Monday, March 09, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាអាទិភាពនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទើបមានការដាក់ឱ្យបើកសម្ពោធផ្លូវជាតិលេខ៥៥នៅថ្ងៃនេះ។ លោកបន្តថា ទាក់ទិននឹងអភិវឌ្ឍនេះធ្វើឱ្យនឹកឃើញដល់អតីតកាលដែលជាកូនកសិករ ហើយប្រាថ្នាការងារត្រឹមជាគ្រូបង្រៀ​ន​តែប៉ុណ្ណោះ តែបែរជាត្រូវប្រទេសធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដែលគេជាអ្នកបង្កើតឡើង ហើយរូបលោក បានដើរតួអង្គដ៏សំខាន់ក្នុងការពន្លត់ភ្លើងសង្គ្រាមស៊ីវិលនេះ ទៅជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃច័ន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់បន្ថែមថា ប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ ហើយលោក សូមថ្លែងអំណរគុណដល់មិត្តចិន បានចូលរួមចំណែកជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទើបមានពិធីសម្ពោធដាក់ឱ្យដំណើរការផ្លូវថ្នល់មួយខ្សែរនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាផ្លូវគមនាគមន៍បម្រើឱ្យការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម តំបន់ទេសចរណ៍ជាមួយសុខសន្តិភាព និងសុវត្ថិភាព៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិត្តចិនរៀបចំនាវាចំនួ៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមផ្គត់ផ្គង់ដល់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មិត្តចិន បាននិងកំពុងរៀបចំនាវាចំនួ៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម ផ្គត់ផ្គង់ដល់កម្ពុជា។ ហើយនៅថ្ងៃនេះ១គ្រឿង នឹងចូលនៅកំពង់ផែខេត្តព្រះសីហនុ និង១គ្រឿងទៀត នឹងចូលនៅថ្ងៃស្អែក នៅកំពង់ផែប្រទេសវៀតណាមព្រោះវត្ថុធាតុដើមត្រូវផ្គត់ផ្គង់ដល់រោងចក្រនៅតំបន់ឧស្សាហកម្មពិសេស បាវិត ដោយផ្លូវនៅទីនោះជិតជាងពីខេត្តព្រះសីហនុ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមអំពាវនាវឱ្យរោងចក្រមួយចំនួនគោរពឱ្យបានម៉ត់ចត់នូវកិច្ចសន្យារវាងរោងចក្រ និងកម្មករ និយោជិត និងច្បាប់ការងាររបស់កម្ពុជា ដោយមិនត្រូវឆ្លៀតឱកាសក្នុងពេលដែលរោងចក្រខ្វះវត្ថុធាតុដើមព្យួរការងារកម្មករ ទៅជាការបញ្ឈប់ការងារ ដោយលុបចោលកិច្ចសន្យាការងារជាមួយកម្មករ ឬបិទទ្វាររោងចក្រនោះឡើយ៕








ពិធីបើកវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក សំដៅលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងពង្រឹងប្រសិទ្ធភាពការងារ

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី ក្រោមកិច្ចកាំទ្រពីនាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ជូនដល់មន្ត្រីរដ្ឋបាលក្រុង ស្រុក ជាពិសេសមន្ត្រីស្ថិតនៅក្នុងរចនាសម្ព័ន្ធថ្មីដែលទើបប្រកាសបញ្ចូលក្នុងរដ្ឋបាលក្រុង ស្រុក ឲ្យទទួលបានចំណេះដឹង របៀបរបបការបំពេញការងារ បទពិសោធន៍ ពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ ក្នុងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានកាន់តែប្រសើរឡើងស្របតាមការវិវឌ្ឍន៍នៃសង្គមជាតិ លើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ វគ្គតម្រង់ទិសនេះ មានការអញ្ជើញជាអធិបតីភាពបើកពីសំណាក់ លោក លន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី។
លោក លន់ សុភាព បានឲ្យដឹងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជារបៀបវារៈដ៏សំខាន់មួយក្នុងចំណោមរបៀបវារៈដ៏ទៃទៀតនៃកំណែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានឈានចូលដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនៃការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(២០១០-២០១៩)។

លោកសង្ឃឹមថា ក្រោយទទួលបានវគ្គតម្រង់ទិសនេះ មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក នឹងអនុវត្តនូវរបៀបរបបការងារប្រចាំថ្ងៃ និងផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នដ៏ទៃទៀត៕



ពិធីប្រកាសតែងតាំងសមាសភាពគណៈកម្មាធិការគណបក្សមូលដ្ឋាន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ មានរៀបចំតែងតាំងប្រធាន និងសមា
សភាពគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអនុប្រធានគណបក្សខេត្ត ប្រធានអនុប្រធានសាខាបក្សមន្ទីរអង្គ្គភាពជុំវិញខេត្ត ប្រធានអនុប្រធានគណបក្សក្រុងស្រុកក្រុមការងារនិងសមាសភាពគណបក្សមូលដ្ឋានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសរុបចំនួន១១៩នាក់។
នាឱកាស នោះ លោក ម៉ែន ធឿន អនុប្រធានគណបក្សខេត្តបានអានសេចក្តីសម្រេចតែងតាំងលោក ឆាយ លាភា ជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និង សេចក្តីសម្រេចកែសម្រួលនិងចាត់មន្រ្តីនៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសាធារណការនិងដឹកជញ្ជូនសរុបចំនួន២៧រូបផងដែរ។
បន្ទាប់ពីគណៈអធិបតីប្រគល់ត្រានិងសេចក្តីសម្រេចជូនប្រធានគណបក្សមូលដ្ឋាននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរួចមក លោក ឆាយ លាភា បានឡើងធ្វើការប្តេជ្ញាចិត្តថាៈ អនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ និងសហការកសាងធនធានមនុស្សរក្សាចាស់ពង្រីកសមាជិកថ្មីអោយទទួលការគាំទ្រគោលន
យោបាយគណបក្សប្រជាជនកាន់ច្រើន ជាងមុន។ បំរើសេវា និងដោះស្រាយសំណូមពរនិងតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា រៀបចំផែនការសកម្មភាពដើម្បីសម្រេចអោយបានតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋា
ភិបាល ។ គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងចង់បំផ្លាញសន្តិភាព និងរាជរដ្ឋាភិស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ប្តេជ្ញាគាំទ្របេក្ខភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គ្រប់ៗអណត្តិ។
លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិការគណៈកម្មាធិការគណបក្សមូលដ្ឋាននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការសាមគ្គីគ្នាអោយបានល្អ រក្សាអោយបានសមាជិកចាស់ហើយបន្តពង្រីកកំលាំងថ្មីអោយមានការគាំទ្រគោលនយោបាយគណបក្សប្រជាជនកាន់តែច្រើន ហើយត្រូវរៀបចំផែនការសកម្មភាព ដើម្បីសម្រេចអោយបាននូវគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាល។ ជាពិសេសត្រូវដោះសំណូមពរចាំបាច់ និងបំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាតាមជំនាញ និងតួនាទីភារកិច្ចរបស់ខ្លួន។

លោក ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់ថ្នាក់នាំគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវជម្រុញអោយសមាជិក សមាជិក ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនទៅពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំ២០២០អោយបានទាន់ពេលវេលាតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជាពិសេសគ្រប់ស្ថាប័នត្រូវផ្សព្វផ្សាយអោយមន្ត្រីរបស់ខ្លួននិងប្រជាពលដ្ឋានត្រូវថែរក្សាសុខភាពអោយបានល្អ ដោយស្ថាប័ន និង ភូមិដ្ឋាន មានបរិស្ថាន និង អនាម័យស្អាត ៕



អភិបាលខេត្តត្បូងឃ្មុំ៖ ដោយសារសុខសន្តិភាព ទើបសមាហរណកម្មសាសនា គោរពប្រតិបត្តិបានដោយសេរី

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងប្រាប់បងប្អូនខ្មែរឥស្លាមថា ដោយសារសុខសន្តិភាព ទើបសមាហរណកម្មសាសនា គោរពប្រតិបត្តិបានដោយសេរី ពិសេសឥស្លាមសាសនា ដោយជាក់ស្តែងតាមរយៈ ការចូលរួមរបស់សម្តេចតេជោ នាពេលកន្លងមក។
ថ្លែងបែបនេះ ក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម អាល់អ៊ីមាំអាពីហាសាន់អើសអារី ដែលស្ថិតនៅក្នុងភូមិប្រាំដំឡឹង ឃុំ ពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។
លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលបានធ្វើ សន្និសីទសារព័ត៌មានអំពីការកើតឡើងនូវជំងឺ covid -19 ទៅលើបុរសម្នាក់នៅ ខេត្តសៀមរាប ដែលបច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការព្យាបាល ហើយរាជរដ្ឋាភិបាល ក៏នឹងកំពុងបង្ការ ទប់ស្កាត់មិនឱ្យជំងឺនេះឆ្លងរាលដាល បានបន្តទៀត។
លោក អភិបាលខេត្ត ឲ្យដឹងថា ដោយការកសាងវិហារថ្មីសម្រាប់បងប្អូន ឥស្លាមគោរពប្រតិបត្តិតាមប្រពៃណីសាសនានេះដែរក៏មានខាងសប្បុរសជននានាក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភ ផងដែរ ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សរុបថវិកានៃការកសាងទាំងអស់មិនតិចជាង ១៥ម៉ឺនដុល្លារអាមេរិកនោះឡើយ ដែលវិហារថ្មី នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមវិហារចំនួន ១៣១វិហារ និងសារ៉ាវ មានចំនួនរហូតដល់ ២៤៧ សារ៉ាវ ទូទាំងខេត្តត្បូងឃ្មុំ សម្រាប់បងប្អូនគោរពប្រតិបត្តិឥស្លាមសាសនា។
ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ដែលមានទឹកចិត្តជ្រះថ្លាឧបត្ថម្ភ ថវិកាចំនួន ៣០លានរៀល ជួយកសាង សមិទ្ធផលក្នុងវិហារបន្ថែមទៀត ក៏ដូចជា ចែកជូនថវិការដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមផងដែរ។
លោក ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាយើង មានបងប្អូនប្រជាពលរដ្ឋកាន់សាសនាច្រើន ក៏ពិតមែន ប៉ុន្តែយើងរស់នៅដោយសុខសន្តិភាពជាមួយគ្នាមិនមានបញ្ហាវិវាទ អ្វី កើតឡើងនោះទេ ទាំងនេះគឺដោយសារ ការការដឹកនាំដ៏ឈ្លាសវៃ និងកិត្តិបណ្ឌិត របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយលោកខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីឱ្យសមាហរណកម្ម ពាក់ព័ន្ធជាមួយនឹងវិស័យសាសនានេះ ឱ្យបានល្អប្រសើរ។

លោក អភិបាលខេត្ត ក៍បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ សូមចូលរួមធ្វើ អនាម័យទាំងអស់គ្នាឱ្យបានញឹកញាប់ ដោយធ្វើការលាងដៃនឹងសាប៊ូជាប្រចាំ រាល់ពេលមុននិងក្រោយញ៉ាំអាហារ និង ចាប់កាន់វត្ថុកខ្វក់ ត្រូវប្រើប្រាស់ទឹកស្អាត ហូបស្អាត ឱ្យបានជាប់ជាប្រចាំ ។ហើយមួយវិញទៀតត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានត្រឹមត្រូវរាល់ពេលបើកបរ ដើម្បី សុខសុវត្ថិភាព ខ្លួនឯងនិងអ្នកដទៃផងដែរ ៕








អតីតកាលសង្គ្រាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ នាពេលបច្ចុប្បន្នប្រទេសមានសុខសន្តិភាពធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្ររីកចម្រើន

ក្រចេះ ៖ ក្នុងវត្តព្រះវិហាធំសរសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ បានរៀបចំសម្ពោធសមិទ្ធផលនានាក្នុងតម្លៃជាង ១៥ម៉ឺនដុល្លាអារមេរិក ក្នុងនោះរួមមាន៖ ទីតាំងទស្សនាការ ផ្លូវបេតុង ដងទង់ជាតិ សួនច្បារ ចាក់ដី របង ក្លោងទ្វារ ព្រះចេតិយ និងព្រះពុទ្ធរូបដែលត្រូវសិត ដោយមាស ប្រាក់ ស្ពាន់ និងសំរិទ្ធទម្ងន់១០០៨គីឡូក្រាម ត្រូវបានកាត់ខ្សែបូរសម្ពោធជាផ្លូវការ ឲ្យប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិ ក៏ដូចជាផ្តល់ដល់ភ្ញៀវទេចរណ៍មកកំសាន្តទស្សនា ក្រោមអធីបតីភាពលោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត រួមព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទប្រមាណជាង១០០០នាក់ ។
លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានថ្លែងថា សមិទ្ធផលជាច្រើន បានកើតដោយការប្រឹងប្រែងចូលរួមសហការពីប្រជាពុទ្ធបរិស័ទ្ធទាំងជិតឆ្ងាយ តាមរយៈប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍ក្រោមនយោបាយឈ្នះ-ឈ្នះ ។
ហើយបើយើងពិនិត្យលទ្ធផលជាក់ស្តែងសម្រាប់ប្រទេសកម្ពុជាគឺបានការពារឯករាជ្យជាតិ ទទួលបានអធិតេយ្យភាព បូរណភាពដែនដី បានយ៉ាងគត់មុត ការពារបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានយ៉ាងរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ។ រាជរដ្ឋាភិបាលបានបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ បានឆ្ពោះទៅកាន់ជ័យជម្នះធំៗ និងថ្មីៗថែមទៀត ហើយនៅរៀងរាល់ឆ្នាំ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧% ផងដែរ ។
លោកបន្តថា របប ប៉ុល ពត បានវាយប្រហារ និងកម្ទេចនូវហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិជាច្រើន ក្នុងន័យចង់លុបបំបាតឲ្យអស់នូវអត្តសញ្ញាណជាតិ ប៉ុន្តែក្រោមនយោបាយដឹកនាំ ប្រកបដោយគិត្តិបណ្ឌិត និងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បានប្រែក្លាយប្រទេសជាតិកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា ។ ហើយសម្រាប់ស្រុកសំបូរ នៃខេត្តក្រចេះនេះ ក៏មានការចូលរួមកសាងរីកចម្រើន និងអភិវឌ្ឍន៍ជាច្រើន ពីគ្រប់ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយនូវសទ្ធាជ្រះថ្លាក្នុងការអភិវឌ្ឍន៍ស្រុកដែលជាតំបន់សម្បូរទៅដោយតំបន់ទេសចរជាច្រើន ក៏ដូចជាអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ ។

ក្នុងឱកាសនោះដែរ លោកក៏មានបំពាក់នូវគ្រឿងឥស្សរិយយស ដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទសប្បុរសចំនួន ៣៦ អង្គ-នាក់ និងផ្តល់អំណោយដល់តាជីយាយជីដែលបានមកចូលរួមដោយម្នាក់ទទួលបាន ក្រណាត់សរ១ដុំ និងថវិការ ៥ ពាន់រៀលផងដែរ ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទាំងអស់ប្រើប្រាស់ក្រមាខ្មែរជំនួសឱ្យការប្រើម៉ាស់វិញដើម្បីការពារការឆ្លងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទាំងអស់ប្រើប្រាស់ក្រមាខ្មែរជំនួសឱ្យការប្រើម៉ាស់វិញដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងដើម្បីជាវិធានការជួយការពារសុខភាពផ្ទាល់ខ្លួនរបស់ប្រជាជនប្រឆាំង និងការរាតត្បាតនៃជំងឺ កូវីដ 19 ផង និងដើម្បីជួយលើកស្ទួយផលិតផលក្រមាខ្មែរផងហើយ ម្យ៉ាង ទៀត ក៏ដើម្បីជួយទប់ស្កាត់ការតំលើងថ្លៃម៉ាស់របស់អ្នកលក់ឆ្លៀតឱកផងនិងជួយលើកស្ទួយផលិតផលក្រមាខ្មែរផង ហើយម្យ៉ាងទៀតក៏ដើម្បីជួយទប់ស្កាត់ការតំលើងថ្លៃម៉ាស់របស់អ្នកលក់ឆ្លៀតឱកាសមួយចំនួនផង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ)។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការជួយប្រើប្រាស់ផលិតផលក្រមាខ្មែរគឺនឹងជួយធ្វើឱ្យក្រមាខ្មែរលក់ដាច់ថែមទៀត និងម្យ៉ាងទៀតដើម្បីកុំឱ្យម៉ាស់ឡើងថ្លៃ ជាពិសេសអ្នកត្បាញក្រមានឹងកាន់តែមានការងារធ្វើថែមទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅថ្ងៃស្អែកនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិប​តី​ចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ លោកនឹងបង់កក្រមាខ្មែរទៀតផងដើម្បីជំរុញការប្រើប្រាស់ផលិតផលខ្មែរ សូមកុំមានការខ្មាស់អៀនព្រោះការបង់កក្រមាក៏ជាទំនៀមទម្លាប់ខ្មែរផងដែរ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកផ្លូវជាតិលេខ៥៥ ថាជាផ្លូវបុប្ផាលាក់ខ្លួន ព្រោះមានមនុស្សតិចណាស់ដែលបានមកដល់ទីនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកផ្លូវជាតិលេខ៥៥ ថាជាផ្លូវបុប្ផាលាក់ខ្លួន ព្រោះមានមនុស្សតិចណាស់ដែលបានមកដល់ទីនេះដោយសារពិបាកក្នុងការធ្វើដំណើរដែលមិនសូវមានមនុស្សច្រើនបានទៅដល់។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំឱ្យមន្រ្តីជាន់ខ្ពស់កម្ពុជា បន្តចរចាបើកច្រកព្រំដែនអន្តរជាតិថ្មដា ជាមួយច្រកព្រំដែនថៃ ដើម្បីបង្កើនទំនាក់ទំនង ដោះដូរទំនិញទៅវិញទៅមក ដែលនេះគឺជាគោលដៅមួយក្នុងចំណោមគោលដៅទាំងពីររបស់គណបក្សប្រជាជនកម្ពុជាគឺប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់ទីផ្សារនិងការអភិវឌ្ឍ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន អញ្ជើញទៅដល់ទីណា គឺទីនោះមានតែក្តីសប្បាយរីករាយស្នាមញញឹម ក្តីស្រឡាញ់ និងការរីកចម្រើន

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូ​ម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋ ពលរដ្ឋមានការកក់ក្តៅយ៉ាងខ្លាំង នៅពេលបានឃើញវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកពោលគឺលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន អញ្ជើ​ញទៅដល់ទីណា គឺទីនោះមានតែក្តីសប្បាយរីករាយ ស្នា​មញញឹម ក្តីស្រឡាញ់ និងការរីកចម្រើន។

នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះប្រជាពលរដ្ឋខេត្តពោធិ៍សាត់មានសេចក្តីសប្បាយរីករាយបំផុត ដែលប្រមុខរាជរដ្ឋាភិបាលបានកសាងផ្លូវជាតិយុទ្ធសាស្រ្តលេខ ៥៥ ប្រវែង ១៨២.១៦គម ភ្ជាប់ពីខេត្តពោធិសាត់មកកាន់ខេត្តកោះកុងសម្រាប់អោយពលរដ្ឋប្រើប្រាស់ដើម្បីជាប្រយោជន៍ក្នុងការកសាងជីវភាពរស់នៅអោយកាន់តែល្អប្រសើរឡើង៕