Monday, July 22, 2013

យុវជន រាប់ម៉ឺននាក់ ខេត្តតាកែវ ប្រកាសគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទីV



 


នៅក្រុងដូនកែវ នៃខេត្តតាកែវ វេលាម៉ោង៩ព្រឹក នាថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៣ មាន​យុវជន យុវនារី ប្រមាណជាង២ម៉ឺននាក់ មកពីបណ្តាស្រុក ក្រុង ទាំង១០ នៃខេត្តតាកែវ ដោយមាន​ពាក់អាវ ពាក់មួក និងបិទលើថ្ពាល់នូវរូបសញ្ញាគណបក្សប្រជាជន​កម្ពុជា និង​លេខ៤ផង បានមកជួបជុំគ្នា​នៅរង្វង់​មូលវិមាន​ឯករាជ្យ  និងនៅទីលានមុខផ្សារដូនកែវ ដើម្បីសម្តែង​ការគាំទ្រចំពោះគណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទីV ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ​។ ដោយមានក្រុមតន្រ្តីប្រគុំកំដរ ពាក្យស្លោក បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា និង​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ​លេខ៤ ព្រមទាំងពាក្យឈ្នះ! ឈ្នះ! ឈ្នះ!  ឈ្នះ! ត្រូវបាន ស្រែកបន្ទរ​យ៉ាងកងរំពងក្នុងពិធីជួបជុំនោះ ។

លោក សុខ ពុទ្ធិវុឌ្ឍ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ដែលជាអ្នករៀបចំឲ្យ​មានការ​ជួបជុំ បានថ្លែងអំណរគុណចំពោះយុវជន យុវនារី ដែលភាគច្រើនជាសិស្ស និស្សិត ដែល​បាន​មកជួបជុំគ្នា ដើម្បីបង្ហាញសមានចិត្តគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោត​ជ្រើស​រើសសមាជិកសភាអាណត្តិទីV ដើម្បីបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយក -រដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងការរីកចម្រើន ។
  
លោក សុខ សូកាន ដែលជា​បេក្ខជន​តំណាងរាស្រ្ត​គណបក្សប្រជាជនកម្ពុជាវ័យក្មេងក្នុងនាម ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណបក្ស ប្រជាជន កម្ពុជា ដែលជាប្រធាន​ក្រុមការងារ​គណ-បក្ស​ប្រជាជនកម្ពុជា ខេត្តតាកែវ និងជាបេក្ខជនតំណាង រាស្រ្ត ខេត្តតាកែវផងដែរ បានប្រកាសថា គណ-បក្សប្រជាជកកម្ពុជា ដែលជាគណបក្សដែល យកចិត្តទុកដាក់ ចំពោះ សុខុមាលភាព អប់រំយុវជនឲ្យមាន​តែការសាមគ្គីភាព ដើម្បីការអភិវឌ្ឍន៍ ផ្ទុយពីគណបក្សផ្សេង អប់រំញុះញង់ បញ្ឆេះកំហឹង បំបែក​បំបាក់​សាមគ្គីយុវជន ដែលអាចជាប្រការនាំឲ្យប្រទេសជាតិធ្លាក់ចូល​ក្នុង​គ្រោះថ្នាក់ដូចអតីតកាលកន្លងមក ដែល​​ប្រទេសជាតិបានជួបប្រទះ ។

 ជាមួយនឹងការថ្លែង​អំណរគុណចំពោះយុវជន យុវនារី ខេត្តតាកែវ​ទាំងមូល ដែលបានមក គាំទ្ររូបលោក ក្នុងនាមជាបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក សុខ សូកាន បាន ប្រកាសបេ្តជ្ញាចិត្តថា ក្នុងនាមយុវជនមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលជាប់​ឆ្នោត ជាតំណាង រាស្រ្ត លោកនឹងខិតខំបម្រើ​ប្រជាពលរដ្ឋ ពិសេសយុវជន តាមរយៈជម្រុញ​ការ​កែទម្រង់​ប្រទេសជាតិ ស៊ីជម្រៅ ឲ្យមានអភិបាលកិច្ចកាន់តែល្អ និងកំណើនសេដ្ឋកិច្ចដោយការទាក់ទាញ​វិនិយោគ​ទុន​បរទេស មកជួយអភិវឌ្ឍប្រទេស ដើម្បីយុវជនមានការសិក្សា និងមានការងារធ្វើ​កាន់តែ​ច្រើន ។

 សូម​បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តតាកែវ កើ ន​ អសនៈ​ជារៀង​រាល់អាណត្តិ គឺពី៣អសនៈ នៅអាណត្តិទីI មក៦អនសៈក្នុងអាណត្តិទីIV កន្លងមកនេះ ។ ប្រជា-ពលរដ្ឋ និងយុវជន បានប្រកាសថា នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបាន ៧អសនៈ ក្នុង​ចំណោម ៨អសនៈ ក្នុងមណ្ឌលខេត្តតាកែវ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទីV ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។

 ព្រឹត្តិការណ៍នៃការជួបជុំ ដែលពោរពេញទៅដោយការពុះកញ្ជ្រោលសប្បាយរីករាយ ក្នុងភាព​ថ្លៃថ្នូរ និងសាមគ្គីភាព បានបញ្ចប់នៅវេលាម៉ោង ១២ថ្ងៃត្រង់ បន្ទាប់ពីក្រុមយុវជនទាំង១០​ស្រុក ក្រុង បែកគ្នាដង្ហែក្បួនឃោសនាវិលត្រឡប់ទៅកាន់មូលដ្នានរៀងៗខ្លួន ។

សូមបញ្ជាក់ថា ការជួបជុំយុវជន ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ មិនមែន​ជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរ នៅក្នុងយុទ្ធនាការនៃការបោះឆ្នោតជ្រើសតាំង​សមាជិកសភាអាណត្តិV រយៈពេល១ខែ ដែលចាប់ផ្តើមឡើងចាប់ពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ​២០១៣ កន្លង​មកនោះឡើយ ។ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៣ ក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជាចុះជួយខេត្ត​តាកែវ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានប្រារព្ធ​ពិធី​ប្រកាសបើកយុទ្ធនាការនៅក្រុងដូនកែវ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន សមាជិក​​អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាប្រធាន​ក្រុម​ការងារ​គណ-បក្ស​ប្រជាជនកម្ពុជា ខេត្តតាកែវ និងជាបេក្ខជនតំណាងរាស្រ្តខេត្តតាកែវ ។






























 លោក សុខ សូកាន បេក្ខជន​តំ​ណាង​រាស្ត្រ​ និង​លោក សុខ ពុទ្ធិវុឌ្ឍ 

លើក​ដៃស្វាគមន៍​សមាជិក​គាំទ្ររាប់​ម៉ឺន​នាក់​ ​(ព្រឹក​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០១៣)


យុវជន​ខេត្តតាកែវ ចេញ​មុខ​ប្រកាស​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​រដ្ឋសភា​អាណត្តិទីV


នៅក្រុងដូនកែវ នៃខេត្តតាកែវ វេលាម៉ោង៩ព្រឹក នាថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៣ មាន​យុវជន យុវនារី ប្រមាណជាង២ម៉ឺននាក់ មកពីបណ្តាស្រុក ក្រុង ទាំង១០ នៃខេត្តតាកែវ ដោយមាន​ពាក់អាវ ពាក់មួក និងបិទលើថ្ពាល់នូវរូបសញ្ញាគណបក្សប្រជាជន​កម្ពុជា និង​លេខ៤ផង បានមកជួបជុំគ្នា​នៅរង្វង់​មូលវិមាន​ឯករាជ្យ  និងនៅទីលានមុខផ្សារដូនកែវ ដើម្បីសម្តែង​ការគាំទ្រចំពោះគណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទីV ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ​។ ដោយមានក្រុមតន្រ្តីប្រគុំកំដរ ពាក្យស្លោក បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា និង​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ​លេខ៤ ព្រមទាំងពាក្យឈ្នះ! ឈ្នះ! ឈ្នះ!​  ឈ្នះ! ត្រូវបានស្រែកបន្ទរ​យ៉ាងកងរំពងក្នុងពិធីជួបជុំនោះ ។


លោក សុខ ពុទ្ធិវុឌ្ឍ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ដែលជាអ្នករៀបចំឲ្យ​មានការ​ជួបជុំ បានថ្លែងអំណរគុណចំពោះយុវជន យុវនារី ដែលភាគច្រើនជាសិស្ស និស្សិត ដែល​បាន​មកជួបជុំគ្នា ដើម្បីបង្ហាញសមានចិត្តគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើសសមាជិកសភាអាណត្តិទីV ដើម្បីបាន​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ធ្វើជានាយក-រដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងការរីកចម្រើន ។  លោក សុខ សូកាន ដែលជា​បេក្ខជន​តំណាងរាស្រ្ត​គណ​បក្ស​ប្រជាជន​កម្ពុជា​វ័យក្មេងក្​នុង​នាម​ឯកឧត្តមប​ណ្ឌិត​សភាចារ្យ សុខ អាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាប្រធាន​ក្រុមការងារ​គណ-បក្ស​ប្រជាជនកម្ពុជា ខេត្តតាកែវ និង​ជាបេក្ខជន​តំណាងរាស្រ្តខេត្តតាកែវផងដែរ បានប្រកាសថា គណ-បក្សប្រជាជកកម្ពុជា ដែលជាគណបក្សដែលយកចិត្តទុកដាក់ចំពោះ សុខុមាលភាព អប់រំយុវជនឲ្យមាន​តែការសាមគ្គីភាព ដើម្បីការអភិវឌ្ឍន៍ ផ្ទុយពីគណបក្សផ្សេង អប់រំញុះញង់ បញ្ឆេះកំហឹង បំបែក​បំបាក់​សាមគ្គីយុវជន ដែលអាចជាប្រការនាំឲ្យប្រទេសជាតិធ្លាក់ចូល​ក្នុង​គ្រោះថ្នាក់ដូចអតីតកាលកន្លងមក ដែល​​ប្រទេសជាតិបានជួបប្រទះ ។ ជាមួយនឹងការថ្លែង​អំណរគុណចំពោះយុវជន យុវនារី ខេត្តតាកែវ​ទាំងមូល ដែលបានមកគាំទ្ររូបលោក ក្នុងនាមជាបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក សុខ សូកាន បានប្រកាសបេ្តជ្ញាចិត្តថា ក្នុងនាមយុវជនមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលជាប់​ឆ្នោតជាតំណាងរាស្រ្ត លោកនឹងខិតខំបម្រើ​ប្រជាពលរដ្ឋ ពិសេសយុវជន តាមរយៈជម្រុញ​ការ​កែទម្រង់​ប្រទេសជាតិ ស៊ីជម្រៅ ឲ្យមានអភិបាលកិច្ចកាន់តែល្អ និងកំណើនសេដ្ឋកិច្ចដោយការទាក់ទាញ​វិនិយោគ​ទុន​បរទេស មកជួយអភិវឌ្ឍប្រទេស ដើម្បីយុវជនមានការសិក្សា និងមានការងារធ្វើ​កាន់តែ​ច្រើន ។ សូម​បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តតាកែវកើន​អសនៈ​ជារៀង​រាល់អាណត្តិ គឺពី៣អសនៈ នៅអាណត្តិទីI មក៦អនសៈក្នុងអាណត្តិទីIV កន្លងមកនេះ ។ ប្រជា-ពលរដ្ឋ និងយុវជន បានប្រកាសថា នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបាន ៧អសនៈ ក្នុង​ចំណោម ៨អសនៈ ក្នុងមណ្ឌលខេត្តតាកែវ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទីV ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។



 ព្រឹត្តិការណ៍នៃការជួបជុំ ដែលពោរពេញទៅដោយការពុះកញ្ជ្រោលសប្បាយរីករាយ ក្នុងភាព​ថ្លៃថ្នូរ និងសាមគ្គីភាព បានបញ្ចប់នៅវេលាម៉ោង ១២ថ្ងៃត្រង់ បន្ទាប់ពីក្រុមយុវជនទាំង១០​ស្រុក ក្រុង បែកគ្នាដង្ហែក្បួនឃោសនាវិលត្រឡប់ទៅកាន់មូលដ្នានរៀងៗខ្លួន ។
សូម​បញ្ជាក់ថា ការជួបជុំយុវជន ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ មិនមែន​ជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរ នៅក្នុងយុទ្ធនាការនៃការបោះឆ្នោតជ្រើសតាំង​សមាជិកសភាអាណត្តិV រយៈពេល១ខែ ដែលចាប់ផ្តើមឡើងចាប់ពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ​២០១៣ កន្លង​មកនោះឡើយ ។ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៣ ក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជាចុះជួយខេត្ត​តាកែវ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានប្រារព្ធ​ពិធី​ប្រកាសបើកយុទ្ធនាការនៅក្រុងដូនកែវ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន សមាជិក​​អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាប្រធាន​ក្រុម​ការងារ​គណ-បក្ស​ប្រជាជនកម្ពុជា ខេត្តតាកែវ និងជាបេក្ខជនតំណាងរាស្រ្តខេត្តតាកែវ ។