Monday, July 15, 2013

សកម្មភាពយុទ្ធនាការឃោសនា តាមខ្នងផ្ទះ នៅខេត្តតាកែវ​ ដឹកនាំដោយឯកឧត្តម សុខ សូកាន



ឯក​ឧត្តម សុខ សូកាន បេក្ខជន​តំណាង​រាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​តាកែវ បាន​ដឹក​នាំ​យុវជន​ស្ម័គ្រចិត្ត​គណបក្ស​ប្រជាជន​កម្ពុជាគ្រប់​ថ្នាក់ រួម​មាន​ថ្នាក់កណ្ដាល​ ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក និង​ថ្នាក់​ឃុំ ភូមិ ចុះ​ធ្វើ​យុទ្ធនាការ ឃោសនា​តាមខ្នងផ្ទះ ដោយ​អនុវត្ត​ទៅ​តាម​​ផែនការ​ ដែល​បាន​គ្រោង​ទុក​ គិត​ចាប់ពី​ថ្ងៃ​ទី ០៤ ខែ​ កក្កដា រហូតដល់​ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ​២០១៣ ដែល​ជា​រយៈ​ពេល​ដ៏​ក្ដៅ​គគុក នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើស​តាំង​​តំណាងរាស្ដ្រ​នីតិ​កាលទី ៥ ឆ្នាំ ២០១៣។
គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ១៣ ខែកក្កដា នេះ ក្រុម​យុវជន​ស្ម័គ្រចិត្ត​គណបក្ស​ប្រជាជនកម្ពុជា​ដែល​​​ដឹកនាំ​​ដោយ​ឯកឧត្តម សុខ សូកាន បាន​អនុវត្ត​ការងារសម្រេច​បាន​តាម​ផែនការ ៥០​% ហើយ​ក្នុង​ចំណោម​ក្រុង​ស្រុក ទាំង ១០ ទូទាំងខេត្ត​តាកែវ ក្នុងនោះ​មាន: ស្រុក​សំរោង ​អង្គរ​បូរី ព្រៃ​កប្បាស​ បាទី និង​ស្រុក​ត្រាំកក់ ដោយក្នុង​មួយ​ស្រុក​ៗ ក្រុម​យុវជនបាន​ចុះ​ទៅ​ដល់​ឃុំ​គោល​ដៅ​ចំនួន ០៤ ដែល​​ស្មើនឹង​ភូមិ​យុទ្ធ​សាស្ដ្រចំនួន ១៤​ ភូមិ។ ដោយ​ឡែក​ក្រុង និងស្រុកចំនួន ០៥ ទៀត កំពុង​បន្ដ​អនុវត្ត​​យន្ដការ​ឃោសនា​តាម​ខ្នង​ផ្ទះ យ៉ាង​សស្រាក់​សស្រាំ។

ផ្អែក​តាម​លទ្ធផល​ក្រុម​ការ​ងារ​​បាន​សង្កេត​ឃើញ​ថា យុវជន​មាន​ការ​ចូល​រួម​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់ លើស​ពី​ការ​រំពឹង​ទុក​។ ចំណែក​​ប្រជាជន ក៏​មាន​ការ​ពេញ​ចិត្ត អាណិត​ ស្រលាញ់ ជឿ​ទុក​ចិត្ត​មកលើ​ សម្ដេច​តេជោ ហ៊ុន សែន និង បន្ដ​ការ​គាំទ្រ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ដទៀត ព្រោះ​ពួកគាត់​យល់​ថា មាន​តែ​គណបក្ស​​ប្រជាជន​កម្ពុជាទេ ដែល​នៅ​ជា​មួយ​ប្រជាជនគ្រប់​ទី​កន្លែង​ គ្រប់​កាលៈ​ទេសៈ ជាក់​ស្ដែង​ដូច​ដែល​ក្រុម​​ការងារ​យុវជនបាន​ទៅ​ដល់ ​ពិសេសបាន​ពាំនាំ​នូវ​​ការ​សាក​សួរសុខ​ទុក្ខ និង​សេចក្ដី​នឹក​រលឹក​ពី​សំណាក់​​ថ្នាក់​ដឹកនាំកំពូល​ទាំង ៣ របស់​គណបក្ស​ គឺ​ សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​អគ្គ​មហា​ធម្មពោធិ​សាល​ ជា​ ស៊ីម និង​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន

 ទន្ទឹម​នឹង​ការ​សាក​សួរសុខ​ទុក្ខ​ ក្រុម​ការងារ​បាន​ប្រើ​ប្រាស់​វិធី​សាស្ដ្រនៃការ​ឃោស​នា គឺ​ផ្សព្វ​ផ្សាយពី​គោល​នយោបាយ​កម្ម​វិធី​នយោបាយ​​របស់​គណបក្ស​ សមិទ្ធ​ផល​របស់​គណបក្ស​ តាម​រយៈ​ការ​​ប្រើ​ឧគ្ឃោសនសព្ទ ការ​និយាយ​ដោយ​ផ្ទាល់​មាត់​ជាមួយ​ប្រជាជន។ ក្រៅ​ពី​នេះ នៅ​មាន​ការ​ចែក​ខិត​ប័ណ្ណរបស់​គណបក្ស​ និងការ​បង្រៀន​គូស​សន្លឹក​ឆ្នោត ដល់​សមាជិក​បក្ស​ ក៏​ដូច​ជា​អ្នក​គាំទ្រ៕
អត្ថ​បទៈ ក្រុមការងារ​យុវជន ខេត្តតាកែវ








កំរងរូបភាពប្លែកៗ សំបូរបែប នៃកម្លាំងឈ្នះរបស់មហាជនគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត (វគ្គទី៧)










































សេចក្តីណែនាំស្តីពីការផ្អាកមិនឱ្យលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត