែលអាចយកទៅធ្វើជាស៊ីម៉ងត៍ មានតែក្នុង៣ខេត្ត តែប៉ុណ្ណោះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាយើងមានថ្មភ្នំច្រើនមែន ប៉ុន្តែថ្មភ្នំដែលអាចយកទៅធ្វើ ជាស៊ីម៉ងត៍ មានតែក្នុង៣ខេត្ត តែប៉ុណ្ណោះ គឺខេត្តកំពត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រោយសង្កេតឃើញផ្លូវមួយចំនួន ចាក់កៅស៊ូមិនមានគុណភាព ជាប់បានយូរនោះ លោក បានលើកឡើងថា នាថ្ងៃខាងមុខការស្ថាបនា ផ្លូវនឹងត្រូវប្រើប្រាស់ ស៊ីម៉ងត៍ ចាក់បេតុងជំនួសកៅស៊ូវិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់បញ្ហាការកសាងហេដ្ឋារចនាសម្ព័ន្ធខ្លាំងណាស់ ហើយចក្ខុវិស័យនេះក៏បានដាក់ទៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព៕







ក្រសួងយុត្តិធម៌ ស្នើព្រះរាជអាជ្ញារាជធានី-ខេត្ត ពិនិត្យសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នចំពោះអ្នកដែលត្រូវចាប់ខ្លួនក្រោយចាញ់បោកទណ្ឌិត សម រង្ស៉ី

ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្ដីថ្លែងការណ៍ស្នើព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត ដែលពាក់ព័ន្ធទាំងអស់ ពិនិត្យរៀបចំសេចក្ដីសន្និដ្ឋាន ស្នើសុំទៅតុលាការដើម្បីពិនិត្យពិចារណាលើការបញ្ឈប់ការចាប់ខ្លួន និងបន្ធូរបន្ថយការប្រើប្រាស់វិធានការ នៃការឃុំខ្លួនជាបណ្ដោះអាសនុ្ន ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាញ់បោកទណ្ឌិត សម រង្ស៉ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។

ក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា ចំពោះសំណុំរឿងរួមគំនិតក្បត់ ពាក់ព័ន្ធផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកល នៃការវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ស្នើសុំព្រះរាជអាជ្ញារាជធានី-ខេត្ត សហការជាមួយស្ថាប័នតុលាការ ដើម្បីជំរុញដំណើរការនីតិវិធីឲ្យបានឆាប់រហ័ស។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា សហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឱ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។ ជាមួយគ្នានេះដែរ លោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃនោះ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរនោះទេ។

ក្រោយការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្លាមៗនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សកម្មជន ២នាក់របស់អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាម៉ីខ្លួន។ ជនត្រូវចោទទាំង ២នាក់ រួមមាន ស្ដ្រីឈ្មោះ ប៉ែន មុំ ដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធគាររយៈពេលជាង ១ខែ និងលោក នុត ពេជ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារជាង ៣ខែ ពាក់ព័ន្ធការចូលរួមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ដោយសារតែពួកគេលង់ខ្លួនបាញ់បោក ត្រូវបានតុលាការខេត្ដកំពត សម្រេចដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។
យោងតាមពាក្យសុំនៅក្រៅឃុំរបស់ជនត្រូវចោទទាំង ២នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពួកគេបានសន្យា នឹងមិនចូលរួមសកម្មភាពនានានាំឲ្យមានអំពើហិង្សា ដែលបង្កឡើងដោយទណ្ឌិត សម រង្ស៉ី ឬអតីតគណបក្សសង្គ្រោះជាតិនោះឡើយ ហើយសន្យាចូលមកតុលាការគ្រប់ពេលវេលានៅពេលដែលកោះហៅ៕


Video៖ សារនយោបាយសំខាន់ៗរបស់លោក ហ៊ុន សែន ពាក់ព័ន្ធនឹងមេចលនាឧទ្ទាម និងការបើកផ្លូវឱ្យសកម្មជនដែលចាញ់បោកគេវិលចូលស្រុកវិញ