Monday, September 04, 2023

ជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី


នៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៣០ នាទី, នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។  

នៅក្នុងជំនួបនេះ, ឯកឧត្តម ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ ឯកឧត្តម និង របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ។ ជាការឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និង ការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និង ប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ 

បន្ទាប់ពីការអបអរសាទរ និង កិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និង ឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និង ការប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។ ក្នុងន័យនេះ, ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ 



សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវរួមគ្នាប្រឆាំងការប្រើ​កម្លាំង​បាយប្រឆាំងរដ្ឋអធិបតេយ្យ


(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈ​ជា​ប្រមុខរាជរដ្ឋាភិបាលប្រទេសជាសមាជិកអាស៊ាន បានលើកឡើងថា អាស៊ាន និងសហ​គម​ន៍អន្តរជាតិ ត្រូវរួមគ្នាប្រឆាំងចំពោះការប្រើកម្លាំង ដើម្បីប្រឆាំងនឹងរដ្ឋអធិបតេយ្យណាមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះតាមរយៈសុន្ទរកថាគន្លឹះពេលអញ្ជើញចូល​រួម​ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី០៤ ខែកញ្ញា ២០២៣នេះ។ ក្នុងវេទិកាដ៏មានសារៈសំខាន់នោះ សម្តេចនាយករដ្ឋ​មន្ត្រី​កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះជាភាសាអង់គ្លេស។

ទន្ទឹមនឹងការកត់សម្គាល់ពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម វិនិយោគ និងបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និង​លើពិភពលោកហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញបញ្ហាប្រឈម ដ៏គួរ​ឱ្យព្រួយបារម្ភរបស់ពិភពលោកលើការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងឥទ្ធិពលរបស់ប្រទេស​មហាអំណាច។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបញ្ហាទាំងនោះ កំពុងជះផលវិបាកលើគ្រប់​បណ្តា​ប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ។ ប្រឈមបញ្ហាទាំងអស់នេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ថា រាល់បញ្ហា ត្រូវតែប្រើកិច្ចសន្ទនាដោយសន្តិវិធី ដើម្បីអាចដោះស្រាយបាន។

សម្តេចបានបញ្ជាក់បែបនេះ «​យើងជឿជាក់យ៉ាងមុតមាំថាសង្គ្រាម​មិនអាចបញ្ចប់ដោយ​សង្គ្រាម​នោះទេ។ សន្តិភាពពិតប្រាកដ និងភាពរុងរឿង គឺមានប្រភពតែមួយគត់មកពីការបញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី តាមរយៈ​កិច្ច​សន្ទនា និងការពិគ្រោះយោបល់ឈរលើមូលដ្ឋានយុទ្ធសាស្ត្រឈ្នះៗ ព្រមទាំងការចូលរួម និង​ការ​ឯកភាព​ពីគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងស្មារតីយោគយល់គ្នា​ទៅវិញ​ទៅ​មក ជាមួយការតម្កល់​ទុកសុខ​មាល​ភាព​ប្រជាជនជាអាទិភាពខ្ពស់»។

ក្នុងបរិបទពិភពលោកដែលកំពុងផុយស្រួយដោយការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវតែ​អនុ​វត្តភាពជាមេដឹកនាំ ដោយប្រឆាំងការប្រើប្រាស់ ឬការសម្លុតគំរាមប្រើកម្លាំងបាយ​ប្រឆាំងរដ្ឋ​អធិប​តេយ្យមួយ ហើយត្រូវ​ប្រមូលផ្ដុំកិច្ចខិតប្រឹងប្រែងរួមគ្នា គឺជារឿងសំខាន់ក្នុងការដោះស្រាយបញ្ហាដោយមិនអាចខ្វះបាននោះឡើយ។

បន្ថែមពីលើនេះប្រទេសជា​សមាជិកអាស៊ានទាំងអស់ និងជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែប្រកាន់ខ្ជាប់ស្មារតី​ឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី សមភាព និងមិនជ្រៀ​​ត​ជ្រែកកិច្ចការផ្ទៃក្នុង​អ្នក​ដទៃ ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងUN៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដោយនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចធិបតី ហ៊ុន ម៉ា​ណែត ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត៕



ខ្លឹមសារសង្ខេបនៃសុន្ទរកថាពិសេស របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ២០២៣

   

 សុន្ទរកថាពិសេសនេះ មានចំណុចសំខាន់ៗ ដូចខាងក្រោម៖ 

ទី១. សម្តេចមហាបវរធិបតី បានលើកឡើងអំពីបញ្ហាប្រឈម និង ភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ ។ ក្នុងស្មារតីនេះ, កម្ពុជាយល់ថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ ហើយសន្តិភាព និង វិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និង កិច្ចសន្ទនា ក្រោមស្មារតីនៃ នយោបាយឈ្នះ-ឈ្នះ ប៉ុណ្ណោះ ។ 

ទី២. សម្តេចមហាបវរធិបតី បានលើកឡើងថា ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ ក្នុងសកល, អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតរមួត, ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និង មជ្ឈភាពអាស៊ាន, និង ត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ ។ ការជំរុញពាណិជ្ជកម្មទៅវិញទៅមក, ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងការផ្សារភ្ជាប់នៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ ។ 

ទី៣. សម្តេចមហាបវរធិបតី បានបង្ហាញអំពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី ៧ នៃរដ្ឋសភា ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជន, ជាពិសេស តាមរយៈការផ្តល់ការលើកទឹកចិត្ត និង ការគាំពារ ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និង ឯកជន, និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង ពហុភាគីជាច្រើន ដែលកម្ពុជាកំពុងមាន ។ 

សម្តេចមហាបវរធិបតី បានសម្តែងជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជា ក្នុងការគាំទ្រនិន្នាការពហុភាគីនិយម, សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់, និង គោលការណ៍មិនជ្រៀតជ្រែក ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជន ។ ជាទីបញ្ចប់ សម្តេចមហាបវរធិបតី បានជូនពរឱ្យដំណើរការនៃកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ និង ប្រកបដោយផ្លែផ្កា ៕

***********

Special Remarks By Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia At the ASEAN Business and Investment Summit (ABIS) 2023


   


  CMF:

  • Mr. Mohammad Arsjad Rasjid P.M., Chair of ASEAN Business Advisory Council (ASEAN-BAC),
  • Excellencies, Ladies, and Gentlemen;

I am pleased to join the ASEAN Business and Investment Summit (ABIS) 2023, to deliver Special Remarks on “ASEAN in the Pursuit of Peace and Prosperity”. I would like to, first, thank the ASEAN Business Advisory Council (ASEAN-BAC) for its relentless efforts to make this summit happen annually, whereby key deliverables from the discussion among key stakeholders can be served as inputs for the consideration of ASEAN Leaders to address challenges faced by the private sector.

Facing many global challenges, we are living in a difficult time with great uncertainties. Geo-political rivalry between major powers is tightening, causing constant changes to regional and global economy and trade and putting greater pressure on peace, security and prosperity for ASEAN as a whole. The ongoing Ukraine War, in particular, has caused tremendous destruction to the Ukrainian people, yet far beyond the border of the war, we all directly and indirectly suffer the ripple effects ranging from the disruptions of supply chains and slower growth of the world economy.

  • Excellencies, Ladies, and Gentlemen;

Cambodia has been actively advocating and engaging in regional and global peace and security matters. On regional level, as Cambodia assumed its ASEAN Chairmanship role in 2022, Samdech Techo Hun Sen, the Former Prime Minister of the Kingdom of Cambodia, led a high-level delegation to the Republic of the Union of Myanmar, to advocate deescalating tension and enabling constructive dialogues among relevant stakeholders to achieve enduring peace and national development, and shared Win-Win Policy success drawn from the lessons learnt in Cambodia. On global level, we have transformed ourselves from a recipient country of the UN Blue Berets deployment to become an active contributing country in UN Peacekeeping Operations in some hotspot countries of the world, as evidenced by the UN peacekeeping and mine clearance missions in Africa and the Middle East.

We strongly believe that war cannot end by war. True peace and prosperity would only stem from peaceful settlement of conflicts through dialogue and consultation based on win-win approach, whereby it is imperative to have the participation and agreement of all parties involved, in a spirit of mutual understanding, setting the well-being of the people as a top priority.

In a broader context, ASEAN and the international communities must exert leadership in opposing the use or the threat of force against a sovereign state, while concerted effort is indispensable. In the meantime, Members of ASEAN and the United Nations must adhere to the spirit of independence, sovereignty and territorial integrity, equality and non-interference, stipulated in the ASEAN and UN Charters.

  • Excellencies, Ladies, and Gentlemen;

ASEAN has become the fifth largest economy in the world. The success story of ASEAN has always been based on peaceful cooperation, with active and proactive participation from the private sector, as a pre-requisite for socio- economic and human development. By having peace as a core fundamental value, ASEAN has forged stronger regional partnerships among its member states to enhance prosperity in the region and beyond. In this spirit, ASEAN must strive to strengthen its Unity and Centrality and advance the ASEAN Economic Community building process to sustain ASEAN as a region of critical importance and a major center of prosperity, which can be equally and inclusively shared.

In the current regional and global context, to achieve common prosperity, it is imperative that the strengthening and the deepening of ASEAN Economic Integration further contribute to narrowing development gap within ASEAN itself. The promotion of intra-ASEAN trade and investment, in particular, ought to be meaningful and leave no one behind. To realize this vision, ASEAN must strive in a concerted effort to secure a timely conclusion of a better, forward-looking, and more practical ASEAN Trade in Goods Agreement upgrade. Equally important, we ought to fully and effectively utilize the Regional Comprehensive Economic Partnership Agreement (RCEP), while ensuring that the existing ASEAN Free Trade Agreements and economic cooperation with all ASEAN Dialogue Partners are still of critical importance and relevant for businesses and investors.

Moreover, ASEAN should take full advantage of the change in economic architecture to become more resilient, by accelerating inclusive ASEAN digital transformation, enhancing the participation of MSMEs in the regional and global supply chains, and being more forward-looking and adaptive to emerging issues such as climate change, food security, pandemics and others.

  • Excellencies, Ladies, and Gentlemen!

Cambodia attaches crucial importance to “Peace, Political Stability and Security”. From a country marked by decades of wars, Cambodia has been enjoying peace and, through peace, has graduated into a lower-middle income country status, having sustained its economic growth of 7% per annum. Cambodia, therefore, holds true that “Peace, Political Stability and Security” are the prerequisites and core establishment for socio-economic and human. development, without which basic rights and freedom of the people cannot be protected, much less prosperity and development.

As I assumed the premiership in this 7th term, the Royal Government of Cambodia has recently launched a new national overarching strategy, called the Pentagonal Strategy. The overall strategic mission is to safeguard and nurture hard-gained peace and to accelerate national development to achieve the milestone of becoming a high-income country by 2050. This Strategy has sets out Five Strategic Pentagons, including: 1). Human capital development, 2). Economic diversification and competitiveness enhancement, 3). Development of private sector and employment, 4). Resilient, sustainable and inclusive development, and 5). Development of digital economy and society.

Taking this opportunity, I would like to emphasize the importance the Royal Government places on the essential role of the private sector in contributing to Cambodia’s remarkable prosperity. Improving the business and investment climate has always been one of the top priorities of the Royal Government. For instance, to promote business and investment with sufficient incentives, protection, predictability and opportunities, the Royal Government has adopted the Law on Investment and the Law on Public-Private Partnership, together with free-trade agreements, and bilateral and multilateral collaboration.

  • Excellencies, Ladies, and Gentlemen!

As the new prime minister of Cambodia, I would like to assure that Cambodia continues to be committed to the multilateral system, rule-based international order and principle of non-interference, in order to protect and promote peace both at home and in the world. We will work closely with all ASEAN member states as well as private sectors to foster inclusivity, peace, and prosperity in the region and beyond. Cambodia stands ready to welcome all prospective investors to the Kingdom, where opportunities are abundant.

Finally, I wish this Summit a great success and wish Excellencies, Ladies, and Gentlemen the four Buddha blessings of longevity, nobility, health, and strength.

Thank You!







សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជំនួបសម្តែងការគួរសម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋធានីហ្សាការតា, សាធារណរដ្ឋឥណ្ឌូនេស៊ី


ជាកិច្ចចាប់ផ្ដើម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និង បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូនៃអគ្គលេខាធិការ អាស៊ាន ដែលបានចូលជួបសម្ដែងការគួរសម និងបានបញ្ជាក់ថានេះ ជាលើកដំបូងដែលសម្ដេចធិបតី បានដឹកនាំគណៈប្រតិភូបំពេញបេសកកម្ម នៅក្រៅប្រទេស ហើយជំនួបជាមួយ ឯកឧត្តម កៅ គឹមហួន ជាជំនួបលើកដំបូង នៅក្រៅប្រទេស របស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាកិច្ចឆ្លើយតប ឯកឧត្តម កៅ គឹមហួន បាន សម្ដែងនូវការអរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យគណប្រតិភូចូលជួបសម្តែងការគួរសម ហើយឯកឧត្តមក៏សូមអបអរសាទរចំពោះសម្ដេច ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី ហើយ ថ្មីៗនេះ សម្ដេចក៏ទទួលបានគោរម្យងារជាសម្ដេចមហាបវរ ធិបតី ដែលនេះជាគោរមងារ ដ៏ឧត្តុង្គឧត្តម្ភ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏ បានជម្រាបពីកិច្ចការរបស់អាស៊ានក្នុង នោះមានបញ្ហាជាច្រើន មានដូចខាងក្រោម៖

ចក្ខុវិស័យរបស់អាស៊ានសម្រាប់២០៤៥ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហគមន៍សន្ដិសុខនយោបាយ អាស៊ាន ដែលជាចក្ខុវិស័យរយៈពេលវែង រហូតដល់២៥ឆ្នាំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ ក៏ប៉ុន្តែ អ្វីដែលជាកិច្ចការអាស៊ានដែលឯកឧត្តមមកបំពេញពេលនេះ គឺចាប់អារម្មណ៍ជាងគេនៅ ក្នុងសសរស្ដម្ភទាំងបីរបស់ អាស៊ាន គឺអាស៊ានប្រមូលផ្ដុំលើសហគមន៍សេដ្ឋកិច្ចអាស៊ានដែលកំពុងតែលេចធ្លោរនៅក្នុងកិច្ចការរបស់អាស៊ានដោយទទួលបាននូវការផ្តល់ថវិកាជាអាទិភាពជាច្រើនសម្រាប់ឱ្យ សហគមន៍សេដ្ឋកិច្ចអាស៊ានដំណើរការប្រកបដោយប្រសិទ្ធភាព ។ អាស៊ានបានធ្វើការបើកសេដ្ឋកិច្ចឌីជីថលឈានទៅដល់២០២៥ ដែល តាមការវាយតម្លៃគឺអាចបំពេញបន្ថែមថវិការហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ហើយ ផលិត ផលក្នុងស្រុកសរុប របស់អាស៊ាន អាចនឹង កើតដល់២ទ្រីលានដុល្លារ នៅឆ្នាំ ២០៣០ ។ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន មា ន ឯកសារច្រើនជាងគេ ដែលត្រូវអនុម័តបន្ទាប់មកគឺការ អនុម័តលើឯកសារនៃសហគមន៍សង្គម វប្បមធម៌អាស៊ាន ។

សម្ដេចធិបតី បានកោតសរសើ និង វាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់ឯកឧត្តម អគ្គលេខាធិការអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះការខិតខំប្រឹងប្រែង និ ង គំនិតផ្ដួចផ្ដើមនានា ក្នុងការជំរុញដំណើរកសាងសហគមន៍អាស៊ាន ។ សម្ដេចធិបតី ក៏ បានឯកភាព ចំពោះ អាស៊ាន ដែលផ្ដោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្មនៅក្នុងតំបន់អាស៊ាន ដោយផ្ដោតសក្ដានុពលជំរុញសេដ្ឋកិច្ចអាស៊ាន ពិសេស ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ។ សម្ដេចធិបតី បានលើកអំពីបញ្ហាសន្ដិសុខ ដែលជាបញ្ហាចម្បង អាស៊ានដែលទាមទារឱ្យអាស៊ាន ខិតខំធ្វើការ សម្របសម្រួល សំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមាន វិបុលភាពដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ។ សម្ដេចធិបតី មានប្រសាសន៍បន្តថា ឯកឧត្តមអគ្គលេខាធិការអាស៊ានយល់ច្បាស់ណាស់អំពីតម្លៃ នៃសន្ដិភាព  ហើយ ប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព និងមានការលំបាក នោះនឹងធ្វើឱ្យ ប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានទាំងមូល ។ ដូច្នេះ អាស៊ានត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង ថែរក្សា សន្ដិភាព ស្ថិរភាព ហើយក៏ជាកិច្ចដ៏សំខាន់ដោះស្រាយបញ្ហាផ្ទៃក្នុង របស់សមាជិកអាស៊ាន ដែលត្រូវតែខិតខំរកដំណោះស្រាយរួមគ្នា ជាពិសេសលើបញ្ហា នៅប្រទេសមីយ៉ាន់ម៉ា។ សម្ដេចធិបតី បានលើកឡើងថា អាស៊ានដើរតួនាទីសំខាន់ ក្នុងការជួយគាំទ្រដល់មីយ៉ាន់ម៉ា និងលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ាន ក្នុងការជួយស្វែងរកជំនួយមនុស្សធម៌ ជូនប្រជាជនភូមា។

ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានគាំទ្រ ចក្ខុវិស័យអាស៊ាន ២០៤៥ ហើយ ចាត់ទុកថាការមានចក្ខុវិស័យសម្រាប់រយ:ពេលវែង តែត្រូវមានការអនុវត្តចែកជាដំណាក់កាល។ សម្ដេច ក៏ជំរុញឱ្យអាស៊ាន ជួយពន្លឿន ការបើកផ្លូវឱ្យសាធារណរដ្ឋទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។

ជាទីបញ្ចប់ សម្ដេចធិបតី បានថ្លែងអំណរគុណដល់អគ្គលេខាធិការ អាស៊ាន និង គណៈប្រតិភូ និងបានជូនពរជួបប្រទះជោគជ័យ ក្នុងការបំពេញបេសកកម្ម នេះ។



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយ សុវត្ថិភាព

 គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិដែលត្រូវបាន ទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។









លោក Bony Khim Live ពីសហរដ្ឋអាមេរិក៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបរិវារ តែងធ្វើឱ្យខ្មែរអាប់មុខមាត់នៅលើឆាកអន្តរជាតិ

 

ការញុះញង់កៀរគរធ្វើបាតុកម្ម ដើម្បីកុំឱ្យអង្គការសហប្រជាជាតិឱ្យកៅអីទៅលោក ហ៊ុន ម៉ាណែត អង្គុយនោះ វាជារឿងដេកយល់សប្តិពេលថ្ងៃ របស់ក្រុមប្រឆាំងរត់ចោលស្រុកប៉ុណ្ណោះ

 


តើរដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលស្គាល់រដ្ឋាភិបាល ហ៊ុន ម៉ាណែត ឬទេ?

 

លោក Hang Sovann Live ពីសហរដ្ឋអាមេរិក៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី តែងញុះញង់ធ្វើឱ្យខ្មែរ និងខ្មែរឈ្លោះទាស់ទែងគ្នា

 

សន្និសីទសារព័ត៌មាន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣ ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី

 

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារអគ្គាធិការកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្ត និងកំណត់ទិសដៅការងារអនុវត្តបន្ត

 ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពតទៅមុខទៀតប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ  សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី  នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារអគ្គាធិការកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្ត និងកំណត់ទិសដៅការងារអនុវត្តបន្ត នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការពង្រឹងមុខងារសាធារណៈ គឺជាការងារអាទិភាពដើម្បីបន្តនិរន្តភាពរដ្ឋបាលទំនើប។ អគ្គាធិការដ្ឋាន ត្រូវសម្របសម្រួលជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានជំនាញទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពដំណើការក្រសួង ដោយឈរលើស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តបន្ថែម តាមរយៈការប្រលងប្រណាំងពីប្រសិទ្ធភាពការងារនៅក្នុងនាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់។ តាមរយៈកម្មវិធីនេះ នឹងក្លាយជាទម្លាប់ថ្មី ក្នុងការពត់ទម្លាប់ការងាររបស់មន្រ្តី និងស្ថាប័នរបស់យើងឱ្យកាន់តែមានភាពកក់ក្តៅ និងទំនុកចិត្ត តាមរយៈពាក្យស្លោក “ទូកទៅកំពង់នៅ”។ 

បន្ថែមពីនេះ ឯកឧត្តម បានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា  រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងបន្តពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្ថែម ទាំងជំនាញបច្ចេកទេស និងភាពជំនាញ ភាពជាអ្នកដឹកនាំ ដោយសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងសាលាបណ្តុះបណ្តាលដែលមានស្រាប់។







សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីដឹកនាំគណៈប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី


FN- (ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមានលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រី​សំខាន់ៗ​នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។

យោងតាមក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។

បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត។

សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូង​ក្នុង​ឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការកត់សម្គាល់ថា សម្តេច ហ៊ុន ម៉ាណែត គឺជាមេ​ដឹក​​នាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងដែរថា សម្តេច ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់​ហើយ​ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារ​ឧត្តម​ប្រយោជន៍ជាតិ​នៅចំពោះមុខសមាជិកអាស៊ាន៩ដទៃផ្សេងទៀត និងដើម្បីការពារ​ផល​ប្រយោជន៍រួមរបស់​អាស៊ាន នៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនា​របស់អាស៊ាន។ បញ្ហា​តំបន់ និងបញ្ហាអន្តរជាតិ​ដែល​ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់យើង ត្រូវចូលរួមដោះស្រាយ មានច្រើនណាស់, ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូល​មហា​អំណាច​​ពិភពលោក និង រវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋ​កិច្ច​សកល​ដែលបាននិង​កំពុងបន្តជះផលអវិជ្ជមានមក​លើជាតិមាតុ​ភូមិ៕