Wednesday, July 11, 2018

(សូមទស្សនាវីដេអូ) ទស្សនៈកូនខ្មែរ៖ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសាទរកំណែទម្រង់ប្រាក់ខែ!

វិទ្យាស្ថានពលរដ្ឋវិជ្ជា ពន្យល់អំពី «ពិសពុល នៃការបង្កើតចលនាឧទ្ទាមក្រៅប្រទេសតាមរយៈទណ្ឌិត សម រង្ស៊ី ធ្វើជាតួឯក»

(សូមទស្សនាវីដេអូ) លិខិតអ្នកអាន៖ ចលនាភេរវកម្មខុសច្បាប់របស់ទណ្ឌិត សម រង្ស៊ី គ្មានការគាំទ្រឡើយ

លិខិតចំហរជូនមន្ត្រីទូត៖ សូមបើកចិត្តទូលាយរក្សាអព្យាក្រិត្យភាពដោយគោរពឆន្ទៈប្រជាជនកម្ពុជា និងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាពីព្រោះ «បើគ្មានការបោះឆ្នោត នោះទើបគ្មានប្រជាធិបតេយ្យ»

ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងបានរៀបចំការបោះឆ្នោតជាទៀងទាត់ដោយគ្មានការប្រែប្រួលទេ។ ការបោះឆ្នោតជាតិនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក៏ប្រព្រឹត្តទៅតាមប្រតិទិនដោយគ្មានការប្រែប្រួល ហើយមានគណបក្សនយោបាយចំនួន២០បានចូលរួមក្នុងការប្រកួតប្រជែង។ ប្រជាជនកម្ពុជាជាម្ចាស់ឆ្នោតបានចូលរួមយ៉ាងច្រើនកុះករ។ យុទ្ធនាការឃោសនារកសម្លេងឆ្នោតបានប្រព្រឹត្តទៅដោយសន្តិវិធី សេរី ត្រឹមត្រូវ និងគ្មានអំពើហិង្សា។ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្តិមុនៗ ខ្លឹមសារនៃការឃោសនាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺមានលក្ខណៈថ្លៃថ្នូរ ល្អប្រសើរ គ្មានពាក្យអសុរស គ្មានពាក្យប្រមាថ គ្មានពាក្យញុះញង់រើសអើងពូជសាសន៍ គ្មានអំពើហិ​ង្សា និងគ្មានភាសាបំបែកបំបាក់ជាតិជាដើមដ៏គួរឱ្យព្រួយបារម្ភដូចពេលមុននោះទេ។ ប៉ុន្តែ ប្រការដែលគួរឱ្យសោកស្តាយ គឺមានយុទ្ធនាការអាក្រក់របស់ពួកប្រឆាំងជ្រុលនិយមក្នុងការបំភិតបំភ័យនិងរារាំងសិទ្ធិប្រជាពលរដ្ឋមិនឱ្យចូលរួមការបោះឆ្នោត ដែលនេះមិនថ្លៃថ្នូរ និងមិនប្រជាធិបតេយ្យទាល់តែសោះ។
ឯកអគ្គរដ្ឋទូតជាទីរាប់អាន! ដូចឯកឧត្តម លោកជំទាវ បានជ្រាបច្បាស់ហើយ៖ នៅលើពិភពលោកនេះ គ្មានស្តង់ដារប្រជាធិបតេយ្យនោះទេ។ ប្រទេសនីមួយៗនៅទ្វិបអាមេរិក ទ្វីបអឺរ៉ុប និងអាស៊ី មានរបបនយោបាយនិងការដឹកនាំរដ្ឋមិនដូចគ្នាទេ។ ប្រទេសជិតខាងកម្ពុជា ក៏មានទម្រង់នយោបាយមិនដូចគ្នាដែរ។ ប្រទេសខ្លះប្រកាន់យកពហុបក្ស ខ្លះប្រកាន់យកឯកបក្ស ខ្លះបានរៀបចំការបោះឆ្នោតដោយទៀងទាត់ ប្រទេសខ្លះបានផ្លាស់ប្តូរអំណាចតាមរយៈរដ្ឋប្រហារ តាមរយៈការញុះញុងឲ្យធ្វើបដិវត្តន៍ពណ៌ ហើយប្រទេសខ្លះរហូតបានសម្រេចព្យួរចោលប្រជាធិបតេយ្យ ដោយលើកពេលការបោះឆ្នោតជាតិទៅទៀត។ ក៏ប៉ុន្តែ នេះគឺជាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនីមួយៗក្រោមអធិបតេយ្យ និងផលប្រយោជន៍របស់ខ្លួន។
ឯកអគ្គរដ្ឋទូតជាទីរាប់អាន! បើប្រៀបធៀបប្រវត្តិសាស្ត្រ រយៈពេលជាងពីរពាន់ឆ្នាំរបស់ខ្លួន ប្រជាជនកម្ពុជាហ៊ាននិយាយដោយមោនទនភាពថា៖ «ឥឡូវនេះ កម្ពុជា អស្ចារ្យជាងពេលណាៗ! កម្ពុជា អភិវឌ្ឍន៍រីកចម្រើនជាងពេលណាៗ។ កម្ពុជា មានធនធានមនុស្សច្រើនជាងពេលណាៗ ហើយជាប្រជាជាតិដែលមាន សីលធម៌  គុណធម៌ និងមានក្តីសង្ឃឹមខ្ពស់ចំពោះអនាគតដ៏ប្រសើរនៃប្រទេសជាតិខ្លួន។ ជីវភាពប្រជាជនកម្ពុជា រីកចម្រើនសម្បូរសប្បាយជាងពេលណាៗ។ លើសពីនេះ ប្រជាជនកម្ពុជា ស្គាល់ច្បាស់ពិភពលោកជាងពេលណាៗ។ កម្ពុជា មានឯកភាពជាតិជាងពេលណាៗ។ ប្រជាជនកម្ពុជា ក៏យល់ដឹងអំពីរបៀបចាត់ចែងជោគវាសនាប្រទេសជាតិមាតុភូមិរបស់ខ្លួនបានល្អជាងពេលណាៗ»។
ឯកអគ្គរដ្ឋទូតជាទីរាប់អាន! ពិតណាស់ កម្ពុជា ក៏មានការប្រឈមចំពោះជនឆក់ឱកាសកេងប្រវ័ញ្ចលើកម្ពុជាផងដែរ។ នេះក៏ដោយសារកត្តាប្រវត្តិសាស្ត្រអាក្រក់របស់កម្ពុជាកាលពី៤០ឆ្នាំមុនផង ភាពស្លូតត្រង់របស់ប្រជាជនកម្ពុជាផង បញ្ហាគម្លាតនិងការយល់ខុសគ្នានៃវប្បធម៌ផង និងឥទ្ធិពលមនោគមនវិជ្ជាផង ដែលធ្វើឱ្យជនខិលខូចនៅបន្តបន្ទច់បង្អាក់ បង្អាប់បង្អោន កេងប្រវ័ញ្ច និងបានខិតខំគូផាត់កម្ពុជាឲ្យអាក្រក់ ដើម្បីបម្រើគោលបំណងនយោបាយទុច្ចរិតរបស់គេ។ ជនបរទេសខ្លះ អ្នកនយោបាយជ្រុលនិយមមួយចំនួនដោយឃើញពីភាពខ្វះខាតនេះ ក៏បានខិតខំឆក់ឱកាសចូលក្នុងប្រទេសកម្ពុជា ហើយធ្វើសកម្មភាពបន្លំ បំភ្លៃតាមគ្រប់រូបភាព ក្នុងនោះមានទាំងបានបំពានច្បាប់ បំពុលនយោបាយ និងរំលោភបំពានទាំងអធិបតេយ្យកម្ពុជា ថែមទៀតផង។
ពួកប្រឆាំងជ្រុលនិយមបាននិយាយថា៖ «ប្រជាធិបតេយ្យនៅកម្ពុជាបានស្លាប់ទៅហើយ»។ នេះគឺជាការបំភ្លៃដ៏សីលធម៌បំផុតពីព្រោះ «ប្រជាធិបតេយ្យស្លាប់ ដរាបណាគ្មានការបោះឆ្នោត»។ ផ្ទុយទៅវិញ «ជនទាំងឡាយណា ក្រុមទាំងឡាយណា ដែលធ្វើយុទ្ធនាការប្រឆាំងដំណើរការបោះឆ្នោត នោះទើបជា ឃាតករសម្លាប់ប្រជាធិបតេយ្យពិតប្រាកដ»។ ចុះតើអ្នកណាជាឃាតករដែលព្យាយាមវាយបំបែកឆ្នាំងបាយកម្មករ សម្លាប់កម្មករ បំផ្លាញកម្ពុជា និងព្យាយាមរារាំងសិទ្ធិបោះឆ្នោតរបស់ប្រជាជនកម្ពុជា? នោះគឺទណ្ឌិត សម រង្ស៊ី និងគូកន។ ដូច្នេះ យើងខ្ញុំជឿជាក់ថា ឯកអគ្គរដ្ឋទូតជាទីរាប់អាន មានសុភវិនិច្ឆ័យរវាងឧបាយកលទុច្ចរិតបែបនេះ ជាមួយនឹងឆន្ទៈប្រជាជនកម្ពុជា ដែលកំពុងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យតាមរយៈការប្រើប្រាស់សិទ្ធិបោះឆ្នោត ហើយដាច់ខាតនឹងរួមគ្នាបន្តការពារលទ្ធផលការបោះឆ្នោតរបស់ខ្លួនផងដែរ។
ពួកប្រឆាំងតែងតែព្យាយាមបង្កអសន្តិសុខ ដើម្បីបំផ្លាញកម្ពុជាតាមដែលអាចធ្វើបាន។ គិតត្រឹមឆ្នាំ២០១៣ ការប៉ុនប៉ងបែបនេះគឺទទួលបរាជ័យម្តងហើយម្តងទៀត។ ក្នុងការទប់ស្កាត់អំពើទុច្ចរិតនេះ កម្ពុជា ក៏មិនសន្តិភាពនិយម ហើយក៏មិនធ្វើប្រហែសចំពោះឧបាយកលបំផ្លាញសន្តិសុខ និង ស្ថិរភាពនៅកម្ពុជានោះទេ។ ទោះបីជាយ៉ាងណា បរិយាកាសនៅកម្ពុជាឥឡូវនេះ គឺប្រជាជនកម្ពុជា មានភាពសប្បាយរីករាយជាងពេលណាៗ។ គ្មានការភ័យព្រួយពីភាពចលាចល។ គ្មានការភ័យព្រួយពីការធ្វើបាតុកម្មកុប្បកម្ម។ គ្មានការភ័យព្រួយពីហានីភ័យសេដ្ឋកិច្ចជាដើម។ ពរជ័យដ៏ល្អដល់ប្រជាជនកម្ពុជានៅពេលនេះ ក៏ដោយសារតម្លៃនៃវិធានការលើពួកជ្រុលនិយមទាន់ពេលវេលា ដែលគ្រប់គ្នាបានស្គាល់មុខសញ្ញាច្បាស់រួចហើយ។ ដូច្នេះ យើងខ្ញុំជឿថា ឯកអគ្គរដ្ឋទូតជាទីរាប់អាន នឹងមានសុភវិនិច្ឆ័យរវាង ឧបាយកលនយោបាយពិសពុលព្រៃផ្សៃបែបឧទ្ទាម ជាមួយនឹងផលប្រយោជន៍ប្រជាជនកម្ពុជា ក៏ដូចជាទំនាក់ទំនងជាប្រពៃណីដ៏ល្អរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសរបស់ ឯកឧត្តម លោកជំទាវ។
ឯកអគ្គរដ្ឋទូតជាទីរាប់អាន! ប្រទេសកម្ពុជា មានមេរៀនប្រវត្តិសាស្ត្រនិងធ្លាប់បានឆ្លងកាត់ការលំបាកគ្រោះថ្នាក់តូចធំទាំងឡាយគ្រប់គ្រាន់ហើយ។ កម្ពុជាក៏បានដឹងច្បាស់អ្វីដែលជាជម្រើសដ៏ល្អបំផុតក្នុងការរុញនាវាកម្ពុជាឱ្យបន្តឆ្ពោះទៅមុខប្រកបដោយភាពសុខសាន្តនិងកិត្តិយស។ សារជាតិរបស់ពួកប្រឆាំងជ្រុលនិយម ដែលចោទប្រកាន់និងហៅមេដឹកនាំយើងខ្ញុំថា ផ្តាច់ការ នេះក៏ប្រហែលជាមិនខុសពីពួកដែលប្រឆាំងសហរដ្ឋអាមេរិក ដែលហៅ អាមេរិក ថាជា ចក្រពត្តិ ហើយក៏មិនខុសពីពួកស្អប់អឺរ៉ុប ហៅអឺរ៉ុបថា ជាពួកចោរប្លន់ពិភពលោកនោះទេ។ ក៏ប៉ុន្តែ យើងខ្ញុំសង្ឃឹមថា ឯកអគ្គរដ្ឋទូតជាទីរាប់អាន នឹងមានយុត្តិធម៌ចំពោះការខិតខំនិងគុណធម៌នៃថ្នាក់ដឹកនាំជាតិរបស់យើងខ្ញុំ ក៏ដូចជាស្នាមញញឹមរបស់ប្រជាជនកម្ពុជាយើងខ្ញុំ ជាងលួចគាំទ្រអំពើទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយមដែលកំពុងព្យាយាមបំផ្លាញផលប្រយោជន៍កម្ពុជា។
ឯកអគ្គរដ្ឋទូតជាទីរាប់អាន! ប្រជាធិបតេយ្យចូលរួម និងការធ្វើកិច្ចសហប្រតិបត្តិការបំពេញឱ្យ​គ្នា គឺមានតម្លៃជាងវប្បធម៌ប្រឆាំងផ្តាច់ផ្តិលដែលឈានដល់ការបំផ្លាញនិងធ្វើឲ្យអន្តរាយ។ ការទប់ស្កាត់បានមនោគមន៍វិជ្ជាពិសពុលនិងសកម្មភាពជ្រុលនិយម គឺជាពរជ័យសម្រាប់ប្រជាជនកម្ពុជា។ ការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ រួមទាំង កម្ពុជា មានកំ​ណើនសេដ្ឋកិច្ចជាមធ្យម៧%ក្នុងមួយឆ្នាំៗក៏ដោយសារតែមានអំណោយផលពីភាពរឹងមាំនៃ «សន្តិភាព ស្ថេរភាព និង សន្តិសុខល្អប្រសើរ»។ ការរីកចម្រើននេះ ក៏បានបង្កភាពអំណោយផលដល់ការរីកចម្រើននៃផ្នែកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចទីផ្សារសេរីរវាងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសរបស់ឯកឧត្តម និងលោកជំទាវ ផងដែរ។ សមិទ្ធផលដ៏ល្អដែលកើតមាននៅបច្ចុប្បន្នទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏មានសារៈប្រយោជន៍ធំធេងដែលយើងមិនត្រូវមើលរំលងឡើយ ហើយក៏ត្រូវរួមគ្នាថែរក្សាការពារឲ្យរីកផ្លែផ្កាកាន់តែធំធេងជាងនេះទៀត។
ឯកអគ្គរដ្ឋទូតជាទីរាប់អាន! ជាទីបញ្ចប់ ប្រហែលជាឯកឧត្តមលោកជំទាវយល់ស្របជាមួយយើងខ្ញុំថា ការបោះឆ្នោត និងសិទ្ធិស្វ័យសម្រេច គឺជាតម្លៃរបស់ប្រជាជាតិនីមួយៗ។ នេះហើយគឺជាតម្លៃស្នូលនៃប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងជំរុញការអភិវឌ្ឍន៍។ យើងរួមគ្នាបង្កើតពិភពលោកដែលមានយុត្តិធម៌ គោរពសិទ្ធិស្វ័យសម្រេច គោរពឯករាជ្យគ្នាទៅវិញទៅមក។ ជាមួយនឹងការប្តេជ្ញាតម្កល់ផលប្រយោជន៍ជាតិ និងឧត្តមប្រយោជន៍ជាតិរបស់ខ្លួនខ្ពស់ជានិច្ច កម្ពុជាក៏មានស្មារតីបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតទ្វេភាគីនិងពហុភាគី ដើម្បីការ​ពារផលប្រយោជន៍ជាតិនិងប្រជាជនជាមិត្តផងដែរ។ ប្រជាជនកម្ពុជាក៏រក្សាសីលធម៌ចង់បានការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ដោយធានាការមិនជ្រៀតជ្រែក គោរពអធិបតេយ្យភាពជាតិរៀងៗខ្លួន។
ជាថ្មីម្តងទៀត «បើគ្មានការបោះឆ្នោតនេះ នោះទើបគ្មានប្រជាធិបតេយ្យ»។ ជនទាំងឡាយណាដែលគាំទ្រ និងធ្វើសកម្មភាពបំផ្លាញការបោះឆ្នោត នោះមានន័យថា គេមានគោលដៅផ្លាស់ប្តូរនិងជ្រើសរើសមេដឺកនាំជាតិតាមរយៈវិធីមិនប្រជាធិបតេយ្យ ពោគឺគេចង់បង្កើតអំពើហិង្សានិងធ្វើសង្គ្រាម ដែលគោលដៅនេះគឺបំផ្លាញសង្គមជាតិទាំងមូលឲ្យខ្ទេចខ្ទាំទៀតហើយ។ ដូច្នេះ សូមមិត្តទូតទាំងឡាយ មេត្តាបើកចិត្តឲ្យទូលាយ អព្យាក្រិត្យភាព គោរពឆន្ទៈប្រជាជនកម្ពុជាជាម្ចាស់ឆ្នោត  គោរពអធិបតេយ្យគ្នាទៅវិញទៅមក និងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាដោយសុទ្ធចិត្ត និងស្មោះត្រង់៕

យើង, ប្រជាជនកម្ពុជា







លិខិតចៅចាក់ស្មុក៖ ក្រុមអ្នកប្រជាធិបតេយ្យវង្វេងទ្រឹស្តី

ទាំងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងច្បាប់ជាតិ និងអន្តរជាតិ បានលើកឡើងថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យ គឺត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត។ ទាំងអាជ្ញាធររដ្ឋាភិបាល គណបក្សនយោបាយរួមនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជំរុញ និងអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ពួកគាត់ឱ្យបានត្រឹមត្រូវដែលនេះគឺជាការអនុវត្ត និងគោរពតាមគោលការណ៍ និងលើកស្ទួយការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋនៃប្រទេសដទៃទៀតចង់និងទាមទារឱ្យមានការបោះឆ្នោតដើម្បីពួកគេបានទៅបញ្ចេញមតិតាមរយៈ សន្លឹកឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំប្រទេសរបស់ខ្លួនប៉ុន្តែមិនបានដូចបំណងឡើយ។ ប៉ុន្តែចម្លែកអ្វីតែអ្នកនយោបាយរត់ចោលស្រុក និងជនជាតិខ្មែរ លក់ខ្លួនមួយចំនួនបែរជាអំពាវនាវប្រជាពលរដ្ឋខ្លួនដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត មិនឱ្យអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនទៅវិញ ខណៈប្រទេសមួយនេះបានរៀបចំការបោះឆ្នោតតាមកាលកំណត់ និងមានការអនុវត្តលទ្ធិប្រជាធិបតេយ្យស្របតាមគោលការណ៍ច្បាប់ត្រឹមត្រូវ។
តើហេតុអ្វីបានជាអ្នកនយោបាយខ្មែរមួយចំនួន និយាយភូតកុហក និងប្រែក្រឡាស់គោលការ​ណ៍លទ្ធិប្រជាធិបតេយ្យយ៉ាងដូច្នេះ?
ទី១-បាយបិណ្ឌជាបាយបាត្រ៖ ពីមុនពេលដែលខ្លួននៅមានបក្សទាំងទណ្ឌិត សម រង្ស៊ី និងជនជាប់ចោទ កឹម សុខា រួមនឹងក្រុមបក្ខពួកខ្លួនបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតស្របតាមសិទ្ធិ និងមានចែងនៅក្នុងដំណើរការប្រជាធិបតេយ្យរហូតដល់ដើរទៅបញ្ចុះបញ្ចូលប្រជាពលរដ្ឋនៅក្នុងប្រទេសថៃ ឬប្រទេសកូរ៉េខាងត្បូងជាដើមវិលមកស្រុកដើម្បីបោះឆ្នោត។ ប៉ុន្តែពេលបក្សខ្លួនត្រូវបានរំលាយដោយសារតែរកឃើញថាបានឃុបឃិតជាមួយបរទេស និងទទួលការបង្គាប់បញ្ជាពីបរទេស អនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជាបែរជាពួកគេអំពាវនាវប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតតាមទ្រឹស្តី «ដេកផ្ទះ ឈ្នះស្អាត»ទៅវិញ និងបានលើកឡើងថាការអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតក៏ជាការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យដែរ។ ចុះបើមិនទៅបោះឆ្នោតបានអីឈ្នះ? នេះគឺជាយុទ្ធសាស្ត្រចាញ់-ចាញ់! ចាញ់ដោយសារតែគ្មាន បក្សមកប្រកួតប្រជែង និងចាញ់ដោយសារតែគ្មានអាសនៈនៅក្នុងរដ្ឋសភា។ ប្រៀបសកម្មភាពពីមុន និងឥឡូវនេះ ក្រុមអ្នកនយោបាយទាំងនេះទំនងអាចមានបញ្ហាខួរក្បាលឬក៏វង្វេងទ្រឹស្តីក្រោយពីត្រូវព្រនង់ច្បាប់រឿងឃុបឃិតនឹងបរទេសរហូតបក្សនយោបាយខ្លួនត្រូវបានរំលាយនិងសមាជិកនយោបាយជាន់ខ្ពស់ចំនួន ១១៨ នាក់ ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
គិតទៅពិតជាត្រឡប់ត្រឡិនមែន! នេះបង្ហាញថាអ្វីៗដែលក្រុមប្រឆាំងលើកលែងថាកម្ពុជា មានស្ថិរភាព មានលទ្ធិប្រជាធិបតេយ្យឬមានសេរីភាពគឺអាស្រ័យលើបបូរមាត់ របស់ពួកគេ និងចៅហ្វាយនាយរបស់ពួកគេតែប៉ុណ្ណោះមិនអាស្រ័យលើការពិតឡើយ។ ពួកគេថាសេរីគឺសេរី ថាប្រជាធិបតេយ្យគឺប្រជាធិបតេយ្យ ថាល្អៗ ថាអាក្រក់គឺអាក្រក់ បាយបិណ្ឌជាបាយបាត្រមែន! ប៉ុន្តែ ពួកគេត្រូវយល់ថា ពលរដ្ឋខ្មែរមានចំណេះដឹងនិងការយល់ដឹងគ្រប់គ្រាន់ក្នុងការជឿលើអ្វីដែលពួកគេប្រឌិតឡើង។
ទី២-បើខ្លួនគ្មានសិទ្ធិគឺមានតែបំផ្លាញចោល៖ ក្រោយពីតុលាការកំពូលរកឃើញថាគណបក្សសង្គ្រោះជាតិប្រព្រឹត្តកំហុសបានឃុបឃិតនិងទទួលបញ្ជាពីបរទេស និងសម្រេចរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមអ្នកនយោបាយលក់ខ្លួនមួយចំនួនបានដើរធ្វើយុទ្ធនាការ បំផ្លាញកម្ពុជា និងដើរអង្វរជនបរទេស និងប្រទេសមួយចំនួនឱ្យដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា និងរហូតដល់អំពាវនាវឱ្យបរទេសឈប់ផ្តល់ជំនួយ ឈប់វិនិយោគ ព្រមទាំងឈប់ទិញទំនិញពីប្រទេសកម្ពុជាថែមទៀត។ តើនៅប្រទេសលើពិភពលោកមានទេដែលមេបក្សនយោបាយម្នាក់ ដើរអំពាវនាវឱ្យគេកាត់ជំនួយ និងបំផ្លាញសេដ្ឋកិច្ចប្រទេសជាតិខ្លួនឯងប្រឆាំងនឹងផលប្រយោជន៍ពលរដ្ឋខ្លួនឯង? គឺគ្មានទេមានតែអ្នកនយោ​បាយខ្មែររត់ចោលស្រុកមួយក្តាប់តូចប៉ុណ្ណោះ ដែលគ្មានភាពអៀនខ្មាសសុំបរទេសឱ្យបំផ្លាញ ខ្មែរ ហែកកេរ្តិ៍ប្រទេសជាតិខ្លួនឯងនោះ។ ពួកគេធ្វើដោយមិនបានតម្កល់ផលប្រយោជន៍ជាតិជាធំនេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់វិញ។
ប៉ុន្តែឥឡូវនេះអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងបំផ្លាញជាតិ របស់ពួកគេត្រូវបានបរាជ័យ ហើយបែរងាកមករំខាន អុកឡុក បង្ខូចការបោះឆ្នោតដែលនឹងធ្វើនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខវិញតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បង្កចលាចល និងបំពុលសង្គម តាមរយៈក្រុមអ្នកលេងហ្វេសប៊ុករត់ចោលស្រុក។ នេះបង្ហាញថាពួកគេមិនបានស្រឡាញ់ជាតិ និងប្រជាពលរដ្ឋពិតប្រាកដដូចដែលខ្លួនតែងតែទន្ទេញចាំមាត់នោះទេ។ នៅក្នុងចិត្តរបស់ពួកគេមានតែផលប្រ​យោ​​ជន៍ប៉ុណ្ណោះ ពួកគេបានបម្រើបរទេស និងបម្រើផលប្រយោជន៍ខ្លួនដោយគេងចំណេញលើការលះបង់របស់ប្រជាពលរដ្ឋ។ ពួកគេធ្វើជាគិតជាតិ និងប្រជាជនក្រោមលេសសិទ្ធិមនុស្ស លទ្ធិប្រជាធិប្បតេយ្យ ប៉ុន្តែពេលនេះ នៅពេលដែលពួកគេបាត់បង់ផលប្រយោជន៍គឺពួកគេបាន នាំគ្នាបំផ្លាញទាំងប្រទេសជាតិ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយគ្មានស្តាយស្រណោះឡើយ ហើយដើម្បីតែសងសឹកជូនខ្លួនពួកគេញុះញង់ឱ្យប្រជាពលរដ្ឋបោះបង់កាតព្វកិច្ច និងសិទ្ធិអំណាចស្របច្បាប់របស់ពួកគេដោយមិនឱ្យទៅ បោះឆ្នោតហើយពួកគេកុហកពលរដ្ឋថានេះគឺជាការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ។ ក្រុមអ្នកនយោបាយក្បត់ជាតិនេះយល់ថា បើខ្លួនគ្មានសិទ្ធិនិងគ្មានផលប្រយោជន៍ នរណាក៏មិនអាចទទួលបានឡើយគឺមានតែបំផ្លាញចោលតែប៉ុណ្ណោះ។ គិតយូរៗទៅ ក្រុមអ្នកនយោបាយនេះពិតជាក្បត់ជាតិ និងបំផ្លាញជាតិមែន!
ទោះបីជាពួកគេប្រើជនបរទេសមកគំរាមផង ញុះញង់ពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងកម្ពុជានៅតាមបណ្តាប្រទេសនានាផងដើម្បីបំផ្លាញកម្ពុជា ប៉ុន្តែប្រទេសមួយនេះនៅឈររឹងមាំ និងកាន់​តែរឹងមាំថែមទៀតចំពោះមុខក្រុមជនក្បត់ជាតិ និងក្រុមជនលក់ខ្លួន។ តាមពិតពួកគេគឺគ្រាន់តែជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងស្ទើរភ្លើងតែប៉ុណ្ណោះ ពូកែភូតកុហក់ និងបោកប្រាស់។ ដោយសារតែចេះស្ទើរភ្លើងអំពីមេរៀនប្រជាធិបតេយ្យ ទើបបានជាវង្វេងរូបមន្ត និងទ្រឹស្តីយ៉ាងដូច្នេះ។
ប៉ុន្តែពលរដ្ឋខ្មែរមិនវង្វេងទ្រឹស្តីដូចក្រុមអ្នកនយោបាយរត់ចោលស្រុកទាំងនេះទេ គឺយល់ច្បា​ស់ណាស់ថា លទ្ធិប្រជាធិបតេយ្យគឺតាមរយៈការបោះឆ្នោត ហើយថ្ងៃបោះឆ្នោត ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតច្រើនលើសលប់នឹងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន ហើយអ្នកដែលឈ្នះស្អាតគឺអ្នកដែលទៅបោះឆ្នោត ហើយអ្នកដែលចាញ់គឺអ្នកដែលដេកផ្ទះ! សូមកុំវង្វេងទ្រឹស្តីក្នុងលទ្ធិប្រជាធិបតេយ្យ!!
ដោយ៖ ចៅ ចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨

ទស្សនៈកូនខ្មែរ៖ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសាទរកំណែទម្រង់ប្រាក់ខែ!

មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធនឹងកំណែទម្រង់ប្រាក់ខែក្រោយពីបានស្តាប់សេចក្តីថ្លែងការណ៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងដំណែង និងជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី៧ កក្កដា។
ផលប្រយោជន៍ដែលមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធទទួលបានពីកំណែទម្រង់នេះមានដូចតទៅ៖ ទី១៖ គឺការតម្លើងប្រាក់ខែជារៀងរាល់ឆ្នាំដែលបានអនុវត្តរួចមកហើយ។ ទី២៖ ការបើកប្រាក់ខែតាមប្រព័ន្ធធនាគារ ដើម្បីធានាតម្លាភាព និងចៀសវាងអំពើពុករលួយ និងទី៣៖ នាពេលខាងមុខនេះ ការបើកប្រាក់ខែនឹងធ្វើឡើងពីរដងក្នុងមួយខែពោលគឺបើកពីរសប្តាហ៍ម្តង។
កំណែទម្រង់ទាំងបីដំណាក់កាលពាក់ព័ន្ធនឹងប្រាក់ខែបានធ្វើឲ្យមន្ត្រីរាជការ គ្រូបង្រៀន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ សប្បាយរីករាយពីព្រោះប្រាក់ខែរបស់ពួកគេឡើងជារៀងរាល់ឆ្នាំទៅតាមស្ថានភាពសេដ្ឋកិច្ច ហើយការបើកប្រាក់ខែទៀតសោតក៏ធានាបាននូវតម្លាភាពដោយចៀសវាងបាននូវអំពើពុករលួយ និងការិយាធិបតេយ្យ និងចុងក្រោយគឺពួកគេមិនចាំបាច់ទន្ទឹងរង់ចាំប្រាក់ខែយូររហូតដល់ដាច់ខែឡើយ។ត្រឹមតែពីរសប្តាហ៍អាចបើកប្រាក់ខែពាក់កណ្តាលបានហើយដើម្បីយកទៅប្រើប្រាស់។
ពិតណាស់ ជាទូទៅ មិនថាមន្ត្រីរាជការឡើយ សូម្បីបុគ្គលិកជាទូទៅក្នុងវិស័យឯកជនក៏តែងតែទន្ទឹងរង់ចាំប្រាក់ខែយ៉ាងអន្ទះសារណាស់នៅពេលជិតដាច់ខែម្តងៗ។ បើជួនកាលដាច់ខែហើយបើកយឺតមួយថ្ងៃពីរក៏ធ្វើឲ្យពួកគេរអ៊ូរទាំដែរពីព្រោះពួកគេត្រូវការចំណាយជាប្រចាំ។ ប៉ុន្តែ ការលំបាកទាំងនេះលែងមានទៀតហើយនៅពេលខាងមុខនេះសម្រាប់មន្ត្រីរាជការបន្ទាប់ពីគោលការណ៍បើកប្រាក់ខែពីរដងក្នុងមួយខែនឹងត្រូវបានអនុវត្តន៍ក្រោយពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតជាថ្មី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរួចស្រេចហើយថាគោលការណ៍នេះនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០១៩ តទៅហើយ។ នេះនិយាយតែក្នុងក្របខ័ណ្ឌកំណែទម្រង់បញ្ហាប្រាក់ខែតែមួយផង។ ក្រៅពីនោះ មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ ក៏នៅទទួលអត្ថប្រយោជន៍ជារួមពីសុខសន្តិភាព និងការអភិវឌ្ឍន៍ ក៏ដូចជាពីគោលនយោបាយបញ្ចុះតម្លៃប្រេងសាំង បញ្ចុះតម្លៃអគ្គិសនី តម្លៃទឹក និងការទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម និងរបបសោធន៍និវត្តន៍ជាដើម។
ស្ថានភាពនេះបានធ្វើឲ្យមន្ត្រីរាជការមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះអនាគតរបស់ខ្លួន ហើយបានធ្វើឲ្យមន្ត្រីរាជការកាន់តែមានតម្លៃខ្លាំងឡើងជាលំដាប់ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដើម្បីរក្សាឲ្យបាននូវសុខ សន្តិភាព ស្ថិរភាពសង្គម ក៏ដូចជាកំណើនជីវភាពរបស់មន្ត្រីរាជការ កម្មករ ក៏ដូចជាពលរដ្ឋទូទៅ និងជាពិសេសដើម្បីអនាគតកូនចៅយើងទាំងអស់គ្នា មន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលតាំងពីគ្រាដ៏លំបាកបំផុត រហូតមកដល់គ្រាដ៏សប្បាយរីករាយដូចសព្វថ្ងៃនេះត្រូវតែប្តេជ្ញាបន្តដំណើរជាមួយរាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខជាបន្តទៀត។ ពួកយើងយល់យ៉ាងច្បាស់ថា គ្មានជម្រើសណាមួយល្អប្រសើរជាងនេះឡើយ។
ក្នុងនាមមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ដែលមានបទពិសោធន៍គ្រប់គ្រាន់និងបានឆ្លងកាត់របត់សង្គមជាច្រើនមកហើយនោះ យើងពិតជាមិនចង់ឃើញអតីតកាលខ្មៅងងឹត និងឈឺចាប់បំផុតវិលមកតាមលងពួកយើង និងប្រទេសជាតិយើងជាថ្មីទៀតឡើយ។ ការឃោសនាអកុសល និងការធ្វើនយោបាយញុះញង់ បំបែកបំបាក់ ចង់បង្កឲ្យមានចលាចលសង្គមតាមរបៀបបដិវត្តន៍ពណ៌ដូចនៅមជ្ឈឹមបូព៌ា គឺជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់កម្ពុជាដែលយើងគ្រប់គ្នាត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត។
ដើម្បីទប់ស្កាត់ការវិលត្រឡប់នៃអតីតកាលដ៏ខ្មៅងងឹត និងបន្តរក្សាសន្តិភាព និងភាពសម្បូរសប្បាយរបស់ប្រទេសយើងទៅមុខទៀត យើងទាំងអស់គ្នាត្រូវតែទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខឲ្យបានគ្រប់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីធានានូវអ្វីដែលយើងកំពុងមានសព្វថ្ងៃ និងបន្តដំណើរជាមួយគ្នាដើម្បីធ្វើឲ្យអនាគតយើង និងកូនចៅយើងកាន់តែភ្លឺស្វាងជាងនេះថែមទៀត៕

ដោយ៖មន្ត្រីរាជការម្នាក់!

ទស្សនះពលរដ្ឋ៖ ទោះជាមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះ!

សម្រែករបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក ដែលកំពុងផ្ញើខ្លួននៅលើទឹកដីនៃចៅហ្វាយនាយបរទេស របស់ខ្លួននៅអំឡុងពេលការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឈានជិតមកដល់ បានឡើងខ្ពស់ហាក់ដូចជា​សត្វមាន់កំពុងតែស្លរឈាមរៀបនឹងស្លាប់ ដោយពួកគេខិតខំបំភ្លៃផងបំផ្លើសផង បំភ័ន្តនិងបំប៉ោងផង​លើស្ថានភាព​ពិតប្រាកដរបស់កម្ពុជា ដោយច្រៀងចម្រៀងដដែលៗដែលគេលែងជឿទៅ ហើយនោះថា​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្លាប់និងស្ថានភាពនយោបាយនៅកម្ពុជាកាន់តែតឹងតែង និងអាក្រក់ទៅៗ។ តឹងតែង និងអាក្រក់ទៅគឺសម្រាប់តែក្រុមជនក្បត់ជាតិ និងអ្នកនយោបាយរត់ចោល​ស្រុកតែប៉ុន្មាន​ដំបរស្វាតែប៉ុណ្ណោះដែលបាននិងកំពុងផុងខ្លួន និងវណ្ឌកនឹងយុទ្ធសាស្ត្របែបលីលារបស់ចៅហ្វាយបរទេស និងមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី ដើម្បីរំខានអុកឡុក និងក្រឡុកការបោះឆ្នោតនៅកម្ពុជា។ សម្រាប់ប្រជាជនខ្មែរកម្ពុជា ពេលគ្មានក្រុមខ្មោចបក្សសង្គ្រោះជាតិ គឺពោរពេញទៅដោយសេចក្តីសុខ សន្តិភាព ស្ថិរភាព និងភាពស្ងប់ស្ងាត់ និងប្រកបដោយសេចក្តីរីករាយបំផុត។
តាមពិតមានតែក្រុមអ្នកនយោបាយរត់ចោលស្រុក ក្រុមបំពុលសង្គមតាមហ្វេសប៊ុក​មួយចំនួនរួមនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយបរទេស ដែលនៅក្រៅប្រទេសកម្ពុជាប៉ុណ្ណោះ ដែលជាអ្នកបំពុលសង្គមកម្ពុជា និងស្រែកបំផ្លៃ​ការពិតអំពីកម្ពុជា ដើម្បីបម្រើនយោបាយចៅហ្វាយនាយខ្លួន និងដើម្បីផលប្រយោជន៍ក្រុមខ្លួនមួយក្តាប់តូច។ ពួកគេជឿថា ប្រជាជនខ្មែរនឹងជឿលើការញុះញង់របស់ពួកគេ ជឿលើការប្រឌិតព័ត៌មានរបស់ពួកគេ បានជាខិតខំប្រឹងប្រែងនៅក្នុងការស្រែក និងបំពុលនៅលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប៉ុន្តែពួកគេភ្លេចគិតថា ការភូតកុហករបស់គេជាច្រើនអាណត្តិមកនេះ ការយកឈាម និងសាកសព​ពលរដ្ឋខ្មែរស្លូតត្រង់ ដើម្បីធ្វើជាស្ពានចម្លងឆ្ពោះទៅរកការគ្រប់គ្រងអំណាចរបស់ពួកគេ គឺបានសាបគ្មានតម្លៃ និងគ្មានការចាប់អារម្មណ៍អស់ទៅហើយ។ ប៉ុន្តែដើម្បីការសងសឹក និងការបំផ្លាញនូវអ្វី ដែលខ្លួនមិនទទួលបាន ពួកគេសុខចិត្តធ្វើអ្វីៗទាំងអស់ដោយមិនអើពើនឹងច្បាប់ និងមិនញញើតក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សេរីភាពនៅកម្ពុជាឡើយ។
ក្រុមអ្នកនយោបាយរត់ចោលស្រុក និងក្រុមបំពុលសង្គមតាមហ្វេសប៊ុក មួយចំនួននៅក្រៅស្រុកបាន​ព្យាយាម​ខិតខំញុះញង់ពលរដ្ឋ ឱ្យងើបប្រឆាំងនឹងរដ្ឋអំណាច បះបោរយកជីវិតទៅប្តូរ និងការពារទង្វើខុសច្បាប់របស់ខ្លួន ខណៈពួកខ្លួនកំពុងរស់នៅក្រៅប្រទេសបម្រើឱ្យរបៀបវារៈនយោបាយចៅហ្វាយនាយបរទេសខ្លួន និងចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះ។ ពួកគេរុញប្រជាពលរដ្ឋឱ្យលះបង់ជីវិតសម្រាប់ពួកគេ លះបង់សេចក្តីសុខដែលខ្លួនមាន ដើម្បីបម្រើនយោបាយ​ឱ្យពួកគេ។ ប៉ុន្តែពលរដ្ឋខ្មែរមិនបានចាញ់បោកការញុះញង់របស់ក្រុមនេះទៀតឡើយ។ ដូច្នេះហើយបានជា នៅពេលមានកាអំពាវនាវញុះញង់ពលរដ្ឋធ្វើអ្វីខុសច្បាប់ ពលរដ្ឋមិនចាប់អារម្មណ៍ និងមិនលង់តាម​ការ​បោកប្រាស់នេះទៀតទេ ហើយពលរដ្ឋក៏មិនជឿពួកគេទៀតដែរ។ ទោះបីជាពួកគេខំស្រែក ខំបំប៉ោង និងខំបំភ្លៃយ៉ាងណាក៏ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅជាធម្មតា ដោយមិនខ្វល់នឹងសម្រែកញុះញង់ និងគ្មានតម្លៃរបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ និងក្រុមបំពុល​សង្គមឡើយ ពោលគឺទោះបីជាមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ!!

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨



គ.ជ.ប នឹងដោះស្រាយ បើសិនមានពាក្យបណ្តឹង ពាក់ព័ន្ធនឹងករណីយករថយន្តរដ្ឋ ទៅប្រើប្រាស់​​ឃោសនាឱ្យគណបក្ស​នយោបាយ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ ឱ្យដឹង​នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានការរិះគន់​ ទៅលើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ ដើម្បី​បម្រើការ​ឃោសនាឱ្យ​គណបក្សនោះ រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្តឹង ពីភាគីណាមួយនៅឡើយទេ។ លោកបញ្ជាក់ថាប្រសិនបើមានពាក្យបណ្តឹងអំពីករណីនេះ គ.ជ.ប នឹងធ្វើការដោះស្រាយតែម្តង។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទី១ គ.ជ.ប មិនអត់ទាន់មានទទួលពាក្យបណ្តឹង ទី២ខ្ញុំចង់​ជម្រាប​ពីទិដ្ឋភាពផ្លូវច្បាប់នៅក្នុងប្រការ១០ នៃនីតិវិធីនៃការបោះឆ្នោត ចែងថាជនណា​ក៏ដោយ​ក៏មានសិទ្ធិ​ប្តឹងដែរ ប្រសិនបើមានបណ្តឹង គ.ជ.ប នឹងចាត់ការ ហើយ គ.ជ.ប អត់មានតួនាទី ដូចព្រះរាជអាជ្ញាទេ មានន័យថា ទោះបីអត់មានអ្នកប្តឹង ក៏គាត់អាចប្តឹងបានដែរ។ ប៉ុន្តែ គ.ជ.ប អត់ធ្វើការងារនេះទេ»។
លោក ហង្ស ពុទ្ធា បានបន្តថា ការរិះគន់​លើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ សម្រាប់​បម្រើការ​ឃោសនា​បោះឆ្នោត​នោះ ​វា​គ្មាន​ន័យ​ទេ ប្រសិនជា​គ្មាន​ពាក្យបណ្ដឹង​ដល់ដៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ហើយ គ​.​ជ​.​ប រង់ចាំតែ​អនុវត្ត​ច្បាប់​លើ​អ្នកប្រព្រឹត្ត​ខុស​ប៉ុណ្ណោះ​។​ ក្នុងន័យនេះ​លោក ហង្ស ពុទ្ធា ចង់​បញ្ជាក់ថា ការសម្រេច​ដាក់ពិន័យ​របស់​គ​.​ជ​.​ប ទៅលើ​អ្នកប្រព្រឹត្ត​ផ្ទុយ​ពី​បម្រាម​ច្បាប់​បាន លុះត្រាតែ​មានការ​ដាក់ពាក្យ​ប្ដឹង​មក​គ​.​ជ​.​ប។
ជាមួយគ្នានេះ អ្នកនាំពាក្យ ​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​ ​បើ​មាន​អ្នកដាក់ពាក្យ​ប្ដឹង​ គ.ជ.បនឹងចាត់ការ​លើ​ករណីនេះ តាម​មាត្រា​ច្បាប់​១៥៨ ស្តីពី​ច្បាប់បោះឆ្នោត ដោយ​ហៅ​មក​ដាក់ពិន័យ​ជា​លាយលក្ខណ៍អក្សរ ហើយ​បើ​នៅតែ​ប្រព្រឹត្ត​ខុស​ដដែល គ.ជ.បនឹង​ផាកពិន័យ​ជា​ទឹកប្រាក់​ពី​៥​លាន​រៀល ទៅ​១០​លាន​រៀល។
ទទ្ទឹមនេះ​លោក ហង្ស ពុទ្ធា ក៏អំពាវនាវ​ឱ្យគណបក្សនយោបាយ​ទាំងអស់ ណែ​នាំទៅ​មន្ត្រី សមាជិក និង​អ្នកគាំទ្រ​គណបក្ស អនុវត្ត​តាមច្បាប់ និង​បម្រាម​របស់​គ​.​ជ​.​ប ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅដោយ​ល្អ តាម​គោលការណ៍​សេរី និង​យុត្តិធម៌​ ៕



តើប្រជាពលរដ្ឋ បានទទួលផលប្រយោជន៍ ជាក់ស្តែងសំខាន់ៗអ្វីខ្លះ ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គិតចាប់ត្រឹមពីដើមឆ្នាំ ២០១៦មក

សហជីពធំៗចំនួន៥ តំណាងឱ្យកម្មកររាប់ម៉ឺននាក់ដាក់ញត្តិរួមគ្នា ស្នើដល់សហភាពអ៊ឺរ៉ុបបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ សហជីពធំៗ នៅប្រទេសកម្ពុជាចំនួន៥រួមមាន៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពកម្ពុជាពន្លឺកម្មករ សហភាពជាតិកម្ពុជាការពារកម្មករ សហភាពសហជីពជាតិឯករាជ្យកម្ពុជា និងសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជាដែលតំណាងឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់លើវិស័យកាត់ដេរ និងរោងចក្រផលិតស្បែកជើងបានដាក់ញត្តិរួមគ្នាស្នើដល់សហភាពអ៊ឺរ៉ុប ដើម្បីបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា។
យោងតាមញត្តិទាំង៥ សហជីពធំៗនៅកម្ពុជា បានចាត់ទុកថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអ៊ឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំជាងគេទី២របស់ប្រទេសកម្ពុជា។ EBA បានបង្កើតការងាររាប់ម៉ឺនកន្លែង និងផ្តល់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដល់កម្មករ-កម្មការិនីរាប់សែននាក់ និងបានធ្វើឱ្យក្រុមគ្រួសាររបស់ពួកគេនៅតាមជនបទរាប់លាននាក់ បានរួចផុតពីភាពក្រីក្រ ព្រមទាំងបានធ្វើឱ្យបងប្អូនរបស់ពួកគេ បានបន្តការសិក្សាផងដែរ។

ក្នុងញត្តិបានបញ្ជាក់ទៀតថា ក្នុងនាមសហជីពដែលមានតួនាទីការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពរបស់កម្មករនិយោជិតទាំងអស់ សហជីពសូមទទូចដល់អ៊ឺរ៉ុបមេត្តាពិចារណាឱ្យបានហ្មត់ចត់ ពីផលប៉ះពាល់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះពីកម្ពុជា ដែលការដកនេះ នឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ និងមុខរបរ ដែលពាក់ព័ន្ធនឹងវិស័យ និងផលិតស្បែកជើងនេះផងដែរ៕




នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ គ.ជ.ប នឹងបង្ហាញទឹកខ្មៅជ្រលក់ដៃមកពីឥណ្ឌាសម្រាប់ការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានកំណត់យកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការបង្ហាញទឹកខ្មៅជ្រលក់ដៃសម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគមជាតិ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅព្រលប់ថ្ងៃទី១០ ខែកក្កដានេះ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការបង្ហាញទឹកខ្មៅជ្រលក់ដៃនេះ គ.ជ.ប ក៏បានអញ្ជើញក្រុមហ៊ុនឥណ្ឌា ដែលផលិតទឹកខ្មៅជ្រលក់ដៃនេះមកធ្វើការបង្ហាញពីគុណភាពទឹកខ្មៅដល់អ្នកចូលរួមផងដែរ។ លោក បានបន្តថា ការបង្ហាញនេះ គឺឱ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ដើម្បីឱ្យដឹងពីគុណភាពនៃទឹកខ្មៅជ្រលក់ដៃនេះ។

សូមបញ្ជាក់ថា គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ មានចំនួន៥១,០០០ដប ពីប្រទេសឥណ្ឌា ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។
ទឹកខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប៕

គ.ជ.ប បង្ហាញលទ្ធផលនៃការឃោសនារបស់គណបក្សនយោបាយ សម្រាប់ថ្ងៃទី៤នៃយុទ្ធនាការឃោសនាបោះឆ្នោត

នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលនៃការឃោសនារបស់គណបក្សនយោបាយនានា សម្រាប់ថ្ងៃទី០៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា ការឃោសនានេះ ប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី០៤នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហឹង្សា និងគ្មានអ្វីគួរឱ្យគត់សម្គាល់ឡើយ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

សូមអានសេចក្តីប្រកាសទាំងស្រុងរបស់ គ.ជ.ប ខាងក្រោម៖




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺជាគណបក្សដែលមានពលរដ្ឋខ្មែរគាំទ្រច្រើនជាងគេបំផុតទាំងនៅក្នុងប្រទេស និងក្រៅប្រទេស!

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុកដែលមានចំណងជើងថា គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០គឺជា គណបក្សដែលមានពលរដ្ឋខ្មែរគាំទ្រច្រើនជាងគេបំផុតទាំងនៅក្នុងប្រទេស និងក្រៅប្រទេស!
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញពីមូលហេតុមួយចំនួន ដែលបានធ្វើឱ្យប្រជាពលរដ្ឋគាំទ្របោះឆ្នោតអោយគណបក្សប្រជាជន ដឹកនាំប្រទេសមកទល់សព្វថ្ងៃ ដូចខាងក្រោម៖
១-ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ។
២-ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
៣-ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស។
៤-ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ។
៥-ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់។
៦-ជាគណបក្សតែ១គត់ ដែលសំបូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ៕