Wednesday, April 22, 2015

ឯកឧត្តម​ កែវ រ៉េមី បំភ្លឺទៅ​នឹងការ​ចោទ​ប្រកាន់​របស់ ឯកឧត្តម កឹម សុខា ថា​បក្ស​កាន់​​អំណាច​​ដឹក​នាំ​តាម របៀប​​កុម្មុយនីស្ត​ផ្តាច់ការ


កិច្ច​សម្ភាសន៍ ឯកឧត្តម​ កែវ រ៉េមី រដ្ឋ​លេខា​ធិការ និង​ជា​អនុ​ប្រធាន​​អង្គភាព​​ព័ត៌មាន និ​ង​ប្រតិកម្មរហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បំភ្លឺទៅ​នឹងការ​ចោទ​ប្រកាន់​របស់ ឯកឧត្តម កឹម សុខា ដែល​ថា​បក្ស​កាន់​​អំណាច​​ដឹក​នាំ​តាម របៀប​​កុម្មុយនីស្ត​ផ្តាច់ការ

អ្នកនាំពាក្យ​ ចាត់ទុកអនុ​ប្រធាន​បក្ស​​សង្គ្រោះ​ជាតិ​ ​ជាអ្នក​នយោបាយ​ជ្រុល​និយម

ជាថ្មីម្តងទៀត​ អនុប្រធានគណបក្សសង្គ្រោះជាតិ​ ឯកឧត្តម កឹម សុខា​ កាលពីថ្ងៃទី ២១​ ខែមេសា ឆ្នាំ២០១៥​ នៅ​ឯខេត្តបាត់ដំបង ​បានលើកឡើងថា ​ឯកឧត្តម​នឹងរក្សា​ជំហរចង់ឲ្យមានការផ្លាស់ប្តូរ​ ហើយឯកឧត្តម ​កឹម សុខា​ ក៏បានចោទថា​ ប្រមុខរាជរដ្ឋាភិបា​លបច្ចុប្បន្ន ​គឺកំពុងដឹកនាំ​ប្រទេសតាមបែបកុម្មុយនីស្ត ​ផ្តាច់ការ ទាក់ទងនឹង​ការលើកឡើងនេះ ឯកឧត្តម ទិត សុធា ​អនុប្រធាន​ និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន ​និងប្រតិកម្មរហ័សនៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ​បានចាត់ទុកថា ឯកឧត្តម កឹម សុខា​ ថា​កំពុងផ្គើនប្រឆាំងវប្បធម៌សន្ទនា និងជាអ្នកនយោបាយជ្រុលនិយម។
ឯកឧត្តម ទិត សុធា ​បានលើកឡើង​ ការបន្តរិះគន់របស់ ឯកឧត្តម កឹម សុខា ​ចំពោះបក្សកាន់អំណាចថា ផ្តាច់ការ និងកុម្មុយនីស្ត គឺមានចេតនាធ្វើឲ្យស្ថានការណ៍នយោបាយឡើងកំដៅ ដោយការនិយមជ្រើសយកវប្បធម៌ហិង្សា គំនុំ និងសងសឹក ខណ:ផ្ទៃក្នុងបក្សប្រឆាំងខ្វែងគំនិតគ្នារវាងមេបក្សគាំទ្រវប្បធម៌សន្ទនា អនុប្រធានបក្សប្រឆាំងវប្បធម៌នេះ និងញុះញង់ឲ្យមានហិង្សាជាថ្មី។
ឯកឧត្តម ទិត សុធា ​បានបន្តថា​ បុគ្គលគ្រប់រូបទាំងអ្នក​នយោបាយក៏ដូចជា​ពលរដ្ឋធម្មតា​ ធ្វើសកម្មភាព​អ្វីមួយ គួរស្ថិតនៅក្រោម​ក្របខណ្ឌច្បាប់​ ក៏ប៉ុន្តែសំរាប់​សំដីរបស់​ ឯកឧត្តម​ កឹម សុខា ​ដែលថារក្សាជំហរ​ដដែល ​គឺនៅក្នុងការ​ផ្លាស់ប្តូរ ​យើងឃើញថា ​នេះគឺជាពាក្យ​ឃោសនា​របស់​ ឯកឧត្តម កឹម សុខា​ ក៏ប៉ុន្តែការ​ផ្លាស់ប្តូរ​ណាមួយ​ ដែលនាំឲ្យមាន​មហន្តរាយ​ដល់សង្គមជាតិ​ រឺមួយក៏ជាការ​ផ្លាស់ប្តូរ​ណាមួយ​ ដែលប្រើ​កំលាំង​ផ្លូវកាត់​ បានន័យថា​បំពានលើ​រដ្ឋធម្មនុញ្ញ ​ការផ្លាស់​ប្តូរនោះ​គឺស្ថិតនៅ​ក្នុងវិធាន​ការនៃច្បាប់​។
ឯកឧត្តម ទិត​ សុធា​ បានគូសបញ្ជាក់ថា​ នៅក្នុងដំណាក់កាល​ដែល  ឯកឧត្តម កឹម សុខា ​កំពុងស្ថិតនៅ​ក្នុងនីតិវិធី ​នៃការស៊ើបអង្កេត​សួរនាំ ដំណើរការ​ផ្លូវច្បាប់នៅ​ឡើយ ខ្ញុំយល់​ថា ការផ្គើនចំពោះ​នីតិវិធីផ្លូវច្បាប់ ​វាជារឿងមួយ​របស់អ្នកនយោបាយ​ជ្រុលនិយម។ ​បើ​ទោះជាគេមិនទាន់​ដឹងថា ​តុលាការ​ នឹងចាត់ការ​យ៉ាងណា​ចំពោះ ​ឯកឧត្តម​ កឹម សុខា​ នៅឡើយ​នោះ ​ ឯកឧត្តម​ ពន្យល់ថា ​ការចាត់​វិធានការ​ផ្លូវច្បាប់​ណាមួយ​ វាស្រ័យទៅ​លើសកម្មភាព​ជាក់ស្តែង​របស់គាត់​បន្ត​ទៅមុខទៀត​ ថា​តើ​បន្ទាប់​ពីគាត់​បាន​និយាយថា​ និងបន្ត​ចលនា​ផ្លាស់ប្តូរ​នេះតើគាត់​នឹង​ធ្វើ​សកម្មភាព​អ្វីទៀត​ ជា​សកម្មភាព​ញុះញុង​បង្កចលាចល​នាំឲ្យសង្គម​វឹកវររឺ​មួយក៏គ្រាន់តែ​ជាសារ​នយោបាយ​ដើម្បីសំយ៉ែញ​ ទាញទឹក​ចិត្តមហាជន​ឲ្យមានការ​យល់ច្រឡំ​ថាគាត់​ពិតជា​មាន មហិច្ឆតា​ទៅមុខទៅ​នឹងបានជា​គណបក្សមួយ​ដែលអាច​ដឹកនាំ​ប្រទេសបាន​។​  ឯកឧត្តម ​បន្តថា​ ក៏ប៉ុន្តែ​សំរាប់​ប្រជា​ពលរដ្ឋ ​នៅក្នុង​យុគសម័យ​នេះគឺគេ​មិនជឿ​ទៅលើអ្វី​ដែលគាត់​គ្រាន់តែ​ឃោសនា​បោកប្រាស់​ប៉ុណ្ណឹង​គេជឿតាម​នោះទេ ​ គឺ​សំខាន់​ប្រជាពលរដ្ឋ​គាត់យល់ថា​អ្វីដែល​ជាអត្ថ​ប្រយោជន៍​ពិត​ប្រាកដ​ដល់រូបគាត់​ ដែល​គណបក្ស​ណា ​ផ្តល់​ឲ្យគាត់នោះ។​

អត្ថបទ​៖ ច័ន្ទ ទេវី

សម្តេច​​អគ្គ​មហា​សេនា​បតិ​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​​ណា​​ចក្រ​កម្ពុជា អញ្ជើញ​​ជា​អធិប​តីដ៏​ខ្ពង់​ខ្ពស់ ក្នុងពិធី​​ទទួល​​ទាន​​អាហារ​​ថ្ងៃ​ត្រង់កម្ពុជា

សេចក្តី​ប្រកាសព័ត៌មាន ស្តីពី​គម្រោង​​ថវិកា​កែ​សម្រួល​ថ្មី​សម្រាប់​ឆ្នាំ​ ២០១៤-២០១៥ របស់​ អ.វ.ត.ក ត្រូវ​បាន​អនុម័ត


21 April 2015



Press Release

Revised Budget for 2014-2015 Published

The revised budget for the Extraordinary Chambers in the Courts of Cambodia (ECCC) for the period 2014-2015 has been approved, and is now available on the ECCC website.

The revised budget for the year 2015 totals US$33.8 million, of which US$27.1 million is for the international component and US$6.7 million is for the national component. The budget for 2014 was revised on the basis of expenditures of US$27.8 million, of which US$ 21.7 million were expenditures incurred by the international component and expenditures of US$ 6.1 million by the national component.

“We call upon all stakeholders to provide the funding to ensure that the judicial proceedings can move forward without interruptions,” said Acting Director of the office of Administration H.E. Kranh Tony and Deputy Director Knut Rosandhaug in a statement.

The revised budget is available at:




For further information, please contact:

Mr. Lars Olsen
Legal Officer
Land line: +855 (0)23 861 669
Email: olsenl@un.org

Mr. Neth Pheaktra
Press Officer
Mobile phone: +855 (0)12 488 156

ពិធី​បើក​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក ស្តី​ពីអាស៊ី​បូព៌ាលើក​ទី២៤ ក្រោម​ប្រធាន​បទ​​អាស៊ី​បូព៌ា​​នៅក្នុង​បរិការណ៍​សកលថ្មី

វេទិកាសេដ្ឋកិច្ច​ពិភព​លោក ស្តីពីអាស៊ី​បូព៌ា​លើក​ទី២៤ ក្រោម​ប្រធានបទ អាស៊ីបូព៌ា​នៅក្នុងបរិការណ៍សកលថ្មី បានប្រារព្ធ​ពិធីបើក​ជាផ្លូវការ​កាលពី​ល្ងាចថ្ងៃទី​២០មេសា ឆ្នាំ​២០១៥​ នៅ​ទីក្រុង​ហ្សាកាតា នៃសាធារណរដ្ឋ​ឥណ្ឌូនេស៊ី។
ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី​នៃសាធារណ​រដ្ឋឥណ្ឌូនេស៊ី សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តីរុស្ស៊ី វៀត​ណា​ម រួមទាំងភ្ញៀវ​គ្មិនកិត្តិយស​ជាច្រើនរូប​ទៀត បានអញ្ជើញ​ចូលរួម​ក្នុង​វេទិកា​រដ៏មាន​សារៈ​សំខាន់នេះ។
លោក​បណ្ឌិត រ៉ូសសីស ប្រធានវេទិកា​សេដ្ឋកិច្ច​ពិភពលោក មាន​ប្រសាសន៍ថា ក្នុងរយៈ​ពេល៤៥ឆ្នាំ ចុងក្រោយ​នេះ អាស៊ីបូព៌ា មានការផ្លាស់​ប្តូរយ៉ាង​ខ្លាំង តួយ៉ាង​ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី កំណើន​សេដ្ឋកិច្ច៦% និងជំរុញ​ឲ្យប្រទេស​នេះមាន​ការរីកចំរើន​សំរាប់​តំបន់ទាំង​មូល​ផងដែរ។ លោក​បណ្ឌិត​ប្រធាន វេទិកា​បានមាន​ប្រសាសន៍បន្ត​ថា វត្តមាននៃ​ថ្នាក់ដឹកនាំ​ទាំងអស់​នៅក្នុង​វេទិកា​នេះ គឺជាការ​ចូលរួម​ចំណែក​យ៉ាងធំ​ធេងក្នុង​ការជំរុញ កំណើន​សេដ្ឋកិច្ច​របស់តំ​បន់ឲ្យកាន់តែរឹង​មាំទ្វេឡើង​ថែមទៀត។
លោក​បានមាន​ប្រសាសន៍​បន្ថែមថា ក្រៅពីឥស្សរ​ជន​នយោបាយ អ្នកដឹកនាំ​ប្រទេស អង្គការ​អន្តរជាតិ អង្គការ​ក្រៅរដ្ឋា​ភិបាល សង្គមស៊ីវិល យើង​មាន វាគ្មិន​មកពី​វិស័យ​ឯកជន​ប្រមាណ​៥០០នាក់ អ្នកសារ​ព័ត៌មាន​ជាង​២០០នាក និង​ពិសេសយើង​មាន​អ្នកដឹក នាំវ័យ​ក្មេង​គឺយុជន ចូលរួម​ក្នុងវេទិកានេះ ក្នុងការរួម​ចំណែកដល់​ការ​ធ្វើសេចក្តី​សំរេចចិត្ត និងការ​ជ្រើសរើស នូវសមត្ថភាព​ប្រកួត​ប្រជែង ដើម្បីធ្វើ​ឲ្យសេចក្តី​សំរេច​នោះក្លាយ​ជាការពិត។ លោក រ៉ូសសីស មាន​ប្រសាសន៍សង្កត់ធ្ងន់ថា វេទិកានេះគឺជាវេទិកាសម្រាប់ផ្នែកឯកជន និងផ្នែកសាធារណៈ ដើម្បីកសាងនូវជំនឿទុកចិត្ត និងដើម្បីនាំអាស៊ីបូព៌ាមានអនាគតកាន់តែប្រសើរឡើង។ 
នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីរុស្សី និងវៀតណាម បានគូសបញ្ជាក់​រួមគ្នាថា តំបន់ទាំងមូលត្រូវតែចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនិងបណ្តាប្រទេស​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក រួមទាំងប្រទេសអាស៊ាន ក្នុងការដោះស្រាយនូវបញ្ហា​រួមគ្នានៅក្នុង​កំណើនផលទុនសរុប (GDP) របស់ ប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីរុស្ស៊ី មានប្រសាសន៍បន្តថា បន្ទាប់ពីកិច្ចប្រជុំលើកទី១រវាងអាស៊ាន និងរុស្ស៊ី កំណើនសេដ្ឋកិច្ចរវាងអាស៊ាន និងរុស្ស៊ី មានកានកើនឡើងជាង៥% កាលពី​ឆ្នាំ២០១៤ ដែលចំណុចសំខាន់នៃកំណើនគឺ ថាមពល ការដឹកជញ្ជូន និងកសិកម្ម។ ជាមួយ​គ្នា​នេះរុស្សីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច ឲ្យ​កាន់​តែ​មានការកើនឡើងទ្វេឡើងថែមទៀត។​ ជាមួយគ្នានេះរុស្សីនឹងបន្តចូលរួម​ចំណែក ដល់​ការជំរុញកមណើនសេដ្ឋកិច្ច ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ា​ឲ្យកាន់តែរឹង​មាំ​ផងដែរ។
នៅក្នុងបទអន្តរាគមន៍នោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីវៀតណាម បានធ្វើការគូស​បញ្ជាក់​ដែរថា វៀតណាមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងធនធានក្នុងជំរុញ​កំណើន​សេដ្ឋកិច្ច​របស់អាស៊ាន និង សេដ្ឋកិច្ចរបស់អាស៊ីបូព៌ា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កិច្ចសហប្រតិបត្តិការ គឺពិតជាមានសារៈ​សំខាន់ខ្លាំងឡើង នៅក្នុងការផ្សារភ្ជាប់នៃប្រទេសទាំងអស់ ក្នុងតំបន់អាស៊ាន ​ដែលនឹង​ក្លាយ​ទៅជា សហគមន៍តែមួយនៅចុងឆ្នាំ២០១៥នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍​បន្តថា ពេលនេះអាស៊ីបូព៌ាបានជួបប្រទះនូវឧបសគ្គយ៉ាងច្រើន ក្នុងនោះសេដ្ឋកិច្ច​ក៏មាន​ការ​ធ្លាក់​ចុះបន្ទាប់ពីមានការប្រកួតប្រជែង ការបម្រែប្រួលធាតុអាកាស បរិស្ថាន ដែលជាការ​ប្រឈម​មួយសំរាប់ការអភិវឌ្ឍន៍តំបន់ តាមរយៈនេះ ប្រធានបទថ្មីដែលយើងលើកឡើង​នេះ​នៅ​ក្នុងវេទិកាដ៏មានសារៈ សំខាន់នេះ នឹងនាំយើងធ្វើការពិភាក្សា រកដំណោះស្រាយរួម និង​វិធានការណ៍គន្លឹៈដទៃទៀត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងតំបន់ អាស៊ី​បូព៌ា​កាន់តែមានការរីកចំរើន និងមានការប្រកួតប្រជែងទ្វេឡើងថែមទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បាន​អញ្ជើ​ញ ថ្លែងសុន្ទរកថាគន្លឹៈ ក្នុងពិធីបើកវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ី​បូព៌ា​លើក​ទី២៤ ក្រោម​ប្រធានបទ អាស៊ីបូព៌ា នៅក្នុងបរិការណ៍សកលថ្មីនោះ​ដ៏​មាន​អត្ថន័យ​ ។
បន្ទាប់​មក​ ជា​បទអន្តរាគមន៍របស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី​នៃសាធារណ​រដ្ឋ​ឥណ្ឌូ​នេស៊ី បានគូស បញ្ជាក់ថា នេះគឺជាសប្តាហ៍ទី៦០នៃសន្និសីទអាស៊ីអាហ្រិក នៅទីក្រុង​បានឌុង ប្រទេស ឥណ្ឌូនេស៊ី ហើយអ្វី ដែលសំខាន់ជាងនេះទៅទៀត ការដែរយើងទាំងអស់​គ្នាធ្វើ​ដំណើរ​មកកាន់ទីនេះ គឺដើម្បីនិយាយហើយសំខាន់ជាងនេះទៅទៀត គឺដើម្បីស្តាប់។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រោយចំណាយ ពេលនៅទីនេះ​ក្នុង​សប្តាហ៍​នេះ អ្នកទាំងអស់គ្នានឹងបានឃើញនូវឱកាសដ៏អស្ចារ្យ ពិសេសសូមអញ្ជើញមក វិនិយោគនៅឥណ្ឌូនេស៊ី ហើយបើមានបញ្ហាអ្វីសូមទំនាក់ទំនង​ដោយផ្ទាល់មកកាន់​រូប​ឯកឧ​ត្តម។ ឯកឧត្តម ប្រធានាធិបតីមានប្រសាសន៍បន្តថា ជាការពិតការប្រឈម​របស់​យើង​គឺជា​ឱកាស​នៃអ្នកទាំងអស់គ្នាដែល មានវត្តមាននៅទីនេះ និងនៅទីកន្លែងដទៃ​ទៀតរបស់​ពិភព​លោក។ ឯកឧត្តមមានប្រសាសន៍បន្តថា ពិភព លោកកំពុងមានការផ្លាស់ប្តូរ ប្រទេសចិន ប្រទេសជប៉ុន កំពុងមានការផ្លាស់ប្តូរ ឬឯប្រទេសឥណ្ឌូនេស៊ី ក៏កំពុងមានការផ្លាស់ប្តូរ តាមរយៈ​នេះ​ឯកឧត្តម​មានជំនឿយ៉ាងមុតមាំថា ឥណ្ឌូនេស៊ីត្រូវតែផ្លាស់ប្តូរពីប្រជាជន របស់ឯកឧត្តម​បានប្រាប់​មករូប​ឯកឧត្តម។ ឯកឧត្តមបន្តថា ដើម្បីផ្លាស់ប្តូរទៅបាន គឺយើងត្រូវតែខិតខំជំរុញកំណើន​សេដ្ឋកិច្ច របស់ប្រទេស ឥណ្ឌូនេស៊ីឲ្យកាន់តែមានការប្រកួតប្រជែងបំផុត។

បន្ទាប់មកថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញគោះជួងដើម្បីជានិម្មិតរូបនៃការប្រារព្ធ ពិធីបើក​វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ីបូព៌ាលើកទី២៤ ក្រោមប្រធានបទ « អាស៊ីបូព៌ា​នៅក្នុង​បរិការណ៍ សកលថ្មី» ចាប់ពីពេលនេះតទៅ៕  

ទស្សនៈវិភាគដោយ៖ ទេព អម្រឹត​,គួរ​ពិចារណា​ពី​កិត្តិយស​ជាតិ ​មុន​ធ្វើ​ការ​បង្ហោះ​ និង​ផ្សព្វផ្សាយ​រូបភាព​ រឺ​សារ​ណាមួយ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​

បច្ចុប្បន្ន​មាន​បុគ្គល​មួយ​ចំនួន ដែល​តែង​ធ្វើ​សកម្មភាព​កេង​ចំនេញ​នយោបាយ​តាម​រយៈការបង្ហោះ​រូបភាព​ដែល​កាត់​ត រូប​ភាព ក្លែង​បន្លំ និង ខ្លះ​ជា​រូប​ភាព​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំងដល់​តំលៃ​កិត្តិយ​សជាតិ​ខ្មែរ។ ការ​ផ្សព្វផ្សាយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ថ្លៃ​ថ្នូរ នៃ​កិត្តិយសជាតិ​ទាំង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ ​តែង​បាន​ធ្វើ​ឡើង​ជា​ប្រចាំ ដើម្បី​បំរើ​ឲ្យ​មហិច្ឆតា នយោបាយ​របស់​ក្រុម​ខ្លួន។ រូប​ភាព​ទាំង​នោះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ចរិត​បែប​បំភ្លៃបំភាន់ និង​លាប​ព័ណ៌​ទាំង​ស្រុង ដែល​ពេល​ខ្លះ ​វាបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​បាន​ដឹង​ពី​ការ​ពិត ​នាំ​គ្នា​ជឿ​ស្លុង និង​យល់​ច្រឡំ​ពីស្ថាន​ភាព​នៃ​ប្រទេស​កម្ពុជា។
ជាក់​ស្តែង ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នៅឆ្នាំ​២០១៥នេះ Account Facebook មួយចំនួន បាន​បង្ហោះ​រូប​ភាព មនុស្ស​ជា​ច្រើន​ ដែល​អង្គុយ​តាម​ដង​ផ្លូវ​មួយ ហើយ​បាន​សរសេរ Comment ថា មិន​ហ៊ាន​ទៅ​លេង​ភ្នំតាម៉ៅទេ បើនៅតាម​ដង​ផ្លូវ មាន  អ្នក​សុំ​ទាន​អង្គុយ​ដង្ហែរ​ច្រើន​បែប​នេះ ខ្មាស​ស្រុក​គេ​ណាស់។ ការ​ពិត​រូប​ នេះ​គឺជា​រូប​ប្រជាកសិករ​នៃ​ប្រទេស មីយ៉ាន់ម៉ា ដែល​កំពុង​អង្គុយ​រង់​ចាំ​អាហារ បន្ទាប់​ពី​ពួក​គេ​បាន​រងគ្រោះដោយ​សារ​ខ្យល់​ព្យុះ​ស៊ី​ក្លួន កាល​ពី​ពេល​កន្លង​ទៅ។ រូប​ភាព​មួយ​នេះ ធ្លាប់​ត្រូវ​បាន​គេចែក​ចាយ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណេត តាំង​ពី​កំឡុងឆ្នាំ២០០៨មក​ម្លេះ គឺនៅ​ក្នុង​ពេល​ដែលប្រទេស​មីយ៉ាន់ម៉ា ទទួល​រង​គ្រោះ​ធម្មជាតិ​ដ៏សា​ហាវ​នេះ។ ការ​បង្ហោះ​រូបភាព​ និង​សរសេរ​ Comment បែប​នេះ ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ និង​កិត្តិយស​ជាតិ​យ៉ាង​ធំធេង ដែល​ហាក់​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​អា​ក្រក់​បំផុត តែតាម​ការពិត​ខ្មែរ​បច្ចុប្បន្ន​កំពុង​តែ​រស់​នៅ​ដោយ​មាន​សេចក្តី​សុខ ជា​មួយ​និង​សន្តិភាព​ពេញ​លេញ​របស់​ខ្លួន។
ក្រៅ​ពី​ការ​បង្ហោះ​រូបភាព ដោយ​សរសេរ Comment បោក​ប្រាស់ ខាង​លើ ក៏មាន Account Facebook មួយ​ចំនួន​ទៀត​ដែល​បាន​ធ្វើ​ការ​រិះគន់​ចំពោះ​ការ​ធ្វើ​នំ​អន្សម​យក្ស ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា ការ​ធ្វើ​នំ​អន្សម ជាការ​ខ្ជះខ្ជាយ ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​អត់​ឃ្លាន។ ផ្ទុយ​ពីការ​លើក​ឡើង​នេះ​ទាំង​ស្រុង ប្រទេស​កម្ពុជាកំពុង​ស្ថិត​នៅ​ក្នុង​សន្តិភាព​ពេញ​បរិបូរណ័ មិន​មាន​ភាព​អត់​ឃ្លាន​ដូច​ការលើក​ឡើង​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ កម្ពុជា​មាន​កាក​បាទ​ក្រហម និង​អង្គការ សមាគម ទាំង​ក្នុង និង​ក្រៅ​រាជរដ្ឋាភិបាល ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ដោយមិន​ប្រកាន់​និន្នាការ ​នយោបាយ ពោល​គឺ​ទី​ណាមាន​ទុក្ខ ​ទីនោះ​មាន​ការ​ជួយសង្រ្គោះ ដូច្នេះមិន​អាច​មាន​ពលរដ្ឋ​ខ្មែរ​ណាម្នាក់​ស្លាប់​ដោយសារ​អត់​ឃ្លាន​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​ធ្វើនំអន្សមយក្ស​នេះ គឺ​កម្ពុជា​មិន​ត្រឹម​តែ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង ពី​សំណាក់​បងប្អូន​ខ្មែរ​ទូ​ទាំង​ប្រទេស​នោះ​ទេ សូម្បី​តែ​បរទេស ​ក៏​កត់សំគាល់​ពី​ភាព​រីក​ចំរើន និង​អស្ចារ្យរបស់​ខ្មែរ​ផង​ដែរ។ ពិសេស​ជាង​នេះ​ទៅ​ទៀត យើង​មិន​បាន​បោះចោល​នូវ​នំ​អន្សមយក្សដែល​យើង​បាន​ធ្វើ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​យើង​បាន​យក​វា​មក​ធ្វើ​ជា​អាហារ​ចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ ​ដែល​ចូល​រួម​កម្មវិធីអង្គរ​សង្រ្កាន្ត​ទាំង​អស់​បាន​ទទួល​ទាន។ តើការ​ធ្វើ​នំ​ដើម្បី​ទទួលទាន​គឺ​ជា​ការ​ខ្ជះ​ខ្ជាយ​ដែរ​រឺ? ជាក់​ស្តែង​នំអន្សម​យក្ស​ត្រូវ​បាន​ចៅ​ក្រម​វាយ​តំម្លៃ​អន្តរជាតិរបស់​ស្ថាប័ន Guinness ទទួល​ស្គាល់​ថា ជា​នំ​អន្សម​ដែល​ធំ​ជាង​គេ​លើ​លោក ដែល​នេះបង្ហាញ​ពី​ភាព​លេច​ធ្លោ​ដែល​ខ្មែរ​សម័យ​បច្ចុប្បន្ន អាច​ធ្វើ​ទៅ​បាន​ដើម្បី​បង្ហាញ​អន្តរ​ជាតិ​ឲ្យ​ស្គាល់​ខ្មែរ​កាន់​តែ​ ច្បាស់។ ទិស​ដៅ​ធំ​បំផុត​នៃ​ការរៀប​ចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ក្រុង​សៀមរាប គឺអង្គរសង្រ្កាន្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​ អន្តរ​ជាតិ ​ឲ្យ​មក​ចូល​រួម​ទស្សនា ក្នុងបំណង​ទទួល​បាន​ផល​ចំនេញ​ពីវិស័យ​ទេសចរណ៍។ យ៉ាង​ណា​មិញ​ការរៀប​ចំ​ឲ្យ​មាន​ភាពទាក់ទាញ​ណាមួយ​ ទាម​ទារ​ឲ្យ​មាន ការ​បង្កើត​ជា​ផ្ទាំង​ទស្សនីយ័ភាព​អស្ចារ្យ ដើម្បី​ជា​ការចាប់​អារម្មណ៍ ដូច្នេះ​យើង​សង្ឃឹម​ថា អ្នក​រិះ​គន់​គួរ​តែ​ធ្វើ​ការ​រិះ​គន់ ដោយ​ប្រើ​បញ្ញា និង​ធ្វើឡើង​ក្នុង​ន័យ​ស្ថាប​នា ដើម្បី​ជួយ​ជាតិ​ខ្លួន ជា​ជាង​បង្កើត​ការ​រិះគន់​ដើម្បី​តែ​រិះ​គន់ រឺគ្រាន់​តែចង់​ល្បី​នោះ។
នៅ​មាន​ក្រុមអគតិមួយ​ចំនួន​ទៀត ក៏​បាន​ធ្វើ​កា​ររិះ​គន់​បែបបំផ្លាញ​ ដោយ​ពួក​គេ​បាន​មើលឃើញ​ផ្ទុយ​ស្រឡះពី​ការ​ពិត។ ពលរដ្ឋ​ខ្មែរ​ស្ទើរ​តែពេញ​ផ្ទៃ​ប្រទេស នាំ​គ្នាសាទរ​និង​ឲ្យតំលៃវប្បធម៌​សន្ទនា​រវាង​ប្រមុខ​រាជ​រដ្ឋាភិបាល គឺ​ សម្តេចតេ​ជោ និង ឯកឧត្តម សម រង្ស៊ី តែ​គេ​បែរ​ជា​ទោសមន្ស និង​ការ​បន្ទន់​ឥរិយាបថ​របស់​បក្សនយោបាយ​ធំៗទាំង​ពីរ​នេះ​ទៅ​វិញ។ នៅពេល​ស្រុក​ទេស​មាន​សន្តិភាព​អ្នក​នយោបាយ មាន​ភាព​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ដោះស្រាយបញ្ហា​នយោបាយ​ដែល​ជាប់​គាំង​នានា តាម​រយៈ​ការសន្ទនា ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចំរើន គេ​បែរ​ជា​បំផុស​ឡើង​ថា មាន​ការ​ស៊ុម​គ្រលំ​គ្នា រវាង​ សម្តេចតេជោ និង​ឯក​ឧត្តម សម រង្ស៊ី ។ តើ​នេះ​ឬទង្វើរ​ដែល​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​មនុស្ស​មួយ​ក្រុម​ដែល​តែង​តែ​និយាយ​ថា ខ្លួន​ជាអ្នក​ស្នេហា​ជាតិ? ហេតុ​អ្វីបាន​ជា​គេ​មិន​សំ​លឹង​មើល​ពី​គុណ​សម្បតិ្ត​ និង​អត្ថ​ប្រយោជន៍ ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​ តាម​រយៈ​វប្បធម៌​សន្ទនារ​វាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃគណបក្សន​យោបាយ​ទាំង​ពីរ គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។
តាម​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន វប្បធម៌​សន្ទនា​នេះ​ គឺ​មិន​បាន​បំផ្លាញ​ផលប្រយោជន៍ជាតិ​ណា​មួយ​ឡើយ គឺ​ធ្វើ​ឡើង​ដើម្បី​តែ​បំរើផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។
ជាការ​ពិត​ណាស់ មាន​ហេតុ​ផល​ជា​ច្រើន​ដែល​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម Facebook មិន​គួរនិង​ផ្សព្វ​ផ្សាយនូវ​អ្វី​ដែលឲ្យ​ ធ្វើ​ប៉ះពាល់​ដល់​សង្គមជាតិ​ឡើយ ព្រោះ​ក្នុង​នាម​យើង​ជា​ខ្មែរ បើទោះ​បីជា​មិន​បាន​ជួយ​អ្វី​ធំ​ដុំ​ដល់​ប្រទេស​ជាតិ​ខ្លួន​ឯង ក៏​គួរ​រក្សាឲ្យ​បាន​នូវ​សេចក្តី​ថ្លៃ​ថ្នូរ ផលប្រយោជន៍​ជាតិ​ជា​ធំ និង​រក្សា​ឲ្យ​បាន​នូវ​មុខ​មាត់​ប្រទេស​ជាតិ​របស់​ខ្លួន​លើ​ឆាក​អន្តរ​ជាតិ។ កិត្តិយស​ជាតិ ស្មើ​និង​កិតិ្តយស​របស់​មនុស្ស​ជាតិ ដូច្នេះ​បើ​យើង​បង្ហាញ​នូវ​ភាព​មិន​ថ្លៃ​ថ្លូរ និងការ​ប្រព្រឹត្ត​ទង្វើរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​យើង វា​ហាក់​បី​ដូច​ជា​យើង​មិន​ចេះស្រលាញ់​ប្រទេស​ជាតិ​របស់​ខ្លូន​។ យើង​សង្ឃឹម​ថា អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ថ្មី ដែលកំពុង​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​យុវជន និង​មហា​ជន នឹង​ខិត​ខំ​ស្វែង​យល់​ឲ្យ​បានច្បាស់​អំពី​ភាព​វិជ្ជ​មាន​និងអវិជ្ជ​មាន​ដែល​ នឹង​ផ្តល់​ឲ្យ​តាម​រយៈការ​ផ្សព្វផ្សាយ​របស់​ខ្លួន។

សូម​សរសេរ និង បង្ហោះ​នូវ​រូប​ភាព​ រួម​ជា​មួយ​និង​សារ​រិះគន់​ណាដែល​សម​ស្រប និង​មានលក្ខណៈល្អ​ប្រសើរ​សំរាប់​ជាតិ​យើង និង​ជៀស​វាង​ការ​បង្កភាព​អាប់​ឱន​ដល់​កិត្តិយស​ជាតិ។ ជា​ការ​ពិត​នៅក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​នៅ​ទី​ក្រុង​សៀម​រាប មានផ្ទាំងទស្សនីយ៏ភាព​ដ៏អស្ចារ្យ និង​គួរ​ជាទី​ចាប់​អារម្មណ៍​ជា​ច្រើន ដែល​កម្ពុជា​ទទួល​បាន​ការ​ចុះ​ក្នុង​កំណត់​ត្រា Guinness របស់​ពិភពលោក ដូច​ជា​នំអន្សម​យក្ស, ការ​រាំ​ម៉ា​ឌី​ស្សូន​ដែល​មាន​ចំនួន​មនុស្ស​ដ៏​ច្រើន​ពុំធ្លាប់​មាន, មួក​ស្លឹក​ត្នោត​យក្ស, កន្រ្តង​ប្រហុក​យក្ស, បំពង់​ទឹត​ត្នោត​យក្ស, ការលេង​ល្បែងប្រជា​ប្រិយ​ខ្មែរ និង​ការរាំ​របាំ​ជាតិ​ជា​ច្រើន​។ ទិដ្ឋភាព​ទាំង​នោះ​ពួក​គេអាច​ធ្វើ​ការ​ផ្សព្វផ្សាយបាន ដើម្បី​ជួយ​ដល់​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរ​ជាតិ​មក​កម្សាន្ត​នៅ​ប្រទេសកម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។ ក្រៅ​តែ​ពី​ទិដ្ឋភាពដ៏រស់រ​វើក និង​គួរ​ជា​ទីរីករាយ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម គួរ​តែ​ជួយ​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​ជា​សមិទ្ធ​ផល​ថ្មី លេច​ធ្លោពុំធ្លាប់​មាន ដូចជា មេគង្គ​ស្ទឹង​ត្រែង ជា​ពិសេស ស្ពាន ត្សឹបាសា (ស្ពាន​អ្នក​លឿង)ជា​ដើម ដែល​ប្រជាជនខ្មែរ​ចាត់​ទុក​ជា​ចំណង​ដៃ​ប្រវត្តិសាស្ត្រ ដែល​ជាទីគាប់​ចិត្ត​បំផុត នៃទំនាក់​ទំនង​កម្ពុជា-ចិន កម្ពុជា-ជប៉ុន និង​ជា​ស្ពាន​ដែល​បានត​ភ្ជាប់​កម្ពុជា​ទៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ។ ក្នុង​នាម​ជាខ្មែរ យើង​គួរ​តែ​មាន​មោទនភាព ដែល​បាន​កើត​មក​ជា​ខ្មែរ និង​មានមោទន​ភាព​ចំពោះអ្វីដែលជា​សកម្មភាព​ល្អ​ដែល​ខ្មែរ​កំពុង​តែ​ធ្វើ និង​កំពុង​បន្ត​ធ្វើដើម្បី​ភាពរីក​ចំរើន​នៃជាតិ​យើង។ ទាំងអស់​នេះ​គឺ​ជាសមិទ្ធផល​ដែល​គប្បី​អ្នក​ប្រើប្រាស់ Facebook ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ទើប​មាន​ឈ្មោះថា​ ចូល​រួម​គិត ចូល​រួម​ធ្វើ​ទាំង​អស់​គ្នា ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ៕

ទស្សនៈ៖ ​កឹម សុខា គឺជា​ឥស្សរជន​ហិង្សា​និយម​នៅ​ក្នុង​យុគ​សម័យ​ថ្មី

បើទោះជា​ មានការប្រកាន់​យកនូវរបៀប​ថ្មី​នៃវប្បធម៌​សន្ទនា ​ដែលបាន​កើតចេញ​ជា​រូបរាង​កាលពីថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៤​ ហើយបាន​ឈានឲ្យមេ​ដឹកនាំ​គណបក្ស​ទាំងពីរ ​សិ្ថតនៅ​ក្នុងសភាព​ផ្អែមល្ហែម​ លើ​បញ្ហាទូទៅ ​ទាំង​នយោបាយ ទាំងការ​ដោះស្រាយ​បញ្ហាផ្សេងៗ​ដែលជា​ភាពតាន​តឹងនៃ​គណបក្ស​ទាំងពីរធ្លាប់​មាន ​ប៉ុន្តែដោយ​ផ្អែកលើស្មារតី​នៃការ​បង្រួប​បង្រួមជាតិ​ ការយោគ​យល់គ្នា​ គេបានមើល​ឃើញថា​ លោក ហ៊ុន​ សែន ​និងលោក​សម ​រង្ស៊ី ​បានផ្លាស់ប្តូរ​ការទំនាក់​ទំនង ​ការសន្ទនា​គ្នាជាញឹកញាប់​ រហូតដល់​បង្កើត​បាន​នូវបរិយាកាស​នយោបាយ​ប្រសើរ​ដូចបច្ចុប្បន្ន។
ដោយឡែក​លោក​ កឹម សុខា ​ដែលគេបាន​ដឹងថា​ ជាបុគ្គល​ដែលប្រកាន់​យកនូវ​ទម្លាប់​ហិង្សា​និយម​ ហើយហិង្សា​និយមនេះ​ បានចង​ក្រៀក​ជាប់ជា​មួយនឹង​សកម្មភាព​ប្រចាំ​ថ្ងៃរបស់​លោក ​កឹម​ សុខា​ តាំងពី​មុនពេល​យុទ្ធនា​ការបោះឆ្នោត ​អំឡុង​ពេលបោះ​ឆ្នោត​ និង​ក្រោយ​ពេលបោះ​ឆ្នោត។
ស្តែងចេញ​ជាសកម្មភាព​បន្តបន្ទាប់​មកទៀត ​ដើម្បី​បង្ហាញ​ថា​ខ្លួនជា​បុគ្គលដែល​មាន​ឥទ្ធិពល​នៅក្នុង​បក្ស​ប្រឆាំង​ លោក​ កឹម សុខា​ បាន​និយាយ​ប្រាប់គេ​ឯងថាលោក​មាន​ការ​សោក​ស្តាយ​ដែលបំណង​នៃការ​ផ្លាស់ប្តូរ ​ដែលមាន​តម្លៃ​ស្មើនឹង​ការផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​​ស្រ​ប​​ច្បាប់របស់​លោក ​ហ៊ុន​ សែន ​មិនបាន​សំរេច ​ហើយលោក​ កឹម ​សុខា​ បានប្រកាស​ដាច់​ខាត​មិន​គាំទ្រ​នូវវប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​នោះឡើយ។
រហូតមក​ដល់​ដំណាក់​កាល​ចុងក្រោយ​នេះ ​បើទោះ​ជាគុណ​តម្លៃនៃ​វប្បធម៌​សន្ទនា​​បាន​នាំឲ្យ​សង្គម​កម្ពុជា​ត្រូវបាន​គេមើល​ឃើញ​ថា ​មានបរិកាស​ល្អប្រសើរ​ ដែល​វប្បធម៌​សន្ទនា​នេះ​ គឺជា​ការ​ផ្លាស់ប្តូរ​យោបល់គ្នា​ ដើម្បី​តំកល់​ផលប្រយោជន៍​ជាតិ​ សមដូចការ​បញ្ជាក់​របស់លោក ​ហ៊ុន ​សែន​ ថ្លែង​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ ថ្ងៃទី១៤​ ខែ​មេសា​ ឆ្នាំ​២០១៥​ ថា​ «គ្មាន​ការសន្ទនា​ណាមួយ​ដែលនាំ​ឲ្យមាននូវ​ការ​បំផ្លាយ​ជាតិ​នោះទេ»  ផ្ទុយ​ទៅវិញ​ផ្លែផ្កា​នៃវប្បធម៌​សន្ទនា​ គឺការពង្រឹង​ឯកភាព​ជាតិហើយ​ជំរុញឲ្យ​មានការ​អភិវ​ឌ្ឍន៍»។ ត្រង់​នេះមាន​ន័យថា​ មេបក្ស​ទាំងពីរ​បានដើរ​ដល់​ផ្លូវ​ឯកភាព​ជាតិ​ ដែលនឹង​នាំឲ្យ​សង្គម​ជាតិ​ឈានទៅ​រកការ​សំរេច​នូវ​លទ្ធផល​ជាវិជ្ជមាន​ជា​បន្ត​បន្ទាប់​ទៀត ​ដែលអាច​នឹង​បញ្ចៀស​បាន​នូវហិង្សា ​សកម្មភាព​បង្ក​ចលាចល​ក្នុង​សង្គម​ ដូច​អតីតកាល​ដែលក្រុម​ប្រឆាំងបាន​បង្ក ឡើង​តាមរយៈ​ការញុះ​ញង់ ​ដឹក​ប្រមូល​ផ្តុំកម្លាំង​ធ្វើកូដកម្ម ​បាតុកម្ម​ និង​ឈានដល់​កុបកម្ម ​តាម​ដងផ្លូវ​ នាំមក​នូវ​ការព្រួយ​បារម្ភ​ពី​សំណាក់​ប្រជាពលរដ្ឋ ​និង​អ្នក​វិនិយោគ​អន្តរជាតិ​។  ផ្ទុយ​ទៅវិញ ​គេបាន​មើល​ឃើញថា​ លោក​ កឹម សុខា ​ហាក់បីដូច​ជាក្បាល​រឹងមិនព្រម​សុខចិត្ត​ផ្លាស់ប្តូរ​ឥរិយាបថ​ទទួល​យកនូវ​វប្បធម៌​សន្ទនា ​ដែលជា​វប្បធម៌​នៃសនិ្តវិធី ​ដែល​ជាវប្បធម៌​ នៃ​ការបង្រួប​បង្រួម​ជាតិ​នោះទេ​ ។
យ៉ាងណា​មិញការថ្លែង​របស់លោក​ កឹម សុខា​ ខណៈ​ជួបជាមួយ​និងប្រជា​ពលរដ្ឋ​នៅតាម​បណ្តាល​ខេត្តមួយ​ចំនួន​នាពេលចុង​ក្រោយនេះ​ ក្នុង​កាយវិការ​ក្រអឺត​ក្រទម​ រួមផ្សំ​ជាមួយ​​នឹងការតំ​ឡើង​ឫកពា​ ហាក់បី​ដូចជាខ្លួននឹង​ប្រឆាំង​ជាមួយ​និង​សកម្មភាព​របស់មេ​បក្ស​ខ្លួន​ ដោយ​លោក ​កឹម ​សុខា ​បានថ្លែង​ដូច្នេះថា​ « សូម​ឲ្យ​សកម្ម​ជន​របស់ខ្លួន​កុំឲ្យមាន​ការ​ភាន់​ច្រឡំ​ថា​ សកម្មភាព​របស់​លោក​ប្រធាន​ សម​ រង្ស៊ី​ ជាមួយ​លោក​ ហ៊ុន​ សែន​ គឺជា​ការចុះញ៉ម ​រឺមួយ​ក៏ជាការ​ធ្វើជា​អាយ៉ង​របស់​គណបក្ស​កាន់​អំណាច​ ។ ​ផ្ទុយទៅវិញ​លោក​ កឹម ​សុខា​ បាន​បន្ថែមថា​ គោល​របស់​គណបក្ស​ប្រឆាំង​នៅរក្សា​ដដែល​ គឺនឹង​ដណ្តើមយក​ជ័យជំនះឲ្យ​បាន​ជាដាច់ខាត​ក្នុង​ការផ្តួល​រំលំ​គណបក្ស​កាន់​អំណាច​នៅឆ្នាំ២០១៨​ខាងមុខ។
​បើទោះ​ជាគេ​មិនទាន់​ដឹងថា ​តើនឹងមាន​ព្រឹត្តិការណ៍ ​សកម្មភាពអ្វី​ខ្លះវានឹងកើត​ឡើង​នៅក្នុងទង្វើដែលដឹកនាំដោយលោក កឹម សុខា ក៏ប៉ុន្តែគេ បាន​មើលឃើញថា ជានិច្ច​កាល​លោក កឹម សុខា ហាក់បីដូចជាបានធ្វើសកម្មភាព​នានាដែលដើរឆ្ងាយអំពី​គោលការណ៍​ច្បា​ប់ បើទោះជាក្នុង ដំណាក់កាលនេះ លោក កឹម សុខា កំពុងស្ថិតនៅ​ក្នុងការ​ឃ្លាំ​មើល​នៃ​នីតិវិធី​របស់តុលាការ​ក្តី។
អំពើរបស់ជនទុច្ចរិត សកម្មភាពរបស់ជនល្មោភអំណាច គឺ​ហាក់បីដូចជា​គ្មានព្រំដែន​កំណត់នៃ​ក្រមសីលធម៌ និង​ការទទួលយកនៅក្នុង​ក្របខណ្ឌ នៃ​គោលការណ៍ប្រកប​ដោយ​សន្តិវិធី​ នៃដោះស្រាយនោះទេ។
ការប្រកាន់យកនូវទស្សនៈផ្ទុយគ្នា រវាងម្ខាងនិយមគោលការណ៍សន្តិភាព និងម្ខាង​ទៀត ប្រឆាំងជំទាស់នឹងគោលការណ៍សន្តិភាព ហើយជ្រើស រើសយក​នូវទំលាប់​ហិង្សា​និយម ជាលទ្ធផលដែលរំពឹងទុក បក្សប្រឆាំងមួយនេះ ហាក់បីដូចជាពស់ក្បាលពីរ រឺមួយ​ក៏ហាក់បី ដូចជាឋិតក្នុងការកាន់ចង្កូត​ប្រទាញប្រទង់គ្នា រវាងអំណាចជាមេបក្ស និង​អំណាច​ជាអនុ ប្រធាន​បក្សដែលមិនចុះសម្រុងគ្នា។
ផលវិបាកជាច្រើនដែលគេរំពឹងទុក គឺការបន្តបែកបាក់ វិបត្តិផ្ទៃក្នុងកាន់​តែរីកធំ​ឡើងៗ​ពីមួយថ្ងៃទៅមួយថ្ងៃ ដូច​ជា សកម្មភាពនៃ​ការ​ចាកចេញ​ពីបក្សដោយស្ងាត់ស្ងៀម ​ រឺក៏​ដោយ​ចំហរ របស់ក្រុមអ្នកគាំ​ទ្រ នឹងអាចរីកធំ​ធាត់ដោយ​សារអ្នកដឹកនាំ​បក្ស​ប្រឆាំង​ ខ្វែង​គំនិតគ្នា។ ការធ្វើនយោបាយ​ដោយមិនមានការស្រុះស្រួលគ្នា គឺជាជំហានឆ្ពោះ​ទៅរកការ​បរាជ័យ​នៃ​គណបក្សនយោបាយនោះ។
ម៉្យាង​វិញ​ទៀត បើពិនិត្យមើលអំពីសារជាតិពិតប្រាកដ​រវាង​បុគ្គល សម រង្ស៊ី និងកឹម សុខា អ្នកទាំងពីរនេះប្រៀបដូចជាទឹក និងប្រេង បើទោះ​ណាពូកគេ​ខំសម្តែងជាឆាកល្ខោន ដើម្បីឆ្ពិនភ្នែកអ្នកដ៏ទៃក៏ដោយ ប៉ុន្តែ ធាតុពិតនៃរបៀបការ​ដឹកនាំ​គណបក្សនយោបាយមួយនេះ មិនមែនជាអាថ៌កំបាំង សំរាប់ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត នៅ​ក្នុង​យុគសម័យបច្ចេកវិទ្យា បាន នោះឡើយ៕


ដោយ៖ សាន បូរិទ្ធ

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព នឹង​ត្រូវដាក់​ស្នើ​ជូន​គណៈ​រដ្ឋមន្រ្តី នៅ​អំឡុង​ខែ​ក្រោយ​នេះ

សេចក្តីព្រាងច្បាប់ស្តីពីសហជីព ត្រូវបានរំពឹងថា នឹងដាក់ស្នើជូនរាជ​រដ្ឋា​ភិបាលកម្ពុជា ត្រួត​ពិនិត្យ​នៅអំឡុងខែឧសភាក្រោយនេះ ក្រោយពេល​ដែលពិគ្រោះយោបល់ ជាមួយក្រុមអន្តរ​ក្រសួងរួចរាល់ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ឯកឧត្តម​ ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ឯកឧត្តម ហេង សួរ បាន​មាន​ប្រសាសន៍​ថា​ សេចក្តីព្រាងច្បាប់ស្តីពីសហជីព ត្រូវបាន​ក្រុម​ការងារអន្តរក្រសួង រៀបចំជិតរួចរាល់ហើយ គឺ​បច្ចុប្បន្ន​កំ​ពុង​ពិនិត្យ បន្ថែមបន្ថយយោបល់មួយ​ចំ​នួន​ទៀត​របស់ក្រុម​អន្តរក្រសួងប៉ុណ្ណោះ ។
ឯកឧត្តម​ ហេង សួរ បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងការងារកំពុងតែដឹកនាំ កិច្ចប្រជុំ​អន្តរក្រសួង ស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ហើយគិតមកដល់ពេលនេះ សេចក្តី​ព្រាងច្បាប់ ស្តីពីសហជីព បានដំណើរការរួចរាល់ ប្រហែល៦៥ទៅ៧០% សង្ឃឹមថា នឹង​អាចបញ្ចប់ បូកសរុបមតិរបស់អន្តរក្រសួង យ៉ាងយូរដើមសប្តាហ៍ទី១ នៃខែឧសភា សម្រាប់​ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិចារណាអ្វីដែលជាសំណើរ របស់អន្តរក្រសួង»

ពង្រាង នៃសេចក្តីព្រាងច្បាប់ ស្តីពីសហជីព រៀបចំដោយក្រសួងការងារ និងភាគី​ពាក់ព័ន្ធ កាលពីចុងឆ្នាំ២០១៤ មាន១៧ជំពូក និង ៩១ មាត្រា ។ ច្បាប់នេះ មានគោលបំណងផ្តល់សិទ្ធិ និងសេរីភាព នៃអង្គការ វិជ្ជាជីវៈដល់កម្មករ និយោជិត និងនិយោជក ក្នុងប្រទេសកម្ពុជា ឲ្យ​ប្រព្រឹត្តទៅ​ស្រប​តាម​គោល​ការណ៍​ច្បាប់​។ ប៉ុន្តែ សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​អាក់ខានមិន​បាន​ដាក់ជូនគណៈរដ្ឋមន្រ្តី ដោយសារតែមានការជំទាស់ក្រុមសហជីពមួយ​ចំ​នួន​ ដែល​ពួកគេ យល់ថា ច្បាប់នេះ បានរិតត្បិតសេរីភាពរបស់ពួកគេ ។ ប៉ុន្តែ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​មាន​ការ​ជំ​ទាស់​ពី​អង្គការ​សមាគម​ណាក៏​ដោយ​ ច្បាប់​នេះ នឹង​ត្រូវ​តែដាក់​ជូន​សភា​អនុម័តនាពេល​ខាង​មុខ វាជា​សិទ្ធិ​របស់​អ្នក​តំ​ណាង​រាស្ត្រ​។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុង​ឱកាសខួបអនុស្សាវរីយ៍ លើកទី១២៩ នៃទិវាពលកម្មអន្តរជាតិ ០១ ខែឧសភា ឆ្នាំ២០១៥ សម្តេចតេជោក៏បានអំពាវនាវឱ្យ ភាគី​ពាក់ព័ន្ធ ឆាប់ពន្លឿន ការអនុម័តច្បាប់ស្តីពីសហជីព នេះឡើងវិញ។ ក្រៅពីនោះ​សម្តេច​តេជោ ក៏បានអំពាវនាវឱ្យពន្លឿន ការបង្កើតតុលាការការងារ នៅក្នុងប្រទេស​កម្ពុជា​ថែមទៀត។
លើ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​ ឯកឧត្តម​  ហេង សួរ ក៏​បានឱ្យដឹងផង​ដែរថា ចំពោះច្បាប់​ស្តីពីតុលាការការងារវិញ​ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈ នឹងពិភាក្សា​យ៉ាងជិតស្និតជាមួយ ក្រសួងយុត្តិធម៌ ហើយសង្ឃឹមថា សភាការងារ​មួយ ក្រុម​ការងារ​ដោះ​ស្រាយវិវាទ ទំនាក់ទំនាក់ទំនងវិជ្ជាជីវៈ នៅសាលាដំបូងគ្រប់រាជធានី-ខេត្ត នឹងដាក់​ឱ្យ​ដំណើរការ មុនឆ្នាំ២០១៧ ខាងមុខនេះ ៕


ម៉ម សូណង់ដូ៖ CNRP គ្មានអនាគតទេ!

លោក ​ម៉ម ​សូណង់ដូ​ ប្រធាន​សមាគម​អ្នកប្រជា​ធិបតេយ្យ ​និងជាអគ្គ​នាយក​វិទ្យុ​សំបុកឃ្មុំ​នៅថ្ងៃទី ​២១​ ខែមេសា ​ឆ្នាំ២០១៥នេះ ​បានផ្តល់​បទសម្ភាសន៍​មួយជាមួយ​នឹង​គេហទំព័រ​ GNN Cambodia​ ដោយលោក​បានមាន​ប្រសាសន៍ថា ​នៅពេលដ៏ខ្លី​ខាងមុខនេះ ​លោក​ និង​ត្រៀម​ធ្វើសមាជ​ដើម្បីប្រកាស​លាលែង​ពីតំណែង​ ជាប្រធាន​សមាគម​អ្នកប្រជាធិប​តេយ្យ ​ហើយ​ជម្រាប​ជូនព័ត៌​មាន​ជាសាធារណៈ ​អំពីគម្រោង​បង្កើត​គណបក្សថ្មី​មួយ​ ដែលមាន​ឈ្មោះថា ​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ។
ការសំរេច​ចិត្ត​បង្កើត​គណបក្ស​ផ្ទាល់ខ្លូន​ របស់លោក​ ម៉ម សូណង់ដូ​ ត្រូវបាន​លោកអះអាងថា​ ដោយសារ​តែអស់​សង្ឃឹមលើ ​គណបក្ស​សង្គ្រោះជាតិ​ (CNRP)​។ ​លោក ​ម៉ម សូណង់ដូ​ បន្ថែមថា​ មិនត្រឹម​តែអស់​សង្ឃឹមទេ ​គឺលោកមើល​ឃើញថា​ ទោះគណបក្ស​សង្គ្រោះជាតិ ​ខំប្រឹង​តស៊ូឈរ​ឈ្មោះបោះឆ្នោត​នៅក្នុង​អាណត្តិទី៦​យ៉ាងណា​ក៏ដោយ ​ក៏អត់​មានជ័យ​ជំនៈ​ដែរ។
​លោក ម៉ម ​សូណង់ដូ​ បញ្ជាក់ថា ​នៅក្នុងឆ្នាំ២០១៣​ ដែលជាឆ្នាំបោះ​ឆ្នោត​សកល​កន្លងទៅ ​លោកក៏ជា​មនុស្សម្នាក់​បានចូលរួម​គាំទ្រគណបក្ស​នេះ​។ លោក​ ម៉ម ​សូណង់ដូ ​បន្តថាការ​ដកខ្លូន​បស់លោក ​គឺមិនមែន​ដកខ្លូន​ដោយស្អប់ទេ​ គឺ​ដោយសារ​ដឹងថា​អនាគត​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​ចប់ហើយ ​ហេតុដូច្នេះ​ត្រូវមាន​គណបក្សថ្មី​មួយទៀត​។​ ការលើក​ឡើង​ពីគណបក្ស​ថ្មី​ របស់​លោក​ ម៉ម​ សូណង់ដូ​ គឺ​សំដៅ​លើ​គណបក្ស​របស់គាត់​ គឺ​គណបក្ស​ សំបុក​ឃ្មុំសង្គម​ប្រជាធិបតេយ្យ​។​ អគ្គនាយក​វិទ្យុ​សំបុក​ឃ្មុំ​រូបនេះ ​និយាយថា ​គាត់មិន​អះអាងថា​ ខ្លួនគ្រាន់​បើ​ជាង​គេទេ​ ប៉ុន្តែ​ដោយលោក​សង្កេត​ឃើញថា ​គណបក្ស​មួយ​ដែល​ប្រជាពលរដ្ឋ​គាំទ្រ ​គឺ​គណបក្ស ​CNRP​ អត់​អាច​មាន​ដំណើរ​ឆ្ពោះទៅ​រកភាព​ជោគជ័យ​បាន​ឡើយ​ ដូច្នេះ​លោក​នឹង​បង្កើត​គណបក្ស​មួយដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ ហើយ​និង​អនាគត​កូន​ចៅខ្មែរ​ទៅ​ថ្ងៃមុខ​។​
​នៅពេល​សួរថា​ តើលោក​យល់ថា ​គណបក្ស​របស់​លោក​ មានអ្វី​ខុសប្លែក​ពី​គណបក្ស​ CNRP​ ដែល​លោក​ធ្លាប់គាំទ្រ?​ លោក​ ម៉ម​ សូណង់ដូ​ និយាយថា ​ភាពខុស​ប្លែករវាង​គណបក្ស​របស់លោក ​គឺ​គណបក្ស ​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ​និង​គណបក្ស​សង្គ្រោះជាតិ​ គឺខុស​ត្រង់​អ្នកដឹកនាំ​។​ លោក​ បញ្ជាក់​បន្ថែមថា ​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​ គឺខុសគ្នា​ដូចមេឃ ​និងថ្ងៃ ​ហើយ​លោក​ សម រង្ស៊ី ​គឺមិន​អាច​ធ្វើអ្វី​ឲ្យហួស​ពី​ប៉ុណ្ណឹង​ទៀត​បានទេ​។​ ចំនុច​ ទី២​នៃភាព​ខុសគ្នា ​គឺ​យុទ្ធសាស្ត្រ​នយោបាយ​ ហើយអ្វី​ដែល ​គណបក្ស​សង្រ្គោះជាតិ​បាន​ធ្វើ ​មកដល់​ពេលនេះ​គឺ​អត់មាន​លទ្ធផល​អ្វី​ទាំងអស់​។
​លោក​ ម៉ម ​សូណង់ដូ​ ក៏បាន​លើក​ឡើងផងដែរ​ ពី​ការ​រំពឹងទុក​របស់លោក ​ជុំវិញ​លទ្ធផល​ ដែល​នឹង​ទទួលបាន​ នៅ​ក្នុង​ឱកាស​បោះឆ្នោត​នា​ឆ្នាំ២០១៨​ខាងមុខនេះ ​ដោយលោក​បាន​មាន​ប្រសាសន៍​ថា​ ទោះបី​ជា​លោកបាន​ទទួលការ​គាំ​ទ្រ​តិចតួច​ក៏ដោយ​ ក៏មិន​ថ្វី​ដែរ​ លោក​ត្រូវតែធ្វើ ​ព្រោះលោក​យល់ឃើញ​ថា​ CNRP​ អត់មាន​អនាគត​ទៀតទេ​។
​លោក ​ម៉ម​ សូណង់ដូ​ សង្កត់​ធ្ងន់ថា ​មូលហេតុ​ដែលលោក​និយាយ​បែបនេះ​ពីព្រោះ ​លោកដឹងថា​ ៥៥​ កៅអី​ដែលគណបក្ស​ CNRP​ ទទួលបាន​គឺបាន​ដោយសារ​បោកគេ ភភូត​គេថា​នឹង​ប្តូរ​ ហើយ​សន្យា​ធ្វើនេះ ធ្វើនោះ ​តែរហូត​មកដល់សព្វ​ថ្ងៃ​ អត់មាន​អ្វីទាំងអស់​។​ លោក​ បន្តថា​  បើសិន​ជា​មុនពេល​បោះឆ្នោត​ គាត់​ប្រាប់គេថា ​បើសិន​អត់បាន​អីគាត់ចូល​រដ្ឋសភា ​ប្រហែលជា​គ្មាន​អ្នកណា​បោះឆ្នោត​ឲ្យគាត់ទេ​ ហេតុដូច្នេះ​៥៥​នៅក្នុង​អាណត្តិទី៦​ មិនអាច​បាន​ទៀតទេ ​អា៥៥​កៅអីហ្នឹង​វា​រលាយ​តែម្តង​។​
​លោក ​ម៉ម​ សូណង់ដូ ​រំពឹងថា​ ក្រោយពីអស់​ជំនឿ​លើគណបក្ស​សង្គ្រោះជាតិ​ប្រជាពលរដ្ឋ​នឹងងាក​មក​រកអ្នក​ដែលមាន​ចិត្តមោះមុត​ មានឆន្ទៈ​ បូជា​ដើម្បីជាតិ​ មិនមែន​នៅតែបន្ត​គាំទ្រ​អ្នកភភូត​តទៅ​ទៀត​ទេ​៕

អត្ថបទ៖ ច័ន្ទ ទេវី

សារលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន ក្នុងទិវាពលកម្មអន្តរជាតិខួបលើកទី១២៩




សេចក្តី​ប្រកាស​ព័ត៌មាន សម្តេច​ប្រធាន​រដ្ឋសភា​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​រវាង​ប្រមុខ​អាយ​ប៉ា និង​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន