Friday, May 29, 2015

ក្រសួងការបរទេស លើកឡើងថា ពលករខ្មែរ ជាច្រើននាក់នឹង ត្រូវជួយសង្គ្រោះ ហើយបញ្ចូនមកកាន់កម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ

ដោយមានការយកចិត្តទុកដាក់ ​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាក្រសួងការ​បរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ​ដែលដឹកដោយនាំ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង ​រដ្ឋមន្រ្តីក្រសួងការបរទេស​ ស្ថានទូតកម្ពុជាប្រចាំ​ប្រទេសឥណ្ឌូនេស៊ី​ និងស្ថានអគ្គកុងស៊ុល​ប្រចាំទីក្រុងសៀងហៃ ​បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរ ​ជាបន្តបន្ទាប់ ​ហើយនៅពេលថ្មីនេះ​ កាលពីថ្ងៃទី២៧ ខែឧសភា ​ឆ្នាំ២០១៥ ​នារីម្នាក់ឈ្មោះ​ អ៊ូ សារ៉េត មាន​ស្រុកកំណើតនៅ ​ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ​បានបញ្ជូនមកដល់​កម្ពុជាហើយ​ បន្ទាប់ពី​ស្ថានអគ្គកុងស៊ុល​កម្ពុជាប្រចាំទីក្រុងសៀងហៃ ​បានសហការជាមួយ​អាជ្ញាធរចិន​ ជួយសង្រ្គោះរូបនាង ​ដែលរងគ្រោះដោយមេខ្យល់​នាំយកទៅរៀបការ ​ជាមួយបុរសជនជាតិចិន ​នៅខេត្តអានហ៊ុយ​ ប្រទេសចិន។
ជាមួយគ្នានេះដែរ​ ស្ថានទូតកម្ពុជា​ បានសហការជា​មួយអាជ្ញាធរឥណ្ឌូនេស៊ី ​ជួយសង្គ្រោះ​ពលករខ្មែរ​ ចំនួន២១នាក់ពី​ទូកនេសាទថៃ ​ក្នុងតំបន់កោះអំបុន (Ambon) ​ប្រទេសឥណ្ឌូនេស៊ី។ ​ដោយពលករ​ខ្មែរទាំង២១នាក់ ​មិនមានលិខិតឆ្លងដែន​ ស្ថាតទូតបានចេញ​លិខិតបើកផ្លូវឲ្យ ​និងបានអន្តរាគមន៍​ឲ្យទូកនេសាទថៃ ​បើកប្រាក់បៀវត្ស​ និងចេញសោហ៊ុយ​ធ្វើដំណើរមក​កម្ពុជាវិញ ​នៅចុងខែឧសភា ​ឆ្នាំ២០១៥ នេះ​។
ចំពោះករណី​ពលករខ្មែរចំនួន២១នាក់​ ដែលគ្រោងមក​ដល់កម្ពុជា​ នៅចុងខែឧសភានេះ​ គឺ​៧នាក់បាន​មកដល់ហើយ ​នៅថ្ងៃនេះ ​ទី២៩​ ខែឧសភា​ ឆ្នាំ២០១៥ ​នៅវេលាម៉ោង ៣:៥៥​នាទីល្ងាច ​នៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​, ៦នាក់​ នឹងមកដល់នៅថ្ងៃទី៣០ ​ខែឧសភា ​ឆ្នាំ ២០១៥ ​វេលាម៉ោង ៧:៣៥នាទីព្រឹក​ និង៨នាក់ទៀត ​នឹងមកដល់នៅថ្ងៃទី២​ ខែមិថុនា ​ឆ្នាំ ២០១៥ ​វេលាម៉ោង ៣:៥៥នាទីព្រឹក​។
ជាមួយគ្នានេះ​ស្ថានទូតកម្ពុជា​ ប្រចាំប្រទេសម៉ាឡេស៊ី ​បានអន្តរាគមន៍​ជួយពលការិនីខ្មែរ​ចំនួន ២នាក់​ ឲ្យទទួលបានប្រាក់ខែ​គ្រប់ចំនួន​ និងត្រឡប់មកកម្ពុជា​វិញដូចគ្នា ​ដែលក្នុង​នោះមានឈ្មោះ ​អាន​ សេត ​មានស្រុកកំណើត​នៅស្រុកប្រាសាទ​បាល័ង្គ ​ខេត្តកំពង់ធំ ​បានវិលត្រឡប់​មកដល់កម្ពុជាវិញ​ នៅថ្ងៃទី២៨ ​ខែឧសភា​ ឆ្នាំ២០១៥។​ ចំណែកម្នាក់ទៀត ​ឈ្មោះ​ ឈឹម ​សាលី​ មានស្រុកកំណើត​នៅស្រុកកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង ​នឹងមកដល់កម្ពុជា​វិញ នៅថ្ងៃទី២​ ខែមិថុនា ​ឆ្នាំ២០១៥។
ក្រៅពីនេះ ​ស្ថានទូតកម្ពុជា ​បានសហការជា​មួយអាជ្ញាធរឥណ្ឌូនេស៊ី ​ជួយសង្គ្រោះពលករ​ខ្មែរចំនួន ​៣៨នាក់ទៀត ​ពីទូកនេសាទថៃ​ ក្នុងតំបន់កោះ​បេនជីណា​ (Benjina) ប្រទេស​ឥណ្ឌូនេស៊ី។​ ដោយពលករ​ខ្មែរទាំង៣៨នាក់​ មិនមានលិខិតឆ្លងដែន​ ស្ថាតទូតបានចេញ​លិខិតបើកផ្លូវឲ្យ​ និងបានសហការ​យ៉ាងជិតស្និត​ជាមួយអង្គការទេស​ន្តរប្រវេសន៍អន្តរជាតិ ​(IOM) ​ដើម្បីធ្វើមាតុភូមិនិវត្តន៍​មកកម្ពុជាវិញ​នៅសប្តាហ៍ទី១ ​ខែមិថុនា ​ឆ្នាំ២០១៥ ខាងមុខ​នេះ។
តាមប្រភពពី​ ឯកឧត្តម កុយ គួង​ អ្នកនាំពាក្យក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ ​នៅថ្ងៃទី២៩ ​ខែឧសភា ​ឆ្នាំ២០១៥នេះ ​ បានឲ្យដឹងថា ​ពលករខ្មែររងគ្រោះ​ចំនួន១៩៩នាក់ ​នឹងមកពីឥណ្ឌូនេស៊ី ​នៅចុង​ ខែមិថុនា​ ឆ្នាំ២០១៥នេះ។
​ឯកឧត្តម ​កុយ គួង​ បញ្ជាក់ថា ​ស្ថានទូតកម្ពុជា​បានសហការ ​ជាមួយអាជ្ញាធរ​ឥណ្ឌូនេស៊ី ​ជួយសង្គ្រោះ​ពលករខ្មែរ ​ចំនួន១៩៩នាក់ ​ពីទូកនេសាទថៃ​ក្នុងតំបន់កោះអំបុន​ (Ambon) ​ប្រទេសឥណ្ឌូនេស៊ី។​ ដោយពលករខ្មែរ​ទាំង១៩៩នាក់ ​មិនមានលិខិតឆ្លងដែន ​ស្ថាតទូតនឹង​ចេញលិខិតបើកផ្លូវឲ្យ ​និងបានអន្តរាគមន៍​ឲ្យទូកនេសាទថៃ ​បើកប្រាក់បៀវត្ស ​និងចេញ​សោហ៊ុយធ្វើដំណើរ​មកកម្ពុជាវិញនៅចុង ​ខែមិថុនា​ ឆ្នាំ២០១៥ នេះ៕
អត្ថបទ៖ ច័ន្ទ ទេវី

ក្រសួងការងារបំភ្លឺអំពីគោលបំណេង ពិតនៃច្បាប់ស្តីពីសហជីព

តាមយោងសេចក្តី​ប្រកាសព័ត៌​មាន របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការរៀប​ចំតាក់​តែង​ច្បាប់​ស្តីពីសហ​ជីព បាន​ឲ្យ​ដឹង​ថា នាពេល​ថ្មីៗ​នេះ មាន​អង្គ​ការ​វិជ្ជាជីវៈ​មួយចំនួន​ដោយមាន​ការគាំទ្រ​ពីអង្គ​ការបរទេស បាន​បញ្ចេញ​មតិ​ជំទាស់​ទៅ​នឹង​ការ​អនុម័ត​ច្បាប់​ស្តីពីសហ​ជីព ដែល​បាន​រៀប​ចំចំ​នួន ៧ឆ្នាំ ហើយ​ដែល​នឹង​ឈាន​ដល់​ការ​បញ្ចប់ជា​ស្ថាពរ​ក្នុងពេល​ដ៏ខ្លីខា​ងមុខ​នេះ។ ដូច្នេះ​ដើម្បី​បំភ្លឺ​ជូន​សាធារណ​ជន​អំពី​គោល​បំណង​ពិត​នៃការ​រៀប​ចំច្បាប់​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ បានលើក​ឡើងពី​ចំណុចសំ​ខាន់ៗ​មួយចំនួន​នៃ​ច្បាប់​នេះ។
ច្បាប់​សហជី​ពនេះ​បង្កើត​ឡើងគឺ​មានគោល​ដៅទី ១ -ការពារសិទ្ធិ​ និង​ផល​ប្រយោជន៍​ស្របច្បាប់រ​បស់បង​ប្អូនកម្មករ​និយោជិត​ ទី២- ធានានូវ​សិទ្ធិសេរី​ភាពនៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត​ និងនិយោ​ជក ទី៣- ជំរុញ​ឲ្យ​មាន​សុខដុមរមនា​នៃទំនាក់ទំ​នងវិជ្ជាជីវៈ ទី៤- រួមចំណែក​ក្នុងការបង្កើត​ការងារ​សមរម្យ និងទី​ ៥-បង្កើន​ផលិតភាព​ដើម្បីអភិវឌ្ឍប្រ​ទេសជាតិ និងលើក​កម្ពស់ជីវ​ភាព​របស់កម្មក​​រនិយោជិត។
ក្រសួងការងារ​បញ្ជាក់​ទៀតថា ចាប់​ពីពេល​ចាប់​ផ្តើមក​សាង​ច្បាប់​នេះតាម​សំណូមពរ​របស់​ភាគីកម្មករ​និយោជីត និង​និយោជក កាល​ពីខែវិច្ឆិកា ឆ្នាំ២០០៨ រហូត​ដល់​ពេល​នេះ ក្រសួង​បានសហការជា​មួយ​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​បានដាក់​ជូនភាគី​ពាក់​ព័ន្ធ​ជាពិសេស​សហ​ជីព និង​និយោជក​ពិនិត្យ​ពីភាក្សា​ជាបន្ត​បន្ទាប់ និង​បានរៀប​ចំសិក្ខា​សាលាពិគ្រោះ​យោបល់​ជាសាធារ​ណៈចំនួន ០៧លើក ហើយ​មតិយោបល់​របស់​ភាគី​នីមួ​យៗ ត្រូវបានយកមកបញ្ចូលក្នុងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ក្នុងនោះក្រុមសហជីព ដែលកំពុងជំទាស់​នឹងច្បាប់​នេះ​ក៏បាន​ចូលរួម​ពិភាក្សា​ផង​ដែរ។
ខ្លឹម​សារនៃ​ច្បាប់​នេះ​ត្រូវ​បាន​កសាង​ឡើង ដោយ​ឈរលើ​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាច​ក្រកម្ពុជា​អនុសញ្ញាលេខ ៨៧ និង​លេខ ៩៨ របស់​អង្គការ (ILO) ក៏​ដូចជា​ឈរលើ​បទ​ពិសោធន៍ របស់បណ្តាប្រទេស​មួយចំនួន​លើពី​ភពលោក ហើយ​សេចក្តី​ព្រាងច្បា​ប់មាន​ទម្រង់ និង​លក្ខណៈស្រប​តាមបទ​ដ្ឋាន​អន្តរជាតិ ជាពិសេស​ស្រប​តាម​តម្រូវ​ការជាក់ស្តែងរ​បស់កម្ពុ​ជា។ ច្បាប់នេះ​ក៏មាន​គោលដៅ​ទប់​ស្កាត់​មជ្ឈដ្ឋាន​មួយចំនួន​តូច ដែលមាន​ចេតនា​អាក្រក់​ចង់បន្តប្រើ​ប្រាស់កម្មករ និយោជិត ​ឬវិស័យទំ​នាក់ទំនងវិជ្ជាជី​វៈនៅកម្ពុជា បម្រើ​ដល់ផល​ប្រយោជន៍​របស់ខ្លូន ​និងបក្ខ​ពួក​ដោយ​មិន​បានគិត​អំពី ផល​ប្រយោជន៍​ពិតប្រាកដ​របស់កម្មករ​និយោ​ជិត​ផងដែរ។ ក្រសួង​ការងារ​ក៏បាន​អំពាវនាវ​ដល់ជន​ដែល​ស្ថិត​នៅក្នុងមជ្ឈដ្ឋាន​ទាំងនោះ​វិល​មកគិតផលប្រយោជន៍​កម្មក​រនិយោជិត និង​ផលប្រយោជន៍​ជាតិពិត​ប្រាកដ និងចូល​រួមគាំទ្រ​ដល់កា​រកសាងច្បាប់សហជីពនេះ៕
អត្ថបទ៖ ច័ន្ទ ទេវី

សហភាពអឺរ៉ុប សំដែងការព្រួយបារម្ភ ចំពោះភាពយឺតយ៉ាវ នៃដំណើរការកាត់ក្តីរបស់ អ.វ.ត.ក



នៅក្នុង​តុ​លាការ​កម្ពុជា​ ដោយ​ច​ង់ឲ្យស្ថា​ប័នតុ​លាការកូ​នកាត់​មួយនេះ ដំ​ណើរការ​ទៅបានលឿ​ននិងឆា​ប់រហ័សទៅ​មុខ។
លើ​កឡើងនៅ​ក្នុងជំនួប​ពិភាក្សាកា​រងាររវា​ង ឯកឧត្ត​មបណ្ឌិតស​ភាចារ្យ សុ​ខ អាន ស​ហភាពអ៊ឺរ៉ុ​បមានកា​រព្រួយបារ​ម្មណ៏ អំពី​ភាពយឺតយ៉ាវ ​នៃអង្គជុំនំ​ជុំរះវិសាម​ញ្ញ ឧបនា​យករដ្ឋម​ន្រ្តី រដ្ឋម​ន្រ្តីទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្រ្តី ជា​មួយលោ PIERRE  AMILHAT ប្រធាន​គ្រប់គ្រង​តំបន់អាស៊ី​ មជ្ឈឹមបូព៌ា ​និងតំបន់​អាស៊ីប៉ាស៊ីហ្វិ​ក នៅវិមា​នមិត្តភាពនៃ​ទីស្តីការគណ​រដ្ឋមន្ត្រី នា​រសៀលថ្ងៃទី​២៨ ខែឧសភា ​ឆ្នាំ២០១​៥នេះ ភាគីទាំង​ពីរបានពិភា​ក្សាគ្នា ដោយផ្តោ​តជាសំខាន់​ទៅលើ ដំណើ​រការរប​ស់ អ​ង្គជុំនំជំ​រះវិសាមញ្ញ​ ក្នុងតុ​លាការកម្ពុ​ជា។
ជំ​រាបប្រាប់ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន ​លោក PIERRE  AMILHAT មានប្រ​សាសន៏ថា ស​ហភាពអ៊ឺរ៉ុប​ មានការព្រួ​យបារម្ភ ​អំពីការពន្យា​ពេលក្នុងដំ​ណើរការកា​ត់ក្តីយូរ រ​បស់​អង្គជំនុំជម្រះ ​វិសាមញ្ញនៅក្នុ​ងតុលាការ​កម្ពុជា ជាងនេះ​បញ្ហាចំណាយ​លើដំណើរកា​រ របស់អ​ង្គជំនុំជម្រះ​វិសាមញ្ញនៅ​ក្នុងតុលាការ​កម្ពុជា ​ក៏ជាក្តីកង្វ​ល់ផងដែ​រ អំពីទំហំ​ចំណាយគឺចេះ​តែកើនឡើ​ងនោះ។
ទា​ក់ទិននឹង​ការលើកឡើង​នេះ ឯកឧ​ត្តមឧបនាយក​រដ្ឋមន្ត្រី សុ​ខ អាន បា​នជំរាបជូ​នថា ទាំងកម្ពុ​ជាក៏ដូចជាភា​គីសហភា​ពអ៊ឺរ៉ុប និ​ងអង្គការស​ហប្រជាជា​តិ គឺសុទ្ធ​តែបានដឹ​ងទាំងអ​ស់គ្នាហើ​យថា ភាពយឺ​តយ៉ាវរ​បស់សាលាក្តី​កាត់ទោសមេ​ដឹកនាំខ្មែរ​ក្រហមនេះ ​មិនមាន​ភាគីណា អា​ចមកជ្រៀ​តជ្រែក ​លើកិច្ចកា​ររប​ស់តុលាកា​រនេះបា​នទេ ​ពីព្រោះវាជា​នីតិវិធី​របស់ចៅ​ក្រម និ​ងព្រះរាជអា​ជ្ញានៃ អ​.វ.ត​.ក ។
នៅ​ក្នុងកិច្ច​ពិភាគ្សាគ្នា​នេះទាំងភា​គីកម្ពុជា ​ និងសហ​ភាពអ៊ឺរ៉ុ​ប សុទ្ធតែ​បានបង្ហាញ​នូវឆន្ទះនិ​ងបំណងក្នុ​ងការចង់​ពន្លឿនកិ​ច្ចការរបស់​សាលាក្តីកា​ត់ទោសមេដឹ​កនាំខ្មែរក្រ​ហមនេះធ្វើយ៉ា​ងណាឲ្យដំណើរកា​រទៅបាន​ឆាប់រហ័ស​។
ទា​ក់ទងនឹងកា​រចំណាយ ​របស់សាលា​ក្តីកាត់ទោសមេ​ដឹកនាំខ្មែរ​ក្រហមនេះ ​បើទោះបីភាគី​សហភាព​ អឺរ៉ុបមា​នការព្រួយ​បារម្ភក៏​ពិតមែន  ​ក៏ប៉ុន្តែជាន​យោបាយ ស​ហភាពអ៊ឺរ៉ុ​បនៅតែប​ន្តគាំទ្រចូល​រួម វិភា​គទានដើម្បី​ទ្រទ្រង់ដ​ល់ដំណើរកា​រ របស់​អង្គជំនុំជ​ម្រះវិសាមញ្ញ​ក្នុងតុលា​ការកម្ពុជា​ នេះជាបន្ត​ទៅមុខទៀ​ត។​




សហភាពអឺរ៉ុបបន្តផ្តល់ហិរញ្ញប្បទាន ឥតសំណង ដល់កម្ពុជាប្រមាណជា៤៦០លានដុល្លារអាមេរិក គាំទ្រវិស័យអទិភាពចំនួន៣



នារសៀលថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០១៥ ស​ហភាពអឺរ៉ុប​បានចុះហត្ថ​លេខាផ្តល់ហិ​រញ្ញប្បទាន​ ឥត សំណ​ងចំនួន៤​១០លានអឺរ៉ូ​ ស្មើនឹងប្រ​មាណ៤៦០ដុ​ល្លារអា​មេរិក ដល់រា​ជរដ្ឋាភិ​បាលកម្ពុ​ជា លើក​ម្មវិធីណែនាំ​ពហុឆ្នាំរប​ស់សហភា​ពអឺរ៉ុប ​ឆ្នាំ២០១៤​-២០២០ ស​ម្រាប់កិច្ចស​ហប្រតិប​ត្តិ ការ​ជាមួយក​ម្ពុជា។

​ពិធីចុះហ​ត្ថលេខានេះ ​ធ្វើឡើងនៅ ​វិមានសន្តិ​ភាពរវាង​  ឯក​ឧត្តម ​ហ្សង់ ហ្រ្វង់ស្វ័រ​កូតាំង ឯ​កអគ្គរដ្ឋ​ទូតសហភា​ពអឺរ៉ុបប្រ​ចាំកម្ពុជា​ ជាមួយឯក​ឧត្តម ឧ​បនាយករដ្ឋ​មន្រ្តីប្រចាំកា​រ គាត ឈន់​ អនុប្រធា​នទី១​ក្រុមប្រឹក្សាអភិ​វឌ្ឍន៌កម្ពុជា​ ដែលមាន​វត្តមាន​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ស​ម្តេចតេជោ ​ហ៊ុន សែន ​ជាអធិប​តីភាព។
ហិរ​ញ្ញប្បទាន​ឥតសំណ​ងដែលគណៈក​ម្មាធិកា​អឺរ៉ុបបាន​សម្រេចផ្ត​ល់ចំនួន៤​១០កានអឺរ៉ូ​ ស្មើនឹង​ប្រមាណជា​៤៦០លា​នដុល្លារ​អាមេរិក សំ​រាប់ឆ្នាំ២០១​៤ដល់២​០២០នេះ ​សំរាប់កា​រគាំទ្រដ​ល់វិស័យអទិ​ភាពចំនួន​៣ នៃយុទ្ធ​សាស្រ្តចតុកោ​ណ ដំណាក់​កាលទី៣​របស់រាជ​រដ្ឋាភិបា​លកម្ពុជា​ រួមមា​ន៖ ទី១ ​ វិស័យកសិក​ម្មនិងការ​គ្រប់គ្រងធ​នធានធម្ម​ជាតិ រួ​មទាំង​ព្រៃឈើ និង​ជលផល ​ដែលមានទឹ​កប្រាក់ ១​៤៤លានអឺ​រ៉ូទី២  ​វិស័យអប់រំ​ និងជំនាញ​ ដោយផ្តោត​លើការបណ្តុះ​បណ្តាលវិ​ជ្ជាជីវៈ និង​ការអភិវ​ឌ្ឍ ជំនា​ញ មានចំ​នួន១៤០លា​នអឺរ៉ូ ទី៣ ​គាំទ្រអភិបា​លកិច្ច និង​ការគ្រប់គ្រ​ង មាន​ចំនួន១២​០លានអឺរ៉ូ​។

ប​ន្ថែមពីនេះ ​សហភាព​អឺរ៉ុបក៏បាន​ត្រៀមធនធា​នចំនួន៦​លានអឺរ៉ូ ស​ម្រាប់គាំទ្រដល់​ការរៀបចំ​ ការអនុវ​ត្តគម្រោង​ និងសក​ម្មភាពនានា​ក្នុងវិស័យ​អាទិភាព ​ទាំង៣នេះ​ផងដែរ។​

គួរ​បញ្ជាក់ថា ​កម្មវិធីណែនាំព​ហុឆ្នាំនេះ ត្រូ​វបានគណៈក​ម្មាធិកាអឺរ៉ុ​បអនុម័ត​កាលពីថ្ងៃ​ទី១៦ ខែធ្នូ​ ឆ្នាំ២០១៤​កន្លងមក​។ បើគិតទាំ​ងការចុះហ​ត្ថលេខាផ្តល់​ហិរញ្ញប្បទា​នកម្មវិធីណែ​នាំពហុឆ្នាំ២​០១៤-២​០២០ នៅ​ពេលនេះ គឺ​សហភាពអឺ​រ៉ុបបានផ្ត​ល់ហិរញ្ញប្ប​ទានឥត​សំណងស​រុបមកក​ម្ពុជា មាន​ចំនួន១​​២៨០លានដុ​ល្លារអា​មេរិក ៕​


Thursday, May 28, 2015

ក្រសួងកសិកម្មប្តេជ្ញាអនុវត្ត គោលនយោបាយផ្សព្វផ្សាយកសិកម្មឲ្យទទួលបានលទ្ធផលជាផ្លែផ្កា



ឯកឧត្តម​ អ៊ុក រ៉ាប៊ុន ​រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេ​សាទ នៅព្រឹ​កថ្ងៃទី២៨ ខែឧស​ភា ឆ្នាំ ២​០១៥ បាន​ប្តេជ្ញាថា ឯ​កឧត្តម នឹងព​ង្រឹងបន្តអនុ​វត្តគោលន​យោបាយកសិ​កម្ម ដែល​មានជំហាន​ៗ ទៅដល់​សាធារណ​ជន នៅទូទាំងប្រ​ទេសឲ្យទ​ទួលបានល​ទ្ធផលជាផ្លែផ្កា​ក្នុងពេលខា​ងមុខនេះ។
ការថ្លែង​របស់ ឯ​កឧត្តម ​រដ្ឋមន្ត្រីក្រសួ​ងកសិក​ម្ម រុក្ខាប្រ​មាញ់ និង​នេសាទ បា​នធ្វើឡើង ក្នុ​ងសិក្ខាសា​លាដាក់ឲ្យប្រើ​ប្រាស់ គោល​នយោបាយផ្ស​ព្វផ្សាយក​សិកម្មនៅ​កម្ពុជា ​នាសណ្ឋាគា​រកាំបូឌី​យ៉ាណា រា​ជធានីភ្នំ​ពេញ នៅ​ព្រឹកថ្ងៃទី​២៨ ​ឧសភានេះ ដោ​យមាន​ការសហ​ការជាមួ​យ ទីភ្នាក់​ងារសហរ​ដ្ឋអាម៉េរិ​កសម្រាប់កា​រអភិវឌ្ឍ​ន៍អន្តរជា​តិ ( USAID) ដើម្បីបន្ត​គោលនយោ​បាយផ្សព្វ​ផ្សាយកសិ​កម្មដែល​មានជំហ៊ាន​ៗ ទៅដ​ល់សាធារ​ណជន ​នៅទូទាំង​ប្រទេស។
ឯកឧ​ត្តម អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តី​ក្រសួងក​សិកម្ម ​បានបញ្ជា​ក់ផងដែ​រថា រាជ​រដ្ឋាភិបាល​បានចាត់ទុ​កថាវិស័យ​កសិកម្មនៅ​តែមានតួ​នាទីសំខា​ន់ ក្នុងកា​រទ្រទ្រង់​កំណើនសេ​ដ្ឋកិច្ច​ធានាស​មធម៌ ​ធានាស​ន្តិសុខស្បៀង​ និងជំ​រុញការអ​ភិវឌ្ឍន៍ ​វិស័យសេ​ដ្ឋកិច្ចនៅ​ជនបទ។​

នៅក្នុង​សិក្ខាសាលា​នេះ ឯក​ឧត្តម ​អ៊ុក រ៉ាប៊ុ​ន បានបញ្ជា​ក់ថា ក្រសួ​ងកសិក​ម្ម រុក្ខាប្រ​មាញ់ និងនេសា​ទ មាន​ឆន្ទៈ និង​បានតាំងចិ​ត្តយ៉ាងមុត​មាំ ក្នុងកា​រដឹកនាំអ​នុវត្តគោល​នយោបាយផ្ស​ព្វផ្សាយក​សិកម្ម ​និងអំពាវ​នាវក្នុង​ស្មារតីលើក​ទឹកចិត្ត​ ដល់អ្ន​កផ្ដល់សេវា​ផ្សព្វផ្សាយក​សិកម្មទាំ​ងអស់ ​ទាំងក្នុងវិ​ស័យសាធា​រណៈ  ​វិស័យឯក​ជន ដៃគូ​អភិវឌ្ឍន៍​ កសិករ​ក៏ដូចជា​ សហគម​ន៍កសិករ​ ចូលរួមទាំ​ងអស់គ្នា ​និងជួយគាំ​ទ្រការអ​នុវត្តន៍ ​គោលនយោ​បាយផ្ស​ព្វផ្សាយក​សិកម្ម​នេះ។

គោលន​យោបាយផ្សព្វ​ផ្សាយកសិ​កម្ម ធ្វើឡើ​ងក្នុងគោល​បំណងឲ្យទ​ទួលបានល​ទ្ធផលជា​ផ្លែផ្កា និង​មានប្រសិ​ទ្ធភាពខ្ពស់​ សំដៅរួម​ចំណែកលើក​កម្ពស់ កា​រអភិវឌ្ឍ​ន៍វិស័យ​កសិកម្ម ដើ​ម្បីទ្រទ្រង់​កំណើនសេដ្ឋ​កិច្ចជាតិ​ កាត់បន្ថ​យភាពក្រី​ក្ររបស់​ប្រជាជនក​ម្ពុជា និង​រួមចំណែ​កសម្រេច​គោលដៅនៃ​កំណែទម្រ​ង់ ដើម្បីចី​រភាព ​នៃការអភិ​វឌ្ឍន៍ប្រ​ទេសជាតិ​។

ឯ​កឧត្តម​រដ្ឋមន្រ្តី​ប​ន្តថា ដើម្បីសម្រេ​ចបាននូ​វការ​ធ្វើទំនើបក​ម្ម ការ​លើកកម្ពស់​ផលិតភា​ព ពិពិធ​ភាវូបនី​យកម្ម ក​សិកម្ម និ​ងចូលរួ​មដោះស្រាយប​ញ្ហាប្រឈម​របស់ក​សិករ និ​ងសហគម​ន៍ កសិ​ករ យើ​ងចាំបាច់ត្រូ​វពង្រីកប្រ​ព័ន្ធផ្សព្វផ្សា​យកសិក​ម្ម ដែល​អាចធានាកា​រផ្ទេរ ​និងចែករំ​លែកចំណេះ​ដឹង ព័​ត៌មាន ​និងបច្ចេក​វិទ្យា ដោយ​ការតភ្ជា​ប់ទំនាក់ទំ​នងរវា​ងកសិករ​ និងសហ​គមន៍កសិ​ករ ទៅនឹ​ងទីផ្សារ​ផលិតផ​ល និងតួ​អង្គផ្សេងៗ​នៅក្នុងខ្សែច​ង្វាក់តម្លៃ ​ដោយត្រូវ​យកចិត្ត​ទុកដាក់​ផ្ដល់ការគាំ​ទ្រដល់ប្រ​ជាជនក្រីក្រ​ ងាយរ​ងគ្រោះ និង​ការតភ្ជា​ប់រវាង​ជនបទ ​និងទីប្រ​ជុំជន​

អ​ត្ថបទ៖​ ច័ន្ទ ​ទេវី​


អគ្គិសនីកម្ពុជាប្រកាសថា មានបន្ទប់ជួល ចំនួន ៧៧០៣៥ ហើយ ត្រូវបានភ្ជាប់ចរន្ត អគ្គិសនី តំលៃ៦១០រៀល



គិតត្រឹម​ថ្ងៃទី ២៧​ ខែឧសភា​ ឆ្នាំ ២០១​៥ មានប​ន្ទប់ជួល ​សំរាប់កម្ម​ករ កម្មការិ​នី និងនិស្សិ​តជិត ៨​ម៉ឺនបន្ទប់ហើ​យ ដែលត្រូ​វបានតភ្ជាប់​ចរន្តអគ្គិស​នី ក្នុងតំ​លៃ ៦១០រៀ​ល ហើយកិ​ច្ចការតភ្ជា​ប់បណ្តាញអ​គ្គិសនីក្នុង​តំលៃទាបនេះ​ និងគ្រោង​បញ្ចប់នៅ​អំឡុង  ​ខែកក្កដា ឆ្នាំ២​០១៥ខាងមុ​ខនេះ។
 
យោងតាម​សេចក្តីប្រកា​សព័ត៌មាន ​របស់អគ្គិ​សនីកម្ពុជា​ ចុះថ្ងៃទី​២៨ ខែឧ​សភា ឆ្នាំ២០​១៥នេះ បា​នឲ្យដឹងថា ​យុទ្ធនាការ​ចុះតភ្ជាប់ច​រន្តអគ្គិស​នីតំលៃ ៦​១០រៀល ក្នុ​ងមួយគីឡូ​វ៉ាត់ សម្រាប់​អ្នកប្រើក្រោម​ ៥០គីឡូ​វ៉ាត់ក្នុងមួ​យខែ ដែល​ជាតំលៃអនុគ្រោះ​របស់រាជ​រដ្ឋាភិបាល​ផ្តល់ជូនដ​ល់កម្មករ​ កម្មការិ​នី និយោ​ជិត និង​និស្សិតដែល​ស្នាក់នៅផ្ទះជួ​ល គឺសម្រេច​បានចំនួន​ ៧៧.​០៣៥បន្ទ​ប់ហើយ។

​ការតបណ្តា​ញអគ្គិសនី​ និងដំឡើ​ងកុងទ័​រដល់កន្លែ​ងស្នាក់នៅរប​ស់ កម្មក​រ កម្មការិ​នី និងនិស្សិ​តដែលកំ​ពុងបន្តកា​រសិក្សា និងស្នា​ក់នៅផ្ទះជួល​ក្នុងរាជធា​នីភ្នំពេញ​ គឺបានចា​ប់ផ្តើមកា​លពីថ្ងៃទី២​៩ ខែមករា​ ឆ្នាំ២០១​៥។ យុទ្ធ​នាការតបណ្តាញ​អគ្គិសនី និងដំឡើ​ង កុងទ័រ​ជូនអ្នកជួលប​ន្ទប់ និងជួ​លផ្ទះ ក្នុង​ជំហានទី២​ កំពុងធ្វើឡើ​ងក្នុងខណ្ឌ​សែនសុខ ព្រែកព្នៅ​ ពោធិ៍សែន​ជ័យ  ចំកា​រមន ច្បារ​អំពៅ ជ្រោយ​ចង្វារ មាន​ជ័យ និង ​ខណ្ឌឬស្សីកែ​វ។

តា​មសេចក្តី​ប្រកាសព័​ត៌មានដដែ​លនេះ បាន​បញ្ជាក់ថា ​ការសម្រេចបា​ននូវលទ្ធផល​នៃការតភ្ជា​ប់បណ្តាញក្នុ​ងរយៈកាល​កន្លងទៅ​នេះ ក៏ដោយ​សារតែមាន​ការចូលរួ​មយ៉ាងផុស​ផុលពីសំណាក់​ម្ចាស់ផ្ទះជួ​ល ដែលបា​នផ្តល់ការ​សហការយ៉ា​ងល្អ រួមជា​មួយអាជ្ញាធ​រមូលដ្ឋាន​ និងកង​កម្លាំងប្រដា​ប់អាវុធគ្រ​ប់ជាន់ថ្នាក់​ ដែលបាន​ផ្តល់ការគាំ​ទ្រ និសហកា​រពេញលេញ​។ អគ្គិសនី​កម្ពុជា នឹង​បន្តការងារ​នេះយ៉ាងស​ស្រាក់សស្រាំ ​រហូតដ​ល់យុទ្ធនាកា​រត្រូវបា​នបញ្ចប់ទាំង​ស្រុង៕

​អត្ថបទ​៖ ច័ន្ទ​ ទេវី​