Wednesday, January 31, 2024

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»

 CMF:

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ​នូវ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ។ កម្មវិធីពិសេសនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀត ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ ដោយឥតងាករេ ក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ។ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការចូលកាន់តំណែងរបស់ខ្លួន រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ ដែលជាការបង្ហាញឱ្យឃើញច្បាស់អំពីការបន្តធ្វើដំណើរយ៉ាងស្វាហាប់របស់កម្ពុជា ដោយប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវលទ្ធភាពធនធានដែលខ្លួនមាន ដើម្បីសម្រេចនូវគោលបំណងគោលនយោបាយ និងចក្ខុវិស័យរបស់ខ្លួន ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើការសិក្សា និងរៀបចំបានមកនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤», ក្នុងរយៈពេលដ៏ខ្លី តែប្រមាណ ១ ខែប៉ុណ្ណោះ តាមការណែនាំរបស់ខ្ញុំ កាលពីចុងឆ្នាំ ២០២៣ កន្លងទៅនេះ ។ ជាមួយគ្នា ការសម្រេចបានមកនូវ «កម្មវិធីពិសេស» ដែលកំពុងតែត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់យើង ក្នុងការធ្វើការងារជាក្រុម ពោលគឺជា «តួអង្គតែមួយ» ក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ លើមូលដ្ឋាននេះ ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាប្រធាន និងមានការចូលរួមពីក្រសួង-ស្ថាប័ននានា, បន្តបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុម បែបនេះបន្តទៀត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ស្របតាមគោលបំណង និង គោលដៅការងារដែលមានចែងក្នុងឯកសាររបស់យើងនេះ ។

យើងទាំងអស់គ្នាដឹងហើយថា មុនការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩, កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ទាំងនៅក្នុងតំបន់ និងលើសកលលោក, ជាមួយនឹងអត្រាកំណើន ជាមធ្យម ប្រមាណ ៧% ក្នុងមួយឆ្នាំ ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ កន្លងទៅ ។ ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់នេះ, រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, បានកំណត់ចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។

ស្របតាមចក្ខុវិស័យនេះ រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា កំពុងបន្តដឹកនាំជាតិ ឆ្ពោះទៅរកវឌ្ឍនភាព និង បង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តាមគោលការណ៍ «រក្សាចាស់, ពង្រីកថ្មី» ដោយពង្រឹងប្រសិទ្ធភាព និង ពង្រីកវិសាលភាព នៃការអនុវត្ត តាមរយៈ ការដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» ដោយរួមបញ្ចូលនូវ «កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ» សំខាន់ៗ ដែលបានកំណត់ទិសដៅ និងអាទិភាពនានា ក្នុងការដឹកនាំប្រទេស ដោយ, ម៉្យាង, ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែង ក្នុងរយៈពេល ៥ ឆ្នាំ ចំពោះមុខ, ជាមួយនឹងការសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ ឆ្នាំ និង ម៉្យាងទៀត, ឆ្លើយតបទៅនឹងស្ថានភាព និងនិន្នាការថ្មី ក្នុងសកលលោក និងក្នុងតំបន់ ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេស ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការកើនឡើងនៃគោលនយោបាយគាំពារនិយម ។

ក្នុងគោលដៅនៃការបន្តស្តារ និង ជំរុញលើកស្ទួយកំណើនសេដ្ឋកិច្ច ក្នុងនិតីកាលទី ៧ រាជរដ្ឋាភិបាល បាននិង កំពុង ចាត់ចែងដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ច្បាស់លាស់ និងចំទិសដៅ ដែលអាចអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព ជាច្រើន និងជាបន្តបន្ទាប់, ពិសេស វិធានការសំដៅដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលមានលក្ខណៈរ៉ាំរ៉ៃ ។ ជាជំហាន ជាក់ស្តែង, យើងបានចាប់ផ្តើមពីការរៀបចំ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពី ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សម្រាប់រយៈពេលខ្លី ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់វិស័យឯកជន ។ ក្នុងន័យនេះ ការប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ឬ ហៅកាត់ថា «វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្នុងថ្ងៃនេះ អាចត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែងថ្មីមួយទៀត របស់រាជរដ្ឋាភិបាល នៅក្នុងទិសដៅនេះ ។

ជាមួយនឹងការរៀបចំ និងការដាក់ឱ្យអនុវត្តកម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលមានគោលដៅប្រើប្រាស់ធនធាន ដែលមានសក្តានុពល និងមានមូលដ្ឋានឧស្សាហកម្មស្រាប់ សម្រាប់ជំរុញសម្ទុះសកម្មភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែក្លៀវក្លាឡើង ជាពិសេស ប្រើប្រាស់ឱ្យអស់លទ្ធភាព នូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបានកន្លងមក, ដែលក្នុងនោះ ខេត្តព្រះសីហនុ មានជាស្រេចហើយនូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេស ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ និង ចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះ ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ទាំងក្នុងប្រទេស និង ក្នុងតំបន់ ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលឡូជីស្ទីក កម្រិតតំបន់នៅក្នុងខេត្តនេះផងដែរ នៅក្នុងក្របខ័ណ្ឌនៃការរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា ។

ដូច ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មុននេះ, ខណៈដែលខេត្តព្រះសីហនុប្រឈមនឹងការរីកលូតលាស់យឺត និងមានបញ្ហាអគារជាប់គាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ជាពិសេស ការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តនេះ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខផង និង ជំរុញការអភិវឌ្ឍ សម្រាប់រយៈពេលមធ្យម និងវែងផង, ការគិតគូររបស់យើងត្រូវតែមានលក្ខណៈជាកញ្ចប់ ដើម្បីលើកស្ទួយសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងខេត្តឱ្យកាន់តែខ្លាំងឡើង ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល សម្រេចដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» សំដៅកសាងខេត្តព្រះសីហនុ ទៅជាខេត្តឈានមុខ និងជាខេត្តគំរូ ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែស្ទុះឡើង ក្នុងរយៈពេលខ្លី ។

រាជរដ្ឋាភិបាលរំពឹងថា កម្មវិធីពិសេសនេះ នឹងចូលរួមចំណែកប្រែក្លាយមុខមាត់ និង អនាគត ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា តាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខ ក៏ដូចជា ការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមានស្រាប់ ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព ។ ក្នុងស្មារតីនេះ កម្មវិធីពិសេសនេះ ត្រូវបានរចនាឡើងសំដៅដោះស្រាយគម្រោងវិនិយោគជាប់គាំង និងបញ្ហាប្រឈមនានា របស់វិស័យឯកជន ជាមួយនឹងការសម្របសម្រួលនៅនឹងកន្លែង និង ការផ្តល់ការគាំទ្រ ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ជូនវិនិយោគិន និងធុរជន ព្រមជាមួយនឹងការជំរុញលើកកម្ពស់វិស័យឧស្សាហកម្មនានា ដោយផ្តោតលើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក៏ដូចជាការបង្កើនសមត្ថភាពស្ថាប័នអនុវត្ត និង ភាគីពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) កម្មវិធីមានចរិតជាអន្តរាគមន៍ឆ្នាំ ២០២៤ (១) ទស្សនាសៀមរាប ២០២៤ និង(២) ជំរុញវិនិយោគខេត្តព្រះសីហនុ ២០២៤

ហេតុអ្វីចាំបាច់ត្រូវការកម្មវិធីពិសេស(ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤)? ក្រែងរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអនុគ្រោះរួចទៅហើយ? ក្រែងយើងទើបតែចេញច្បាប់វិនិយោគចេញថ្មី ហើយទើបតែដោះស្រាយនិងដាក់វិធានការមុតស្រួលជាច្រើន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា។ អីក៏ពិសេសច្រើន​ម្ល៉េះ? … គោលការណ៍អនុគ្រោះ ក៏ដូចជាគោលនយោបាយអនុគ្រោះនៅក្នុងវិធានការទូទៅ យើងបានដាក់ជាទូទៅសម្រាប់កម្ពុជានៅក្នុងការស្ដារឡើងវិញក្រោយកូវីដ-១៩ និងបង្កើនការទាក់ទាញ ប៉ុន្តែដើម្បីជំ​រុញកំណើន ជាពិសេសក្ដាប់ជាប់នូវសក្ដានុពលទៅលើតំបន់មួយចំនួន និងលើវិស័យមួយចំនួនដែលចាំបាច់ត្រូវជំរុញបន្ថែម យើងត្រូវការដាក់ចេញវិធានការគន្លឹះនិងកម្មវិធីពិសេសមានចរិតជាការអន្តរាគមន៍ពិសេសបន្ថែម។ ឆ្នាំនេះ យើងដាក់គោលដៅ ២៖ ទី១ ខេត្តសៀមរាប។ យើងរៀបចំកម្មវិធី “ទស្សនាសៀមរាប ២០២៤”។ ឥឡូវយើងដាក់ចេញនូវកម្មវិធីពិសេស(ទី២)ជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ ២០២៤។

(២) ផែនការពិសេសជំរុញខេត្តគោលដៅ ២ ដើម្បីជួយរែកគោលដៅផ្សេងទៀត

គ្រប់កន្លែងទាំងអស់ គ្រប់វិស័យទាំងអស់ សុទ្ធតែមានជាចលករសម្រាប់ជំរុញសេដ្ឋកិច្ច ប៉ុន្តែនៅក្នុងនោះ ក៏ត្រូវគិតគូរអំពីកន្លែងមានទម្ងន់ជាគន្លឹះមួយចំនួន។ ហ្នឹងដូចទ័ពឡើងវាយអញ្ចឹង វាមានគោលដៅសំខាន់ និងតំបន់សំខាន់ដែលយើងត្រូវវាយលុកខ្លាំង។ អញ្ចឹងនៅក្នុងប៉ូលទាំង ៥នេះ យើងកំណត់យកប៉ូលទី២ និងទី៣ គឺខេត្តសៀមរាបនិងខេត្តព្រះសីហនុ ជាគោលដៅសម្រាប់ប្រើកម្លាំងបន្ថែម។ បានន័យថា ទ័ពថ្មើរជើងឡើងគ្រប់កន្លែង តែកាំភ្លើងធំយើងមានតិច អញ្ចឹងយើងបាញ់ទៅគោលដៅដែលសំខាន់ សម្រាប់ជំរុញការកាន់កាប់ទីតាំងឱ្យកាន់តែខ្លាំង។ អញ្ចឹង ត្រូវប្រើផែនការពិសេស ត្រូវប្រើធនធានពិសេស ដើម្បីជំរុញការវាយលុកទិសដៅនេះឱ្យខ្លាំង។ បើយកគោលដៅ ២នេះបាន វានឹងជួយរែកគោលដៅផ្សេងទៀត។

(៣) ជំរុញវិស័យទេសចរណ៍អោយរឹងមាំនៅសៀមរាប ដើម្បីជំរុញទេសចរណ៍ទូទាំងប្រទេស

បើសិនជាយើងជំរុញវិស័យទេសចរណ៍ដែលប៉ះពាល់ខ្លាំងដោយសារកូវីដ-១៩ នៅខេត្តសៀមរាបអោយរឹងមាំឡើងវិញបាន វានឹងជួយនៅក្នុងការជំរុញវិស័យទេសចរណ៍ទូទាំងប្រទេស។ ទេសចដែលមកកម្ពុជា មុននឹងចុះ(នៅ)កម្ពុជា គេចូលកន្លែងណាមួយ ហើយយើងថ្ពក់ចូលមកកន្លែងនេះ។ អញ្ចឹង ជាគោលដៅទេសចរណ៍នៅសៀមរាប យើងដាក់ចេញនូវវិធានការគន្លឹះបន្ថែមជួយទៅដល់វិស័យទេសចរណ៍ ជួយទៅដល់វិស័យឯកជននៅក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដែលមានលក្ខណៈពិសេស។ មិនមែនថា ស្រលាញ់បងប្អូននៅខេត្តទេសចរជាងកន្លែងផ្សេងទេ។ ប៉ុន្តែយើងគិតថា នេះជាគោលដៅសំខាន់សម្រាប់វិស័យទេស​ចរ ដែលយើងត្រូវជួយដើម្បីថ្ពក់កន្លែងនេះ ហើយលើកកម្ពុជា។

(៤) ខេត្តព្រះសីហនុ ប៉ូលសេដ្ឋកិច្ចពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ គាំទ្រដល់ខេត្តផ្សេង

ខេត្តព្រះសីហនុដូចគ្នា។ ពិតណាស់ ប៉ូល ៣ ទៀត ក៏សំខាន់ដែរ រាជធានីភ្នំពេញ(ជា)ប៉ូលទី១, ប៉ូលទី៤ នៅទិសពាយ័ព្យ និងប៉ូលទី៥ នៅទិសនិរតីរបស់យើង។ យើងមានគោលនយោបាយដាក់ជួយនៅទីនោះ ខាងកសិកម្មខាងអី ប៉ុន្តែខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលជាប៉ូលសំខាន់ មានលក្ខណៈពហុវិស័យ គាំទ្រទៅដល់ខេត្តផ្សេង។ ការពង្រឹងឡូជីស្ទីកនៅទីនេះ ការជួយនៅក្នុងការកាត់បន្ថយតម្លៃដឹកជញ្ជូន នឹងធ្វើឱ្យសេដ្ឋកិច្ចរីកលូតលាស់និងជួយគាំទ្រទៅដល់វិស័យកសិកម្ម ជួយស្ដារឡើងវិញនូវវិស័យសំណង់ និងជួយទៅដល់សកម្មភាពសេដ្ឋកិច្ចនៅខេត្តផ្សេងទៀត។ កាំភ្លើងធំយើងមានគ្រាប់តិច ត្រូវបាញ់ឱ្យចំគោលដៅ បាញ់កន្លែងណាមុន/ណាក្រោយ។ ឆ្នាំ ២០២៤នេះ យើងសម្រេចជ្រើសយកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើដើម្បជំរុញពន្លឿនការវិវឌ្ឍន៍កន្លែងនេះ ជាប៉ូលមួយអាចយោងឡើងខ្ពស់ ហើយអាចទាញការវិវឌ្ឍនទូទាំងប្រទេស។ នេះជាមូលហេតុដែលចាំបាច់ត្រូវដាក់ចេញនូវកម្មវិធីនេះ។

(៥) ដាក់ចេញដំណោះស្រាយជាកញ្ចប់សំរាប់ខេត្តព្រះសីហនុ

ខ្ញុំសូមអរគុណណាស់ ចំពោះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ ដែលបានធ្វើប្រ​តិកម្មរហ័សក្រោយឆ្នាំ ២០១៩ ដាក់ចេញនូវដំណោះស្រាយសំរាប់វិស័យសំណង់ដែលជាប់គាំង។ ក្នុងការជជែកគ្នានោះ … ខ្ញុំក៏បានជជែកជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថា យើងមិនគួរគិតសម្រាប់តែក្របខណ្ឌ(សំ​ណង់)ជាប់គាំងទេ តែត្រូវលើកទឹកចិត្តវិនិយោគអីក៏ដោយថ្មីក៏ដោយ រូបភាពផ្សេងៗទាំងសំណង់ និងវិស័យមួយចំនួន …ធ្វើអោយខេត្តព្រះសីហនុរីក។ សំណង់វាកើតដោយសារមានសកម្មភាពសេដ្ឋកិច្ចផ្សេងៗដើរដែរ អញ្ចឹងទាល់តែជួយជាកញ្ចប់ ដាក់ជាកញ្ចប់តែម្ដង។ យកមួយឆ្នាំនេះតែម្ដង លើសឹងតែគ្រប់វិស័យ ពិសេសនៅកន្លែងនេះនៅក្រុងព្រះសីហនុ ជំរុញជាកញ្ចប់ … ខ្ញុំសង្ឃឹមថាខេត្តផ្សេងមិនច្រណែនទេ។

(៦) កម្មវិធីពិសេស មានក្រុមការងារអន្តរស្ថាប័នពីថ្នាក់កណ្តាលសំរបសំរួលនិងជំរុញ

កម្មវិធីនេះនឹងផ្ដោតលទ្ធភាពពិសេស។ ពិសេសយ៉ាងម៉េច? បានន័យថា មានការយកចិត្តទុកដាក់ត្រង់ពីកណ្ដាលមក មានក្រុមការងារពីកណ្ដាលមក ដែលអាចមានសិទ្ធក្នុងការជួយសម្របសម្រួល និងជំរុញការដោះស្រាយដែលមានលក្ខណៈអន្តរស្ថាប័ន។ បើសិនជាមិនមានយន្តការនេះទេ ការដោះស្រាយតាមឋានានុក្រមកន្លែងខ្លះត្រឹមខេត្តដោះអត់ចេញ(ទេ) ពេលខ្លះត្រូវការការធានា … ឧទាហរណ៍គោលនយោ​បាយសារពើពន្ធ។ យើងមានគោការណ៍អនុគ្រោះពន្ធទូទៅ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៤ នៅខេត្តព្រះសីហនុ យើងមានពន្ធពិសេសមួយចំនួនទៀត ដែលមានលក្ខណៈជួយជំរុញ។ បើសិនជាមិនមានយន្តការជួយសម្របសម្រួលពីកណ្ដាលទេ (ទុកអោយដំណើរការ)តាមនីតិវិធី អាច(នឹងប្រើ)យូរ ដែលទម្រាំតែយើងដោះបានវាអាចនឹងហួសឆ្នាំ ២០២៤ ទៅហើយ …។

(៧) ២០២៤ ជាពេលវេលាដែលត្រូវជំរុញសេដ្ឋកិច្ចឱ្យងើប ស្របតាមសន្ទុះកំណើនសេដ្ឋកិច្ចពិភពលោក

ការដាក់ចេញនូវយុទ្ធសាស្ត្រនិងកញ្ចប់កម្មវិធីពិសេសនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប មានលក្ខណៈបន្ថែមសន្ទុះ ដោយយើងគិតថាឆ្នាំ ២០២៤ នេះគឺជាពេលវេលាដែលត្រូវជំរុញការងើបឡើងវិញសេដ្ឋកិច្ច ស្របគ្នានឹងពេលដែលសេដ្ឋកិច្ចពិភពលោកបានកើនឡើង … ទន្ទឹមនឹងកូវីដ-១៩ ចប់ សេដ្ឋកិច្ចពិភពលោកអាចមានលំនឹងនិងកើនឡើងវិញ។ ល្ងាចមិញខ្ញុំឃើញការវាយតម្លៃសន្ទុះនៃសេដ្ឋកិច្ចពិភពលោកអាចកើនវិញ ដោយសារការរីកឡើងវិញនៃសេដ្ឋកិច្ចនៅអាមេរិក ក៏ដូចជាវិស័យអន្តរាគមន៍នៅប្រទេសចិននិងប្រ​ទេសមហាអំណាចមួយចំនួន ដែល(មាន)សេដ្ឋរឹងមាំ។ ស្ថានភាពនេអាចជួយយើងបាន ប៉ុន្តែពេលជាមួយគ្នា យើងក៏ប្រឈមនូវបញ្ហាអសន្តិសុខមួយចំនួននៃតំបន់ដែលប៉ះពាល់ដល់យើង។

ឧទាហរណ៍ គ្រាន់តែវាយគ្នានៅសមុទ្រក្រហម គ្រាន់តែ ហ៊ូទី បាញ់កប៉ាល់ ឥឡូវថ្លៃដឹកជញ្ជូនឡើង ទំនិញ​នាំចេញយើងមួយចំនួនប៉ះពាល់ … ថ្លៃដឹកជញ្ជូនយើងត្រូវកើន ព្រោះកប៉ាល់លែងចូលតាមសមុទ្រក្រហមហ្នឹង ហើយកាត់តាមក្រោម បន្ថែមចំងាយឡើង ៧ពាន់គីឡូ និយរយៈពេល១៤ថ្ងៃថែមទៀត … ដោយហេតុនេះទាមទារអោយដាក់ចេញនូវកម្មវិធីគន្លឹះដើម្បីទប់សភាពការណ៍និងត្រូវជួយបន្ថែម។ ខេត្ត ព្រះសីហនុ ជាខេត្តពហុវិស័យ ដែលយើងត្រូវកសាងសក្ដានុពលជាច្រើនវិស័យ រួមមានទេសចរណ៍ ឧស្សាហកម្ម និងវិស័យផ្សេងៗ … ក្នុងនោះក៏មានការដាក់ចេញនូវវិធានការជាក់ស្ដែងមួយចំនួន។

(៨) ក្រុមការងារជំរុញវិនិយោគខេត្តព្រះសីហនុ ជាយន្តការអន្តរក្រសួងតាមដាន ត្រួតពិនិត្យ និងអនុវត្ត

ខ្ញុំសូមចូលលំអិតបន្តិចអំពីវិធានការដែលយើងលើកថា ជាក់ស្ដែងតើដាក់ចេញវិធានការនិងកម្មវិធីពិសេសនេះមានជួយស្អីខ្លះ? ខ្ញុំអាចរៀបរាប់ត្រួសៗ មួយចំនួនអំពីកម្មវិធីលំអិតដល់ក្រុមការងារ … អ្វីដែលយើងដាក់ចេញជាការគិតគូរ។ ពេលដែលអនុវត្តនឹងមានការប្រឈមផ្សេងៗទៀត ដែលចាំបាច់ត្រូវធានាដោះស្រាយជាអចិន្ត្រៃយ៍ ព្រោះការដាក់ចេញផែនការអនុវត្តជោគជ័យអាស្រ័យសំខាន់ទៅលើការតាមដាន ត្រួតពិនិត្យ និងកែសម្រួលនៅពេលអនុវត្ត។ ធ្លាប់កាលនៅសាលាទាហាន គេថារៀបផែនការល្អយ៉ាងណាក៏ដោយ ពេល​ដែលចាប់ផ្ដើមអនុវត្តនឹងត្រូវជួបឧបសគ្គហើយ។ សភាពការណ៍ប្រែប្រួល តម្រូវការជាក់ស្ដែងនៃការអន្តរាគមន៍ជួនកាលប្រែប្រួល អ្វីដែលយើងគិតជួនកាលមិនទាន់គ្រប់។ អញ្ចឹងគឺចាំបាច់ត្រូវមានយន្តការតាមដាន ត្រួតពិនិត្យ ដែលយើងនឹងមានក្រុមការងារអន្តរក្រសួងមួយតាមដាន ត្រួតពិនិត្យ និងអនុវត្តទៅលើការ​ងារនេះ ដែលហៅថា ក្រុមការងារជំរុញវិនិយោគក្នុងខេត្តព្រះសីហនុ។

(៩) មុខព្រួញអន្តរាគមន៍គំរោងវិនិយោគ ៣ គឺ (១) អគារជាប់គាំង (២) មិនជាប់គាំង (៣) មានស្រាប់ក្នុងខេត្ត

សូមលើកបន្តិចពាក់ព័ន្ធអ្វីខ្លះដែលយើងបានដាក់ចេញ។ នៅក្នុងសាររបស់ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ពាក់ព័ន្ធទៅនឹងមុខព្រួញនៃការអន្តរាគមន៍នោះ គឺយើងមានប្រភេទសកម្មភាព ៣ ធំៗ។ ទី១ គឺគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ទី២ គឺគម្រោងវិនិយោគមិនពាក់ព័ន្ធនឹងអគារជាប់គាំង និងទី៣ ការពង្រីកគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងខេត្ត។ អញ្ចឹងមុខព្រួញនីមួយៗ យើងគិតគូរអីខ្លះនៅក្នុងកម្មវិធីពិសេសនេះ?

[ចប់សេចក្ដីអធិប្បាយ១]

ទី១. គម្រោងវិនិយោគដែលពាក់ព័ន្ធនឹងអគារជាប់គាំង អត្ថប្រយោជន៍មួយចំនួនដែលទទួលបាន៖

១. ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម

២. ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង

៣. ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល ៥ ឆ្នាំ

៤. ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល

៥. ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់

៦. ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់

៧. ការផ្តល់ការអនុគ្រោះ លើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់

៨. ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា

៩. ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference-Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ; និង

១០. ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(១០) អគារដែលជាប់គាំងអាចលក់បន្តទៅវិនិយោគិនថ្មី តែត្រូវបន្តសាងសង់និងដំណើរការក្នុងឆ្នាំ ២០២៤

កន្លងទៅ ក្នុងការជជែកជាមួយឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ ក៏មានសំណួថា ចុះបើវិនិយោគិនមួយគាត់ទិញស្រង់ឡើងអគារមួយដែលជាប់គាំង យកទៅជួសជុល យកទៅបញ្ចប់ដើម្បីដំណើរការ តើបានគិតគូរការអនុគ្រោះពន្ធយ៉ាងណា? កិច្ចការនេះក្រុមការងារក៏បានគិត និងមានគោលការណ៍អនុគ្រោះពន្ធ ប៉ុន្តែត្រូវចងលក្ខខណ្ឌថា ទិញទៅប្រាកដជាយកទៅជួសជុលដំណើរការដើម្បីធ្វើការ មិនមែនទិញទៅទុកដើម្បីលក់បានថ្លៃទេ។ អញ្ចឹងជាកិច្ចការលម្អិត ក្រុមការងារនឹងចេញលក្ខខណ្ឌនិងផ្ដល់គោលការណ៍លម្អិតបន្ថែមទៀត … ជួនកាលវិនិយោគិនម្នាក់ទិញនិងធ្វើហើយ តែឥឡូវគាត់ក្ស័យធន។ បើសិនជាឲ្យគាត់បន្តធ្វើ មិនទៅមុខទេ នៅទុកចោល។ តែបើឲ្យមានវិនិយោគិនមួយទៀត ដែលចង់ទិញ យើងមិនខ្លាចនៅក្នុង(ការអនុញ្ញាតអោយលក់ទេ) តែមិនមែនទិញទុកចោលទៀតទេ។ ទិញហើយគឺមានផែនការច្បាស់លាស់ដើម្បីជួយជុលកែលម្អ ហើយអនុវត្តនៅឆ្នាំ ២០២៤នេះ។ មិនមែនទិញហើយ ទៅវិនិយោគកែសម្រួលនៅឆ្នាំ ២០៣៤ទេ គឺត្រូវដំណើរការនៅឆ្នាំ ២០២៤ … ដើម្បីជំរុញឲ្យមានសកម្មភាព។ អញ្ចឹង សូមលើកទឹកចិត្តកិច្ចការនេះនិងផ្ដល់(ការអនុញ្ញាត)ដើម្បីកាត់បន្ថយបន្ទុកនិងចំណាយមួយចំនួន ជួយជំរុញអគារដែលជាប់គាំង។

[ចប់សេចក្ដីអធិប្បាយ២]

ទី២. គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

១. ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា

២. ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃសេវាចុះបញ្ជី ជាដើម ដល់សហគ្រាស ដែលមកវិនិយោគ ឬធ្វើធុរកិច្ចក្នុងខេត្តព្រះសីហនុ

៣. ការផ្តល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ

៤. ការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុក។

ទី៣.ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច នៅក្នុងឆ្នាំ២០២៤នេះ នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

១. ការសម្រួលនីតិវិធី បែបបទ និងការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើដល់ការអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬធុរកិច្ច

២. ការផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ ជាដើម ដល់សហគ្រាសដែលអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬធុរកិច្ច

៣. ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល

៤. ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ ផ្អែកតាមសមាមាត្រនៃអត្រាទុនពង្រីក និងការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល។

ដើម្បីធានានូវភាពច្បាស់លាស់នៅក្នុងការអនុវត្តវិធានការលើកទឹកចិត្តពិសេស ដូចបានគូសរំលេចជាគោល ខាងលើនេះ រាជរដ្ឋាភិបាល នឹងរៀបចំដាក់ចេញនូវលិខិតបទដ្ឋានលម្អិតបន្ថែមទៀត តាមការចាំបាច់។

ទន្ទឹមនឹងការផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់គម្រោង ឬ សកម្មភាព ទាំង ៣ ប្រភេទខាងលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀតផងដែរ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ជារួម ដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ។ វិធានការទាំងនោះ រួមមាន៖

១. ការរៀបចំតំបន់គម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍ នៅតាមភូមិ សង្កាត់ និងផ្លូវ សំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ តំបន់លក់ទំនិញរួចពន្ធ ដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និងភូមិសាស្ត្រជាក់ស្តែង

២. ការផ្តល់ទិដ្ឋាការពិសេស រយៈពេល ៣ ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុដែលមានតម្លៃលើសពី ១០០ ០០០ ដុល្លារអាមេរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក

៣. ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អ ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន ទាំងនៅពេលមកដល់ ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ

៤. ការរៀបចំ និងការអនុវត្តយុទ្ធនាការ «ទីក្រុងសុវត្ថិភាព» ព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីស្តារ និងពង្រឹងកិត្តិនាមរបស់ខេត្តព្រះសីហនុលើឆាកអន្តរជាតិ

៥. ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេ ប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

៦. ការកំណត់អាទិភាព និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញការវិនិយោគ

៧. ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ ជាពិសេស ការពង្រឹងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ លើគ្រប់ទិដ្ឋភាព រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និងធាតុចូលផ្សេងៗ កិច្ចសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ការលើកទឹកចិត្ត និងវិធានការគាំទ្រផ្សេងទៀត

៨. ការសម្របសម្រួលក្នុងការអភិវឌ្ឍដីដែលមានសក្តានុពល (ដីកម្មសិទ្ធិរដ្ឋ ឬ ឯកជន) ដើម្បីប្រែក្លាយដីទាំងនេះ ទៅជាតំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬ តំបន់ទេសចរណ៍ ដែលរាជរដ្ឋាភិបាលនឹងចូលរួមគាំទ្រផ្នែកគោលនយោបាយលើកទឹកចិត្ត ការអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធនានា

៩. ការអនុវត្តតំបន់សាកល្បងគំរូមួយ ឬច្រើន ដែលជាតំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍ពិសិដ្ឋ តំបន់ពាណិជ្ជកម្មសេរី តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬភណ្ឌាគារគយ ដើម្បីប្រមូលផ្តុំធនធាន និងជំរុញការអភិវឌ្ឍ ឱ្យបានលឿន និងមានប្រសិទ្ធភាព ដែលអាចជ្រើសរើសចេញពីតំបន់ដែលត្រូវពង្រីកបន្ថែម ឬ នៅស្ទឹងហាវ ឬ កន្លែងដទៃទៀត តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួម និងសកម្មភាពផ្សេងៗរួមគ្នា។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(១១) រៀបចំតំបន់សេដ្ឋកិច្ចពិសេសបន្ថែម សំរួចទៅតាមប្រភេទឧស្សាហកម្ម

យន្តការទាំងអស់នេះ គឺធ្វើពិពិធកម្មជម្រើសក្នុងការវិនិយោគនៅប្រទេសកម្ពុជា។ ជាក់ស្ដែង នៅក្នុងរយៈពេលប៉ុន្មានខែនេះ យើងបានគិតគូរពីរូបមន្ត ក៏ដូចជាវិធានការជាក់ស្ដែងនៅក្នុងការដាក់ចេញទិសដៅពា​ណិជ្ជកម្ម និងការទាក់ទាញវិនិយោគ។ យើងបាននិងកំពុងតែរៀបចំដាក់ឲ្យអនុវត្ត និងកសាងជាប្រភេទតំបន់សេដ្ឋ​កិច្ចពិសេសបំពេញបន្ថែម តាមរូបមន្តដែលយើងមានស្រាប់។ តំបន់សេដ្ឋកិច្ចដែលយើងរៀបចំទៅថ្ងៃអនាគត គឺជាតំបន់សេដ្ឋកិច្ចពិសេសដែលអាចសម្រួចទៅតាមប្រភេទឧស្សាហកម្មណាមួយ។ យើងកំពុងតែរៀបចំគោលនយោបាយនិងសាកល្បងរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ទាក់ទាញការវិនិយោគទៅលើបច្ចេកវិទ្យាបៃតង ឧស្សាហកម្មបៃតង និងផ្នែកឌីជីថល បានន័យថា តំបន់សេដ្ឋកិច្ចពិសេសនេះគឺសម្រាប់តែការវិនិយោគបែបនោះតែម្ដង។

(១២) រៀបចំតំបន់សេដ្ឋកិច្ចពិសេសបន្ថែម សំរាប់ការវិនិយោគពីប្រទេសណាមួយជាក់លាក់

យើងក៏កំពុងសិក្សា និងរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិនិយោគិនពីប្រទេសណាមួយ(ជាក់លាក់)តែម្ដង … ដែលយើងអាចធ្វើបាន។ បច្ចុប្បន្ន យើងមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គ្រប់ឧស្សាហកម្ម និងគ្រប់ប្រទេសទាំងអស់។ អញ្ចឹងយើងរៀបចំ ២ទៀត ដើម្បីបំពេញបន្ថែម មិនមែនទៅជំនួស ឬទៅប្រកួតប្រជែងដើម្បីទាញម៉ូយនោះទេ។ បើយើងធ្វើដើម្បីប្រកួតប្រជែងគ្នាឯង វានឹងខាត។ យើងធ្វើដើម្បីបំពេញបន្ថែម។ បានន័យថាម៉េច? ជួបជាមួយអ្នកវិនិយោគ ជាមួយទូត ជាមួយថ្នាក់ដឹកនាំផ្សេងៗ យើងត្រូវប្រកាន់យកមូលដ្ឋានជាក់ស្ដែងនិយម។ យើងផ្សព្វផ្សាយថា កម្ពុជាឥឡូវជាសមាជិកអាស៊ាន វិនិយោគនៅកម្ពុជាស្មើនឹងវិនិយោគនៅក្នុងទីផ្សារដែលមានប្រជាពលរដ្ឋ ៦៦០លាននាក់។ ពិតអត់ខុសទេ។ ប៉ុន្តែ ប្រទេសជិតខាងក៏និយាយដូចគ្នាបាន ប្រទេសអាស៊ានទាំង១០ និយាយដូចគ្នាបានទាំងអស់។ វិនិយោគនៅក្នុងប្រទេសណាមួយក្នុងអាស៊ានទាំង១០ គឺបានទីផ្សារ ៦៦០លាននាក់។ សួរថាហេតុអីបានជាវិនិយោគមួយហ្នឹងត្រូវតែមកកម្ពុជា?

(១៣) កែសម្រួលលក្ខខណ្ឌវិនិយោគ បង្កើតផលិតផលតាមការវិនិយោគ និងសម្រួចទិសដៅពាណិជ្ជកម្ម

យើងត្រូវមើលផ្ទះខ្លួនឯងឲ្យច្បាស់ យើងត្រូវបង្កើតផលិតផល និងការទាក់ទាញប្រកបដោយពិពិធកម្ម និងទំនើបកម្មដើម្បីសម្របទៅតាមតម្រូវការចាំបាច់។ កន្លងទៅ ការដាក់ចេញនូវគោលនយោបាយរបស់យើងក្នុងការទាក់ទាញ កុំភ្លេចថាអាស៊ានទាំង១០ ក៏ទាក់ទាញដូចគ្នា។ បើមើលហួសពីអាស៊ានទាំង១០ ប្រទេសខ្លះជាអ្នកនាំចូលផង តែក៏ជាអ្នកទាក់ទាញវិនិយោគដូចគ្នា ឧទាហរណ៍ ប្រទេសឥណ្ឌា ជាទីផ្សារធំណាស់ ប៉ុន្តែនៅតែទាក់ទាញវិនិយោគពីគ្រប់កន្លែងដូចគ្នា ប្រកួតប្រជែងជាមួយកម្ពុជាលើឧស្សាហកម្ម បច្ចេកវិទ្យាមួយចំនួន។ សម្រាប់កម្ពុជា ការកែសម្រួលលក្ខខណ្ឌវិនិយោគ បូកនឹងការចេញផលិតផលផ្សេងៗ ដើម្បីសម្របសម្រួលទៅតាមវិនិយោគ ក៏ដូចជាការសម្រួចទិសដៅធ្វើពាណិជ្ជកម្ម គឺជាកិច្ចការសំខាន់។ យើងមើលភាពជាក់ស្ដែងនិយម ហើយដាក់ចេញនូវគោលនយោបាយនេះ ដោយផ្អែកទៅលើភាពជាក់ស្ដែងនិយមនៃតម្រូវ​ការ។ ក្នុងប៉ូលទាំង ៥ តើប៉ូលណាដែលត្រូវការជួយខ្លាំងជាងគេ? ប៉ូលដែលត្រូវជួយនេះ តើជួយវិស័យអី? ខេត្តសៀមរាបមិនមែនមានតែវិស័យទេសចរទេ មានកសិកម្ម មានអីទាំងអស់ ប៉ុន្តែក្នុងនោះវិស័យទេសចរជាគន្លឹះសំខាន់។ យើងត្រូវវាយលុកទៅលើកន្លែងនោះ។ ខេត្តព្រះសីហនុ ក៏មានកសិកម្ម មានទេសចរណ៍ដែរ តែយើងវាយលុកទៅលើវិស័យសំណង់ និងឧស្សាហកម្មធុនតូចនិងមធ្យម … អញ្ចឹងភាពទាក់ទាញ និងការកែសម្រួលនិងការដាក់ចេញនេះគឺដើម្បី … ពង្រឹងខេត្តព្រះសីហនុ និងខេត្តតំបន់ឆ្នេរទាំងអស់ ដែលក្នុងនោះខេត្តព្រះសីហនុដើរតួនាទីសំខាន់យោងទៅលើសក្តានុពលនៃកិច្ចការទាំងអស់នេះ …។

[ចប់សេចក្តីអធិប្បាយ៣]

រាជរដ្ឋាភិបាល ដាក់ការរំពឹងខ្ពស់ ទៅលើការអនុវត្ត «កម្មវិធីពិសេស» នេះ ឱ្យសម្រេចបានជោគជ័យ ដែលការណ៍នេះ នឹងផ្ដល់ជាមូលដ្ឋានដ៏មានសារៈសំខាន់, ជាពិសេស បទពិសោធន៍ និងមេរៀន ល្អៗ, សម្រាប់ការបន្តរៀបចំ និង ជំរុញអនុវត្តផែនការមេ ដើម្បីអភិវឌ្ឍ និងជំរុញការ វិនិយោគ ក្នុងទីតាំងសេដ្ឋកិច្ចសំខាន់ដទៃទៀត របស់កម្ពុជា ។ ក្នុងស្មារតីនេះ, ខ្ញុំសូមផ្តល់នូវការណែនាំបន្ថែមមួយចំនួន ដល់ក្រុមការងារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅក្នុងការអនុវត្ត «កម្មវិធីពិសេស» នេះ ដូចតទៅ ៖

ទី១. ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវបន្តបំពេញភារកិច្ច

ដោយសកម្ម ក្នុងឆន្ទៈមោះមុត និង មានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវ និងកិច្ចសហការខ្ពស់ ក្នុងការអនុវត្ត «កម្មវិធីពិសេស» ឱ្យសម្រេចបានជោគជ័យ និងលទ្ធផលជាក់ស្តែងតាមការរំពឹងទុក ។

ទី២. ក្រុមការងារ រួមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ «កម្មវិធីពិសេស» នេះ ឱ្យបានទូលំទូលាយ, ពន្យល់ឱ្យបានច្បាស់ និងត្រឹមត្រូវ និងធ្វើបដិសណ្ឋារកិច្ច ឱ្យបានល្អ ដល់វិនិយោគិន និង ធុរជន ដែលចូលមកទាក់ទងធ្វើការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ខ្លួន ដើម្បីទទួលបាននូវការលើកទឹកចិត្ត, ការអនុគ្រោះ និង ការគាំទ្រនានា ពីរាជរដ្ឋាភិបាល ។

ទី៣. ក្រុមការងារត្រូវខិតខំព្យាយាម, មានវិធីសាស្ត្រល្អ និងបំពេញភារកិច្ច ដោយស្វាហាប់ ក្នុងការទាក់ទាញការវិនិយោគ, ការថែទាំ និង ការដោះស្រាយសំណូមពរ ឬ បញ្ហាប្រឈម របស់វិស័យឯកជន ព្រមទាំងត្រូវផ្តល់កិច្ចសហការជិតស្និទ្ធដល់ វិស័យឯកជន ។

ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តព្រះសីហនុ ត្រូវខិតខំ និងចូលរួមផ្តល់កិច្ចសហការល្អ, ពិសេស ត្រូវផ្តល់ការសម្របសម្រួលខ្ពស់ និង ត្រូវធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញ ដល់មន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធីពិសេសនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងជោគជ័យ ក្នុងការបំពេញការងារ ។

ទី៥. ក្រៅពីរបាយការណ៍ជាទៀងទាត់តាមកាលកំណត់, ក្រុមការងារក៏មានកាតព្វកិច្ចរាយការណ៍បន្ទាន់ដោយឥតបង្អង់ ជូនដល់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំនូវការណែនាំ ឬ ការដាក់ចេញនូវវិធានការចាំបាច់នានា សំដៅដោះស្រាយឱ្យបានទាន់ពេលនូវបញ្ហាជាក់សែ្តងនានា ក្នុងការអនុវត្ត «កម្មវិធីពិសេស» នេះ ។

ទី៦. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន, ក៏ចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ ដល់ក្រុមការងារ ក៏ដូចជា គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ ប្រមុខរាជរដ្ឋាភិបាល ក្នុងស្មារតីនៃការកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសនេះ ។

ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលចាត់ទុក «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នេះ ជាឯកសាររស់ និងជាកម្មវិធីសាកល្បងមួយ ដែលនឹងត្រូវយកទៅប្រើប្រាស់ ជាគំរូ សម្រាប់ជំរុញការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចសំខាន់ផ្សេងទៀត ។ ក្នុងស្មារតីនេះ, ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីពិសេសដ៏មានសារៈសំខាន់នេះ, ខ្ញុំសូមប្រគល់ភារកិច្ចជូន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យទទួលបន្ទុកសម្របសម្រួល និងជំរុញការអនុវត្ត ដោយត្រូវរៀបចំយន្តការតាមដាន និង វាយតម្លៃច្បាស់លាស់ ព្រមទាំងដឹកនាំរៀបចំលើកសំណូមពរកែលម្អកម្មវិធីនេះ តាមការចាំបាច់ ។ ជាថ្មីម្តងទៀត, ខ្ញុំក៏សូមជំរុញឱ្យក្រុមការងារ និង គ្រប់ក្រសួង-ស្ថាប័ន ត្រូវចូលរួមអនុវត្តកម្មវិធីនេះ យ៉ាងសកម្ម និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

[ផ្តើមសេចក្តីអធិប្បាយ៤]

(១៤) សន្តិ​សុខជាកត្តាចំបងធានាចីរភាព/ការរីកលូតលាស់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ខ្ញុំសូមចាប់អារម្មណ៍ថា ចំពោះខេត្តព្រះសីហនុដែលជាប៉ូលសេដ្ឋកិច្ចទី ២ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្រើនសំរាប់ការអភិវឌ្ឍតាមសក្តានុពលរបស់ខេត្តដែលជាប៉ូលសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលចំណាយទុនច្រើនណាស់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ថវិកាជាតិយើងជាង ១០០ លានដុល្លារ ត្រូវបានដាក់មកវិនិយោគ(ហេដ្ឋារចនាសម្ព័ន្ធ)ផ្លូវ។ ខេត្តព្រះសីហនុបានប្រែក្លាយពីខេត្តមួយដែលស្ងាត់ជ្រងំ ទៅជាខេត្តមួយដែលបើមើលជា view ពីខាងលើ គ្រាន់តែការរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធគឺកើតឡើងច្រើន។ មិនមែនតែនៅក្នុងក្រុងនោះទេ។ នៅតាមបណ្តាកោះ នៅតាមបណ្តាតំបន់ជាច្រើន តំបន់សេដ្ឋកិច្ចពិសេសផ្សេងៗនៅក្រៅក្រុង នៅតាមបណ្តាកោះ ពីមុនអត់ដែលស្គាល់កោះសង្សារ កោះតា កោះយាយ កោះអូន កោះបង ទេ។ កន្លែងណាក៏សុទ្ធតែជាសក្តានុពលធំ។ ប៉ុន្តែដើម្បីធានានូវចីរភាព និងការបន្តរីកលូតលាស់ក្នុងខេត្ត ដើម្បីឲ្យសេដ្ឋកិច្ច សក្តានុពល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងបានកើនឡើងខ្ពស់ទៅតាមលក្ខណៈលទ្ធភាពដែលអាចធ្វើទៅបាន ក៏ដូចជាការអនុវត្តនូវកម្មវិធីគោលនយោបាយបានទទួលផល កត្តាមួយដែលត្រូវគិតគូរគឺរឿងសន្តិសុខ។ បើគ្មានសន្តិសុខទៅមិនរួចទេ … ទៅបានតែទៅមិនឆ្ងាយទេ។ សន្តិ​សុខគឺជាកត្តាចំបងសម្រាប់តំបន់ទេសចរណ៍ តំបន់ឧស្សាហកម្មផ្សេងៗ។ ការងារសន្តិសុខនេះ ដាច់ខាតត្រូវតែធ្វើឲ្យបាន ធានាឲ្យបានខេត្តព្រះសីហនុ ធានានូវសន្តិសុខសណ្តាប់ធ្នាប់សង្គម។

(១៥) បណ្តាញសារព័ត៌មានអន្តរជាតិខ្លះមិនឆ្លុះបញ្ចាំងពីកិត្យានុភាពកម្ពុជា

កន្លងទៅ ជាអកុសល យើងមានព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយថ្មីៗនេះតាមបណ្តាញសារព័ត៌មានអន្តរជាតិដែលមិនឆ្លើយតប ឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅលើដីទេ ប៉ុន្តែព័ត៌មាននេះបានធ្វើឲ្យប៉ះពាល់ទៅដល់កិត្យានុភាពរបស់កម្ពុជា។ រូបភាពរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុតែម្តង។ កិច្ចការនេះក្រ​សួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ជាច្រើន ហើយក៏បានធ្វើការជាមួយនឹងបណ្តាសារព័ត៌មានក៏ដូចជាយន្តការជាច្រើន ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយប្រទេសយើងឲ្យគេយល់ (…) បញ្ហាអសន្តិសុខ គ្មានប្រទេសមួយណាអត់ទេ ហើយកម្ពុជាក៏មិនមែនអត់ដែរ ដែលថាបញ្ហាអសកម្ម ឬមួយក៏រឿងចោរលួចចោរប្លន់។ ប៉ុន្តែ អ្វីដែលបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍នៅខាងក្រៅប្រទេសនោះ វាមិនឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។ កម្ពុជាគឺជាប្រទេសមួយដែលមានសន្តិសុខល្អនៅគ្រប់តំបន់ … ប្រ​ទេស​ខ្លះជាមហាអំណាចផង … រឿងចោរឆក់ កើតមានច្រើនជាងនៅភ្នំពេញទៅទៀត។

(១៦) ខេត្តព្រះសីហនុ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីទាញយកសក្តានុពល ធ្វើឱ្យរីកចម្រើនជាពហុវិស័យ ក្នុងនោះគឺទេសចរណ៍ ឧស្សាហកម្ម និងវិនិយោគ

អញ្ចឹងធ្វើយ៉ាងម៉េច ដើម្បីឲ្យស្ថានភាពជាក់ស្តែងនេះបានជ្រួតជ្រាប និងលុបលាងនូវអ្វីដែលជាការយល់ច្រឡំរបស់មតិសាធារណៈ។ យើងបានធ្វើ និងខិតខំបន្តធ្វើតទៅទៀត ក្នុងនោះតាមរយៈការទាញទេសចរណ៍ឲ្យច្រើន វិនិយោគឲ្យច្រើន។ គេថាអ្នកផ្សព្វផ្សាយច្រើនជាងគេ គឺមាត់មួយទៅមាត់មួយនោះឯង។ ទេសចរណ៍មកកាន់តែច្រើន ទៅវិញគាត់ថាអត់មានបញ្ហាអីទេ។ ជាមួយគ្នានេះ យើងក៏ត្រូវគិតគូរពីស្ថានភាពជាក់ស្តែង។ ការយល់ឃើញតាមទូរ​ទស្សន៍ជារឿងមួយ ប៉ុន្តែស្ថានភាពជាក់ស្តែង គោលនយោបាយរបស់យើងទូទាំងប្រទេស ភូមិឃុំមានសុវត្ថិភាព នេះគឺជាគោលដៅអាទិភាពធំណាស់ ហើយក៏ជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែរ។ ដោយឡែកនៅខេត្តព្រះសីហនុនេះ ដាច់ខាតត្រូវតែចាត់វិធានកាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបាន។ កិច្ចការនេះគឺធំ ហើយជាការងារដែលអាចឱ្យយើងសម្រេចបានដោយចីរភាពនូវការទាញយកសក្តានុពលឱ្យខេត្តព្រះសីហនុជាខេត្តដែលមានការរីកចម្រើនពហុវិស័យ ក្នុងនោះធំគឺទេសចរណ៍ ឧស្សាហកម្ម និងវិនិយោគ។

(១៧) ទេសចរមកខេត្តព្រះសីហនុ គួរទៅមើលកោះ កុំទៅបាញ់កាំភ្លើង

ខ្ញុំសូមឱ្យគណៈបញ្ជាការឯកភាពខេត្ត កម្លាំងមានសមត្ថកិច្ចទាំងអស់របស់ខេត្តយកចិត្តទុកដាក់លើការងារនេះ ជាពិសេសគឺការប្រយុទ្ធប្រឆាំងទៅលើបទល្មើសគ្រប់ប្រភេទ មានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការគ្រប់គ្រងអាវុធខុសច្បាប់ជាសំខាន់។ ការងារធំសូមឱ្យបង្កើនសកម្មភាពត្រួតពិនិត្យឱ្យបានម៉ឺនម៉ាត់ និងគិតគូរឱ្យបានម៉ត់ចត់ទៅលើការងារនេះ។ នៅខេត្តនេះមានកន្លែងបាញ់កាំភ្លើងស៊ីវិលប៉ុន្មាន? (ពីរ) អាចបើកឱ្យស៊ីវិល និងនៅក្នុងមូលដ្ឋានទ័ពបើកឱ្យស៊ីវិល (២ កន្លែងជាក្លឹបបាញ់)។ ខ្ញុំថាមិនចាំបាច់អោយទេសចរមកខេត្តព្រះសីហនុរៀនបាញ់កាំភ្លើងទេ អោយដើរមើលកោះល្អជាង។ អញ្ចឹងសុំឱ្យបិទតែម្តង។ មិនឱ្យបើកថ្មីទេ រឿងបាញ់កាំភ្លើងជាក្លឹបឯកជននេះ។ អ្នកខេត្តព្រះសីហនុ មិនបាច់បាញ់កាំភ្លើងទ ព្រោះថាបើកត្រូវតែមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ ហើយយកទៅណា? មិនបាច់តែម្តងទៅ។ មកខេត្តព្រះសីហនុ មកដើរលេងកោះទៅ កុំបាញ់កាំភ្លើង។ ទប់កន្លែងហ្នឹងតែម្តង។

(១៨) ឈប់ចេញលិខិតអនុញ្ញាតបើកកន្លែងបាញ់ស៊ីប ធ្វើបច្ចុប្បន្នភាពនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេស

ទីតាំងកងទ័ពរបស់យើង ដែលមានទីលានបាញ់គឺមិនបាច់ឱ្យបើកអាជីវកម្មឱ្យស៊ីវិលទៅបាញ់ទេ ទុកឱ្យទាហានបាញ់ទៅ។ មានមួយនៅរាម ទុកសម្រាប់កងទ័ពហ្វឹកហ្វឺន ប៉ូលិសហ្វឹកហ្វឺន អាវុធហត្ថហ្វឹកហ្វឺនចុះ មិនបាច់ធ្វើអាជីវកម្មឯកជនទេ។ អញ្ចឹងគឺសុំឱ្យបិទទៅ។ ល្ងាចមិញខ្ញុំឱ្យព្រៀងសារាចរណ៍ណែនាំទូទាំងប្រ​ទេសមួយឈប់ឱ្យចេញលិខិតអនុញ្ញាតបើកកន្លែងបាញ់ស៊ីបថែមថ្មីទៀត ព្រោះអត់ចាំបាច់ទេ។ អ្វីដែលមានស្រាប់ត្រូវធ្វើបច្ចុប្បន្នភាពនិងត្រួតពិនិត្យតើមានលក្ខណៈត្រូវបច្ចេកទេសឬអត់? បើកន្លែងខ្លះសុំអាជ្ញាបណ្ណហើយអត់ធ្វើអីរាប់ឆ្នាំហើយ បិទចោលតែម្តង។ កន្លែងណាដែលប្រតិបត្តិ ព្រោះមានអាជ្ញាបណ្ណពីមុននៅកន្លែងកងទ័ពដូច ៩១១ ត្រួតពិនិត្យការគ្រប់គ្រងឱ្យច្បាស់កុំឱ្យមានបញ្ហា។ នៅខេត្តព្រះសីហនុ កុំឱ្យមានតែម្តង បិទចោលតែម្តង អ្វីដែលមានហើយកុំឱ្យបើកថ្មី រឿងបាញ់ស៊ីបនេះ។

(១៩) នឹងមានកិច្ចប្រជុំពិសេស គិតគូរដាក់ចេញជាយុទ្ធនាការជ្រោងសន្តិសុខខេត្តព្រះសីហនុ

ក្នុងពេលឆាប់ៗនេះខ្ញុំនឹងដឹកនាំកិច្ចប្រជុំពិសេសមួយគិតគូរពីការដាក់ចេញជាយុទ្ធនាការជ្រោងសន្តិសុខនៅខេត្តព្រះសីហនុ។ យើងដាក់គោលនយោបាយធ្វើអី? … យើងខំវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វិនិយោគិនច្រើនណាស់ដាក់លុយរាប់រយលាន រាប់ពាន់លាន មកកសាងអគារ។ គាត់ចង់បានមនុស្សមក។ អញ្ចឹងយើងត្រូវធានាបរិស្ថានសន្តិសុខមួយដែលគេអាចមក ទាំងអ្នកវិនិយោគទាំងអ្នកទេសចរ។ កុំថាតែអ្នកក្រៅប្រ​ទេសនោះ បើខេត្តព្រះសីហនុអត់មានសន្តិសុខ អ្នកនៅក្រុងភ្នំពេញ អ្នកនៅខេត្តជិតនេះ ក៏មិនមកដែរ។ ធ្វើការហត់ចង់ងាប់ ថ្ងៃសៅរ៍ថ្ងៃអាទិត្យ ដឹកកូនមកភ័យខ្លាចគេបាញ់គ្នា (…)។

ខ្ញុំសូមឱ្យអាជ្ញាធរ គណៈបញ្ជាការឯកភាពក៏ដូចជាសមត្ថកិច្ច កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ដែលពាក់ព័ន្ធការងារនេះពង្រឹងការគ្រប់​គ្រងសន្តិសុខសណ្តាប់សង្គម។​ កម្លាំងសមត្ថកិច្ចយើងបានធ្វើច្រើន។ ខ្ញុំឃើញបងប្អូនផ្ញើព័ត៌មានឲ្យខ្ញុំរាល់ថ្ងៃតាំងពីជំនាន់ឯកឧត្តម ជួន ណារិន្ទ បន្តិចទៀតឯកឧត្តម ស រដ្ឋា ចាំជួយបាញ់ឲ្យផងពីយន្តការដែលយើងមាន។ កន្លងទៅ ដែលអាណត្តិមុនសម្តេចក្រឡាហោមលោកដឹកនាំផ្ទាល់ មានក្រុមការងារពិសេសសម្រាប់ធ្វើការ​ងារនេះ។ យើងនឹងពិភាក្សាគ្នាដើម្បីរៀបចំយន្តការធ្វើការងារដែលមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អាជ្ញាធរគ្រឿងញៀនគ្រប់ស្ថាប័ន មានទាំងតំណាងខុទ្ទកាល័យនាយករដ្ឋមន្រ្តីមកទៀត … ផ្ទះយើងល្អតែគ្មានមនុស្សមក តើបានផលអី? …។

(២០) ក្រោយពីសង្រ្គាមបញ្ចប់ ត្រូវការពេលជិត ២០ឆ្នាំកសាងរូបភាពកម្ពុជាជាប្រទេសសន្តិភាព

ទៅចិនថ្ងៃមុន ខ្ញុំបានជួបជាមួយនឹងវិនិយោគិនចិន។ ខ្ញុំបានជួបជាមួយអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ គាត់ប្រាប់ថាគាត់ត្រូវដើរការពារ(កម្ពុជា) ព្រោះនៅទីនោះគេមើលឃើញរឿងកុនមួយដែលធ្វើឲ្យមានការយល់ច្រឡំ។ អញ្ចឹងគ្រប់គ្នាភ័យអត់ចង់មកទេ … បើចង់មកក៏ប្រពន្ធមិនឲ្យមកដែរ … គាត់ត្រូវចេញការពារ(កម្ពុជា)នៅទីនេះ។ គាត់មកវិនិយោគអ្នកវិនិយោគនៅទីនេះ តែត្រូវចេញការពារ។ គាត់ប្រាប់គេថា ខ្ញុំមកវិនិយោគនៅទីនេះ តែមិនមានអីទេ។ ជាព័ត៌មានមិនពិត។ តើអ្នកវិនិយោគដែលដឹងរឿងពិតបែបនេះប៉ុន្មាននាក់ទៅ (…) រឿងអាក្រក់ មានមនុស្សរាប់លាននាក់បានឃើញ តែរឿងល្អពិបាក(នឹងគេបានឃើញ)។ ខ្ញុំធ្លាប់និយាយថា យើងត្រូវការពេលជិត ២០ឆ្នាំ ក្រោយពីសង្រ្គាមបញ្ចប់ដើម្បីកសាងរូបភាពកម្ពុជាថាជាប្រទេសសន្តិភាព មានទេសចរមកលេងអង្គរច្រើន។ តែការបំផ្លាញធ្វើឲ្យប៉ះពាល់សន្តិសុខត្រូវការតែ ៦ខែគត់ ព័ត៌មាន ២ ឬ ៣ ចេញមកតាមទូរទស្សន៍ Al Jazeera អាចបំផ្លាញ។ យើងត្រូវតែលើកឡើងវិញ។

(២១) មានសន្តិភាព ត្រូវការសន្តិសុខសុវត្ថិភាព ដើម្បីធានាបរិស្ថានសេដ្ឋកិច្ចលូតលាស់តាមសក្តានុពល

យើងត្រូវគិតទិដ្ឋភាពសំខាន់បំផុត កុំឲ្យគេមានភ័ស្តុតាងយកចាប់កំហុសយើង។ ត្រូវលុបបំបាត់នូវបញ្ហាអសន្តិសុខ ជាពិសេសនៅខេត្តព្រះសីហនុនេះតែម្តង។ កុំឲ្យគេមានហេតុផលយកទៅបង្កើតរឿង។ បំបាត់វាឲ្យអស់ទៅ … នេះហើយគឺជាកិច្ចការសំខាន់ … អញ្ចឹងត្រូវធានានូវនិរន្តរភាពបែបនេះ។ មិនខ្វះទេនៅលើពិភពលោក នៅក្នុងប្រទេស នៅក្នុងក្រុងដែលធ្លាប់តែរីកចម្រើនមានមនុស្សអ៊ូអរ ២០ ឬ៣០ ឆ្នាំមុន ឥឡូវលែងមានមនុស្សទៅ ដោយសារបញ្ហាសន្តិសុខ។ នៅអាមេរិកក៏មាន នៅកន្លែងណាក៏មាន … តំបន់ខ្លះគេមិនហ៊ានទៅដោយសាររឿងសន្តិសុខ។ ១០ ឆ្នាំមុនជាកន្លែងដែលលូតជាងគេបំផុត ឥឡូវអត់មនុស្សទៅ ផ្ទះ សេដ្ឋកិច្ចអី បិទទ្វារទាំងអស់។

នេះគឺជាការងារដែលត្រូវដើរទន្ទឹមគ្នា។ យើងមានសន្តិភាពហើយ ដាច់ខាតត្រូវការពារសន្តិសុខឲ្យបាន។ នេះគឺជាគន្លឹះធំណាស់ សំរាប់ទូទាំងប្រទេស មិនថាតែខេត្តព្រះសីហនុទេ។ ដាច់ខាតការពារឲ្យបាននូវសន្តិភាព។ នេះជាគោលការណ៍ធំ។ យើងមានសន្តិភាពហើយ ត្រូវការសន្តិសុខសុវត្ថិភាព។ អញ្ចឹងកិច្ចការសំខាន់នៅខេត្ត​ព្រះសីហនុ ក្រៅពីការដាក់ចេញវិធានគន្លឹះជួយវិស័យសេដ្ឋកិច្ច ត្រូវធានាបរិស្ថានឲ្យសេដ្ឋកិច្ចហ្នឹងលូតទៅតាមសក្តានុពលដែលអាចទៅបាន គឺធានានូវភាពកក់ក្តៅនិងសុវត្ថិភាពផ្ទាល់ខ្លួន។ នេះគឺជាគោលការណ៍សំខាន់ណាស់សម្រាប់ទាក់ទាញ និងអនុវត្តគោលការណ៍រីកចម្រើនរបស់ខេត្តព្រះសីហនុ។

[ចប់សេចក្តីអធិប្បាយ៤]

មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់វិស័យឯកជនទាំងក្នុងស្រុក និងក្រៅប្រទេស, ធ្វើការសិក្សា និងពិនិត្យលទ្ធភាពវិនិយោគ និង ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាននូវការលើកទឹកចិត្ត និងការអនុគ្រោះពិសេស ពីរាជរដ្ឋាភិបាល ក្នុងឆ្នាំ ២០២៤ នេះ ។ រាជរដ្ឋាភិបាល រង់ចាំស្វាគមន៍ និងផ្តល់នូវបដិសណ្ឋារកិច្ច ជាមួយនឹងស្នាមញញឹម និងការសម្របសម្រួលខ្ពស់ ជូនដល់អស់លោកអ្នកទាំងអស់គ្នា ។

នៅចុងបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី, ភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ សូមបានប្រកបដោយសុខភាពល្អ និង សម្រេចបានជោគជ័យ ក្នុងគ្រប់កិច្ចការ ។ ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ «កម្មវិធីពិសេសជំរុញការវិនិយោគខេត្ត ព្រះសីហនុ ឆ្នាំ២០២៤» ចាប់ពីពេលនេះតទៅ៕



Selected Comments Samdech Moha Bovor Thipadei Hun Manet, at the official launch of the implementation of “Special Program to Promote Investment in Sihanoukville 2024”

[Unofficail Translation]

***********

CMF:

[1]

(1) Intervention Program 2024 – (1) Visit Siem Reap 2024 and (2) Investment Promotion of Sihanoukville 2024

Why is it necessary to have a special program (for investment promotion in Sihanoukville in 2024)? […] in order to drive growth, especially to capture the potential of certain zones and areas that need to be further driven, we need to put in place key measures and special programs in the form of additional special interventions. This year, we set two goals – first, for Siem Reap, we organize the “Visit Siem Reap 2024 ” program. We are now launching a special (second) investment promotion program for Sihanoukville 2024 […]

(2) To strive tourism in Siem Reap to promote tourism throughout the country

We can revitalize the tourism sector affected by Covid-19 in Siem Reap, and it will help in promoting tourism throughout the country […] (the other) three economic poles are also important – Phnom Penh which is the first pole, the northwest which is the fourth pole, and the southwest which is the fifth pole […] Sihanoukville is the important multifaceted pole, […] once strengthening the logistics here, it will help reduce transportation costs, the economy to grow, to support the agricultural sector, to help restore the construction sector and economic activity in other provinces […]

(3) Sihanoukville, one of the five economic poles supporting other provinces

The same is true for Sihanoukville. Of course, the other three poles are also important. Phnom Penh (is) the first pole, the fourth pole in the northwest and the fifth pole in our southwest […] but Sihanoukville is a major pole, multi-sectoral, that is supporting other provinces. Strengthening the logistics here, helping to reduce transportation costs will boost the economy and support the agricultural sector, help restore the construction sector and help economic activity in other provinces […] in 2024, we decided to choose Sihanoukville and Siem Reap to accelerate the development as that are the poles that can be tagged up and can pull development across the country […]

(4) Special program with inter-institutional working group from the middle level to coordinate and promote

This program will focus on special abilities. What are the special abilities? This means that there is a focus from the central government, and there is a team from the central level that can have the right to facilitate and promote inter-institutional solutions. Without this mechanism, hierarchical settlements in some places, up to the provinces, (sometimes) need guarantees or the settlements will not achievable […] for example, fiscal policy. We have a general preferential tax policy, but for 2024 in Sihanoukville, we have a number of special taxes that will be helpful. If there is no central facilitation mechanism (and let it run according to) the procedure, it may (be time consuming) and when the decision is reached, it may be beyond 2024 already […]

(5) 2024 is the time to boost the economy in line with global economic growth

The launch of special strategies and programs packages in Sihanoukville and Siem Reap is for gaining new momentum, as we see that 2024 is the time to accelerate economic recovery in line with the global economic boom. With the end of Covid-19, the world economy can stabilize and recover. Last night, I saw an assessment of the momentum of the global economy to be able to pick up thanks to the recovery of the US economy, as well as the intervention sector in China and some of the (strong) economies. This situation can help us, but at the same time we also face some insecurity issues in the regions that may affect us […]

(6) Three investment project intervention are (1) unfinished constructions (2) on-going constructions (3) existing investments in the province

There needs to be a monitoring mechanism. We will have an inter-ministerial working group to monitor and implement this work, and it is called the Investment Promotion Working Group in Sihanoukville […] in the message of His Excellency Dr. Aun Pornmoniroth (Deputy Prime Minister and Minister of Economy and Finance) regarding the subject of the intervention, we have three major types of activities. The first is investment projects related to stagnant buildings, the second is investment projects not related to stagnant buildings, and the third is the expansion of existing investment projects in the province […]

[2]

(7) Unfinished buildings can be resold to new investors, but must continue to build and operate in 2024

There has been a question as to what if an investor buys a building that is stuck (not yet finished the construction) and needs to be repaired to be operational, would there be tax incentives consideration? In this work, the team thought and had a preferential tax policy, but there has to be a condition that the purchase will definitely be used to repair and put into operation, and not keeping for speculation. As for the detail arrangements, the team will issue conditions and provide more principles […]

[3]

(8) Organize additional special economic zones according to the type of industry

We have been preparing to implement and build a special economic zone that complements our existing formula. The economic zones that we plan for in the future are special economic zones that can be tailored to type of industry. We are developing a policy and trying to set up a special economic zone to attract investment in green technology, green industry and digital sector, meaning that this special economic zone is for such investment only […]

(9) Establish additional special economic zones for investment from specific countries

We are also studying and preparing special economic zones for investors from any (specific) country […] we now have special economic zones for every industry and every country. We are preparing two more to complement, not to replace or compete […] we advertise that Cambodia is now an ASEAN member, investing in Cambodia is equivalent to investing in a market with a population of 660 million people. Certainly not wrong. However, neighboring countries can say the same thing, all 10 ASEAN countries can say the same thing. Investment in any of the 10 ASEAN countries is a market of 660 million people. Let’s ask why an investment must come to Cambodia? […]

(10) Adjust investment conditions, create investment products and sharpen business direction

We need to look at our own home. We need to create products and attractions that are diverse and modern to suit the needs […] Cambodia has gotten to work on the adjustment of investment conditions, plus the release of various products to facilitate investment, as well as sharpening trade directions […] Siem Reap is not only for tourism. There is agriculture, and everything else, but among them, tourism is the key. Sihanoukville also has agriculture and tourism, but we are focusing on the construction and small and medium industries […] so the attractiveness and revision and placement is to […] strengthen Sihanoukville and the coastal provinces, in which Sihanoukville plays an important role […]

[4]

(11) Security is the main factor to ensure the sustainable economic growth and livelihood of the people

For Sihanoukville, the second economic pole, the Royal Government has set out a number of policies for the potential development of the province as an economic pole. The Royal Government spends a lot of money to invest in infrastructure. More than US$ 100 million of our national budget has been invested in road infrastructure to ensure the sustainability and continued growth of the province, so that the economic potential and living standards of our people can be as high as possible. As for the implementation of the policy program, one factor to consider is security. Without security, it is impossible to achieve all this […] security is a key factor for tourism, and industrial areas. This security work must be done to ensure that Sihanoukville is secure and with social order […]

(12) Some international media do not reflect Cambodia’s prestige

Unfortunately, we have some news recently published in the international media that does not reflect the reality on the ground, but this information has tarnished the image of Cambodia, especially Sihanoukville. In this regard, the Ministry of Tourism as well as the Royal Government have set out many principles and also worked with the media as well as various mechanisms to disseminate information on our country for outsiders to understand […]

We have done and will continue to attract more tourists and investing more in this work. It is said that effective messengers are words that goes from mouth to mouth. While more and more tourists come, and tell others that Cambodia is safe, we also need to consider the actual situation […] Sihanoukville, for instance, must take measures to maintain security and social order. This is a big job to accomplish to achieve sustainable development of Sihanoukville as a multi-sectoral province, including tourism, industry and investment […]

(13) Tourists coming to Sihanoukville should visit the island, not go shooting

I urge the unified provincial command, all competent forces of the province to pay attention to this work, especially the fight against all kinds of crimes, the fight against drugs and the control of illegal weapons […] let tourists come to Sihanoukville to visit the island and not to learn to shoot. Let us close down the (shooting club/range) immediately […] residents of Sihanoukville do not need to practice shooting […]

I have ordered the draft of a circular for the whole country to stop issuing permits to open new shooting ranges/sites […] let us just make sure that the existing ones are technically updated and checked. Places that apply for a license and have not done anything for years, let us close them down […] in Sihanoukville, let us have none of the shooting ranges, and while shutting down the existing ones, we will not allow new ones to come […]

(14) A special meeting to consider the launch of the Preah Sihanouk Provincial Security Campaign

I will soon be chairing a special meeting to consider launching a security campaign in Sihanoukville. Why do we release such policy? […] we try to invest in infrastructure, a lot of investors put hundreds of billions of dollars for buildings. They wanted people to come. We wanted people to come. we need to ensure a secure environment where both investors and tourists can come. Not only foreigners, if Sihanoukville is not safe, people in Phnom Penh, people in nearby provinces will not come […]

Going to China the other day, I met with a Chinese investor […] who has investment in the Sihanoukville Special Economic Zone. He said he had to defend (Cambodia) because there was a movie that confused people out there and makes everyone afraid to come […] I used to say that we need almost 20 years after the end of the war to build the image of Cambodia as a peaceful country with a lot of tourists to visit Angkor. But the damage to security takes only six months, and two or three pieces of news on Al Jazeera can be destructive. We have to revise that […]

We have peace and we must resolutely protect security. This is a very big key for the whole country, not just Sihanoukville […] We have peace and we need security. Therefore, the important task in Sihanoukville, in addition to setting out key rules to help the economy, is to ensure the environment for the economy to grow to its full potential, to ensure warmth and personal safety aimed at attracting tourists and implementing the growth principles of Sihanoukville […]./.

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅសំខាន់២នៅឆ្នាំ២០២៤


ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤-Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅសំខាន់២ដែលក្នុងនោះរួមមាន៖ ទី១- កម្មវិធីទស្សនាសៀមរាប ២០២៤ និង ទី២- កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់គោលដៅខេត្តសៀមរាប រាជរដ្ឋាភិបាល បានរៀបចំកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤» ចំណែកនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»។


សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា គ្រប់វិស័យទាំងអស់ សុទ្ធតែជាចលករជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែ រាជរដ្ឋាភិបាល ក៏ត្រូវគិតពីកន្លែងដែលជាចំណុចគន្លឹះខ្លាំងមួយចំនួនផងដែរដែលយើងត្រូវយកចិត្តទុកដាក់ខ្លាំង។


ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្នុងចំណោមប៉ូលទាំង៥ រាជរដ្ឋាភិបាល បានកំណត់យកប៉ូលទី២ និងប៉ូលទី៣ គឺខេត្តសៀមរាប និងខេត្តព្រះសីហនុនេះ ជាគោលដៅសម្រាប់ជំរុញបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យបិទអាជីវកម្មបាញ់កាំភ្លើងនៅក្នុងខេត្តព្រះសីហនុ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ភ្លៀវទេសចរណ៍ដែលបានមកកំសាន្តនៅខេត្តព្រះសីហនុ គឺមិនចាំបាច់រៀនបាញ់កាំភ្លើងនោះទេ ត្រូវយកពេលវេលាកំសាន្តនោះ ដើរមើលកោះនានាជាការកំសាន្តវិញល្អជាង។


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងខេត្តព្រះសីហនុ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្លឹបបាញ់កាំភ្លើងដែលមានចំនួន ២ទីតាំង គឺសម្រេចប្រកាសបិទ និងមិនអនុញ្ញាតិឱ្យបើកថ្មីជានោះទេ ពីព្រោះក្លឹបបាញ់ភ្លើងជាលក្ខណៈឯកជនមិនចាំបាច់ឱ្យមាននោះទេ វាពាក់ព័ន្ធទៅនឹងការបញ្ជាទិញកាំភ្លើងនិងគ្រាប់ តើបានមកពីណា យកទៅណា? 


ដូចនេះ អ្នកខេត្តព្រះសីហនុ មិនចាច់រៀនបាញ់កាំភ្លើងទេ ហើយចំពោះទីតាំងកងទ័ពនៅសមុទ្ររាម ដែលមានទីលានបង្រៀនបាញ់កាំភ្លើង គឺមិនអនុញាតិឱ្យស៊ីវិលទៅរៀនបាញ់ទេ ត្រូវយកទីតាំងនោះទុកឱ្យទាហាន កងទ័ព និងកងកម្លាំងអាវុធហត្ថ សម្រាប់ហ្វឹកហ្វឺននិងហាត់រៀនទៅតាមភារកិច្ចរបស់ខ្លួន៕






សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យដ៏វែងឆ្ងាយក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដើម្បីឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មុនពេលឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលកំណើនសេដ្ឋកិច្ចខ្ពស់ ទាំងនៅក្នុងតំបន់ និងលើសកលលោក ជាមួយនិងអត្រាកំណើនជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជា ចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាមួយនិងសមិទ្ធផលត្រចះត្រចង់នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាធិបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានកំណត់ចក្ខុវិស័យដែលការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ស្របតាមចក្ខុវិស័យនេះហើយ ទើបរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តដឹកនាំឈានឆ្ពោះទៅរកវឌ្ឍនៈភាព និងបង្កើតសមិទ្ធផលថ្មីៗ បន្ថែមទៀត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពអនុវត្ត តាមរយៈការដាក់ចេញជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរួមបញ្ចូលនូវកម្មវិធីគោលនយោបាយវិធានការគន្លឹះសំខាន់ៗ ដែលបានកំណត់ទិសដៅជាអទិភាពក្នុងការដឹកនាំប្រទេស ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំចំពោះមុខ ជាមូយនឹងការសម្លឹងទៅមុខក្នុងសម្រាប់រយៈពេល២៥ឆ្នាំ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិសុខ គឺជាកត្តាចម្បងនៃការអភិវឌ្ឍ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា សន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្មផ្សេងៗ។ បើគ្មានសន្តិសុខ គឺយើងមិនអាចដើរទៅមុខបានឡើយ ពោលគឺបើគ្មានសន្តិសុខ គឺគ្មានការអភិវឌ្ឍឡើយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្រើន ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។ រាជរដ្ឋាភិបាល បានចំណាយថវិកាជាច្រើនលានដុល្លារនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ ដោយបានប្រែក្លាយពីខេត្តដែលស្ងាត់ជ្រងំ ទៅជាខេត្តដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។


សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីធានានូវចីរភាពនិងការរីកលូតលាស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យសេដ្ឋកិច្ច សក្តានុពល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកើនឡើងខ្ពស់ ក៏ដូចជា ការអនុវត្តនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលបានទទួលផល កត្តាមួយដែលត្រូវគិតគូរ គឺរឿងសន្តិសុខ។ បើគ្មានសន្តិសុខ គឺគ្មានការអភិវឌ្ឍឡើយ។ សន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍ តំបន់ឧស្សាហកម្មផ្សេងៗ។ សម្តេចថា ការងារសន្តិសុខនេះ ដាច់ខាតត្រូវធានាឲ្យបានជាដាច់ខាត ជាពិសេសក្នុងខេត្តព្រះសីហនុត្រូវធានាឲ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញពីការផ្សព្វផ្សាយរឿងរបស់បរទេសដែលមានចេតនាបង្ហាញពីភាពអវិជ្ជមានធ្វើឲ្យខូចមុខមាត់ប្រទេសកម្ពុជា ហើយត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានបរទេសយកទៅចុះផ្សាយព្រោងព្រាត។ សម្តេចថា រឿងនោះមិនឆ្លុះបញ្ចាំងពីភាពពិតជាក់ស្តែងនៅប្រទេសកម្ពុជាឡើយ។ ពាក់ព័ន្ធបញ្ហានេះ សម្តេចធិបតីថា ក្រសួងទេសចរណ៍ ក៏ដូចជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ជាច្រើន ហើយក៏បានធ្វើការជាមួយនិងបណ្តាសារព័ត៌មាននានា ផ្សព្វផ្សាយពីស្ថានភាពពិតជាក់ស្តែងក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យគេយល់ថា កម្ពុជា មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ មិនដូចដែលគេផ្សព្វផ្សាយឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលមានសន្តិសុខល្អនៅគ្រប់តំបន់ទាំងអស់។ ទោះយ៉ាងណា សម្តេចទទួលស្គាល់ថា បញ្ហាអសន្តិសុខគ្មានប្រទេសណាមួយអត់មាននោះទេ រឿងចោរកម្ម ចោរលួច  ដែលសូម្បីតែប្រទេសមហាអំណាចពិភពលោក ក៏កើតមានបញ្ហានេះដែរ។

ដើម្បីលុបបំបាត់បញ្ហាអវិជ្ជមាននៅកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញឲ្យគ្រប់ក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយពីរូបភាពវិជ្ជមាននៅកម្ពុជាតាមរយៈការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់អន្តរជាតិ ជាពិសេសគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ដោយឡែកនៅខេត្តព្រះសីហនុ ដាច់ខាត់ត្រូវចាត់វិធានការ និងថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបាន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រក្សាស្មារតីធ្វើការងារជាក្រុមក្នុងតួអង្គតែមួយ នឹងធ្វើឱ្យសមិទ្ធផលការងារកាន់តែល្អប្រសើរ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» ដែលបាននិងកំពុងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការពេលនេះ បានឆ្លុះបញ្ជាំងពីសមត្ថភាពក្នុងការធ្វើការងារជាក្រុម ពោលគឺក្រុមការងារបានដើរតួនាទីជាតួអង្គតែមួយ ក្នុងដំណោមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធនានា។


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធនៅក្នុងខេត្តព្រះសីហនុ។


សម្តេចធិបតី បានថ្លែងបន្តថា ដោយផ្អែកលើស្មារតីនេះ សម្ដេចសូមលើកទឹកចិត្តដល់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីក្រសួង-ស្ថាប័ននានា ឱ្យបន្តបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុមបែបនេះបន្តទៀត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ស្របតាមគោលបំណង និងគោលដៅការងារឱ្យប្រកបដោយ
ប្រសិទ្ធភាព៕




សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការខកចិត្តចំពោះព័ត៌មានបំភ្លៃមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនិងរូបភាពកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ



ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ - Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការខកចិត្តចំពោះព័ត៌មានបំភ្លៃមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព និងរូបភាពរបស់ប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុនេះតែម្តង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបានកសាងឡើងវិញអស់ជិត២០ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាព ដើម្បីអាចឱ្យអ្នកទេសចរមកទស្សនអង្គរវត្ត មកទស្សនាកម្ពុជា។ ប៉ុន្ដែបច្ចុប្បន្ន មានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែ ២ ឬ ៣ បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។


ទន្ទឹមនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរឱ្យថែរក្សាសន្តិសុខឱ្យបានល្អនៅខេត្តព្រះសីហនុ ព្រោះកត្តាសន្តិសុខនេះមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរ។ កិច្ចការងារនេះ គឺជាកិច្ចការដ៏ធំដែលអាចឱ្យយើងសម្រេចបាននូវការទាក់ទាញសក្ដានុពលនៃការីកចម្រើនពហុវិស័យប្រកបដោយចីរភាព៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជនទាំង២កន្លែង នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ


ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ - Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជនទាំង២កន្លែង នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ 


ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើង ក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះដែរ ពោលគឺទុកសម្រាប់តែទាហាន និងអាវុធហត្ថហ្វឹកហ្វឺនបានហើយ។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយ ឱ្យបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណថ្មី ចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬទីកន្លែងបាញ់ស៊ីបនេះតែម្ដង។


ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អ្នកទេសចរដែលមកទស្សនាខេត្តព្រះសីហនុ មិនចាំបាច់មករៀនបាញ់កាំភ្លើងនោះទេ ពោលគឺពួកគាត់ធ្វើដំណើរទៅទស្សនានៅតាមបណ្តាកោះនានា និងនៅតាមឆ្នេរសមុទ្រ នោះវាជាការប្រសើរជាង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍និងឧស្សាហកម្ម



ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ - Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាសន្តិសុខ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានានិរន្តរភាពនៃការអភិវឌ្ឍគ្រប់បែបយ៉ាង ហើយកត្តាសន្តិសុខនេះហើយ ដែលដើរតួនាទីចម្បងក្នុងការការពារតំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្មផ្សេងៗ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏មានផងដែរការផ្តោតសំខាន់ទៅលើភូមិ-ឃុំមានសុវត្ថិភាព ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែង និងចាត់វិធានការឱ្យមានប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។


ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរ គណៈបញ្ជាការឯកភាព កងរាជអាវុធហត្ថ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ តាមរយៈការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តព្រះសីហនុ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកាសដាក់អោយអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អាចត្រូវបានចាត់ទុកថា ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រកាសដាក់អោយអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ អាចត្រូវបានចាត់ទុកថា ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាមួយនិងការរៀបចំនិងការដាក់អោយអនុវត្តកម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលមានគោលដៅប្រើប្រាស់ធនធានដែលមានសក្តានុពល និងមានមូលដ្ឋានឧស្សាហកម្មស្រាប់ ដើម្បីជំរុញសន្ទុះ និងសកម្មភាពសេដ្ឋកិច្ចជាតិអោយកាន់តែមានភាពក្លៀវក្លាឡើង ជាពិសេសគឺត្រូវប្រើប្រាស់អោយអស់លទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានាដែលសម្រេចបានកន្លងមក ដោយក្នុងនោះខេត្តព្រះសីហនុមានរួចជាស្រេចនូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតទាំងក្នុងប្រទេស និងនៅក្នុងតំបន់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics) កម្រិតតំបន់ នៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌនៃការរៀបចំផែនការមេដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍរបស់បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ឱ្យទៅជាច្រករបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ក្នុងដំណើរយ៉ាងស្វាហាប់ប្រកបដោយប្រសិទ្ធភាព




សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយដែលបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ដោយឥតងាករេក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។


សម្តេចធិបតី បានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការចូលកាន់តំណែងរបស់ខ្លួន រាជរដ្ឋាភិបាលអាចសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ ដែលជាការបង្ហាញឱ្យឃើញច្បាស់ពីការបន្តដំណើរដ៏ស្វាហាប់របស់កម្ពុជា តាមរយៈការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវលទ្ធភាព និងធនធានដែលមាន ដើម្បីសម្រេចគោលបំណង គោលនយោបាយ និងចក្ខុវិស័យរបស់ខ្លួន៕

រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដឹកនាំឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធិផលថ្មីៗតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងដឹកនាំឈានឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធិផលថ្មីបន្ថែមទៀត ដោយឈរលើគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការអនុវត្ត តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលរួមបញ្ចូលនូវកម្មវិធីនយោបាយ និងវិធានការគន្លឹះសំខាន់ៗដែលបានកំណត់ទិសដៅ និងអាទិភាពក្នុងការដឹកនាំប្រទេស។ ម្យ៉ាងគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំ ចំពោះមុខ ជាមួយនិងការសម្លឹងទៅមុខក្នុងរយៈពេល២៥ឆ្នាំ និងម៉្យាងទៀតគឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងនិន្នាការថ្មីៗក្នុងសកលលោកនិងក្នុងតំបន់ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសគឺការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្រ្គាមពាណិជ្ជកម្ម និងការកើនឡើងនៃគោលនយោបាយគាំពារនិយម។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលការណ៍នៃការបន្តស្តារនិងជំរុញលើកស្ទួយកំណើនសេដ្ឋកិច្ចនៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលបាននិងកំពុងចាត់ចែងដាក់ចេញនូវវិធានការកែទម្រង់យ៉ាងមុតស្រួច ច្បាស់លាស់ និងចំទិសដៅ ដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធិភាព និងជាបន្តបន្ទាប់ ជាពិសេសវិធានការនានា សំដៅដោះស្រាយបញ្ហាដែលមានលក្ខណៈជាប្រព័ន្ធ និងរ៉ាំរ៉ៃ។


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការដែលសម្ដេចដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចសម្រាប់រយៈពេលខ្លីនៅឯវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ គឺដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងចំពោះមុខរបស់វិស័យឯកជន៕

ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នេះ ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុម


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ដែលកំពុងត្រូវបានប្រកាសដាក់អោយអនុវត្តជាផ្លូវការនាពេលនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុម ពោលគឺថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធអាចធ្វើការងារជាមួយគ្នាយ៉ាងល្អប្រសើរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្អែកលើមូលដ្ឋាននេះ សម្ដេចសូមលើកទឹកចិត្តអោយក្រុមការងារពិសេសនេះ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងស្មារតីធ្វើការងារជាក្រុមបែបនេះបន្តទៀត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ស្របតាមគោលបំណង និងគោលដៅការងារដែលបានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្ត។


សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤៕

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤

 


(ភ្នំពេញ)៖ នៅព្រឹក​ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិប​តី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។

«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់​កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើ​ទស្សន​​ទានគោលចំនួន៤រួមមាន៖
ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូល​ដ្ឋាន​សេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ
ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស
ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែម​ប្រកប​ដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល
ទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់ ។

កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចចំនួន៣ប្រភេទ រួមមាន៖
១៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤
២៖ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើម​ដំណើរការ​បាន​ភ្លាមនៅក្នុងឆ្នាំ២០២៤
៣៖ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់​លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។

«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» បាន កំណត់ដាក់ចេញនូវវិធានការ​គន្លឹះមួយចំនួន ដែលមានសារៈសំខាន់ សម្រាប់ការជំរុញលើកទឹកចិត្តសកម្មភាពនៃការវិនិយោគ និង ធុរកិច្ចនៅក្នុងខេត្ត រួមមានជាអាទិ៍៖ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹក​ចិត្តពន្ធ​អាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀប​ចំ​តំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍ​​តំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំ​ឧស្សាហ​កម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍៕

Tuesday, January 30, 2024

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធី បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

 CMF:

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង ពិធីបិទ​សន្និបាត​បូក​សរុប​​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៣ ដូចដែលឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានរាយការណ៍ជូនអង្គពិធីមុននេះ។ ជាការពិត វិស័យកសិកម្មកម្ពុជា នៅតែបន្តរក្សាបាននូវភាពរឹងមាំ រក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេស ធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណា នៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់​ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន សំដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថាអាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។

ខណៈពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំង​ឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិត​ការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣​។ ជាក់ស្តែង អនុវិស័យដំណាំសម្រេចបាន ៣៦,៨១ លានតោន កើនឡើងប្រមាណ ៦% ធៀបឆ្នាំ២០២២ ក្នុងនោះ ដំណាំស្រូវសម្រេចបាន ១២,៤៩ លានតោន និងមានអតិរេកចំនួន ៦,៩៩ លានតោន។ ជាងនេះទៀត ​កម្ពុជា​បាននាំចេញផលិតផលកសិកម្មជាង ៨,៨២ លានតោន ដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់លានដុល្លារ ទៅកាន់គោលដៅចំនួន ៧៨ប្រទេសទៀត ក្នុងនោះ ការនាំចេញអង្ករសម្រេចបានជាង ៦៥៦ ពាន់តោន កើនឡើងជាង ៣% ធៀបឆ្នាំ២០២៣។ អ្វីដែលសំខាន់ជាងគេនោះ គឺថា ប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយដោយសារប្រាក់ចំណេញកើនឡើងពីការលក់ស្រូវបានក្នុងតម្លៃខ្ពស់ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងបង្រ្កាបបទល្មើសជលផលទទួលបានលទ្ធផលគួរជាទីមោទនៈ។ ខ្ញុំសូមអបអរសាទរចំពោះកំណើននៃការប្រមូលផលត្រីទឹកសាប និងតួលេខវិជ្ជមានលើកទី១ រវាងការកើត និងការស្លាប់នៃសត្វផ្សោត​ទន្លេមេគង្គ ក្នុងឆ្នាំ២០២៣ កន្លងទៅ ព្រមទាំងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ប្រជានេសាទ ក្នុងការលែងប្រភេទមច្ឆាកំពុងរងគ្រោះថ្នាក់ និងកម្រទៅក្នុងធម្មជាតិវិញ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ខ្ញុំសង្ឃឹមថា ស្មារតីបែបនេះនឹងបន្តអនុវត្តនៅក្នុងស្រទាប់​ប្រជាពលរដ្ឋយើង និងអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមនៅក្នុងការថែរក្សានូវធនធានរបស់យើង។

[ចប់សេចក្ដីអធិប្បាយ១]

ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការល្អ ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ រដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់តាមដាន ពិនិត្យវាយតម្លៃ និងអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិបានទាន់ពេលវេលា។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ កន្លងទៅ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជាង ២ម៉ឺនគ្រួសារ នូវ ១៦រាជធានីខេត្ត ដែលបានប៉ះពាល់ដោយសារទឹកជំនន់ ហើយបានទទួលគ្រាប់ពូជស្រូវជាង ២ពាន់តោន ពីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីដាំដុះស្តារ​ជីវភាព និងសន្តិសុខស្បៀងគ្រួសារឡើងវិញ។ ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តចំនួន១០ ក៏បាននិងកំពុងសហការតាមដាន វាយតម្លៃផលប៉ះពាល់ និងដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រព និងសង្គ្រោះដំណាំស្រូវលើផ្ទៃដីទំហំជាង ២ម៉ឺនហិកតា ជូនប្រជាពលរដ្ឋ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(១) បាតុភូទ El Niño អាចមានរយៈពេលវែង សូមអាជ្ញាធរជួយអន្តរាគមសង្រ្គោះ និងព្យាយាមថែរក្សាស្តុកទឹក

កិច្ចការនេះត្រូវតាមដានជាប់ជាប្រចាំ ជាពិសេសឆ្នាំនេះ ដែលពិភពលោកវាយតម្លៃថាគ្រោះហានិភ័យពី El Niño អាចមានរយៈពេលវែង។ ឆ្នាំទៅ យើងមានអំណោយផលច្រើនក្នុងការធ្វើទាំងស្រូវវស្សា ទាំងស្រូវប្រាំង តម្លៃក៏ឡើងខ្ពស់ល្អ។ ប៉ុន្តែ ដោយសារតម្លៃឡើងខ្ពស់នេះ ប្រជាកសិករយើងក៏បានសម្រុកធ្វើស្រូវប្រាំងលើសផែនការ។ នេះគឺជាការល្អសម្រាប់យើង តែយើងមិនត្រូវមើលតែចំពោះមុខនោះទេ។ កន្លងទៅមានអ្នកសួរ ហេតុអីបានជាខេត្តខ្លះដាក់ចេញការណែនាំមិនឲ្យប្រជាជនធ្វើស្រូវប្រាំងជុំទីពីរ? ទឹកនៅក្នុងអាងរបស់យើងគឺសំរាប់ប្រើប្រាស់ទាំងស្រូវទាំងប្រជាជន។ អញ្ចឹង យើងគឺត្រូវគិតការធានាក្នុងផែនការជាក់ស្ដែង ជួយសង្រ្គោះរបស់រដ្ឋបាលខេត្តជាច្រើនទាន់ពេលវេលា។

ខ្ញុំសូមអរគុណណាស់ចំពោះការស្តុកទឹកនៅរដូវវស្សា ប៉ុន្តែក៏យើងឃើញថា ទំហំទឹករបស់យើងក៏បានធ្លាក់ចុះមួយចំនួន។ កន្លែងខ្លះ យើងក៏ធានាបាននូវការដោះស្រាយបញ្ហា កន្លែងខ្លះទៀតអាជ្ញាធរខេត្តត្រូវបញ្ជូននិងដាក់ម៉ាស៊ីនបូមសម្រាប់ប្រជាពលរដ្ឋ។ នៅក្នុងស្មារតីនេះ គឺខ្ញុំសូមអរគុណណាស់សម្រាប់អាជ្ញាធរខេត្ត–ស្រុករបស់យើង ដែលបានអន្តរាគមន៍ទាន់ពេលវេលា​ដល់ពួកគាត់។ ការថែទាំ ថែរក្សាទឹក និងប្រើប្រាស់ទឹក ជាយុទ្ធសាស្រ្តក្នុងរយៈពេល(ឆ្លងកាត់ស្ថានភាពអែលនីណូនេះ) ជាពិសេសឆ្នាំដែលយើងអាចព្យាករណ៍ពីការខ្វះខាតទឹក គឺទាមទារឲ្យយើងធ្វើផែនការ និងការអនុវត្តជាជំហានដើម្បីធានាដោះស្រាយចំពោះមុខ និងបម្រុងរយៈពេលតទៅទៀត។ សូមយកចិត្តទុកដាក់លើកិច្ចការនេះ ហើយក៏សូមប្រជាពលរដ្ឋយើងទាំងអស់ ជាពិសេសកសិកររបស់យើងចូលរួមក្នុងកិច្ចការនេះ។

(២) ចំពោះការនាំចូលសាច់បង្កក រដ្ឋាភិបាលត្រូវធានាអោយកសិករលក់បានថ្លៃ និងកុំអោយមានអតិផរណាថ្លៃ

ចំណុចមួយទៀត ដែលទាក់ទងនឹងសន្តិសុខស្បៀងគឺពាក់ព័ន្ធទៅនឹងអ្វីដែលឯកឧត្ដម ឌិត ទីណា បានលើកឡើង គឺការនាំចូលសាច់បង្កក ដែលកន្លងទៅ ប្រជាពលរដ្ឋយើងមានការសុំអន្តរាគមន៍(អោយមានការរាំងខ្ទប់)ពីរាជរដ្ឋាភិបាល។ កិច្ចការនេះ គឺក្រសួងកសិកម្មបានដឹកនាំប្រជុំជាមួយវិស័យចិញ្ចឹមសត្វរបស់យើង។ ពិតណាស់ ការដោះស្រាយគឺរាជរដ្ឋាភិបាលត្រូវធានាពីរ។ ទីមួយ គឺធានាកសិផលលក់បានថ្លៃល្អ មានចំណូលដល់កសិករ និងទីពីរ ធានាកុំឲ្យមានអតិផរណាថ្លៃ។ ក្រសួងពាណិជ្ជកម្មបាញ់តម្លៃឲ្យខ្ញុំរាល់ថ្ងៃ។ តម្លៃណាឡើងលើសពី ២០% គឺចាប់ផ្ដើមដាក់ជាប្រចាំថ្ងៃជាហានិភ័យហើយ។ តែសំណាងល្អ មកដល់ថ្ងៃនេះ វាមានឡើងថ្ងៃនេះ ស្អែកក៏ចុះវិញ។ យើងសង្ឃឹមថាវាមិនឡើង ១ខែ ២ខែ ឬ ៣ខែជាប់គ្នានោះទេ។ អញ្ចឹងការដោះស្រាយយើងត្រូវធ្វើម៉េច? …។

(៣) រដ្ឋាភិបាលចេញគោលការណ៍អនុគ្រោះវិស័យកសិកម្ម ធានាស្ថិរភាពផលិតកម្ម បន្ថយថ្លៃដើម និងធានាប្រាក់ចំណេញ

កន្លងទៅ រាជរដ្ឋាភិបាលបានចេញគោលការណ៍អនុគ្រោះច្រើនក្នុងវិស័យកសិកម្ម ដូចជាការមិនយកពន្ធដីកសិកម្មលក្ខណៈគ្រួសារ ការ​ធ្វើស្រែលក្ខណៈគ្រួសារ ការបញ្ចុះថ្លៃអគ្គិសនី និងការលើកលែងនិងការផ្ដល់ការអនុគ្រោះមួយចំនួន ដែលខ្ញុំបានដាក់ចេញ ទាក់ទងនឹងការនាំចេញផលិតផលកសិកម្មរបស់យើង ៤-១០មុខ និងការអនុគ្រោះពន្ធផ្សេងៗ ដែលបានដាក់ចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិកាជួបជាមួយវិស័យឯកជន គឺជួយដើម្បីធ្វើយ៉ាងណាធានាស្ថិរភាពការផលិត និងចំណូលរបស់វិស័យឯកជន កាត់បន្ថយនូវតម្លៃដើម និងធានាឲ្យមានចំណេញ។ ប៉ុន្តែតម្លៃនៃការលក់ចេញនោះ ជាពិសេសនៅក្នុងស្រុករបស់យើងគឺមានស្ថិរភាព។

(៤) ផ្អាកការនាំចូលសាច់បង្កកមួយរយៈ បង្វែអ្នកទិញអោយភ្ជាប់ជាមួយកសិករក្នុងស្រុក

កន្លងទៅ បានដាក់ចេញជាគោលការណ៍មួយចំនួន ដូចជាការផ្អាកក្នុងរយៈពេលនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួន ជាសាច់ជ្រូក សាច់មាន់ សាច់មួយចំនួន ក្នុងរយៈពេល ៦ ខែ ដែលចាប់ផ្ដើមពីខែ៣នេះទៅ។ ប៉ុន្តែ ការអន្តរាគមន៍នេះមិនមែនជាវិធានការមួយដែលមានចីរភាព ដែលយើងចង់ធ្វើគ្រប់ពេលនោះទេ។ យើងចង់ឲ្យមានចីរភាព។ យកវិធីសាស្រ្តណាធានាការចិញ្ចឹមសត្វមានភាពប្រកួតប្រជែង។ ទី២ នៅក្នុងពេលដែលយើងផ្អាកការនាំចូលបណ្ដោះអាសន្ននូវគ្រឿងបំណែកកកនេះ យើងធ្វើឲ្យអ្នកទិញបំណែកកកដែលនាំពីក្រៅនេះ បង្វែរទៅភ្ជាប់ជាមួយកសិកររបស់យើង ទិញពីគាត់និងអាចយកបង្កកតាមបច្ចេកទេ។ ថ្ងៃក្រោយ ទោះបីមិនមានការដាក់ហាមឃាត់នេះ ក៏អាចបង្កើតនូវទីផ្សារ ប្រព័ន្ធចរន្តមួយផ្គត់ផ្គង់ផ្ទៃក្នុង។ កិច្ចការផ្គត់ផ្គង់ផ្ទៃក្នុងនេះ គឺជាកិច្ចការសំខាន់ណាស់។ ទីផ្សារផលិតនៅនឹងកន្លែង នាំចេញនៅនឹងកន្លែង … វិស័យឯកជនដើរបាន ទាល់តែមានបរិស្ថានមួយដែលអាចរស់ខ្លួនឯងបាន …។

(៥) តទៅ ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែង ព្រោះដើម្បីដករបាំងនាំចូលទៅគេ ត្រូវដករបាំងនាំចូលពីគេមកដែរ

អញ្ចឹងទេ ជាការគិតគូររយៈពេលវែង គឺជួយឲ្យកសិករមានលទ្ធភាពក្នុងការប្រកួតប្រជែង យ៉ាងហោចណាស់ក៏ដោះ​ស្រាយបានតម្រូវការផ្ទៃក្នុងដែរ បើមិនបាននាំចេញ ដើម្បីកាត់បន្ថយការនាំចូលគ្រឿងឧបភោគបរិភោគជាច្រើន។ យើងដាក់គោលការណ៍មិនឲ្យនាំចូលសាច់ នាំចូលស្អីគ្រប់មុខមិនកើតទេ។ វាប្រឆាំងនឹងគោលការណ៍របស់ WTO ផង។ ឥឡូវយើងចុះហត្ថលេខាជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្រើន។ អញ្ចឹងទៅមុខទៀត វាទាមទារឲ្យយើងត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងដោយខ្លួនឯង ព្រោះយើងត្រូវដករបាំងនាំចូលពីគេ បើយើងចង់ឲ្យគេដករបាំងនាំចេញពីយើងទៅដែរ។ ការទាមទារ និងការខិតខំប្រឹងប្រែងនេះ គឺត្រូវធ្វើយ៉ាងណាដើម្បីមានចីរភាព និងនិរន្តរភាពរយៈពេលវែង។

(៦) បើកច្រកពាណិជ្ជកម្ម គឺត្រូវត្រៀមបង្កើនសមត្ថភាពទាញផល ប្រកួតប្រជែងយកចំណេញពីម្ខាងទៀត

ខ្ញុំសូមកោតសរសើរចំពោះក្រសួងកសិកម្មដែលបានខិតខំយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។ ខ្ញុំឃើញមានការដាក់ចេញនូវវិធានការ និងគោលគំនិត និងវិធីសាស្រ្តផ្សេងៗជាច្រើន ពង្រឹងផ្ទៃក្នុង ក៏ដូចជាដាក់ចេញនូវវិធីសាស្រ្តនានាដើម្បីធានាចីរភាពនិងភាពប្រកួតប្រជែងបែបនេះ។ កិច្ចការនេះសំខាន់ ជាពិសេស សម្រាប់ក្រសួងពាណិជ្ជកម្ម។ ដែលទៅចរចានឹងគេ ក៏គឺចរចាហើយ ដើម្បីបើកច្រកពាណិជ្ជកម្ម។ ប៉ុន្តែដើម្បីធានាថាពាណិជ្ជកម្មនេះប្រាកដជាយើងបានចំណេញច្រើនជាងម្ខាងទៀត ទាល់តែយើងមានសមត្ថភាពទាញផល។ ព្រោះបើកច្រកហើយ ប្រកួតប្រជែង។ អញ្ចឹងទាំងមកទាំងទៅ។ អញ្ចឹងឱកាសសម្រាប់យើងបង្កើតទីផ្សារបន្ថែម ប៉ុន្តែក៏បង្កើននូវសមត្ថភាពនិងបច្ចេកទេស និងគុណភាពនៃការផលិតរបស់យើង។ អញ្ចឹងកិច្ចការទាំងអស់នេះ ទាំងក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងគ្រប់ស្ថាប័នពាក់ព័ន្ធរបស់យើងទាំងគយ និងពន្ធដារ ទាំងស្ថាប័ន អាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាដើម្បីខិតខំបង្កើននូវភាពប្រកួតប្រជែង។

ការដាក់ចេញនូវគោលការណ៍ និងវិធានការបណ្ដោះអាសន្ន ដូចជាការផ្អាកនាំចូលមួយរយៈខ្លីនូវសាច់បង្កកនេះ យើងសង្ឃឹមថានឹងជួយ ទី១ សម្រាលបន្ទុកដល់កសិកររបស់យើងដែលចិញ្ចឹមជ្រូក ប៉ុន្តែពេលជាមួយគ្នា យកឱកាសនេះព្យាយាមភ្ជាប់នូវផ្សារផ្ទៃក្នុងរបស់យើង ដើម្បីឲ្យពេលដែលការលើកលែង ៦ ខែនេះចប់ ក៏នៅមានការផ្សារភ្ជាប់។ បានន័យថា អ្នកបញ្ជាទិញសាច់បង្កក អាចបង្វែរមក(ទិញពីទីផ្សារ)ខាងក្នុងបានច្រើន។ អញ្ចឹងយកឱកាសនេះ មិនត្រឹមតែថាចាំតែរដ្ឋាភិបាលដាក់មកហើយ បានយើងធ្វើទេ គឺយកឱកាសនេះ(អនុវត្ត)តែម្ដង ដែលយើងអាចដកដង្ហើម រឹងដៃ រឹងជើង ដើម្បីពង្រឹងចីរភាពរបស់យើងទៅខាងមុខ។

[ចប់សេចក្ដីអធិប្បាយ២]

រាជ​រដ្ឋា​ភិបាល​នៅតែបន្តផ្តល់​អាទិភាព​ខ្ពស់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ការជំរុញអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ ដោយផ្សារភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការ​បង្កើតច្រករបៀងមច្ឆា និងអង្ករ និងការជំរុញប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី នៅពេលអនាគត។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើនការវិយោគ​បន្ថែម​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា​ ដូចជា ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគមនា​គមន៍ជនបទ ប្រព័ន្ធឡូជិស្ទីក បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃជាដើម ជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ និងផ្ដល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីជួយជំរុញផលិតកម្មឱ្យមានគុណភាព និងសុវត្ថិភាព កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាព ប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា​លើទីផ្សារ​ជាតិ និងអន្តរ​ជាតិ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(៧) បញ្ជាក់ជាថ្មីពីការអនុគ្រោះពន្ធ ៣ ប្រភេទ គឺពន្ធដីកសិកម្មគ្រួសារ អាករតម្លៃបន្ថែមទំនិញអាហារមូលដ្ឋាន និងលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសផ្គត់ផ្គង់ទំនិញនិងសេវាដាំដុះ

សូមបញ្ជាក់ឡើងវិញអំពីគោលការណ៍អនុគ្រោះពន្ធ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នេះនឹងបន្ត … រដ្ឋាភិបាល ទី១ បន្តមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារៈកសិកម្ម កសិផលផលិតកម្ម កសិផលកសិកម្ម, ទី២ លើកលែងអាករតម្លៃបន្ថែមលើមុខទំនិញជាអាហារមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋរហូតដល់ឆ្នាំ ២០២៨, ទី៣លើក​ទឹកចិត្តផ្នែកពន្ធដារ ២ឆ្នាំបន្ថែមទៀត រហូតទៅដល់ចុងឆ្នាំ ២០២៥ ចំពោះសហគ្រាសដែលផលិតផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាកម្មដែលធ្វើការដាំដុះ ផលិត ឬនាំចេញផលិតផល ១៤មុខ ក្នុងនោះមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូង មី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មានប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វវារីវប្បកម្ម និងផលិតផលដូងប្រេងនៅក្នុងស្រុក ជាវត្ថុធាតុដើមសម្រាប់ផលិតផល ផលិតចំណីសត្វ។ កន្លងទៅយើងធ្វើវេទិកាឯកជនយើងបាន ៩មុខ។ វេទិកាឯកជនខែ ១១ យើងនឹងអនុគ្រោះទៅលើចំណុចនេះ។ ខ្ញុំសូមលើកបន្ថែមដើម្បីបញ្ជាក់បន្ថែមទៅលើការងារនេះដើម្បីឱ្យបានឃើញពីយន្តការនិងការប្រើប្រាស់ និងព្យាយាមទាញយកផលប្រយោជន៍អំ​ពី​ការលើកទឹកចិត្តនៅក្នុងរយៈពេលដ៏ខ្លីនេះ។

(៨) ចុះបញ្ជីហាងលក់អាហារមូលដ្ឋានសំរាប់ការរស់នៅប្រចាំថ្ងៃ ដើម្បីផ្តល់ការលើកលែងអាករតម្លៃបន្ថែម

ចំពោះការលើក(លែងអាករតម្លៃបន្ថែមលើមុខ)ទំនិញជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដល់ឆ្នាំ ២០២៨ ខាងមុននេះ ពន្ធដារត្រូវរៀបចំបញ្ជីទាក់ទងទៅនឹងកសិផល ហាងទំនិញជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនឹងទទួលបាននូវការអនុគ្រោះដល់ឆ្នាំ ២០២៨។ ទាំងអស់នេះ គឺសំដៅធ្វើយ៉ាងណា មិនត្រឹមតែគិតគូរពីរឿងកសិករទេប៉ុន្តែគឺអ្នកប្រើប្រាស់តែម្តង។ ផលិតផលកសិកម្មជាការចាំបាច់។ ដរាបណាមនុស្សនៅហូបអាហារ កសិកម្មគឺចាំបាច់ណាស់។ យើងអត់អាចហូបកុំព្យូទ័របានទេ។ អត់ទូរស័ព្ទ Iphone 16 មានតែ N ចុចពិលយើងទៅទាក់ទងបាន ហើយអត់ N ចុចពិលក្នុងដៃ អត់សេវាយើងអាចរស់បាន តែបើអត់អីហូប អត់ទឹកប្រើប្រាស់គឺជាការលំបាក ហើយ(រស់)មិនបានយូរទេ។ មិនមានអ្នកណាជីវិតអមតៈ បើអត់មានអីហូបនោះទេ។ ត្រូវការយកចិត្តទុកដាក់លើការងារនេះ។ ជាពិសេសនៅក្នុងដំណាក់កាលនៃការស្តារសេដ្ឋកិច្ចនេះឡើងវិញ ក្រោយកូវីដ១៩ និងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែមានផលប៉ះពាល់ដោយកត្តាផ្សេងៗ។

[ចប់សេចក្ដីអធិប្បាយ៣]

ទន្ទឹមនេះ ក្នុងគោលដៅទាក់ទាញវិនិយោគបរទេស និងបើកទីផ្សារបន្ថែមសម្រាប់ផលិតផលកម្ពុជា រួមទាំង ផលិតផលកសិកម្មផងដែរ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ (ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់-អាសិប) ក្នុងក្របខ័ណ្ឌទ្វេភាគី (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋ ប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងអេមីរ៉ាតអារ៉ាប់រួម) និងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ បណ្តាប្រទេសជាមិត្តមួយចំនួនក្នុងតំបន់។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

(៩) ធានាគុណភាពនិងបរិមាណផ្គត់ផ្គង់ ពិសេសក្នុងវិស័យកសិកម្ម ដើម្បីរក្សានិងពង្រឹងទីផ្សារ

ថ្ងៃមុន នៅក្រសួងពាណិជ្ជកម្ម ខ្ញុំក៏បានលើករឿងនេះ។ រឿងបើកទីផ្សារថ្មី វាជារឿងមួយហើយ ប៉ុន្តែសំខាន់ថែរក្សាទីផ្សារចាស់ឱ្យបាន ថែរក្សានូវភាពជឿជាក់ទៅលើផលិតផលយើងឱ្យបាន។ បើកច្រកហើយ ប៉ុន្តែបើបើកច្រកអត់មានមនុស្សទៅ វាអត់ប្រយោជន៍ទេ។ ការថែរក្សានិងពង្រឹងនូវទីផ្សារដែលមានស្រាប់តាមរយៈការពង្រឹងនិងធានានូវគុណភាព និងបរិមាណនៃការផ្គត់ផ្គង់របស់យើង ជាពិសេសបើពាក់ព័ន្ធនឹងវិស័យកសិកម្ម ស្ដង់ដារនៃការនាំចេញផលិតផលត្រូវធានាឱ្យបាន។​ ឯកឧត្តម ឌិត ទីណា ដឹងហើយ យើងធ្លាប់នាំចេញទៅទីផ្សារមួយចំនួននៅអឺរ៉ុប ក្រោយមក ដោយសារកើតមានបញ្ហាមួយចំនួន យើងក៏បាត់បង់ទីផ្សារទៅវិញ។ យើងត្រូវទៅចរចា។ ពេលខ្លះត្រូវឡើងតុលាការ។ បើសិនជាការធានាមិនបានទេ យើងមានធ្វើឱ្យប៉ះពាល់ទៅដល់ផលិតផលគុណភាព។

កុំភ្លេចថានៅលើពិភពលោក មានជិត ២០០ ប្រទេស ហើយក្នុងនោះភាគច្រើនសុទ្ធតែមានអ្នកនាំចេញកសិកម្មដូចគ្នា។ បានន័យថាដៃគូប្រកួតប្រជែងយើងច្រើនណាស់។ ការកំណត់មុខសញ្ញានៃប្រទេសដែលត្រូវនាំចេញពង្រឹងនិងការកំណត់នូវទិសដៅនៃផលិតផលដែលត្រូវនាំចេញ ប៉ុន្តែត្រូវធានាគុណភាពនិងភាពជឿជាក់ទៅលើផលិត​ផល​ពង្រឹងទីផ្សារដែលមានស្រាប់ ហ្នឹងគឺទាក់ម៉ូយ បានន័យថា បើសិនជាគេមកហើយ គេទទួលហើយ គេមានទំនុកចិត្ត បានន័យថាអ្នកផ្សេងមុនមកទិញយើង ក៏គេសួរដែរ … យើងចង់ហៅម្ហូបថ្មីពីហាងថ្មី (យើងក៏ត្រូវសំរេច​ចិត្តថា)តើគួរ​ហៅមកទេ? រៀបចំការកូន ហៅចុងភៅនឹងមកអត់? ប្រហែលជាទៅស៊ើបសួរសិន ចុងភៅហ្នឹងយ៉ាងម៉េចដែរ ម្ហូបនឹងល្អឬអត់ … នេះគឺជាកិច្ចការសំខាន់។

(១០) ក្រុមការងារយុទ្ធសាស្ត្រពាណិជ្ជកម្ម បើច្រកសំរាប់ផលិតកម្មក្នុងស្រុកផង ទាញយកការវិនិយោគផង

ប៉ុន្តែ ពេលជាមួយគ្នាត្រូវពង្រីកនូវមុខព្រួញមួយទៀត។ យើងបានរៀបចំបង្កើតក្រុមការងារយុទ្ធសាស្ត្រមួយ (ហៅថា) Trading Board ដើម្បីរៀបចំពិនិត្យមើលជាយុទ្ធសាស្ត្រទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសមួយចំ​នួន ក្នុងនោះ(ក៏)បើកច្រកជូនផលិតផលកសិកម្ម(ផងដែរ) ព្រោះផលិតផលនេះមិនមែនតែនាំចេញទេ។ បច្ចុប្បន្នយើងមិនភ្ជាប់តែត្រឹមនាំចេញទេ គឺយើងត្រូវព្យាយាមភ្ជាប់ទាំងនាំចេញទាំងការវិនិយោគ។ ឧទាហរណ៍ យើងទើបតែស៊ីញេជាមួយនឹងអារ៉ាប់រួម។ ស្អីខ្លះដែលអាច(នាំ)ទៅទីនោះបាន។ ផលិតផលកសិកម្មអីខ្លះ ឧទាហរណ៍ថា ផលិផល Halal។ យើងមិនត្រឹមតែខំបើកឱកាស ហើយខិតខំផលិតខ្លួនឯងទេ យើងថែមទាំងទាក់ទាញនូវក្រុមហ៊ុនដែលផលិតនោះយកមកដាក់វិនិយោគនៅទីនេះ។ ផលិតនៅស្រុកយើងមានស្ដង់ដារហើយនាំចេញ។ អញ្ចឹងយើងចំណេញ២។ ចំណេញពីការនាំចេញផលិតផល(ដែលហុចផល)ដល់កសិកររបស់យើង និងចំណេញពីការវិនិយោគ ទាំងបច្ចេកវិទ្យាចូលមក។ ភាគច្រើនចូលមកនេះ គាត់មិនដាំខ្លួនឯងទេ គឺអនុវត្តវិធាន Contract Farming ចុះកុងត្រាជាមួយកសិករ​របស់យើង(អោយដាំដុះ)។ បើយើងអាចធានានាំចេញត្រង់នូវផលិតផលវេចខ្ចប់ក្នុងស្រុក(សំរាប់)នាំចេញ យើងអាចបានផលច្រើន តម្លៃច្រើន ជាងនាំផលិតផលឆៅចេញទៅក្រៅ … កិច្ចការងារនេះយើងបានធ្វើជាប់ជាប្រចាំមកហើយ ប៉ុន្តែត្រូវគិតគូរសំរួចកាន់តែខ្លាំង ហើយរិះរកវិធីសាស្ត្រផ្សេងៗទៀតដើម្បីទាញ។

(១១) វិស័យដែលអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍ពីកម្ពុជាគឺកសិឧស្សាហកម្ម

ក្នុងរយៈពេល ៥ខែ នេះ យើងឃើញមានការចាប់អារម្មណ៍ច្រើន។ ពិតណាស់ ការទាញយកការវិនិយោគមកកម្ពុជាមិនមែនកើតចេញពីការចៃដន្យទេ។ ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រី ក្រុមការងាររបស់យើងចេញទៅ ខ្ញុំចេញទៅក៏មានការទំនាក់ទំនងជួប។ កន្លងទៅ យើងចេញទៅធ្វើការទាកទាញមួយចំនួនច្រើន។ បន្ដិចទៀតគឺដូចមានក្រុមហ៊ុនមួយចំនួនធំៗ របស់សិង្ហបុរី ខាង Temasek ខាង Walma Group ដែលពាក់ព័ន្ធនឹងផលិតផលកសិ​កម្មច្រើន ក៏បានមកប្រទេសយើង ក្រោយពីជួបខ្ញុំនៅ Davos។ បន្តិចទៀតមានក្រុមវិនិយោគពីអាមេរិកមក ត្រូវជួប។​ យើងទៅជួបគេនៅឯណោះ ឥឡូវហៅគេមក មកពីជប៉ុន មកពីអីផ្សេងៗ នេះគឺជាឱកាស។ ក្នុងនោះវិស័យមួយដែលគេចាប់អារម្មណ៍ខ្លាំង គឺវិស័យកសិឧស្សាហកម្ម។ អញ្ចឹងជាឱកាសមួយដែលយើងអាចសំរួច។ គប្បីយើងសិក្សាឱ្យបានច្បាស់ថាប្រទេសណាត្រូវការអី ហើយគួរតែដាក់ទិសដៅទៅលើហ្នឹង។ យើងមិនចាំបាច់ដឹកយក ១០០មុខទៅឱ្យគេទេ។ យើងអាចសិក្សាថាតើគេត្រូវការអី ៤ឬ៥មុខ ហើយយកមុខហ្នឹងជំរុញ …។

(១២) ពាណិជ្ជកម្មនាំមុខទាក់ទាញ និងរៀបចំយុទ្ធសាស្ត្រសហការរវាងអ្នកផលិត អ្នកដាំ អ្នកលក់

ពេលខ្លះយើងចេញទៅ មីស្យុង នៅក្រៅ ដាក់មួយប្រទេសតែមួយផលិតផលក៏បានដែរ … បើថាប្រទេសនេះមើលទៅអង្ករអីផ្សេងៗប្រហែលជាទៅមិនរួច គេទិញពី ៦០ ប្រទេសទៅហើយ តែមៀនប៉ៃលិនយើងដូចទំនង។ មៀនប៉ៃលិនយើងគេចាប់អារម្មណ៍ច្រើន។ បើគ្រាន់តែមួយភាគរយនៃប្រទេសហ្នឹងទិញ វាស្មើនឹងយើងអាចបង្កើត ២ម៉ឺនហិកតា ទៅ៣ម៉ឺនហិកតាតាង៉ែន ឬមួយអីបាត់ទៅហើយ។ ទាញបុកទៅលើហ្នឹងតែម្ដង សំរួចយកតែម្ដង ជាជាងយើងស្ពាយគ្រប់មុខយកទៅ។ នេះគឺជាកិច្ចការដែលបានដាក់និងគិតគូរយុទ្ធសាស្ត្រ … ឃើញបទពិ​សោធន៍ប្រទេសខ្លះគេធ្វើអញ្ចឹង។ គាត់សុខចិត្តជិះយន្តហោះ ៣០ម៉ោង គាត់ទៅអំពាវលក់តែមួយឬពីរផលិតផលតែប៉ុណ្ណោះ ដើម្បីបើកទីផ្សារ អត់ចាំបាច់យក ២០មុខ នាំតែគេលំបាកមើល មិនដឹងអីខ្លះ។ យើងគប្បីសិក្សាឱ្យច្បាស់ ហើយទាញភ្ជាប់តែម្ដង។ ពាណិជ្ជកម្មនាំមុខនៅក្នុងការទាក់ទាញ យុទ្ធសាស្ត្ររៀបចំជាមួយអ្នកផលិត អ្នកដាំអ្នកលក់ គឺការសហការគ្នានេះ (…)។

(១៣) វិស័យកសិកម្ម ត្រូវការការសហការអន្តរស្ថាប័ន

សូមអរគុណណាស់ ចំពោះឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី គ្រប់បណ្ដាស្ថាប័នពាក់ព័ន្ធដែលក្នុងរយៈពេល ៥ខែ នេះបានធ្វើការសហការគ្នាល្អ។ នេះគឺជាគន្លឹះសហការស្ថាប័ន។ កសិកម្មមិនអាចដាំបាន ឬមួយធានានៅក្នុងការផលិតតាមគោលដៅរបស់ខ្លួនទេ បើគ្មានការគាំទ្រពីពាណិជ្ជកម្មក្នុងការបើកទីផ្សារ។ បើគ្មានការគាំទ្រពីធនធានទឹក ពីអភិវឌ្ឍន៍ជនបទ។ ជួនកាល គយ(ក៏មានតួនាទីពាក់ព័ន្ធ)ដើម្បីជួយសម្រួលនីតិវិធី(នាំចេញ/ចូល)។ អញ្ចឹងការសហការអន្តរស្ថាប័ននេះ ជាគន្លឹះ ដែលសូមឱ្យបន្ត ហើយមិនត្រឹមតែកម្រិត៥ខែនេះទេ ត្រូវតែពង្រឹងបន្ថែមទៀត ដើម្បីឱ្យកិច្ចការងារកាន់តែស្អិតរមួត … ព្រោះមានចរិកជាលក្ខណៈអន្តរវិស័យ។ កិច្ចការអន្តរវិស័យពាក់ព័ន្ធអន្តរស្ថាប័ន ត្រូវមានការឯកភាពគ្នា កិច្ចការទាំងអស់សុទ្ធតែប៉ះពាល់គ្រប់ជ្រុងជ្រោយ។

ល្ងាចមិញ ខ្ញុំត្រូវឱ្យកែសម្រួលការលើកយោបល់មួយដែលបានដាក់មកខ្ញុំ ឱ្យពិនិត្យឡើងវិញឱ្យពិនិត្យគ្រប់ជ្រុងជ្រោយ ជាមួយនឹងស្ថាប័នផ្សេងទៀត … បើដាក់ទៅហ្នឹង ប្រហែលជាអនុវត្តអត់ចេញទេ។ ខ្ញុំមិនបញ្ចេញស្ថាប័នណាទេ ប៉ុន្តែលិខិតបទដ្ឋានពាក់ព័ន្ធទៅនឹងស្ថាប័នលើកយោបល់មកដើម្បីអនុវត្ត យើងត្រូវប្រាកដប្រជាថាគ្រប់ស្ថាប័នទាំងអស់ចូលរួមដោយភាពច្បាស់លាស់ដើម្បីកុំឱ្យដាក់ទៅស្ថាប័នមួយទៀតថាខ្ញុំអត់ដឹងផង។ ដាក់ទៅ ធ្វើមិនកើត។ ត្រូវតែដាក់ឱ្យគ្រប់ជ្រុងជ្រោយ។ ពិតណាស់ កិច្ចការងារយើងបានធ្វើហើយ ប៉ុន្តែពេលខ្លះត្រូវគិតគ្រប់ទិដ្ឋ​ភាពទាំងអស់ ហើយត្រូវការការសហការទាំងអស់គ្នា។

[ចប់សេចក្ដីអធិប្បាយ៤]

ជាមួយនឹងសមិទ្ធផលដែលសម្រេចបាននៅពេលកន្លងទៅ និងទិសដៅការងារដែលបានដាក់ចេញ សម្រាប់ជំរុញសម្ទុះការអភិវឌ្ឍវិស័យកសិកម្ម ខ្ញុំសូមដាក់ចេញអនុសាសន៍បន្ថែមមួយចំនួន ដូចខាងក្រោម៖

ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តសហការជាមួយក្រសួង​-ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង នៃវិស័យកសិកម្មកម្ពុជា តាមរយៈការតាមដាន និងវាយតម្លៃជាប់ជាប្រចាំ នូវស្ថានភាពទីផ្សារ និងនិន្នាការថ្លៃកសិផល សំដៅដាក់ចេញវិធានការសមស្រប និងទាន់ពេល ការស្រាវជ្រាវ និងអភិវឌ្ឍសម្រាប់ផលិតគ្រាប់ពូជសុទ្ធ មានគុណភាពល្អ និងទិន្នផលខ្ពស់ ទំាងស្រូវ និងបន្លែ សម្រាប់ផ្គត់ផ្គង់ដល់កសិករ​ឱ្យបានគ្រប់គ្រាន់ និងការកែច្នៃ និងវេចខ្ចប់ផលិតផលអាហារក្នុងស្រុក ឱ្យមានអនាម័យ គុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដាអន្តរជាតិ។

ទី២. ការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្មមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់កំណើនប្រកប​ដោយ​​ចីរភាព និងបរិយាប័ន្ន ជាពិសេស ការបន្តកាត់បន្ថយភាពក្រីក្រ និង​វិសមភាព​សេដ្ឋកិច្ចរបស់ប្រជាជន។ ក្នុងន័យនេះ ខ្ញុំសូមជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលលើផ្នែកហិរញ្ញវត្ថុ ដើម្បីពិនិត្យ សិក្សា និងស្វែងរក​ប្រភពថវិកា និងយន្តការហិរញ្ញវត្ថុផ្សេងៗ ដែលអាចប្រើប្រាស់បាន ដើម្បីបង្កើន និងពង្រីក​ឥណ​ទាន​ដល់វិស័យ​ដ៏សំខាន់​នេះ​ ក្នុងការលើកកម្ពស់ផលិតកម្ម ផលិតភាព និងជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិកម្មទាំងមូល។

ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និងព្រៃកោងកាង ជាពិសេស ការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងប្រភេទមច្ឆាងាយរងគ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយបន្តលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រការងារអភិរក្ស និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា ក្នុងការបង្រ្កាបបទល្មើស។ ជាមួយគ្នានេះ ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាព រួមទាំងការលើកទឹកចិត្ដដល់ការវិនិយោគឯកជនលើផ្នែកវារីវប្បកម្ម និងការកែច្នៃ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និងបង្កើនការនាំចេញ។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងសហគមន៍នេសាទឱ្យមានសមត្ថភាពរឹងមាំលើការងារអភិរក្ស និងមានលក្ខណៈទំនើប តាម​ឧត្តមានុវត្តអន្តរជាតិ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]

(១៤) ករណីព្រៃលិចទឹកបឹងទន្លេសាប កំណត់ភូមិសាស្ត្រផ្អែកលើស្ថានភាពជាក់ស្តែង ធានាសុខដុមរមនារវាងបរិស្ថាននិងមនុស្ស

ខ្ញុំសូមលើកយកករណីមួយដែលសំខាន់ គឺព្រៃលិចទឹកបឹងទន្លេសាប។ ឯកឧត្តម លោកជំទាវ បានដឹងហើយ នៅឆ្នាំ ២០១១ អនុក្រឹត្យ ១៩៧ បានកំណត់ដីព្រៃលិចទឹកស្ថិតនៅក្នុងតំបន់៣ ជាតំបន់ការពារដាច់ខាត។ ប៉ុន្តែការកំណត់នោះកន្លងទៅ គឺមិនបានយកចំណុចដែលមានភូមិនៅទីនោះយូរពីមុនមក។ អញ្ចឹងសម្តេចតេជោ លោកបានកែសម្រួលតំបន់នេះជាក់ស្តែង ដោយកែពីតំបន់៣ មួយចំនួន ទៅជាតំបន់២ ដែលប្រជាពលរដ្ឋមានសិទ្ធិបង្កបង្កើនផល អាស្រ័យផល និងពីតំបន់២ ទៅតំបន់១ ដែលជាតំបន់ប្រជាពលរដ្ឋអាចមានសិទ្ធិធ្វើកម្មសិទ្ធិលំនៅដ្ឋាន។ ក្រៅពីបទដ្ឋាន និងការវិវត្តនេះ គឺវាមានករណីរំលោភបំពានធ្ងន់ធ្ងរនៅឆ្នាំ ២០២១-២០២២។

សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងតឹងរឹងកំណត់ភូមិសាស្ត្រផ្អែកទៅលើស្ថានភាពជាក់ស្តែង ព្រោះយើងត្រូវមានសុខដុមរមនារវាងបរិស្ថាននិងមនុស្ស។ ការកំណត់ត្រូវធានាទាំងមនុស្សក៏បានផល និងបរិស្ថានចាំបាច់ក៏ត្រូវការពារ។ បរិស្ថានទន្លេសាបគឺដើម្បីអ្វី? ដើម្បីមនុស្សហ្នឹងឯង។ ការថែរក្សាព្រៃលិចទឹក ជាជម្រកត្រីពង សម្រាប់ឲ្យអី? ក្រែងយើងហូបត្រី? ត្រីវាខ្សត់ យើងវាអត់។ ត្រូវតែទិញចូលមក។ ឆ្នាំនេះឃើញផលត្រីឡើងល្អ។ អញ្ចឹងគោលដៅនៅក្នុងការការពារនោះ សម្តេចតេជោ បានចាត់ក្រុមការងារពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំ។ យើងបានកំណត់រួចទៅហើយៗ បានចេញកំណត់គោលការណ៍មួយចំនួន ទីតាំងមួយចំនួនប្រែក្លាយជាផ្លូវការមុនបោះឆ្នោតយើងនេះ។

(១៥) ចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្របឹងទន្លេសាបជាលក្ខណៈប្រព័ន្ធដោយសុក្រឹត្យភាព និងដោយប្រសិទ្ធភាព

តែកិច្ចការនេះមិនទាន់ចប់ទេ។ យើងបានធ្វើមួយជំហានហើយក្នុងការកំណត់ទីតាំង មាននិយាមកាផ្សេងៗ និងកំណត់តំបន់១ តំបន់២ តំបន់៣។ អញ្ចឹងរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះនឹងបន្តកិច្ចការនេះឲ្យចប់ ដោយប្រសិទ្ធភាព និងសុក្រឹត្យភាព តាមគោលការណ៍ដែលបានដាក់ចេញនៅអាណត្តិទី៦ ដោយសម្តេចតេជោ។ អញ្ចឹងកិច្ចការនេះ ទាមទារឲ្យយើងធ្វើអ្វី? កសិកម្មមិនពាក់ព័ន្ធផ្ទាល់ប៉ុន្មានទេ ពាក់ព័ន្ធអាជ្ញាធរទន្លេសាប ពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានផ្សេងៗ ប៉ុន្តែកសិកម្មក៏មានពាក់ព័ន្ធរឿងមច្ឆារឿងអី។ អាជ្ញាធរទទួលខុសត្រូវគឺអាជ្ញាធរទន្លេសាប។ កន្លងទៅក៏មានក្រុមការងារចំពោះកិច្ចដែលបង្កើតឡើង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ដើម្បីធ្វើកិច្ចការងារនេះ។ អញ្ចឹងយើងបែងចែកជា ២ការងារចំពោះមុខនិងការងាររយៈពេលវែង។

ការងារចំពោះមុខត្រូវបញ្ចប់កិច្ចការនេះដោយសុក្រឹត្យភាព និងដោយប្រសិទ្ធភាព តាមរយៈការចុះបញ្ជីដីឲ្យបានច្បាស់លាស់ត្រឹមត្រូវ។ អញ្ចឹងជំហានមួយដែលត្រូវធ្វើបន្ត គឺត្រូវធ្វើការចុះបញ្ជីដីទាំងអស់ឲ្យបានត្រឹមត្រូវ ហើយចុះបញ្ជីជាប្រព័ន្ធតែម្តង ដើម្បីកុំឲ្យពិបាកត្រួតពិនិត្យទៅថ្ងៃក្រោយ។ ដើម្បីធានាសង្គតិភាព ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្តម សាយ សំអាល់ ដឹកនាំសម្របសម្រួលការងារនេះ ដោយមានអាជ្ញាធរ​ទន្លេសាប ក្រសួងដែនដី ក្រសួងធនធានទឹក អាជ្ញាធរមូលដ្ឋានរាជធានីខេត្ត ត្រូវធ្វើការងារនេះបន្ត ជំរុញកិច្ចការងារនេះបន្ត ចុះឲ្យអស់តែម្តង ដើម្បីធានាឲ្យបានច្បាស់លាស់ ព្រោះឥឡូវយើងបានកំណត់ ប៉ុន្តែនៅមិនទាន់ចុះអស់ទេ អញ្ចឹងវានៅដីចេះដើរ។ ធ្វើយ៉ាងណាត្រូវធ្វើឲ្យបាន ហើយធានានូវសង្គតិភាពក្នុងការធ្វើនេះ។

(១៦) គូសផែនទី និងបោះបង្គោលកំណត់ព្រំតំបន់ក្នុងភូមិសាស្ត្រឡើងវិញ

ជំហានទី២ ក្រោយពីការចុះបញ្ជីដីចប់សព្វគ្រប់ ខ្ញុំសូមឲ្យអាជ្ញាធរទន្លេសាបរៀបចំគូសផែនទីនិងបោះបង្គោលឡើងវិញ។ កាលយើងបោះនៅឆ្នាំ ២០១១ នោះ វាដោយទាំងភូមិដោយទាំងអី។ អញ្ចឹងបានកែហើយ។ (មានការកំណត់ទីតាំងនិងព្រំ) តំបន់២ តំបន់១ តំបន់៣ (រួចហើយ)។ អញ្ចឹង បោះឡើងវិញឲ្យមានសុក្រឹត្យភាព និងគូសផែនទីកំណត់ព្រំឡើងវិញទាំងអស់ ដាក់បញ្ចូលក្នុងប្រព័ន្ធដែលងាយស្រួល (ដើម្បីនឹងតាមឃ្លាំមើល) ក្នុងការ tracking។ កិច្ចការនេះអាចថាបញ្ចប់ នៅក្នុង(ពេលដែល)ក្រុមការងារដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ (ចុះអនុវត្ត)។

(១៧) ថែរក្សានិងគ្រប់គ្រង ធានាសុក្រឹត្យភាព ចីរភាព និងប្រសិទ្ធភាព

ជំហាន៣ គឺការងារអចិន្ត្រៃយ៍ដែលត្រូវថែរក្សា និងគ្រប់គ្រងឲ្យបានល្អ។ អាជ្ញាធរទន្លេសាប ដែលយើងមានហើយ ត្រូវពង្រឹងយន្តការនេះដើម្បីធានាការដឹកនាំសម្របសម្រួលគ្រប់គ្រងបឹងទន្លេសាប ដែលមានស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលមូលដ្ឋាន។ ថ្ងៃនេះអាជ្ញាធរខេត្តដូចមកដែរ ៦ខេត្តដែលជាប់នៅក្នុងហ្នឹង(តំបន់បឹងទន្លេសាប) សូមអនុវត្តនេះឲ្យបានសុក្រឹត្យ។ គោលដៅរបស់យើងគឺសុក្រឹត្យភាព។ ជំហាន១ ជំហាន២ នេះត្រូវធា​នាឲ្យបាន ៣ យ៉ាង៖ ទី១ សុក្រឹត្យភាព, ទី២ ចីរភាព (និង)ទី៣ ប្រសិទ្ធភាព។

(១៨) ថែរក្សាតំបន់ព្រៃលិចទឹកបឹងទន្លេសាប គឺការពារផលប្រយោជន៍ជាតិរយៈពេលវែង

សុក្រឹត្យភាព(១) បានន័យថាប្រជាជនដែលនៅតាមគោលដៅត្រូវទទួលបានផល កុំឲ្យមានករណីកន្ទេលធំបន្លំដេក។ បើអញ្ចឹងយើងដោះស្រាយបញ្ហាមិនចប់ទេ។ សូមពិនិត្យមើលឲ្យបានច្បាស់ ដើម្បីយើងធ្វើគោលការណ៍។ កន្លងទៅជាលក្ខណៈបច្ចេកទេសគឺយកអនុក្រឹត្យ ១៩៧ នេះ (មកអនុវត្តជាគោល)ដើម្បីធានា (…) ព្រោះការថែរក្សាតំបន់ព្រៃលិចទឹកនៅបឹងទន្លេសាប មិនមែនការពារផលប្រយោជន៍បុគ្គល ឬមួយផលប្រយោជន៍អ្នកណាសម្រាប់រយៈពេលខ្លីទេ គឺផលប្រយោជន៍សម្រាប់ជាតិយើងរយៈពេលវែង។ តំបន់បឹងទន្លេសាបដែលថាជាបឹងទឹកសាបដែលធំជាងគេនៅលើពិភពលោក។ បើយើងមិនធ្វើ ត្រូវបាត់បង់ចំណាត់ថ្នាក់ធំជាងគេ។ ជួលកាល អាចទៅជាតូចជាងគេវិញនៅលើពិភពលោក។ ប៉ុន្តែអ្វីដែលសំខាន់ វាមិនមែនបាត់បង់តែទំហំ បាត់បង់ជីវៈចម្រុះ បាត់បង់ជំរកត្រីធ្វើឲ្យ​យើង ដែលជាប្រទេសមានត្រីជាអាហារ មានត្រីថោកខែធ្វើប្រហុកធ្វើអីបានច្រើន រងនូវការបាត់បង់បន្តិចម្តងៗ​។ ការការពារនេះគឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ។

(១៩) កំណត់ព្រំ បោះបង្គោល ដាក់និយាមកា ប្រើបច្ចេកទេស និង drone គ្រប់គ្រង

ចីរភាព (២) គឺកំណត់ឲ្យបានច្បាស់លាស់រយៈពេលវែងនៅតំបន់ទាំងអស់តាមរយៈការចុះឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ងាយស្រួលក្នុងការត្រួតពិនិត្យ ព្រោះថ្ងៃក្រោយយើងលែងល្បាតតាមទូកទៀតហើយ។ ប្រើ drone ហ្នឹងវាស្រួល។ អញ្ចឹងមិនចាំទាល់តែទូកចេញទៅ មនុស្សទៅអស់ទេ។ drone ហ្នឹង វាហោះវាមាននិយាមកាវាតែម្តង។ កន្លែងណាដែលមិនត្រូវនិយាមកាគឺវាលោតក្រហមភ្លាម។ ឥឡូវយើងអត់ទាន់មានទិន្នន័យហ្នឹងច្បាស់លាស់។ អាជ្ញាធរទន្លេសាប ត្រូវគ្រប់គ្រងកិច្ចការហ្នឹង … អាជ្ញាធរផ្សេងៗទៀតត្រូវគ្រប់គ្រងរឿងបរិស្ថាន រឿងកសិកម្មនេះ យើងមើលបច្ចេកវិទ្យានេះ។ អញ្ចឹងគិតគូរឲ្យបានច្បាស់ កំណត់ព្រំឲ្យបានច្បាស់ ដាក់បច្ចេកទេសបោះបង្គោល ហើយដាក់និយាមកាចូល ហើយប្រើបច្ចេកទេសសម្រាប់គ្រប់គ្រងតែម្តង។

(២០) អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិពាក់ព័ន្ធ ការពារតំបន់បឹងទន្លេសាបជាទ្រព្យសម្បត្តិរួមរបស់ជាតិ

ទី៣ ប្រសិទ្ធភាព គឺការពារឲ្យបានជាដាច់ខាតនៅតំបន់បឹងទន្លេសាប ដែលជាទ្រព្យសម្បត្តិរួមរបស់ជាតិយើង។ ការ​ងារនេះ អាជ្ញាធរមូលដ្ឋានខេត្តស្រុកគឺជាតួអង្គសំខាន់។ កិច្ចការនេះ អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដីកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវចូលរួមអនុវត្តការងារនេះឲ្យបានម៉ត់ចត់ ជាពិសេសពាក់ព័ន្ធនឹងការទន្រ្ទានតំបន់ព្រៃទឹកសាប បឹងទន្លេសាប និងនៅកន្លែងផ្សេងទៀត ប៉ុន្តែ យើងនិយាយអំពីបឹងទន្លេសាប ធ្វើយ៉ាងណា ធ្វើកិច្ចការឲ្យបានសុក្រឹត្យ។ មានអ្នកខ្លះសួរថាចិត្តអាក្រក់ម្ល៉េះរដ្ឋាភិបាលចង្អៀតចង្អល់ម្ល៉េះ ២ ទៅ ៣ ម៉ឺនហិកតាហ្នឹង មិនឲ្យចែកគ្នាទៅ។ កាលមុន សម្ដេចតេជោ(ឱ្យ)កាត់(ឱ្យប្រជាពលរដ្ឋ)ចូលប៉ុន្មាន(រួចហើយ)។ អញ្ចឹងសំណួរចោទទៅសួរវិញ ថាចង់បាន ២ ទៅ ៣ ម៉ឺនហិកតាធ្វើអី្វ? បើកចិត្តឲ្យទូលាយបន្តិចទៅ ទុកអា ២ ទៅ ៣ ម៉ឺនហិកតាហ្នឹង ចិញ្ចឹមត្រីទុកឲ្យយើងហូបមួយប្រទេសវិញទៅ។ បានន័យថាម៉េច? ការអភិវឌ្ឍយើងមានដីច្រើនណាស់ ត្រូវអភិវឌ្ឍ កុំប៉ះ(តំបន់បឹងទន្លេសាប) ហ្នឹងទុកឲ្យកូនចៅយើង ទុកឲ្យប្រទេសយើង នៅមានបឹងទន្លេសាបធំជាងគេ។

ថ្ងៃក្រោយរកលទ្ធភាពស្តារវាថែមទៀតកុំឲ្យវាគោក។ ឥឡូវបើសិនជាយើងឈូសយកកន្លែងហ្នឹង វាបាត់ជីវៈចម្រុះ ហើយដីហ្នឹងថ្ងៃក្រោយកាន់តែរីង ទន្លេសាបយើងតំបន់សំណើមហ្នឹងកាន់តែថយ កាន់តែគោក។ ចំណេញ ១ ពាន់គ្រួសារ ចំណេញ ១ ម៉ឺនម្ចាស់ដី ប៉ុន្តែខាតមួយប្រទេស ហើយតកូនតចៅ។ ដោយទាំងកូនចៅអ្នកដែលមានដីនៅក្នុងតំបន់៣ហ្នឹងផង។ អញ្ចឹងសូមធ្វើម៉េចការពារតំបន់៣។ ប្រជាពលរដ្ឋដែលមានសិទ្ធិប្រើប្រាស់ក្នុងតំបន់២ សូមប្រើប្រាស់ដោយទទួលខុសត្រូវនិងរួមការពារ។ ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់១ សុំចូលរួមការពារនិងម្ចាស់ការឲ្យបាន។ រាជរដ្ឋាភិបាលគិតអំពីសុខដុមនីយកម្មរវាងមនុស្សនិងបរិស្ថាន។ ប្រជាពលរដ្ឋដែលរស់នៅហ្នឹងយូរហើយ យើងសុខចិត្តឆ្វៀលជូន ប៉ុន្តែកន្លែងផ្សេងទៀតសូមកុំ។ បងប្អូនដែលថាមានដី មានអីនៅកន្លែងផ្សេងហើយ មិនបាច់ទៅទេកន្លែងហ្នឹងនោះ។ ទុកថ្ងៃក្រោយជិះទូកទៅលេងទាំងអស់គ្នា ទុកកន្លែងចិញ្ចឹមត្រី ទុកកន្លែងឲ្យត្រីពង។

(២១) មិនមានអ្វីមានតម្លៃ​ជាងការថែរក្សាធនធានធម្មជាតិជាផលប្រយោជន៍ជាអត្តសញ្ញាណជាតិ និងបឹងទន្លេសាបធំជាងគេនៅលើពិភពលោក និងជាផលសម្រាប់ឲ្យកូនចៅយើងតជំនាន់តទៅទៀតទេ

ខ្ញុំសង្ឃឹមថាអភិក្រម៤ នឹងត្រូវបានប្រើ ក្នុងចំណោមអភិក្រមទាំង៥​។ ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ។ ការទទួលខុសត្រូវដឹកនាំរដ្ឋបាល បើគ្មានវិន័យក្នុងរដ្ឋបាលធ្វើការងារមិនចេញទេ។ ខ្ញុំនិយាយឲ្យច្បាស់អញ្ចឹងតែម្តង។ ខ្ញុំមិនសូវចេះមាត់ទេ ប៉ុន្តែដៃខ្ញុំចេះចុះស៊ីញេ។ ខេត្តទាំង៦ ជាអ្នកទទួលបន្ទុកដឹកនាំរួម ហត់កាយមិនសូវបញ្ហា កុំឲ្យហត់ចិត្ត។ ខ្ញុំជឿថាឯកឧត្តមនិងអាជ្ញាធរទាំងអស់ខិតខំប្រឹងប្រែងដើម្បីស្រុះដៃគ្នាទប់ស្កាត់។ ឮអត់លំបាកទេក្នុងការធ្វើ យើងចាំបាច់ត្រូវការស្រុះដៃគ្នា ហើយយល់រួមគ្នាអំពីអត្ថប្រយោជន៍តំបន់នេះ។ វា​គ្មានតម្លៃអី។ ដីឯណាថ្លៃជាងតម្លៃអនាគតរបស់យើង។ វាមានតម្លៃណាដែលល្អបំផុតអាចកាត់តម្លៃបាន​ជាងការថែរក្សាធនធានធម្មជាតិដែលជាផលប្រយោជន៍ដ៏សំខាន់​ សម្រាប់អត្តសញ្ញាណជាតិរបស់យើង ថាបឹងទន្លេសាបធំជាងគេនៅលើពិភពលោក និងជាផលសម្រាប់ឲ្យកូនចៅយើងតជំនាន់តទៅទៀត។ អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនដែលចាប់អារម្មណ៍ទៅលើដីនៅកន្លែងតំបន់ ៣នោះ សូមម្ចាស់ការដកថយមុននឹងត្រូវអនុវត្តតាមច្បាប់ ព្រោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបាន និងត្រូវការពារឲ្យបាន។

(២២) មិនចង់ប្រើអំណាចចុងប៊ិច តែត្រួវធ្វើការស្រុះដៃគ្នា ម្ចាស់ការទទួលខុសត្រូវ ដើម្បីប្រយោជន៍ជាតិ

អញ្ចឹងឯកឧត្តមទាំង ៦ ខេត្ត សន្យាជាមួយខ្ញុំ ចូលរួមដើម្បីអនុវត្តទប់ស្កាត់ការទន្ទ្រានតំបន់ ៣ នេះឲ្យបាន ព្រោះបឹងទន្លេសាបនៅក្នុងដែនសមត្ថកិច្ចរបស់ឯកឧត្តមហ្នឹង។ ៦ ខេត្តដឹងហើយតើអី្វ មិនបាច់ចាំខ្ញុំអានឈ្មោះទេ។ ធ្វើយ៉ាងម៉េចរួមគ្នាប្រើអភិក្រម ៤ ឲ្យច្រើនទៅ។ អភិក្រម ៤ គឺការស្វ័យកែសម្រួល។ មិនថាអ្នកណាល្អឥតខ្ចោះទេ ប៉ុន្តែសំខាន់ត្រូវយល់ ហើយត្រូវចេះចូលរួមកែសម្រួលដើម្បីទប់។ ខ្ញុំសុំឯកឧត្តមសាយសំអាល់ ឯកឧត្តម ថោ ជេដ្ឋា ជាមួយឯកឧត្តមអភិបាលខេត្តទាំង ៦ និងអាជ្ញាធរទាំងអស់រួមគ្នាជាធ្លុងមួយដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង ការការពារបឹងទន្លេសាបរបស់យើង ដើម្បីធានានូវអត្ថប្រយោជន៍សម្រាប់ជាតិរបស់យើង។ ខ្ញុំអត់ចង់ប្រើអំណាចចុងប៊ិចទេ ហើយយើងក៏មិនចាំបាច់ បើសិនជាយើងម្ចាស់ការទទួលខុសត្រូវធ្វើការងារស្រុះដៃគ្នាបែបនេះ។ មិនមែនគម្រាមទេ និយាយមែនទែន។ អត់លេងទេ លេងមែនទែន។

[ចប់សេចក្ដីអធិប្បាយ៥]

ទី៤. ​កិច្ចការបន្តសម្រាប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដីព្រៃ ឱ្យកាន់តែមានប្រសិទ្ធភាព។ គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវរួមសហការពង្រឹងការងារនេះ ដោយ​ប្រើប្រាស់កម្លាំង និងមធ្យោបាយចាំបាច់នានា ដើម្បីស៊ើបអង្កេត និងកំណត់ឱ្យបានច្បាស់នូវមុខសញ្ញាមេខ្លោង និងខ្សែរយៈដែលនៅពីក្រោយការទន្ទ្រានដី និងការបំផ្លាញព្រៃឈើ ដើម្បីដាក់ឱ្យ​ទទួល​ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការដាំឈើ ជំរុញ​ឧស្សាហកម្មឈើដាំ និងសម្រួល​ការនាំចូលផលិតផលឈើ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងផ្តល់ជម្រើសមុខរបរផ្សេងៗ ដល់ប្រជាពលរដ្ឋពឹងអាស្រ័យផលពីព្រៃឈើ សម្រាប់កាត់បន្ថយសម្ពាធលើធនធានព្រៃឈើ។

ទី៥. ខ្ញុំសូមលើកទឹកចិត្តដល់ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តសហការជាមួយ ក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម។ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការផ្តល់ព័ត៌មានអំពីការព្យាករអាកាសធាតុ ជាពិសេស ទឹកជំនន់ និងគ្រោះរាំងស្ងួតឱ្យបានទៀងទាត់ និងទាន់ពេល ព្រមទាំងជួយសិក្សា និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគ្រប់គ្រងទឹកជំនន់រដូវវស្សា និងរក្សាទឹកទុកសម្រាប់ប្រព័ន្ធស្រោចស្រព និងការប្រើប្រាស់នៅរដូវ​ប្រាំង។

ទី៦. ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់កិច្ចសហការល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះបញ្ជីដីរដ្ឋ ដូចជា ដីសម្បទានសេដ្ឋកិច្ច ដីព្រៃសហគមន៍ ចម្ការឈើដាំ សហគមន៍ នេសាទ និងកន្លែងអភិរក្សជលផល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ និងគ្រប់គ្រងប្រើប្រាស់ ជាប្រយោជន៍ដល់ការអភិវឌ្ឍ វិស័យកសិកម្ម ប្រកបដោយចីរភាព។

ទី៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង​​-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ត្រូវជំរុញបង្កើនសមត្ថភាព​វិទ្យា​ស្ថាន និងមន្ទីរពិសោធន៍ជាតិកសិកម្ម ដើម្បីគាំទ្រការងារស្រាវជ្រាវកសិកម្ម និងការបង្កើត​គណៈបសុពេទ្យ សំដៅលើកកម្ពស់ការគ្រប់គ្រងវិជ្ជាជីវៈបសុព្យាបាល និងការចិញ្ចឹមសត្វ។

ទី៨. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសិក្សាពីតម្រូវការធនធានមនុស្សសម្រាប់ការងារសិក្សាស្រាវជ្រាវ​ក្នុងវិស័យ​កសិកម្ម ទំាង​បរិមាណ និងទាំងគុណភាព ដោយផ្អែកលើទំហំការងារជាក់ស្តែង ការកំណត់តួនាទីភារកិច្ច ការពិពណ៌នាការងារ ការវាយតម្លៃលើលទ្ធផលការងារ ការរៀបចំគោលនយោបាយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់​គ្រងធនធានមនុស្ស ការកែទម្រង់រចនាសម្ព័ន្ធមុខងារ និងការអនុវត្ត​ការងារ ជាដើម។

ទី៩. ទន្ទឹមនេះ ត្រូវបន្តជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ៨០០ នាក់ទៀត ក្នុងឆ្នាំ២០២៤ និង៥៥០នាក់ទៀត នៅឆ្នាំ២០២៥ តាមផែនការគ្រោងទុក ហើយត្រូវផ្តល់ការបណ្តុះបណ្ដាលដល់មន្រ្តីដែលជ្រើសរើសបាន ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស អាជ្ញាធរឃុំ-សង្កាត់ត្រូវយកចិត្តទុកដាក់ដោះស្រាយលើការស្នាក់នៅ និងជីវភាពមន្ត្រីកសិកម្មឃុំឱ្យបានសមរម្យ។ ដោយឡែក ចំពោះការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រសួងត្រូវគិតគូរបង្វែរគម្រោងមួយចំនួន ដែលមានថវិកាស្រាប់ និងកៀរគរគម្រោងថ្មីៗ ដើម្បីផ្តល់ការគាំទ្រដល់សហគមន៍កសិកម្មទំនើប។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]

(២៣) មន្ត្រីកសិកម្ម ប្រតិបត្តិជំនាញដោយបេះដូងជួយកសិករ ធ្វើបុណ្យពិតប្រាកដជូនកសិករ

ក្នុងន័យនេះ ខ្ញុំក៏សូមអរគុណ និងកោតសរសើរដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម, ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលបានចូលរួមដឹកនាំនៅក្នុងការជ្រើសរើសមន្ត្រី ជំហានទី១ ប្រមាណ ២០០នាក់ជាង។ ឥឡូវនៅសល់ប៉ុន្មានទៀត? ប៉ុន្តែការជ្រើសរើសមិនមែនជាកិច្ចការចុងក្រោយទេ គឺជាកិច្ចការដំ​បូងត្រូវធានានូវអ្វីដែលយើងរើសបាន។ បងប្អូនមានឆន្ទៈត្រូវធានានូវការបណ្តុះបណ្តាល បំប៉នជំនាញជាប្រចាំ ពិ​សេសពេលដែលទៅមូលដ្ឋាន គឺសូមធ្វើយ៉ាងណាអាជ្ញាធរខេត្ត អាជ្ញាធរស្រុកយកចិត្តទុកដាក់ទៅដល់ធនធានរបស់យើង។

កន្លងទៅមានរឿងខ្លះទាក់ទងទៅនឹងជំនាញមួយចំនួនដែលបញ្ជូនទៅតាមស្រុក ឧទាហរណ៍ ដូចជា គ្រូបង្រៀនទៅបន្តិចគាត់សុំដូរ។ កត្តាមួយសំខាន់គឺមិនមែនរឿងការលំបាកទេ ពេលខ្លះគឺការប្រទាក់ក្រឡាយកចិត្តទុកដាក់របស់ស្ថាប័នដែលនៅទីនោះ។ បានន័យថាចូលទៅថ្មីផង ពិបាកផង ទៅដល់គេមិនសូវរាប់រកទៀត មិនសូវឱ្យតម្លៃទៀត គឺពិបាក។ អញ្ចឹងសូមឯកឧត្តម លោកជំទាវ គណៈអភិបាល គណៈអភិបាលរាជធានីខេត្ត អភិបាលខេត្ត អភិបាលស្រុក ជួយផ្គត់ផ្គង់គោលរបបដែលយើងមានឱ្យគ្រប់គ្រាន់ យកចិត្តទុកដាក់ប្រើប្រាស់និងផ្តល់តម្លៃ ព្រោះទាំងអស់នេះគឺជាធនធាននៅតាមឃុំរបស់យើង នៅក្នុងការជួយដល់កសិករ។

សូមយកចិត្តទុកដាក់ថែទាំកម្លាំងនេះឱ្យបាន ដើម្បីធានានូវប្រសិទ្ធភាពនិងការជួយដល់កសិកររបស់យើង ព្រោះបរិមាណវាមិនធានានូវក្នុងលទ្ធផលទេ។ ពង្រាយតែមនុស្ស អត់មានសមត្ថភាព អត់មានឆន្ទៈអត់ទៅធ្វើការ ហើយបើមានឆន្ទៈ មានសមត្ថភាព តែអត់លទ្ធភាពទាំងការបង្កលក្ខណៈឱ្យធ្វើការក៏ពិបាក។ អញ្ចឹងយកទៅអត់មានអីឱ្យ​ធ្វើ នៅបញ្ឈរជើង ឬមួយទៅកន្លែងអត់មានអី អត់មានការគាំទ្រពីឃុំ អត់មានអី ក៏ពិបាកដែរ។ អញ្ចឹងការងារនេះសំខាន់ណាស់ រើសបានត្រូវបញ្ជូនទៅគឺត្រូវថែទាំឱ្យជាប់។ អញ្ចឹងការងារនេះគឺសុំយកចិត្តទុកដាក់។​

ខ្ញុំសូមអំពាវនាវដល់បងប្អូនៗ ដែលបានជាប់ជាមន្ត្រីកសិកម្ម ត្រូវទៅប្រតិបត្តិជំនាញរបស់ខ្លួនដោយយកគេថាបេះដូងទៅជាមួយ ទៅដើម្បីជួយកសិករ មិនមែនទៅដើម្បីបង្គ្រប់កិច្ច (បាន)ប៉ុន្មានឆ្នាំ(ហើយ)យើងចេញទៅណាទេ។ ទៅដើម្បីថាក្នុងរយៈពេលដែលយើងបំពេញភារកិច្ចនោះ យើងបានជួយដល់កសិករ គឺធ្វើបុណ្យពិតប្រាកដជូនកសិករ។

[ចប់សេចក្ដីអធិប្បាយ៦]

ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះការសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៣ ហើយខ្ញុំក៏សូមលើកទឹកចិត្តឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅលើកកម្ពស់ជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀងនៅកម្ពុជា។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងអង្គពិធីទាំងមូល សូមប្រកបដោយសុខភាពល្អបរិបូណ៌ មានសុភមង្គលក្នុងគ្រប់ក្រុមគ្រួសារ និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព និងសូមប្រកាស​​បិទ «សន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២៣ និងលើក​ទិសដៅឆ្នាំ ២០២៤» នាពេលនេះ៕



Selected Comments Samdech Moha Bovor Thipadei Hun Manet, at the closing session of the 2023 stocktaking of agriculture, forestry and fisheries, and the directives setting for 2024

[Unofficial Translation]

**************

CMF:

[1]

(1) El Niño phenomenon can last a long time, the authorities may need to intervene, rescue and try to maintain the water reservoir

[…] The world assesses the long-term risks of El Niño (this year). Last year we had a lot of favorable both in wet and dry rice cultivation, and the price (of rice) was high as well. Due to the high price, our farmers have rushed to grow dry season rice beyond the planned (area of cultivation). This is good, but do not just see the immediate results (while neglecting the fact that we will have shortage of water for irrigation) […] some people have asked why some provinces have issued instructions not to allow people to cultivate the second round of dry season rice? The water in our reservoirs is for both rice and people. We need to guarantee in the actual plan to rescue water shortage in a timely manner with provincial administrations […]

(2) Regarding frozen meat imports, the government has to ensure farmers sell their produces at a good price and to prevent price inflation

Regarding food security, it is related to what (the Minister of Agriculture, Forestry and Fisheries,) HE Dith Tina mentioned that the import of frozen meat, for which our people have asked for intervention from the Royal Government (to block them), the Ministry of Agriculture had led a meeting with our livestock sector. Of course, the solution is the Royal Government has to guarantee two things. The first is to ensure that agricultural products are sold at a good price and our farmers will secure their incomes, and the second is to ensure that there is no price inflation. The Ministry of Commerce sent me every day the price (of various items) and any items that face the jacking up of more than 20% is considered a risk. Luckily, we have had price increase for today, but it goes back down the day after. We hope no items would go up for a month, two months or three months in a row […]

(3) Suspend import of frozen meat for a while, divert buyers to connect with local farmers

In the past, a number of policies, such as suspending the import of offal and some frozen meat, pork, chicken and some meats for six months, have been put in place, starting from March. But this intervention is not a durable measure that we want to take all the time. We want to be sustainable. We wanted to take the competitive animal husbandry. Secondly, when we temporarily suspend the import of this frozen meat items, we divert the buyer of the imported frozen piece to meet our farmers and to buy from them. Our farmers will have to learn to technically freeze it. The next day, even if there is no ban (of import), we can still create a market for internal supply systems […]

(4) To increase the competitiveness to remove the import barrier

Thus, the long-term thinking is to enable farmers to be competitive, at least to meet domestic demand if not export, or to reduce the import of many foodstuffs. We set a policy not to import meat or stuff. It also goes against the principles of the WTO. We are now a signatory to several free trade agreements. In the future, it requires us to increase our own competitiveness, because we have to remove the import barrier for them, should we want them to remove the export barrier from us […]

(5) To open trade channels is to be prepared to increase the ability to compete and take advantage from the other side

I commend the Ministry of Agriculture (Forestry and Fisheries) for its dedicated works. I see a lot of measures, concepts and methods applied to strengthen the internal practices as well as to put in place methods to ensure such sustainability and competitiveness. This is especially important for the Ministry of Commerce. Negotiating with others is for the sake of opening trade channels. To ensure that this trade channel will provide more profit, we have to make sure that we possess the ability to draw profit. Once the door is open, we have to compete – both from our side and from the other side. It provides opportunity for us to create more markets, but also a challenge for us to increase the capacity and technique and quality of our production […]

[3]

(6) preferential tax policy on household farmland reaffirmed

Let me reaffirm the preferential tax policy that the Royal Government of the 7th legislature will continue […] first, to impose no tax on household farmland, import of agricultural materials, agricultural products, agricultural production; second, to provide exemption of value added excise on basic food items until 2028; and third, to observe tax incentives for two more years until the end of 2025 for enterprises that produce locally supply goods or services that cultivate, produce or export 14 products/items – rice, corn, bean, pepper, cassava, cashew nut, rubber, Pailin longan, mango, banana, animal husbandry products, palm oil, etc. […]

[4]

(7) Ensure quality and quantity in the agricultural sector to maintain and strengthen the market

The other day at the Ministry of Commerce, I also raised this issue. Opening a new market is one thing, but it is important to maintain the existing ones and maintain the credibility of our products. The gate is open, but if there are no people (interested in buying), it is useless. Maintain and strengthen existing markets by strengthening and ensuring the quality and quantity of our supply, especially when it comes to agriculture, export standards are guaranteed […] do not forget that in the world there are nearly 200 countries, most of which export the same agricultural products. That means we have a lot of competitors. Targeting the countries to be exported, strengthening and determining the direction of the products to be exported, but to ensure the quality and reliability of the products to strengthen the existing market is a good marketing technique […]

(8) Business Strategy Working Group, open for domestic production and investment

We have set up a strategic working group (called the) Trading Board to strategically review trade relations with a number of countries, including (opening) access to agricultural products because these products are not just for exports. At present, we are not only exporting. We are trying to connect exporting and investing together. We have just signed (an agreement) with the United Arab Emirates […] we not only try to open up opportunities and strive to produce our own, we also attract companies to invest in the production here. The “Made in Cambodia” products with export standard. We will gain two things. Profits from exporting products (which bring benefits) to our farmers and profits from investing with in-coming technology […]

(9) Agriculture needs inter-institutional cooperation

Agriculture cannot do the planting or guaranteeing its intended production without the support of trade to open markets or without the support of water resources and/or rural development. Sometimes customs (also has a relevant role) to facilitate the (export/import) procedures. Therefore, this inter-institutional cooperation is the key to continue, and not only in this five-month period but for further strengthening in making the work more cohesive […] because it has a cross-sectoral character. Cross-sectoral affairs, inter-institutional affairs need to be agreed upon, as all affairs affect all aspects […]

[5]

(10) The case of flooded forest in Tonle Sap Lake, determining the geography based on the actual situation, ensuring harmony between environment and people

In the case of the flooded forest of the Tonle Sap Lake, Samdech Techo has set strict regulations to determine the geography based on the actual situation, because we must have harmony between the environment and people. The setting must ensure that both people and the environment need to be protected. What is the care for the Tonle Sap environment for? For human being. What is the care of flooded forest as a habitat for? For fish to spawn. Do we not eat fish? […] this work is not over […]

Therefore, the Royal Government of the seventh legislative term will continue to complete this work effectively and accurately in accordance with the principles set out in the sixth legislative term by Samdech Techo […] for the immediate action, we must finish the job with perfectness and efficiency through proper and systematic registration of land titles […] so as not to be difficult to check in the future […]

For step 2, after the land registration is complete, I would like to ask the Tonle Sap Authority to re-map and demarcate the frontier post and to redraw all the demarcation maps and put them into a convenient system (for the sake of monitoring) and tracking […]

In step 3, we have to make it a permanent job to maintained and manage the area well. The Tonle Sap Authority […] has to ensure the leadership, coordination and management of the Tonle Sap Lake with the relevant authorities and local administrations. Today, the provincial authorities, as well as the six provinces that are bordering with it (the Tonle Sap Lake area), are here and I am seeking their attention to implement this correctly. Our goal is integrity. Let us ensure three things – accuracy, sustainability (and) efficiency […]

[6]

(11) Agricultural officials practice their skills with warm heart to help farmers Please take care of this force (agricultural technical officers) to ensure efficiency and help our farmers, because the quantity is not guaranteed in the results. We may deploy officers but if they are incompetent and unwilling to go to work, and/or if there is a will and capability but there is not favorable condition provided for them to fulfil their missions, it is difficult to work […] I am calling on those who have become agricultural officials to go and practice their skills with their hearts to help farmers, not to just complete the work (for the required) years (and get ready to) go anywhere. They should go and fulfil their task so that during which time they complete the task, and consider that to help the farmers or to perform real merit for the farmers […]./.