Thursday, July 19, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសេចក្តីណែនាំស្តីពីការត្រៀមបង្ការដើម្បីកាត់បន្ថយហានិភ័យគ្រោះមន្តរាយទឹកជំនន់

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំស្តីពីការត្រៀមបង្ការដើម្បីកាត់បន្ថយហានិភ័យគ្រោះមន្តរាយទឹកជំនន់ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានជ្រាបថា យោងតាមការសង្កេតតាមដាន និងព្យាករណ៍អាកាស់ធាតុ ដែលបានបង្ហាញដោយក្រសួងធនធានទឹក និងឧត្តុនិយម ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបមកលើប្រទេសកម្ពុជា បានធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទប់ ដែលធ្វើឱ្យខេត្តមួយចំនួនកំពុងរងឥទ្ធិពលទឹកភ្លៀងដូចជា ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពុងស្ពឺ ខេត្តបាត់តំបង ខេត្តប៉ៃលិន ប្រឈមនិងការជន់លិច។ ដោយឡែក តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសឡាង និងប្រទេសថៃ ក៏មានភ្លៀងធ្លាក់ច្រើនបង្កឱ្យទឹកទន្លេមេគង្គហក់ឡើងផងដែរ។

រាជរដ្ឋាភិបាល ក៏បានណែនាំដល់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី រាជធានី ខេត្ត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងត្រូវមានការរៀបចំទុកជាមុនដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប នៅពេលមានទឹកជំនន់កើតឡើង ត្រូវជម្លៀងប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បញ្ចៀសឱ្យខានតែបាននូវការប៉ះពាល់ដល់អាយុជិវិត និងការខូចខាតផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ៕

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា យើងទៅបោះឆ្នោត​ទាំងអស់គ្នា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យអោយកាន់តែរឹងមាំ ព្រោះថាបើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ

លោក ទៀ បាញ់៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ជាពិសេសគឺវិស័យសេដ្ឋកិច្ចតែម្តង

សៀមរាប៖ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រ មណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកអង្គរជុំ ខេត្តសៀមរាប ចំនួន១,៦២០នាក់ នៅស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុកស្រីស្នំ។
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន សំខាន់លើវិស័យសេដ្ឋកិច្ច បានចាកចេញពីប្រទេសបន្ទាត់ក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែង ជំរុញឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០១៣០ និងត្រូវទទួលបានកិត្តិយសផងដែរ ដែលជាប្រទេសជឿនលឿនមួយនៅក្នុងតំបន់។
លោក ក៏បានលើកថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានជំរុញប្រាក់ បៀវត្សរ៍ មន្ត្រីរាជការកើនឡើងជាបន្តបន្ទាប់ ព្រមទាំងប្រាក់សោធនិវត្តន៍ ក៏ត្រូវបានកើនឡើង ហើយប្រាក់ ឈ្មួលរបស់កម្មករ ក៏បានកើនឡើងខ្ពស់ផងដែរ ហើយដើម្បីឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមប្រជាពលរដ្ឋទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធានគណបក្ស ព្រោះនៅគ្រប់កាលៈទេសៈណាមាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាម នៅកម្ពុជាឡើយ។
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ក៏បានលើកពីសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងប្រាប់កុំជឿនូវការឃោសនាអកុសល ការញុះញុងរបស់ក្រុមជនអគតិមួយចំនួន ដែលមានគោល បំណង ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនា មិនឲ្យ ប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ៕










ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី១៩ ខែកក្កដានេះ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង៕
សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកទាំងស្រុង៖



លោកយាយម្នាក់អាយុជិត៨០ឆ្នាំ​ ស្រឡាញ់សម្តេច ហ៊ុន សែនខ្លាំងបំផុត និងហៅសម្តេចថា កូនហ៊ុន សែនៗៗ !

លោកយាយថា សម្តេចកូន ​ហ៊ុន សែន ដឹកនាំប្រទេសបានរីកចម្រើន ហើយកន្លងមកលោកយាយថា បានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជារាល់អាណត្តិ ។

លោកយាយសូមជូនពររឱ្យកូន ហ៊ុន សែន ឈ្នះឆ្នោតបន្តទៀត!


គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិហើយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា នៅថ្ងៃទី១៨ កក្កដា ម្សិលមិញនេះ គឺជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិសម្រាប់ចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខាងក្រោម៖

គ.ជ.ប បញ្ជាក់ថាសម្ភារបម្រើឱ្យការបោះឆ្នោត៤មុខសំខាន់ៗបានដឹកទៅដល់គោលដៅចំនួន១១ខេត្តហើយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា សម្ភារសំខាន់ៗ៤មុខរួមមាន៖ សន្លឹកឆ្នោត បញ្ជីបោះឆ្នោត ទឹកខ្មៅលុបលាងមិនជ្រះ និងត្រាសម្ងាត់បានដឹកទៅដល់គោលដៅហើយនៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ទៅកាន់ខេត្តចំនួន១១ រួមមាន៖ កំពង់ស្ពឺ ព្រះសីហនុ កោះកុង កណ្តាល តាកែវ កំពត កែប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខាងក្រោម៖

(មានវីដេអូ) ឯកអគ្គរាជទូតជប៉ុន ថ្លែងអំណរព្រះគុណព្រះមហាក្សត្រខ្មែរ និងអរគុណនាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋកម្ពុជា ដែលបានរំលែកទុក្ខជាមួយពលរដ្ឋជប៉ុនពេលជួបគ្រោះទឹកជំនន់

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ីដេ​ហ៊ីសា បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលបានថ្វាយសារចូលរួមរំលែកមរណទុក្ខ និងទ្រង់សម្តែងការសោកស្តាយចំពោះប្រជាពលរដ្ឋជប៉ុន ដែលរង់គ្រោះដោយសារទឹកជំនន់។ លោកឯកអគ្គរាជទូតជប៉ុន បានលើកឡើងរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នឹងប្រឹងប្រែងរួមគ្នា ដើម្បីស្តារឡើងនៅតំបន់ដែលបំ​ផ្លាញដោយទឹកជំនន់ដ៏កំណាចនេះ។

សូមរំលឹកថា នៅខែមិថុនាកន្លងទៅនេះ ប្រជាពលរដ្ឋជប៉ុននៅតាមបណ្តាខេត្តភាគខាងលិច បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់។ គ្រោះទឹកជំនន់នេះ បានធ្វើឲ្យពលរដ្ឋជប៉ុនប្រមាណជា ២០០នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀត បានបាត់ខ្លួន។ ក្នុងមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារទៀតត្រូវបានបាត់បង់ផ្ទះសម្បែងផងដែរ៕

លោកទេសរដ្ឋមន្ត្រី បាននាំប្រជាពលរដ្ឋកោះធំចំនួន ៥០០នាក់ មកជិះកំសាន្តផ្លូវរថភ្លើង

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បាននាំប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល សរុប៥០០នាក់ មកជិះរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង។
ការរៀបចំប្រជាពលរដ្ឋកោះធំឲ្យធ្វើដំណើរតាមរថភ្លើងនេះ ក្នុងគោលបំណងជំរុញឲ្យមានការគាំទ្រ ការធ្វើដំណើរតាមរថភ្លើងភាគខាងជើងរាជធានីភ្នំពេញ (ភ្នំពេញ-ប៉ោយប៉ែត) ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងតភ្ជាប់ឡើងវិញទាំងស្រុងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្រោយពីខកខានដំណើរការ អស់ជាច្រើនឆ្នាំ។
ការនាំប្រជាពលរដ្ឋមកជិះរថភ្លើងនេះ ក៏ចង់បង្ហាញប្រជាពលរដ្ឋពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការស្តារ ឡើងវិញប្រព័ន្ធផ្លូវដែករបស់កម្ពុជា ដែលត្រូវបានខកខានដំណើរ និងបំផ្លាញចោលនៅក្នុងសម័យសង្គ្រាម។ បន្ថែមពីលើនេះទៀតចង់ឲ្យប្រជាពលរដ្ឋក្នុងស្រុកកោះធំ បានស្គាល់រសជាតិនៃការធ្វើដំណើរតាមរថភ្លើង ដែលពួកគាត់ភាគច្រើនបំផុតមិនដែលបានធ្វើដំណើរតាមផ្លូវរថភ្លើងនេះឡើយ។
សូមបញ្ជាក់ថា កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើង សង្គ្រាមទសវត្សរ៍ឆ្នាំ៧០។

កំណាត់ផ្លូវដែកចាប់ពីប៉ោយប៉ែត រហូតដល់រាជធានីភ្នំពេញ ត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញទាំង ស្រុងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។ ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យអោយកាន់តែរឹងមាំ ព្រោះថាបើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុក ដោយបានបញ្ជាក់ថា នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិជាប្រវត្តិសាស្រ្តនឹងមកដល់ហើយ! នៅថ្ងៃនោះគឺបងប្អូនប្រជាពលរដ្ឋនឹងប្រើប្រាស់សិទ្ធិសេរីភាព សម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
នៅក្នុងខ្លឹមសាររបស់លោក នៅថ្ងៃនេះបានបង្ហោះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិទូទាំងប្រទេស? នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិជាប្រវត្តិសាស្រ្តនឹងមកដល់ហើយ! នៅថ្ងៃនោះគឺបងប្អូនប្រជាពលរដ្ឋនឹងប្រើប្រាស់សិទ្ធិសេរីភាព សម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ យើងទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអោយកាន់តែរឹងមាំ ព្រោះថាបើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណដល់បងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់លោកដែលបានធ្វើអោយកម្ពុជាមានសុខសន្តិភាពពេញលេញ និងរីកចម្រើនដែលបងប្អូនបានឃើញកម្ពុជាពិតសព្វថ្ងៃនេះ! សូមក្មួយៗយុវជន និងបងប្អូនជនរួមជាតិបោះឆ្នោតអោយ គណបក្សប្រជាជន លេខរផងទី ២០ នៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ៕

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារចុះជួយសែងផ្ទះប្រជាពលរដ្ឋ នៅចំណុចដីបាក់ស្រុត នាមាត់ទន្លេ ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ

ត្បូងឃ្មុំ៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អមដំណើរ លោក ប៉ែន កុសល្យ អភិបាលរងខេត្ត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញចុះពិនិត្យមើលចំណុចដីបាក់ស្រុត នាមាត់ទន្លេ ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងនោះផ្ទះប្រជាពលរដ្ឋចំនួនពីរគ្រួសារ ត្រូវបានសែងចេញពីមាត់ទន្លេ ទៅកាន់ទីសុវត្ថិភាព
ដែលផ្ទះទី១ មានម្ចាស់ឈ្មោះ ម៉ុច សៅហៃ ភេទប្រុស អាយុ34ឆ្នាំ ផ្ទះទំហំ 5ម៉ែត្រ គុណ 7ម៉ែត្រ ធ្វើអំពីឈើប្រក់ដែក។ ផ្ទះទី២ មានឈ្មោះ ហោ គឹមហាន ភេទស្រី អាយុ54ឆ្នាំ ផ្ទះទំហំ 5ម៉ែត្រ គុណ 6ម៉ែត្រ ធ្វើអំពីឈើប្រក់ដែក។

ក្នុងឱកាសនោះដែរ លោក លី ឡេង បានឧបត្ថម្ភថវិកាចំនួន ១ ៥០០ ០០០រៀល ដល់កងកំលាំងសមត្ថកិច្ច និងប្រជាការពារ ដែលជួយជ្រោមជ្រែងលើកិច្ចការងារនេះ៕




លោក ប៊ិន ឈិន បន្តចុះជួបសមាជិកគណបក្សជាង៦ពាន់នាក់ ពេញមួយថ្ងៃ តាមឃុំចំនួន៥ ក្នុងស្រុកគិរីវង់ និងស្រុកទ្រាំង ខេត្តតាកែវ

តាកែវ៖ លោក ប៊ិន ឈិន សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាបេក្ខជនពេញសិទ្ធិតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ អមដំណើរដោយ លោក សុខ សូកាន លោកវេជ្ជបណ្ឌិត សុខ ផេង លោលបណ្ឌិត ស៊ូ ភិរិន្ទ រួមជាមួយលោក លោកស្រី ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក និងឃុំ ជាច្រើនរូបទៀត បានបន្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ  និងធ្វើការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងពិធីជួបជុំចំនួន៥កន្លែងផ្សេងគ្នា រួមមាន ឃុំគោកព្រេច ស្រុកគិរីវង់ និង ឃុំជីខ្មា ឃុំប្រាំបីមុំ ឃុំអង្គខ្នុរ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃពុធទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកគណបក្សតាមឃុំនីមួយៗ លោក ប៊ិន ឈិន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការថ្នាក់កណ្តាលចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានរួមចំណែកយ៉ាងសស្រាក់សស្រាំ និងធំធេងបំផុត ក្នុងការស្វែងរក និងរក្សាបាននូវជ័យជំនះជាបន្តបន្ទាប់ជូនគណបក្ស។ ជាមួយគ្នានោះផងដែរ  លោក ក៏បានរំលឹកឡើងវិញពីបទពិសោធន៍នានា ជាពិសេសភ្នាក់ងារគណបក្ស ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការអនុវត្តការងារ ព្រោះ ភ្នាក់ងារគណបក្សមានតួនាទីសំខាន់បំផុតតំណាងឱ្យគណបក្ស ស្របទៅតាមច្បាប់ និងនីតិវិធីរបស់ គ.ជ.ប នៅក្នុងការិយាល័យបោះឆ្នោតនីមួយៗ។

ចុងបញ្ជប់នៃពិធីសំណេះសំណាលនីមួយៗក្នុងឃុំទាំង៥ លោក ប៊ិន ឈិន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់ត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ឱ្យបានគ្រប់គ្នា ហើយសមាជិកម្នាក់បោះជូនគណបក្សឱ្យបានមួយសន្លឹក និងបោះឱ្យត្រូវ៕




ក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិកនិងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតក្នុងឃុំកុមាររាជា

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០១៨នេះ​ លោក ជា វ៉ាន់ដេត បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលតាកែវ ប្រធានក្រុមការងារចុះជួយស្រុកបាទី​ និងលោក ស្វាយ ស៊ីថា ​សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមការងារគណៈកម្មាធិការបក្សឃុំកុមាររាជា ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតរបស់គណបក្សប្រជាជន និងប្រធានក្រុមបក្សទាំង១៣ភូមិក្នុងឃុំ​និងក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ធានទាំង១៣ភូមិដោយបានលើកឡើងអំពីការជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំទាំងមូល សូមត្រៀមឯកសារឱ្យបានរួចរាល់ និងត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា បើបងប្អូនពលរដ្ឋជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា គឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព​ និងលើកទឹកចិត្តដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងការ បន្តកសាង និងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត។ លោក បានបន្ថែមថា គម្រោងផែនការអភិវឌ្ឍជាច្រើនទៀត នឹងត្រូវបានផ្តល់ជូនដល់បងប្អូន បន្ថែមលើសមិទ្ធផល ដែលបងប្អូនប្រជាពលរដ្ឋកំពុងទទួលផលកើតចេញពីការរួមចំណែករបស់ក្រុមការងារ ដែលបានគិតគូរនិងដោះស្រាយនូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។​ លោក ជា វ៉ាន់ដេត ក៏បានផ្តាំផ្ញើដល់ភ្នាក់ងារបក្ស និងប្រធានក្រុមបក្សសូមពិនិត្យមើលសមាជិករបស់ខ្លួន និងនាំគ្នាទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព​ និងបរិយាកាសការងារ ក៏ដូចជាការលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត។ ប៉ុន្តែ​ ទោះយ៉ាងណា លោកបានក្រើនរម្លឹកដល់ភ្នាក់ងារគណបក្ស​​ និងអ្នកសង្កេតការណ៍បោះឆ្នោតដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជានៅតាមការិយាល័យបោះឆ្នោតនីមួយៗត្រូវគោរពច្បាប់ នីតិវិធី​​​ និងការណែនាំរបស់ គជប ឱ្យបានត្រឹមត្រូវ ។
ក្នុងឱកាសនោះ​ដែរ លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ បានមានប្រសាសន៍ដោយណែនាំក្រុមការងារសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នាក្នុងឃុំ​កុមាររាជា អោយយកចិត្តទុកដាក់ខ្ពស់បំផុតនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ​ រហូតដល់ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត គឺត្រូវគោរពច្បាប់ស្តីពីការបោះឆ្នោត អោយបានហ្មត់ចត់ដើម្បីធានាឱ្យបាននូវការបោះឆ្នោតមួយដែលនឹងប្រព្រឹត្តទៅដោយសេរី​ ត្រឹមត្រូវ និងយុត្តិធម៌​ ។
លោក ស្វាយ ស៊ីថា បានបញ្ជាក់បន្ថែមថា ក្នុងអាណត្តិ៥ឆ្នាំកន្លងទៅនេះ​ ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយ សុខសន្តិភាព​ ដែលកើតចេញពីការប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិនៃរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជា ប្រមុខ។ លោកបានសង្កត់ធ្ងន់ថា ក្នុងឃុំកុមាររាជា មានការអភិវឌ្ឍ ច្រើនណាស់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព​ ផ្លូវ ​អណ្តូងទឹក ស្រះទឹក ប្រឡាយទឹក វត្តអារាម និងការគិតគូរដោះស្រាយទុក្ខលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលទាំងអស់នេះ​ គឺជាមោទនភាពបំផុតរបស់ក្រុមការងារដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ​ហើយក្រុមការងារដែលចុះជួយ មូលដ្ឋានឃុំកុមាររាជា ក៍មានបំណងចង់ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត និងចង់ឃើញប្រជាពលរដ្ឋទទួល បាននូវសេចក្តីសុខ ភាពសម្បូរ៍សប្បាយរីករាយ និងសុភមង្គលគ្រប់ក្រុមគ្រួសារ។ ដូច្នេះ​ ដើម្បីធានាឱ្យបាននូវការ លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យរីកចម្រើនថែមទៀត​ សូមសមាជិកបក្សទាំងអស់នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដែលមានរូប ទេវតាបាយផ្កាជាសញ្ញាសម្គាល់​កុំបីអាក់ខាន៕

អត្ថបទ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកុមាររាជា







សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្រុងដូនកែវ ប្តេជ្ញា​យ៉ាង​ក្លៀវ​ក្លា បោះ​ឆ្នោត​ជូន​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ដើម្បី​បន្ត​ដឹក​នាំ​ថែ​រក្សា​សន្តិ​ភាព និង​ការ​អភិវឌ្ឍ

តាកែវ៖ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្រុងដូនកែវ បានប្តេជ្ញាយ៉ាងក្លៀវក្លាមុះមុត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខ។ ការប្តេជ្ញានេះធ្វើឡើងនៅក្នុងពិធីជួប សំណេះសំណាល ក្រុមការងារយុវជន និង សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងក្រុងដូនកែវ នៅមន្ទីរគណបក្សខេត្ត កាលពីព្រឹកថ្ងៃច័ន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។ ពិធីនេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព លោក សុខ ខាវ៉ាន់ សមា​ជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងដូនកែវ លោក អ៊ិត សារុន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និង​ជា​ប្រធានមន្ទីរគណបក្សខេត្ត លោក សុខ សូកេន ប្រធានក្រុមការងារយុវជនគណ​បក្ស​ប្រជាជនកម្ពុជា ខេត្តតាកែវ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជន សរុបចំនួន ៦៥០នាក់ ដែលរៀបចំឡើងដោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត។ គោលបំណងនៃពិធីនេះគឺ ដើម្បីលើកកម្ពស់ការយល់ដឹងអំពី ស្ថានភាពទូទៅពាក់ព័ន្ធនឹងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ដអាណត្ដិទី៦ និងបង្កើនការយល់ដឹងឲ្យបានច្បាស់អំពី តួនាទី ភារកិច្ច និង​ការត្រៀមខ្លួនរបស់ក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្ស ឆ្ពោះទៅ​រក​ជ័យ​ជម្នះក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជារ និងនីតិវិធីនៃការបោះឆ្នោត។
លោក សុខ សូកេន មានប្រសាសន៍ថា សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ មិនមែនកើតឡើងដោយចៃដន្យទេ គឺកើតចេញពីការបូជា លះបង់របស់យុវជនយើងជំនាន់មុន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ប្រកបដោយផែនការច្បាស់លាស់ និងទស្សនៈវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាន។ លោកបន្តថា ពាក្យថាសន្តិភាព គឺសាមញ្ញទេ ប៉ុន្តែវាមានអត្ថន័យស៊ីជម្រៅណាស់ ហើយទម្រាំទទួលបានសន្តិភាពនេះ គឺមានការលំបាកខ្លាំងណាស់។ សន្តិភាព គឺ​ជា​មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយការអភិវឌ្ឍសង្គមប្រៀបបានដូចជាការថែរក្សាក្ងានទេវ​តាដែលមានពងមាស ដែលស្ថិតលើទំនុកចិត្តខ្ពស់ និងពេលវេលាសមរម្យ ដើម្បីជម្រុញ​ឱ្យមានការអភិវឌ្ឍគ្រប់វិស័យប្រៀបដូចជា ពងមាសរបស់ក្ងានដូច្នេះដែរ។ ហើយវាបាន​បង្កើតឱកាសសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតការងារ បង្កើនប្រាក់ចំណូល ជូនប្រជាជនកម្ពុជា ជាពិសេសយុវជន និងពង្រឹងសេដ្ឋកិច្ចក្រុមគ្រួសារកាន់តែរីក​ចម្រើន និងបានបង្កើតឱកាសសម្រាប់រាជរដ្ឋាភិបាល ដើម្បីធ្វើសមាហរណកម្មចូលក្នុង​សហគមន៍អន្តរជាតិ និងទទួលបានការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់​បណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។ ជាក់ស្ដែងកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេស​មហាអំណាចវប្បធម៌មួយ តាមរយៈសម្បត្តិវប្បធម៌ដ៏សំបូរបែប ទាំងរូបីយ៍ និងអរូបីយ៍ ហើយត្រូវបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ជាពិសេស ប្រាសាទ​អង្គរវត្ដ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក មិនតែប៉ុណ្ណោះកម្ពុជាបានទទួល​ការគាំទ្រយ៉ាងមុតមាំ ក្នុងការបំពេញភារកិច្ចជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១២ ក្រោមការខិតខំប្រឹងប្រែងរបស់ លោក សុខ អាន ដែលលោកបានលះបង់ទាំងកម្លាំងកាយចិត្ដ និងកម្លាំងប្រាជ្ញា ដើម្បីឲ្យកម្ពុជាមានកេរ្ដិ៍ឈ្មោះល្បីល្បាញ​លើឆាកអន្តរជាតិ លើវិស័យការទូតវប្បធម៌ និងមានប្រទេសជាច្រើនបានរៀនសូត្រ​ពីកម្ពុជា។
ក្នុងកម្មវិធីនេះដែរ លោកប្រធានក្រុមការងារយុវជន បានចាក់បញ្ចាំងវីដេអូ ស្ដីពីការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងគោលបំណងជំរុញយុវ​ជនឲ្យបានស្វែងយល់ច្បាស់ ពីការឆ្លងកាត់កិច្ចការដ៏លំបាកជាច្រើន រួមទាំងភាពឆ្លៀស​វៃប្រកបដោយបញ្ញាញាណ និងយុទ្ធសាស្រ្ដស៊ីជម្រៅរបស់លោក សុខ អាន ក្រោមការដឹក​នាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទទួលបានជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានលើកតម្កើនឧត្ដមភាពរបស់កម្ពុជាក្នុងវិស័យវប្បធម៌លើឆាកអន្តរជាតិ។ លោក បានបន្តថា ក្នុងនាមជាយុវជនរបស់គណបក្ស យើងត្រូវចូលរួមការពារ ថែរក្សានូវសមិទ្ធផលនានារបស់គណបក្ស ហើយដើម្បីថែរក្សាសមិទ្ធផលទាំងនេះ យុវជនត្រូវមានទំនុកចិត្ដខ្ពស់ ចូលរួមសហការជាមួយក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ឱ្យការងាររបស់បក្សទទួលបាននូវប្រសិទ្ធ​ភាពខ្ពស់ និងគាំទ្រលើការដឹកនាំរបស់គណបក្ស តាមរយៈការបោះឆ្នោតជូនគណ​បក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្ដិទី៦ នេះ។
លោកប្រធានក្រុមការងារយុវជន ក៏បានថ្លែងអំណរគុណសមាជិកគណបក្ស និងសកម្មជនយុវជន ដែលបានចូលរួម និងលះបង់ខ្ពស់ដើម្បីបុព្វគណបក្ស និងជាតិមាតុភូមិ និងបានជម្រុញដល់សកម្មជនយុវជនទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាអ្នកបន្តវេនចូលរួមដឹកនាំគណបក្ស និងប្រទេសជាតិឱ្យកាន់តែរុងរឿង។
លោក សុខ ខាវ៉ាន់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងដូនកែវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ លោក សុខ សូកេន ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងក្រុមការងារយុវជនទាំងអស់ ក្នុងការចូលរួមចំណែក និង សហការយ៉ាងស្អិតរមួត ជាមួយគណបក្សគ្រប់លំដាប់ថ្នាក់ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
លោក គូសបញ្ជាក់ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសយើង ជីវភាពប្រជាជនយើង មានការរីកចម្រើនកាន់តែលឿនទៅ គឺដោយសាររាជរដ្ឋាភិបាល ដឹកនាំដោយគណ​បក្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងទាក់ទាញវិនិយោគិន ព្រមទាំងបានជម្រុញវិនិយោគមកជិតបងប្អូនដើម្បបង្កើតការងារនៅមូលដ្ឋាន។ នេះជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ហើយយុវជនត្រូវពន្យល់ឱ្យប្រជាពលរដ្ឋយល់ពីផ្លែផ្កាទាំងនេះ ហើយត្រូវរួមគ្នាថែរក្សាឱ្យបានល្អដើម្បីឱ្យវាកាន់តែរីកធំធាត់។

លោក បានលើកទឹកចិត្តដល់យុវជនបក្សត្រូវមានមោទនភាពចំពោះខ្លួនឯង ចំពោះគណ​បក្ស ការធ្វើការជូនបក្សមិនខុសពីធ្វើការជូនខ្លួនឯងនោះទេ ព្រោះយើងបានចូលរួមនាំមកនូវការអភិវឌ្ឍ និងការពារសន្តិភាពទូទាំងប្រទេស ហើយគោលនយោបាយរបស់បក្សក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍដែល​យើងទាំងអស់គ្នាបានឃើញនៅពេលនេះ និងបន្តអភិវឌ្ឍន៍បន្ថែមទៀតនៅ​ពេលអនា​គត៕