Monday, October 13, 2014

សេចក្តីប្រកាស​ព័ត៌មាន រដ្ឋសភា​​កម្ពុជា​ ទទួលធ្វើជាម្ចាស់​ផ្ទះ​រៀបចំកិច្ចប្រជុំ​ សមាជិក​សភា​តំបន់​ ស្តីពីការលុប​បំបាត់​អំពើហឹង្សា​ប្រឆាំងស្ត្រី



សម្ដេចតេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រារព្ធ​​ខួប​​អនុស្សាវរីយ៍​​លើក​​ទី​២០​​ឆ្នាំ​ នៃ​ថ្ងៃ​​បង្កើត​​កងពល​តូច​​ថ្មើរ​ជើង​​លេខ​៧០




សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែននាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែតុលា​ ឆ្នាំ​២០១៤នេះ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​កងពលតូច​ថ្មើរជើង​លេខ​៧០នៅ​បញ្ជា​ការ​ដ្ឋាន​កងពលតូច​ថ្មើរជើង​លេខ​៧០​ចោមចៅ រាជធានី​ភ្នំ​ពេញ​​​។

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​កង​ពល​តូច​​ថ្មើរជើង​លេខ​៧០​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ​ លើ​ការ​កសាងអង្គភាព ការ​ហ្វឹកហ្វឺន​បង្កើន​សមត្ថភាព​កងទ័ព ការ​ជួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ការថែទាំ​និង​ធានា​ជីវភាពរ​ស់នៅ សុខភាព​ឱ្យ​កងទ័ព​បានល្អ​ប្រសើរ​ ភារកិច្ច​ស្នូល​របស់​កងពលតូច​ថ្មើរជើង​លេខ​៧០​គឺ​ ​អនុវត្ត​បទ​បញ្ជា​​រប​ស់​ប្រមុខ​រាជ​រដ្ឋាភិបាល ក្រសួងការពារជាតិ​អគ្គ​មេបញ្ជាការ​ដើម្បី បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ដឹកនាំ​បញ្ជា​កងទ័ពលើ​ការ​ងារ​ការពារ​សុ​វត្ថ​ភាព​ទីតាំង ​ទីស្តីការ​ ក្រសួងស្ថាប័ន​រាជរដ្ឋាភិបាល ​បញ្ជា​ការ​ដ្ឋាន​កងទ័ព រាជធានី​ភ្នំពេញ​ គេហដ្ឋាន​ថ្នាក់ដឹកនាំ និង​ឃ្លាំង​សម្ភារៈ អាវុធយុទ្ធភណ្ឌ​ផ្សេងៗ​ការពារ​​សុវត្ថិភាព​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ព្រឹទ្ធសភាចល័ត​អន្តរាគមន៍​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​វិច្ឆេទកម្ម វិទ្ធង្សនា​ដែលប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​ ។
​បន្ថែម​លើ​នេះអង្គភាព​ក៏បាន​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋានគ្រប់​លំដាប់​ថ្នាក់ និង​ចល័ត​កម្លាំង​អន្តរាគមន៍ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​មន្ត​រាយ​ គ្រោះធម្មជាតិ និង​ឧបទ្ទវហេតុ​ផ្សេងៗ​,​ទប់ស្កាត់ ​និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​គ្រប់​ប្រភេទ អន្តរាគមន៍​ចល័ត​កម្លាំង​ប្រយុទ្ធ​ការពារ អធិបតេយ្យ​ភាព​បូរណភាព​ដែនដី។   ក្រៅ​ពី​នេះ​ កងពលតូច​លេច​៧០​ក៏មាន​ភារកិច្ច​ផ្សេងៗទៀត​ដែល​​អគ្គមេបញ្ជាការ​ប្រគល់​ឱ្យ​។ លោក​មេ​បញ្ជា​ការ​បាន​ឱ្យដឹង​ដែរ​ថា ​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ​ក្រោម​ការ​ដ៏​ឈ្លាសវៃ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បញ្ជា​ការដ្ឋាន​កង​ពល​តូច​លេខ​៧០សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន គឺ​ការ​កសាង​បាន​នូវ​អគារ​ចំនួន​១២៨​​ខ្នងក្នុង​នោះ​ អគារ​ដែល​មាន​កំពស់​១​ជាន់​ស្មើ​១០៦​ខ្នង អគារ​២​ជាន់​១៧​ខ្នង៣​ជាន់​៥​ខ្នង សាល​ប្រជុំ​តូច ធំ អគារ​ជួសជុល​ចម្រុះ ធន​មធ្យមនិង​រោង​បាយ​។ បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចាក់​បេតុង និង​បេ​ទី​មក្នុង​ទី​បញ្ជា​ការដ្ឋាន​កងពល​(​ចោមចៅ​) បាន​ចំនួន​២១​ខ្សែស្មើនឹង​៦៣.៣៨៥​ម៉ែត្រ​។ មាន​សាលា ហ្វឹកហ្វឺន​ចំនួន​២​តំបន់ ។ តំបន់​ទី​១ នៅ​តំបន់​អភិវឌ្ឍន៍​មាន​អគារ​ចំនួន​៦​ខ្នងមាន​ទីលាន​បាញ់​គ្រាប់​ពិត​បាន​ប្រគល់ជូន​បញ្ជា​ការដ្ឋាន​ជាតិ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ ​-​តំបន់​ទី​២ គឺ​សាលា​ហ្វឹក​ហ្វឺន​និង​ទីលាន​បាញ់​គ្រាប់​ពិត​ថ្នាក់​កងអនុសេនាធំ​វាយលុកដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​ធំ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទងខេត្តកំពង់ស្ពឺ ​មានវិសាលភាពនិង​ជា​មូលដ្ឋាន​សម្រាប់​កង​យោធពល​ខេមរភូមិន្ទ​។

​កងពល​ទទួល​បាន​នូវ​ការផ្តល់​សំភារៈ ​និង​ការ​បណ្តុះបណ្តាល​ពី​អង្គការ​JPR  នូវ​រថយន្ត​ពន្លត់​អគ្គីភ័យ​,​រថយន្ត​សង្គ្រោះ​​បន្ទាន់​សរុប​ចំនួន​៣២​គ្រឿងនិង​អូប័រ​ប្រភេទ​អគ្គីភ័យ ចំនួន​៦​គ្រឿងធ្វើ​សេវា​សង្គ្រោះ​មនុស្សធម៌​ជូន​ប្រជាជន​យ៉ាង​ទាន់​ពេលវេលា​នៅ​តាម​បណ្តា​ខណ្ឌ និង​ស្រុក​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញនិង​ខេត្ត​កណ្តាល​ជាប្រចាំ​។​

បន្ទាប់ពីមានក្បួនព្យុះហយាត្រារបស់​កងពល ​តូច​ថ្មើរជើង​លេខ​៧០បានបញ្ចប់រួចសម្តេច​តេ​ជោ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​សកម្មភាព​របស់​កងពល​តូច​ ថ្មើរជើង​លេខ​៧០ដែល​បាន​ធ្វើ​ពលី​កម្ម​ឆ្លងកាត់​គ្រប់​ឧបសគ្គ​ក្នុង​ បុព្វហេតុ​ការពារ និង​រួមចំណែក​អភិវឌ្ឍ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ក្នុង​ពេល​កន្លងមកប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំងសម្រេចបាន​នូវ​ស្នាដៃនិង​សមិទ្ធ​ផល​ជាច្រើន​ជូន​ជាតិ​។  សម្តេច បាន​វាយតម្លៃខ្ពស់ ចំពោះ​មេបញ្ជាការ មេ​បញ្ជា​ការរងនាយទាហាន និង​ពលទាហាន​ទាំង​អស់នៃ​កងយោធពល​ខេមរភូមិន្ទ ដែលតែងតែបាន​ខិតខំប្រឹងប្រែង​បំពេញ​ភារកិច្ច​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន​ មោះមុត មានវិន័យមាន​​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ហើយ​គ្រប់​កាលៈ ទេសៈ​តែងស្ថិតនៅ​ជាកំលាំងស្នូល ក្នុងការទ្រទ្រង់ ការថែរក្សា​ការពារ​ដល់​សុខ​សន្តិ​ភាព​ស្ថិរភាព និង​សណ្តាប់ធ្នាប់សង្គម ក្នុង​បុព្វហេតុការពារ​ឯករាជ្យ​ជាតិ​អធិបតេយ្យភាព បូរណៈ​ភាព​​ដែន​ដី សម្បត្តិ​វប្បធម៌ និង ការ​អភិវឌ្ឍ​ជូនជាតិ​មាតុភូមិ ដែល​សក្ដិសម  ជាទី​ពឹង​របស់​ប្រជាជន និង​សង្គម​​ជាតិទាំងមូល​។​ សម្តេច​មាន​មាន​ប្រាសសន៍​បន្ត​ថា តាមរយៈ​នេះ យើង​អាច មើល​ឃើញ​យ៉ាង​ប្រត្យក្ស​នូវ​គុណបំណាច់ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បានរបស់​កង​ យោធពល​ខេរ​ភូមិន្ទ​ដែល​តែង​បាន​បូជា​​សាច់​ស្រស់​ឈាម​ស្រស់​ហ៊ាន​ធ្វើ​ពលី​ កម្មដល់​ជីវិត​ក្នុង  ​ការ​បំពេញ​បេសកកម្ម​ដ៏​ឧត្តុង្គ​ឧត្តម​របស់​​​ខ្លួន​ក្នុង​បុព្វហេតុ​ជាតិនិង​ប្រជាជន​គ្រប់​ដំណាក់កាល ។​ ​

តាមរយៈ​កម្មវិធី​នេះប្រមុខ​រាជរដ្ឋា​ភិបាល​​កម្ពុជា បាន​ថ្លែង​នូវ​ការ​គាំទ្រ និង​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ដោះស្រាយជីវភាព ថវិកា របប​ឧបត្ថម្ភ​ផ្សេងៗការបំពាក់​សំភារៈ ស្របតាម​ស្ថានភាព​សេដ្ឋកិច្ច​​​ជាតិ  ព្រមទាំង​ការ​ផ្តល់​នូវ​កិត្តិយស​និង​ការគោរព ​ដោយ​សេចក្តី​ថ្លៃ ថ្នូរចំពោះ​កង​យោធពល​ខេរ​ភូមិន្ទ​ដោយ​ឥត​រាថយ​ ក្នុងន័យ​តបស្នង​ដល់​គំរូ​វីរភាព និង​គុណូបការៈ​ដ៏​ឧត្ដុង្គឧត្ដម​របស់​កង​យោធ​ពល​ខេរ​ភូមិន្ទ​។​



ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំមេបញ្ជាការ​បញ្ជា​ការរង​មន្ត្រី​រាជ​ការនិង​សប្បុរសជន​នានា​ដែល​មាន​គុណបំណាច់​ដ៏​ថ្លៃថ្លា​បាន​រួម​ចំណែក​ក្នុងការ​ការ​ពារជាតិ​មាតុ​ភូមិ​ និង​កសាង​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៧០ឱ្យ​រីក​ចំរើន​មកដល់​សព្វថ្ងៃ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជាបានផ្តល់​កិត្តិ​យក​ដ៏​ឧត្ដុង្គឧត្ដម បំពាក់​គ្រឿង​ឥស្សរិយយសថ្នាក់​ជា​តូប​ការ ជូន​ឯកឧត្តមម៉ៅ សុផាន់​,​ឯកឧត្តម  លោកជំទាវអ្នកឧកញ៉ា​សរុប​​មាន​ចំនួន​១៥​នាក់​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ថ្នាក់​មហា​សេរី​វឌ្ឍន៍​ជូន​សប្បុរសជន​អន្តរជាតិ​សរុប​ចំនួន​៧​គ្រឿង​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​សរុប​ចំនួន​៤​គ្រឿង  ,​គ្រឿង​ឥស្សរិយយស​សុវត្ថារ៉ាថ្នាក់​មហា​សេរី​វឌ្ឍន៍​ចំនួន​១​គ្រឿង និង​គ្រឿង​ឥស្សរិយយសមុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ចំនួន​១​គ្រឿងត្រូវបាន​បំពាក់​ជូន​ដល់​មន្ត្រី​រាជការ​និង​សប្បុរសជន​នានា​មួយចំនួនទៀត​ផងដែរ​៕







សុន្ទរកថា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែង​ក្នុងពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើកទី២០ ថ្ងៃបង្កើតកងពល​តូចលេខ​៧០





សេចក្តីជូនដំណឹង ស្តីពីកិច្ច​ប្រជុំ​ពេញអង្គ​លើកទី​១១ របស់ អ.វ.ត.ក​ នឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤