Monday, July 31, 2023

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើសារលិខិតថ្លែងអំណរគុណ ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ដែលបានគាំទ្រ និងចូលរួមក្នុងការបោះឆ្នោត

 

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានកោតសរសើរ វាយតម្លៃខ្ពស់ និងសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមតំបន់ និងបណ្តាប្រទេសនានាដែលកំពុង រស់នៅ និងស្នាក់នៅក្រៅប្រទេសទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ចាប់តាំងពីការអំពាវនាវឱ្យមានការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមរយៈការចេញវីដេអូឃ្លីប និងសារគាំទ្រជាបន្តបន្ទាប់ រហូតដល់នាំក្រុមគ្រួសារធ្វើដំណើរមកប្រទេសកម្ពុជាដោយ ផ្ទាល់ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត និងបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា មួយចំនួន បានធ្វើជា អ្នកសង្កេតការណ៍បោះឆ្នោត និងមួយចំនួនទៀតដែលមានសិទ្ធិបោះឆ្នោត ក៏បានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកសូមគោរពអនុញ្ញាតពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ជ្រាលជ្រៅ, សេចក្តីនឹករលឹក និងសេចក្ដីថ្លែងអំណរគុណពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមប្រសិទ្ធិពរជ័យជូនបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ ព្រមទាំងក្រុមគ្រួសារទាំងក្នុង និងក្រៅប្រទេស សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបងប្អូនវិលត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព។

លោកបណ្ឌិត បានជូនពរបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ ទទួលនូវសេចក្តីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ពីលោក៕







អ្នកជំនាញអារ្យធម៌ខ្មែរ៖ កុលបុត្រ ហ៊ុន ម៉ាណែត ទទួលមរតកភ្លើងគប់ «សន្ដិភាព» នៅកម្ពុជានឹងមានពន្លឺភ្លឺចែងចាំងបន្ថែមទៀត


FN (ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា កម្ពុជាបច្ចុប្បន្ននេះ បើនិយាយអំពីការបោះឆ្នោតនៃរដ្ឋសភា នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ ដែលមានគណបក្សនយោបាយចូលរួមប្រគួតប្រជែងចំនួន១៨គណបក្ស តាមលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយដែលគណបក្សប្រជាជនកម្ពុជា បានទទួលអាសន:ដ៏ច្រើនលើសលប់ ភ្លូកទឹកភ្លូកដីជាលទ្ធផលបឋមក្រៅផ្លូវការគឺ ១២០/១២៥ អាសនៈ ដើម្បីគាំទ្រដល់ការជ្រើសរើសមេដឹកនាំបន្ដវេនគឺ កុលបុត្រ ហ៊ុន ម៉ាណែត នៅក្នុងប្រទេសដែលប្រជាជនកំពុងរស់ក្នុងសេចក្ដីសុខសាន្ដតា្រណនេះ។

បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានជំនឿទុកចិត្ដ និងអំណរសាទរចំពោះទស្សនវិជ្ជានយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្ដិភាព ដែលបានលះបង់ដ៏ធំធេង ក្នុងគោលបំណងរក្សាសន្តិភាព និងការអភិវឌ្ឍស្រុកទេស ឲ្យកាន់តែរីកចំរើចខ្លាំងក្លាថែមទៀត។

បើពោលឲ្យចំ គឺកុលបុត្រ ហ៊ុន ម៉ាណែត ទទួលមរតកភ្លើងគប់ «សន្ដិភាព» នៅកម្ពុជានឹងមានពន្លឺភ្លឺកាន់តែចែងចាំងបន្ថែមទៀត។

លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា ស្ថិតក្នុងន័យនៃការបន្ដវេនដ៏ប្រពៃថ្លៃថ្លានេះ បើពោលអំពីប្រព័ន្ធជំនឿវិញ ចំពោះការផ្ទេរមរតកភ្លើងគប់ «សន្ដិភាព» ដល់កុលបុត្រដ៏ឆ្នើម បន្តវេន ដើម្បីដឹកនាំរាជរដ្ឋាភិបាលអាណត្ដិទី៧ នៃនីតិកាលរដ្ឋសភាដ៏ឧត្ដុង្គឧត្ដមនេះ ស្របទៅនឹងពាក្យចាស់បុរាណពោលថា «មនុស្សជាអ្នកសាង ព្រះជាអ្នករៀបចំ» ព្រោះបើពោលអំពីនីតិកាលទី៧ គឺ «លេខ៧» បើមើលទៅលើព្រឹត្តិការណ៌ប្រវត្តិសាស្ត្រកម្ពុជាជាក់ស្តែងគឺ៖

១៖ ចំព្រឹត្ដិការណ៍ថ្ងៃរំដោះ៧មករា

២៖ នៅថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្ដិភាព បានប្រកាសថ្ងៃផ្ទេរអំណាចនៅថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៣ យ៉ាងច្បាស់ៗដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណ:រដ្ឋមន្ត្រីថ្មី នៅថ្ងៃទី ២២ សីហា ២០២៣ខាងមុខនេះ ចំព្រឹត្តិការណ៍គាប់ជួនមួយ ដែលនៅយប់ថ្ងៃ ខែ ឆ្នាំដដែលនោះ ទូរទស្សន៍បាយ័ន្ត ដែលបានចាក់ផ្សាយរឿងភាគ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី តាមកម្មវិធីម៉ោងពេលកំណត់់របស់ខ្លួន ជាច្រើនថ្ងៃខែកន្លងមក គឺចំត្រង់ភាគទី៧២ ចំពេលដែលម៉ាណែត ប្រសូត្រចេញពីផ្ទៃម្តាយថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដ៏អស្ចារ្យបំផុត។

ដូច្នេះ ចំពោះការផ្ទេរអំណាចតាមការបោះឆ្នោតលទ្ធិប្រជាធិបតយ្យសេរីពហុបក្សនេះ គឺជារបត់ប្រវត្ដិសាស្រ្ដថ្មីមួយទៀត ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្ដិភាព ត្រូវបានរចនាឡើងដើម្បីរំលេចឲ្យឃើញថា កុលបុត្រខ្មែរជំនាន់ក្រោយ ដែលពោរពេញដោយ សមត្ថភាព កម្លាំងថាមពល សក្ក្តានុពលដ៏ខ្លាំងក្លា ត្រូវរួបរួមគ្នាទ្រទ្រង់និងការពារសន្ដិភាព ដែលមាតុភូមិដ៏អភ័ព្ទរបស់យើងធ្លាប់បាត់បង់ ៥ស.វ. ដ៏យូរអង្វែងមកនេះ ឲ្យបានឋិតថេរតរៀងទៅ៕



Saturday, July 29, 2023

ទំព័រថ្មីនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា៖ ការផ្លាស់ប្តូរមេដឹកនាំដោយសន្តិភាពតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ



FN (ភ្នំពេញ)៖ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាជនកម្ពុជាគ្រប់គ្នាសុទ្ធតែទទួលបានជ័យជំនះ ហើយព្រះរាជាណាចក្រ បានទទួលនូវភាពរុងរឿងថែមឡើង។ ការបោះឆ្នោតនៅឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយសន្តិវិធី តម្លាភាព និងវិជ្ជាជីវៈ ហើយភាពខុសគ្នាគួរឱ្យកត់សម្គាល់នោះគឺទាក់ទងនឹងការតវ៉ា អំពើហិង្សា និងការប្រឈមមុខដាក់គ្នា ដែលមានភាពកាន់តែប្រសើរឡើងសឹងតែល្អឥតខ្ចោះ បើធៀបនឹងការបោះឆ្នោតមុនៗដែលធ្លាប់តែទទួលការចោទជាមានបញ្ហាផ្សេងៗ។

រយៈកាល៣០ឆ្នាំនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា គឺជាការសាកល្បងនៃពេលវេលា ដែលបានកត់ត្រាទុក នូវរូបភាពចម្រុះពណ៌នៃវឌ្ឍនភាពដ៏វិជ្ជមាននិងការអភិវឌ្ឍដ៏មហិមា។ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ក្រោមកិច្ចកំណែទម្រង់ក្នុងប្រទេស និងគោលនយោបាយការបរទេសដ៏មានប្រសិទ្ធភាពដោយផ្អែកលើច្បាប់អន្តរជាតិ កម្ពុជាបាននិងកំពុងផ្លាស់ប្តូរខ្លួនឯងយ៉ាងលេចធ្លោ ជាមួយក្តីសង្ឃឹមជាថ្មី និងសុទិដ្ឋិនិយមដ៏មានសន្ទុះខ្លាំងក្លា ក្លាយជាប្រទេសប្រជាធិបតេយ្យដែលមានភាពកាន់តែចាស់ទុំនិងរឹងមាំ ជាសង្គមមួយពោរពេញដោយសន្តិភាព និងវិបុលភាព និងជាសមាជិកសេដ្ឋកិច្ចដ៏សកម្មមួយរបស់សហគមន៍អន្តរជាតិ ទាំងនៅកម្រិតតំបន់និងពិភពលោក។

និយាយជាអាទិ៍ របបរាជានិយមកម្ពុជា សេរីភាពសាសនា សេរីភាពពលរដ្ឋ សេរីភាពនយោបាយ សេរីភាព សេដ្ឋកិច្ច នីតិរដ្ឋ និងសិទ្ធិផ្សេងទៀតដែលធានាដោយរដ្ឋធម្មនុញ្ញ ត្រូវបានស្ដារឡើងវិញ ថែមទាំងត្រូវបានពង្រឹងបន្ថែមទៀត។ ទាំងអស់នេះ អាចធ្វើទៅបានគឺដោយការខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាមុះមុត និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំប្រកបដោយគុណធម៌ និងទស្សនៈវិស័យវែងឆ្ងាយ អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ អ្នកស្នេហាជាតិផ្សេងទៀត ដែលឈ្មោះលោកទាំងអស់ត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងការគាំទ្រពីសហគមន៍អន្តរជាតិផងដែរ។

ការពិតត្រូវតែទទួលស្គាល់ ហើយគុណសម្បត្តិត្រូវតែផ្តល់តម្លៃ។ សន្តិភាពដែលរកបានដ៏លំបាក កាលពីចុងខែធ្នូឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបន្តថែរក្សាជានិរន្តរ៍ និងត្រូវបានពូនជ្រុំដាក់ជីរជាបន្តបន្ទាប់។ កាលពីមុន ប្រជាជនកម្ពុជាត្រូវបានកាត់ផ្តាច់ចេញពីសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ដោយសារតែការដាក់ទណ្ឌកម្មរបស់បស្ចឹមលោក ក្រោមមនោគមវិជ្ជាលំអៀង និងអយុត្តិធម៌ និងសំណល់នៃសង្គ្រាមត្រជាក់។ ឥឡូវនេះ កម្ពុជាត្រូវបានគេប្រសិទ្ធនាមថាជាកោះសន្តិភាព ក្នុងតំបន់មេគង្គ និងអាស៊ីប៉ាស៊ីហ្វិក ជាប្រទេសប្រជាធិបតេយ្យគំរូសម្រាប់បណ្តាប្រទេសដែលឆ្លងកាត់អន្តរកាលឬមានការអភិវឌ្ឍតិចតួចនិងមធ្យមកម្រិតទាប។

សន្តិភាព ស្ថិរភាព និងភាពរស់រវើកនៃសង្គមសេដ្ឋកិច្ច សង្គមវប្បធម៌ និងសង្គមនយោបាយ បានជំរុញបរិយាកាសអំណោយផលសម្រាប់ការស្តារ និងកសាងប្រទេសជាតិឡើងវិញ និងសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ប្រជាជនកម្ពុជា បាននិងកំពុងទទួលអត្ថប្រយោជន៍ពីវឌ្ឍនភាព និងកម្មវិធីកំណែទម្រង់ដែលកំពុងបន្តរបស់រដ្ឋាភិបាល ដែលយកប្រយោជន៍ជាតិនិងប្រជាជនជាស្នូល។ សម្រាប់ប្រទេសកម្ពុជា គោលបំណងនៃការស្តារសន្តិភាពឡើងវិញ គឺច្បាស់ណាស់ថា ចម្បងបង្អស់គឺដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយ នាំមកនូវការបង្រួបបង្រួមជាតិឱ្យចេញជាផ្លែផ្កា ស្តារឯកភាពជាតិ និងផ្សះផ្សាជាតិ និងធ្វើឱ្យកម្ពុជាត្រឡប់ទៅលើឆាកតំបន់ និងពិភពលោកដោយស្មើមុខស្មើមាត់ ហើយប្រទេសជាតិបានតភ្ជាប់ទំនាក់ទំនងយ៉ាងប្រសើរតាមរយៈច្រករបៀងអភិវឌ្ឍន៍ជាច្រើន តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS) ក្រោមមូលនិធិរបស់ ADB គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ប្រទេសចិន កម្មវិធីជំនួយអភិវឌ្ឍន៍ទ្វេភាគីនិងពហុភាគីផ្សេងទៀត និងការវិនិយោគឯកជន រួមទាំងលើវិស័យឌីជីថលជាដើម។

សមិទ្ធផលដ៏អស្ចារ្យនោះ គឺកំណើនប្រាក់ចំណូលនិងការកាត់បន្ថយភាពក្រីក្រ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពីប្រមាណ៥០ភាគរយ នៃប្រជាជនកម្ពុជា ប្រមាណ១០លាននាក់ក្នុងឆ្នាំ១៩៩៣ មកនៅក្រោម ១០ភាគរយនៃប្រជាជនប្រមាណ ១៦លាននាក់ក្នុងឆ្នាំ២០១៩ ដែលជាអកុសលកើនឡើងដល់ប្រមាណ១៧.៥ ភាគរយក្នុងឆ្នាំ២០២០ ក្រោយរងវិបត្តិកូវីដ-១៩។ ក្នុងរយៈពេល៣០ឆ្នាំនេះ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់បានកើនឡើងប្រហែល ៧ដងពីប្រមាណ ២៥០ដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៣ ដល់ជិត ១.៨០០ដុល្លារក្នុងឆ្នាំ២០២៣។

ទោះក្នុងទិដ្ឋភាពណាក៏ដោយ ភាគលាភនៃសន្តិភាពបានត្រួសត្រាយផ្លូវសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏មហិមាដែលប្រទេសសម្រេចទទួលបាន។ ការប្រព្រឹត្តិទៅដោយសន្តិវិធីនៃការបោះឆ្នោតសកលឆ្នាំ២០២៣ ជាមួយអ្នកទៅបោះឆ្នោតប្រមាណ ៨៤,៥៩ ភាគរយ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានប្រមាណ ៨២,៣ភាគរយនៃសន្លឹកឆ្នោតសរុប បានបង្ហាញពីភាពរឹងមាំនៃការជឿទុកចិត្តរបស់ប្រជាជនកម្ពុជាលើគណបក្សប្រជាជនកម្ពុជា ក្នុងភាពជាអ្នកដឹកនាំរាជរដ្ឋាភិបាលនិងរដ្ឋសភា។ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាជាតិថា លោកនឹងមិនកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ហើយថា លោកបណ្ឌិត ហ៊ុន ម៉ាណែត កំពុងបោះជំហានលើផ្លូវក្លាយជានាយករដ្ឋមន្ត្រី ក្នុងរយៈពេលបីសប្តាហ៍ខាងមុខ។

នេះបង្កើតជាទំព័រថ្មីនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា ក្នុងយុគសម័យថ្មី ក្រោយនយោបាយខ្មែរ ដែលហែលឆ្លងកាត់សតវត្សដ៏អួរអាប់អស់រយៈកាលជាង៥០០ឆ្នាំកន្លងមក។ សម្រាប់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លងផុតពីរជំហានក្នុងចំណោមបួនជំហាន គឺការតែងតាំងតាមបែបប្រជាធិបតេយ្យដោយគណបក្សប្រជាជនកម្ពុជានិងការឈ្នះក្នុងការបោះឆ្នោតប្រជាធិបតេយ្យក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយត្រូវរង់ចាំតែពីរជំហានទៀតប៉ុណ្ណោះ គឺការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្រ និការទទួលបានការគាំទ្រសំឡេងភាគច្រើនក្នុងរដ្ឋសភា បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសជាផ្លូវការអំពីលទ្ធផលបោះឆ្នោតក្នុងសប្តាហ៍ទី៣នៃខែសីហាខាងមុខនេះ។

ជាសារវ័ន្ត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាគំរូសម្រាប់អ្នកនយោបាយជាន់ខ្ពស់ និងអ្នកដឹកនាំជំនាន់ក្រោយ ដើម្បីផ្តល់ឱកាសឱ្យអ្នកដឹកនាំនយោបាយវ័យក្មេងស័ក្តិសម ក្នុងការគ្រប់គ្រងរដ្ឋាភិបាល និងអនុវត្តសិទ្ធិនយោបាយពេញលេញ ក្នុងការដឹកនាំការអភិវឌ្ឍប្រទេសជាតិ។ ការចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ មានន័យច្រើនជាងការលះបង់ផ្ទាល់ខ្លួនទៅទៀត ហើយតាមពិត នេះជាយុទ្ធសាស្ត្រផ្លាស់ប្តូរអ្នកដឹកនាំនយោបាយដែលមានការគិតគូរដ៏ផូរផង់ល្អឥតខ្ចោះ ដែលនឹងធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់ប្រទេសជាតិ។

នេះមិនត្រឹមតែជាចំណាត់ការនយោបាយដ៏ឈ្លាសវៃប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រអភិបាលកិច្ចដ៏សម្បើមមួយ ដែលបានកសាងឡើងដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ និងតម្លៃព្រះពុទ្ធសាសនា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព ភាពសុខដុម និងវឌ្ឍនភាពសង្គម។ ជាងនេះទៅទៀត វាគឺជារចនាបទនៃអភិបាលកិច្ចរដ្ឋរបស់កម្ពុជា គ្រប់គ្រងតាមគន្លងលទ្ធិប្រជាធិបតេយ្យបែបព្រះពុទ្ធសាសនា ឬតម្លៃព្រះពុទ្ធសាសនា។ ទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថ្មី លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាពុទ្ធសាសនិកដែលគោរពប្រតិបត្តិខ្ជាប់ខ្ជួនតាមគន្លងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ។ ដើម្បីការពារសន្តិភាព គុណតម្លៃនៃសន្តិភាព និងធានាស្ថិរភាពនយោបាយនិងសង្គម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើនូវអ្វីដែលយើងមិននឹកស្មានដល់ តាមរយៈចំណាត់ការមនុស្សធម្មតាមិនអាចធ្វើបាននេះ ដោយទទួលបានការស្ញប់ស្ញែងនិងការគោរពពីមជ្ឍស្ថានទូទៅ។

យ៉ាងណាមិញ តើការចុះចេញពីតំណែងដឹកនាំនយោបាយភ្លាមៗរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចជាវិធានការដ៏ថ្លៃថ្លាឬទេ? មនុស្សជាច្រើនយល់ឃើញថា វាជាយុទ្ធសាស្ត្រនយោបាយដ៏ឆ្លាតវៃបំផុតរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បើទោះបីជាការអនុវត្តនេះមិនសូវមានឃើញច្រើនក្នុងប្រវត្តិសាស្ត្រនយោបាយពិភពលោក ជាពិសេសនៅក្នុងប្រទេសដែលងាយនឹងមានអស្ថិរភានយោបាយក៏ដោយ។ ជាការពិតណាស់ ការចុះចេញពីតំណែងរបស់លោកបង្ហាញពីគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាមេដឹកនាំកំពូលជាតិ ដែលប្រកាន់យកនូវភាពប្រាកដនិយម និងភាពជាក់ស្តែងនិយម ហើយជាអ្នកដែលសំឡឹងមើលឃើញពីអនាគតដ៏វែងឆ្ងាយរបស់ប្រទេសជាតិ។

សរុបមក វិស័យសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ អាចពិនិត្យ និងស្វែងយល់ពីសក្តានុពលនៃគុណសម្បត្តិរបស់យុទ្ធសាស្ត្រនេះ គួរតែចម្លងយកជាគំរូ ហើយបន្តអនុវត្តតាមដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងការផ្លាស់ប្តូរអំណាចដោយសន្តិវិធី ដែលប្រទេសជាច្រើនមិនអាចសម្រេចបាន។ ចំណុចសំខាន់នៃយុទ្ធសាស្ត្រផ្លាស់ប្តូរអំណាចគឺ ភាពរុងរឿងនៃអនាគតប្រទេសកម្ពុជា នឹងមានភាពប្រាកដប្រជា ហើយសន្តិភាព ស្ថិរភាព និងនិរន្តរភាព គឺស្ថិតក្នុងដៃមនុស្សដ៏មានសក្តានុពលបំផុតគឺ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានទាំងគុណធម៌ ទាំងលក្ខណៈសម្បត្តិពេញលេញជាអ្នកដឹកនាំដ៏ឆ្នើម ពោលគឺ គុណវុឌ្ឍិ សមត្ថភាព និងបទពិសោធន៍ដ៏សម្បូរបែប។

អ្វីដែលនាយករដ្ឋមន្ត្រីវ័យក្មេង លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវការគឺការចូលរួមរបស់ក្រុមមន្ត្រីបម្រើការ និងគណៈរដ្ឋមន្ត្រីរបស់គាត់ដែលប្រកបដោយសមត្ថភាពខ្ពស់ ហើយហានលះបង់ថាមពល និងពេលវេលាដោយឧស្សាហ៍ព្យាយាម ទទួលខុសត្រូវ និងគណនេយ្យភាព ដោយដាក់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិនៅពីមុខនិងជាស្នូលនៃការដាក់ចេញនិងអនុវត្តគោលនយោបាយទាំងអស់។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនដែលនឹងចូលកាន់តំណែងជាប្រធានព្រឹទ្ធសភានៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នោះលោកនឹងបន្តសម្រេចបាននូវគោលដៅដ៏ថ្លៃថ្លាក្នុងជីវិតរបស់លោកបន្ថែមទៀត ដោយមោទកភាព។

ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជាកំពុងឈានទៅមុខយ៉ាងម៉ឺងម៉ាត់ ក្នុងដំណើរដ៏រុងរឿងឆ្ពោះទៅកសាងអនាគតដ៏ត្រចះត្រចង់ និងធានាបាននូវវិបុលភាពរបស់ប្រទេសជាតិជារៀងរហូតសម្រាប់ច្រើនសតវត្សទៅមុខទៀត។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីចូលកាន់តំណែងថ្មី នឹងក្លាយជាមេដឹកនាំនយោបាយដ៏មានសិរីសួស្តីនិងជ៏យមង្គល ដែលនឹងខិតខំឱ្យអស់ពីសមត្ថភាពនិងកំលាំងការរបស់លោក ដើម្បីសម្រេចក្តីសុបិនរបស់ប្រជាពលរដ្ឋ ត្បិតថាទាំងនេះជាសេចក្តីប្រាថ្នារួមរបស់ប្រទេសជាតិ៕

ដោយ៖ បណ្ឌិត ឆេង គីមឡុង អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)

អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់កំពុងជួបវិបត្តិ ក្រោយបរាជ័យធ្ងន់ធ្ងរក្នុងការញុះញង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា, ទោះខំប្រឹងកុហកបោកប្រាស់យ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿទៀតដែរ!



(ភ្នំពេញ)៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងក្រុមជនបរទេសជ្រុលនិយមជ្រកក្រោមអង្គការអន្តរជាតិ ឬអ្នកស្រាវជ្រាវនិងអ្នកកាសែតស៊ីឈ្នួលមួយចំនួនបន្តរាំខុសចង្វាក់ភ្លេង និងចេញភ្លាវ បែកឆ្វេង ខុសគេតែឯងដោយព្យាយាមទាញទម្លាក់តម្លៃប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលាបពណ៌ខុសពីការពិតថា «ការបោះឆ្នោតនៅកម្ពុជាក្លែងក្លាយ» និងស្រែកបំភ្លៃខុសពីការពិតថា «កម្ពុជាមានវិបត្តិនយោបាយ» ។ នេះគ្រាន់តែជាការយល់សប្តិ៍កណ្តាលថ្ងៃត្រង់ និងជាការស្រមើស្រម៉ៃក្នុងក្តីអស់សង្ឃឹម។ ពលរដ្ឋខ្មែរនិងពិភពលោកបានមើលឃើញច្បាស់ថា កម្ពុជាគ្មានវិបត្តិនយោបាយឡើយក្រោយការបោះឆ្នោត ព្រោះក្រោយការបោះឆ្នោត អ្វីៗដំណើរការជាប្រក្រតី ពលរដ្ឋមានការរីករាយសប្បាយចិត្តដោយសារតែស្ថិរភាពនយោបាយពេញលេញ ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីគ្មានអ្វីជាឧបសគ្គ ឬមានវិបត្តិឡើយ។ ការបោះឆ្នោតនៅកម្ពុជាមិនមែនជាការបោះឆ្នោតក្លែងក្លាយឡើយ តែជាការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ យុត្តិធម៌និងតម្លាភាពពិតប្រាកដដែលពលរដ្ឋទាំងអស់មានមោទកភាពដែលកម្ពុជាអាចធ្វើបាន។ ធម្មានុរូបភាពនៃដំណើរប្រជាធិបតេយ្យនិងខាងនយោបាយត្រូវបានធានាជាមួយអត្រានៃការចូលរួមបោះឆ្នោតដ៏ខ្ពស់របស់ពលរដ្ឋចំនួន ៨៤,៥៨%។

រហូតមកទល់ពេលនេះ កម្ពុជាគ្មានវិបត្តិនយោបាយអ្វីទាំងអស់ ប៉ុន្តែមានតែអ្នកនយោបាយក្រុមប្រឆាំងជ្រុលនិយមទេដែលមានវិបត្តិ។ វិបត្តិដោយសារតែពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានលែងជឿការញុះញង់របស់ខ្លួន, ក្រុមប្រឆាំងមានវិបត្តិព្រោះសកម្មជននយោបាយរបស់ខ្លួនមួយចំនួនដែលជឿការញុះញង់ពីក្រៅប្រទេសត្រូវបានប្រឈមនឹងមុខច្បាប់ដោយសារការបំពានច្បាប់, ក្រុមអ្នកនយោបាយប្រឆាំងមានវិបត្តិដោយសារតែបាត់បង់កម្លាំងគាំទ្រ និងមិនអាចធ្វើនយោបាយប្រមូលស្រោមសំបុត្របានទៀត ហើយក្រុមអ្នកនយោបាយប្រឆាំងក៏កំពុងមានវិបត្តិព្រោះ ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែលជាទណ្ឌិតត្រូវបានគេរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការបញ្ជាឱ្យមន្ត្រីគណបក្សភ្លើងទៀនអនុវត្តផែនការញុះញង់ពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល និងរៀបចំផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមិនដឹងថាតើវាសនានៃគណបក្សភ្លើងទៀននឹងក្លាយជាយ៉ាងណាប្រសិនបើមេបក្សស្រមោល សម រង្ស៊ី បន្តពុលទឹកមាត់និងតែងប្រើប្រាស់បក្សភ្លើងទៀនដើម្បីធ្វើ សកម្មភាពជាចំហប្រឆាំងនឹងច្បាប់នៅកម្ពុជា អុកឡុកសុខសន្តិភាពរបស់ប្រជាពលរដ្ឋ។

ពលរដ្ឋខ្មែរជាង ៨,២លាននាក់ដែលចេញទៅបោះឆ្នោតគឺជាសាក្សីរស់នៃដំណើរការប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា។ ទោះបីជាក្រមប្រឆាំងខំប្រឹងលាបពណ៌ថាជាការបោះឆ្នោតក្លែងក្លាយ តែវាពិតជាគ្មានន័យអ្វីឡើយ។ ប៉ុន្តែពលរដ្ឋខ្មែរបែរជាសើចចំអកឱ្យក្រុមជនក្បត់ជាតិទៅវិញ ទេ និងពិតជាគួរឱ្យអាណិតក្រុមប្រឆាំងជ្រុលនិយមទៅវិញទេដែលធ្វើជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង។ មួយថ្ងៃៗ ដេកគិតថាតើត្រូវជេរប្រមាថរិះគន់ លាបពណ៌ មួលបង្កាច់គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ហ៊ុន​ ម៉ាណែត យ៉ាងណាដើម្បីបំពេញមហិច្ឆតាដ៏ឆ្កួតលីលារបស់ខ្លួន។

តែទង្វើអាក្រក់ដែលពួកគេបានធ្វើមកលើជាតិនិងប្រជាជនកម្ពុជាជាពិសេសការមួលបង្កាច់លាបពណ៌ខុសពីការពិតប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន តាំងពីដើមរៀងមក និងឥឡូវពួកគេបន្តបើកយុទ្ធនាការវាយប្រហារអនាគតនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែគាំទ្រ ស្រឡាញ់ អាណិតចំពោះគណបក្សប្រជាជនកម្ពុជា ចំពោះសម្តេចតេជោ និងអ្នកបន្តវេនកម្ពុជា។ ដោយសារតែការជេរប្រមាថមួលបង្កាច់ខុសពីការពិត បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែមានភាពជឿជាក់កាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋព្រោះពលរដ្ឋបានដឹងច្បាស់នរណាជាអ្នកធ្វើពិតប្រាកដ និងនរណាបានត្រឹមតែអង្គុយមើល និងរិះគន់វាយប្រហារ។

ដូច្នេះ កម្ពុជាគ្មានវិបត្តិនយោបាយទេ តែមានតែអ្នកនយោបាយប្រឆាំងមានវិបត្តិ ហើយការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅគឺជាការបោះឆ្នោតដែលត្រូវបានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិជិត ១០ ម៉ឺននាក់មកពីបណ្តាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិថាសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាមួយគ្នានេះ អ្នកសង្កេតការណ៍បានកោតសរសើរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែល បានរៀបចំការបោះឆ្នោតបានយ៉ាងល្អត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ មានតម្លាភាព និងជាទីទុកចិត្ត។ នេះគឺខុសពីអ្វីដែលក្រុមប្រឆាំងជ្រុលនិយម តែងតែលាបពណ៌ថាការបោះឆ្នោតនៅកម្ពុជាមានការលួចបន្លំសន្លឹកឆ្នោត មានភាពមិនប្រក្រតីខ្លាំង គំរាមកំហែងជាដើមដែលការលាបពណ៌ និងការបំភ្លៃទាំងនេះគ្រាន់តែជាលេសដើម្បីញុះញង់ប្រជាពលរដ្ឋក្នុងគោលដៅបំផ្ទុបដិវត្តន៍ពណ៌ប៉ុណ្ណោះ។

ប៉ុន្តែពេលនេះ សាធារណជនបាន យល់ច្បាស់ពីល្បិចកលដ៏ទុច្ចរិតរបស់ក្រុមប្រឆាំងដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងជនបរទេសមួយចំនួន ហើយការញុះញង់របស់ពួកគេគ្មានតម្លៃឡើយ។ ពលរដ្ឋខ្មែរបានបោះបង់ចោលមនោគមន៍វិជ្ជារបស់ក្រុមប្រឆាំងជ្រុលនិយម និងការញុះញង់ បញ្ឆេះកំហឹងស្អប់ខ្ពើម ជាតិសាសន៍របស់ទណ្ឌិត សម រង្ស៊ី ហើយនិងបានគាំទ្រការពារថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យក្រោមដំបូលនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្ស និងឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនទៀតដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជាតរៀងមក។ ទោះខំប្រឹងកុហកបោកប្រាស់យ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿទៀតដែរ តែការភូតកុហកបោកប្រាស់របស់ក្រុមប្រឆាំងនេះនឹងធ្វើឱ្យក្រុមពួកគេរលត់រលាយដូចអំបិលត្រូវទឹក៕​

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣

(វីដេអូ) សារសម្លេង សម្ដេចតេជោ ហ៊ុន សែន ស្តីពី ការតែងតាំងឥស្សរជនក្នុងក្របខណ្ឌនយោបាយ

 CNV:

សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ,
ឯកឧត្តម លោកជំទាវ លោក លោកស្រី,
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់,

ជាដំបូងខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោសដោយសារសម្លេងរបស់ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាបានស្អកបន្តិច។ ដោយសារតែព្រឹកនេះ ខ្ញុំព្រះករុណាខ្ញុំ វាយកូនហ្គោល។ ដូច្នេះ បន្ទាប់ពីធ្លាក់ Calories មួយចំនួន នឹងធ្វើឲ្យសម្លេងស្អក។ យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ ចេញសារនេះ ដើម្បីទូលប្រគេនជាពិសេសជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលធ្វើកិច្ចការនៅក្នុងក្របខណ្ឌកិច្ចការនយោបាយ។ ក្នុងរយៈពេលកន្លងទៅនេះ មានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងគ្រប់មជ្ឃដ្ឋានទាក់ទងនឹងការលះបង់របស់ខ្ញុំព្រះករុណាខ្ញុំ ពីការមិនកាន់តំណែងនាយករដ្ឋមន្ត្រីតទៅទៀត ហើយប្រគល់ការងារឲ្យយុវជនជំនាន់ក្រោយ ដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីធានានូវនិរន្តរភាព នៃសន្តិភាព និងការអភិវឌ្ឍ

ការអបអរសាទររបស់បងប្អូនជនរួមជាតិ គឺបង្ហាញឲ្យឃើញអំពីតម្រូវការចាំបាច់នៃការធានានូវសន្តិភាពនិងការ​អភិវឌ្ឍរយៈពេលវែង។ ខ្ញុំព្រះករុណាខ្ញុំ យល់ថាការលះបង់ដ៏ធំធេងរបស់ខ្ញុំព្រះករុណា គឺជាការលះបង់ដើម្បីសេចក្តីសុខ សេចក្តីចម្រើនរ​បស់ជាតិទាំងមូល ដើម្បីធានាថា ប្រទេសជាតិមួយនេះមិនធ្លាក់ទៅក្នុងភាពចលាចល អស្ថិរភាព ឬការដណ្តើមអំណាចតាមរយៈចុងអាវុធ ដូចកាលពីអតីតកាលនោះឡើយ។ ខ្ញុំព្រះករុណាខ្ញុំ ចាកចេញ ក្នុងស្ថានភាពដែលគណបក្សប្រជាជនដឹកនាំ/កាន់អំណាច ក្នុងអត្រាសន្លឹកឆ្នោតគាំទ្រជាង ៨២% ដែលជាសន្លឹកឆ្នោតខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជន ដែលត្រឹមតែទទួលបាននូវ ៧៥% និង ៧៤% នៅពេលបោះឆ្នោតថ្នាក់ឃុំសង្កាត់ កាលពីឆ្នាំ ២០២២ កន្លងទៅ។

ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះការគាំទ្ររបស់បងប្អូនចំពោះការសម្រេចចិត្តរបស់ខ្ញុំព្រះករុណាខ្ញុំ ហើយចាត់ទុកថានេះគឺជាដំណើរការរួមរបស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឲ្យយុវជនជំនាន់ក្រោយ ដើម្បីគេអាចធ្វើកិច្ចការបានប្រសើរជាង។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំក៏ក្តាប់បានពីកង្វល់របស់បងប្អូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅតាមស្ថាប័ននានាទាក់ទិននឹងមុខនាទីរបស់ខ្លួនយ៉ាងណានៅពេលខាងមុខ។ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាសម្តេច សាយ ឈុំ, សម្តេច ស ខេង, សម្តេច ទៀ បាញ់, សម្តេច ម៉ែន សំអន, បណ្ឌិត ហ៊ុន ម៉ាណែត, បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម កើត រិទ្ធ ដែលបានពិភាក្សាគ្នានៅផ្ទះខ្ញុំព្រះករុណាខ្ញុំ បានសម្រេចចិត្តថា នឹងរក្សាទុកនូវមន្ត្រីទាំងអស់ដែលបានតែងតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ ឲ្យបន្តតទៅទៀត

ថ្នាក់ដែលតែងតាំងដោយព្រះរាជក្រឹត្យ គឺតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញ ថ្នាក់ដែលតែងតាំងដោយអនុក្រឹត្យក៏ត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញ ថ្នាក់ដែលតែងតាំងដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រី ក៏ត្រូវបានតែងតាំងឡើងវិញ។ ខ្ញុំព្រះករុណាខ្ញុំ ចង់បញ្ជាក់ថា សម្រាប់អ្នកដែលកាន់មុខងារសាធារណៈពុំមានអ្វីជាចំ​ណោទនោះទេ លើកលែងតែអ្នកទាំងនោះដល់អាយុចូលនិវត្តន៍ ទើបអាចចូលនិវត្តន៍។ មុខងារសាធារណៈគឺមិនត្រូវបានប៉ះពាល់នោះឡើយ ដូចជាអគ្គនាយកដ្ឋាន អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អភិបាលខេត្ត អភិបាលរង អភិបាលស្រុក អភិបាលរងស្រុក/ខណ្ឌ គឺមិនត្រូវបានប៉ះពាល់នោះទេ។ មេទាហានគ្រប់ជាន់ថ្នាក់ មេប៉ូលីស អាវុធហត្ថគ្រប់ជាន់ថ្នាក់ គឺមិនត្រូវបានប៉ះពាល់ទេ លើកលែងតែអ្នកនោះ គឺដល់អាយុចូលនិវត្តន៍គឺត្រូវចូលនិវត្តន៍តាមច្បាប់

សម្រាប់អ្នកដែលកាន់មុខងារខាងនយោបាយ ដែល(បានការ)តែងតាំងជាថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការនៅតាមក្រសួង បងប្អូនទាំងនោះនៅតែបន្ត លើកលែងតែសាម៉ីខ្លួនសុំលាឈប់ ដោយសារកត្តាអាយុ ឬមានជំងឺច្រើន។ ទីប្រឹក្សារាជរដ្ឋាភិបាលដែលបានតែងតាំងរួចមកហើយ ត្រូវតែងតាំងត្រឡប់ទៅវិញ ហើយសម្រាប់ការតែងតាំងនេះ អ្នកកាន់មុខងារនយោបាយគឺមាន ៣ កម្រិត កម្រិតតែងតាំងដោយព្រះរាជក្រឹត្យ ដែលចាប់តាំងពីថ្នាក់អគ្គនាយកឡើងទៅក្នុងផ្នែកខាងមុខងារនយោបាយ។ បើនិយាយពីនៅតាមក្រសួង គឺចាប់ពីអនុរដ្ឋលេខាធិការនិងរដ្ឋលេខាធិការ គឺតែងតាំងដោយព្រះរាជក្រឹត្យ។ ឯទីប្រឹក្សាក៏តែងតាំងដោយព្រះរាជក្រឹត្យ ដែលមានថ្នាក់អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រហូតដល់ទីប្រឹក្សា ដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រី។

នៅមានទីប្រឹក្សាដែលតែងតាំងដោយអនុក្រឹត្យ គឺថ្នាក់អគ្គនាយករងនិងថ្នាក់ប្រធាននាយកដ្ឋាន ក៏ត្រូវតែងតាំងត្រឡប់ទៅវិញ។ នៅតាមក្រសួងខ្លះក៏មានតែងតាំងអ្នកដែលចូលនិវត្តន៍មួយចំនួនអោយបន្តធ្វើការនិងមានការ​ចាំបាច់នៃមន្ត្រីមួយចំនួនអោយធ្វើការតែងតាំងដោយសេចក្ដីប្រកាសរបស់រដ្ឋមន្ត្រីជាថ្នាក់អនុប្រធាននាយកដ្ឋាននិងប្រធានការិយាល័យ។ មុខងារទាំងអស់នេះ ខ្ញុំព្រះករុណាខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ ជាពិសេស​ជា​មួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តម កើត រឹទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ អំពីកិច្ចដំណើរការនៅពេលខាងមុខ។ ដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភអំពីចំណុច​ទាក់ទងជាមួយនឹងរឿងថាតើខ្លួនត្រូវធ្វើអ្វីទៀត?

កិច្ចការតែមួយទេ ដែលត្រូវធ្វើការកែទម្រង់នោះគឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ កន្លងទៅនេះ មានការតែង​តាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមួយចំនួន (ដែលមានតំណែង)ជារដ្ឋលេខាធិការ ជាអ្នកដែលធ្វើការផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី។ ដូច្នេះ យើងទុកឱ្យម្នាក់ៗធ្វើការជ្រើសរើសថា តើនៅជារដ្ឋលេខាធិការឬទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឱ្យយកតែមួយទេ ខ្ញុំព្រះកុរណាខ្ញុំសូមបញ្ជាក់ការកែទម្រង់នៅទីនេះ វាមិនប៉ះពាល់ដល់មនុស្សច្រើនទេ។ បងប្អូនខ្លះគឺជារដ្ឋលេខាធិការនៅតាមក្រសួង ប៉ុន្តែក៏មានការកាន់តំណែងបន្ថែម(ជា)រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ករណីលើកលែងគឺមានតែអង្គភាព២ធំៗប៉ុណ្ណោះ ដែលខ្ញុំព្រះករុណាខ្ញុំបាននិយាយប្រាប់ទៅអនាគតនៃថ្នាក់ដឹកនាំជំនាន់ក្រោយគឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះគឺនឹងរក្សាទុកសម្រាប់អគ្គនាយកពន្ធដារនិងអគ្គនា​យកគយ ដែលទាំង២នេះត្រូវធ្វើការម្ខាងជាមួយនឹងរដ្ឋមន្ត្រី ឯម្ខាងទៀតជាមួយនាយករដ្ឋមន្ត្រី ដែលត្រូវក្ដាប់ផ្ទាល់ទៅលើថវិកាប្រចាំថ្ងៃ ប្រចាំខែ។ ករណីនេះគឺជាការត្រូវទុក។ ឯសម្រាប់អ្នកដទៃទៀតគឺត្រូវជ្រើសរើសតើនៅជារដ្ឋលេខាធិការតាមក្រសួងឬមកឱ្យដាច់ជារដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី។ ការកែទម្រង់គឺមានតែប៉ុណ្ណឹងទេដែលមានការប៉ះពាល់។

ដូចនេះសូមបញ្ជាក់សាជាថ្មី បងប្អូនទាំងឡាយទទួលបានតំណែងរួចមកហើយគឺនៅបន្ត។ សូមបញ្ជាក់ថារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាទាំងនេះនឹងបញ្ចប់(តំណែង)នៅថ្ងៃទី ២២ ខែសីហា ជាមួយនឹងការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវរៀបចំតែងតាំងថ្មី។ ដោយឡែករដ្ឋមន្ត្រីនានាដែលមិនធ្វើជារដ្ឋមន្ត្រីតទៅទៀត ទាំងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីមួយចំនួន និងរដ្ឋមន្ត្រីខ្លះ រាប់ទាំងខ្លួនខ្ញុំព្រះករុណាខ្ញុំមុនពេលទៅកាន់ប្រធានព្រឹទ្ធសភានៅឆ្នាំក្រោយ គឺត្រូវអង្គុយនៅធ្វើជាសមាជិករដ្ឋសភា។ រដ្ឋមន្ត្រីខ្លះទៀតមិនជាប់ជាសមាជិកសភា និងអាចរៀបចំឱ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាល ឬអាចរៀបចំឱ្យឈរឈ្មោះធ្វើជាសមាជិកព្រឹទ្ធ​សភានៅពេលខាងមុខ ករណីដែលអាចធ្វើទៅរួច។ ឯខ្លះទៀតជាទីប្រឹក្សាដែលមិនយកប្រាក់បៀវត្សរ៍ ការតែង​តាំង​ឡើងវិញមិនមែនជាការលំបាកនោះឡើយ។ វាមិនមានទម្ងន់(លើ)ថវិកាទេ (ត្បិត)មុខតំណែងជាទីប្រឹក្សាដែលមានចរិតជាកិត្តិយសងាយស្រួលប្រាស្រ័យទាក់ទងចុះជួយកសាងមូលដ្ឋាននានា។

ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីតាមស្ថាប័ននានានៅពេលក្រោយបន្តការយកចិត្តទុក​ដាក់ទៅលើកិច្ចការដែលត្រូវដោះស្រាយ ជាមួយនឹងមន្ត្រីចាស់ៗ មន្ត្រីនៅក្នុងតំណែងបច្ចុប្បន្ន ត្រូវឱ្យមានការ​ងារ​បន្តទៅទៀតដោយគ្មានការកែប្រែ លើកលែងតែសាម៉ឺខ្លួនស្នើសុំឈប់តែប៉ុណ្ណោះ។ នេះជាការបញ្ជាក់ដើម្បីដោះស្រាយកង្វល់របស់បងប្អូន ដែលមានកន្លងទៅនិងដែលខ្ញុំព្រះករុណាខ្ញុំក្ដាប់បាន។ សូមប្រគេនពរចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ សូមប្រកបតែនឹងពុទ្ធពរនិងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាត។ សូមអរព្រះគុណ សូមអរគុណ៕

*********

Audio Message of Samdech Techo Hun Sen on the Political Functions Re-appointments

[Unofficial Translation]



CNV:

Venerable Buddhist Monks,

Excellencies, Lok Chumteavs, Ladies and Gentlemen,

Dear compatriots,

First of all, I apologize for my voice as I seem to be a little hoarse. This morning I had a golf session. After losing some calories, it is normal that it makes a hoarse sound. However, I have to convey this message especially to Excellencies, Lok Chumteavs, Ladies and Gentlemen who work within the framework of political affairs. There has been a great deal of congratulations from the people and all walks of life regarding my dedication from not holding the position of Prime Minister and giving the jobs to the younger generation led by Dr. Hun. Manet to ensure the sustainability of peace and development.

The congratulations of the compatriots show the need to ensure long-term peace and development. I understand that my great sacrifice is a sacrifice for the happiness and prosperity of the whole nation to ensure that this nation does not fall into chaos, instability, or power grabbing at gun points as it happened in the past. I am leaving in a situation where the CPP is leading/ruling with more than 82% of the votes, the highest ever in the history of the CPP, with only 75% and 74% at the commune election in 2022.

I would like to thank you for your support of my decision and consider that this is a national process that we needed to handed over to the next generation so that they can do a better job. However, I also grasp the concerns of the Excellencies, Lok Chumteavs, Ladies and Gentlemen in various institutions related to their future duties. Samdech Say Chhum, Samdech Sar Kheng, Samdech Tea Banh, Samdech Men Sam An, Dr. Hun Manet, Dr. Aun Porn Moniroth, His Excellency Keut Rith, and I have had discussion at my house, and we have decided to keep all officials who have already been appointed as Secretaries of State, Undersecretaries of State or advisors to the Royal Government, so that they will continue to do the jobs.

The ranks appointed by the Royal Decree are re-appointed by the Royal Decree, the ranks appointed by the sub-decree are going to be re-appointed by the sub-decree, and the ranks appointed by the decision of the Minister are also going to be re-appointed. I would like to emphasize that for those who hold public office, there is no problem, except for those who have reached retirement age. Public functions, such as the General Department, Deputy Director General, Head of Department, Deputy Director of the Department, Head of Office, Provincial Governor, Deputy Governor, District Governor, Deputy District/Khan Governor are not affected. Military officers of all ranks, military police officers of all ranks are not affected unless they are of retirement age and are required to retire by law.

For those who hold political positions that are appointed as Secretaries of State, Undersecretaries of State in the Ministry, they will continue, except for those who resign due to age or illness. The already appointed advisors to the Royal Government shall be re-appointed. For this appointment, the political office is divided into three levels, appointed by Royal Decree, from the level of Director General up to the level of political function. In terms of ministries, from the Under-Secretary of State and the Secretary of State are appointed by Royal Decree. The advisors are also appointed by Royal Decree, ranging from the Director General, the Under-Secretary of State, the Secretary of State, the Minister, the Senior Minister to the advisor who is the Deputy Prime Minister.

There are still advisors appointed by the sub-decree such as the Deputy Director General and the Head of the Department must also be re-appointed. In some ministries, some retirees are appointed to continue working, and there is a need for some officials to be appointed by the ministerial proclamation as deputy heads of departments and heads of offices. I have discussed these functions thoroughly, especially with Dr. Hun Manet, with His Excellency Aun Porn Moniroth, His Excellency Keut Rith, who are keeping the discussion going with me about the future process. In this regard, you may not worry about what is going to happen to you.

The only thing that needs to be reformed is the function of minister attached to the prime minister. In the past, a number of ministers attached to the prime minister – who have been working directly with the prime minister, (were appointed among those holding the position) as secretary of state. We leave it up to each of them to choose whether to remain Secretary of State or to be the Minister attached to the Prime Minister. S/he may choose only one. I would like to emphasize that the reform here does not affect many people. Some are secretaries of state in ministries, but there are also additional (positions as) ministers attached to the prime minister.

The Minister attached to the Prime Minister portfolio will be kept for two major entities, which I have told the future leader. It will be reserved for the Director General of Taxation and the Director General of Customs, both of whom will work on the one side with the minister, and on the other with the prime minister, who has to have direct control of the daily budget. This case is a must. For others, it is necessary to choose whether to remain the Secretary of State in the Ministry or to be the Minister attached to the Prime Minister. The is the only reform that has an impact.

I would like to reaffirm that all of you who have been appointed before will continue to (be reappointed). Please be informed that these Secretaries of State, Undersecretaries of State and advisors will end (their positions) on 22 August (2023) along with the end of the term of office of the Royal Government, and will also be re-appointed. In particular, the ministers who are no longer in office, including some deputy prime ministers, some senior ministers, and some ministers, including myself, before I am going to be the President of the Senate next year, have to sit as members of the National Assembly. Former ministers who are not members of the National Assembly may be appointed to serve as advisors to the Royal Government or to be nominated as senators in the future where possible. Others who are unpaid advisors, re-appointment is not difficult. It does not weigh (on) the budget (for) the position of those advisors with honorary nature for them to have easy communication with related authorities to help build the local development.

On this note, I hope that the future Prime Minister, the future ministers in every institution will continue to pay attention to the work to be done with the incumbent officials, the officials in the current position – so that they can continue to work without changes, unless the said persons asked to stop. This is a confirmation to address the concerns that has come to my attention so far. Blessings to all the Venerable Monks, Excellencies, Lok Chumteavs, Compatriots. Please be blessed with the five blessings of the Buddha. Thank you./.

Friday, July 28, 2023

បទវិចារណកថា៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កាលបរិច្ឆេទនៃកង់រង្វង់ប្រវត្តិសាស្រ្តកម្ពុជា

ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ - ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលនឹងមកដល់នៅពេលខាងមុខដ៏ខ្លី នឹងក្លាយជាកាលបរិច្ឆេទនៃកង់រង្វង់ប្រវត្តិសាស្រ្តកម្ពុជា នៅក្នុងយុគសម័យនៃទំនើបកម្ម និងឌីជីថលនីយកម្ម​របស់មនុស្សជាតិ។​

ក្រោយទទួលបានឯករាជ្យពីបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាបានរស់នៅក្នុងស្ថានភាពស្មើមុខស្មើមាត់ និងមានទឹកមាត់ប្រៃមួយនៅលើឆាកអន្តរជាតិ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានប្រែប្រួលក្រឡាប់ចាក់ ហើយតម្លៃ និងការទទួលស្គាល់សង្គមធម៌ អរិយធម៌ សីលធម៌ និងកិត្យានុភាពរបស់ពលរដ្ឋកម្ពុជា​ក៏ត្រូវអាប់ឱនជាបន្តបន្ទាប់ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ ដោយសេនាប្រមុខ លន់ នល់ ដោយប្រែក្លាយកម្ពុជាពីរបបរាជានិយម ទៅជារបបសាធារណរដ្ឋ។

ចាប់តាំងពីពេលនោះមក ភ្លើងសង្គ្រាមបានបន្តកើតមាន រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលខ្មែរក្រហមដែលកម្លាំងមួយចំនួនកកើតឡើងដោយសារតែទឹកចិត្តប្រឆាំងនឹងរបបសាធារណរដ្ឋ និងពូនជ្រុំរបបរាជានិយមនោះ​ បានចូលកាន់កាប់រាជធានី។ ពលរដ្ឋកម្ពុជាសម័យនោះគិតថា សង្រ្គាមរ៉ាំរ៉ៃប្រមាណជា០៥ឆ្នាំ អាចនឹងបញ្ចប់ ប៉ុន្តែ​កម្ពុជាមិនបានប្រែក្លាយទៅជារបបរាជានិយមឡើងវិញឡើយ គឺបែរជាធ្លាក់នៅក្នុងរបបវាលពិឃាតទៅវិញ​។

ក្រោមការដឹកនាំរបស់មេដឹកនាំខ្មែរក្រហម ដែលនៅក្នុងពេលនោះបានដាក់ឈ្មោះប្រទេសថា កម្ពុជាប្រជាធិបតេយ្យ ប្រទេសថ្វីត្បិតតែគ្មានសង្រ្គាម តែពោរពេញដោយការកាប់សម្លាប់ ការបាត់បង់ជីវិតមនុស្ស សេដ្ឋកិច្ចធ្លាក់ដល់សូន្យ គ្មានផ្សារ គ្មានលុយ ហើយពលរដ្ឋរស់ជាមួយនឹងដង្ហើមពោរពេញដោយសេចក្តីភ័យខ្លាច។​ ​

ក្រោយថ្ងៃរំដោះ ថ្ងៃទី០៧ ខែមករា ឆ្នាំ​១៩៧៩ ពលរដ្ឋកម្ពុជាបានបន្តតស៊ូរស់នៅក្នុងស្ថានភាពស្តារឡើងវិញគ្រប់វិស័យ និងសង្រ្គាមផ្ទៃក្នុង រហូតដល់ថ្ងៃទី២៣ ខែតុលា​ ឆ្នាំ​១៩៩១ ភាគីជម្លោះបានផ្សះផ្សាគ្នាចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដោយយល់ព្រមរួបរួមគ្នាដណ្តើមអំណាចដោយសន្លឹកឆ្នោត ក្រោមការចាត់ចែងដោយសហគមន៍អន្តរជាតិ ពីថ្ងៃទី​២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ប៉ុន្តែនៅពេលនោះ ភាគីខ្មែរក្រហមដែលជាភាគីហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានដកខ្លួនចេញ ដូច្នេះពន្លឺសន្តិភាពដែលពលរដ្ឋកម្ពុជាសង្ឃឹមជាថ្មីនោះ ត្រូវបរាជ័យ។

សហគមន៍អន្តរជាតិបានចាត់ទុកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផល និងជាភាពជោគជ័យនៃកិច្ចស្វះស្វែងរកសន្តិភាពនៅកម្ពុជា ប៉ុន្តែធាតុពិត សង្រ្គាមត្រូវបានបន្តអូសបន្លាយ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ទើបពលរដ្ឋកម្ពុជាអាចទទួលបានសន្តិភាពយ៉ាងពិតប្រាកដ។

ចាប់តាំងពីពេលនោះមក ពលរដ្ឋកម្ពុជារស់ក្នុងសន្តិភាពដ៏ពេញបរិបូរណ៍ រហូតដល់ទល់សព្វថ្ងៃ ដោយសារតែមគ្គុទេសឯករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ នេះគឺជាសច្ចភាពនៃប្រវត្តិសាស្រ្តដែលមិនអាចមិនទទួលស្គាល់បានឡើយ។​

នៅក្នុងនាមជាអ្នកតស៊ូដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងបានធ្វើពលិកម្មជាច្រើនដើម្បីបុព្វហេតុសន្តិភាព ផ្អែកតាមបទពិសោធន៍នៃការតស៊ូ តាំងពីអំឡុងសង្រ្គាមនៅទស្សវត្សរ៍នៃឆ្នាំ​១៩៧០ ​នៅក្នុងនាមជានាយទាហានថ្នាក់ក្រោមរហូតដល់ក្លាយជាមេដឹកនាំកាច់ចង្កូតកម្ពុជា ចាប់តាំងពីថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ មកដល់បច្ចុប្បន្ន ពោលគឺជិត៤ទស្សវត្សរ៍ សម្តេចតេជោបានកសាងនូវសមិទ្ធផល​ជាច្រើនជូនប្រទេសជាតិ ហើយគ្រប់គ្នាគិតថា សម្តេចតេជោ នឹងបន្តដឹកនាំកម្ពុជាបន្តទៀត ប៉ុន្តែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២៣ សម្តេចបានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ជាសាធារណៈថា សម្តេចនឹងចាកចេញនៅថ្ងៃទី២២ ខែសីហា ឆ្នាំដដែលនេះ ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្តេច ជាអ្នកបន្តវេនក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។

តាមរយៈសារនយោបាយនៅក្នុងសេចក្តីថ្លែងការណ៍នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា សមាជិករាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺភាគច្រើនជាឥស្សរជនវ័យក្មេង​ ដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍ ដើម្បីធានា និងបន្តជ្រោមជ្រែងដំណើរការអភិវឌ្ឍសង្គមកម្ពុជាបន្តទៀត។

នៅក្នុងសារនយោបាយនេះដែរ សម្តេចតេជោ មិនបានបញ្ជាក់សមាសភាពនៃគណៈរដ្ឋមន្រ្តីអាណត្តិក្រោយនេះទេ ដោយសម្តេចលើកឡើងថា ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងជ្រើសតាំង ក្រោយពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផល នៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ជាផ្លូវការ និងការតែងតាំងពីព្រះមហាក្សត្រ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោត បានសម្រេចស្នើបេក្ខភាពឯកឧត្តមបណ្ឌិត ជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

​នៅក្នុងនាមជាបញ្ញវ័ន្តវ័យក្មេង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាប់ផ្តើមបម្រើការងារជាកងទ័ព តាំងពីឆ្នាំ​១៩៩៥ ហើយក៏បានបន្តការសិក្សាលើជំនាញយោធា ពីសាលាយោធាដ៏ល្បីរបស់ពិភពលោកនៅសហរដ្ឋអាមេរិក គឺ សាលា West Point រហូតទទួលបានជោគជ័យនៅឆ្នាំ​១៩៩៩។ ឯកឧត្តមបណ្ឌិត ក៏បានបន្តការសិក្សាអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យញូវយ៉ក នាឆ្នាំ​២០០២ ហើយទទួលសញ្ញាប័ត្របណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ប្រ៊ីស្តូល​ នៅចក្រភពអង់គ្លេស ​នាឆ្នាំ​២០០៨។

ពាក់ព័ន្ធនឹងជីវិតឯកជនវិញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវ ពេជ ចន្ទមុន្នី បច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានបញ្ចប់សញ្ញាប័ត្របណ្ឌិតសុខភាពសាធារណៈ ពីចក្រភពអង់គ្លេស ដោយទទួលបានបុត្រី២រូប និងបុត្រាមួយរូប។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានលេចធ្លោរបំផុតនៅក្នុងអំឡុងសង្រ្គាមប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា ក្នុងឆ្នាំ២០២០-២០២២។ សម្រាប់ការងារនយោបាយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលការគាំទ្រនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន ក្រោយពេលដែលឯកឧត្តមបានត្រូវតែងតាំងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានយុវជនគណបក្ស នោះមិនរាប់បញ្ចូលស្នាដៃនៅក្នុងការធ្វើទំនើបកម្មកងទ័ព​នៅក្នុងតំណែង ដែលឯកឧត្តមទទួលខុសត្រូវជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នោះឡើយ។

ផ្អែកតាមបទពិសោធន៍ការងារ ការអប់រំ ការគ្រប់គ្រងគ្រួសារ និងការងារទទួលខុសត្រូវចំពោះកាតព្វកិច្ច និងភារកិច្ចរបស់ប្រទេសជាតិ ដែលមានសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងពោរពេញទៅដោយបុគ្គល និងឥស្សរជនវ័យក្មេង និងមានបទពិសោធន៍ការងារ ព្រមទាំងការអប់រំខ្ពស់ ដូច្នេះព្រឹត្តិការណ៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៣ ដែលជាថ្ងៃគ្រោងនឹងប្រកាសសមាសភាពគណៈរដ្ឋមន្រ្តីថ្មីនៅកម្ពុជា នឹងក្លាយជាថ្ងៃនៃរបត់កង់រង្វង់ប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា នៅក្នុងសតវត្សទី២១ នេះ៕

ដោយ ហេង បញ្ញា






សម្តេចតេជោ ហ៊ុន សែន៖ ច្បាស់ណាស់ នៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត, គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា​ ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រ និងទំនុកចិត្តជ្រាលជ្រៅចំពោះ សម្តេច និងលោកបណ្ឌិត​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៣។ សម្តេចបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ។ ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ សម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ៕

អ្នកវិភាគចៅចាក់ស្មុក៖ ការរិះគន់មួលបង្កាច់វាយប្រហារគ្រប់បែបយ៉ាងដោយគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជ្រុលនិយម ជាការចូលរួមពង្រឹងមូលដ្ឋានបន្ថែមនៃជំនឿទុកចិត្តយ៉ាងរឹងមាំរបស់ពលរដ្ឋខ្មែរ ចំពោះគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងយុវជនបន្តវេន


(ភ្នំពេញ)៖ ដោយគ្មានយុទ្ធសាស្ត្រនយោ​បាយនិងផែនការច្បាស់លាស់ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ ធ្វើនយោបាយដើម្បីបង្កើនប្រជាប្រិយភាព និងទាក់ទាញការគាំទ្រក្នុងចំណោមប្រជាពលរដ្ឋតាមរយៈការធ្វើនយោបាយញុះញង់ បញ្ឆេះកំហឹង រើសអើងនិងស្អប់ខ្ពើមជាតិសាសន៍ ការរិះគន់ជេរប្រមាថ វាយប្រហារ និងមួលបង្កាច់ដៃគូនយោបាយ និងបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍ ខុសពីការពិតជាក់ស្តែងរបស់កម្ពុជា។

ពួកគេជឿថាដើម្បីឱ្យមានឈ្មោះល្បី និងមានគេចាប់អារម្មណ៍ហើយកោតសរសើរបញ្ជោដល់​ខ្លួន ចាំបាច់ត្រូវធ្វើនយោបាយដោយមិនចំណាយដើមទុន​ និងខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឡើយ គឺគ្រាន់តែដំឡើងសំឡេងជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលនិមិត្តរូបនៃគណបក្សប្រជាជនកម្ពុជា និងជាមគ្គុទ្ទេសក៏ឯកនៃមេដឹកនាំកម្ពុជា ជារដ្ឋបុរសសហសម័យរបស់កម្ពុជា និងវាយប្រហារញុះញង់បំបែកបំបាក់សាមគ្គីជាតិ និងធ្វើនយោបាយចងគំនុំសងសឹកជាមួយអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ នេះត្រូវបានគេមើលឃើញថា ជា «យុទ្ធសាស្ត្រចាញ់-ចាញ់» ដែលក្រុមប្រឆាំងបានអនុវត្តព្រោះពលរដ្ឋបានដឹងច្បាស់រវាងការពិតជាក់ស្តែង និងការប្រឌិតរបស់ក្រុមប្រឆាំង។

ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួករបស់ខ្លួនចាប់ពីការធ្វើនយោបាយរហូតមកដល់ពេលនេះ មិនបានខិតខំប្រឹងប្រែងធ្វើអំពើល្អ និងបម្រើជាពលរដ្ឋឡើយ តែពួកគេបានប្រើប្រាស់វោហាសាស្ត្ររិះគន់វាយប្រហារលើសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ការវាយប្រហាររិះគន់និងបំភ្លៃការពិតរបស់ក្រុមប្រឆាំងនេះបានជួយដល់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ទៅ​វិញ​ទេដោយសារអ្វីៗដែលក្រុមប្រឆាំងតែងតែនិយាយ និងឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយស៊ីឈ្នួលបរទេស ខុសពីការពិតជាក់ស្តែងដែលប្រជាពលរដ្ឋបាន រស់នៅ និងទទួលបានជាក់ស្តែងពីដំណើរនៃកម្ពុជាប្រកបដោយភាពវិជ្ជមាន អភិវឌ្ឍ ភាពរឹងមាំ។

រយៈពេលជាង ៣០ ឆ្នាំមកនេះ ក្រុមប្រឆាំងបានចាញ់បោសគូថខោ ព្រោះធ្វើនយោបាយយូរគឺកាន់តែឯកោ គ្មានការគាំទ្រ និងជាប់ជំពាក់វណ្ឌកនឹងបទល្មើសប្រឆាំងនឹងច្បាប់។ ឆ្កែចេះ តែព្រុស មនុស្សចេៈតែដើរ! សុភាសិតនេះពិតជាត្រឹមត្រូវ។ ក្រុមប្រឆាំងមិនបានធ្វើអ្វីជាផលប្រយផជន៍ជាតិឡើយព្រោះរវល់តែដើរបំផ្លិចបំផ្លាញជាតិ អំពាវនាវឱ្យបរទេសដាក់សម្ពាធនយោបាយ ការទូត ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដើរញុះញង់បំបែកបំបាក់ជាតិ ចំណែក សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់បានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា​ ធ្វើ​ឱ្យជាតិអភិវឌ្ឍរីកចម្រើន មានសុខសន្តិភាព។

ក្រុមប្រឆាំងជ្រុលនិយមបាននិងកំពុងប្រើយុទ្ធសាស្ត្រចាញ់-ចាញ់ ដោយសារតែក្នុងដំណើរនយោបាយរបស់ពួកគេគឺ «ប្រឆាំងផ្កាប់មុខ»។ ពួកគេត្រូវតែនិយាយផ្ទុយពីអ្វីដែលរដ្ឋាភិបាលនិយាយ, ពួកគេត្រូវតែធ្វើផ្ទុយពីអ្វីដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋដែលគាំទ្ររដ្ឋាភិបាល, ពួកគេត្រូវតែធ្វើផ្ទុយពីបំណងដ៏ពិសិដ្ឋរបស់ពលរដ្ឋខ្មែរ និងដើរបញ្ច្រាសទិសនៃដំណើរវិវឌ្ឍទៅមុខប្រកបដោយវិជ្ជមានរបស់កម្ពុជា។ នៅពេលដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខខិតខំផ្សះផ្សាបង្រួបបង្រួមជាតិ ក្រុមប្រឆាំងជ្រុលនិយមនិងជនក្បត់ជាតិខិតខំបំបែកបំបាក់ជាតិ បែងចែកវណ្ណៈសង្គម។

ពេលសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋាភិបាលធ្វើនយោបាយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អំពាវនាវឱ្យមានការផ្តល់ជំនួយ វិនិយោគក្នុងប្រទេស និងបរទេសទិញទំនិញពីកម្ពុជា ក្រុមប្រឆាំងធ្វើនយោ​បាយវាយបំបែកឆ្នាំងបាយប្រជាពលរដ្ឋ កម្មករកម្មការិនី ដោយអំពាវនាវឱ្យបរទេសដាក់សម្ពាធសេដ្ឋកិច្ច កុំទិញទំនិញពីកម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំផ្តល់ជំនួយឱ្យកម្ពុជា។ ពលរដ្ឋខ្មែរបានមើលឃើញច្បាស់ពីការធ្វើនយោបាយបំផ្លាញជាតិនិងបំផ្លាញប្រជាជនរបស់ក្រុមប្រឆាំង។ ក្រុមប្រឆាំងបានចាញ់នៅគ្រប់សមរភូមិទាំង​អស់។ ពួកគេបានក្លាយជាជនចំឡែកក្នុងសង្គម ដែលបើកភ្នែកឡើងក្រពុលមុខជេរប្រមាថដើម្បី បានប្រជាប្រិយភាពនិងការគាំទ្រដោយមិនបានមើលថាសង្គមកម្ពុជា ពលរដ្ឋខ្មែរបានដើរដល់កន្លែងណាហើយនោទេ។

បន្ទាប់ពីប្រកួតមិនឈ្នះគណបក្សប្រជាជនកម្ពុជា, មិនឈ្នះប្រជាប្រិយភាពសម្តេចតេជោដែលធ្វើឱ្យក្រុមជនក្បត់ជាតិ ៣ ជំនាន់ ជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រថាជាអ្នកនយោបាយចាញ់ចាស់វស្សា។ ចរិតប្រឆាំងផ្កាប់មុខរបស់ពួកគេនៅតែបន្ត។ ពួកគេបានបន្តធ្វើនយោបាយជេរប្រមាថ ដោយពេលនេះពួកគេបាននិងកំពុងតម្រង់ទិសវាយប្រហារមកលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ កម្ពុជាចាប់ពីអាណត្តិទី៧ នេះ។

ពួកគេបានចាប់ផ្តើមវាយប្រហារលើប្រវត្តិនៃការសិក្សា និងការបន្ទាបបន្ថោកសញ្ញាបត្រដែលឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបាន ព្រមទាំងទាញទម្លាក់តម្លៃផ្សេងៗទៀតក្នុងទិសដៅ ដើម្បីបំផ្លាញជំនឿទុកចិត្តរបស់ពលរដ្ឋមកលើថ្នាក់ដឹកនាំគណបក្សប្រជា ជន និងអ្នកបន្តវេន។

ប៉ុន្តែយុទ្ធសាស្ត្រនយោបាយដែលគេបានប្រើជាកាំបិតមុខពីរ ដែលបានផ្តល់ផលយ៉ាងច្រើនដល់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំបក្សនេះ ព្រោះប្រជាពលរដ្ឋខ្មែរកាន់តែស្គាល់ច្បាស់នរណាដែលបម្រើជាតិពិតប្រាកដ និងនរណាដែលជាជនក្បត់ជាតិ ៣ ជំនាន់។ ក្រុមប្រឆាំងជេរប្រមាថកាន់តែខ្លាំង ធ្វើឱ្យពួកគេខាតបង់កាន់តែច្រើន ហើយពេលមេដឹកនាំខ្លះនៃក្រុមប្រឆាំងជ្រុលនិយមដូចជាជនក្បត់ជាតិ សម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរជាដើមត្រូវបានពលរដ្ឋខ្មែរជឿថាមានជំងឺសសៃប្រសាទនិងវិកលចរិតបាត់ទៅហើយ។

រយៈពេលជាង ៣០ ឆ្នាំដែលក្រុមប្រឆាំងប្រើយុទ្ធសាស្ត្រនយោបាយជេរប្រមាថសម្តេចតេជោ ប្រមាថចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា បានក្លាយជាពរជ័យសម្រាប់គណបក្សប្រជាជនកម្ពុជាព្រោះពលរដ្ឋកាន់តែច្រើនបាន ផ្តល់នូវការស្រឡាញ់ អាណិត ជឿទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា ដល់សម្តេចតេជោ ហ៊ុន សែន និងអ្នកបន្តវេនរបស់គណបក្សប្រជាជន កម្ពុជា។ ភស្តុតាងអាចបញ្ជាក់តាមរយៈលទ្ធផលនៃការបោះឆ្នោតនានាដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបាននូវការបោះឆ្នោតគាំទ្រយ៉ាងច្រើនភ្លូកទឹកភ្លូកដី។

យោងតាមលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពលរដ្ឋចំនួនជាង ៨,២លាននាក់ស្មើ ៨៤,៥៨% បានចេញទៅបោះឆ្នោត ហើយគណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រជាង ៦,២លានសំឡេងស្មើប្រមាណ ៨២% នៃសំឡេងឆ្នោតបានការដែលចំនួននេះច្រើនជាងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។

ចំណុចនេះបង្ហាញយ៉ាងច្បាស់ថាក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិបានកំពុងអនុវត្តយុទ្ធសាស្ត្រចាញ់ចាញ់ហើយលទ្ធផលបាន បង្ហាញថាពួកគេពិតជាចាញ់គ្រប់សមរភូមិ និងថែមទាំងចាញ់សង្គ្រាមទាំងមូលតែម្តង។ ដូច្នេះពួកគេចាំបាច់គួរកែប្រែយុទ្ធសាស្ត្រនយោបាយបំផ្លាញជាតិនិងបំផ្លាញប្រជាជនមកការរួមកសាងជាតិ និងសាមគ្គីជាតិខ្មែរ។ បញ្ឈប់ការធ្វើនយោបាយញុះញង់ឱ្យសកម្មភាពដែលជឿខ្លួនងប់ ជាប់ គុកនិងបំពានច្បាប់។ ពិតណាស់! ការរិះគន់មួលបង្កាច់វាយប្រហារគ្រប់បែបយ៉ាងរបស់ក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ជាការចូលរួមពង្រឹងមូលដ្ឋានបន្ថែមនៃជំនឿទុកចិត្តយ៉ាងរឹងមាំរបស់ពលរដ្ឋខ្មែរចំពោះគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងយុវជនបន្តវេន។

នៅក្នុងការថ្លែងសារពិសេសនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមប្រឆាំងដែលប្រឹងជេរសម្តេច និងឯកឧត្តម ហ៊ុន ម៉ាណែត រហូតធ្វើឱ្យបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋរហូតដល់ទទួលសំឡេងឆ្នោតជាង ៨២%។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា មិត្តបរទេសតែងតែបន្ទោសបង្អាប់រាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១៨ តែពួកគេនៅតែធ្វើការជាមួយសម្តេច រាប់ទាំងកិច្ចប្រជុំកំពូលអាស៊ានផងដែរ។

ហេតុដូច្នេះបានជាក្រុមប្រឆាំងតែងតែបរាជ័យ ហើយគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីគ្រប់ពេលបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន ត្រូវបានពលរដ្ឋ គោរពស្រឡាញ់និងជឿទុកចិត្ត ហើយឥឡូវនេះក្រុមបន្តវេនគណបក្សប្រជាជនកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានទទួលស្វាគមន៍ និងពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងមានជំនឿថាថ្នាក់ដឹកនាំបន្តវេនជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានលក្ខណៈសម្បតិនិងសមត្ថភាពគ្រប់គ្រាន់ដឹកនាំប្រទេសបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខបន្តទៀត។

ក្រៅពីផ្តែផ្តាំឱ្យនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តម ហ៊ុន ម៉ាណែត ថែរក្សាសន្តិភាពនិងការអភិវឌ្ឍ, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្ត្រីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។ អរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះ សម្តេចតេជោ​ និងឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៣»៕​

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣

ក្រុមខ្មែរជួយខ្មែរ ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

 (ភ្នំពេញ)៖ ក្រុមខ្មែរជួយខ្មែរ សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


លោក ស សុខា៖ លោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារឹងមាំ រុងរឿង និងរីកចម្រើន

 កូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង គឺលោក ស សុខា បានបង្ហាញការជឿជាក់ថា លោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារឹងមាំ រុងរឿង និងរីកចម្រើន។

លោក ស សុខា បានគូសបញ្ជាក់បែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោក ហ៊ុន ម៉ាណែត នឹងទទួលតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មីនេះ។

លោក ស សុខា បានចាត់ទុកការរៀបចំលោក ហ៊ុន ម៉ាណែត ទៅកាន់​តំណែង​ជានាយករដ្ឋមន្ត្រី គឺជារៀបចំផែនការជាតិដ៏គត់មត់ ប្រកបដោយទស្សន​ទាន​វែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍​នៃអនាគ​ត​​កម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមានរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។

លោក ស សុខា បានហៅការរៀបចំនេះ គឺជាមេរៀនបទពិសោធន៍កាត់ថ្លៃ​មិន​បាន និងមិនអាចរកសាលារៀនបាន សម្រាប់រូបលោក និងអ្នកបន្តវេនដទៃ​ទៀត​។

ជាមួយគ្នានេះ លោក ស សុខា បានសម្ដែងនូវគារវកិច្ចប្រតិបត្តិតាមយ៉ាងខ្ជាប់​ខ្ជួន​​នូវការ​ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសសភាពគណៈរដ្ឋមន្ត្រីថ្មីមួយទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភានាពេលខាងមុខដ៏ខ្លីនេះ។

«ជាអត្តនោម័តរបស់ខ្ញុំ ដែលតែងតែបានប្រាស្រ័យទាក់ទងពិភាក្សាកា​រងារ​ជា​មួយគ្នា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពោរពេញដោយសមត្ថភាពចម្រុះ​ពេញ​លេញ មានព្រហ្មវិហារធម៌ និងមានទឹកចិត្តជាកុសលដ៏ទូលំទូលាយ បើក​ចំហរលើការសន្ទនាគ្រប់បញ្ហា ស័ក្តិសមបំផុតជាអ្នកដឹកនាំយើងខ្ញុំ និងរាជ​រដ្ឋា​ភិបាល ជារួមគឺ កម្ពុជាទាំងមូល ដែលនឹងនាំមក​នូវអធិប​តេយ្យជាតិ ពោលគឺ ធ្វើឱ្យកម្ពុជារឹងមាំរុងរឿងរីកចម្រើន បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅ​ដោយ​សុខសាន្តសំបូរសប្បាយ តាមពាក្យស្លោក [ខ្មែរសាមគ្គី ខ្មែរឈ្នះ, រួបរួមគ្នា ដើម្បីកម្ពុជារុងរឿង]»។ នេះជាការគូសបញ្ជាក់របស់លោក ស សុខា។

ក្រៅតែពីការបង្ហាញនូវការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិហើយនោះ នៅក្នុងសំណេរលើហ្វេសប៊ុក​នេះ លោក ស សុខា ក៏បានបង្ហាញនឹងស្រណោះអាឡ័យចំពោះសម្តេចតេជោ និងមេដឹកនាំចាស់ៗដែលចាកចេញពីរាជរដ្ឋាភិបាលផងដែរ។

លោក សុខា បានរំលេចអារម្មណ៍នឹងស្រណោះបែបនេះ «ពិតហើយថា គ្មាន​ការ​ជួបជុំណាដែលថាមិនបែក និងទោះបីដឹងថា ពេលណា​មួយសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំជាន់ខ្ពស់ នឹងចាកចេញពីរាជរដ្ឋាភិបាល ព្រលែងដៃប្រគល់ឱ្យអ្នកបន្តវេនជំនាន់ក្រោយរួមគ្នាដឹកនាំក្ដី សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់​រសល់​ក្នុងចិត្តជាពន់ពេក។ សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់របស់បក្ស និងរាជ​រដ្ឋាភិបាល គឺជាបង្គោលដ៏រឹងមាំនៃយើងខ្ញុំ និងជាតិទាំងមូល ដែលខ្ញុំផ្ទាល់ក្ដី ប្រជាពលរដ្ឋក្ដី យុវជនប្រុសស្រីក្ដី តែងបានរៀនសូត្រពីមេរៀនដឹកនាំ​របស់​លោក​មិនអាចប្រកែកបាន»។

លោក ស សុខា ប្រកាសចងចាំ និងដឹងនូវគុណូបការៈមិនអាចបំភ្លេច​បាន​ឡើយ ជាពិសេសនៅតែបន្តរៀនសូត្រលុះអវសានពីសំណាក់ សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់ តាមទស្សនៈ «ក្មេងរត់លឿន តែចាស់ស្គាល់ផ្លូវ, ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់»៕



អ្នកវិភាគចៅចាក់ស្មុក៖ សកម្មភាពទាំងឡាយដែលជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួកកំពុងតែប្រព្រឹត្តជាការជីករណ្តៅកប់ខ្លួនឯង

 


(ភ្នំពេញ)៖ ទោះបីជាផែនការទុច្ចរិតក្បត់ជាតិរបស់ពួកគេ ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមជនសាងគ្រោះឱ្យជាតិនិងចៅហ្វាយនាយបរទេសពួកគេ នៅតែបន្តចិញ្ចឹមចិត្ត និងធ្វើមុខក្រាស់តាមបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាមល្បិចកលនិងផែនការផ្សេងៗ ដោយមិនទុកឱ្យជាតិនិងប្រជាជនកម្ពុជារស់ដោយភាពសុខសាន្តនិងការរីកចម្រើនឡើយ។

បន្ទាប់ពីបង្កើតក្រុមតេឡេក្រាមឈ្មោះ «សប្បាយ» ដើម្បីធ្វើយុទ្ធនាការគូសសន្លឹកចោល ប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានបរាជ័យ​ ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ក៏បានប្រែក្លាយក្រុមតេឡេក្រាមនោះ ទៅជាក្រុមនៃបដិវត្តន៍ពណ៌ទឹកក្រូច ដែលធ្លាប់បានធ្វើនៅប្រទេសអ៊ុយក្រែន និងបច្ចុប្បន្នកំពុងបង្កាត់ភ្លើងនៅប្រទេសថៃ ដើម្បីបន្តយុទ្ធនាការប្រឆាំងនឹងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោត និងជាពិសេសប្រឆាំងនឹងការបន្តវេនរបស់យុវជនជំនាន់ក្រោយ របស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំ ថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។

អ្នកនយោបាយចាញ់ចាស់វស្សានិងជាជនក្បត់ជាតិតជំនាន់ សម រង្ស៊ី ត្រូវបានពលរដ្ឋខ្មែរបកស្បែកមុខនិងស្គាល់ច្បាស់ថាជាអ្នកញុះញង់អាជីព គ្មានតម្លៃអ្វីមកលូកលាន់ក្នុងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧ នេះឡើយព្រោះពលរដ្ឋខ្មែរ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតាមបែបប្រជាធិបតេយ្យ ជូនដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស។ ពលរដ្ឋចំនួន ៨,៣លាននាក់ ស្មើនឹង ៨៤,៥៨% ដែលបានចេញទៅបោះឆ្នោត និងក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៦,៣លានសំឡេងស្មើនឹងជាង ៨២% នៃសំឡេងឆ្នោតបានការសរុប ជាសំឡេងប្រជាធិបតេយ្យដ៏កងរំពងក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តទៀត។ ម្យ៉ាងទៀត យុទ្ធនាការបំផ្លាញការបោះឆ្នោត តាមរយៈការគូសសន្លឹកឆ្នោតចោលរបស់ក្រុមប្រឆាំងក៏បានបរាជ័យ យ៉ាងអាម៉ាសព្រោះសន្លឹកឆ្នោតមិនបានការ មានចំនួនតិចតួចបំផុតមិនស្មើនឹងសន្លឹកឆ្នោតមិនបានការនាឆ្នាំ២០១៨ ឡើយ។ ការគាំទ្ររបស់ពលរដ្ឋជាង ៦,៣លាននាក់ ដលគណបក្សប្រជាជនជាសំឡេងប្រជាធិបតេយ្យ ដែលគ្មាននរណាម្នាក់ អាចបដិសេធបានឡើយ និងត្រូវតែគោរពមតិភាគច្រើននេះ។ជាមួយអត្រានៃការចេញទៅបោះឆ្នោតដ៏ច្រើននេះ ធម្មានុរូបភាពនៃដំណើរការប្រជាធិបតេយ្យ និងខាងនយោបាយ ត្រូវបានធានាទាំងស្រុង។

កាលពីថ្ងៃម្សិលនៅនៅក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសមានស្នាក់ការណ៍នៅប្រទេសថៃ បានរៀបចំវេទិកាឡាំប៉ាមួយដែលរៀបចំដោយក្រុមជនបរទេស ដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំងបានវាយតម្លៃទាប ចំពោះឆន្ទៈបោះឆ្នោតប្រជាពលរដ្ឋកម្ពុជា និងបំភ្លៃខុសពីការពិតអំពីដំណើរការប្រជាធិបតេយ្យ ដែលនេះស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង។ ការឡាំប៉ា និងបង្កើតយុទ្ធនាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ជាការធ្វើនយោបាយបំផ្លាញខ្មែរ របស់ក្រុមជនក្បត់ជាតិដែលមានបរទេសនៅពីក្រោយ ដែលជាម្ចាស់នៃបក្សភ្លើងទៀន។ បក្សភ្លើងទៀនរបស់ខ្លួនមិនបានចូលរួម ប្រកួតប្រជែងដោយសារតែមានកំហុសផ្នែកច្បាប់ ខ្វះលិខិតបញ្ជាក់នីត្យានុកូលកម្មស្របតាមនីតិវិធីច្បាប់ ហើយការដែលមិនបានចូលរួការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក៏ជាមូលហេតុទាក់ទងនឹងផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ផងដែរ ដោយប្រើឧបាយកលយកប្រជាធិបតេយ្យបំផ្លាញប្រជាធិបតេយ្យ «ខ្ចីដៃបរទស មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា រិះគន់វាយប្រហារដាក់សម្ពាធទណ្ឌកម្ម មកលើរាជរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌និងស្របច្បាប់ ដែលជះឥទ្ធិពលដល់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ» និងដោយស្របតាមការមិនចុះសម្រុងផ្ទៃក្នុងរបស់មេដឹកនាំនៅក្រៅប្រទេស និងក្នុងប្រទេស ទើបលិខិតប្រកាសលេខ៩៣ ស្តីពីការទទួលស្គាល់គណបក្ស សម រង្ស៊ី ឬ គណបក្សភ្លើងទៀនត្រូវបានបាត់គ្មានមូលហេតុច្បាស់លាស់។

អ្វីដែលក្រុមជនក្បត់ជាតិបាននិងកំពុងធ្វើគឺបាននិងកំពុងដើរបញ្ច្រាសទិសនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ទាំងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី រួមនឹងបក្ខពួកព្យាយាមក្នុងការរារាំងលើការបន្តវេនរបស់យុវជនគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាជាង ៦,៣លាននាក់ស្មើប្រមាណជាង ៨២% នៃសំឡេងឆ្នោតសរុប។ ប៉ុន្តែផែនការរបស់ពួកគេគ្មានការគាំទ្រ ឡើយគឺមានតែក្រុមជនក្បត់ជាតិប៉ុន្មានដំបរស្វានៅក្រៅប្រទេសតែប៉ុណ្ណោះ។ ពួកគេព្យាយាមបំបែកបំបាក់ផង ព្យាយាមរារាំងផង តែអ្វីៗគ្មាន ប្រសិទ្ធភាពឡើយព្រោះគណបក្សប្រជាជនកម្ពុជាជាគណបក្សចាស់ទុំផ្នែកនយោបាយ និងបានគិតគូរផែនការដឹកនាំយ៉ាងល្អិតល្អន់។ សូម្បីតែ ផែនការនៃការរៀបចំអ្នកបន្តវេន ក៏គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបានយ៉ាងល្អឥតខ្ចោះ ក្នុងគោលដៅបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ។ ជាមួយគ្នានេះប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត និងមហាជនទូទៅបានអបអរសាទរភ្លូកទឹកភ្លូកដី ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភាព្រោះឯកឧត្តមមានលក្ខណៈសម្បត្តិពេញលេញ ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀត។

ការធ្វើយុទ្ធនាការប្រឆាំងនឹងការបន្តវេនរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាការប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋច្រើនលើសលុប ដែលបានអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋខ្មែរនឹងមិនជឿតាមការញុះញង់របស់ ក្រុមជនក្បត់ជាតិឡើយព្រោះពួកគេបានប្រព្រឹត្តកំហុសម្តងហើយម្តងទៀត និងបានធ្វើសកម្មភាពញុះញង់បំពានច្បាប់ ហើយអ្នកនៅក្នុងស្រុកគឺ​ជាអ្នកដែលជាប់គុកជំនួសក្រុមជនក្បត់ជាតិទាំងនេះ។ មន្ត្រីសកម្មជននៃគណបក្សភ្លើងទៀនដែលលង់ជឿការញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានចេញមកសារភាពអស់ហើយថាធ្វើតាមការបញ្ជារបស់​សម រង្ស៊ី។ ដូចនេះ​ ពួកគេនឹងមិនលង់ជឿលើក្រុមរត់ចោលស្រុកនេះទៀតឡើយ។ ម្យ៉ាងទៀត បរទេសទាំងឡាយមិនត្រូវលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។ ប្រសិនបើបរទេសណាគាំទ្រចលនាប្រឆាំងជ្រុលនិយមនិងយុទ្ធនាការនេះ​ គឺច្បាស់ណាស់ ពួកគេបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅកម្ពុជា។ ដូច្នេះអ្វីៗទាំងឡាយដែល ក្រុមប្រឆាំងបាននិងកំពុងធ្វើជាសកម្មភាព ដ៏ស្មោគគ្រោកនិងទុច្ចរិតបំផុតប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ប្រឆាំងនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជនខ្មែរ គឺស្មើនឹងពួកគេកំពុងជីករណ្តៅកប់ខ្លួនឯងដូច្នេះដែរ៕​


ដោយ៖ ចៅចាក់ស្មុក​

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

វិភាគអន្តរជាតិ៖ តើមូលហេតុអ្វី នៅពីក្រោយការដកតំណែងរដ្ឋមន្ត្រីការបរទេសចិន?

 

FN (តូក្យូ)៖ ជាព័ត៌មានមួយដ៏គួរឱ្យភ្ញាក់ផ្អើល ចិនបានប្រកាសកាលពីយប់ថ្ងៃអង្គារ ទី២៥ ខែកក្កដាថាលោក ឈិន កាង (Qin Gang) ត្រូវបានបណ្ដេញចេញពីតួនាទីជា រដ្ឋមន្ត្រីការបរទេស ហើយត្រូវបានជំនួសតំណែងដោយលោក វ៉ាង យី ជាអ្នកការទូតកំពូលរបស់ចិន និងជានាយកការិយាល័យនៃគណៈកម្មការមជ្ឈិមសម្រាប់កិច្ចការ ការបរទេសនៃគណបក្សកុម្មុយនិស្ដចិន។ ចិនមិនបានហើបមាត់និយាយពីមូលហេតុនាំឱ្យមានការដកតំណែងលោក ឈិន កាង នោះទេ ប៉ុន្តែនេះក៏មិនមែនជារឿង ធម្មតានោះដែរ។

កាលពីខែមេសាកន្លងទៅ លោក ឈិន កាង បានព្រមានរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi កុំឱ្យជួយ «ជនពាល» ប្រព្រឹត្តទង្វើអាក្រក់ ដោយ ចង់សំដៅទៅលើសហរដ្ឋអាមេរិក ហើយក្រោយបាត់ខ្លួនអស់ជាង១ខែ លោក ឈិន ស្រាប់តែត្រូវបានបណ្ដេញចេញពីតំណែង។ អវត្តមានរបស់លោក ឈិន ត្រូវបាន ក្រុមអ្នកវិភាគខ្លះមើលឃើញថានឹងបង្កផលប៉ះពាល់ដល់ការទូតរបស់ចិន។ ជាក់ស្ដែង រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានលើកពេលបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅចុងខែកក្កដានេះ។

ព្រមពេលជាមួយគ្នា អ្នកតំណាងក្រសួងការបរទេសចិន មិនបានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ឬក៏ផ្ដល់ចម្លើយជាក់លាក់ថាតើលោក ឈិន កំពុងស្ថិតនៅទីណា? ឬក៏ហេតុអ្វីបានជាលោកបន្តអវត្តមានឡើយ។ នៅក្នុងប្រព័ន្ធនយោបាយចិន នៅពេលមានមន្ត្រីជាន់ខ្ពស់ណាម្នាក់បាត់ខ្លួនពីភ្នែកសាធារណៈ មូលហេតុចម្បង ដែលត្រូវ យកមកសំអាងនោះគឺ «បញ្ហាសុខភាព»។ ដូចជាករណីលោក ឈិន លោកក៏ត្រូវបានគេបញ្ជាក់ដែរថាមានបញ្ហាសុខភាព។ ប៉ុន្តែនេះមិនពិតឡើយ ហើយកាន់តែច្បាស់ ទៅទៀត គឺនៅពេលដែលការសម្រេចចិត្តដកតំណែងលោក ឈិន ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ គឺមិនមានការលើកឡើងពីបញ្ហាសុខភាពនោះទេ។ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិនស៊ីនហួ បានកត់សម្គាល់ថាលោកប្រធានាធិបតី ស៊ី ជិនពីង និងអគ្គលេខាធិការគណបក្សកុម្មុយនិស្ដចិន បានចុះហត្ថលេខាដោយផ្ទាល់លើបទបញ្ជា ប្រធានាធិបតីបញ្ចប់តួនាទីជារដ្ឋមន្ត្រីការបរទេសរបស់លោក ឈិន។ នៅត្រង់នេះអាចបានបញ្ជាក់បានយ៉ាងច្បាស់ថា លោក ស៊ី ជិនពីង ជាអ្នកទទួលខុសត្រូវតែម្នាក់គត់ លើការសម្រេចចិត្តនេះ ហើយវាក៏បង្ហាញដែរថាលោក ស៊ី ខ្លួនឯងប្រហែលជាទទួលស្គាល់បរាជ័យណាមួយរបស់លោក ឈិន។

ជាធម្មតា នៅពេលមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សកុម្មុយនិស្ដចិន ត្រូវបានបណ្ដេញចេញពីតំណែង ហេតុផលដែលគេគិតដល់មុនគេគឺ «ហេតុផលនយោបាយ»។ វាក៏មិន ចម្លែកអ្វីនោះដែរ ដែលក្រសួងការបរទេសចិនមិននិយាយអ្វីសោះ ពីព្រោះបញ្ហានេះមិនស្ថិតក្រោមដែនអំណាចរបស់ពួកគេឡើយ។ ខណៈមិនមានការពន្យល់ពីហេតុផល មានពាក្យចរចាមអារ៉ាមជាច្រើន ក្នុងនោះរួមមានទាំងការលើកឡើងថាលោក ឈិន មានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ជាមួយស្ត្រីម្នាក់។ ប៉ុន្តែ ពាក្យចចាមអារ៉ាម នេះ ប្រហែលមិនមែនជាស្នូលនៃបញ្ហាទេ។ លោក ឈិន ត្រូវបានដំឡើងជារដ្ឋមន្ត្រីការបរទេសចិន នៅអាយុ៥៦ឆ្នាំ គិតត្រឹមចុងឆ្នាំ២០២២ ភ្លាមៗ ក្រោយសមាជ គណបក្សកុម្មុយនិស្ដចិនលើកទី២០។ លោកបានឡើងកាន់តំណែងជំនួសលោក វ៉ាង យី តាមផ្លូវកាត់ដោយរំលងគូប្រជែងជាបេក្ខជនដ៏ទៃជាច្រើនរូបទៀតដែលសុទ្ធសឹង ជាមនុស្សមានសមត្ថភាព។ នៅក្រោមប្រព័ន្ធនយោបាយរបស់គណបក្សកុម្មុយនិស្ដចិន «បញ្ហាសាវតារ» ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ មុននឹងមានការតែងតាំង ឬដំឡើងតំណែងនរណាម្នាក់។ ការត្រួតពិនិត្យនេះដឹកនាំស្ថាប័នសន្តិសុខជាតិគឺមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់។

ក្នុងករណីលោក ឈិន ការស៊ើបអង្កេតលើប្រវត្តិ និងសាវតារ ប្រាកដណាស់គឺត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងត្រូវបានពង្រីកទៅដល់ពេលដែលលោកកំពុងបំពេញតួនាទី ក្រៅប្រទេសជាទីដែលលោកឈរជើង។ ដូច្នេះប្រសិនបើរកឃើញថាមានបញ្ហាធ្ងន់ធ្ងរចំពោះលោក​ ឈិន ដូចជាការប្រព្រឹត្តអំពើពុករលួយ ឬរឿងអាស្រូវ មានទំនាក់ទំនង ស្នេហាក្រៅអាពាហ៍ពិពាហ៍ នោះព័ត៌មានទាំងនេះប្រហែលជាទៅដល់ដៃថ្នាក់ដឹកនាំកំពូលៗនៃគណបក្សកុម្មុយនិស្ដរួចបាត់ទៅហើយ។ នេះបានន័យថាមិនមានបញ្ហា ធ្ងន់ធ្ងរអ្វីត្រូវបានរកឃើញទេ យ៉ាងហោចណាស់រហូតដល់ការដំឡើងតំណែងរបស់លោកជារដ្ឋមន្ត្រីការបរទេស កាលពីខែធ្នូ ឆ្នាំ២០២២។

អ្នកតាមដានស្ថានការណ៍ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកខ្លះ យល់ថាការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់លោក ឈិន គឺអាចមានជាប់ពាក់ព័ន្ធនឹងហេតុផល ២ម្យ៉ាង ៖ «ម្យ៉ាងគឺការដោះស្រាយបញ្ហាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលមិនមែនជាភារកិច្ចងាយស្រួលនោះទេ និងហេតុផលមួយទៀតគឺ អសមត្ថភាព ឬការខ្វះខាត បទពិសោធន៍របស់លោក ឈិន ក្នុងការទទួលខុសត្រូវលើភារកិច្ចដ៏សំខាន់នេះ»។ យើងអាចសាកល្បងរំឮកឡើងវិញពីបញ្ហាដែលកើតឡើងនៅក្នុងទំនាក់ទំនងរវាងចិន និង សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២០ ខែមិថុនា លោក ចូ បៃដិន បានធ្វើឱ្យទីក្រុងប៉េកាំងក្ដៅស្លឹកត្រចៀក ក្រោយប្រធានាធិបតីអាមេរិករូបនេះហៅលោក ស៊ី ជិនពីង ជា «មេដឹកនាំផ្ដាច់ការម្នាក់» អំឡុងថ្លែងសុន្ទរកថាមួយទៅកាន់អ្នកគាំទ្រនៅឯរដ្ឋកាលីហ័្វរញ្ញ៉ា។ បញ្ហាគឺនៅត្រង់ថាការលើកឡើងបែបនេះរបស់លោក បៃដិន ធ្វើឡើងតែមួយថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ី ជិនពីង បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។ លោក Blinken បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនាកន្លងទៅ។

ក្រោយមកទៀត នៅឯជំនួបមួយ ចិនបានរៀបចំតុប្រជុំមានរៀងជាអក្សរ U ដោយលោក ស៊ី ជិនពីង អង្គុយនៅក្បាលតុ ខណៈគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Blinken និងគណៈប្រតិភូចិនរួមមានលោក វ៉ាង យី និងលោក ឈិន កាង អង្គុយទល់មុខគ្នាប្រៀបដូចជាការអង្គុយស្ដាប់ការប្រដៅពីលោក ស៊ី ជិនពីង។ ការរៀបចំទម្រង់តុ អង្គុយបែបនេះត្រូវបានប្រើប្រាស់ជាប្រចាំនៅក្នុងប្រទេសចិន នៅពេលដែលក្រុមការងារ ២ផ្សេងគ្នាត្រូវរាយការណ៍ប្រាប់ថ្នាក់លើរបស់ពួកគេ។ សម្រាប់អ្នកការទូតអាមេរិក ការរៀបចំនេះហាក់ដូចជាចង់បំបាក់មុខលោក Blinken។ ពាក្យហៅលោក ស៊ី ជិនពីងថាជាមេដឹកនាំផ្ដាច់ការចេញពីមាត់លោក បៃដិន ប្រៀបដូចជាការទះចិនមួយកំផ្លៀង ហើយដែលទង្វើបែបនេះចាំបាច់ត្រូវតែមានការឆ្លើយតបវិញភ្លាមៗ។ លោក ស៊ី ជិនពីង និងមនុស្សជំនិតនៅជុំវិញរូបលោកទំនងជាចង់បង្ហាញប្រាប់ប្រជាជនចិនថាអំណាច ជាសកលរបស់លោកប្រធានាធិបតី ស៊ី ជិនពីង មានទំហំធំធេងដល់ថ្នាក់សូម្បីតែរដ្ឋមន្ត្រីការបរទេសអាមេរិកក៏ត្រូវរាយការណ៍ជូនលោកដែរ។

នេះអាចជាហេតុផលដែលទូរទស្សន៍មជ្ឈិមចិន ចេញផ្សាយវីដេអូឃ្លីបមួយដែលបង្ហាញពីលោក ស៊ី ជិនពីង ហាក់កំពុងប្រដៅលោក Blinken នៅក្នុងកម្មវីធីព័ត៌មានពេលល្ងាច របស់ខ្លួន។ មួយវិញទៀត អ្វីដែលអ្នករៀបចំគោលនយោបាយចិនកំពុងផ្ដោត នោះគឺកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅទីក្រុង San Francisco នៅខែវិច្ឆិកាខាងមុខ។ ម្លោះហើយចិនចង់ឱ្យគេគ្រប់គ្នាយល់ថាលោក ស៊ី ជិនពីង នឹងចូលរួមកិច្ចប្រជុំ APEC តាមការអញ្ជើញយ៉ាងស្មោះពី សហរដ្ឋអាមេរិក មិនមែនជាការត្រេតត្រអាលចង់ចូលរួមនោះទេ។ មែនទែនទៅ ដំបូងឡើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដូចជា Global Times និង Xinhua សុទ្ធតែបានចេញ ផ្សាយលើក្របទំព័រមុខរបស់ពួកគេ ដោយចាត់ទុកថាជំនួបរវាងលោក ឈិន និងលោក Blinken ជាជោគជ័យមួយដ៏ធំ និងថែមទាំងកោតសរសើរការចូលរួមចំណែករបស់លោក ឈិន ទៀតផង។ សម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ចិន ពាក្យសម្ដីហៅលោក ស៊ី ជិនពីងថាជាមេដឹកនាំផ្ដាច់ការចេញពីមាត់លោក បៃដិន គឺមិនគួរកើតឡើងទាល់តែសោះ ហើយចិនក៏ មិនអាចនៅស្ងៀមធ្វើជាមិនដឹងនោះដែរ ដូចនេះចិនមានតែធ្វើឱ្យគេមើលឃើញថាដំណើរទស្សនកិច្ចរបស់លោក Blinken បរាជ័យទាំងស្រុង។

ប៉ុន្តែក្រសួងការបរទេសចិនដឹកនាំដោយលោក ឈិន មិនបានបញ្ចេញប្រតិកម្មឱ្យបានលឿននោះទេ តែបែរជាឆ្លើយតបយឺតយ៉ាវ ចំពោះការហៅលោក ស៊ី ថាជាមេដឹកនាំផ្ដាច់ការ ទៅវិញ។ រហូតដល់ថ្ងៃទី២២ ខែមិថុនា ទើបស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បង្ហើបឱ្យដឹងថាឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng ដាក់កំណត់ទូតតវ៉ាប្រឆាំង នឹងសេតវិមាន រួមទាំងក្រសួងការបរទេសអាមេរិក។ ការបញ្ចេញប្រតិកម្មនេះមានភាពយឺតយ៉ាវ និងត្រូវបានរាយការណ៍ថាបានធ្វើឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ចិនមិនសប្បាយចិត្តជា ខ្លាំងចំពោះបរាជ័យរបស់ក្រសួងការបរទេស ក្នុងការបញ្ចេញប្រតិកម្មតបតប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីអំណាចរបស់មេដឹកនាំកំពូលលោក ស៊ី ជិនពីង ត្រូវបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរ។

ចិនអាចខកចិត្តដែលខ្លួនមិនអាចគ្រប់គ្រងទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយសហរដ្ឋអាមេរិក។ ដូច្នេះថាតើនរណាជាអ្នកទទួលខុសត្រូវ? ជាការពិតណាស់គ្មាននរណាម្នាក់ គួរតែត្រូវ បានបន្ទោសនោះទេ តែនៅក្នុងប្រព័ន្ធនយោបាយចិន ច្បាស់ណាស់ត្រូវតែមានមនុស្សទទួលខុសត្រូវ៕