Saturday, June 19, 2021

TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកបណ្ដោះអាសន្នអាជីវកម្ម ឬមុខរបរដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល១៤ថ្ងៃ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។
យោងតាមសេចក្ដីសម្រេច ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖ 
* សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ 
* អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក បៀហ្គាឌីន និងកាស៉ីណូ * រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា 
* អាជីវកម្មម៉ាស្សា 
* រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។ ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ 
ក្នុងសេចក្ដីសម្រេចដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏មិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានភាពកុះករកកកុញ លើសពី១៥នាក់នោះឡើយ លើកលែងតែករណីមួយចំនួន ដូចមានកំណត់ក្នុងប្រការ៣ នៃសេចក្ដីសម្រេចនេះប៉ុណ្ណោះ៕ 
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

TOP NEWS: រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចតែងតាំងសមាសភាព នៃអនុគណៈកម្មការនានា ចំណុះគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ស្តីពីការតែងតាំងសមាសភាព នៃអនុគណៈកម្មការនានា ចំណុះគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ តាមសេចក្តីសម្រេចបាន បញ្ជាក់ឱ្យដឹងថា អនុគណៈកម្មការនានា ចំណុះគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ មានចំនួន១០ ដែលមានដូចខាងក្រោម៖

លោក គឹម សន្តិភាព ត្រូវបានតែងតាំងជាប្រធានលេខាធិការដ្ឋានរបស់គណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជាប្រធានលេខាធិការដ្ឋានរបស់គណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងឹជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។
សូមអានសេចក្តីសម្រេចខាងក្រោម៖

លោកស្រី ឱ វណ្ណឌីន និងលោក គឹម សន្តិភាព ត្រូវបានតែងតាំងជាអ្នកនាំពាក្យ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជាអ្នកនាំពាក្យ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ 
នេះបើតាមសេចក្តីសម្រេចរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែមិថុនានេះ ។ សេចក្តីសម្រេចដដែលនេះបញ្ជាក់ថា៖ ១៖ លោកស្រី ឱ វណ្ណឌីន ជាអ្នកនាំពាក្យទទួលបន្ទុកព័ត៌មានពាក់ព័ន្ធនឹងវិស័យសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ២៖ លោក គឹម សន្តិភាព ជាអ្នកនាំពាក្យទទួលបន្ទុកព័ត៌មានផ្សេងទៀតជាអាទិ៍ ព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងព័ត៌មានទាក់ទងនឹង លទ្ធផលការងាររបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕ 
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់លោក ម៉ម ប៊ុនហេង៖

ផ្សាយពិសេស៖ ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ (Marching Towards National Salvation)

 - ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ

- Marching Towards National Salvation

*************

(ភ្នំពេញ)៖ ខ្សែ ភាព យន្ត ឯកសារ ដ៏ពិសេស និងជា ប្រវត្តិសាស្ត្រមួយ និយាយភាសា អង់ គ្លេស  ស្តីពីការដំណើរឆ្ពោះទៅ រកការ សង្គ្រោះជាតិ ចេញពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត (Marching Towards National Salvation)។

សូមរំលឹកថា ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥ កើត  ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុក ចិត្តចំនួន ៤នាក់ គឺលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅ សាញ់  និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការ ជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងខ្សែភាពយន្តឯកសាររយៈពេលជាង០១ម៉ោង ៣៣នាទី បានរៀបរាប់យ៉ាងលំអិតអំពីការ សម្រេចចិត្ត និងដំណើរឆ្ពោះទៅកាន់ទិសខាងកើត កាលពីឆ្នាំ១៩៧៧ របស់សម្តេច តេជោ  ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត។


#ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ #Marching #NationalSalvation