Friday, November 13, 2015

តុលាការចេ​ញដីកាចាប់ខ្លួ​ន លោក សម រង្ស៊ី ចោ​ទប្រ​កាន់ពីបទ បរិហាកេរ្តិ៍​សាធារណៈ និងញុះ​ញង់ឲ្យមានកា​ររើសអើង

សាលាដំបូង​រាជធា នីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ  បានចេញដីកា «ចាប់ខ្លួន លោក សម រង្ស៊ី ពីបទចោទប្រកាន់ បរិហា កេរ្តិ៍សាធារណៈ និងញុះញង់ឲ្យ​មានការរើសអើង» 
ដីកាបង្គាប់ឲ្យ​ចាប់ខ្លួនលោក សម រង្សី ប្រធានគ ណ​បក្សសង្គ្រោះជាតិនេះ ចេញដោយ ព្រះរាជអាជ្ញារង ស៊ឺ វណ្ឌនី អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ
«បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យ​មានការរើសអើង» ប្រព្រឹត្តនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។ នៅក្នុងដីកាតុលាការសម្រេចផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធ​នាគារចំនួន២ឆ្នាំ និងពិន័យជា​ប្រាក់ចំនួន ៨លានរៀល។
ពាក់ព័ន្ធករណី​ចាប់ខ្លួនលោក សម រង្ស៊ី នេះ ធ្វើឡើងតាមពាក្យ​បណ្តឹងរបស់លោក ការ សាវុត្ថ មេធាវីតំណាង​ដោយអាណត្តិឲ្យ លោក ហោ ណាំហុង។
សាលាដំបូង​រាជធានីភ្នំពេញ សម្រេច៖ ១- ឲ្យចាប់ខ្លួនឈ្មោះ សម រង្ស៊ី ដែលមានអត្តសញ្ញាណខាងលើនេះ តាមអំណាចសាល​ដីកាស្ថាពរលេខ១៧ ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍។ ២-តុលាការបង្គាប់មក​កងកម្លាំងសាធារណៈឲ្យស្រាវ​ជ្រាវរកចាប់ និងនាំខ្លួន​ទណ្ឌិតឈ្មោះ សម រង្ស៊ី យកទៅអនុវត្ត​ទោសនៅពន្ធនាគារនៃក្រសួងមហាផ្ទៃ។
- គ្រប់ភ្នាក់ងារ នៃកងកម្លាំង​សាធារណៈទាំងអស់ត្រូវសហការ​អនុវត្តន៍ឲ្យមាន​ប្រសិទ្ធិភាព
ល្អ។

សេចក្តីប្រ​កាសព័ត៌​មាន ស្តីពីលទ្ធផ​លនៃសម័យ ប្រជុំពេ​ញអង្គគណៈរដ្ឋម​ន្ត្រី ថ្ងៃទី ១៣ ​ខែ វិច្ឆិកា ឆ្នាំ២០១៥​



បទវិភាគនយោបាយ ដោយ៖ រត្ន័ សណ្ដាប់ ក្រុមប្រឆំាងកំពុងវង្វេងវង្វាន់នយោបាយនៅភូមា និងកម្ពុជា!

ថ្មីៗនេះ ​ពិភពលោក​មានការភ្ញាក់​ផ្អើល រំភើប ​និងរីករាយ​បន្ទាប់ពីបាន​ឃើញដំណើរ​ការប្រព្រឹត្ដិទៅ ​និងលទ្ធផល​បឋមនៃការ​បោះឆ្នោតសកល​នៅប្រទេសភូមា ​ដែលបាន​ប្រព្រឹត្ដទៅកាល​ពីថ្ងៃអាទិត្យទី៨ ​ខែវិច្ឆិកា ​កន្លងទៅថ្មីៗនេះ។ ​ក្នុងនោះអ្នកចុះ​ឈ្មោះបោះឆ្នោតប្រមាណ​៣២លាននាក់​ ហើយអ្នក​ដែលបានចេញ​ទៅបោះឆ្នោត​មានចំនួន​ជាង៨០%។
ប្រជាពល​រដ្ឋភូមាបាន​បោះឆ្នោតទុកចិត្ដ​លើគណបក្ស​ប្រឆំាងរបស់​លោកស្រី អ៊ុ​ង សានស៊ូជី។ ​ គេអាចប៉ាន់​ស្មានថា ​គណបក្ស​លោកស្រី អ៊ុ​ង សានស៊ូជី ​អាចទទួលអាសន​:បានលើសពី២/៣​នៅក្នុងសភា​ទាំងពីរ​។

ក្នុងន័យនេះ ​គេអាចទាញ​ការសន្និដ្ឋានថា ​ប្រសិនបើគ្មាន​ការជំទាស់ពី​ក្រុមយោធា ​ដែលកំពុងកាន់​អំណាចសព្វថ្ងៃនោះ ​គឺលោកស្រី អ៊ុង ​សានស៊ូជី ​នឹងក្លាយជា​ប្រមុខរដ្ឋាភិ​បាលភូមា ​នៅដើមឆ្នាំ២០១៦ ​ខាងមុខនេះជា​ពុំខាន។​ ទន្ទឹមនឹងនេះដែរ​ គេឃើញលោក ​ថេន សេន ​ប្រធានាធិបតី​បច្ចុប្បន្ន ​និងអគ្គមេបញ្ជាការ​យោធា គឺលោក ​មិន អ៊ុងលំាង ​ក៏បានប្រកាសគំា​ទ្រលទ្ធផលបឋមនេះ ​ដោយបានចេញ​សារជាផ្លូវការ​អបអរសាទរជូន ​លោកស្រី អ៊ុង​ សានស៊ូជី ​ផងដែរ ​។

ជាការពិត​ណាស់ ក្នុងភាព​ជាក់ស្ដែងនេះពុំ​មាននរណាម្នាក់ ​ដែលមិនអបអរ​សាទរនឹង​លទ្ធផលនៃការ​បោះឆ្នោតនៅ​ប្រទេសភូមា ​នោះទ្បើយ ព្រោះ​ពិភពលោក ​និងបក្សប្រ​ឆំាងប្រទេសនេះ ​ធ្លាប់មានការ​ខ្លោចផ្សារក្នុងចិត្ដ​ និងខកចិត្ដយ៉ាង​ខ្លំាងកាលពី​ឆ្នាំ១៩៩០ ខ​ណៈដែលគណបក្សស​ម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យជាតិ​ (NLD) បានឈ្នះសន្លឹក​ឆ្នោតជាង៨០% ​បានទទួលអាសនៈ​លើសភាគច្រើន​ដាច់ខាត ​តែត្រូវរបប​យោធាមិនទទួលស្គា​ល់លទ្ធផលនេះ​ ព្រមទំាង​ឃុំខ្លួនលោកស្រី ​ស៊ូជី ​នៅក្នុងផ្ទះ ​មិនឲ្យមាន​សេរីភាពជាច្រើន​លើកច្រើនសារ​ សរុប១៥ឆ្នាំ។​

ទន្ទឹមនឹង​ការអបអរសាទ​រនេះ បើគេក្រ​ទ្បេកមកមើល​មេដឹកនាំបក្ស ​និងក្រុម​ប្រឆំាងនៅក​ម្ពុជា ដែល​តែងតែមាន​គំនិតប្រឆំាង​នឹងរាជ​រដ្ឋាភិបាល ​និងគណបក្សប្រជាជន​កម្ពុជានោះ ​ពួកគេបាន​ធ្វើការវិភាគ​ក្នុងស្ថានភាពមួយ ​ដែលពួកគេ​សង្ឈឹមថាអាច​នឹងបានទទួល​ជ័យជំនះនៅពេលបោះ​ឆ្នោតឆ្នាំ២០១៨​ ជាស្រេច ​ដូចភូមាដែរ​។
ពួកគេបាន​ផ្ញើសារនយោបាយ​តាមទំព័រហ្វេស​ប៊ុកយ៉ាងគឃ្លើន​ ដែលបង្កឲ្យ​មានបរិយាកាសអាប់អួរ​ បន្ថែមដុត​កំដៅនយោបាយ​ឲ្យកាន់តែក្ដៅ។ ​សារនយោបាយ​ទំាងនេះមានខ្លឹមសារមុតៗដូចជា ​«លោក ហ៊ុន ​សែន នាយក​រដ្ឋមន្រ្ដីកម្ពុជាត្រូ​វហ៊ានចុះចេញ​ពីតំណែង ​ត្រូវហ៊ានផ្ទេរអំណាច​ឲ្យមេបក្សប្រឆំាង​ដោយសន្ដិវិធី ​ដូចជាគណបក្ស​កាន់អំណាច ​និងក្រុមមេដឹក​នំាយោធា ​នៅភូមានោះផងដែរ»​។

ក្នុងបរិការនេះ ​អ្នកនយោបាយ​មួយចំនួន​ក្នុងស្រុកគេ​មានសេចក្ដី​ងឿងឆ្ងល់ ​លាយទ្បំនឹងសេចក្ដី​បារម្ភ ​គេចោទសួរថា ​តើហេតុអ្វីក៏​ជានិច្ចកាល​ក្រុមប្រឆំាងទំាងនេះ ​យកកម្ពុជាទៅប្រៀបធៀប​នឹងប្រទេសនានា។​ តើហេតុអ្វីក៏ពួក​គេមិនដែលនាំ​គ្នាក្រេបជញ្ជក់​នូវលទ្ធិប្រជាធិបតេយ្យ ​ដែលបានចាប់​ផ្ដើមមានកំណើត ​កវែកកឆ្នាំង​ចាប់ពីកិច្ច​ព្រមព្រៀងសន្ដិភាព​ទីក្រុងប៉ារីស ​ថ្ងៃទី២៣ ​ខែតុលា ​ឆ្នាំ១៩៩១។
តើពួកគេទំាងនេះ​មានបានអង្គុយ​គិតពិចារណាពីប្រវត្ដិសាស្រ្ដខ្មែរ​ ក្នុងសតវត្សចុង​ក្រោយទី២០ ទី២១ ​រហូតដល់ញ៉ាំង​ឲ្យមានកិច្ច​ព្រមព្រៀងស​ន្ដិភាពនេះដែរឬទេ? ​តើពួកគេមាន​ដែលបានគិតពី​សភាពការណ៍​នៅប្រទេសកម្ពុជារា​ប់សិបឆ្នាំកន្លងមក ​ទើបបានឈាន​ដល់ថ្ងៃទី៩ វិច្ឆិកា ​ឆ្នាំ១៩៥៣ ​ដែលសម្ដេចឪ ​«ព្រះបរមរតនកោដ្ឋ» ​បានតស៊ូដណ្ដើម​បានឯករាជ្យ​ពីប្រទេស​បារំាងឬទេ​? តើពួកគេមាន​ដែលបានគិត​ដល់រដ្ឋប្រហារ​ ថ្ងៃ១៨ មីនា ​ឆ្នាំ១៩៧០ ដែល​ឈានដល់ការ​បង្កយុគសម័យ​ញ៉ាំងដល់ក្រុម​របបខ្មែរក្រហម​ប្រល័យពូជសាសន៍ ​ក្ដាប់អំណាច​ជិត៤ឆ្នាំ ​កាប់សម្លាប់ខ្មែរ​គ្នាឯងអស់ប្រមាណ​៣លាននាក់ដែរឬទេ?

តើពួកគេមានដែល​បានគិតថា ​នរណា ​ឬក្រុមណាដែល​បានបូជាជីវិត​រំដោះកម្ពុជា​ឲ្យរួចផុតពីរ​បបប្រល័យ​ពូជសាសន៍នេះ ​រហូតដល់មាន​កិច្ចព្រមព្រៀងស​ន្ដិភាពនៅទីក្រុង​ប៉ារីសដែលមាន​ប្រទេសមហា​អំណាចទំាង៥ ​និងប្រទេស​មហាអំណាច​សេដ្ឋកិច្ចមួយ​ចំនួនទៀត ​បានខិតខំជួយ​កម្ពុជា រហូតដល់​លទ្ធិប្រជាធិប​តេយ្យរីកធំធាត់​មកដល់សព្វ​ថ្ងៃនេះ ​ដែលក្រុមប្រឆាំង​បាននិងកំពុង​ក្រេបជញ្ជក់ ​និងទទួល​ផលនូវផ្លែផ្កានេះ?

ករណីទំាងនេះ ​បើគេប្រៀបធៀប​អំពីយុគ្គសម័យ​ដែលបាន​រៀបរាប់ខាងលើ ​គឺខុសស្រទ្បះពីយុគ្គ​សម័យដែល​កើតទ្បើងនៅ​ប្រទេសភូមា ​បើយើងនិយាយកាត់​ឲ្យខ្លី គឺចាប់ពី​សម័យកាន់កាប់​របស់មហាអំណាច​អង់គ្លេសមក​លើប្រទេសភូមា ​រហូតដល់​សម័យរំដោះ​ឆ្នាំ១៩៤៨។​ បន្ទាប់មកទៀត ​យុគ្គសម័យ​ក្រុមយោធាធ្វើរដ្ឋ​ប្រហារឆ្នាំ១៩៦១ ​រហូតដល់​បានកាន់កាប់​អំណាចដល់​សព្វថ្ងៃ។ ​ សភាពការណ៍គឺ​ខុសគ្នាឆ្ងាយណាស់ពី​សភាពការណ៍​នៅកម្ពុជា។​
ប្រទេសភូមា​ ក្នុងយុគ្គសម័យនោះ​គឺត្រូវបិទឈឹង ​ហើយស្ថានភាព​ទើបតែបាន​រើបៗបើកចំហរ​បន្តិចម្តងៗ​ ក្រោយឆ្នាំ២០១០​ ប៉ុណ្ណោះ។
រីឯនៅកម្ពុជា​វិញ  បន្ទាប់​ពីបានរំដោះ​ប្រទេសជាតិ​ពីក្រញ៉ាំដៃប្រ​ឡាក់ឈាមរបស់​របបខ្មែរក្រហមនា​ថ្ងៃទី៧ មករា ​ឆ្នាំ១៩៧៩ ​គណបក្សប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល ដែ​លដឹកនំាដោយស​ម្ដេចតេជោ ​ហ៊ុន សែន ​ដៃម្ខាងស្រវេស្រវ៉ាពី​បាតដៃទទេ ​ស្រោចស្រង់ជាតិ​ រំដោះសេដ្ឋកិច្ច រំដោះជីវ​ភាពប្រជាជន​កម្ពុជា រាជ​ធានីមួយដែល​មានរថយន្ដបួន​-ដប់គ្រឿងប៉ុណ្ណោះ ​គ្មានផ្លូវថ្ន​ល់ដើរ គ្មាន​ស្ពាន ប្រជាជនរស់​នៅវេទនាជាទី​បំផុត ប្រទេស​ទំាងមូលរស់នៅស្ងាត់ជ្រងំ។​ រហូតដល់​បច្ចុប្បន្ន ​តើពួកក្រុម​និងបក្សប្រឆំាង​មានដែលទទួល​ស្គាល់ថា ពួកខ្លួ​នបច្ចុប្បន្នកំពុងរ​ស់នៅក្នុង​បរិយាកាស​ទំនើប ​ ធ្វើការក្នុង​ការិយាល័យ​ទំនើប ​ជិះយន្ដហោះទំនើប​ បើកទ្បានទំនើប​លើផ្លូវទំនើប​ ឆ្លងកាត់​ស្ពានធំៗ​ទំនើប អង្គុយជ​ជែកគ្នាក្នុងហាងកា​ហ្វេទំនើបពាសពេញ​ទីក្រុង ​ការដើរដោយសេរី​ ប្រកបរបរជីវិតរបស់​ខ្លួនដោយសេរី ដែរឬទេ​?

ទន្ទឹមនឹងនេះ ​កម្ពុជាបានបង្ហាញ​ឲ្យឃើញនូ​វកំណើនសេដ្ឋកិច្ច​ឡើងខ្ពស់ ​ដែលពិភពលោកគេចាត់​ទុកថាកម្ពុជា​មានការអភិវឌ្ឍលឿន​ សន្ដិសុខ​ និងសុវត្ថិភាព​ត្រូវបានធានា។​ អ្នកវិនិយោគិន​ និងក្រុមហ៊ុន​ទំាងក្នុងប្រទេស​ ទំាងក្រៅប្រទេស​មានមោទនភាព​នឹងរស់នៅក្នុងប្រទេស​កម្ពុជា។ ​ស្ថាប័នអន្ដរ​ជាតិធំៗ​ ប្រទេសមហាអំណាច​ធំៗ គ្មានការព្រួ​យបារម្ភក្នុង​ការធ្វើទស្សនកិច្ច​ ឬក៏យកកម្ពុជា​ធ្វើជាម្ខាស់ផ្ទះក្នុងកិច្ច​ប្រជុំខ្នាតអន្ដរ​ជាតិធំៗ​។

ក្នុងន័យនេះហើយ ​អ្នកវិភាគនយោបាយ​ដែលមានសច្ចធម៌​ គេបានលើកទ្បើ​ងថា ​ហេតុអ្វីក៏ពួកប្រឆាំង​យកកម្ពុជា​ទៅប្រៀបធៀប​នឹងប្រទេសភូមា​ ដែលប្រទេសនេះទើ​បនឹងចាប់ផ្ដើមបើក​ទំព័រលទ្ធិប្រជា​ធិបតេយ្យតាមរយៈ​ការបោះឆ្នោត ​ដែលគេកំពុង​ឃើញលទ្ធផល​ជាបណ្ដើរៗនេះទៅវិញ​? តើពួកគេមាន​បានគិតថាតើ​នៅថ្ងៃអនាគតដ៏​ខ្លីខាងមុខ ​បន្ទាប់ពីលទ្ធផល​បានចេញផ្សាយ​ពេញលេញនឹង​មានដំណើរ​ការប្រព្រឹត្ដិទៅ​យ៉ាងណាទៀត? ម្យ៉ាងវិញទៀត​ របបគ្រប់​គ្រងរបស់​ភូមាបច្ចុប្បន្ន​ និងទៅអនាគត​ ថ្វីត្បិតមាន​ការផ្ទេរអំណាច​ទៅឲ្យគណបក្ស​ឈ្នះឆ្នោតថ្មី​យ៉ាងណាក៏ដោយ​ ក៏អំណាចពិ​សេសគឺស្ថិត​នៅក្នុងកណ្ដាប់​ដៃនៃក្រុមយោធាដ​ដែល ​គឺយោធាជាអ្ន​កកាន់កាប់​អំណាចការពារ​ សន្តិសុខជាតិ ​ការគ្រប់គ្រងព្រំដែន និងអំ​ណាចពិសេស​មួយទៀត​ ខណៈប្រទេស​ត្រូវប្រកាសអាសន្ន​  ដែលពេលនោះអំណាចនេះ​ត្រូវធ្លាក់លើក្រុ​មយោធាទំាងស្រុង។​
ត្រង់ចំណុចនេះ​យើងឆ្ងល់​ណាស់ថា​ ហេតុអ្វីក៏ក្រុម​ប្រឆំាងល្ងង់ខ្លៅដល់​ម្ល៉េះ ដែលរឿង​នេះខុសគ្នាទំាង​ស្រុងពីស្ថាន​ភាពនៅកម្ពុជាបច្ចុប្បន្ន​។

ក្រុមប្រឆំាង​គឺពិតជាកំពុ​ងវង្វេងវង្វាន់​មែនទែន ​ដែលបានប្រៀប​ធៀបដំណើរ​ការប្រព្រឹត្តទៅនៃ​នយោបាយនៅ​ប្រទេសភូមា ​ជាមួយនឹងនយោបាយ​នៅប្រទេសក​ម្ពុជា!

រាជរដ្ឋាភិបា​​លកម្ពុជា នឹងចេញសា​រាច​រដល់ ប្រជាព​លរដ្ឋរស់​នៅតា​មព្រំដែនកុំ​អោ​យជួលដី អោយប​រ​ទេស

សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានអះ​អាងថា រាជរដ្ឋាភិ​បាលកម្ពុជា នឹងចេញសា​រាចរណែនាំឱ្យប្រជាពល​រដ្ឋខ្មែរទាំងអស់ បញ្ឈប់កា​រជួលដីទៅឱ្យជនជាតិជិ​តខាងប្រទេស ដូចជាវៀ​តណាម ថៃ និងឡាវ ជាដើម។
យោងតាម​ទំព័រFacebook ឈ្មោះ Samdech Hun Sen, Cambodian Prime Minister របស់​សម្តេចនៅព្រឹកថ្ងៃ​សុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានដាក់​ខ្លឹមសារថា«នៅក្នុងកិច្ចប្រ​ជុំពេញអង្គ
គណៈរដ្ឋម​ន្រ្តីថ្ងៃនេះ សម្តេចតេ​ជោ ហ៊ុន សែន បានជម្រា​បជូនដំណឹងសំខា​ន់មួយទៀតសម្រាប់
ប្រជាពលរដ្ឋ​ទូទាំងប្រ​ទេសអោយបា​នជ្រាបថា រាជរដ្ឋា​ភិបាលកម្ពុជា នឹងចេញសា​រាចរដល់
ប្រជាពលរដ្ឋរស់នៅ​តាមព្រំដែនកុំអោ​យជួលដីអោ​យបរទេស (ដីស្រែ ចំការ) អោយទៅ​ជនជនជាតិ វៀតណា​ម រួមទាំងថៃ និង លាវជាដើម ដើម្បី​ចៀស​វាងបញ្ហា (ដីខ្មែរ ស្រែវៀតណា​ម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម។ រាជរដ្ឋាភិបាលនឹងពិ​និត្យមើលស្ថានភាពជា​ក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសា​ងសង់លំនៅដ្ឋា​នសម្រាប់កងទ័ពនៅតាម​បណ្តា
ព្រំដែនដើ​ម្បីការពារទឹកដីកម្ពុជា។ ទន្ទឹមនឹងនោះ​ដែររាជរដ្ឋាភិ​បាលកម្ពុជា នឹងផ្ញើលិខិតទៅ
នាយករដ្ឋមន្រ្តីនៃប្រទេស​ដែលមានព្រំប្រ​ទល់ជាមួយកម្ពុជា​ដើម្បីសហការ និងហាម​ឃាត់មិន
អោយពលរដ្ឋនៃប្រទេសទាំ​ងនោះមកជួលដីនៅតា​មព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំ​ដែនទាំង អស់ នឹងសហការគ្នាពង្រឹង​សេដ្ឋកិច្ចដើម្បីជួ​យលើកស្ទួយជីវភាពព​លរដ្ឋនៅតាម​ព្រំដែនអោយកាន់តែប្រសើរឡើ​ង៕»

ទស្ស​នៈ ដោយ​៖ ពង្ស សុ​ក្រឹត្យុ,ត្រីកំពុង​នៅក្នុងបឹង​នៅឡើយ បែរជាបក្ស​ប្រឆាំង នាំ​គ្នាគិតពី​រឿង អាំង ឆា ស្ងោ​រទៅវិញ

ជារឿយៗ​ មេដឹកនាំ​គណបក្ស​ប្រឆាំង​តែង​ឆ្លៀត​លើក​យក​ព្រឹត្តិ​ការ​ណ៍​នយោបាយ​ដែល​​​​បាន​​កើត​ឡើង​​​​ពី​ប្រទេស​ផ្សេង​ៗ​ ទាំង​នៅ​ក្នុង​ពិភពលោក​ ក៏​ដូច​ជាក្នុង​តំបន់​ និង​ប្រទេស​​ជិត​ខាង​​​​មក​​ប្រៀប​ធៀប​​​ស្ថាន​ភាព​នយោបាយ​នៅកម្ពុជា​ ដើម្បី​​កេង​ចំណេញ​នយោបាយ​​សម្រាប់​គណ​បក្ស​​​ខ្លួន​។​
កន្លង​មក​នៅពេល​ដែល​មាន​ចលនាបដិវត្តន៍ពណ៌​ផ្ដួលរំលំនៅប្រទេសនានា​ មេដឹក​បក្ស​​ប្រឆាំង​​​តែងតែ​និយាយថា​ចលនា​នេះ​ជិតកើតឡើង​នៅ​កម្ពុជា​ដែរ​ហើយ​ និង​បាន​ដើរ​ញុះញង់​​ប្រជាពលរដ្ឋ​ ឲ្យ​មាន​ទឹក​ចិត្ត​ពុះកញ្ជ្រោល​ចង់​ធ្វើ​តាម​ប្រទេស​ទាំង​នោះ​ ប៉ុន្តែ​នៅ​ពេល​​ដែល​ចលនា​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ទាំង​នោះ​នាំមក​នូវ​អសន្តិសុខ​ និង​សង្គ្រាម​បង្ហូរ​ឈាម​​គ្នា​ យើង​មិន​ដែល​ឮ​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅកម្ពុជា ​ចេញ​មុខ​បក​ស្រាយ​ពី​ផល​វិបាក​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នេះ​ឡើយ​​។
ថ្មីៗនេះ​ ជុំវិញ​ព្រឹត្តិការណ៍​បោះឆ្នោត​នៅប្រទេស​មីយ៉ាន់ម៉ា​ ក៏​ត្រូវ​បាន​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅកម្ពុជា​ និង​ក្រុម​អ្នក​វិភាគ​ដែល​មាន​និន្នាការ​ប្រឆាំង​ លើក​យក​មក​ធ្វើ​ជា​ប្រយោជន៍​ដើម្បីវាយ​ប្រហារបក្ស​កាន់អំណាច និង​​រាជរដ្ឋាភិបាល​ យ៉ាង​ងងើល​ ដោយ​ធ្វើ​ការ​ប្រៀបធៀប​ថា​នឹង​មាន​ស្ថាន​ភាព​ដូច​គ្នា​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​។​ រឿង​​នេះ​វាហាក់​ដូច​ជា​ការ​​ស្រមើ​​ស្រម៉ៃ​ ដូច​រឿង​ព្រេង​និទាន​ «ចៅចាក់​ស្មុគ្រ»​ អញ្ចឹង​ដែរ​។​
និយាយ​​ពី​ថ្នាល​នៃ​លទ្ធិប្រជាធិបតេយ្យ​វិញ​ គឺ​ប្រទេស​កម្ពុជា​បាន​ចេញ​ដំណើរ​មុន​ប្រទេស​​​មីយ៉ាន់​ម៉ា​ តាំង​ពី​២២ឆ្នាំ​មុន​មក​ម្លេះ​។​ ស្ថាន​ភាព​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នេះ​ គឺ​បាន​កើតមាន​​នៅ​​កម្ពុជា​​រួច​​​ហើយ​ តាំង​ពី​​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​២០១៣​ កន្លងទៅនេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​នៅកម្ពុជា​ មិនមែន​ទៅ​គាំ​ទ្រ​​គណបក្ស​ប្រឆាំង​នោះទេ​ គឺ​ពួក​គាត់​ក៏​ទៅ​បោះ​ឆ្នោត​គាំ​ទ្រគណបក្ស​​ដឹក​នាំ​​ប្រទេស​​យ៉ាងលើសលប់​​ទៅវិញ ទើប​រហូត​មក​ដល់​ពេល​​នេះ​ គណបក្ស​ប្រជាជនកម្ពុជា​​នៅ​តែជា​គណបក្ស​ឈាន​មុខ​សម្រាប់​ដឹក​នាំ​ប្រទេស​។​​​
ដូច្នេះ​ ការ​លើក​យក​ព្រឹត្តិ​ការណ៍​បោះ​ឆ្នោត​នៅប្រទេស​មីយ៉ាន់ម៉ា​ មក​ប្រដូច​ការ​បោះ ឆ្នោត​ឆ្នាំ​២០១៨​នៅកម្ពុជា​ គឺ​ជារឿង​ខុសគ្នា​ស្រឡះ​ ខុស​ទាំង​របបនយោបាយ​ សេដ្ឋកិច្ច​ សង្គម​ ខុសទាំង​សន្តិសុខ​​​ផ្ទៃក្នុង​​ប្រទេស​ ខុសទាំង​ភាព​លំបាក និង​ភាព​ងាយស្រួល​ ដែល​សូម្បី​​តែ​ការ​បោះ​ឆ្នោត​ក៏ខុសគ្នា​ដែរ​ គឺ​ប្រទេស​កម្ពុជា​បាន​បោះ​ឆ្នោត​ជាសកល​ចំនួន​៥ដង​រួច​មក​ហើយ​ រី​ឯប្រទេស​ មីយ៉ាន់​ម៉ា​ វិញ​មានការ​ខក​ខាន​ការ​បោះ​ឆ្នោត​រយៈ​ពេល​២៥ ឆ្នាំ​ឯណោះ​​។ ដូចនេះ​ ប្រជាពលរដ្ឋ​ភូមា​ មិន​ទាន់​បាន​ស្គាល់​ពី​រស់​ជាតិ​ល្វីង​ ជូរ​ ចត់​ នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ដូច​កម្ពុជា​នោះ​ទេ​។​
បើ​និយាយ​អំពី​ចរិត​លក្ខណៈ​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅភូមា និង​មេដឹក​នាំបក្ស​ប្រឆាំង​​នៅ​កម្ពុជា​ គឺ​រឹត​តែ​​ខុស​គ្នា​ស្រឡះ​។ លោក​ស្រី​ អ៊ុង សាន​ស៊ូជី​ គឺ​ជាមេដឹក​នាំ​ដែល​មាន​ចរិត​បង្រួប​បង្រួម​ជាតិ​ មិន​ញុះញង់​ ចងគំនុំ​ សងសឹក​ បើ​ទោះ​បី​ជា​របបយោធា​ភូមា​ បាន​​ធ្វើ​ទុក្ខ​បុកម្នេញ​លោក​ស្រី​អស់​ជាច្រើន​ឆ្នាំ​ក្តី​។ គឺ​ជាមេដឹក​នាំ​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព​។ ចំណែក​ចរិត​លក្ខណៈ​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅកម្ពុជា​ គឺ​ផ្ទុយ​ស្រឡះ​ពី​លោកស្រី​ ។ ​​លោក​ កឹម សុខា​ ធ្លាប់​មាន​ប្រវត្តិ​​លួច​អង្ករ​ និង​មាន​ប្រពន្ធ​ច្រើន​ ជាពិសេស​​គឺ​ចរិត​ភូត​កុហក់​ បោក​ប្រាស់​ សន្យា​ខ្យល់​រាប់​មិន​អស់​ជាមួយប្រជាពលរដ្ឋ។​​​ ​ រីឯ​​លោក សម រង្ស៊ី ធ្លាប់​មាន​ប្រវត្តិ​ឪពុក​ជាជន​ក្បត់​ជាតិ​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដូច្នេះ​ហើយ​ទើប​មាន​គំនុំ​គ្រួសារ​ជាមួយ​រាជវង្ស​រហូត​មក​ដល់​ពេល​នេះ​ និង​មិន​ស្តាប់​ព្រះ​រាជ​បន្ទូល​ណែនាំ​របស់​ព្រះ​មហា​ក្សត្រ​​​។​ បន្ថែម​​លើ​នេះ​ទៀត​ នយោបាយ​រើសអើង​ជាតិ​សាសន៍​ ចង​គំនុំ​ ចោទប្រកាន់​ត្រូវ​បានលោក​ សម រង្ស៊ី​ យក​មក​ប្រើ​ប្រាស់​ជាប្រធាន​បទ​ឃោសនា​​វាយ​ប្រហារ​គណបក្ស​ដឹកនាំ​ប្រទេស​​ ដើម្បី​តែ​ប្រយោជន៍​គណបក្ស​នយោបាយ​ខ្លួន​ ក្នុង​គោល​បំណង​ដណ្តើម​អំណាច​តែ​មួយ​គត់ គឺ​មិន​ដែល​គិត​គូរ​ពី​ប្រយោជន៍​ជាតិ​ឡើយ​។​
ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​របស់​លោកស្រី​ អ៊ុង​ សាន​ស៊ូជី​ គឺ​ក្រោយ​ពី​មាន​ការ​ប្រកាស​លទ្ធ​ផល​ពី​ការ​កើន​ឡើង​សម្លេង​ខ្ពស់​របស់​គណបក្ស​ខ្លួន​មក​ លោក​ស្រី​បាន​ប្រកាស​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រកាន់​នូវ​ជំហរ​មាន​ការ​អត់ឱន​ លើក​លែង​ មិន​សងសឹក​ចំពោះ​អ្នក​ចាញ់​ ដែល​នេះ​ជាចរិត​ដ៏ថ្លៃ​ថ្នូរ​ក្នុង​ភាព​ជាមេដឹក​នាំ​។ ផ្ទុយ​ទៅ​វិញ​ មេដឹក​នាំ​បក្ស​ប្រឆាំង​នៅកម្ពុជា​​ មិន​ទាន់​ទាំង​មាន​ការ​បោះ​ឆ្នោត​ផង​ ក៏ហ៊ាន​ប្រកាស​ថា​នឹង​បង្កើត​តុលាការ​កាត់​ទោស​ប្រជាពលរដ្ឋ​ដែល​រក​ស៊ី​មាន​បាន​ និង​អ្នក​វិនិយោគ​ ព្រម​​ទាំង​រឹប​អូស​ដីពី​អ្នក​មាន​ទៅ​ឲ្យ​អ្នក​ក្រទៅ​ហើយ​ ដែល​បង្ហាញ​ថា​​​មេដឹក​នាំបក្ស​ប្រឆាំង​នៅកម្ពុជា​ នឹង​ប្រែក្លាយ​​ប្រទេសដែល​កំពុង​មាន​សន្តិភាព​ ឲ្យ​ទៅ​ជាប្រទេស​មាន​សង្គ្រាម​ស៊ីវិល​ឡើង​វិញ​។ ម្យ៉ាងទៀតការបោះឆ្នោតជាតិ ឆ្នាំ២០១៨ មិនទាន់​ខិត​ជិត​មក​ដល់​ផង បក្សប្រឆាំង បានដើរអំពាវនាវឲ្យបរទេស មកបង្ខំរដ្ឋាភិបាលស្របច្បាប់ ឲ្យ​រៀប​ចំ​ការ​ផ្ទេរ​អំណាច​​ដល់ក្រុមខ្លួនទៅហើយ នៅពេលដែលលទ្ធផលឆ្នោត ឬការសម្រេចចិត្តរបស់​ប្រជា​ពល​រដ្ឋ​​យ៉ាង​ណានោះឡើយ។ សកម្មភាពរបស់បក្សប្រឆាំងបែបនេះ គឺជាការមើលងាយមើលថោក អធិបតេយ្យរបស់ពលរដ្ឋខ្មែរជាង១៥ លាននាក់ទាំងស្រុង។
ដូច្នេះ​ ការ​វាយ​តម្លៃ​អំពី​ជោគជ័យ​នៃការ​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង​នៅ​ភូមា​ ថា​នឹង​ដូច​​ការ​​បោះ​ឆ្នោត​នៅ​កម្ពុជា​​សម្រាប់​​ឆ្នាំ​២០១៨​ខាង​មុខ​​​​ របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ និង​ក្រុម​អ្នក​វិភាគ​ដែល​ជា​បក្ខ​ពួក​ គឺ​មិន​បាន​ឆ្លុះបញ្ចាំង​គ្នា​បន្តិច​ណាសោះ​ ពី​ព្រោះ​ស្ថាន​ភាព​បែប​នេះ​​បាន​កន្លង​ផុត​សម្រាប់​ការ​បោះ​ឆ្នោត​នៅកម្ពុជា​រួច​ទៅ​ហើយ​ ហើយ​គណបក្ស​ប្រឆាំង​នៅកម្ពុជា​ គឺបាន​​ទទួល​បរាជ័យជាបន្តបន្ទាប់​រួច​ហើយ​ដែរ​ បើ​ទោះបី​ជាមាន​ការ​រួប​រួម​គ្នា​ រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ រួច​ហើយ​ក្តី​។ ដូច្នេះ​ ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា​ បាន​ត្រឹម​តែ​ដេក​ស្រមើស្រម៉ៃ​នូវ​ក្តី​សង្ឃឹម​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​ «ត្រី​កំពុង​នៅក្នុង​បឹង​នៅ​ឡើយ​ បែរ​ជា​​បក្ស​ប្រឆាំង​ នាំគ្នា​គិត​ពី​រឿង​ អាំង​ ឆា​ ស្ងោរ​ របៀប​ចៅចាក់​ស្មុគ្រ»​ បែបនេះ​៕​​

រដ្ឋសភាក​ម្ពុជាត្រៀ​មរៀ​បចំមហាស​ន្និបា​តសភាតំ​បន់អាស៊ី​(APA) លើ​កទី៨

បើគ្មានអ្វីប្រែប្រួ​លនោះទេ សភា នៃព្រះរាជា​ណាចក្រកម្ពុជា នឹងធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនៃស​ភាតំបន់អាស៊ី(APA)​ លើកទី៨ នាដើមខែធ្នូ​ ឆ្នាំ២០១៥​ខាងមុខនេះ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ នៅ​រាជធានីភ្នំពេញ ដែលមានគណៈប្រតិភូជាប្រ​ធានរដ្ឋសភា ព្រឹទ្ធ​សភា បណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី គណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ព្រ​មទំាងមានគណៈប្រតិភូបរទេស ជាអង្គកា​រសង្កេតការណ៍​ជាច្រើនទៀត នឹងអញ្ជើញមកចូល​រួមក្នុង​មហាសន្និបាតនេះ ផងដែរ។
នៅក្នុងដំណើរឆ្ពោះ​ទៅរៀបចំមហា​សន្និបាតដ៏ធំនេះ អគ្គលេខាធិកា​រដ្ឋានរដ្ឋសភា បានកំពុង​មមាញឹក ក្នុងការចាត់​ចែងរៀបចំការងា​រទំាងក្នុងនិងក្រៅប្រទេស ដើម្បីឲ្យមហាសន្និបាតដំណើរការដោ​យ​រលូន ទទួល​បាន​ជោគជ័យ​ និងសក្តិសម ទៅ​នឹងមុខមាត់​កិត្តិយសប្រទេសជាតិ។ ក្រោមកា​រចង្អុលបង្ហាញ ពីសម្តេចអគ្គ​មហាពញាចក្រី ហេង ​សំរិន ប្រធានរដ្ឋសភា
អគ្គលេខាធិការដ្ឋា​នរដ្ឋសភា បានដាក់ចេ​ញផែនការ ដោយបានធ្វើការបែ​ងចែកភារកិច្ច ការងារ​ដល់អង្គភា​ពនានា នៅក្រោមឱវាទ អនុវត្ត ជាច្រើនខែមក​ហើយ ដើម្បីត្រៀ​មរៀបចំមហាសន្និបាត នេះ។ នៅព្រឹកថ្ងៃព្រ​ហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ឯ​កឧត្តម ឡេង ប៉េងឡុង អគ្គលេខា​ធិ​ការរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួ​តពិនិត្យកិច្ចការទំាងអស់នោះ ដោយមានកា​រចូលរួមប្រជុំ​ ពីមន្រ្តីពាក់ព័ន្ធមួយ​ចំនួន ដែលមា​នភារកិច្ច នៅក្នុងការរៀបចំ ដំណើរការមហាសន្និបាតលើកទី​៨ សភាតំបន់អាស៊ី នេះ។
អង្គប្រជុំបានស្តា​ប់របាយការណ៍ល​ទ្ធផលការងារ ដែលអង្គភាព​នីមួយៗ បានអនុវត្ត    នាពេលកន្លងមក ដែលមានដូចជាកិច្ចកា​រទំនាក់ទំនងអន្តរជាតិ ដែលមា​នការអញ្ជើញគណៈប្រតិភូបរទេ​ស ការឆ្លើយតប និង​សំណូមពរទំាងឡាយ ពីភ្ញៀវដែលនឹងអញ្ជើញមកចូលរួម
ម​ហា​សន្និបាត។ ការពិនិ​ត្យ​លើ​របៀបវារៈមហា​សន្និបាត ការត្រៀមរៀបចំ​សេវាកម្ម សម្ភារៈ និងធនធានមនុ​ស្ស ជាដើម។ យោងតា​មការរាយការណ៍ពី​ថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានបង្ហាញថាកិច្ចការជាច្រើនត្រូវបា​នសម្រេច គឺ​ត្រៀមចំាតែថ្ងៃប្រារព្ធពិធីតែប៉ុណ្ណោះ។  ទោះយ៉ាងណា ឯកឧត្តម ឡេង ប៉េង​ឡុង បានផ្តំាផ្ញើដល់ម​ន្រ្តីទំាងអស់ ត្រូវខិតខំយក​ចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនបន្តទៀត។ ឯកឧត្តមបានជំរុញដល់​មន្រ្តីទំាងអស់ ត្រូវបញ្ចប់​រាល់ការងារទំាងឡាយណាដែល​សេសសល់ឲ្យរួចរាល់ នៅក្នុងពាក់កណ្តា​លខែវិច្ឆិកានេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គលេ​ខាធិការ ក៏បានជំរុញដល់​នាយកដ្ឋានព័ត៌មាន របស់អគ្គលេខា​ធិការដ្ឋានរដ្ឋសភា ខិតខំរក​មធ្យោបាយ ក្នុងការផ្សព្វផ្សា​យព្រឹត្តិកា​រណ៍នេះ ដល់សាធារណជ​នបានដឹង ពិសេសត្រូវធ្វើការ​ទំនាក់ទំនងជាមួយប​ណ្តាញ ព័ត៌មាន រដ្ឋ និងឯកជន ដើម្បី​រួមសហការគ្នា ធ្វើយ៉ាងណាឲ្យការផ្សព្វ​ផ្សាយពីមហាសន្និបាតនេះ​បានទូលំ​ទូលាយ។ ឯកឧត្តមអគ្គលេខាធិការ បានលើក​ឡើងថាព្រឹត្តិការណ៍​ដ៏ធំនេះ ជាកិត្តិយសប្រ​ទេសជាតិ និងប្រជាជន
កម្ពុជាទំាងមូល។ មហាស​ន្និបាតនេះ នឹងបង្ហាញឲ្យពិ​ភពលោកបានឃើ​ញពីការខិតខំ របស់
រដ្ឋសភា រាជរដ្ឋាភិ​បាល និងប្រជាជ​នកម្ពុជា ក្នុងកសាង​សន្តិភាព ការផ្សះ​ផ្សា    ជាតិសាសន៍នៅក្នុងតំបន់ និងពិភព​លោក។
សូមជម្រាបដែ​រថា ប្រធានបទនៃមហាសន្និបា​តលើកទី៨ នៃសភាតំ​បន់អាស៊ី ដែលសភាកម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ នៅពេ​លនេះគឺ “ ការជំរុញ​សន្តិភាព ការផ្សះផ្សា និ​ងការសន្ទនាក្នុងតំបន់”។ សភាតំ​បន់អាស៊ី បានបង្កើតឡើងក្នុងគោ​លបំណងនៃការជំរុញសុខសន្តិភាព និង      សមារណកម្ម សម្រា​ប់តំបន់អាស៊ីទំាងមូល ដោយផ្អែ​កលើមូលដ្ឋាននៃ​ប្រព័ន្ធយុត្តិធម៌ ការចែករំលែក និងស្មើភាពគ្នា នូវស្ថិរភាព​នៃការអភិវឌ្ឍ និង​​កិច្ចសហប្រតិបត្តិកា​រកាន់តែរឹងមាំ និងជិតស្និទ្ធ ថែមទៀត សម្រាប់តំ​បន់អាស៊ី។ សភាតំបន់អា​ស៊ី (Asian Parliament Assembly ) បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយ​បានបានប្តូរឈ្មោះ​មកពី សមាគមន៍សភា​អាស៊ីដើម្បី
សន្តិភាព (The Association Of Asian Parliament for Peace) ដែលបានបង្កើ​តឡើងតំាងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ រហូតមក​ដល់ពេលនេះ សភាតំបន់អា​ស៊ី មានសមាជិ​កពេញសិទ្ធិ ចំនួន៤២ប្រទេស ស​មាជិកអ្នកសង្កេត​ការណ៍ចំនួន១៦​ប្រទេស៕​


សភានៃព្រះរាជា​ណាចក្រកម្ពុ​ជាទទួល​ធ្វើជាម្ចាស់ផ្ទះក្នុងម​ហាសន្និបាត​លើកទី៨ សភា​តំបន់អាស៊ី

ដើម្បីសម្រួល​ដល់អ្នកសារ​ព័ត៌មានជាតិ និង​អន្តរជាតិ ក្នុងការចូ​លយកព័ត៌មាន និង​ថតរូប ក្នុងមហា​សន្និបាត​លើក​ទី៨ សភាតំ​បន់អាស៊ី ដែលសភានៃព្រះ​រាជាណាចក្រកម្ពុជា ទទួលធ្វើ​ជាម្ចាស់ផ្ទះ ពីថ្ងៃទី៧ ដល់ថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៥ ខាងមុ​ខនេះ នាយកដ្ឋានព័ត៌​មាន នៃអគ្គលេ​ខាធិការដ្ឋាន​រដ្ឋសភា សូមជម្រា​បជូន អ្នកសារព័ត៌​មាន​ជាតិ ​អន្តរជាតិ​ទំាង​អស់​មេត្តាអ​ញ្ជើញមកបំពេ​ញបែបបទ ដើម្បីធ្វើប័ណ្ណ​សម្គាល់ខ្លួន ក្នុងកា​រចូលយកព័ត៌មាន នៅក្នុងព្រឹត្តិ​ការណ៍​នេះ។​