Wednesday, July 30, 2014

ពិធី​បិទ​​វគ្គ​​ប្រគល់​​វិញ្ញា​បន​បត្រ​​សម្បទា​​ខាង​​វិជ្ជា​ជីវៈ​​មេធាវី ​ដល់​​សិស្ស​​មេធាវី​​ជំនា​ន់​ទី​១០ ​ទី​១១ ​និង​ទី​១២ និង​​បើក​​វគ្គ​​សិក្សា​​វិជ្ជាជីវៈ​​មេធាវី​​ដល់​​សិស្ស​​មេធា​ន​វី​​ជំនា​ន់​ទី​១៣​ ក្រោម​អធិប​តីភាព ​ឯកឧត្តម​​បណ្ឌិត​​សភា​ចា​រ្យ សុខ អាន ឧបនាយក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​

ឯកឧត្តម​​បណ្ឌិត​សភា​ចា​រ្យ សុខ អាន៖ មេធាវី​ដែល​​ល្អ គឺ​មេធាវី​​ដែល​មាន​​សមត្ថភាព មាន​​មន​​សិការ មាន​​សីល​ធម៌​​ល្អ​ស្អាត​ស្អំ និង​​គោរព​​តាម​​ក្រម​សីលធម៌​​វិជ្ជាជីវៈ

នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​នាព្រឹកថ្ងៃទី​២៩ ខែកក្កដា​ ឆ្នាំ​២០១៤នេះ ​មាន​រៀបចំ​ពិធី​បិទ​វគ្គ​ប្រគល់​វិញ្ញា​បនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី ​ដល់​សិស្ស​មេធាវី​ជំនា​ន់ទី​១០ ​ទី​១១ ​និង​ទី​១២ និង​បើក​វគ្គ​សិក្សា​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធា​ន​វី​ជំនា​ន់ទី​១៣​ ដោយ​ទទួល​បានការថ្លែង​អប​អរ​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យពី ​ឯកឧត្តម​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។

ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​មានប្រសាសន៍​ចាត់ទុក​វិញ្ញាបន​បត្រ​បញ្ចប់ការ​សិក្សា​រ​វិជ្ជាជីវះមេធាវី​នេះ​ មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ និង​ជា​មោទនភាព​យ៉ាង​ធំធេង​សម្រា​ប់​បុគ្គល​ខ្លួនឯង ​ក៏ដូចជា​ក្រុមគ្រួសារ​ និង​ប្រទេសជាតិ​។ ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​ផ្តាំផ្ញើ​សិស្ស​ដល់​មេធាវី​ទាំងអស់​ ដែល​ទទួលបាន​វិញ្ញាបនបត្រ​នាពេលនេះ ត្រូវ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង​ឱ្យបាន​ទាន់​តាម​ការវិវឌ្ឍ​រប​ស់​សង្គម​ ព្រោះថា ចំណេះ​ដឹង​តែមួយ​មុខ​គត់​ពិតជា​មិន​គ្រប់គ្រាន់​ឡើយ ហើយ​ត្រូវខិតខំ​តស៊ូ​ប្រឹង​ប្រែងត្រូវ​មាន​គំនិត​ច្នៃប្រឌិត ស្មារតី​ទទួលខុសត្រូវ វិន័យ​ការងារ សីលធម៌​រស់នៅ​ល្អ និង​ភាព​ជា​ម្ចាស់​ការ ទើប​យើង​អាច​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​វិជ្ជាជីវៈ​។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​បញ្ជាក់​ថា​ចំណេះដឹង និង​ជំនាញ​បច្ចេកទេស ដែល​ទទួលបាន​ពី​ការសិក្សា​នឹង​ក្លាយជា​ដើម​ទុន​មួយសម្រាប់​ការ​វិនិយោគ​នាពេល​អនាគត ប៉ុន្តែ​គប្បី​ត្រូវ​ចេះ​ប្រើ​ប្រាស់​ដើមទុន​ដ៏​មានតម្លៃ​នេះ​ឱ្យបាន​ត្រឹមត្រូវ​ ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ វិចារណ​ញ្ញាណ និង​គោរព​សីលធម៌​វិជ្ជា​ជីវៈ​របស់ខ្លួន ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួនឯង និង​ដល់​សង្គម​ជាតិ​ទាំងមូល​។

ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីបាន​ដាស់តឿន​ដល់​មេធាវី​ទាំងអស់​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​តួនាទី​របស់ខ្លួន​ក្នុងការ​តំណាង និង​ការការពារ​សិទ្ធិ​របស់​កូនក្ដី ទោះ​ក្នុង​គោ​ល​ដៅ​ការ​ពារ​ប្រយោជន៍​ឯកជន​ស្របច្បាប់​របស់​អតិថិជន​របស់ខ្លួន ក៏ដូចជា​ការការពារ​ផល​ប្រ​យោជន៍​ទូទៅ​របស់​សង្គម​។ លើសពីនេះ មេធាវី​ត្រូវ​ប្រកាន់​ឱ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ​ នូវ​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ដើម្បី​ធានាថា​ វិធីសាស្ត្រ​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​របស់ខ្លួន​ត្រូវបាន​ធ្វើឡើងដោ​យ​មាន​ក្រឹត្យ​ក្រម និង​ការទទួលខុសត្រូវ​ខ្ពស់​។ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន​បញ្ជាក់​ថា មេធាវី​ដែល​ល្អ គឺ​មេធាវី ដែលមាន​សមត្ថភាព មាន​មនសិការ មាន​សីលធម៌​ល្អ ស្អាតស្អំ និង​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​។

ឯកឧត្តម ប៊ុន ហុន ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ឲ្យដឹង​ថា​ គិត​មកដល់​ ថ្ងៃទី​២៩​កក្កដា​នេះ​ គណៈមេធាវី​មាន​មេធាវី​ពេញសិទ្ធិ​ដែល​កំពុង​ប្រកប​ វិជ្ជា​ជីវៈ​មេធា​មេ​វី​មាន​ចំនួន ​៧២៥​រូប ​ក្នុងនោះ​ស្ត្រី​ចំនួន ​១៣៤​រូប​ ដែល​ចំនួន​នេះ​មិន​គិតពី​មេធាវី​ដែល​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​មេធាវី​សុំ​ នៅក្រៅ​បញ្ជី​និង​មេធាវី​ដែល​បាន​លុបឈ្មោះ​ចេញពី​គណៈ​មេធាវី​នោះទេ។​ ឯកឧត្តម ប៊ុន ហុន ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​សិស្ស​មេធាវី​ ដែល​ត្រូវ​ទទួលបាន​នូវ​វិញ្ញាបនបត្រ​នាពេលនេះ​មាន​ចំនួន​១៤០​រូប ដែលជា​អតីត​សិស្ស​មេធាវី​ជំនា​ន់ទី​១០ ទី​១១ ​និង​ទី​១២ ​រួមជាមួយ​សិស្ស​មេធាវី​ជំនា​ន់ទី​១៣ ​ចំនួន ​៥៤​រូប​ទៀត ដែល​ទើប​ប្រឡង​ជាប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៤ កន្លងទៅនេះ។

ឯកឧត្តម​បញ្ជាក់ថា​ ​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​នោះ​រហូតមក​ដល់ពេលនេះ​គណៈមេធាវី​បាន បណ្តុះ​បណ្តាល​មេធាវី​បាន​ចំនួន​១៣​ជំនាន់​មកហើយ ហើយ​ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៤​នេះ។ គណៈមេធាវី​មាន​មេធាវី​ពេញសិទ្ធិ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី​ចំនួន​ ៧២៥​រូប ​ក្នុងនោះ​មេធាវី​ជា​ស្ត្រី​ចំនួន​១៣៤​រូប​ប្រមាណ​១៨,៥% ដែល​ចំនួន​នេះ​មិន​គិតពី​មេធាវី​ដែល​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​, មេធាវី​សុំ​នៅក្រៅ​បញ្ជី​ និង​មេធាវី​ដែល​បាន​លុបឈ្មោះ​ចេញ​ពី​គណៈមេធាវី​នោះទេ។ ឯកឧត្តម​បន្ថែមថា ​មេធាវី​ទាំងអស់​នោះបាន​តាំង​ការិយាល័យ​របស់​ខ្លួន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ ៣០០​ការិយាល័យ​៕

ពិធី​បិទ​​វគ្គ​​ប្រគល់​​វិញ្ញា​បន​បត្រ​​សម្បទា​​ខាង​​វិជ្ជា​ជីវៈ​​មេធាវី ​ដល់​​សិស្ស​​មេធាវី​​ជំនា​ន់​ទី​១០ ​ទី​១១ ​និង​ទី​១២

ពិធី​បិទ​​វគ្គ​​ប្រគល់​​វិញ្ញា​បន​បត្រ​​សម្បទា​​ខាង​​វិជ្ជា​ជីវៈ​​មេធាវី ​ដល់​​សិស្ស​​មេធាវី​​ជំនា​ន់​ទី​១០ ​ទី​១១ ​និង​ទី​១២ និង​​បើក​​វគ្គ​​សិក្សា​​វិជ្ជាជីវៈ​​មេធាវី​​ដល់​​សិស្ស​​មេធា​ន​វី​​ជំនា​ន់​ទី​១៣​
ក្រោម​អធិប​តីភាព ​ឯកឧត្តម​​បណ្ឌិត​​សភា​ចា​រ្យ សុខ អាន ឧបនាយក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap