Tuesday, June 16, 2015

សារាចរស្តីពីការអនុញ្ញាត ឲ្យមន្ត្រីរាជការទាំងអស់ បានឈប់សម្រាក ពីការងារនៅថ្ងៃបូជាសពសម្តេច ជា ស៊ឹម


វីដេអូបទយកការណ៍ស្តីពី ឱកាសការងារ និងកម្មសិក្សាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើពិធីផ្ទេរតំណែងស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងប្រគល់ភារកិច្ចទទួលខុសត្រូវ ជូនស្នងការរង



ថ្ងៃទី១៦ ​ខែមិថុនា ​ឆ្នាំ២០១៥ ​នៅបញ្ជាការដ្ឋា​នកងរាជអា​វុធហត្ថលើផ្ទៃប្រ​ទេស បានបើកអង្គ​ប្រជុំស្តីពីការ​ផ្ទេរតំណែងស្ន​ងការ ​ស្នងការដ្ឋានរ​ដ្ឋបាលនិង​ហិរញ្ញវត្ថុ និងប្រ​គល់ភារកិ​ច្ចទទួលខុ​សត្រូវ ​ជូនស្នងការរង​ ក្រោមអធិប​តីភាព ឯក​ឧត្តម ឧត្តម​សេនីយ៍ឯក ប្រាក់សិទ្ធិ ​មេបញ្ជាការរ​ងកងរាជអាវុ​ធហត្ថលើផ្ទៃប្រ​ទេស ទទួ​លការងារបុ​គ្គលិក និង ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ នាង ​សុជីវី ស្ន​ងការ ស្នងកា​រដ្ឋានរដ្ឋបាល​និងហិរញ្ញវត្ថុ និងមាន​ការចូលរួម​ពីសំណាក់ ​ឧត្តមសេនីយ៍ ​ស្នងការរង​ នាយការិយាល័​យ នាយរង​ការិយាល័យ នៃស្នង​ការដ្ឋានរ​ដ្ឋបាលនិង​ហិរញ្ញវត្ថុ​ កងរាជអាវុ​ធហត្ថលើផ្ទៃប្រ​ទេស។

នេះគឺជាកា​រផ្ទេរតំណែងក្នុ​ងស្នងការ បន្ទាប់​ពីបានប្រារព្ធ​ពិធីផ្លាស់ប្តូរ​មុខងារនិងបំ​ពាក់ឋានន្តរស​ក្តិនៅថ្ងៃទី១២ ​ខែមិថុនា ​ឆ្នាំ២០១៥​ កន្លងទៅ។

ការកែទ​ម្រង់ដ៏ធំរប​ស់កងរាជអា​វុធហត្ថ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានចេញអនុ​ក្រឹត្យលេខ១​៥៩ អនក្រ.បក ​ចុះថ្ងៃទី១ ​ខែមេសា ​ឆ្នាំ២០១៤ ​ស្តីពីការកែស​ម្រួលរៀបចំ​ឡើងវិញ នូវរច​នាសម្ព័ន្ធ ​ក្របខណ្ឌចាត់​តាំងបញ្ជាការ​ដ្ឋានកងរា​ជអាវុធហត្ថ​លើផ្ទៃប្រទេស។​



ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រកូតាំង



នៅថ្ងៃទី ​១៥ ខែមិថុនា ​ឆ្នាំ២០១៥ ​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី ​ឯកឧត្តម​បណ្ឌិតស​ភាចារ្យ សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បានអនុញ្ញា​តឲ្យឯកអគ្គរដ្ឋ​ទូតនៃសហភាព​អឺរ៉ុបប្រចាំនៅ​ព្រះរាជាណាច​ក្រកម្ពុជា គឺ​ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័​រកូតាំង ​ចូលជួបពិភាក្សា ​និងជំរាបលា ​បន្ទាប់ពីបញ្ចប់​អាណត្តិរប​ស់ខ្លួន នៅខែកញ្ញា ​ឆ្នាំ២០១៥​ខាងមុខ។​

ឯកឧត្តមឧបនា​យករដ្ឋមន្ត្រី សុ​ខ អាន បា​នថ្លែងអំណរគុ​ណចំពោះឯកឧ​ត្តម ហ្សង់ ហ្វ្រង់ស្វ័​រកូតាំង ​ដែលបានចួល​រួមចំណែកធ្វើ​ឲ្យទំនាក់ទំនងល្អ ​រវាងព្រះរាជាណាច​ក្រកម្ពុជា ជាមួយស​ហភាពអឺរ៉ុប​ លើវិស័យ​ពាណិជ្ជកម្ម ដោយសារ​តែសហភាពអឺរុ​បមានប្រទេសធំ​ៗចំនួន២៨ ​ដែលមានសក្កា​នុពលវិស័យសេ​ដ្ឋកិច្ច។

កន្ល​ងមកប្រទេស​កម្ពុជាបាននាំ​ចេញទំនិញទៅ​កាន់សហភាព​អឺរ៉ុប ក្រោមកម្មវិ​ធីមួយហៅថា Everything But Arm (EBM) គឺប្រព័ន្ធពា​ណិជ្ជកម្មដែល​អនុញ្ញាតឲ្យនាំ​ចេញទំនិញគ្រ​ប់យ៉ាងលើកលែ​ងតែគ្រឿងសព្វា​វុធចេញ ​(EBM)

ឯក​ឧត្តម សុខ អាន ​បានវាយតំលៃ​ខ្ពស់ លើបេសក​ម្មដ៏ឧត្តុង្គឧ​ត្តមរបស់ឯកឧ​ត្តម ហ្សង់ ហ្វ្រង់ស្វ័រ​កូតាំង និង​បានលើកឡើង​ថា ការធ្វើទំនា​ក់ទំនងរវា​ងសហភាពអឺរ៉ុប ​និងកម្ពុជា ផ្នែកសេដ្ឋកិ​ច្ចគឺមានសារៈសំ​ខាន់ណាស់ ហើយយើ​ងនឹងបន្ត​ទំនាក់ទំនងល្អ​នេះជាមួយគ្នាប​ន្តទៀត នឹងខិត​ខំធ្វើឲ្យកាន់តែ​ប្រសើរឡើងថែ​មទៀត ដើម្បីផល​ប្រយោជន៍ប្រ​ជាជនកម្ពុជា និង​សហភាពអឺរ៉ុ​ប។

ឯក​ឧត្តម សុខ ​អាន ក៏បានជំ​រុញឲ្យសហភាព​អឺរ៉ុប បង្កើនកា​រវិនិយោគរ​បស់ខ្លួនមកកា​ន់កម្ពុជាបន្ថែ​មទៀត។ ឯក​ឧត្តម ក៏បាន​ចាប់អារម្មណ៍​ឃើញថា មានប្រទេ​សមួយចំនួន​ក្នុងសហភាព​អឺរ៉ុបមើលឃើញ​ថា ប្រទេសក​ម្ពុជាហាក់ដូច​ជាប្រទេសទើបតែ​ងើបផុតពីស​ង្គ្រាម ប៉ុន្តែជា​ការពិតបច្ចុប្ប​ន្នប្រទេសកម្ពុជា​មានការរីក​ចំរើនជាលំដា​ប់។ ឯកឧត្តម ​សុខ អាន បា​នបន្តថា យើ​ងចង់ឲ្យពួក​គេនៅអឺរ៉ុប​ មើលឃើញប្រទេស​កម្ពុជា ជាប្រទេ​សចាស់ទុំ មានស្ថិ​រភាពនយោបា​យល្អ មានសុ​ខសន្តិភាព ​ ហើយជាប្រទេ​សដែលមានកំ​ណើនវិស័យទេ​សចរខ្ពស់​ជិត២០%​ក្នុង១ឆ្នាំ និងជា​ប្រទេសដែល​គួរឲ្យមាន​ទំនុកចិត្ត​សំរាប់អ្នកវិ​និយោគ។
ឯកឧត្តម ​ហ្សង់ ហ្រ្វង់ស្វ័​រកូតាំង បាន​មានប្រសាស​ន៍ថា បើគិតជាកា​រវិនិយោគត្រ​ង់ពីបរទេស ​គិតជាទឹកប្រាក់​គឺមាន២៤%​ ដែលមកកាន់​ប្រទេសអាស៊ាន​ទាំង១០ ហើយដែល​ក្នុងនោះ មានតែ​២-៣% នៃតំលៃវិ​និយោគប៉ុណ្ណោះដែ​លមកកាន់ក​ម្ពុជា។

ឯកឧ​ត្តម ហ្សង់ ហ្រ្វង់ស្វ័​រកូតាំង ក៏​បានលើកឡើង​ផងដែរថា កាលដែ​លឯកឧត្តម មកបំពេ​ញបេសកម្ម​នៅកម្ពុជា ​នៅឆ្នាំ២០១៤ ​ពាណិជ្ជកម្មទ្វេភា​គីរវាងកម្ពុជា និងស​ហភាពអឺរ៉ុប​មានតំលៃ ១​៧០០លានអឺរ៉ូ ​ហើយមកដល់​បច្ចុប្បន្នគឺបាន​កើនឡើងជាង២​ដង។ ឯក​ឧត្តមបន្តថាក​ន្លងមក ​សហភាពអឺរ៉ុប​ក៏បានជួយជ្រោម​ជ្រែងដល់កា​រអភិវឌ្ឍន៍ស​ង្គមផងដែរ ដូចជាផ្នែ​កអប់រំ និ​ងសុខាភិបា​ល៕

អត្ថប​ទ៖ ច័ន្ទ ទេវី​



សេចក្តីជូនដំណឹងស្តីពី ការផ្អាកឡើងទៅទស្សនានៅលើកំពូលប្រាសាទ ភិមានអាកាសជាបណ្តោះអាសន្ន.


វិចារណកថា៖ដោយ ពង្ស សុក្រឹត្យ, កុំចាក់ទឹកបំពង់ រង់ចាំទឹកភ្លៀង



សុភាសិត​បុរាណខ្មែរ​ តែងផ្តល់​ដំបូន្មានមួយនេះ ដ​ល់កូនចៅជំ​នាន់ក្រោយ កុំឲ្យដេក​ស្រមើស្រមៃ ​ថានឹងមានភ្លៀ​ងផ្គរបាក់មេឃ ​ហើយសង្ឃឹមថា​នឹងមានទឹក​ប្រើហូរហៀរ ដោយគ្រាន់​តែមានពពក​ខ្មៅហោះកាត់ដំ​បូលផ្ទះ ​ក៏នាំគ្នាចាក់ទឹកបា​តបំពង់ចោ​លអស់។
ក៏ដូចគ្នានេះ​ដែរ អ្នកន​យោបាយ ​និងអ្នកវិ​ភាគមួយចំនួន ជាពិសេសក្រុ​មអ្នកវិភាគដែល​មាននិន្នាការ​ប្រឆាំង គឺមិនត្រូ​វដេកស្រមើស្រ​មៃតែផ្តេសតែ​ផ្តាស់ ដើម្បីកេងចំ​ណេញនយោបាយ​សម្រាប់ក្រុមខ្លួន​ តាមរបៀប​ការធ្វើវិភាគ​បែបស្ទើរភ្លើ​ងនោះទេ។
ក្រោយពីម​រណៈភាពរបស់​លោក ជា ស៊ីម ​ប្រធានគណបក្ស​ប្រជាជនកម្ពុជាមក មានទស្ស​នៈ របស់អ្នក​វិភាគ និងអ្ន​កនយោបាយមួ​យចំនួន ខ្លះថាអាច​នឹងមានការប្រេះ​ឆាផ្ទៃក្នុងគណបក្ស​ប្រជាជនកម្ពុជា ​បើលោក ហ៊ុន​ សែន មិនបាន​យកចិត្តក្រុម​លោក ស ខេង ​ហើយខ្លះទៀតថា​មិនអាចមានភា​ពរង្គោះរង្គើផ្ទៃក្នុ​ងបក្សទេ។
តើ​ការបាត់បង់​ លោក ជា ស៊ីម​ នឹងធ្វើឲ្យគណប​ក្សកាន់អំណាចមួយ​នេះរង្គោះរង្គើផ្ទៃក្នុងដែរ​ឬទេ?
បើតាមប្រវត្តិ ​គណបក្សប្រជាជ​នកម្ពុជាបានប​ដិសន្ធិនៅថ្ងៃទី​២៨ ខែមិថុនា ​ឆ្នាំ១៩៥១ ដែលជាគណ​បក្សមានអា​យុចាស់វស្សា បើប្រៀបធៀ​បនឹងគណប​ក្សនយោបាយដ​ទៃទៀតនៅកម្ពុជា ​ហើយបានវិវ​ឌ្ឍរីកចម្រើន និងទទួ​លបានជោគជ័យ​ជាបន្តបន្ទាប់​នៅក្នុងឆាកនយោ​បាយ។
ចាប់តាំង​ពីឆ្នាំ១៩៩៣ ​ដែលកម្ពុជា ​បានប្រកាន់របប​លទ្ធិប្រជាធិបតេ​យ្យ សេរីពហុបក្ស តាមបែ​បរបបរាជានិយម​អាស្រ័យរដ្ឋធម្ម​នុញ្ញមក ​ គណបក្សប្រជា​ជនកម្ពុជា គឺជាគណ​បក្សដែលទទួល​បានការគាំទ្រ​ឈានមុខគេ ដោ​យទទួលបាន​ជ័យជំនះលើកា​របោះឆ្នោតជាបន្ត​បន្ទាប់ ចំនួន ​៤ អាណត្តិរួចម​កហើយក្នុងរយៈ​ពេលចុងក្រោ​យនេះ។ កត្តាចម្បង ​ដែលធ្វើឲ្យអ្នក​វិភាគរឿងន​យោបាយ ចា​ប់អារម្មណ៍ខ្លាំ​ងទៀតនោះ គឺគណបក្សប្រ​ជាជនកម្ពុជា ​ជាគណបក្សមួយ​មិនដែលមានរឿ​ងអាស្រូវ ឬបញ្ហាបែក​បាក់ផ្ទៃក្នុងប​ក្ស ដូចគណ​បក្សដទៃឡើយ។ ​ការបាត់បង់លោ​ក ជា ស៊ីម ដែ​លជាប្រធានប​ក្សជាង ២០ឆ្នាំ​នោះ មិនអាច​ធ្វើឲ្យគណបក្ស​នេះមានភាព​រង្គោះរង្គើផ្ទៃក្នុ​ងបានទេ ផ្ទុយទៅ​វិញ វារឹតតែ​ធ្វើឲ្យបក្សនេះ ​កាន់តែខ្លាំង ​និងរឹងមាំថែ​មទៀត។
តាមពិត​ ថ្នាក់ដឹកនាំគណ​បក្សប្រជាជនក​ម្ពុជា សុទ្ធតែជា​អ្នកចាស់​ទុំខាងនយោ​បាយ។ គណបក្ស​តែងគិតគូរ និ​ងបានគូសវា​សគន្លងនយោបា​យសម្រាប់ដឹកនាំ​បក្សយ៉ាងល្អិត​ល្អន់សម្រាប់ពេល​អនាគត ដូ​ច្នេះ បើទោះបីជា​មានការបាត់​បង់ប្រធានគ​ណបក្សរប​ស់ខ្លួន ក៏បក្សមួយ​នេះនៅតែរឹង​មាំដដែល។​ មូលហេតុដែល​ធ្វើឲ្យគណបក្ស​ប្រជាជន​កម្ពុជា រឹង​មាំនោះ គឺដោយសា​រគណបក្សនេះមា​នប្រជាធិបតេ​យ្យផ្ទៃក្នុង ហ៊ា​នទទួលយក​នូវការរិះគន់ និ​ងកែលំអរ​ គណបក្សក៏​មានបទបញ្ជា​ផ្ទៃក្នុងបក្សយ៉ា​ងត្រឹមត្រូវ និងមា​នគោលនយោបាយ​ជាក់លាក់។ ​ម្យ៉ាងទៀត ​គណបក្សនេះមា​នចំណុចខ្លាំ​ងមួយ គឺការចេះថែ​រក្សាគ្នា ទោះបីសមា​ជិកណាម្នាក់មា​នវ័យចំណាស់ក៏​ដោយ ក៏គេនៅតែថែ​រក្សាឲ្យមានតួនា​ទីក្នុងបក្ស និ​ងក្នុងជួររដ្ឋាភិ​បាលដែរ ​ដែលចំណុចនេះ ​គណបក្សដទៃ​ទៀតគ្មាន និងតែ​ងតែបោះបង់សមា​ជិកខ្លួនចោ​ល ដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន។​
ម៉្យាងទៀត​ ចរិតរបស់មន្ត្រីប​ក្សប្រឆាំងដែល​តែងតែរិះគន់​ និងវាយប្រហា​រមកលើមេដឹ​កនាំគណបក្សប្រ​ជាជនកម្ពុជា​កន្លងមក ​បែរជានៅពេលដែល​លោក ជា ស៊ីម ​ទទួលមរណៈភាព​ ទើបលើកពីវីរៈ​ភាពបែបនេះ គឺអា​ចក្នុងន័យ លើ​កពីគុណសម្ប​ត្តិមេដឹកនាំម្នាក់​ ក្នុងគោលបំណង​បង្ហាញពីគុណវិ​បត្តិមេដឹកនាំ​ម្នាក់ទៀតវិ​ញប៉ុណ្ណោះ។ ​ដូច្នេះ នេះគឺជា​ការបញ្ជាក់​អំពីចរិតនយោ​បាយខ្មៅកខ្វក់ ដើម្បី​ចិញ្ចឹមចិត្តឡើង​កាន់អំណាចតាម​គ្រប់មធ្យោបាយទៅ​វិញទេ។ សូ​មក្រុមប្រឆាំងកុំ​ដេកស្រមើស្រម៉ៃរ​បៀប «ចាក់ទឹក​បំពង់ រង់ចាំ​ទឹកភ្លៀង» នោះ។
​ជារួម ការប្រើវោ​ហាសាសន៍ ​ញុះញង់មន្ត្រីដែល​ធ្លាប់ជាមនុស្សស្និត​នឹងលោក ជា ​ស៊ីម ឲ្យស្អប់បេក្ខភា​ពប្រធានគណ​បក្សថ្មី គឺលោ​ក ហ៊ុន សែន ​នោះគឺមិនអាច​មានឥទ្ធិពល​មកបំបែកបំបាក់​ផ្ទៃក្នុងគណបក្ស​បានឡើយ ​ហើយទស្សនៈ ​ដែលរំពឹងថាអា​ចនឹងមានកា​របែកបាក់ផ្ទៃក្នុង​របស់គណបក្ស​នោះ គឺជារឿងស្រ​មើស្រមៃ៕​

សារ​លិខិត​អបអរ​សាទរ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា

សារ​លិខិត​អបអរ​សាទរ របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី

សារ​លិខិត​អប​អរ​សាទរ របស់​ឯក​ឧត្តម ថោង ខុន សូម​គោរព​ជូន សម្តេច​ក្រឡា​ហោម ស ខេង ឧបនា​យក​រដ្ឋមន្រ្តី

សារ​លិខិត​អប​អរ​សាទរ របស់​ឯក​ឧត្តម ថោង ខុន សូម​គោរព​ជូន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា

សារ​លិខិត​អំណរ​សាទរ របស់​លោកជំទាវ​ ម៉ែន សំអន គោរ​ពជូន សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្រ្តី

សារ​លិខិត​អំណរ​សាទរ របស់​លោកជំទាវ​ ម៉ែន សំអន គោរ​ពជូន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា