Tuesday, March 19, 2019

ប្រជាពលរដ្ឋនាំគ្នាសាទរសប្បាយរីករាយចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្ដល់កាដូស្ពាន និងផ្លូវឆ្លងកាត់ទន្លេ

កំពង់ឆ្នាំង៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ពិតជាឱឡារិកអធិកអធ័មលើសឆ្នាំមុនៗទៀត ក្នុងនោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១លាននាក់ បានចូលរួមទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យប្រកបដោយក្តីសប្បាយរីករាយបំផុត។
តាមការវាយតម្លៃបឋមរបស់គណៈកម្មការរៀបចំពិធីបុណ្យទន្លេ និងផ្នែកនគរបាលគ្រប់គ្រងសន្តិសុខ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេនេះដែរ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តសរុបប្រមាណជាង ១លាននាក់ ដោយក្នុងនោះ នៅថ្ងៃទី១៥ មានអ្នកចូលរួមលេងកម្សាន្តប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី១៦ មានប្រមាណជាង ៥០ម៉ឺននាក់ ថ្ងៃទី១៧ មានប្រមាណពី ៣០-៣៥ម៉ឺននាក់ ហើយបើគិតទាំងថ្ងៃទី១៣ និងទី១៤ មុនថ្ងៃបុណ្យផងនោះ គឺមានអ្នកមកទស្សនាកម្សាន្តសរុបប្រមាណ ៦ម៉ឺននាក់ទៀត។
ទាំងអ្នកដើរកម្សាន្ត ទាំងអាជីវករតាំងពិព័រណ៍លក់ដូរ និងអ្នកផ្តល់ សេវាកម្មស្នាក់នៅ ហូបចុក ដឹកជញ្ជូនជាដើមនោះ គឺមានភាព រីករាយណាស់។ ប្រជាពលរដ្ឋ និងអ្នកលក់ដូរចល័តខ្លះ ដែលមកពីស្រុក និងខេត្តឆ្ងាយបានសម្រាកនៅតាមវត្តអារាម ព្រះចៅអធិការមានការ យកចិត្តទុកដាក់ជួយសម្រួលគ្រប់យ៉ាង ខ្លះក៏សម្រាកនៅផ្ទះសាច់ ញាតិបងប្អូន។
មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់គ្នា បានរំលេចនូវទឹកមុខញញឹម ញញែមរីករាយ និងភរិយាពិសេសការផ្ដល់កាដូមហាពិសេស គឺស្ពានដ៏វែងឆ្លងកាត់ទន្លេ និងផ្លូវតភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលនេះជាប្រវត្តិសាស្ត្រដំបូងសម្រាប់ប្រជាពលរដ្ឋទាំងពីរខេត្ត។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមូរ មីមកទស្សនាការ សកម្មភាពកីឡានាពេលថ្ងៃ និងទស្សនាការតាំងពិព័រណ៍ការសម្ដែង សិល្បៈចម្រៀង របាំ ល្ខោនយីកេ និងផ្ទាំងទស្សនីយភាពនពេលរាត្រី យ៉ាងអធិកអធម។
រីឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៀតសោត ក៏គ្មានបញ្ហាអ្វីធំដុំគួរឱ្យព្រួយបារម្ភឡើយ ខណៈកងកម្លាំង សមត្ថកិច្ចក៏ខិតខំពង្រឹងការការពារ និងសម្រួលមធ្យោបាយនានា ជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ផងដែរ៕






ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ចុះពិនិត្យការដ្ឋានស្តារ អាងទឹកឈ្វាំង និងសាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៩ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យការ ដ្ឋានស្តារអាងទឹកឈ្វាំង និងសាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់ ដែលមានទីតាំងស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដោយពិនិត្យឃើញអាងទឹកឈ្វាំង ប្រើប្រាស់មិនគ្រប់គ្រាន់ ជួបនូវការ ខ្វះទឹកសម្រាប់ស្រោចស្រពបន្ថែមនៅដើមរដូវ ចុងរដូវ កសិផលទទួល បានមិនឆ្លើយតបតាមតម្រូវការតំរូវឱ្យមានការ ស្តារអាងទឹកឈ្វាំងបន្ថែម ដើម្បីធ្វើការពង្រីកវិសាលភាពអាងទឹកឈ្វាំងសម្រាប់ប្រើប្រាស់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ផ្នែកខាងក្រោមនៅរដូវប្រាំង និងប្រើប្រាស់ប្រចាំថ្ងៃ។ ការងារកំពុងអនុវត្តគម្រោងគឺរួមមាន៖ ការស្តារបន្តអាងទឹកឈ្វាំង ប្រវែង២៥០ម៉ែត្រ x ១៨ម៉ែត្រ x ៣,៥០ម៉ែត្រ និងការសាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់ (ទ្វារ៨) ចំនួន ០១ កន្លែង។
សូមបញ្ជាក់ថា ទំនប់អាងទឹកឈ្វាំងទាំងមូល ពេលស្តាររួចបូកបន្ថែម និងអាងទឹកដែលមានក្រសួងធនធានទឹក និងឧតុនិយម បានស្តារឆ្នាំ កន្លងមកសរុបទំនប់អាងទឹកមានប្រវែង ៩២០ម៉ែត្រ x ៥២៨ម៉ែត្រ មានលទ្ធភាពអាចស្តុកទឹក បានប្រមាណ ១.២០០.០០០ម៉ែត្រគូប៕



លោកស្រី ម៉ែន សំអន ផ្ញើសារលិខិតអបអរសាទរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ គ្រើក (Krirk)

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លោកស្រីឧបនាយកដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានផ្ញើសារលិខិត សម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកទំនាក់ទំនងនយោបាយ» ពីសាកលវិទ្យាល័យ គ្រើក (Krirk) នៃព្រះរាជាណាចក្រថៃ ដែលពិធីទទួលនេះបានប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សូមអានសារលិខិតជូនពរខាងក្រោម៖


អភិបាលខេត្តស្វាយរៀងជម្រុញឱ្យមន្ទីរជំនាញធ្វើផ្លូវវាង​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមុនថ្ងៃសង្ក្រាន្តឆ្នាំថ្មី

ស្វាយរៀង៖​ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លោក​ ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកប្រធាន អនុប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាស្ពានតាហោ ស្ថិតនៅសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលការសាងសង់មកដល់ពេលសម្រេចបាន៨០%។
បើទោះជាស្ពាននេះមិនទាន់ហើយ១០០% តាមការគ្រោងទុកមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលដល់ក៏ពិតមែន លោកអភិបាលខេត្ត បានជម្រុញអោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តធ្វើផ្លូវវាងនៅខាងក្រោមស្ពាន និងអគ្គីសនីស្វាយរៀងរៀបចំប្រព័ន្ធភ្លើងបំភ្លឺផ្លូវនូវចំណុចនេះឲ្យបានល្អ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមកនាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង) និងចូលមកដល់នាថ្ងៃទី១៤-១៥ និង១៦ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
បើតាមការអៈអាងរបស់ក្រុមហ៊ុនទទួលការសាងសង់បានប្រាប់អោយដឹងថា ស្ពាននេះគ្រោងស្ថាបនារួចរាល់១០០%នាចុងខែឧសភា ខាងមុខ។
បន្ទាប់ពីអញ្ជើញចុះពិនិត្យការស្ថាបនាស្ពានតាហោ​លោក​អភិបាលខេត្តបានបន្តចុះពិនិត្យមើលការស្ថាបនាច្រាំងទន្លេវ៉ៃគោរដែលកំពុងរៀបចំជាសួនច្បារ កន្លែងហាត់ប្រាណ និងជាកន្លែងលំហែកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋផងដែរ​នាថ្ងៃអនាគត៕


 


ប្រធានស្តីទីព្រឹទ្ធសភា ផ្ញើសារអបអរសាទរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ គ្រើក (Krirk)

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃព្រឹទ្ធសភា បានផ្ញើសារលិខិតសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ដោយស្មោះអស់ ពីដួងចិត្ត ជូនចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទទួល បានសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកទំនាក់ទំនងនយោបាយ» ពីសាកលវិទ្យាល័យ គ្រើក (Krirk) នៃព្រះរាជាណាចក្រថៃ ដែលពិធីទទួលនេះបានប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សូមអានសារលិខិតជូនពរខាងក្រោម៖


លោក អ៊ិត សំហេង ផ្ញើសារអបអរសាទរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ គ្រើក (Krirk)

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ បានផ្ញើសារលិខិតសម្តែងនូវ ការអបអរសាទរយ៉ាងក្លៀវក្លា ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្រ បណ្ឌិតកិត្តិយស «ផ្នែកទំនាក់ទំនងនយោបាយ» ពីសាកលវិទ្យាល័យ គ្រើក (Krirk) នៃព្រះរាជាណាចក្រថៃ ដែលពិធីទទួលនេះបានប្រារព្ធ ធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សូមអានសារលិខិតជូនពរខាងក្រោម៖



លោក សាយ ឈុំ ផ្ញើសារអបអរសាទរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ គ្រើក (Krirk)

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់នៃព្រឹទ្ធសភា បានផ្ញើសារលិខិតសម្តែងនូវការអបអរសាទរ យ៉ាងក្លៀវក្លា ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកទំនាក់ទំនងនយោបាយ» ពីសាកលវិទ្យាល័យ គ្រើក (Krirk) នៃព្រះរាជាណាចក្រថៃ ដែលពិធីទទួលនេះបានប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សូមអានសារលិខិតជូនពរខាងក្រោម៖



ប្រធានសាលាឧទ្ធរណ៍ ផ្ញើសារអបអរសាទរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ គ្រើក (Krirk) ប្រទេសថៃ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លោក យូ ប៊ុនឡេង ប្រធានសាលា ឧទ្ធរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ បានផ្ញើសារលិខិតសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកទំនាក់ទំនងនយោបាយ» ពីសាកលវិទ្យាល័យ គ្រើក (Krirk) នៃព្រះរាជាណាចក្រថៃ ដែលពិធីទទួលនេះបានប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សូមអានសារលិខិតជូនពរខាងក្រោម៖


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទស្តីពី «បច្ចុប្បន្នភាពនៃផែនការថាមពលអគ្គិសនី» នៅថ្ងៃទី២២ ខែមីនា

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលទើបបង្កើតឡើងថ្មី នឹងរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី «បច្ចុប្បន្នភាព នៃផែនការថាមពលសាធារណៈ (អគ្គិសនី)» នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្តីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងទៀតថា វាគ្មិនកិត្តិយសនៅក្នុង សន្និសីទសារព័ត៌មាននេះ គឺលោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖

គ.ជ.ប ជូនដំណឹងដល់គណៈកម្មការរាជធានី-ខេត្ត បិទផ្សាយបញ្ជីគណបក្ស នយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងពីការ បិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ នៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះបើយោងតាមលិខតរបស់ គ.ជ.ប ដែលផ្ញើរទៅ ប្រធានគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត ដែលទទួល បាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីជូនដំណឹងនេះ គ.ជ.ប បានប្រាប់ឲ្យ គណៈកម្មការ រាជធានីខេត្ត ត្រូវចាត់ចែងបិទផ្សាយក្នុង​រយៈពេលយ៉ាងតិច ៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត នូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ គឺត្រូវរៀបចំបិទផ្សាយ បន្ទាប់ពីបានចាប់ឆ្នោត កំណត់លេខរៀងនៅលើសន្លឹកឆ្នោតរួចហើយ ដោយមិនត្រូវឲ្យហួសថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ឡើយ ៕
ខាងក្រោមនេះ ជាលិខិតរបស់ គ.ជ.ប៖

លោក ស ខេង អញ្ជើញប្រកាសប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក ស ខេង អនុប្រធានគណៈបក្សប្រជាជនកម្ពុជា បានឃើញជាអធិបតីអបអរសាទរពិធីប្រកាសប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
តាមសេចក្តីប្រកាស លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រកាសជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ ជំនួសលោក ប៉ុល សារឿន ត្រូវបានផ្ទេភារកិច្ចជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ។
ក្នុងពិធីនោះ លោក ជាម ហ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងអំណរគុណ លោក ប៉ុល សារឿន ដែលបានធ្វើពលិកម្មធំធេងក្នុងរយៈពេលជាង ១០ឆ្នាំ បំពេញភារកិច្ចដឹកនាំពង្រឹងគណបក្សលើគ្រប់វិស័យនាំមកនូវភាពជោគជ័យជាបន្តបន្ទាប់។
ជាក់ស្តែងលទ្ធផលបោះឆ្នោតគ្រប់អាណត្តិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រុម ប្រឹក្សាឃុំ សង្កាត់ សមាជិក ព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងដឹកនាំធ្វើឱ្យខេត្តមានការរីកចម្រើនលើគ្រប់វិស័យស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍខេត្ត ផ្អែកលើបាវចនាពីរគឺ ” កែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅ ” និងតាមអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ថា នេះជាភារកិច្ចថ្មីមួយ ខណៈពេលដែលខេត្តព្រះសីហនុកំពុងតែមានការអភិវឌ្ឍយ៉ាងគំហុករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងការ អភិវឌ្ឍន៍ក៏មានសម្ពាធប្រឈមអំពីបញ្ហាបរិស្ថាន កាកសំណល់ រឹងរាវ ដែលយើងត្រូវរួមគ្នាដោះស្រាយ ជាពិសេសអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្តេជ្ញានឹងខំតខំជម្រុញកែលម្អឆ្នេរសមុទ្រមានលក្ខណទំនើបកម្ម ដែលជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្ត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបង្កើនប្រសិទ្ធិភាពការងារថែរក្សា អភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យមាននិរន្តរភាពជាឆ្នេរស្អាត ។
ជាមួយគ្នានោះដែរ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការផ្លាស់ប្ដូររបៀបធ្វើការងារ គឺដើម្បីបង្កើនប្រសិទ្ធភាពរបស់ខេត្តព្រះសីហនុ ដោយសារខេត្តនេះជាប៉ូលមួយក្នុងចំណោមប៉ូលទាំងបីនៃកំណើនសេដ្ឋកិច្ចជាតិ មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុក ។
ខេត្តសៀមរាប ជាប៉ូលទេសចរណ៍ធម្មជាតិ ដែលមានភ្ញៀវទេសចរមានការកើនឡើងច្រើន និងហេដ្ឋារចនាសម្ព័ន្ធក៏មានការកើនឡើងផងដែរ ក៏ប៉ុន្តែតំបន់សៀមរាបមិនអនុញ្ញាតឲ្យសោះនូវសំណង់អគារខ្ពស់នោះបានទេ ដោយសារវាអាចប៉ះពាល់ទៅនឹងប្រាសាទបុរាណ ។
ដោយឡែកនៅខេត្តព្រះសីហនុ ជាតំបន់ឆ្នេរសមុទ្រដែលមានកំពង់ផែទឹកជ្រៅក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយនេះមានការវិនិយោគយ៉ាងគំហុក ក្លាយជាតំបន់អភិវឌ្ឍន៍ ប្រសិនបើយើងមិនបានគ្រប់គ្រងឱ្យបានល្អទេ បញ្ហាប្រឈមវានឹងកើតឡើង ដូច្នេះយើងត្រូវដោះស្រាយផលប៉ះពាល់គ្រប់គ្រងបរិស្ថានតំបន់ឆ្នេរឱ្យមានសោភណភាពបៃតង ក្នុងការទាក់ទាញអ្នកវិនិយោគភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕





អភិបាលរងថ្មីខេត្តព្រះសីហនុ ប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព

ព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះសីហនុ ០២រូប ។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៣៣៤ អនក្រ.តត ស្តីពីការផ្ទេរភារ កិច្ច និងតែងតាំងមន្ត្រីរាជការ សម្រេចផ្ទេរភារកិច្ចលោក លៀម សុជា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឱ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ ។ តែងតាំងលោក ម៉ាង ស៊ីណេត ឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ១ នៃមន្ត្រីក្រប ខ័ណ្ឌគ្រប់គ្រងរដ្ឋបាលក្រសួងពាណិជ្ជ កម្ម ឱ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ ។
ក្នុងពិធីនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានរបស់លោកអភិបាលរងទាំងពីរ ដែលបានមកបំពេញតួនាទីជាអភិបាលរងខេត្តព្រះសីហនុ ដើម្បីបម្រើប្រជាពលរដ្ឋ រួមសាមគ្គី ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យ។
ក្នុងនោះការងារចម្បងមានការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រៀមលក្ខណៈអប់រំបណ្ដុះបណ្ដាលសមត្ថភាព កសាងធនធាន មនុស្សសម្រាប់បន្តវេនក្នុងពេលអនាគត ។
ស្របគ្នានោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍វាយតម្លៃការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តជម្រុញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយសមិទ្ធផលនេះ បានចូលរួមថែរក្សាសុខសន្តិភាព បន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០១៨ និងការព្យាករណ៍២០១៩ កំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើង បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
លោកបានបន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត ២រូប សង្ឃឹមថា និងអនុវត្តបំពេញភារកិច្ច សិក្សាស្រាវជ្រាវ ស្វែងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍខេត្តព្រះសីហនុ បង្កើត បាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តសហការការពារសុខសន្តិភាព ស្របតាម គោលនយោបាយបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការរក្សាការគ្រប់គ្រងបរិស្ថាន ទាមទារការយកចិត្តទុកដាក់ ធានារក្សាសុខសន្តិភាព បង្កឱកាសការអភិវឌ្ឍរយៈពេលវែង  ទាមទារឱ្យមានភាពទាក់ទាញ ផ្តោតលើធនធានធម្មជាតិ តាមតំបន់ឆ្នេរកោះ សិក្សាបញ្ចៀស ផលប៉ះពាល់បរិស្ថាន និងដោះស្រាយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត និងត្រៀមរៀបចំត្រៀមបង្ការការខ្វះខាតទឹកស្អាតនៅរដូវប្រាំងខាងមុខនេះជូនប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះ លោក ម៉ាង ស៊ីណេត បាន បេជ្ញាចិត្តគោរពរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ចូលរួមអនុវត្តនូវគោលនយោបាយចតុកោណដំណាក់កាលទី៦ ដើម្បីកំណើនការងារ ខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព និងជាសេនាធិការបម្រើសេវារបស់រដ្ឋបាលខេត្ត រក្សាសាមគ្គីភាពផ្ទៃក្នុង និងតាមមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិមានឈ្នះឈ្នះ តំណាងឱ្យការបញ្ចប់សង្រ្គាម និងតំណាងឱ្យសុខសន្តិភាព និងឈ្នះជានិរន្តរ៍

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាថ្មីថា បច្ចុប្បន្នកម្ពុជាបានសាងសង់វិមានឈ្នះឈ្នះ ដែលមានអត្ថន័យជាប្រវត្តិសាស្រ្ត ពីការបញ្ចប់សង្រ្គាមជាស្ថាពរ តំណាងឱ្យកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិរន្តរ៍ហើយបានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិច្រើនឥតគណនាសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តកម្ពុជា។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីទទួលសញ្ញាបត្រ​បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk University) ដ៏ល្បីមួយនៅប្រទេសថៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញនូវមោទនភាពជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានរួមសុខរួមទុក្ខជាមួយលោក តាំងពីគ្រាលំបាករហូតមកដល់ពេលនេះ ហើយលោកក៏សូមចែករំលែកមោទនភាពទាំងនេះជាមួយក្រុមគ្រួសារ ឧត្តមភរិយា កូនៗ និងចៅៗជាទីស្រឡាញ់ ដែលតែងតែផ្តល់កម្លាំងចិត្ត និងស្ថិតនៅជាប់ជានិច្ចជាមួយលោក នៅគ្រប់កាលៈទេសៈដើម្បី ឱ្យលោកអាចបម្រើជាតិមាតុភូមិ ថែរក្សាបាននូវសុខសន្តិភាព ឱ្យបានគង់វង្សនិងធ្វើការអភិវឌ្ឍ បានរីកចម្រើនលើគ្រប់វិស័យ ដើម្បីប្រជាជនកម្ពុជាទូទាំងប្រទេសមានជីវភាពរស់នៅសម្បូរសប្បាយថ្កុំថ្កើងរុងរឿងជារៀងរហូត៕





លោក ហ៊ុន សែន៖ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦នៅលើពិភពលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦នៅលើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមក្នុងរង្វង់ជាង ៧% ក្នុងមួយឆ្នាំ តាមរយៈការរីកចម្រើនជាបន្តបន្ទាប់លើវិស័យឧស្សាហកម្ម កម្មន្តសាល កសិកម្ម សេវាកម្ម ទេសចរណ៍ អចលទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk University) ដ៏ល្បីមួយនៅប្រទេសថៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីការពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ទន្ទឹមនេះ យើងនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រជាពលរដ្ឋ ៨៣,០២% បានចេញទៅបោះឆ្នោតដោយទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានប្រជាជនចូលរួមបោះឆ្នោតរហូតដល់ ៨៣,០២% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានចេញទៅបោះឆ្នោតជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដើម្បីឱ្យរូបលោកនិងគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសតទៅមុខទៀត ជាពិសេសគឺការថែរក្សាសុខសន្តិភាព ដែលកំពុងមានដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យជារៀងរហូត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកល​វិទ្យាល័យគ្រើក (Krirk University) ដ៏ល្បីមួយនៅប្រទេសថៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់លោកគឺដើម្បីបុព្វហេតុជាតិ និងប្រជាជនជាទីស្រឡាញ់របស់លោកដែលតែងតែផ្តល់ការគាំទ្រនិងជឿជាក់ចំពោះរូបលោក និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកន្លងមក។
លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យគ្រើក (Krirk University) គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងតំណាងនិស្សិតនៃសាកលវិទ្យាល័យគ្រើកដែលកំពុងមានវត្តមាននៅទីនេះ បានធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិ ការតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងសមិទ្ធផលជាច្រើន ដែលលោកបានសម្រេចជោគជ័យជូនជាតិមាតុភូមិ ជាពិសេសការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃជាស្ថាពរ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ៕