Thursday, April 02, 2020

សកម្មភាពរបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី៤ នីតិកាលទី៦ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនរដ្ឋសភា និងជនរួមជាតិ



សកម្មភាពរបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី៤ នីតិកាលទី៦ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនរដ្ឋសភា និងជនរួមជាតិ

ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសការបេីកបវេសនកាលនៃរដ្ឋសភា​ សម័យប្រជុំរដ្ឋសភាលេីកទី៤​ នីតិកាលទី៦​



ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសការបេីកបវេសនកាលនៃរដ្ឋសភា​ សម័យប្រជុំរដ្ឋសភាលេីកទី៤​ នីតិកាលទី៦​ នៅថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០២០

ការអភិវឌ្ឍរយៈពេល១ឆ្នាំ ក្នុងឆ្នាំទី២ នៃព្រឹទ្ធសភានីតិកាលទី៤



ការអភិវឌ្ឍរយៈពេល១ឆ្នាំ ក្នុងឆ្នាំទី២ នៃព្រឹទ្ធសភានីតិកាលទី៤
One-Year Development of the 2nd Year of the 4th Legislation of the Senate

ព្រះមហាក្សត្រកោតសរសើរលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងរដ្ឋសភាចំពោះកិច្ចប្រឹងប្រែងក្នុងកិច្ចការជាតិ

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី បានសម្តែងទឹកព្រះទ័យវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះរដ្ឋសភា ដឹកនាំដោយលោក ហេង សំរិន និងរាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានប្រឹងប្រែងបំពេញកិច្ចការរបស់ជាតិ និងបម្រើប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ការសម្តែងទឹកព្រះទ័យកោតសរសើររបស់ព្រះមហាក្សត្រខ្មែរចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាល បានធ្វើឡើងតាមរយៈព្រះរាជសារក្នុងឱកាសបើកបវេសនកាលថ្មី នៃរដ្ឋសភានៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងព្រះរាជសារនេះ អង្គព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលថា រដ្ឋសភា បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមមានការអនុវត្តតួនាទីការងារនីតិកម្ម ធ្វើជាតំណាងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងការងារចុះពិនិត្យតាមដាននូវការអនុវត្តច្បាប់នានា នៅគ្រប់មជ្ឈដ្ឋានសុទ្ធតែបានបំពេញប្រកបដោយភាពជោគជ័យជាច្រើនគួរឱ្យកត់សម្គាល់។
ព្រះអង្គ បានកោតសរសើរ និងអរគុណចំពោះលោក ហេង សំរិន ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងតំណាងរាស្ត្រទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នានា ដើម្បីឱ្យច្បាប់ទាំងនោះពង្រីកសក្តានុពល ប្រសិទ្ធភាពការងារឱ្យទូលំទូលាយនាយុគសម័យបច្ចុប្បន្ន។
ក្នុងព្រះរាជសារនេះព្រះមហាក្សត្រខ្មែរទ្រង់បានកត់សម្គាល់ផងដែរ ពីការប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋសភា ក្នុងការចុះតាមដាននូវសុខទុក្ខ ទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលពេលនេះកិច្ចគាំពារសន្តិសុខសង្គមកំពុងត្រូវបានលើកស្ទួយ ក្នុងន័យឱ្យប្រជាពលរដ្ឋទាំងមូលទទួលបាននូវអត្ថប្រយោជន៍។
តាមព្រះរាជសារដដែលនេះព្រះមហាក្សត្រ ក៏បានកើតសរសើរក្រៃលែងចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាំមកនូវសមិទ្ធផលដ៏ឧដុង្គឧត្តមសម្រាប់ជាតិមាតុភូមិ និងជម្នះបាននូវការលំបាកទាំងឡាយ។
ព្រះករុណាព្រះបាទ បរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលក្នុងព្រះរាជសារយ៉ាងដូច្នេះ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរយ៉ាងក្រៃលែង ចំពោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលជាមគ្គុទេសក៍ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលការនយោបាយជាតិដ៏ត្រឹមត្រូវ ធានាបានឯករាជ្យ និងអធិបតេយ្យភាពជាតិ គឺជាអ្វីដែលជនរួមជាតិខ្មែរទាំងមូលប្រាថ្នាចង់បាន ដើម្បីរស់នៅប្រកបដោយភាពស្មើមុខស្មើមាត់ សុខដុមរមនា ស្ថិរភាព និងសន្តិភាពយូរអង្វែង។ សកម្មភាពមនុស្សធម៌ដ៏ធំធេង និងមិនរើសអើងពូជសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាកាយវិការដ៏ល្អប្រពៃបមផុត សម្រាប់ការគោរពពីជនរួមជាតិ និងពិភពលោកទាំងមូល»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋសភាបើកបវេសនកាលថ្មីហើយ បន្ទាប់ពីបានសម្រាករយៈពេល៣ខែ។ ជាទម្លាប់រាល់ពេលបើកបវេសនាកាលថ្មីនៃរដ្ឋសភា ព្រះមហាក្សត្រខ្មែរ តែងតែផ្ញើព្រះរាជសាររបស់ព្រះអង្គដើម្បីស្វាគមន៍ចំពោះការបើកបវេសនកាលនេះ ៕



ទស្សនៈមិត្តអ្នកអាន៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាន់ខ្ជាប់វប្បធម៌ចែករំលែក គឺខ្មែរជួយខ្មែរ»


នៅក្នុងសង្គមកម្ពុជា ប្រជាពលរដ្ឋមានវប្បធម៌ល្អផូរផង់មួយ គឺវប្បធម៌នៃការចែករំលែកដើម្បីជួយគ្នាទៅវិញទៅមក។ ទស្សនវិជ្ជានេះ មានតម្លៃធំធេងសម្រាប់ជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការពឹងពាក់លើជំនួយបរទេស ពិសេសខ្មែរជួយខ្មែរក្នុងគ្រាអាសន្នអន់ក្រ។ តាមរយៈភាពសស្រាក់សស្រាំក្នុងការជួយជនរងគ្រោះក្នុងសោកនាដកម្មនានាកន្លងមក គេបានមើលឃើញយ៉ាងច្បាស់អំពីសិល្បៈនៃការចែករំលែក ក្នុងចំណោមពលរដ្ឋខ្មែរដែលគួរតែលើកតម្កើង ជាពិសេស វប្បធម៌ចែករំលែកដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់ក្នុងគ្រប់កាលៈទេសៈដែលប្រទេសជាតិជួបគ្រោះអាសន្ន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបរិច្ចាគប្រាក់បៀវត្សជានាយករដ្ឋមន្ត្រីចំនួន ៧ខែ ដោយគិតចាប់ខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មាការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការវិវត្តនៃជំងឺឆ្លងសកលនេះ។ ការបរិច្ចាគប្រាក់បៀវត្សចំនួន ៧ខែ របស់លោកនាយករដ្ឋមន្ត្រី ត្បិតថា មិនច្រើនណាស់ណា តែវាជាទឹកចិត្តដ៏ប្រពៃរបស់ប្រមុខរាជរដ្ឋាភិបាល ជូនចំពោះប្រទេស និងជនរួមជាតិកម្ពុជា។
ទន្ទឹមនឹងការដាក់ចេញវិធានការដ្ឋជាច្រើនប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកំពុងរាតត្បាតពាសពេញសកលលោក រួមទាំងការកៀរគរថវិកាពីសប្បុរសជននានាផងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅដើមខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់លោកទៀតផង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការប្រមូលថវិកាមួយផ្នែកទៀតជួយដល់រាជរដ្ឋាភិបាល។
ការបរិច្ចាគប្រាក់បៀវត្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជាកាយវិការគំរូដ៏ល្អមួយដែលថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បានអនុវត្តតាម ក្នុងគ្រាដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រយុទ្ធនឹងជំងឺឆ្លងសកល COVID-19 ។ ជាក់ស្តែងមួយថ្ងៃបន្ទាប់ពីការប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់លោកនាយករដ្ឋមន្ត្រី គេឃើញមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាបន្តបន្តាប់ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនផងដែរ ជូនដល់គណៈកម្មាការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ អ្នកខ្លះស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៦ខែ អ្នកខ្លះ ៧ខែ មានដូចជា លោក ជា វ៉ាន់ដេត, លោក កើត រិទ្ធ, លោក សាយ សំអាល់, លោក ជា សុផារ៉ា លោក ម៉ម ប៊ុនហេង, លោក អ៊ុក រ៉ាប៊ុន, លោក ម៉ៅ ហាវណ្ណាល់, លោក ប៉ាន់ សូរស័ក្តិ, លោក អ៊ិត សំហេង ជាដើម។ គេសង្ឃឹមថា នឹងមានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលផ្សេងៗទៀតនឹងសម្រេចផ្តល់ប្រាក់បៀវត្សតាមការស្ម័គ្រចិត្តរៀងៗខ្លួន ពោលគឺជាវប្បធម៌ចែករំលែកដើម្បីជួយដល់ជាតិក្នុងគ្រាអាសន្ននេះ។
ការចែករំលែក គឺជាសិល្បៈដ៏មានតម្លៃ ក្នុងទស្សនៈ ខ្មែរជួយខ្មែរ ក្នុងនាមជាជនជាតិដែលមានឈាមជ័រដូចគ្នា។ ក្នុងន័យនេះ ខ្មែរអ្នកមានដែលបានទទួលភាគផលច្រើនពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅក្រោយសង្គ្រាម គួរតែចែករំលែកភោគផលដែលខ្លួនទទួលបានពីសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលបានខិតខំរកជូនដោយលំបាកក្នុងរយៈពេលជាច្រើនទស្សវត្សរ៍នេះ ជួយចែករំលែកដល់រាជរដ្ឋាភិបាលវិញ ក្នុងគ្រាលំបាកនេះ ពិសេសជួយដល់ជនរួមឈាមជ័រជាខ្មែរដូចគ្នា ដែលកំពុងទទួលរងគ្រោះដោយសារជំងឺ COVID-19។
តាមរយៈកម្លាំងសាមគ្គី និងការចែករំលែកដើម្បីជួយគ្នា គេប្រាកដជាអាចជួយរំលែកទុក្ខលំបាកជាមួយនឹងរាជរដ្ឋាភិបាល ពិសេសជួយទៅដល់ប្រជាពលរដ្ឋខ្មែរក្នុងគ្រាលំបាកនេះ។ ម្យ៉ាងទៀត សិល្បៈនៃការចែករំលែកនេះ គួរតែត្រូវធ្វើឲ្យក្លាយជាមហាចលនាសង្គមទូទាំងប្រទេស នៅក្នុងបរិបទដែលកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលកំពុងតស៊ូប្រយុទ្ធប្រឆាំងទប់ទល់នឹងជំងឺឆ្លងសាកល COVID-19 ៕
ដោយ៖ សុខ សុវណ្ណ

(Video)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(Video)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់៩នាក់ ធ្វើឲ្យចំនួនអ្នកជាកើនឡើងរហូតដល់៣៤នាក់

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់៩នាក់ ធ្វើឲ្យចំនួនអ្នកជាកើនឡើងរហូតដល់៣៤នាក់ ខណៈរកឃើញអ្នកឆ្លងថ្មីតែម្នាក់ប៉ុណ្ណោះ។
សូមជម្រាបផងដែរថា អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៧៦នាក់ នៃអ្នកឆ្លងសរុប១១០នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។

សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដូចតទៅ៖


លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ថ្ងៃដំបូងនៃការចូលកាន់តំណែងជារដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ លោក ជា វ៉ាន់ដេត បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក ជា វ៉ាន់ដេត បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ថា «ដើម្បីចូលរួមជាមួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា ខ្ញុំស្ម័គ្រចិត្តចូលរួមបរិច្ឆាគជូននូវប្រាក់បៀវត្សរបស់ខ្ញុំបាទ ចាប់ពីខែដំបូងដល់ខែទី៦ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។

សូមជម្រាបថា នៅថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់លោកចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់លោកដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែរដ្ឋមន្ត្រីមានប្រមាណ ៥លានរៀល ក្នុង១ខែ។

លោក ជា វ៉ាន់ដេត ត្រូវប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះតែម្តង ដែលរៀបចំឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងរបស់របស់លោកនាយករដ្ឋមន្ត្រី៕