Thursday, December 25, 2014

សេចក្តីបំភ្លឺរបស់អាជ្ញាធរជាតិអប្សរា បំភ្លឺ​ទៅនឹង​​ការ​​ថ្លែង​​​​ភូត​​​កុហក​​​របស់ ឯកឧត្តម សុន ឆ័យ តំណាងរាស្រ្តគណៈបក្ស​សង្រ្គោះជាតិ



កិច្ចសម្ភាសន៍ ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយក​​អជ្ញាធរ​ជាតិ​​អប្សរា បំភ្លឺ​ទៅនឹង​​ការ​​និយាយ​​ភូត​​កុហក​​របស់ ឯកឧត្តម សុន ឆ័យ

ប្រធានរដ្ឋ​វៀត​ណាម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ ប្រទេស​ទាំង​ពីរ​កម្ពុជា-វៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃ​ទី២៣ខែ​ធ្នូឆ្នាំ​២០១៤​បាន​ទទួល ជួបការសម្តែង ការគួរសម និងសវនាការជាមួយឯកឧត្តម ទ្រឿង តឹងសាង (TRUONG TAN SANG)  ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាមនៅវិមានរដ្ឋសភា ក្នុងឱកាសដែល លោកបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជា ណាចក្រកម្ពុជាពី ថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៤ តបតាមការ អញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហា​ក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ សម្តេច​ប្រធាន​រដ្ឋសភា​បាន​ឱ្យដឹង ក្រោយជំនួបថា ឯកឧត្តម ទ្រឿង តឹងសាង បានកោត​សរសើរ​ចំពោះ​កិច្ច​អភិវឌ្ឍន៍​របស់កម្ពុជា គួរឱ្យមាន ការភ្ញាក់ផ្អើល ។ ឯកឧត្តមបន្តថា លទ្ធផល​ដ៏ធំធេង​ដែល​ប្រជាជន កម្ពុជាសម្រេច បាននាពេលនេះ អាស្រ័យដោយព្រះរាជកិច្ចដឹកនាំ របស់​ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា រាជរដ្ឋាភិ បាល រដ្ឋសភា ព្រឹទ្ធសភា​ដែលបានរួមគ្នាអភិវឌ្ឍន៍ ដើម្បីបុព្វហេតុ ប្រទេសជាតិ ។

ឯកឧត្តមប្រធានរដ្ឋក៏បានសម្តែងនូវការត្រេកអរ ចំពោះដំណើរ ទស្សនកិច្ច​របស់​សម្តេច​ប្រធានរដ្ឋ សភាកម្ពុជានៅវៀតណាមកន្លងមក បាន​បន្សល់​ទុកនូវ​ការ​ជំរុញ​ទំនាក់​ទំនង​គ្នាទៅវិញទៅមក លើគ្រប់ វិស័យ ក៏ដូចជាកិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស ទាំងពីរកម្ពុជា- វៀតណាមនោះ ។ ឯកឧត្តមប្រធានរដ្ឋក៏បានវាយតម្លៃ ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ នៃសភា ទាំងពីរកម្ពុជា-វៀតណាម ដែលទាំង​នេះនឹង​ជំរុញ​ឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀត។ក្នុងនាមជាអ្នកជិតខាងល្អ និងក្នុង​នាម​ប្រទេស​ជាសមាជិកក្នុងតំបន់ អាស៊ានទាំងមូលនឹងគាំទ្រ គ្នាជាទ្វេភាគីក៏ដូចក្នុងតំបន់ ។ ចំពោះ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឥឡូវបានលេច ចេញ​ជារូប​រាង ហើយខាងវៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យ កាន់តែល្អ ថែមទៀត ។ ដោយឡែកចំពោះវិស័យអប់រំ សុខាភិបាល និងយោធា​ក៏មាន​កិច្ចសហ​ប្រតិ​បត្តិការ​គ្នាល្អ។

ជាមួយគ្នានេះឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់ របស់រដ្ឋសភា ដើម្បី​ជំរុញ​ឱ្យមាន ការគាំទ្រស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការ​កំណត់​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ហើយការ កំណត់ព្រំដែនឈរលើសមភាព និងយុត្តិធម៌ ដើម្បីឱ្យ​ប្រទេស​ទាំងពីរទទួល យកបានទាំងសងខាង ។ ឯកឧត្តមបន្ថែមថា បច្ចុប្បន្ន​បញ្ហា​ព្រំដែន ប្រទេសយើងទាំងពីរបានសម្រេចបានមួយផ្នែកហើយ ចំណែកមួយ ផ្នែក​ទៀត​ដែល​នៅសេសសល់ ប្រទេសយើងទាំងពីរនឹងជជែកគ្នា បន្តក្នុងស្មារតី យោគយល់គ្នា ។ ឯកឧត្តមប្រធានរដ្ឋសង្ឃឹមថា ដោយ មានការដោះស្រាយគ្នាដោយអត់ធ្មត់ ខ្សែ​បន្ទាត់​ព្រំដែននឹងបញ្ចប់ក្នុង ពេលអនាគតខាងមុខ ដើម្បីទុក​សម្រាប់កូន​ចៅជំនាន់​ក្រោយ​ ហើយ នៅឆ្នាំ២០១៥ សហគមន៍អាស៊ាននឹងចេញជារូបរាង យើងនឹងចាប់ដៃ គ្នាក្នុងនាមជាអ្នកជិតខាងល្អ ដើម្បីកសាងខែ្សបន្ទាត់ព្រំដែនជាមួយគ្នា ដើម្បីប្រែក្លាយ​ព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាព និងការអភិ វឌ្ឍ ។ ឯកឧត្តមបន្ថែមទៀតថា បើទោះបីមានចំណុចសេសសល់ និងមានការលំបាក យ៉ាងណាក៏ដោយ អាស្រ័យ​ដោយស្មារតីអត់ធ្មត់ ក្នុងការដោះស្រាយយើងនឹងទទួលបាន ជោគជ័យ។

ឯកឧត្តម ក៏បានសុំអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅចូលរួម មហាសន្និបាតអន្តរសភា IPU លើកទី១៣២ នៅទីក្រុងហាណូយនៅ ពេលខាងមុខផងដែរ។

សម្តេច​ចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សន កិច្ចជា​ផ្លូវរដ្ឋ​របស់​ឯកឧត្តម​ប្រធានរដ្ឋ និងគណៈប្រតិភូវៀតណាមនៅ កម្ពុជា គឺបានផ្តល់​កិត្តិយស​សម្រាប់​​ប្រទេសកម្ពុជា ជាពិសេសសម្រាប់ ផ្តល់នូវលទ្ធភាពទ្វេឡើងថែមទៀត ក្នុងការ​បន្ត​ជំរុញនូវកិច្ចសហ ប្រតិបត្តិការ រវាងប្រទសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់​តែ​ខ្លាំង​ក្លា ​ថែមទៀត ។ សម្តេចប្រធានបានមាន ប្រសាសន៍ដោយពេញចិត្ត ដោយ​បានកត់​សម្គាល់ឃើញថា ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃ ណី និងកិច្ចសហ​ប្រតិបត្តិការ​លើគ្រប់​វិស័យ ដែលប្រទេសទាំងពីរ សម្រេចបាន ហើយ​បានបន្តពូន​ជ្រំទំនាក់​ទំនង​នេះ​កាន់តែរឹងមាំថែម ទៀត ដើម្បីផ្តល់​ផល​ប្រយោជន៍គ្នា​ទៅវិញទៅ​មករវាង​ប្រទេស​ទាំងពីរ ក៏ដូចជាក្នុងបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង ពិភព​លោក។

សម្តេចក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះជោគជ័យដ៏ធំធេង ដែលបក្ស រដ្ឋាភិបាល និងប្រជាជន វៀតណាមសម្រេចបាន។ រដ្ឋសភា កម្ពុជាគាំទ្រ​ចំពោះកិច្ចស​ហប្រតិ​បត្តិការ​ រវាងរដ្ឋាភិបាលប្រទេស ទាំងពីរដែលបានអនុវត្តន៍រួមគ្នាកន្លងមក និងសូម​ឱ្យបន្ត​ជំរុញកិច្ចសហ ប្រតិបត្តិការថ្មីៗបន្ថែមទៀត ។ សម្តេចប្រធាន​បានសម្តែង​នូវការ​អរ​គុណចំពោះការគាំទ្រ និងឧបត្ថម្ភពីសំណាក់ប្រជាជន វៀតណាម ដែល​បាន​ជួយ​ដល់​ប្រជាជនកម្ពុជា ក្នុងបុព្វហេតុនៃការតស៊ូរំដោះជាតិកន្លង មកក៏ដូច​ជាដំណើរ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ។ សម្តេចក៏បានអរគុណផង ដែរដល់វៀតណាម ដែលតែង​តែបាន​គាំទ្រ​ដល់សុខ​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា និងបាន​ជួយជំរុញ​នូវកំណើន​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគពីវៀតណាមមកកម្ពុជាជាបន្តបន្ទាប់នោះ៕
ដោយ៖ ប៉ាល់ សុង
 



ប្រធាន​រដ្ឋវៀត​ណាម​អបអ​រសាទ​រចំពោះ​ការរីក ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែង នូវការអប​អរសាទរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រ ទេសកម្ពុជា ក្រោមការដឹក​នាំដ៏​ឈ្លាស​វៃ ​របស់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នោះ។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នក​យកព័ត៌មាន​នៅក្រោយ​ជំនួបផ្លូវការ នៅវិមានសន្តិ ភាព កាលពីរសៀលថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៤រវាងសម្តេចអគ្គមហា សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ជាមួយឯកឧត្តម ត្រឹង តឹនសាង (Truong Tan Sang) ថា ឯក ឧត្តម ត្រឹង តានសាង បានជម្រាបជូនសម្តេចនាយករដ្ឋមន្រ្តីថា ទាំង គណ​បក្ស ទាំងរដ្ឋាភិបាល និងប្រជាជនវៀតណាម សូមសម្តែងនូវការ អបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល ទទួលបាននូវការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើន ទាំងនោះ បានមកក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះមហា ក្សត្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាកម្លាំងស្នូល ក្នុងការនាំមកនូវ​ផលិតផល​ដ៏ធំធេង​របស់​កម្ពុជា ក្នុងដំណាក់កាលបច្ចុប្បន្ន ។
ឯកឧត្តមប្រធានរដ្ឋបានមានប្រសាសន៍ចូលរួមអបអរសាទរ ចំ ពោះប្រទេស​កម្ពុជាដែល​បានកែ​ទម្រង់​ជាវិជ្ជមាន​ក្នុងប្រទេស ដែលក្នុង នោះគឺជាកត្តានាំទៅដល់ប្រជាជនកម្ពុជាមានជំនឿទុកចិត្ត ក្នុងការជំ រុញការអភិវឌ្ឍកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមប្រធានរដ្ឋបានបញ្ជាក់បន្ថែមថា ឯកឧត្តមមានជំនឿយ៉ាងមុត មាំចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែលនឹងនាំ កម្ពុជាឆ្ពោះទៅកាន់ ការអភិវឌ្ឍកាន់តែខ្លាំងឡើងថែមទៀតនៅពេលអនាគត ។ ជាមួយ គ្នានេះឯកឧត្តមក៏បានសម្តែ ងនូវការរីករាយចំពោះ ទំនាក់ទំនងនៃប្រ ទេសទាំងពីរកម្ពុជា-វៀតណាម ពិសេសលើការពង្រឹង និងពង្រីកទំ នាក់ទំនង នៃប្រទេស​ទាំងពីរតាម​ទិសដៅ​ដែល​រដ្ឋាភិបាល​ទាំងពីរបាន យល់ស្របគ្នា ។
ឯកឧត្តមមានប្រសាសន៍បន្តថា កិច្ចសហប្រតិបត្តិការនៃប្រទេស ទាំងពីរ បានផ្តល់នូវ​លក្ខណៈពិសេស​ដល់ការជំរុញ កំណើនពាណិជ្ជកម្ម និងវិនិយោគពោលគឺបានទទួលនូវលទ្ធផលជាផ្លែផ្កា និងគួរជាទី មោទនភាពបំផុត តាមរយៈនេះ ឯកឧត្តមប្រធានរដ្ឋបានស្នើសុំឱ្យមាន ការយកចិត្ត​ទុកដាក់​ពីសំណាក់​រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បី ផ្តល់នូវ អនុសាសន៍យ៉ាងណា ជំរុញពាណិជ្ជកម្ម​នៃប្រទេស​ទាំងពីរ​ឱ្យ កើនដល់៥.០០០លានដុល្លារនៅឆ្នាំ២០១៥ ដូចដែលបានកំណត់ទុក។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការរីកចម្រើន របស់វៀតណាម​បានជះឥទ្ធិពល​ដល់ ការ​អភិវឌ្ឍនរបស់ កម្ពុជា ពោលគឺ បញ្ហាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ យើងត្រូវតែសម្រេចឱ្យបាន ៥.០០០លានដុល្លារនៅឆ្នាំ២០១៥ ។ សម្តេចនាយករដ្ឋមន្រ្តីបាន បញ្ជាក់បន្ថែមថា ប្រទេស​ទាំងពីរ​គប្បីជំរុញប្រជាពលរដ្ឋនៅតាមព្រំ ដែននៃប្រទេសទាំងពីរ ធ្វើពាណិជ្ជកម្មរវាងគ្នា និងគ្នាដោយមិនមាន ដាក់របាំងខាងប្រើប្រាស់នូវរូបិយប័ណ្ណរបស់ប្រទេសណាឡើយ ។ ជា ពិសេសទៅទៀតនោះ ដើម្បី​សម្រេច​បាននូវទំហំពាណិជ្ជកម្ម៥.០០០ លានដុល្លារនៅឆ្នាំ២០១៥ គប្បីលើកស្ទួយ​លើវិស័យទេស​ចរណ៍​ពោល គឺកាលពីឆ្នាំ២០១៣ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមប្រ មាណ៨៥ម៉ឺននាក់ ហើយការជំរុញកំណើនភ្ញៀវទេសចរវៀតណាម មកកាន់កម្ពុជានោះ គឺជាកត្តា​មួយចូលរួម​ចំណែក​ពង្រីក​ទំហំពាណិជ្ជ នៃប្រទេសទាំងពីរផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេស ទាំងពីរ ដែលបានគាំទ្រ​គ្នាទាំងក្នុង​បញ្ហាតំបន់ និង​អន្តរជាតិផងដែរ។

ឯកឧត្តម ជ្រឿង តឹងសាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀត​ណាមបាន​អញ្ជើញ​មកដល់​កម្ពុជា នៅព្រលឹម ថ្ងៃទី ២៣ខែធ្នូ ឆ្នាំ២០១៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល០២ថ្ងៃ ដើម្បី ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រជាជាតិទាំងពីរ ដែល​មានភូមិ​ផងរ​បង​ជាមួយគ្នានោះ ។ ដំណើរទស្សនកិច្ចនេះ គឺតប តាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា។
នៅមុនពេលពិធីបដិសណ្ឋារកិច្ចផ្លូវការ និងព្រះរាជសវនាការជា មួយព្រះ​ករុណា​ជាអម្ចាស់​ជីវិតលើ​ត្បូង​នៅក្នុងព្រះបរម រាជវាំង ឯក ឧត្តម ជ្រឿង តឹងសាង បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានឯក រាជ្យ នៅមណ្ឌបព្រះបរមរូបព្រះករុណា «ព្រះបរមរតនកោដ្ឋ» និងនៅ ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងបាន​ចូលថ្វាយបង្គំសម្តេចព្រះអគ្គ មហាសង្ឃរាជា ធិបតី ទេព វង្ស ព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះមហាអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី ព្រះ មហា​សង្ឃរាជ​គណៈធម្ម​យុត្តិ​ក​និកាយ នៃព្រះរាជាណាចក្រកម្ពុជាផង ដែរ ។
ឯកឧត្តមប្រធានរដ្ឋវៀតណាមក៏បានជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា ជួបជាមួយឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធ សភា៕
ដោយ ជ័យ ភូមិពល