Thursday, July 19, 2018

លោក ទៀ បាញ់៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ជាពិសេសគឺវិស័យសេដ្ឋកិច្ចតែម្តង

សៀមរាប៖ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រ មណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកអង្គរជុំ ខេត្តសៀមរាប ចំនួន១,៦២០នាក់ នៅស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុកស្រីស្នំ។
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន សំខាន់លើវិស័យសេដ្ឋកិច្ច បានចាកចេញពីប្រទេសបន្ទាត់ក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែង ជំរុញឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០១៣០ និងត្រូវទទួលបានកិត្តិយសផងដែរ ដែលជាប្រទេសជឿនលឿនមួយនៅក្នុងតំបន់។
លោក ក៏បានលើកថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានជំរុញប្រាក់ បៀវត្សរ៍ មន្ត្រីរាជការកើនឡើងជាបន្តបន្ទាប់ ព្រមទាំងប្រាក់សោធនិវត្តន៍ ក៏ត្រូវបានកើនឡើង ហើយប្រាក់ ឈ្មួលរបស់កម្មករ ក៏បានកើនឡើងខ្ពស់ផងដែរ ហើយដើម្បីឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមប្រជាពលរដ្ឋទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធានគណបក្ស ព្រោះនៅគ្រប់កាលៈទេសៈណាមាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាម នៅកម្ពុជាឡើយ។
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ក៏បានលើកពីសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងប្រាប់កុំជឿនូវការឃោសនាអកុសល ការញុះញុងរបស់ក្រុមជនអគតិមួយចំនួន ដែលមានគោល បំណង ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនា មិនឲ្យ ប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ៕










No comments:

Post a Comment